-
នាយការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ ដែលជាអំពើលួចមានស្ថានទម្ងន់ទោស

សៀមរាប ៖ លោកវរសេនីយ៍ទោ សុខ ម៉េងអ៊ាង នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ បានដឹកនាំកម្លាំងធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ កែរ ណាលុច ហៅបារាំង ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរបើកឡានដឹកគ្រឿងសំណង់ បច្ចុប្បន្ន រស់នៅភូមិវិហារចិន សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប ពាក់ព័ន្ធករណី អំពើលួចមានស្ថានទម្ងន់ទោស ( គាស់ទំលុះទំលាយផ្ទះ ) កាលពីវេលាម៉ោង០២:៣០នាទី យប់ឈានចូលថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១ ត្រង់ចំណុចហាងលក់កុំព្យូទ័រ ស្ថិតភូមិវត្តបូព៌ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប។ លោកវរសេនីយ៍ទោ សុខ ម៉េងអ៊ាង បានឲ្យដឹងថា ចំពោះករណី ដែលជាអំពើលួចមានស្ថានទម្ងន់ទោស(គាស់ទំលុះទំលាយផ្ទះ)នោះ បានបង្ករឡើងដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាណ ដែលធ្វើសកម្មភាពឡើងលើដំបូលផ្ទះគាស់ស័ង្កសីចូលក្នុងហាងលក់កុំព្យូទ័ររបស់ជនរងគ្រោះ ដើម្បីលួចយក computer MacBook Pro ០១គ្រឿង, MacBook Air ០១គ្រឿង, iPad 11 ០១គ្រឿង, iPad Air…
-
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា មួយជីវិតសម្តេចជិះដំរីបានម្តងដោយសារខ្លាចដំរី

