-
រថយន្ត Prius មួយគ្រឿង បុកម៉ូតូកង់បីឥណ្ឌាពេញទំហឹង នៅចំណុចផ្លូវបំបែកជាបួន បណ្តាលឱ្យរងការខូចខាត

-
ប្រជាពលរដ្ឋក្រីក្រជាង ២លាន ៦សែននាក់ បានទទួលការឧបត្ថម្ភសាច់ប្រាក់ជាង ៤១០លានដុល្លារ ពីរាជរដ្ឋាភិបាល ក្នុងអំឡុងវិបត្តិជំងឺកូវីដ-១៩

-
ការចូលរួមជាមួយអង្គការមិនមែនរដ្ឋាភិបាល ពុំមែនជាអាជ្ញាប័ណ្ណសម្រាប់ បំពានច្បាប់ដោយនិទណ្ឌភាពទ្បើយ

-
ជំនន់ទឹកភ្លៀង នៅក្រុងព្រះសីហនុ បានស្រកចុះទៅវិញហើយ ក្រោយការលិចលង់ជាច្រើនម៉ោង

-
មន្ត្រីជំនាញសុរិយោដីខេត្តកណ្តាល បានបិទផ្សាយជាសាធារណៈ នូវឯកសារ នៃការវិនិច្ឆ័យ ក្នុងការចុះបញ្ជីដីធ្លី ដែលមានលក្ខណៈជាប្រព័ន្ធចំនួន ៥៧៤ក្បាលដី នៅស្រុកមុខកំពូល

-
ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តព្រះវិហារ នាំយកថវិកាបេឡាមរណៈសង្រ្គោះជាង ៤លានរៀល ផ្តល់ជូនគ្រួសារសពអតីតយុទ្ធជន

-
ទំនាស់រវាងម្ចាស់ តូបផ្សារសាមគ្គី និងអាជីវករ ៣២គ្រួសារត្រូវបញ្ចប់ ខណៈដែលផ្សារនឹងត្រូវរៀបចំសណ្តាប់ធ្នាប់ឲ្យកាន់តែល្អ

-
បច្ច័យ ទេយ្យទាន និងទៀនវព្រះវស្សា របស់ក្រុមការងារ រាជរដ្ឋាភិបាល និងអាជ្ញាធរខេត្តព្រះវិហារ ត្រូវបាននាំយកទៅវេរប្រគេនព្រះសង្ឃចំនួន ៩វត្ត

-
ក្រុមឧក្រិដ្ឋជនគ្រឿងញៀន ២នាក់ដែលបានបាញ់តដៃសមត្ថកិច្ច ត្រូវបានបញ្ជូនខ្លួនទៅកាន់តុលាការ

ភ្នំពេញ ៖ កម្លាំងជំនាញមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានបញ្ជូនខ្លួនក្រុមឧក្រិដ្ឋជនជួញដូរគ្រឿងញៀន២នាក់ ដែលប្រដាប់ដោយកាំភ្លើងខ្លីបាញ់តដៃជាមួយសមត្ថកិច្ច ក្នុងនោះកម្លាំងសមត្ថកិច្ចបានរឹបអូសវត្ថុតាងគ្រឿងញៀនជាង ២៨គីឡូក្រាម មកកាន់តុលាការ នាព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១ ដើម្បីប្រគល់ជូនតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញធ្វើការស៊ើបសួរបន្ត។ គួររំលឹកថា សមត្ថកិច្ចជំនាញមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដោយអនុវត្តតាមបញ្ជាលោកនាយឧត្ដមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងលោកនាយឧត្ដមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់របស់លោក ឧត្ដមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន កាលពីវេលាម៉ោង១៣ និង៥០នាទី ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ កម្លាំងសមត្ថកិច្ចនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន (ក៧) ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ សឿង ណុល នាយករងមន្ទីរ សហការជាមួយកម្លាំងជំនាញរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដោយមានការសម្របសម្រួលពីលោក វង្ស សាវ៉ាត ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានដំណើរការស៊ើបអង្កេត និងស្រាវជ្រាវបង្រ្កាបបទល្មើសគ្រឿងញៀន ២គោលដៅផ្សេងគ្នា។ ក្នុងនោះ គោលដៅទី១ នៅចំណុចតាមបណ្តោយផ្លូវជាតិលេខ៦A សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ និងគោលដៅទី២…
-
អភិបាលខណ្ឌចំការមន នាំយកអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្ដម ហ៊ុន ម៉ានី និងលោកជំទាវ យឹម ឆៃលីន ប្រគល់ជូនកម្លាំងសណ្ដាប់ធ្នាប់ខណ្ឌចំការមន និងប្រជាការពារសង្កាត់ទាំង០៥

ភ្នំពេញ៖ រដ្ឋបាលខណ្ឌចំការមន បានរៀបចំពិធីប្រគល់អំណោយដ៏ថ្លៃថ្លារបស់ឯកឧត្ដម ហ៊ុន ម៉ានី និងលោកជំទាវ យឹម ឆៃលីន តាមរយៈរដ្ឋបាលរាជធានីភ្នំពេញ ប្រគល់ជូនកម្លាំងសណ្ដាប់ធ្នាប់ខណ្ឌចំការមន និងប្រជាការពារសង្កាត់ទាំង ០៥ សរុប ១៨៥នាក់ ក្រោមអធិបតីភាពលោក ថេង សុថុល អភិបាលខណ្ឌចំការមន មានការចូលរួមពីលោក-លោកស្រីអភិបាលខណ្ឌ, លោកនាយករដ្ឋបាលខណ្ឌ និងលោកចៅសង្កាត់ទាំង០៥ នៅរសៀលថ្ងៃចន្ទ ទី២៣ ខែសីហា ឆ្នាំ២០២១ ។ អំណោយសម្រាប់ចែកជូន ក្នុងម្នាក់ៗទទួលបាន៖ មី ០១កេសតូច ត្រីខ ០១យួរ ទឹកដោះគោខាប់ ០៤កំប៉ុង ថ្នាំ និងច្រាសដុសធ្មេញ ០១ឈុត សាប៊ូលុច ០១ដុំ ថវិកា ២០.០០០រៀល៕