Category: ព័ត៌មានសង្គម

  • ការដ្ឋានធ្វើស្ពាន ៧កន្លែង និងបុកសុីផាយនៅប្រឡាយទួលពង្រ១ គ្រោងរួចរាល់នៅបំណាច់ខែសីហានេះហើយ

    ការដ្ឋានធ្វើស្ពាន ៧កន្លែង និងបុកសុីផាយនៅប្រឡាយទួលពង្រ១ គ្រោងរួចរាល់នៅបំណាច់ខែសីហានេះហើយ

    ភ្នំពេញ៖ បើទោះបី ជម្ងឺកូវីដ-១៩ បាននិងកំពុងរាតត្បាតចូលក្នុងសហគមន៍ជាថ្មី ពិសេសវីរុសបំម្លែងថ្មីដែលតា(DELTA )យ៉ាងក្តី តែសម្រាប់សកម្មភាពធ្វើស្ពានចំនួន៧កន្លែង និងការងារបុកសុីផាយនៅតាមមាត់ប្រឡាយមេ នៅប្រឡាយទួលពង្រ១ ស្ថិតក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ នៅតែបន្តធ្វើយ៉ាងមមាញឹក ដោយគិតមកដល់ត្រឹមថ្ងៃទី១៧សីហានេះ ការដ្ឋានមួយនេះស្ទើរតែរួចរាល់ទៅហើយ ពោលគឺ នៅបំណាច់ខែសីហានេះនឹងត្រូវបានបញ្ចប់ ជាមួយនិងការដាក់អោយប្រើប្រាស់ជាផ្លូវការ។ លោកសាំ ពិសិដ្ឋ ប្រធានមន្ទីរ សាធារណការ និង ដឹក ជញ្ជូន រាជធានី ភ្នំពេញ បានមានប្រសាសន៍អោយដឹងនៅព្រឹកថ្ងៃទី១៧ សីហានេះថា ដោយមានការណែនាំនិងចង្អុលបង្ហាញពីលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ មន្ទីរ សាធារណការ និង ដឹក ជញ្ជូន រាជធានី ភ្នំពេញ សហការជាមួយមន្ទីរធនធានទឹកនិងអាជ្ញាធរចណ្ឌពោធិសែនជយ័ បានដាក់គ្រឿងចក្រកាយស្តារប្រឡាយទួលពង្រទី១ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ទំហ៊ំ ៨ម៉ែត្រនិងជម្រៅ២ម៉ែត្រ ធ្វើស្ពានចំនួន៧កន្លែង និងបុកសុីផាយតាមមាត់ប្រឡាយមេ ការពារដីបាក់ ដោយគិតមកដល់ត្រឹមថ្ងៃទី១៧ សីហា នេះ ការដ្ឋានទាំងមូលសម្រេចបានប្រមាណជិត១០០ភាគរយហើយ ។ មានន័យថា ការងារស្តារនិងបុកស៊ីផាយជញ្ជាំងប្រឡាយ ដល់ពេលពេលនេះ…

  • សាលាបឋមសិក្សាកំពង់ចិន បានភ្លឺហើយ

    សាលាបឋមសិក្សាកំពង់ចិន បានភ្លឺហើយ

    សាលាបឋមសិក្សាកំពង់ចិន ឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បានបំពាក់សម្ភារសូឡាបំភ្លឺអគារនិងបរិវេណជុំវិញដោយប្រើថាមពន្លឺព្រះអាទិត្យ ។

  • ជិះម៉ូតូចេញពីធ្វេីការលឿនពេក ជ្រុលទៅបុករថយន្តកុងតឺន័រ ពេញទំហឹង បណ្ដាលឲ្យបែកក្បាលស្លាប់

    ជិះម៉ូតូចេញពីធ្វេីការលឿនពេក ជ្រុលទៅបុករថយន្តកុងតឺន័រ ពេញទំហឹង បណ្ដាលឲ្យបែកក្បាលស្លាប់

