Category: ព័ត៌មានសង្គម

  • ឧកញ៉ាឡេង ណាវ៉ាត្រា ប្រកាសជួយទិញផ្លែមៀន ១ពាន់តោនពីប្រជាពលរដ្ឋនៅតំបន់ព្រំដែនកម្ពុជា-ថៃ ដើម្បីលក់បន្តក្នុងតម្លៃខាតដើម

    ឧកញ៉ាឡេង ណាវ៉ាត្រា ប្រកាសជួយទិញផ្លែមៀន ១ពាន់តោនពីប្រជាពលរដ្ឋនៅតំបន់ព្រំដែនកម្ពុជា-ថៃ ដើម្បីលក់បន្តក្នុងតម្លៃខាតដើម

    ឧកញ៉ាឡេង ណាវ៉ាត្រា នៅថ្ងៃទី១៩សីហាឆ្នាំ២០២១នេះ បានបង្ហោះសារក្នុងទំព័រហ្វេសប៊ុកថា ការលំបាករបស់ ប្រជាកសិករ ការលំបាករបស់រាជរដ្ឋាភិបាល ក៏ដូចជាការលំបាករបស់លោកដែរ បើទោះបីជាលោកមានចំណូល ហើយលោកមានជីវភាពល្អក៏ដោយសារតែប្រជាកសិករនិ ងរាជរដ្ឋាភិបាល។ ដូច្នេះហើយអ្វីដែលអាចជួយបាន គឺលោកសម្រេចជួយទិញមៀន ឬតាង៉ែន ចំនួន១ពាន់តោន សម្រាប់ដាក់ក្នុងផ្សារកសិផលឡេងណាវ៉ាត្រា ដោយលក់ក្នុងតម្លៃខាតដើម។ ប៉ុន្តែ លោកឧកញ៉ាឡេង ណាវ៉ាត្រា បានបញ្ជាក់ថា លោកទិញតែពីកសិករ ដាំលក្ខណៈគ្រួសារប៉ុណ្ណោះ មិនទិញពីក្រុមហ៊ុន និងកសិដ្ឋានធំៗនោះទេ។ លោកឧកញ៉ាឡេង ណាវ៉ាត្រា បានអំពាវនាវឲ្យអតិថិជនជួយទិញផ្លែមៀន ឬតាង៉ែននោះក្នុង១គ្រួសារ៥គីឡូក្រាម ដោយលើលក់ចេញក្នុងតម្លៃតែ១ពាន់៩០០រៀលក្នុង១គីឡូក្រាមប៉ុណ្ណោះ។ សូមជម្រាបថា តម្លៃផ្លែមៀនប៉ៃលិន ឬតាង៉ែន នៅលើទីផ្សារលក់រាយបច្ចុប្បន្ន ត្រូវបានគេលក់ក្នុងតម្លៃពី៤ពាន់ទៅ៥ពាន់រៀលក្នុង១គីឡូក្រាម។

  • ស្ថានទូតកម្ពុជា ប្រចាំប្រទេសថៃ បានផ្ដល់គ្រឿងឧបភោគបរិភោគដល់ពលករខ្មែរដែលកំពុងជួបការលំបាកខ្លាំង

    ស្ថានទូតកម្ពុជា ប្រចាំប្រទេសថៃ បានផ្ដល់គ្រឿងឧបភោគបរិភោគដល់ពលករខ្មែរដែលកំពុងជួបការលំបាកខ្លាំង

    នៅថ្ងៃទី១៨ សីហា ២០២១ ក្រុមការងារស្ថានទូតកម្ពុជា ប្រចាំប្រទេសថៃ បានផ្ដល់គ្រឿងឧបភោគបរិភោគដល់ពលករខ្មែរដែលកំពុងជួបការលំបាកខ្លាំងចំនួន៥៩គ្រួសារ។សួង ពិសិដ្ឋ

  • ឆេះផ្ទះស្តុកគ្រឿងអគ្គិសនីមួយកន្លែងក្នុងខណ្ឌបឹងកេងកង យ៉ាងខ្លាំង និងធ្វេីឲ្យមន្ត្រីអន្តរាគមន៍ម្នាក់របួសរលាកភ្លេីង

    ឆេះផ្ទះស្តុកគ្រឿងអគ្គិសនីមួយកន្លែងក្នុងខណ្ឌបឹងកេងកង យ៉ាងខ្លាំង និងធ្វេីឲ្យមន្ត្រីអន្តរាគមន៍ម្នាក់របួសរលាកភ្លេីង

