-
ចាស់ហើយបើករថយន្តដឹកប្រពន្ធព្រងទាំងកូនទៅបុកបុរសម្នាក់ដើរឆ្លងផ្លូវរបូសធ្ងន់ រួចព្យាយាមបើករត់ផ្អើល ប្រជាពលរដ្ឋដេញចាប់ទាំងយប់

ភ្នំពេញ៖ បុរសម្នាក់រួមដំណើរជាមួយប្រពន្ធនិងកូនបើករថយន្ត lexus rx-330 មួយគ្រឿង បានជ្រុលទៅបុកបុរសម្នាក់ដើរឆ្លងពេញទំហឹងបណ្តាលឲ្យដួលសន្លប់ស្តូកស្តឹង កាលពីវេលាម៉ោង០៩ យប់ថ្ងៃទី២២ ខែសីហាឆ្នាំ ២០២១ នៅចំណុចក្បែរក្រាស់សាំងសូគីមុិចតាុំបណ្តោយផ្លូវ ២០០៤កែងនឹង ផ្លូវណតប្រីត ក្នុងសង្កាត់អូរបែកក្អមខណ្ឌសែនសុខ រាជធានីភ្នំពេញ។ហើយរថយន្តបង្កព្យាយាមបើករត់ ផ្អើលប្តជាពលរដ្ឋធ្វើដំណើរនៅតាមដងផ្លូវនាំគ្នាដេញប្រផាប់ចាប់ប្រភីងរហូតមកដល់ចំណុចបូរីមួយកន្លែងក្បែរ មណ្ឌលបន្សាបគ្រឿងញៀន ភូមិដីថ្មី សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ទើបនាំគ្នាឃាត់ជាប់រួចរាយការណ៍ជូនសមត្ថកិច្ច។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញបុរសម្នាក់រួមដំណើរជាមួយប្រពន្ធនិងកូនតូចម្នាក់ទៀតបើករថយន្ត lexus rx-330 មួយគ្រឿងពណ៌ទឹកសមុទ្រពាក់ស្លាកលេខភ្នំពេញ2BA-1891ធ្វើដំណើរកតាមបណ្ដោយផ្លូវ ២០០៤ ទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុខាងលើ កែងនឹងផ្លូវណតប្រីតបានជ្រុលទៅបុកបុរសម្នាក់ដើរឆ្លងផ្លូវពេញទំហឹងបណ្ដាលឲ្យដួលបោកនឹងថ្នល់សន្លប់ស្តូកស្តឹង ភ្លាមនោះរថយន្តសង្គ្រោះបន្ទាន់បានមកដឹកជនរងគ្រោះទៅសង្គ្រោះនៅឯមន្ទីពេទ្យភ្លាមៗ។ចំណែករថយន្តបង្កមិនបានឈប់ទទួលខុសត្រូវនោះទេបានព្យាយាមបើករត់ ផ្អើលអស់បងប្អូនប្រជាពលរដ្ឋធ្វើដំណើរតាមដងផ្លូវនាំគ្នាឃើញដេញចាប់ប្រផាប់ប្រភីងរហូតដល់ចំណុចក្នុងបុរីមួយកន្លែងក្បែរមណ្ឌលបន្សាបគ្រឿងញៀន ភូមិដីថ្មី សង្កាត់គោក ឃ្លាង ខណ្ឌសែនសុខ ទើបឃាត់ជាប់ រួចនាំគ្នារាយការណ៍ជូនសមត្ថកិច្ចឲ្យចុះមកឃាត់រថយន្តនិងអ្នកបើកបរភ្លាមៗ។ ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកយករថយន្តនិងអ្នកបើកបរទៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខដើម្បីរង់ចាំធ្វើការដោះស្រាយគ្នាច្បាប់៕ដោយ ៖ ជីម ភារ៉ា
-
ថ្ងៃសែនចិនស្រវឹងបេីករថយន្តជ្រុលទៅបុកបង្គោលភ្លេីងដាច់មួយដេីមនិងតូបលក់ដូរ ឯរថយន្តដាំក្បាលធ្លាក់ចូលប្រឡាយលូទឹកស្អុយ