    ភ្នំពេញ៖ បុរសម្នាក់ជិះម៉ូតូចេញពីធ្វេីការយ៉ាងលឿន ជ្រុលទៅបុក រថយន្តកុងតឺន័រ កំពុងបេីកឆ្លងផ្លូវ ពេញទំហឹង បណ្ដាលឲ្យខ្ទៀតចូលក្រោមកង់រថយន្ត កិនបែកក្បាលធ្លាយខួរស្លាប់ភ្លាមៗ កាលពីវេលាម៉ោង ៩និង៣៥នាទីយប់ ថ្ងៃទី ១៦ ខែ សីហា ឆ្នាំ២០២១ នៅតាមបណ្ដោយ ផ្លូវជាតិលេខ៣ ស្ថិតក្នុងសង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ សពជនរងគ្រោះមានឈ្មោះ៖ ហ៊ុន សាន់ម៉ៅ ភេទ ប្រុស អាយុ ២៦ឆ្នាំ មុខរបរ កម្មកររោងចក្រ មានស្រុកំណេីត នៅភូមិ កាប់នឹម ឃុំខ្វាវ ស្រុក សំរោង ខេត្ត តាកែវ ។ បេីតាមប្រភពពីកន្លែងកេីតហេតុ បានឲ្យដឹងថា ដំបូងឡេីយ គេបានឃេីញ បុរសម្នាក់ជិះម៉ូតូមួយគ្រឿង ម៉ាក ហុងដា សេ១២៥ ពណ៍ខ្មៅ ពាក់ស្លាកលេខ តាកែវ 1V-6531 ចេញពីធ្វេីការ ទិសដៅពីលិចទៅកេីត ក្នុងល្បឿនលឿន ខណះមកដល់ចំណុចកេីតខាងលេី…

  • នារីរូបស្រស់បើករថយន្តស៊េរីទំនើប ជ្រុលបុកបង្គោលភ្លើងស្តុប វត្ត លង្កា រងការខូចខាតយ៉ាងដំណំ រួចទុករថយន្តចោល គេចខ្លួនបាត់

    នារីរូបស្រស់បើករថយន្តស៊េរីទំនើប ជ្រុលបុកបង្គោលភ្លើងស្តុប វត្ត លង្កា រងការខូចខាតយ៉ាងដំណំ រួចទុករថយន្តចោល គេចខ្លួនបាត់

    ភ្នំពេញ ៖ នារីរូបស្រស់ម្នាក់រួមដំណើរនឹងនារីម្នាក់ទៀតបើករថយន្តស៊េរីទំនើប មួយគ្រឿងក្នុងល្បឿនលឿន ខ្វះការប្រុងប្រយ័ត្ន ជ្រុលទៅបុកបង្គោលភ្លើងស្តុប ពេញទំហឹងហឹង បណ្ដាលឲ្យរថយន្តរងការខូចខាតផ្នែកខាងមុខខាងស្ដាំយ៉ាងដំណទៅមុខលេងរួច ណាងល្អមិនបង្កឲ្យមានអ្នករងរបួស។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង០៨ និង ៤០ នាទីយប់ថ្ងៃទី ១៦ ខែសីហាឆ្នាំ ២០២១ នៅចំណុចស្តុប វត្ត លង្កា បណ្ដោយផ្លូវព្រះសីហនុកែងផ្លូវនិង ៥១ ក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញនារីរូបស្រស់ម្នាក់រួមដំណើរនឹងនិងនារីម្នាក់ ទៀតបើករថយន្តស៊េរីទំនើបមួយគ្រឿងពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ2AQ-0009ធ្វើដំណើរតាមបណ្តោយព្រះសីហនុ ក្នុងទិសដៅពីកើតទៅលិចល្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុខាងលើ កែងនឹងផ្លូវ៥១ ផ្លូវកោងបន្តិច បួងចង្កូតមិនទាន់ជ្រុលបុកបង្គោលភ្លើងស្តុបពេញទំហឹងបណ្តាលឲ្យបង្គោលភ្លើងស្ទុប រងការខូចខាតបន្តិចបន្តួច ឯរថយន្តបង្កមិនទាន់អស់ល្បឿនបានបន្តទៅមុខជិត ៣០ ម៉ែត្រ ខូចខាតផ្នែកខាងមុខខាងស្ដាំយ៉ាងដំណំ ទៅមុខលែងរួច។ បន្ទាប់អ្នកបើកបរនិងអ្នករួមដំណើរបានគេចខ្លួនចេញពីកន្លែងកើតហេតុបាត់។លុះមួយសន្ទុះក្រោយមកក៏ឃើញមានរថយន្តស្ទូចឯកជនមួយគ្រឿងបានបើកដល់កន្លែងកើតហេតុរួចរៀបចំស្ទីចថយន្តយកទៅដោយមិនចង់ទទួលខុសត្រូវ ខណ:នោះក៏មានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចមូលដ្ឋានចុះមកធ្វើការសួរនាំ និងហាមមិនឲ្យរថយន្តស្ទូចយកទៅនោះទេ។ រួចរាយការណ៍ទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំម្ចាស់ចូលខ្លួនមកធ្វើការដោះស្រាយគ្នាតាមច្បាប់៕ដោយ ៖ ជីម ភារ៉ា