    ភ្នំពេញ ៖ មានករណីគ្រោះអគ្គីភ័យមួយបានឆាបឆេះផ្ទះស្តុកគ្រឿងអគ្គីសនី នៅតាមបណ្ដោយផ្លូវ៤០៤ ស្ថិតក្នុងសង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង បង្កឲ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចេញរថយន្តពន្លត់អគ្គីភ័យមកអន្តរាគមន៍ កាលពីវេលាម៉ោង ៦និង ៤០នាទីព្រឹក ថ្ងៃទី១៩ សីហា ឆ្នាំ២០២១ ។ បេីតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកេីតហេតុ ទីតាំងផ្ទះល្វែងជាកន្លែងស្តុកគ្រឿងអគ្គីសនីខាងលេីនេះ គឺដំបូងឡេីយមិនដឹងថាមានអ្វីកើតឡើងនោះទេ ស្រាប់តែឃេីញមានហ៊ុយផ្សែងខ្មៅចេញពីជាន់ទី២ លាយជាមួយនិងអណ្ដាតភ្លើងយ៉ាងសន្ធោសន្ធៅ ទេីបបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋស្រែក ឆោឡោថា មានភ្លើងឆេះផ្ទះ ទេីប បងប្អូនប្រជាពលរដ្ឋរស់ក្បែរនោះជួយ យកបំពង់ពន្លត់អគ្គិភ័យមកបាញ់ពន្លត់ អស់ជាច្រើនបំពង់ តែមិនអាចគ្រប់គ្រងអណ្ដាតភ្លើងបាន ទេីបបាននាំគ្ន រាយការណ៍ជូនអាជ្ញាធរមូលដ្ឋានមានសមត្ថកិច្ចដេីម្បីសុំជំនួយរថយន្ដពន្លត់អគ្គីភ័យជាច្រេីនគ្រឿងមកអន្តរាគមន៍បាញ់ពន្លត់ ។ ជាមួយគ្នានោះ មន្រ្តីជំនាញការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់ឲ្យដឹងថា ក្នុងហេតុការណ៍នេះដែរ គឺកម្លាំងអន្តរាគមន៍មានពិបាកបន្តិចក្នុងការជួយបាញ់ពន្លត់ដោយសារតែក្នុងផ្ទះបានស្តុកគ្រឿងអគ្គីសនីច្រេីនពេក ។ ហេីយក្នុងហេតុការណ៍នេះមានមន្ត្រីអន្តរាគមន៍ម្នាក់បានរលាកភ្លេីងផងដែរ តែធ្ងន់ធ្ងរនោះទេ ក៏មានមនុស្សណាម្នាក់គ្រោះថ្នាក់ដល់អាយុជីវិតនោះដែរ ។ ក្នុងករណីអគ្គីភ័យនេះមិនរាលដាលដល់ផ្ទះរបស់ប្រជាពលរដ្ឋជិតខាងនោះទេ។ ចំពោះមូលហេតុ នៃការឆាប់ឆេះផ្ទះស្ទុកគ្រឿងអគ្គីសនីខាងលេីនេះវិញ សមត្ថកិច្ច សង្ស័យថា បណ្ដាលមកពីឆ្លងចរន្តអគ្គីសនី ៕ ដោយ ៖ ភារ៉ា និងឆៃហួត

  • អភិបាលខណ្ឌចំការមន លើកឡើងថា មន្ត្រីសង្កាត់-ខណ្ឌ ជាអ្នកបម្រើរាស្ត្រក្នុងមូលដ្ឋាន មិនមែនជាចៅ ហ្វាយនាយរបស់ប្រជាពលរដ្ឋនោះទេ

    អភិបាលខណ្ឌចំការមន លើកឡើងថា មន្ត្រីសង្កាត់-ខណ្ឌ ជាអ្នកបម្រើរាស្ត្រក្នុងមូលដ្ឋាន មិនមែនជាចៅ ហ្វាយនាយរបស់ប្រជាពលរដ្ឋនោះទេ