ភ្នំពេញ៖ នៅលើបណ្តាញសង្គមនៅថ្ងៃទី១៣ ខែ សីហា ឆ្នាំ២០២១អមដោយរូបភាពមួយសន្លឹកពេលកំពុងជិះដំរីសម្តេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីកម្ពុជាបានបញ្ជាក់ថាមួយជីវិតសម្តេចជិះដំរីបានម្តងដោយសារខ្លាចដំរី។ សម្តេចបានបញ្ជាក់ដូច្នេះថា៖«ក្នុងមួយជិវិតនេះជិះដំរីបានម្តងព្រោះខ្ញុំខ្លាចដំរី។រូបភាពជិះដំរីនេះគឺនៅថ្ងៃទី២៥ខែមករាឆ្នាំ២០០០ក្នុងពិធីសម្ពោធសួនចិញ្ចឹមសត្វភ្នំតាម៉ៅ»។ សម្តេចបានលើកឡើងថាខាងពិធីការមិនដឹងថាខ្ញុំខ្លាចដំរីទេពួកគាត់រៀបចំដំរីអោយខ្ញុំជិះរីឯខ្ញុំក៏តាំងខ្លួនជាអ្នកក្លាហានឡើងជិះដោយមិនមានអ្នកណាដឹងថាខ្ញុំខ្លាចដំរីទេ។ក្នុងពេលជិះដំរីនេះខ្ញុំទើបមានអាយុ៤៨ឆ្នាំហើយទម្ងន់ទៀតសោតនៅក្រោម៦០គីឡូក្រាមនិងមិនទាន់ចេះវាយកូនគោលនៅឡើយតែលេងបោះប៊ូលនិងលេងអុក។ សូមជម្រាបថាបើតាមក្រសួងបរិស្ថានបានឲ្យដឹងថាដំរីអាស៊ីកំពុងរងការគំរាមកំហែងធ្ងន់ធ្ងរនៅទូទាំងដែនជម្រករបស់វាក្នុងសកលលោកដោយសារតែនៅតែមានការបរបាញ់ការដាក់អន្ទាក់ជម្លោះរវាងមនុស្សនិងសត្វដំរីនិងការចាប់ផ្ស៊ាំយកមកចិញ្ចឹមក្នុងស្រុកដែលយើងទាំងអស់ចាំបាច់ចូលរួមការពារនិងអភិរក្សសត្វដំរីឱ្យបានគង់វង្ស»។ មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថានថ្លែងថាប្រទេសកម្ពុជាបានចូលរួមយ៉ាងសកម្មជាមួយប្រទេសនានាលើពិភពលោកក្នុងការអភិរក្សសត្វដំរីដែលនៅសេសសល់នៅលើពិភពលោកហើយត្រូវបានចាត់បញ្ចូលជាប្រភេទជិតផុតពូជនៅក្នុងបញ្ជីក្រហមរបស់អង្គការសហភាពអន្ដរជាតិដើម្បីការអភិរក្សធម្មជាតិ(IUCN)ដោយបានអំពាវនាវឱ្យបញ្ឈប់សកម្មភាពទាំងឡាយដែលមានលក្ខណៈគំរាមកំហែងដល់ដំរីជាពិសេសកាត់បន្ថយជម្លោះរវាងមនុស្សនិងដំរី។ ក្រសួងបរិស្ថានបន្តថានៅក្នុងប្រទេសកម្ពុជាដំរីអាស៊ីមានចំនួនប្រមាណពី៤០០ទៅ៦០០ក្បាលដែលភាគច្រើនរស់នៅក្នុងតំបន់ជួរភ្នំក្រវាញតំបន់ខ្ពង់រាបខាងជើងទន្លេសាបនិងតំបន់ខ្ពង់រាបភាគខាងកើតក្នុងខេត្តមណ្ឌលគីរីខេត្តរតនគិរីដែលជាតំបន់ជីវៈចម្រុះដ៏សំបូរបែបប្រព័ន្ធអេកូទ្បូស៊ីនិងមានទីជម្រាលអំណោយផលដល់ការរស់នៅរបស់សត្វដំរីនិងសត្វព្រៃផ្សេងៗទៀត។ ចំណែកដំរីស្រុកត្រូវបានប៉ាន់ស្មានថាមានចំនួនប្រមាណជាង៧០ក្បាល។យោងតាមការសិក្សាស្រាវជ្រាវរបស់អ្នកជំនាញក្នុងរយៈពេល៦០ទៅ៧០ឆ្នាំចុងក្រោយនេះចំនួនដំរីអាស៊ីនៅលើពិភពលោកបានថយចុះប្រហែលជា៥០ភាគរយចំណែកឯទីជម្រករបស់វាបានបាត់បង់អស់ជិត៩០ភាគរយ។ក្នុងចំណោមដំរីអាស៊ីសរុបប្រមាណពី៣៩៤៦៣ក្បាលទៅ៤៧៤២៧ក្បាលដែលកំពុងរស់នៅក្នុងព្រៃសត្វថ្ងៃក្នុងនោះប្រហែល៧៥ភាគរយរស់នៅក្នុងប្រទេសឥណ្ឌានិងស្រីលង្កា។ដំរីអាស៊ីត្រូវបានចាត់ទុកថាជាប្រភេទសត្វបង្គោលដ៏សំខាន់ដោយសារសារៈសំខាន់ផ្នែកវប្បធម៌តួនាទីក្នុងប្រព័ន្ធអេកូឡូស៊ីនិងសក្តានុពលដែលអាចការពារប្រភេទសត្វផ្សេងទៀតនៅក្នុងដែនជម្រករបស់វា៕ដោយវណ្ណលុក
-
អនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌពោធិ៍សែនជ័យ បន្តនាំយកអំណោយទៅចែកជូនប្រជាពលរដ្ឋក្រីក្រ ជនចាស់ជរា និងជនពិការ ៤៧គ្រួសារ បន្ថែមទៀតក្នុងសង្កាត់ត្រពាំងក្រសាំង

ភ្នំពេញ ៖ អនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌពោធិ៍សែនជ័យ បន្តនាំយកអំណោយទៅចែកជូនប្រជាពលរដ្ឋក្រីក្រ ជនចាស់ជរា និងជនពិការ៤៧គ្រួសារ បន្ថែមទៀតក្នុងសង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដើម្បីជួយសម្រួលដល់ជីវភាព ក្នុងអំឡុងពេលវិបត្តិជំងឺកូវីដ១៩ កំពុងរីករាលដាលយ៉ាងគំហុក ។ ដែលពិធីចែកអំណោយនេះ ធ្វើឡើងនាព្រឹកថ្ងៃទី ១៣ ខែសីហា ឆ្នាំ២០២១ ក្រោមវត្តមានលោក ហែម ដារិទ្ធិ ប្រធានកិត្តិយសអនុសាខាកាកបាទក្រហមខណ្ឌពោធិ៍សែនជ័យ លោកស្រី អ៊ឹម ថាវី ប្រធានអនុសាខាកាកាបាទក្រហមខណ្ឌពោធិ៍សែនជ័យ លោកលោកស្រីជាអភិបាលរងខណ្ឌ ចៅសង្កាត់ រួមនិងក្រុមការងារអនុសាខាជាច្រើននាក់ នៅបរិវេន្តវត្តអរុណវតី ស្ថិតក្នុងភូមិត្រពាំងអណ្តូង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ លោក ហែម ដារិទ្ធិ បានពាំនាំនូវការផ្តាំផ្ញើរសាកសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់គ្រួសារទាំងអស់ប្រកបដោយសេចក្តីនឹករលឹក ហើយទីណាមានការលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា ជាក់ស្តែងដូចជាពេលនេះ គឺការជួយរបស់កាកបាទក្រហមកម្ពុជា ដោយមិនប្រកាន់ពីនិន្នាការនយោបាយ ជាតិសាសន៍ សាសនា វណ្ណៈ ពណ៌សម្បុរអ្វីទាំងអស់ ។ លោកប្រធានកិត្តិយសអនុសាខាកាកបាទក្រហមខណ្ឌ…
-
លិខិតជូនពររបស់សម្តេចវិបុ ជូនលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក្នុងឱកាសខួបកំណើតគម្រប់៦៨ ឈានចូល ៦៩ឆ្នាំ