  • ឆេះតូបលក់នំCAKE ជាប់ស្ទុបថ្នល់បត់ខណ្ឌដង្កោ ស្ទេីទាំងស្រុង ផ្អេីលដល់ពលរដ្ឋនិងសមត្ថកិច្ចចុះអន្តរាគមន៍

    ឆេះតូបលក់នំCAKE ជាប់ស្ទុបថ្នល់បត់ខណ្ឌដង្កោ ស្ទេីទាំងស្រុង ផ្អេីលដល់ពលរដ្ឋនិងសមត្ថកិច្ចចុះអន្តរាគមន៍

    ភ្នំពេញ ៖ មានតូបលក់នំCAKE មួយកន្លែងជាប់ស្ទុបថ្នល់បត់ តាមផ្លូវ២១៧ ក្នុងភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ ត្រូវបានអគ្គីភ័យឆាបឆេះស្ទេីតែទាំងស្រុង បង្កការភ្ញាក់ផ្អេីលដល់ប្រជាពលរដ្ឋ និងអាជ្ញាធរខណ្ឌដង្កោ ចុះអន្តរាគមន៍កាលពីវេលាម៉ោង១០ និង៣០នាទីយប់ ថ្ងៃទី១៦ ខែសីហា ឆ្នាំ ២០២១ ។ តាមប្រភពព័ត៌មានពីអ្នកជិតខាងក្បែរកន្លែងកេីតហេតុបានឲ្យដឹងថា មុនកេីតហេតុគេលឺសម្លែងផ្ទុះចេញពីខាងក្នុងតូបលក់នំCAKE ខាងលេី រួចក៏រាយការណ៍ទៅអាជ្ញាធរមូលដ្ឋានឲ្យជួយអន្តរាគមន៍ ។ បន្ទាប់ពីទទួលបានព័ត៌មាននេះភ្លាម ហេីយទីតាំងខាងលេីក៏មិនឆ្ងាយពីកន្លែងផងនោះ អាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ បានចេញរថយន្តពន្លត់អគ្គីភ័យចំនួន៣គ្រឿងចុះមកដល់ហេីយធ្វេីការបាញ់ពន្លត់អស់ទឹកចំនួនមួយឡានក៏រលត់ទៅវិញជាស្ថាពរ ដោយប្រេីពេលពន្លត់ប្រហែល២០នាទីប៉ុណ្ណោះ ហេីយក៏មិនបណ្ដាលឲ្យមនុស្សណាម្នាក់រងរបួស និងរាលដាលដល់ផ្ទះអ្នកជិតខាងផងដែរ ។ បេីតាមសម្ដីបុរសម្នាក់ ដែលជាម្ចាស់តូបលក់នំCAKE ខាងលេី សុំមិនបញ្ចេញឈ្មោះបានប្រាប់ឲ្យដឹងថា រាល់ថ្ងៃគាត់លក់នំCAKE និងសម្ភារៈធ្វេីខួបកំណេីត ហេីយរាល់ពេលព្រលប់មុនអាជ្ញាធរដាក់បម្រាមគោចរ គាត់ក៏បានដោតខ្សែភ្លេីងដេីម្បីក្លាសេនំកុំឲ្យខូច រួចបិតទ្វាត្រឡប់ទៅផ្ទះ សម្រាក ស្រាប់តែនៅថ្ងៃកេីតហេតុក៏កេីតមានអគ្គីភ័យឆាបឆេះតូបរបស់គាត់បែបនេះ ។ ក្នុងករណីនេះ អាជ្ញាធរមូលដ្ឋានបានឲ្យដឹងដែរថា មូលហេតុនៃការឆាបឆេះនេះគឺបណ្ដាលមកពី ឆ្លងចរន្តអគ្គិសនី ៕ ដោយ ៖ ជីម ភារ៉ា