    ភ្នំពេញ៖ ថ្លែងក្នុងឱកាសចែកអំណោយមនុស្សធម៌ របស់អនុសាខាកាកបាទក្រហមខណ្ឌចំការមន ជូនប្រជាពលរដ្ឋ ខ្វះខាត ២៥គ្រួសារ ដែលរស់នៅក្នុងសង្កាត់ទួលទំពូងទី២ នៅព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ ដោយមានការចូល រួមពីលោក ព្រុំ សំខាន់ ប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌចំការមន មន្ត្រីនៃរដ្ឋបាលខណ្ឌ សង្កាត់ ផងដែរនោះ លោក ថេង សុថុល ប្រធានអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌចំការមន បានសំណូមពរឲ្យចៅសង្កាត់ ក្នុងមូលដ្ឋានខណ្ឌ ត្រូវតែបម្រើសេវាកម្មលើលិខិតស្នាមរដ្ឋបាល ជូនប្រជាពលរដ្ឋ ព្រោះមិនមែនជាចៅហ្វាយនាយប្រជា ពលរដ្ឋនោះទេ ប្រសិនបើប្រជាពលរដ្ឋ ត្រូវការបំពេញឯកសារ ឬលិខិតស្នាមផ្សេងៗ បើមករកមន្ត្រីខណ្ឌ-សង្កាត់ ហើយ ទទួលបានការប្រើសំដី ឬអាកប្បកិរិយាមិនសមរម្យមកលើបងប្អូន សូមបងប្អូនប្រជាពលរដ្ឋ រាយការណ៍មកលោកភ្លាម ដើម្បីលោកមានវិធានការរដ្ឋបាលចំពោះមន្ត្រីនោះ ។ នៅក្នុងឱកាសនេះដែរ លោក ថេង សុថុល ក៏បាននាំមកនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងឯ,ឧ ឃួង ស្រេង ប្រធានសាខាកាកបាទក្រហមរាជធានីភ្នំពេញ ជូន ចំពោះបងប្អូនប្រជាពលរដ្ឋយើង…

  • សកម្មភាពមន្ត្រីជំនាញ អាជ្ញាធរជាតិអប្សរាជួសជុល កម្រាលឈើនៅបរិវេណប្រាសាតាព្រហ្ម

    សកម្មភាពមន្ត្រីជំនាញ អាជ្ញាធរជាតិអប្សរាជួសជុល កម្រាលឈើនៅបរិវេណប្រាសាតាព្រហ្ម

    ក្រុមថែរក្សាបរិក្ខាទេសចរណ៍ នៃនាយកដ្ឋានអភិវឌ្ឍន៍ ទេសចរណ៍អង្គរ បានធ្វើការងារជួសជុលកម្រាលឈើ ដែលមានសភាពពុកផុយ ដើម្បីសម្រួលដល់ភ្ញៀវ ទេសចរ ទស្សនាទិដ្ឋភាពដ៏អស្ចារ្យ នៃប្រាសាទតាព្រហ្ម ដែលជាកន្លែងដ៏ទាក់ទាញ ភ្ញៀវទេសចរចម្រុះ ជាតិសាសន៍ ទៅផ្ដិតយករូបភាព បង្ហាញពីការរស់នៅ រវាងដើមឈើ ជាមួយនិងប្រាសាទដែលមានអាយុកាល រាប់រយឆ្នាំមកហើយ។ សូមបញ្ជាក់ថា ប្រាសាទតាព្រហ្មត្រូវបានកសាងឡើង ក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី៧ ដើម្បីថ្វាយព្រះរាជកុសល ចំពោះព្រះមាតារបស់ព្រះអង្គ ដែលមានរូបបដិមាស្នែងក្នុង រូបភាពជា “ប្រាជ្ញាបារមី”។ ប្រាសាទនេះមានឈ្មោះដើម ថា រាជវិហារ ត្រូវបានចាត់ទុកថា ជាវត្តព្រះពុទ្ធសាសនាដ៏ ធំនាសម័យនោះ៕សួង ពិសិដ្ឋ

  • សេវាសាធារណះផ្នែក នគរូបនីយកម្ម សំណង់ និងសុរិយោដី រាជធានីភ្នំពេញ អាចមានភាពរអាក់រអួល រឺយឺតយ៉ាវ ដោយសារមន្ទីរ កំពុងរៀបចំដំណេីរការផ្លាស់ប្តូរទីតាំងថ្មី

    សេវាសាធារណះផ្នែក នគរូបនីយកម្ម សំណង់ និងសុរិយោដី រាជធានីភ្នំពេញ អាចមានភាពរអាក់រអួល រឺយឺតយ៉ាវ ដោយសារមន្ទីរ កំពុងរៀបចំដំណេីរការផ្លាស់ប្តូរទីតាំងថ្មី
  • ឆេះផ្ទះប្រជាពលរដ្ឋមួយល្វែង ផ្អើលដល់សមត្ថកិច្ចចុះជួយអន្តរាគមន៍ទាន់ពេល

