Category: ព័ត៌មានសង្គម

  • រថយន្តហាយលេនឌ័របុកម៉ូតូ XR ត្រង់ចំណុចផ្លូវបំបែកជាបួន បណ្ដាលឲ្យបុរសម្នាក់ស្លាប់ ក្រោយបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ

    រថយន្តហាយលេនឌ័របុកម៉ូតូ XR ត្រង់ចំណុចផ្លូវបំបែកជាបួន បណ្ដាលឲ្យបុរសម្នាក់ស្លាប់ ក្រោយបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ

    ភ្នំពេញ ៖ បុរសម្នាក់បានបាក់ជើងម្ខាងស្លាប់ក្រោយបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យ បន្ទាប់ពីជិះម៉ូតូធុនធំម៉ាកXRមួយគ្រឿងត្រូវរថយន្តហាយលេនឌ័របុកពីចំហៀងពេញទំហឹង កាលពីវេលាម៉ោង០១និង៣០យប់រំលងអធ្រាត្រឈានចូលថ្ងៃទី២៤ ខែសីហាឆ្នាំ ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវ ៣១០ កែងផ្លូវ១១៣ ក្នុងសង្កាត់បឹងកេងកងទី២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។ សពជនរងគ្រោះមានឈ្មោះ វ៉ន សុផល ភេទប្រុសអាយុ៤៨ឆ្នាំ មានស្រុកកំណើត ឃុំកោះចរ៉ាម ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។បច្ចុប្បន្នស្នាក់នៅ ភូមិចំរើនផល សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញរថយន្តហាលេនឌ័រមួយគ្រឿងពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ2R-7383ធ្វើដំណើរតាមបណ្ដោយផ្លូវ១១៣ ទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុខាងលិចបានជ្រុលទៅបុកជាមួយម៉ូតូមួយគ្រឿងម៉ាកXRពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1AY-4000ជិះដោយបុរសម្នាក់ធ្វើដំណើរតាមបណ្ដោយផ្លូវ៣១០ ទិសដៅពីកើតទៅលិច ចំហៀងខាងខាងមុខ បណ្ដាលឲ្យម៉ូតូខ្ទាតទៅចិញ្ចើមផ្លូវ ដួលបោកនឹងថ្នល់ ធ្វេីឲ្យជនរងគ្រោះរងរបួសបាក់ជើងស្តាំម្ខាងរបួសធ្ងន់ធ្ងរ បន្ទាប់មករថយន្តសង្គ្រោះមិនទាន់បានដឹកជនរងគ្រោះទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗ ក្រោយមកជនរងគ្រោះរងរបួសធ្ងន់ធ្ងរពេកក៏បានស្លាប់នៅឯមន្ទីរពេទ្យ បន្ទាប់មករថយន្តសង្គ្រោះបន្ទាន់បានដឹកជនរងគ្រោះមកកន្លែងកើតហេតុវិញ។ ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានចុះមកធ្វើការវាស់វែងរថយន្តនិងម៉ូតូរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរងចាំធ្វើការដោះស្រាយគ្នាតាមច្បាប់ ។ ដោយឡែកសពជនរងគ្រោះ សមត្ថកិច្ចធ្វើកំណត់ហេតុរួចទំនាក់ទំនងរកសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕ដោយ ៖ ជីម ភារ៉ា

  • លោក ជា ពិសី នឹងត្រូវផ្លាស់ទៅអភិបាលខណ្ឌទួលគោក ចំណែកលោក ឯក ឃុនឌឿន ទៅជាអភិបាលខណ្ឌឫស្សីកែវវិញ

    លោក ជា ពិសី នឹងត្រូវផ្លាស់ទៅអភិបាលខណ្ឌទួលគោក ចំណែកលោក ឯក ឃុនឌឿន ទៅជាអភិបាលខណ្ឌឫស្សីកែវវិញ