  • កូនប្រសា និងកូនស្រីបង្កើតដែលចាក់គ្នាបណ្ដាលឱ្យឪពុកស្លាប់នៅខណ្ឌមានជ័យកន្លងទៅត្រូវតុលាការសម្រេចឃុំខ្លួនហេីយ

    កូនប្រសា និងកូនស្រីបង្កើតដែលចាក់គ្នាបណ្ដាលឱ្យឪពុកស្លាប់នៅខណ្ឌមានជ័យកន្លងទៅត្រូវតុលាការសម្រេចឃុំខ្លួនហេីយ

    ភ្នំពេញ៖នៅរសៀលថ្ងៃទី១៦ខែសីហាឆ្នាំ២០២១នេះចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញបានសម្រេចចេញដីកាឃុំខ្លួនកូនស្រីបង្កើតនិងកូនប្រសាដែលទាស់ទែងគ្នាហើយយកកាំបិតចាក់គ្នាទៅវិញទៅមកខណៈឪពុកចូលទៅជួយឃាត់បែរជាចាក់ត្រូវចំពោះឪពុកស្លាប់ដាក់ពន្ធនាគារជាបណ្ដោះអាសន្នក្រោមការចោទប្រកាន់ពីបទ«ឃាតកម្មតាមមាត្រា១៩៩នៃក្រមព្រហ្មទណ្ឌ»។ សមត្ថកិច្ចបានឲ្យដឹងថាជនសង្ស័យជាប្តីនិងត្រូវជាកូនប្រសាជនរងគ្រោះឈ្មោះហេងសៅរស្មីអាយុ៣១ឆ្នាំនិងប្រពន្ធឈ្មោះប៊ុនសូហ្វែរអាយុ២៨ឆ្នាំជាកូនបង្កើត។ពួកគេទាំងពីរប្រកបមុខរបរលក់អនឡាញ។ចំណែកជនរងគ្រោះជាឪពុកមានឈ្មោះប៊ុនវណ្ណាអាយុ៥៩ឆ្នាំស្នាក់នៅផ្ទះល្វែងមួយកន្លែងស្ថិតតាមបណ្តោយផ្លូងបេតុងក្នុងភូមិត្នោតជ្រុំ៤សង្កាត់បឹងទំពន់ទី២ខណ្ឌមានជ័យ។ យោងតាមប្រភពពីមន្ត្រីសាលាដំបូងរាជធានីភ្នំពេញបានឱ្យដឹងថាក្រោយពីលោកម៉ុតដារ៉ាជាតំណាងអយ្យការបានចោទប្រកាន់ជាផ្លូវការហើយចាត់បញ្ជូនទៅចៅក្រមស៊ើបសួរដើម្បីឃុំខ្លួនជនសង្ស័យដាក់ពន្ធនាគារជាបណ្តោះអាសន្នរង់ចាំសវនាការផ្តន្ទាទោសតាមអំពើដែលជនល្មើសបានប្រព្រឹត្ត។ បេីតាមរបាយការណ៍របស់សមត្ថកិច្ចបានឱ្យដឹងថាដំណើររឿងឃាតកម្មខាងលេីនេះបានកេីតឡេីងកាលពីវេលាម៉ោង១១ព្រឹកថ្ងៃទី១៣ខែសីហាឆ្នាំ២០២១ស្ថិតនៅផ្ទះល្វែងមួយកន្លែងស្ថិតតាមបណ្តោយផ្លូងបេតុងក្នុងភូមិត្នោតជ្រុំ៤សង្កាត់បឹងទំពន់ទី២ខណ្ឌមានជ័យដោយប្តីប្រពន្ធពីរនាក់នេះបានឈ្លោះប្រកែកគ្នារហូតក្លាយទៅជាអំពើហិង្សាកាប់ចាក់ក្នុងគ្រួសារដោយផ្តើមចេញពីភ្លើងប្រច័ណ្ឌ។ តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថាដំបូងប្តីប្រពន្ធពីរនាក់នោះបានឈ្លោះប្រកែកគ្នាដែលប្រពន្ធបានចោទប្រកាន់ប្តីថាមានស្រីលួចលាក់ខាងក្រៅផ្ទះ។ការចោទប្រកាន់ពីសំណាក់ស្ត្រីជាភរិយាថាប្តីមានស្រីលួចលាក់ក្រៅផ្ទះនេះបានធ្វើឲ្យប្តីមានការតបតទើបកើតជាជម្លោះដោយប្រើអំពើហិង្សាវាយតប់គ្នាទៅវិញទៅមក។ អ្នកជិតខាងនៅកន្លែងកេីតហេតុបានប្រាប់ឲ្យដឹងដែរថា៖នេះមិនមែនជាលើកទីមួយទេដែលគ្រួសារមួយនេះឈ្លោះទាស់ទែងគ្នាតែរឿងប្រច័ណ្ឌនោះ។ដោយសម្លេងស្រែកជេរបញ្ចោរនិងវាយកាប់ចាក់គ្នាលាន់ឮកងរំពងពេញក្នុងផ្ទះរវាងប្តីប្រពន្ធទាំងពីរដែលធ្វើឲ្យមានការភ្ញាក់ផ្អើលដល់អ្នករស់នៅជិតខាងនោះជាហេតុធ្វើឲ្យបុរសជាឪពុកដែលមានវ័យចំណាស់បានដើរចូលទៅឃាត់និងជួយចាប់កូនបង្កើតនិងកូនប្រសាកុំឲ្យឈ្លោះគ្នាទៀត។ ប៉ុន្តែស្របពេលនោះកូនស្រីបានស្ទុះទៅយកកាំបិតសាំងគីមពីក្បាលដំណេកបម្រុងចាក់ប្តីតែត្រូវឪពុកនិងប្តីចាប់ប្រតាយប្រតប់ដណ្តើមយកកាំបិតជាហេតុធ្វើឲ្យស្ត្រីជ្រុលដៃចាក់ទៅលើឪពុកជាច្រើនកាំបិតបណ្តាលឲ្យឪពុករងរបួសធ្ងន់ធ្ងរនឹងហូរឈាមស្រោចពេញដងខ្លួន។ភ្លាមនោះប្តីប្រពន្ធទាំង២នាក់បានស្រវាស្រទេញដឹកឪពុកបញ្ជូនទៅកាន់មន្ទីរពេទ្យមិត្តភាពខ្មែរសូវៀតដើម្បីសង្គ្រោះប៉ុន្តែជាអកុសលពេលដឹកដល់មន្ទីរពេទ្យឈាមលោកអ្នកមានគុណហូរច្រើនពេកជនរងគ្រោះក៏បានលាចាកលោកដោយមិនវិលត្រឡប់ដោយស្នាដៃកូនទាំងពីរនាក់នេះតែម្តងទៅ។ បន្ទាប់ពីឪពុកបាត់បង់ជីវិតហើយជនសង្ស័យបានដឹកសពឪពុកត្រឡប់ទៅផ្ទះវិញទើបស្ត្រីជាកូនបង្កើតបានរាយការណ៍ជូនសមត្ថកិច្ចប្រាប់ពីដំណើររឿងដែលបានកើតឡើងដោយពួកគេក៏មិនបានគេចវេសពីហេតុការណ៍នោះដែរ៕ដោយ៖ភារ៉ានិងប៊ុនធី