    ឆេះផ្ទះប្រជាពលរដ្ឋមួយល្វែង ផ្អើលដល់សមត្ថកិច្ចចុះជួយអន្តរាគមន៍ទាន់ពេល

    ភ្នំពេញ ៖ នៅមុននេះបន្តិច នាវេលាម៉ោង៧ និង៣៥នាទីព្រឹក ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់អគ្គិភ័យមួយឆាបឆេះផ្ទះប្រជាពលរដ្ឋមួយល្វែង ផ្អើលដល់ប្រជាពលរដ្ន និងសមត្ថកិច្ចចុះជួយអន្តរាគមន៍បានទាន់ពេល បណ្ដាលឱ្យឆេះខូចខាតសម្ភារៈទ្រព្យសម្បត្តិ ក្នុងផ្ទះអស់មួយចំនួន តែសំណាងល្អ មិនបណ្ដាលឱ្យមានមនុស្សរងរបួសនោះទេ ស្ថិតនៅតាមបណ្ដោយផ្លូវ៤០៤ ក្នុងសង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។ សម្រាប់ព័ត៌មានលម្អិត ក្រុមការងារនឹងធ្វើការផ្សាយជាបន្តបន្ទាប់ទៀត។ ដោយ/ ឆៃហួត

  • វគ្គបណ្តុះបណ្តាល កម្មវិធីប្រកួតប្រជែងផែនការអាជីវកម្ម “អាជីវកម្មខ្ញុំ”

    វគ្គបណ្តុះបណ្តាល កម្មវិធីប្រកួតប្រជែងផែនការអាជីវកម្ម “អាជីវកម្មខ្ញុំ”

    រាជធានីភ្នំពេញ៖ ក្រសួង អប់រំ យុវជន និង កីឡា បានរៀបចំ វគ្គបណ្តុះបណ្តាល នៃកម្មវិធីការប្រកួត ប្រជែងផែនការអាជីវកម្ម ដែលមានឈ្មោះថា “អាជីវកម្មខ្ញុំ Our Business ” ដល់យុវជនក្នុង និងក្រៅសាលា ដែលបានរៀបចំឡើង តាមអនឡាញ ដែលមានសិក្ខាកាមចូលរួមសរុប ចំនួន១៥៣ ក្នុងនោះស្រី៦៨នាក់ ដោយ ពិធីបើកត្រូវ បាន ធ្វើឡើង ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ស៊ាន បូរ៉ាត រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា។ កម្មវិធីបានប្រព្រឹត្តទៅចំនួន០៤ថ្ងៃ លើមេរៀន មួយចំនួនដូចជា៖ គម្រូម៉ូដែល អាជីវកម្មខេនវ៉ាស់ ការចុះស្រាវជ្រាវ តាមទីតាំងអាជីវកម្ម គោលការណ៍ទូទៅសម្រាប់ទីផ្សារ គម្រូអាជីវកម្ម ម៉ូដែលខេនវ៉ាស់នៃក្រុមហ៊ុនល្អីបៃតង ការចែករំលែកបទពិសោធន៍នៃ ភាពជោគជ័យនៃការចូលរួមប្រកួត គន្លឹះនៃភាពជោគជ័យនៃអាជីវកម្ម បច្ចេកវិជ្ជាជាតម្រូវការសំខាន់បំផុតសម្រាប់ធ្វើអាជីវកម្មជោគជ័យ ការចែករំលែកបទពិសោធន៍នៃការធ្វើ អាជីវកម្ម។ល។ សូមជម្រាប ផងដែរថា កម្មវិធីនេះមានបេក្ខជនចូលរួមប្រកួត១២០នាក់ ស្រី៧៤នាក់។ កម្មវិធីនេះនឹងជម្រុះទុក ១៥ក្រុម…