    អភិបាល នៃគណៈអភិបាលខណ្ឌចំនួន២ នៅរាជធានីភ្នំពេញ នឹងត្រូវបានប្រកាសចូលកាន់មុខតំណែងជាថ្មី ក្នុងពេលឆាប់ៗខាងមុខ ក្នុងនោះអភិបាល នៃគណៈអភិបាលខណ្ឌទួលគោក និងត្រូវប្រកាសឲ្យចូលកាន់តំណែងជាអភិបាល នៃគណៈអភិបាលខណ្ឌឫស្សីកែវ។ ចំណែកអភិបាល នៃគណៈអភិបាលខណ្ឌឫស្សីកែវ និងត្រូវប្រកាសឲ្យចូលកាន់មុខតំណែង ជាអភិបាល នៃគណៈអភិបាលខណ្ឌទួលគោកជំនួសវិញ។ ពិធីប្រកាសចូលកាន់តំណែងថ្មី របស់អភិបាលខណ្ឌទាំង២រូបនេះ បើមិនមានការប្រែប្រួលទេ នៅព្រឹកថ្ងៃសុក្រទី២៧ ខែសីហាខាងមុខនេះ នឹងធ្វើឡើងនៅសាលារាជធានីភ្នំពេញ ក្រោមវត្តមានលោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ។ លោក ឯក ឃុនឌឿន អភិបាល នៃគណៈអភិបាលខណ្ឌទួលគោក បានបំពេញការងាររបស់ខ្លួន នៅក្នុងខណ្ឌទួលគោកបាន ចំនួន២អាណត្តិ ហើយក៏ដល់ពេល ដែលត្រូវទៅកាន់តំណែងថ្មី ជាអភិបាល នៃគណៈអភិបាលខណ្ឌថ្មីដែរ។ ដោយឡែកលោក ជា ពិសី ដែលជាអភិបាល នៃគណៈអភិបាលខណ្ឌឫស្សីកែវ ត្រូវមកកាន់ជាតំណែងជាអភិបាល នៃគណៈអភិបាលខណ្ឌទួលគោកវិញ ៕

  • លោកជំទាវ ជា លាង និងឯកឧត្តម សុខុម រិទ្ធីវុធ ផ្តល់ជូនផ្លែមៀនចំនួន១តោនដល់មន្ទីរសុខាភិបាលរាជធានីភ្នំពេញ

    លោកជំទាវ ជា លាង និងឯកឧត្តម សុខុម រិទ្ធីវុធ ផ្តល់ជូនផ្លែមៀនចំនួន១តោនដល់មន្ទីរសុខាភិបាលរាជធានីភ្នំពេញ

    ភ្នំពេញ ៖ នាព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១ ឯកឧត្តម សេង ប៊ុនឃាង និងឯកឧត្តម ស្រ៊ា រតនះ តំណាង លោកជំទាវ ជា លាង និងឯកឧត្តម សុខុម រិទ្ធីវុធ អគ្គព្រះរាជអាជ្ញានៃមហាអយ្យការអមតុលាការកំពូលនិងជាសហព្រះរាជអាជ្ញាជាតិនៃអង្គជំនុំជំរះវិសាមញ្ញក្នុងតុលាការកម្ពុជា បាននាំយកផ្លែមៀនចំនួន១តោនផ្តល់ជូនមន្ទីរសុខាភិបាលរាជធានីភ្នំពេញដើម្បីចែកជូនបន្តតាមមណ្ឌលសុខាភិបាលមួយចំនួនក្នុងរាជធានីភ្នំពេញ។ ក្នុងឪកាសនោះលោក ងី មានហេង ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ លោកជំទាវ ជា លាង និងឯកឧត្តម រិទ្ធីវុធ ដែលបានផ្តល់ជូនផ្លែមៀនចំនួន១តោន ដល់មន្ទីសុខាភិបាលរាជធានីភ្នំពេញ។លោកបន្តថា នេះចូលរួមចំណែកដ៏ល្អប្រពៃ របស់លោកជំទាវក្នុងការចូលរួមចំណែកដើម្បីដោះស្រាយជូនប្រជាពលរដ្ឋដែលកំពុងជួបបញ្ហាទីផ្សារនៅតាមបណ្តាខេត្តជាប់ព្រំដែនកម្ពុជា-ថៃ ។ ការប្រគល់នូវផ្លែមៀននេះគឺស្របតាមការអំពាវនាវរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកាលពីថ្ងៃទី១៧ខែសីហា ឆ្នាំ២០២១ បានបញ្ជាឲ្យនាយឧត្តមសេនីយ ហុីង ប៊ុនហៀង អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទនិងជានាយករងខុទ្ទកាល័យសម្តេចតេជោ ហ៊ុន សែន ប្រមូលទិញផ្លែមៀនរបស់កសិករនៅតាមបណ្តាខេត្តជាប់ព្រំដែនកម្ពុជា-ថៃ ដែលជួបបញ្ហានាំចេញទៅក្រៅប្រទេស ដើម្បីចូលរួមដោះស្រាយជូនប្រជាកសិរដែលកំពុងជួបបញ្ហាទីផ្សារ៕ សម្បត្តិ

  • លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ទទួលស្បៀងពីសប្បុរសជន សម្រាប់ទុកជួយដល់ពលករធ្វើចត្តាឡីស័ក នៅរាជធានីភ្នំពេញ និងខេត្តស្វាយរៀង

    លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ទទួលស្បៀងពីសប្បុរសជន សម្រាប់ទុកជួយដល់ពលករធ្វើចត្តាឡីស័ក នៅរាជធានីភ្នំពេញ និងខេត្តស្វាយរៀង

    លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានទទួលជំនួយសង្គ្រោះបន្ទាន់ជាស្បៀងពី លោក ឡាំ វ៉ាន់ហៃ អគ្គនាយកធនាគារ BIDC ដើម្បីជួយទៅដល់បងប្អូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយជំងឺកូវីដ-១៩ នៅរាជធានីភ្នំពេញ និងខេត្តស្វាយរៀង នាព្រឹកថ្ងៃពុធ ១៥កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១ នៅទីស្តីការក្រសួង ។ ឆ្លៀតក្នុងឱកាសនោះ លោកជំទាវក៏បាន ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សប្បុរសជនទាំងអស់ ដែលបានផ្តល់នូវជំនួយសង្គ្រោះបន្ទាន់ជាស្បៀង ស្របតាមការអំពាវនាវរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការចាត់វិធានការទប់ស្កាត់ការរីករាលដាលនៃមេរោគកូវីដ-១៩ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា បានទាន់ពេលវេលា។ តាមរយៈ កាយវិការដ៏ល្អប្រពៃប្រកបដោយមនុស្សធម៌ និងគុណធម៌ខាងលើនេះរបស់វិស័យឯកជននាពេលនេះ ពិតជាបានរួមចំណែកយ៉ាងសំខាន់ជាមួយ រាជរដ្ឋាភិបាលនៅក្នុងកាលៈទេសៈដែលប្រទេសកម្ពុជា បាននឹងកំពុងជូបប្រទះនូវការរាតត្បាតពីមេរោគកូវីដ-១៩ ។ ជាពិសេស សម្រាប់ត្រៀមបម្រុងទុក្ខផ្គត់ផ្គង់ដល់បងប្អូនពលករខ្មែរធ្វើការចំណាកស្រុក ដែលបានត្រលប់មកពីប្រទេសជិតខាង ក្នុងការធ្វើចត្តាឡីស័កនៅតាមផ្ទះនៅមូលដ្ឋានរាជធានីភ្នំពេញ និងខេត្តស្វាយរៀង ។ ជំនួយសង្គ្រោះបន្ទាន់ជាស្បៀងនាពេលនេះរួមមាន ៖ ១.…

  • អភិបាលខណ្ឌច្បារអំពៅ នាំយកអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្ដម ហ៊ុន ម៉ានី និងលោកជំទាវ យឹម ឆៃលីន ព្រមទាំងសប្បុរសជន មកចែកជូនកងកម្លាំងប្រជាការពារទាំង ៨សង្កាត់ចំនួន ៣៥៦នាក់

    អភិបាលខណ្ឌច្បារអំពៅ នាំយកអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្ដម ហ៊ុន ម៉ានី និងលោកជំទាវ យឹម ឆៃលីន ព្រមទាំងសប្បុរសជន មកចែកជូនកងកម្លាំងប្រជាការពារទាំង ៨សង្កាត់ចំនួន ៣៥៦នាក់