ភ្នំពេញ ៖ បុរសជនជាតិចិនម្នាក់ស្រវឹងជោគបើករថយន្តហ្វតរ៉េនជ័មួយគ្រឿងលឿនដូចហោះបានរេចង្កូតទៅបុកបង្គោលភ្លេីងបំភ្លឺដាច់មួយដើម និងតូបលក់ដូរលើប្រឡាយលូរបណ្តាលឲ្យបាក់ខ្ទេចខ្ទី ចំណែករថយន្តបន្តធ្លាក់ចូលប្រឡាយលូរទឹកស្អុយទៅមុខលេងរួច សំណាងម្ចាស់មិនរងរបួស។ ហេតុការណ៍ នេះបានកេីតឡេីងកាលពីវេលាម៉ោង៩ និង៣០ នាទី យប់ ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២១ នៅចំណុចខាងលិចស្តុបទំនប់កប់ស្រូវជិត២០០ម៉ែត្រ នៅតាមបណ្តោយផ្លូវជាតិលេខ៤ក្នុងភូមិអង្គកែវ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឱ្យដឹងថា មុនពេលកេីតហេតុគេបានឃេីញបុរសជនជាតិចិនម្នាក់បេីករថយន្តម៉ាកហ្វតរ៉េនជ័ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2AO- 8166 ធ្វេីដំណេីរតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងទិសដៅពីលិចទៅកេីតក្នុងល្បឿនលឿនដូចហោះទាំងស្ថានភាពស្រវឹងជោគជាំ ខណៈមកដល់ចំណុចកេីតហេតុ ក៏រេមកខាងស្តាំដៃជ្រុលបុកបង្គោលភ្លេីងបំភ្លឺផ្លូវមូយដើបដាច់ដល់គល់និងតូចលក់ដូរលើប្រឡាយលូទឹកស្អុយបណ្តាលឲ្យរងការខូចខាតបាក់ខ្ទេចខ្ទី ចំណែករថយន្តដាំក្បាលធ្លាក់ប្រឡាយទឹកស្អុយរងការខូចខាចយ៉ាងដំណំ តែសំណាងមិនមានមនុស្សរងរបួស។ ក្រោយកេីតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់ចំណុចកេីតហេតុនិងនាំខ្លួនតៃកុងរថយន្តទៅប៉ុស្តិ៍នគរបាលចោមចៅទី៣ រងចាំទាក់ទងទៅជំនាញការិយាល័យចរាចរណ៍ផ្លូវគោកមកស្ទូចរថយន្តទៅរក្សាទុករងចាំដោះស្រាយតាមច្បាប់៕ដោយ ៖ ជីម ភារ៉ា
-
ដុតកង់បី ប្អូនថ្លៃខ្ទេចអស់ ព្រោះតែខ្ចីលុយប្អូនថ្លៃមិនបាន ចុងក្រោយជាប់ខ្នោះសមត្ថកិច្ច

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងសមត្ថកិច្ចប៉ុស្ដិ៍រដ្ឋបាលដង្កោ នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ ធ្វេីការស្រាវជ្រាវឃាត់ខ្លួនបានកាលពីវេលាម៉ោង១១ និង៣០ព្រឹក ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១ បន្ទាប់ពីទទួលពាក្យបណ្ដឹងបុរសម្នាក់ត្រូវជាប្អូនថ្លៃជនសង្ស័យ ពាក់ព័ន្ធ ករណីដុតបំផ្លាញទ្រព្យសម្បត្តិ ដោយចេតនា ដុតកង់បី ឲ្យ រងការខូចខាត កាលពីវេលាម៉ោង៤ទាបភ្លឺ ថ្ងៃទី២០ ខែសីហា ឆ្នាំ ២០២១ ស្ថិតនៅផ្ទះលេខ៤៥០ ផ្លូវបេតុង ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យឈ្មោះ ប៊ូ គន្ធរ ភេទប្រុស អាយុ៣៧ឆ្នាំ មុនរបបនៅផ្ទះ ស្នាក់នៅផ្ទះកេីតហេតុ ។ ចំណែកជនរងគ្រោះត្រូវជាប្អូនថ្លៃមានឈ្មោះ ឡឹក ចាន់វាសនា ភេទប្រុស អាយុ៣១ឆ្នាំ មុនរបបរត់ផាស់អាប់ ស្នាក់នៅផ្ទះកេីតហេតុជាមួយគ្នា ។ បេីតាមប្រភព័ត៌មានពីសមត្ថកិច្ចប៉ុស្ដិ៍រដ្ឋបាលដង្កោ បានឲ្យដឹងថា នៅព្រឹកថ្ងៃទី២០ សីហា ២០២១នេះ មានបុរសម្នាក់ជាជនរងគ្រោះបានមកដាក់ពាក្យបណ្ដឹងឲ្យជួយអន្តរាគមន៍ រឿងបងថ្លៃដុតបំផ្លាញឡាំប្រឺតា របស់ខ្លួនឲ្យរងការខូចខាតយ៉ាងដំណំ ព្រោះតែជនសង្ស័យខឹងខ្ចីលុយប្អូនថ្លៃចំនួន ៦០០$មិនបាន…
-
ស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ ការសាងសង់ទាំងមូលសម្រេចលទ្ឋផលបាន ៨០ភាគរយនៃគម្រោងហើយ

ភ្នំពេញ ៖ ស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ បើគិតមកដល់គិតត្រឹមថ្ងៃទី២០ខែសីហាឆ្នាំ២០២១នេះ ការសាងសង់ទាំងមូលសម្រេចលទ្ឋផលបាន ៨០ភាគរយនៃគម្រោងហើយអាចកាត់បន្ថយបានការកកស្ទះចរាចរណ៌បាននៅតំបន់នោះ។ស្ពាននេះទទួលម៉ៅការសាងសង់ដោយក្រុមហ៊ុនវិនិយោគទុនអានិកជនកម្ពុជា(OCIC) ដោយប្រើប្រាស់ការសាងសង់ក្នុងរយៈពេល៣០ខែនិងចំណាយថវិការសាងសង់ប្រមាណ២២លានដុល្លាអាមេរិកនេះ ។ លោកសាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញបានអោយដឹងនៅរសៀលថ្ងៃទី២០សីហានេះថា គិតត្រឹមថ្ងៃទី២០ខែសីហាឆ្នាំ២០២១នេះ ការដ្ឋានសាងសង់ស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ សម្រេចលទ្ឋផលបាន ៨០%នៃគម្រោងហើយ ។ លោកបន្តថា តាមកម្មវិធីការងារ ការដ្ឋាននេះនឹងបញ្ចប់ការសាងសង់នៅចុងខែមីនាឆ្នាំ២០២២ខាងមុខ ខណៈ ស្ពានអាកាសនិងផ្លូវក្រោមដីនេះក៏ត្រូវបានបើកអោយដំណើរជាបណ្តោះអាសន្ននៃផ្នែកខ្លះហើយដែរ ដើម្បីសម្រួលចរាចរណ៍ជូនប្រជាពលរដ្ឋ។ គួររំលឹកថា ៖សម្តេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០កន្លងមកនេះ បានប្រកាសដាក់ឲ្យដំណើរការផ្លូវក្រោមដីនៅរង្វង់មូលចោមចៅ ជូនប្រជាពលរដ្ឋបានធ្វើចរាចរណ៍ជាបណ្តោះអាសន្ន ហើយក្រោយពីដាក់ឲ្យដំណើរការផ្លូវក្រោមដីជូនប្រជាពលរដ្ឋបានធ្វើចរាចរណ៍ជាបណ្តោះអាសន្ន ឃើញថា ស្ថានភាពចរាចរណ៍ ពីផ្លូវជាតិលេខ៤ មកផ្លូវសហព័ន្ធរុស្ស៊ី