  • បុរសម្នាក់ ត្រូវរថយន្តធុនធំដឹកអេតចាយបុកកិន បណ្ដាលឱ្យបែកក្បាលស្លាប់ភ្លាមៗ

    បុរសម្នាក់ ត្រូវរថយន្តធុនធំដឹកអេតចាយបុកកិន បណ្ដាលឱ្យបែកក្បាលស្លាប់ភ្លាមៗ

    ភ្នំពេញ ៖ បុរសជាកម្មករសំណងម្នាក់ ត្រូវរថយន្តធុនធំដឹកអេតចាយបុករួចកិនពីលេី បណ្តាលឱ្យបែកក្បាលធ្លាយខួរស្លាប់បាត់បង់អាយុជីវិតភ្លាមៗនៅនឹងកន្លែងកើតហេតុ យ៉ាងអាណោចអាធ័ម។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ បានកើតឡើងកាលពីវេលាម៉ោង៦ និង៤៥នាទីព្រឹក ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ នៅត្រង់ចំណុចស្តុបផ្លូវ៥០ម៉ែត្រ កែងផ្លូវ៣០ម៉ែត្រ ភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ សពជនរងគ្រោះមានឈ្មោះ ដន ជំ ភេទប្រុស អាយុ ២៨ឆ្នាំ មុខរបរជាកម្មករសំណង់ ស្នាក់នៅភូមិអូររំចេក ឃុំសំព្រូច ស្រុកស្ទោង ខេត្តកំពង់ធំ ។ បើតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញបុរសម្នាក់ ជិះម៉ូតូមួយគ្រឿង ម៉ាកហុងដាឌ្រីមសង់សេ១២៥ ស៊េរីឆ្នាំ២០១០ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ធំ 1C-5303 ធ្វើដំណើរក្នុងទិសដៅពីកើតទៅលិច លុះដល់ចំណុចត្រង់ចំណុចផ្លូវបំបែកជាបួន ក៏បានឆ្លងផ្លូវត្រង់ចំណុចស្តុប ក៏ស្រាប់តែមានរថយន្តធុនធំដឹកអេតចាយមួយគ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ទឹកប៊ិច ពាក់ស្លាកលេខ កំពង់ចាម 3A-3654 ធ្វើដំណើរស្របទិសគ្នា ក្នុងល្បឿនមកយ៉ាងលឿន ជ្រុលទៅបុកម៉ូតូជនរងគ្រោះពីក្រោយពេញទំហឹង រួចកិនបែកក្បាលធ្លាយខួរ បណ្តាលឱ្យស្លាប់ភ្លាមៗតែម្តង។…

  • ការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ និងកិច្ចការពារជនរងគ្រោះ

    ការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ និងកិច្ចការពារជនរងគ្រោះ

    នាយកដ្ឋានផ្សព្វផ្សាយច្បាប់ នៃ ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានរៀបចំនូវកម្មវិធីអប់រំផ្សព្វផ្សាយច្បាប់ ស្ដីពី ការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ និងកិច្ចការពារជនរងគ្រោះ។ ដោយសារតែបច្ចុប្បន្ននេះមានការរីករាលដាលនៃជំងឺកូវីដ-១៩ ទើបថ្ងៃ ក្រសួងបានរៀបចំថតជាវីដេអូឃ្លីប ដើម្បីផ្សព្វផ្សាយជូនដល់សាធារណជនតាមរយៈទូរទស្សន៍ បណ្ដាញសង្គមនានា ក៏ដូចជាផេកផ្លូវការ របស់ក្រសួង សម្រាប់ថ្ងៃនេះ លោកជំទាវ កែវ ពិសី ដែលជាអគ្គនាយករង នៃអគ្គនាយកដ្ឋានទំនាក់ទំនងជាមួយរដ្ឋសភាព្រឹទ្ធសភា នឹងលើកយកអំពើហិង្សា ក្នុងគ្រួសារ ផ្លូវភេទ រឺហិង្សាផ្នែកហិរញ្ញវត្ថុសេដ្ឋកិច្ច ជាដើមមកជំរាបជូន។

  • ព្រះគ្រូចៅអធិការវត្តប្រាសាទគោកចក និងក្រុមការងារយុវជនគណៈបក្សខេត្ត នាំយកអំណោយ មួយចំនួន ផ្តល់ជូនមណ្ឌលចត្តាឡីស័ក្តនានា ក្នុងស្រុកស្រីស្នំ ខេត្តសៀមរាប

    ព្រះគ្រូចៅអធិការវត្តប្រាសាទគោកចក និងក្រុមការងារយុវជនគណៈបក្សខេត្ត នាំយកអំណោយ មួយចំនួន ផ្តល់ជូនមណ្ឌលចត្តាឡីស័ក្តនានា ក្នុងស្រុកស្រីស្នំ ខេត្តសៀមរាប