    ភ្នំពេញ ៖ នាព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១ នេះលោក ចេង មុនីរ៉ា អភិបាល នៃគណៈអភិបាលខណ្ឌច្បារអំពៅ បាននាំយកអំណោយដ៏ថ្លៃថ្លា របស់ ឯកឧត្ដម ហ៊ុន ម៉ានី និងលោកជំទាវ យឹម ឆៃលីន ព្រមទាំងសប្បុរសជន ប្រគល់ជូនបងប្អូនសណ្តាប់ធ្នាប់ខណ្ឌ និង ប្រជាការពារ សង្កាត់ទាំង៨ ក្នុងខណ្ឌច្បារអំពៅ សរុបចំនួន៣៥៦នាក់ ដោយក្នុងម្នាក់ៗទទួលបាន៖ ថវិកា ២០.០០០រៀល មី ០១កេសតូច ត្រីខ ០១យួរ ទឹកដោះគោខាប់ ០៤កំប៉ុង ថ្នាំ និងច្រាសដុសធ្មេញ ០១ឈុត សាប៊ូលុច ០១ដុំ ៕ដោយ ៖ ភារ៉ា និងប៊ុនធី

  • បង្កើតជម្រើសមុខរបរ បង្កើនចំណូលគ្រួសារ និងកសាងភាពជាសហគ្រិនវ័យក្មេង

    បង្កើតជម្រើសមុខរបរ បង្កើនចំណូលគ្រួសារ និងកសាងភាពជាសហគ្រិនវ័យក្មេង

    ស.ស.យ.ក បានចុះទស្សនកិច្ចសិក្សាស្វែងយល់ពីកសិដ្ឋានចិញ្ចឹមគោ SV FARM ដែលមានលោក វ៉ុន សាវឿន ជាម្ចាស់ ដែលមានទីតាំងស្ថិតនៅស្រុកបាធាយ ខេត្តកំពង់ចាម។ ត្រឹមរយៈពេល២ឆ្នាំក្នុងអំឡុងពេលដែលកម្ពុជាទទួលរងនូវវិបត្តិជំងឺកូវីដ-១៩ ម្ចាស់កសិដ្ឋានរូបនេះ បានវិវឌ្ឍន៍ខ្លួនយ៉ាងឆាប់រហ័សពីកសិករ និងជាបុគ្គលិកធ្វើការជាបុគ្គលិកសណ្ឋាគារ ក្លាយជាម្ចាស់កសិដ្ឋានចិញ្ចឹមគោចំនួន០២ កន្លែងដែលមានគោចិញ្ចឹមយកសាច់ប្រមាណជិត ២០០០ ក្បាល ដោយមួយកន្លែងទៀតនៅស្ថិតនៅខេត្តកំពង់ធំ។ ការប្រែក្លាយពីកសិករដែលចិញ្ចឹមគោប្រមាណ២០ ទៅ ៣០ ក្បាលជាលក្ខណៈគ្រួសារបានបង្ហាញពីបទពិសោធ ការតស៊ូអំណត់ព្យាយាម ឆន្ទៈ គំនិតផ្តួចផ្តើម និងមហិច្ឆតាក្នុងការចូលរួមចំណែកផ្គត់ផ្គង់ទីផ្សារសាច់គោដែលមានគុណភាព សុវត្ថិភាព និងជំរុញការនាំចេញនៅហ្នឹងកន្លែងប្រកបដោយការប្រកួតប្រជែងខ្ពស់ជាមួយលំហូនៃការនាំចូលសាច់ពីបរទេស ព្រមទាំងចូលរួមលើកកម្ពស់ចលនាសេដ្ឋកិច្ចមូលដ្ឋាន និងបង្កើនប្រាក់ចំណូលរបស់ប្រជាកសិករក្នុងសហគមន៍តាមរយៈការបណ្តុះបណ្តាលជំនាញ និងទុនបង្វិល ដើម្បីភាពរីកចំរើនទាំងអស់គ្នា។ លោកបានចាត់ទុកគោដូចជាសមាជិកគ្រួសារ ដោយបានយកចិត្តទុកខ្ពស់ក្នុងការថែបំប៉ន ផ្តល់ចំណីគ្រប់គ្រាន់មានជីវជាតិខ្ពស់ មានការព្យបាលដិតដល់ និងអនុវត្តតាមវិធានបច្ចេកទេសត្រឹមត្រូវ ដែលប្រើប្រាស់តែក្នុងរយៈពេលខ្លីបានទិន្នផលខ្ពស់។ បទពិសោធន៍ទាំងអស់នេះ បានផ្តល់ជាមូលដ្ឋានគ្រឹះនៃចំណេះដឹង ជំនាញ បំណិន និងភាពជាសហគ្រិន សម្រាប់ ស.ស.យ.ក ក្នុងការបង្កើតជម្រើសមុខរបរថ្មី និងបង្កើនចំណូលគ្រួសារ។ ដោយ / គ្រី សម្បត្តិ