មានលក្ខណៈល្អប្រសើរ ។ ផ្លូវក្រោមដីនេះជាផ្លូវតភ្ជាប់ចរាចរពីផ្លូវជាតិលេខ៤ មកមហាវិថីសហព័ន្ធរុស្ស៊ី មានប្រវែងសរុប ៤៧០ម៉ែត្រ ទទឹង៨,៥ម៉ែត្រ សម្រាប់ចរាចរមួយទិស ដែលមានពីរគន្លងរថយន្ត និងមួយគន្លងទោចក្រយានយន្ត ។ ស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ ជាគម្រោងរបស់រាជរដ្ឋាភិបាលកម្ពុជាតាមរយៈ រដ្ឋបាលរាជធានីភ្នំពេញដោយទទួលម៉ៅការសាងសង់ដោយក្រុមហ៊ុនវិនិយោគទុនអានិកជនកម្ពុជា(OCIC) ដោយប្រើប្រាស់ការសាងសង់ក្នុងរយៈពេល៣០ខែនិងចំណាយថវិការសាងសង់ប្រមាណ២២លានដុល្លាអាមេរិក។ផ្អែកតាមលក្ខណៈបច្ចេកទេសរបស់មន្ទីរសាធារណៈការ និងដឹកជញ្ជូនរាជធានីភ្នំពេញ…
-
ក្រុមហ៊ុន RMA Cambodia រៀបចំ «ទិវាបៃតង» ដាំដើមឈើជាច្រើនរយដើម ក្នុងខេត្តតាកែវទី២១ ខែសីហា ឆ្នាំ២០២១

នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៩ ខែសីហា ឆ្នាំ២០២១ ក្រុមហ៊ុន អ អិម អេ (ខេមបូឌា) RMA Cambodia បានប្រារព្ធពិធីដាំដើមឈើ ក្រោមពាក្យស្លោក «មនុស្សម្នាក់ ដើមឈើ១០ដើម» នៅតាមបណ្ដោយផ្លូវលំប្រវែង ០៦ គ.មសងខាងផ្លូវ ចាប់ពីផ្លូវជាតិលេខ២ត្រង់ផ្សារថ្នល់ទទឹង ទៅដល់ទីរួមស្រុកសំរោង ខេត្តតាកែវ។ ថ្លែងក្នុងឱកាសនេះ លោក ងន សាំង អគ្គនាយក្រុមហ៊ុន អ អិម អេ បានមានប្រសាសន៍ថា «ទិវាបៃតង» របស់ក្រុមហ៊ុនយើង ប្រារព្ធឡើងដើម្បីជួយបណ្តុះគំនិតស្រលាញ់ធម្មជាតិ ការថែរក្សាបរិស្ថាន និងសម្បត្តិធម្មជាតិ និងការចូលរួមថែរក្សាបរិស្ថានឲ្យបានល្អ សម្រាប់ការរស់នៅប្រកបដោយផាសុខភាព និងសុខភាពល្អប្រសើរ។ លោកបានបញ្ជាក់ថា ដើមឈើដែលក្រុមហ៊ុនបានដាំក្នុងថ្ងៃនេះរួមមាន៖ ដើមក្ងោក ដើមលឿងរាជ មានដើមត្របែកព្រៃ និងដើមផ្កាច្រើនប្រភេទទៀត ហើយលោកសង្ឃឹមថា ដើមឈើទាំងនេះនឹងផ្តល់ផលប្រយោជន៍ជាច្រើន ទាំងសោភ័ណភាពសម្រាប់លំអទីធ្លាសាធារណៈ និងការជួយលើកស្ទួយបរិស្ថានក្នុងសង្គមផងដែរ។ ជាក់ស្ដែងកន្លងមក ក្រុមហ៊ុន អ អិម អេ ក៏បានចូលរួមចំណែកក្នុងកិច្ចការសង្គមជាច្រើនផ្សេងទៀតរួមមាន៖ ការសាងសង់សាលារៀន-វិទ្យាស្ថានបណ្ដុះបណ្ដាលបច្ចេកទេសរថយន្ដ…
-
រដ្ឋបាលខេត្តកណ្ដាល គ្រោងកំណត់យកតំបន់មេទឹកព្រែករាំង ស្ថិតក្នុងភូមិព្រែករាំង ឃុំទឹកវិល ស្រុកស្អាង សម្រាប់ធ្វើទីលានចាក់សំរាម

