-
ឯកឧត្តម ខៀវ កាញារីទ្ធ ទទួលថវិកា និងថ្នាំពេទ្យ ជាអំណោយរបស់ ឯកឧត្តម ឡុង សេង អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន

-
គណៈកម្មាធិការអន្តរក្រសួង បានអញ្ញើញចុះទៅត្រួតពិនិត្យ និងវាយតម្លៃការងារស្តារ ឡើងវិញផ្លូវ និងសាងសង់លូ ចំនួន ០២គម្រោង ស្ថិតនៅខេត្តបាត់ដំបង

-
កិច្ចប្រជុំពិនិត្យវាយតម្លៃកម្រិតកែប្រែខ្លួនរបស់ទណ្ឌិត ដែលត្រូវដាក់ស្នើសុំ បន្ធូរបន្ថយទោស និងលើកលែងទោស

ខេត្តកណ្តាល៖ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល ស្នើឲ្យមន្ត្រីជំនាញ និងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ត្រូវពិនិត្យ និងពិភាក្សាឲ្យបានល្អិតល្អន់ និងគ្រប់ជ្រុងជ្រោយ ក្នុងការបន្ធូរបន្ថយទោស និងលើកលែងទោសឲ្យទណ្ឌិត ធ្វើយ៉ាងណាសមស្របទៅនឹងច្បាប់ និងគោលការណ៍ណែនាំនានា សំដៅជ្រើសរើសបានទណ្ឌិតដែលបានស្នើសុំការបន្ធូរបន្ថយទោស និងលើកលែងទោស ជាអ្នកមានការតាំងចិត្តកែប្រែខ្លួនឲ្យក្លាយជាពលរដ្ឋល្អក្នុងសង្គមជាតិពិតប្រាដក អាចរស់នៅប្រកបដោយសេចក្តីសុខជាមួយក្រុមគ្រួសារ ដូចជាក្នុងសង្គមទាំងមូល។ អភិបាលខេត្តកណ្ដាល ស្នើឡើងនៅក្នុងកិច្ចប្រជុំពិនិត្យវាយតម្លៃកម្រិតកែប្រែខ្លួនរបស់ទណ្ឌិត ដែលត្រូវដាក់ស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោស ក្នុងឱកាសពិធីបុណ្យឯករាជ្យជាតិ និងព្រះរាជពិធីបុណ្យអ៊ុទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុក ឆ្នាំ២០២១ ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១ នៅសាលាខេត្តកណ្តាល។ ទណ្ឌិតទាំងឡាយដែលអាចស្នើសុំការបន្ធូរបន្ថយទោស និងលើកលែងទោសត្រូវមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ តាមលក្ខខណ្ឌកំណត់ដោយច្បាប់ សម្រាប់ទោសដែលមិនមែនជាកម្មវត្ថុក្នុងការលើកលែងទោស បន្ធូរបន្ថយទោស ឬពិបាកក្នុងការលើកលែងទោស និងបន្ថយទោសនោះគឺមានដូចជាទោសចាប់ជំរិតទារប្រាក់ ប្លន់សម្លាប់ រំលោភសម្លាប់ឃាត់កម្មសាហាវឃោរឃៅ ទោសផលិត និងជួញដូរគ្រឿងញៀន ភារវកម្ម ជនប្រដាប់អាវុធ ទណ្ឌិតទទួលទោសច្រើនដង ទណ្ឌិតដែលជាប់ពន្ធនាគារច្រើនដង និងទណ្ឌិតធ្លាប់ល្មើសជាប់ពិន័យជាដើម៕
-
អភិបាលខេត្តតាកែវ ចុះជួបសំណេះសំណាល និងនាំយកប្រេងសាំង ដើម្បីបូមទឹក សង្រ្គោះស្រូវពលរដ្ឋ ដែលជួបគ្រោះរាំងស្ងួតជាង ៥០០ហិកតា

-
ឃាតករសម្លាប់ក្មេងប្រុសអាយុ ១២ម្នាក់ ប្លន់យកទ្រព្យសម្បត្តិ រួចយកសព ច្រកចូលបាវយក ទៅផ្លុងចោលក្នុងបន្ទប់ផ្សេង

-
រថយន្តឡិចស៊ីស 330 បើកធ្លាក់ផ្លូវបុករះរបងបណ្ដាលឲ្យក្រឡាប់ផ្ងាជើងឡើងលើរងរបួសធ្ងន់ម្នាក់

-
ម៉ូតូកង់បីឥណ្ឌាមួយគ្រឿង បុកម៉ូតូកំពុងតែឆ្លងផ្លូវពេញទំហឹង បណ្តាលឱ្យជ្រុលទៅធ្លាក់ប្រឡាយទឹកស្អុយ

-
ស្រ្តីម្នាក់ ត្រូវខ្សែភ្លើងឆ្លងចរន្តអគ្គិសនីឆក់ បណ្ដាលឱ្យស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យ

-
អភិបាលខេត្ត ទទួលផ្លែមៀន ១០តោន ជាអំណោយរបស់សម្តេចតេជោ សម្រាប់ចែកជូនមន្ត្រីជួរមុខ និងប្រជាពលរដ្ឋកំពុងធ្វើចត្តាឡីស័ក ក្នុងក្របខណ្ឌខេត្តកំពង់ចាម

-
អគ្គស្នងការនគរបាលជាតិ បំពាក់រថយន្តពន្លត់អគ្គិភ័យ ទំនើប ២គ្រឿង ដល់នាយកដ្ឋាន នគរបាលបង្ការ ពន្លត់អគ្គិភ័យ និងសង្រ្គោះ និងស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ
