-
ធនាគារអភិវឌ្ឍន៍អាសុី បានបោះទុនទឹកប្រាក់ចំនួន ៥៨៨លានដុល្លារ ដើម្បីផ្តល់អត្ថប្រយោជន៍ជាច្រើន ដល់ប្រជាកសិករនៅជនបទ នៃប្រទេសកម្ពុជា

-
ប្រតិភូនាយកដ្ឋាន កិច្ចការយោធាស៊ីវិល ចុះសួរសុខទុក្ខ អ្នកសំរាលបុត្រ នៅគេហដ្ឋាន

-
ព្រឹកនេះនាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង បានអញ្ជើញចុះដល់ចំការផ្លែមៀន.តាង៉ែន កសិករខេត្តប៉ៃលិន

នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរង ខ.ភ.ម និងជានាយករងខុទ្ទកាល័យសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបន្តអញ្ជើញចុះដល់ចំការផ្លែមៀន និងតាង៉ែនផ្ទាល់តែម្តង ដើម្បីប្រមូលទិញពីកសិករម្ចាស់ចំការផ្ទាល់តែម្តង ពោលគឺដើម្បីចង់រកកសិករម្ចាស់ចំការពិតប្រាកដ ដែលកំពុងជួបបញ្ហាទីផ្សារលក់។ សូមរំលឹកថា សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាឲ្យនាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង ប្រមូលទិញផ្លែមៀន និងតាង៉ែន របស់កសិករនៅតាមបណ្ដាខេត្តជាប់ព្រំដែន កម្ពុជា-ថៃ ដែលជួបប្រទះនូវបញ្ហា ក្នុងការនាំចេញទៅលក់នៅក្រៅប្រទេស ដោយសារការឆ្លងរីករាលដាលជំងឺកូវី១៩។ សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា ផ្លែមៀន.តាង៉ែនដែលសម្តេចប្រមូលទិញ ពីកសិករដាំដុះនៅតាមខេត្តជាប់ព្រំដែនថៃ នឹងយកទៅចែកជូនកងទ័ព អាវុធហត្ថ នគរបាល គ្រូពេទ្យ អ្នកជំងឺ និងប្រជាពលរដ្ឋកំពុងធ្វើចត្តាឡីស័ក។ដោយ-រ៉ាវុធ
-
លោកជំទាវ ម៉ែន សំអន អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធ មហាឧបាសិក សុ គម

-
ស្ថានទូតកម្ពុជា ប្រចាំប្រទេសម៉ាឡេស៊ី បានយកកញ្ចប់ស្បៀងអាហារ ចែកជូនប្រជាពលករ ខ្មែរ ចំនួន ២២គ្រួសារ

-
អ្នកធាក់សុីក្លូ ៣០០នាក់ ទទួលបានអំណោយមួយចំនួន ពីមូលនិធិត្រីចក្រយាន្តកម្ពុជា បន្ថែមពីលើប្រាក់ឧបត្ថមរាល់ខែ

-
ប្រជាជនរស់នៅភូមិទងត្រឡាច ឃុំទងត្រឡាច ស្រុកស្រីសន្ធរ ខេត្តកំពង់ចាមទទួលបានផ្លូវចាក់បេតុងមួយខ្សែ

-
រថយន្តទំនើបបុក អ្នកជិះម៉ូតូបណ្តាលឱ្យស្លាប់ ២នាក់ម្តាយ និងកូនស្រី នៅកន្លែងកើតហេតុ

-
អាជ្ញាធរខេត្តកោះកុង ដឹកនាំក្រុមការងារចុះពិនិត្យទីតាំងគម្រោងវិនិយោគកោះម្នាស់ នៃតំបន់វិស្សមកាលតារាសាគរ ស្ថិតក្នុងឃុំកោះស្តេច ស្រុកគិរីសាគរ

-
ជនសង្ស័យម្នាក់ ជាមួយថ្នាំញៀនជាង ២គីឡូក្រាម ត្រូវសមត្ថកិច្ចបង្ក្រាបបាន នៅរាជធានីភ្នំពេញ