ខេត្តកណ្ដាល៖ ព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១ ឯកឧត្តម ប្រាក់ សំអឿន អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ និងឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានដឹកនាំក្រុមការងារ មន្ត្រីជំនាញ និងអាជ្ញាធរស្រុកស្អាង ចុះពិនិត្យទីតាំង សម្រាប់ធ្វើទីលានចាក់សំរាម និងធ្វើឱ្យប្រសើរឡើងនូវការគ្រប់គ្រងសំរាម សំណល់រឹង និងប្លាស្ទិក ក្រោមគម្រោងហិរញ្ញប្បទានរបស់ធនាគារពិភពលោក ដែលមានទីតាំងស្ថិតនៅតំបន់មេទឹកព្រែករាំងក្នុងភូមិព្រែករាំង ឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្ដាល។ មានប្រសាសន៍នាឱកាសចុះពិនិត្យនេះដែរ ឯកឧត្តម ប្រាក់ សំអឿន អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា ការគ្រប់គ្រងសំរាម សំណល់រឹង និងប្លាស្ទិក គឺពិតជាមានសារៈសំខាន់ណាស់ ប្រសិនបើការទុកដាក់សំរាម សំណល់រឹង និងប្លាស្ទិក មិនត្រឹមត្រូវតាមស្តង់ដារបច្ចេកទេសនោះទេ វានឹងបណ្ដាលឱ្យយើងជួបនូវបញ្ហាប្រឈម ព្រមទាំងជះឥទ្ធិពលដល់បញ្ហាសុខភាពនៅរយៈពេលយូរខាងមុខទៀត។ ឯកឧត្តម ប្រាក់ សំអឿន បន្តថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រោមការដឹកនាំរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី បានធ្វើឱ្យប្រទេសមានការរីកចម្រើនលើគ្រប់វិស័យ ហើយការប្រែប្រួល និងការប្រើប្រាស់សំរាម សំណល់រឹង…
-
ជនសង្ស័យម្នាក់ជាមួយថ្នាំញៀនជិត ២គីឡូក្រាម ត្រូវសមត្ថកិច្ចបង្ក្រាប នៅខេត្តកំពង់ឆ្នាំង

យោងតាមមន្ទីរប្រឆាំងគ្រឿងញៀននៅថ្ងៃទី២០សីហានេះ បានឲ្យដឹងថា នៅម៉ោង៥និង៣០នាទីថ្ងៃទី១៦មិថុនា ឆ្នាំ២០២១ សមត្ថកិច្ចនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន(ក៤) ដឹកនាំដោយលោក ឧត្តមសេនីយ៍ទោ ឃឹង សារ៉ាត់ នាយករងមន្ទីរ ចូលរួមសហការពីកម្លាំងនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង សម្របសម្រួលដោយ លោកស្រី ភី ស៊ីថង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកំពង់ឆ្នាំង ចុះស្រាវជ្រាវ និងឈានទៅបង្ក្រាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចមុខហាងជំនោរកង្រី ភូមិត្របែក ឃុំត្រងិល ស្រុកកំពង់លែង និងនៅចំណុចក្រុមហ៊ុនកាពីតូល ផ្លូវជាតិលេខ៥ ភូមិ១ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។ ក្នុងប្រតិបត្តិការនោះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យម្នាក់ មានឈ្មោះ ប៉ន វ៉ាន ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិខ្មែរ។ ជាមួយគ្នានោះ សមត្ថកិច្ចបានរឹបអូសគ្រឿងញៀនមេតំហ្វេតាមីន(ICE) ទម្ងន់សុទ្ធ១គីឡូក្រាម៦៦០ក្រាម២៨មីលីក្រាម។ ជនសង្ស័យ និងវត្ថុតាងចាប់យកខាងលើ សមត្ថកិច្ចជំនាញបានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តកំពង់ឆ្នាំង បន្តតាមនីតិវិធី ៕
-
បុរីភ្នំពេញថ្មី បើកលក់ប្លុកថ្មី នៃគម្រោងអេលីតផាកទី២ ជាមួយនឹងការបញ្ចុះតម្លៃពិសេសសម្រាប់អតិថិជន

ភ្នំពេញ ៖ បន្ទាប់ពីទទួលបានការគាំទ្រយ៉ាងខ្លាំងពីអតិថិជន បុរីភ្នំពេញថ្មី បានធ្វើការបុកគ្រឹះសាងសង់ និងប្រកាសបើកលក់ប្លុកថ្មី នៃគម្រោងអេលីតផាកទី២ ជាផ្លូវការហើយ ដែលមានទីតាំងស្ថិតនៅសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដោយមានការបញ្ចុះតម្លៃរហូតដល់ ៧% បូកថែម ៥,០០០ដុល្លារ នេះបើតាមការបញ្ជាក់របស់តំណាងផ្នែកលក់បុរីខាងលើ នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១ ។ ការបើកលក់ប្លុកថ្មីនេះ បន្ទាប់ពីគម្រោងអេលីតផាកទី១ ដែលមានទីតាំងជាប់គ្នា មានប្រភេទផ្ទះល្វែងជាង ១០០ផ្ទះ បានលក់អស់ស្ទើរ ១០០% ខណៈគម្រោងអេលីតផាកទី២ (ដំណាក់កាលទី១) មានប្រភេទផ្ទះល្វែង និងវីឡាជាង ៣៥០ផ្ទះ ក៏បានលក់អស់ស្ទើរ ៨០% ដែរ ។ ហេតុនេះ បុរីក៏សម្រេចបើកលក់ដំណាក់កាលទី២ នៃគម្រោងអេលីតផាកទី២ ដែលមានប្រភេទផ្ទះល្វែង និងវីឡាសរុបជាង ៣៥០ផ្ទះទៀត ។ តំណាងគម្រោងបុរី និងលំនៅឋានស្ដង់ដារអ៊ីតាលីខាងលើ បានបញ្ជាក់ថា ទោះបីស្ថិតក្នុងបរិបទកូវីដ-១៩ ប៉ុន្ដែវិស័យអចលនទ្រព្យ ពិសេសលំនៅឋាន នៅសង្កាត់ក្រាំងធ្នង់ នៅតែមានសកម្មភាពយ៉ាងផុសផុល ដ្បិតជាតំបន់អភិវឌ្ឍន៍ខ្លាំង និងនៅជិតគម្រោងធំៗជាច្រើន ជាក់ស្ដែងគម្រោងអេលីតផាកទី១ និងអេលីតផាកទី២…
-
កាកបាទក្រហមកម្ពុជា ប្រគេនកុដិថ្មី ជូនព្រះសង្ឃ ដែលធ្លាប់គង់នៅក្នុងកុដិ-ខ្ទមចាស់ទ្រុឌទ្រោម ស្ថិតនៅក្នុងវត្តចាក់អង្រែ សង្កាត់ចាក់អង្រែលើ