    សៀមរាប ៖ ព្រះគ្រូវិចិត្រវង្សា ហែម គឹមសាន ព្រះចៅអធិការវត្តប្រាសាទគោកចក និងក្រុមការងារយុវជនគណ:បក្សខេត្ត បាននាំយកអំណោយជាគ្រឿងឧបភោគបរិភោគមួយចំនួន ផ្តល់ជូនមណ្ឌលចត្តាឡីស័ក្តអនុវិទ្យាល័យមោង មណ្ឌលចត្តាឡីស័ក្តបឋមសិក្សាត្រុំ និងវត្តវេឡុវន្តដោកពោយគោកក្រោល ។ អំណោយដែលត្រូវផ្តល់ជូនដល់ទីតាំងទាំង ៣ រួមមាន អង្ករ ៥០០គីឡូក្រាម -ទឹកត្រីចំនួន ៨យួរ -ទឹកស៊ីអ៊ីវ ៨យួរ -ទឹកសុទ្ធ ១៥៣យួរ -ត្រីខ ៨យួរ -មីម៉ាម៉ា ៦កេស ៧-ទឹកក្រូច ៦កេស ៨-ស្ពៃចង្កឹះ ៣០គីឡូក្រាម -ស្ពៃក្រញ៉ាញ់ ៣០គីឡូក្រាម -ម្រះ ៣០គីឡូក្រាម -ផ្លែត្រឡាចមួយចំនួន -បច្ច័យចំនួន ៣០ម៉ឺនរៀល -បច្ច័យប្រគេនសមណសិស្សវត្តវេឡុវ័នដោកពោយគោកក្រោល ក្នុងមួយអង្គ ៣ម៉ឺនរៀល សៀវភៅ ៥ក្បាល ប៊ិចពីរដើម ។ ព្រះគ្រូវិចិត្រវង្សា ហែម គឹមសាន ព្រះចៅអធិការវត្តប្រាសាទគោកចក មានសង្ឃដិកាថា អំណោយទាំងអស់នេះ គឺបានមកពីការប្រគេនរបស់ពុទ្ឋបរិស័ទក្នុងពិធីបុណ្យផ្សេងៗនាពេលកន្លងមក ហើយក៍បានសន្សំនិងប្រមូលបម្រុងទុកសម្រាប់ចែកជូនគ្រួសារ ឬអាជ្ញាធរមូលដ្ឋានណាដែលជួបហានិភ័យដោយប្រការណាមួយដែលបានកើតឡើង ។…

  • កាកបាទក្រហមកម្ពុជា រៀបចំពិធីប្រគល់-ទទួលផ្ទះជំហានទី២ ចំនួន ២៥០ខ្នងទៀត ជូនអតីតយុទ្ធជនកម្ពុជាក្រីក្រចំនួន ២៥០គ្រួសារ

    កាកបាទក្រហមកម្ពុជា រៀបចំពិធីប្រគល់-ទទួលផ្ទះជំហានទី២ ចំនួន ២៥០ខ្នងទៀត ជូនអតីតយុទ្ធជនកម្ពុជាក្រីក្រចំនួន ២៥០គ្រួសារ

    ភ្នំពេញ ៖ កាកបាទក្រហមកម្ពុជា ដែលមាន ហ្លួងម៉ែ នរោត្តម មុនិនាថ សីហនុ ជាព្រះប្រធានកិត្តិយស និងមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន នាថ្ងៃអាទិត្យ ទី ១៥ ខែសីហា ឆ្នាំ២០២១១ បានរៀបចំពិធីប្រគល់-ទទួលផ្ទះជំហានទី២ ចំនួន ២៥០ខ្នងទៀត (ក្នុងនោះ ផ្ទះចំនួន ១០ខ្នង ជាព្រះរាជអំណោយដ៏ឧត្តុង្គឧត្តមរបស់ ហ្លួងម៉ែ ជាអម្ចាស់ជីវិតលេីត្បូង) ជូនអតីតយុទ្ធជនកម្ពុជាក្រីក្រចំនួន ២៥០គ្រួសារ រស់នៅភូមិ ប៊ុន រ៉ានី សែនជ័យដំណាក់ទ្រយឹង ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។ ពិធីនេះបានប្រព្រឹត្តទៅក្រោមវត្តមាន ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា, លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា និងជានាយិកាខុទ្ទកាល័យសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងឯកឧត្តមបណ្ឌិត ម៉ៅ ធនិន…