  • ឆេះផ្ទះប្រជាពលរដ្ឋមួយកន្លែង បណ្តាលឱ្យខូចខាតសម្ភាៈផ្ទះបាយ អស់ទាំងស្រុង

    ឆេះផ្ទះប្រជាពលរដ្ឋមួយកន្លែង បណ្តាលឱ្យខូចខាតសម្ភាៈផ្ទះបាយ អស់ទាំងស្រុង

    ភ្នំពេញ ៖ មានករណីគ្រោះថ្នាក់អគ្គិភ័យមួយកន្លែង បានឆេះផ្ទះប្រជាពលរដ្ឋមួយខ្នង បណ្តាលឱ្យខូចខាតសម្ភាៈផ្ទះបាយ អស់ទាំងស្រុង តែសំណាងល្អ មិនបណ្ដាលឱ្យមានមនុស្សរងរបួសនោះទេ។ ហេតុការណ៍គ្រោះថ្នាក់អគ្គិភ័យនេះ បានកើតឡើងកាលពីវេលាម៉ោង ១ និង២៥នាទីរសៀល ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ ស្ថិតនៅត្រង់ចំណុចផ្លូវព្រះមុន្នីរ៉េត ក្នុងភូមិ៤ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។ ម្ចាស់ផ្ទះមានឈ្មោះ : គឹម វាសនា ភេទប្រុស អាយុ ៣៦ឆ្នាំ មានមុខរបរ: កម្មករ។ ចំណែកឯ ប្រពន្ធមានឈ្មោះ : ជុំ រំដួល ភេទស្រី អាយុ ៤៣ឆ្នាំមានមុខរបរ : អ្នកលក់ខោអាវ។ តាមរបាយការណ៍សមត្ថកិច្ច បានឱ្យដឹងថា មូលហេតុ ដំបូងដុតពូក ក៏បណ្ដាលឱ្យឆាបឆេះទៅលើផ្ទះប្រភេទសំណង់ ថ្មបេតុង មាន (ទំហំ ៤ម៉ែត្រ x ៦ម៉ែត្រ)។ សមត្ថកិច្ច បានបន្តទៀតថា ក្នុងករណីគ្រោះថ្នាក់អគ្គិភ័យនេះ បណ្ដាលឱ្យឆេះខូចខាតសម្ភារៈ ឆេះពូកអស់ទាំងស្រុង…

  • អភិបាលខេត្តកណ្ដាល អញ្ជើញសំណេះសំណាល ប្រគល់អណ្ដូងស្នប់ និងអំណោយជូនប្រជាពលរដ្ឋ នៅស្រុកកណ្ដាលស្ទឹង និងស្រុកពញាឭ

    អភិបាលខេត្តកណ្ដាល អញ្ជើញសំណេះសំណាល ប្រគល់អណ្ដូងស្នប់ និងអំណោយជូនប្រជាពលរដ្ឋ នៅស្រុកកណ្ដាលស្ទឹង និងស្រុកពញាឭ

    ខេត្តកណ្ដាល៖ ព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល អញ្ជើញសំណេះសំណាល ប្រគល់អណ្ដូងស្នប់ និងអំណោយជូនប្រជាពលរដ្ឋ នៅស្រុកកណ្ដាលស្ទឹង និងស្រុកពញាឭ ខេត្តកណ្ដាល។ ពិធីនេះដែរប្រារព្ធធ្វើនៅភូមិស្លែង ឃុំត្រពាំងវែង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ដោយមានការចូលរួមពីឯកឧត្ដមអភិបាលរងខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត អាជ្ញាធរស្រុកកណ្ដាលស្ទឹង និងស្រុកពញាឭ និងម្ចាស់ធំណោយផងដែរ។ មានប្រសាសន៍សំណេះសំណាល ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានមានប្រសាសន៍ថា ដោយពិនិត្យឃើញប្រជាពលរដ្ឋរស់នៅឃុំចំនួន៣ ក្នុងស្រុកកណ្ដាលស្ទឹង និងឃុំឈ្វាំង ស្រុកពញាឭ រស់តំបន់ដាច់ស្រយាល ឆ្ងាយពីទីប្រជុំជន ប្រជាពលរដ្ឋជួបការលំបាក ខ្វះប្រភពទឹក ដោយពុំទាន់មានប្រព័ន្ធបណ្តាញទឹកស្អាតតចូលមកដល់ ទើបរដ្ឋបាលខេត្តបានសម្រេចផ្ដល់នូវអណ្ដូងទឹកដល់ស្រុកកណ្ដាលស្ទឹង ចំនួន៣ និងស្រុកពញាឭ ចំនួន៤។ ទន្ទឹមនឹងនោះឯកឧត្ដមអភិបាលខេត្ត បានស្នើដល់មន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ត្រូវពិនិត្យមើលបញ្ហានេះឡើងវិញ ដើម្បីសម្របសម្រួលតបណ្តាញប្រព័ន្ធទឹកស្អាតឱ្យប្រជាពលរដ្ឋយើងប្រើប្រាស់។ ឆ្លៀតនាឱកាសនោះដែរ ឯកឧត្ដមអភិបាលខេត្ត បានស្នើដល់រដ្ឋបាលក្រុង ស្រុក មន្ត្រីរាជការ និងបងប្អូនប្រជាពលរដ្ឋទាំងអស់…