ភ្នំពេញ ៖ កុដិ-ផ្ទះថ្មី ៣ខ្នង ជាអំណោយកាកបាទក្រហមកម្ពុជា ដែលមាន ហ្លួងម៉ែ នរោត្តម សីហនុ ជាព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានប្រគេន និងប្រគល់ជូន ព្រះភិក្ខុ កែវ ប៊ុន ព្រះជន្ម ១០៨វស្សា, លោកយាយ លី ង៉ូវ អាយុ៨៨ឆ្នាំ និងលោកតា ស្រី ព្រុំ អាយុ៨៤ឆ្នាំ ដែលធ្លាប់គង់-ស្នាក់នៅក្នុងកុដិ-ខ្ទមចាស់ទ្រុឌទ្រោម ស្ថិតនៅក្នុងវត្តចាក់អង្រែ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ កុដិ-ផ្ទះនីមួយៗចំណាយថវិកា ៥.៣៣៤ដុល្លារ (ប្រាំពាន់បីរយសាមសិបបួនដុល្លារអាមេរិក) មានទំហំ ៤ម៉ែត្រ x ៨ម៉ែត្រ ក្រាលការ៉ូ ដំបូលប្រក់ស័ង្កសីភ្លីធំ មានបន្ទប់ទឹកមួយក្នុងកុដិ-ផ្ទះ រៀបឥដ្ឋចាក់ខឿនជុំវិញកុដិ-ផ្ទះ និងតភ្ជាប់បណ្តាញទឹក-ភ្លើង។ ក្នុងឱកាសប្រគេន-ប្រគល់ នាព្រឹកថ្ងៃសុក្រ ទី ២០ ខែសីហា ឆ្នាំ២០២១នេះ លោកជំទាវ ម៉ែន…
-
នាយឧត្តមសេនីយ៍ ហុីង ប៊ុនហៀងថា ចង់ទិញផ្លែមៀន និងតាង៉ែន ដល់ចំការកសិករផ្ទាល់ ដើម្បីចង់រកកសិករម្ចាស់ចំការពិតប្រាកដ ដែលកំពុងជួបបញ្ហាទីផ្សារលក់

នាព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១នេះ នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជានាយករង ខុទ្ទកាល័យសម្តេចតេជោនាយករដ្ឋមន្ត្រី បានបន្តអញ្ជើញចុះដល់ចំការផ្លែមៀន និងតាង៉ែនផ្ទាល់តែម្តង ដើម្បីបន្តទិញពីកសិករនៅ ស្រុករុក្ខគីរី ដែលមានចំងាយប្រមាណ ៧០គីឡូម៉ែត្រពីខេត្តបាតដំបង ដើម្បីប្រមូលទិញពីកសិករម្ចាស់ចំការផ្ទាល់តែម្តង ដោយមិនរង់ចាំទិញនៅទីតាំងតារាងបាល់ទាត់បែកចាយ ទីរួមខេត្តទៀតឡើយ ពោលគឺដើម្បីចង់រកកសិករម្ចាស់ចំការពិតប្រាកដ ដែលកំពុងជួបបញ្ហាទីផ្សារលក់។ សូមរំលឹកថា សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាឲ្យនាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង ប្រមូលទិញផ្លែមៀន និងតាង៉ែន របស់កសិករនៅតាមបណ្ដាខេត្តជាប់ព្រំដែន កម្ពុជា-ថៃ ដែលជួបប្រទះនូវបញ្ហា ក្នុងការនាំចេញទៅលក់នៅក្រៅប្រទេស ដោយសារការឆ្លងរីករាលដាលជំងឺកូវី១៩។ សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា ផ្លែមៀនដែលសម្តេចប្រមូលទិញ ពីកសិករដាំដុះនៅតាមខេត្តជាប់ព្រំដែនថៃ នឹងយកទៅចែកជូនកងទ័ព អាវុធហត្ថ នគរបាល គ្រូពេទ្យ អ្នកជំងឺ និងប្រជាពលរដ្ឋកំពុងធ្វើចត្តាឡីស័ក។ដោយ-រ៉ាវុធ