  • រថយន្ត TUNDRA បេីកល្បឿនលឿនជាន់ហ្វ្រ័ងមិនស៊ីទៅបុកម៉ូតូគេចតទុកនៅតាមចិញ្ចើមផ្លូវបណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ

    រថយន្ត TUNDRA បេីកល្បឿនលឿនជាន់ហ្វ្រ័ងមិនស៊ីទៅបុកម៉ូតូគេចតទុកនៅតាមចិញ្ចើមផ្លូវបណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ

    ភ្នំពេញ ៖ រថយន្តម៉ាក Toyota Tundra បេី្បរដោយបុរសម្នាក់ក្នុងល្បឿនលឿនជាន់ហ្វ្រ័ងមិនស៊ី ក៏ជ្រុលទៅបុកម៉ូតូមួយគ្រឿងដែលគេចតទុកនៅមួយកន្លែងតាមចិញ្ចើមផ្លូវបណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ កាលពីវេលាម៉ោង៩ និង២០នាទីព្រឹក ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១ នៅត្រង់ចំណុចផ្លូវចូលបុរីអង្គរ ក្នុងសង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ ។ យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុគេឃើញម៉ូតូម៉ាកស្មាស់វី ពណ៌ក្រហម មួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ1BJ-4052 ត្រូវម្ចាស់បញ្ឈរទុកនៅមួយកន្លែងក្បែរចិញ្ចើមផ្លូវ ហើយខណៈនោះក៏ស្រាប់តែមានបុរសម្នាក់បើករថយន្តម៉ាកTOYOTA TUNDRA ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2AV-6024 ក្នុងល្បឿនលឿនជាន់ហ្វ្រ័ងមិនស៊ីជ្រុលក៏ជ្រុលទៅបុកយ៉ាងពេញទំហឹងបណ្ដាលឱ្យម៉ូតូដួលចូលក្រោមកង់រថយន្តរងការខូចខាតយ៉ាងដំណំ តែសំណាងល្អមិនបណ្តាលឲ្យមានអ្នកណារងរបួសនោះទេ។ ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានទៅដល់ រួចឲ្យភាគីទាំសងខាងធ្វើការសម្របសម្រួលគ្នាដោយភាគីខាងរថយន្តបង្កយល់ព្រមសងសំណងទៅភាគីខាងម៉ូតូចំនួន៥០០ដុល្លារដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ៕ ដោយ ៖ ជីម ភារ៉ា

  • អំណោយជាគ្រឿងឧបភោគ បរិភោគ និងថវិកា ចំនួនជាង៣០០០កញ្ចប់ របស់លោកហ៊ុន ម៉ានី និងលោកស្រី បានប្រគល់ជូនប្រជាការពារខណ្ឌ និងសង្កាត់ទាំង១០៥ ក្នុងរាជធានីភ្នំពេញ

    អំណោយជាគ្រឿងឧបភោគ បរិភោគ និងថវិកា ចំនួនជាង៣០០០កញ្ចប់ របស់លោកហ៊ុន ម៉ានី និងលោកស្រី បានប្រគល់ជូនប្រជាការពារខណ្ឌ និងសង្កាត់ទាំង១០៥ ក្នុងរាជធានីភ្នំពេញ

    ភ្នំពេញ៖ អំណោយជាគ្រឿងឧបភោគ បរិភោគ ជាមួយថវិកាមួយចំនួនផងនោះ ត្រូវបានលោកហ៊ុនម៉ានី ប្រធានគណៈកម្មការទី៧នៃរដ្ឋសភានិងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងលោកស្រីយឹម ឆៃលីន ប្រគល់ជូនមករដ្ឋបាលរាជធានីភ្នំពេញដើម្បីផ្ដល់ជូនបន្តទៅឲ្យបងប្អូនជាប្រជាការពារខណ្ឌនិងសង្កាត់ទាំង១០៥ ទូទាំងរាជធានីភ្នំពេញដើម្បីសម្រួលដោះស្រាយការលំបាក ខណៈដែលរាជធានីភ្នំពេញបាននិងកំពុងប្រឈមមុខនឹងការរីករាលដាលជំងឺកូវីដ-១៩ ។ពិធីប្រគល់និងទទួលអំណោយខាងលើនេះបានធ្វើឡើងនាព្រឹកថ្ងៃទី២៣ខែសីហាឆ្នាំ២០២១នេះ ក្រោមវត្តមាន លោកហ៊ុនម៉ានី និងលោកស្រីយឹម ឆៃលីន, លោកឃួង ស្រេងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងអភិបាលខណ្ឌទាំង១៤នៅសាលារាជធានីភ្នំពេញ។ លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញក្នុងឱកាសនោះបានមានប្រសាសន៍ថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកហ៊ុន ម៉ានីនិងលោកស្រីដែលបានឧបត្ថម្ភនូវគ្រឿងឧបភោគបរិភោគនិងថវិកាខាងលើនេះ ជូនដល់បងប្អូនប្រជាការពារខណ្ឌនិងសង្កាត់ទាំង១០៥ ដែលមានចំនួនរហូតដល់៣០៥២កញ្ចប់ ដែលក្នុង១កញ្ចប់មានថវិកាចំនួន២ម៉ឺនរៀល មី១កេសតូច ទឹកដោះគោខាប់៤កំប៉ុង ថ្នាំនឹងច្រាសដុសធ្មេញ១ឈុតនិងសាប៊ូលុច១ដុំ (សម្រាប់ប្រជាការពារម្នាក់ៗ) ។លោកឃួង ស្រេង បានមានប្រសាសន៍លើកឡើងទៀតថា៖ ពាក់ព័ន្ធនឹងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩នេះ តាមការចង្អុលណែនាំពីសម្ដេចតេជោហ៊ុនសែន រដ្ឋបាលរាជធានីភ្នំពេញ អាជ្ញាធរខណ្ឌ សង្កាត់ទាំងអស់ បានយកចិត្តទុកដាក់យ៉ាងខ្លាំង ដើម្បីទប់ស្កាត់នូវការរីករាលដាលជំងឺកូវីដ-១៩នេះ ។ លោកបានបញ្ជាក់ថា ៖ភ្នំពេញបានផ្ទុះការរីករាលដាលកូវីដ-១៩ធំ ចូលក្នុងព្រឹត្តិការណ៌សហគមន៍២០កុម្ភៈ ហើយបានស្រាកស្រាន្តទៅវិញនៅក្នុងចុងខែមិថុនានេះ ។ ក្នុងព្រឹត្តិការណ៍នេះ សម្ដេចតេជោ ក្រៅពីខិតខំប្រឹងប្រែងក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ហើយនោះ សម្តេចតេជោ នូវបានស្វះស្វែង រកវ៉ាក់សាំង មកចាក់ជូនប្រជាពលរដ្ឋថែមទៀត ដែលធ្វើឱ្យជំងឺកូវីដ-១៩មានការថយចុះយ៉ាងខ្លាំង ។…

  • សម្តេចតេជោ ហ៊ុន សែន ឧបត្ថម្ភមី ១ម៉ឺន៣ពាន់កេសដល់កងកម្លាំង ឈរជើងនៅតាមបន្ទាត់ព្រំដែន

    សម្តេចតេជោ ហ៊ុន សែន ឧបត្ថម្ភមី ១ម៉ឺន៣ពាន់កេសដល់កងកម្លាំង ឈរជើងនៅតាមបន្ទាត់ព្រំដែន

    សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានឧបត្ថម្ភមីចំនួន ១ម៉ឺន៣ពាន់កេស ក្នុងនោះបែងចែកដល់កងទ័ព និងកងរាជអាវុធហត្ថ ចំនួន ៨ពាន់កេស និងកងនគរបាលជាតិ ចំនួន ៥ពាន់កេស សម្រាប់បែងចែកបន្តដល់កងកម្លាំងឈរជើងនៅតាមបន្ទាត់ព្រំដែន ។ ពិធីប្រគល់ និងទទួលមី ត្រូវបានធ្វើឡើងនា ថ្ងៃទី២២សីហា ឆ្នាំ២០២១ ក្រោមវត្តមាន រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោកប៉ាន សូរស័ក្ដិ និងចូលរួមទទួលពីសំណាក់ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ និងនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ នៅរោងចក្រម្សៅមី ម៉ែន សារុន ក្នុងខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ នៅក្នុងឱកាសនោះដែរ លោករដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មក៏បានឧបត្ថម្ភបន្ថែម ម៉ាស់ចំនួន២០ ម៉ឺនម៉ាស់, ផ្លែមៀនចំនួន១០តោន និងក្រុមហ៊ុនឧកញ៉ា ម៉ែន សារុន ឧបត្ថម្ភថវិកាចំនួន២ម៉ឺនដុល្លារអាមេរិកផងដែរ។ លោករដ្ឋមន្រ្តី បានគោរពថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន ដែលតែងតែ យកចិត្តទុកដាក់អំពីសុខទុក្ខកងទ័ព ជាពិសេស ក្នុងស្ថានការណ៍បច្ចុប្បន្នដែលកងកម្លាំងប្រដាប់អាវុធទាំងមូល…

  • កសិដ្ឋានចិញ្ចឹមបង្កង ចិត្តស្រីអូន នៅភូមិចំការឃ្លៃ ស្រុករលាប្អៀរ រយៈពេល៣ឆ្នាំកន្លងមកនេះទទួលបានជោគជ័យ

    កសិដ្ឋានចិញ្ចឹមបង្កង ចិត្តស្រីអូន នៅភូមិចំការឃ្លៃ ស្រុករលាប្អៀរ រយៈពេល៣ឆ្នាំកន្លងមកនេះទទួលបានជោគជ័យ

    កំពង់ឆ្នាំង ៖ លោកស្រី ទុយ សុផានី ម្ចាស់កសិដ្ឋានចិញ្ចឹមបង្កងអូស្ត្រាលី នៅភូមិចំការឃ្លៃ ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ នៅព្រឹកថ្ងៃទី២៣ ខែសីហានេះ បានឲ្យដឹងថា ឆ្លងកាត់ការយកចិត្តទុកដាក់នួវបទពិសោធន៍ជាក់ស្តែងក្នុងការចិញ្ចឹមបង្កងអូស្ត្រាលី រយៈពេល ៣ ឆ្នាំកន្លងមកនេះ កសិ ដ្ឋានចិញ្ចឹមបង្កងរបស់លោកស្រីត្រូវបានអតិថិជនគាំទ្រកំម៉ង់ទិញដូរទាំងបង្កងសាច់ និងពូជបង្កងជាច្រើនម៉ឺនក្បាល ធ្វើកសិដ្ឋានចិញ្ចឹមបង្កងរបស់លោកស្រី និងលោកនង ណារិទ្ធជាស្វាម៉ី រកចំណូលផាត់ថ្លៃដើមចំណីបង្កងចេញ បានប្រ មាណពី ៤ ទៅ៥ លានរៀលក្នុង១ខែៗ ដែលអាចផ្គត់ផ្គង់ជីវភាពរស់នៅក្នុងគ្រួសារ បានល្អប្រសើរ ។ លោកស្រី ទុយ សុផានី បានបញ្ជាក់ឲ្យដឹងទៀតថា ដំបូងឡើយកសិដ្ឋានចិញ្ចឹមបង្កងនេះមានអាងចិញ្ចឹមបង្កងតែ ៤អាងប៉ុណ្ណោះ ។ ក្រោយមកដោយសារការខិតខំរៀនសូត្រនូវបច្ចេកទេស និងបទពិសោធន៍ជាក់ស្ដែងជាបន្តបន្ទាប់មកធ្វើឱ្យគុណ ភាព និងលទ្ធផល នៃការបង្កាត់កូនបង្កងមានកំណើនទ្វេឡើង ធ្វើឲ្យកសិដ្ឋានចិញ្ចឹមបង្កងរបស់គាត់បង្កើនអាងចិញ្ចឹមបង្កង សរុបបាន ១២អាង និងស្រះចិញ្ចឹមបង្កងបាន ២ ស្រះ ថែមទៀត ។ លោក នង ណារិទ្ធ (…