-
អង្គជំនុំជម្រះតុលាការកំពូលលើសំណុំរឿង ០០២/០២ ឆ្នាំ២០២២

-
ប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌមានជ័យ ទទួលសំភារៈជាគ្រឿង ឧបភោគ-បរិភោគ ពីសប្បុជន លោក សេង វណ្ណារ៉ា

ភ្នំពេញ ៖ លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ និង ជាប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌមានជ័យ ទទួលសំភារៈជាគ្រឿង ឧបភោគ-បរិភោគ ពីសំប្បុរសជន ឈ្មោះ សេង វណ្ណារ៉ា នាព្រឹក ថ្ងៃព្រហស្បតិ៍ ៤កើត ខែស្រាពណ៍ ឆ្នាំឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនិងថ្ងៃ១២ ខែសីហា ឆ្នាំ២០២១ ។ ក្នុងឱកាសនោះដែរ លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ និង ជាប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌមានជ័យ បានកោតសរសើរនូវទឹកចិត្តដ៍ល្អរបស់សប្បុរសជន ឈ្មោះ សេង វណ្ណារ៉ា ដែលបានចូលរួមលើវិស័យមនុស្សធម៌ ផ្តល់ជូននូវសំភារៈ ជាគ្រឿង ឧបភោគ-បរិភោគ ដល់អនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌមានជ័យ ។ ជាការឆ្លើយតប លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ និងជាប្រធានអនុសាខាកាកបាទក្រហម…
-
សម្ដេច ស ខេង អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងកិច្ចប្រជុំក្រុមការងារជំនាញអន្តរក្រសួង-ស្ថាប័នទាំង៦ ប្រចាំឆមាសទី១ ឆ្នាំ២០២១ លើការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស

នាថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១នេះ តាមប្រព័ន្ធវីដេអូសន្និសីទ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងកិច្ចប្រជុំក្រុមការងារជំនាញអន្តរក្រសួង-ស្ថាប័នទាំង៦ ប្រចាំឆមាសទី១ ឆ្នាំ២០២១ លើការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស។ កិច្ចប្រជុំនាពេលព្រឹកនេះ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ រដ្ឋមន្ត្រី នៃក្រសួងពាក់ព័ន្ធ រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ អគ្គស្នងការនគរបាលជាតិ ដែលជាអនុប្រធានគ.ជ.ប.ជ ក្រុមការងារអន្តរក្រសួង គ.ជ.ប.ជ ព្រមទាំងតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ ដែលជាសមាជិកគ.ជ.ប.ជ ជាច្រើនរូបផងដែរ។ ជាកិច្ចចាប់ផ្ដើម សម្ដេចក្រឡាហោម ស ខេង ប្រធាន គ.ជ.ប.ជ មានប្រសាសន៍ថ្លែងអំណរគុណចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួង-ស្ថាប័ន និងអង្គភាពនីមួយៗដែលធ្វើឲ្យលទ្ធផលក្នុងឆមាសទី១ ឆ្នាំ២០២១ ទទួលបានលទ្ធផលគួរជាទីមោទនៈ បើទោះបីជាប្រឈមនឹងបញ្ហាជំងឺកូវីដ-១៩ក៏ដោយ ហើយនេះគឺជាការចូលរួមចំណែកប្រកបដោយការទទួលខុសត្រូវខ្ពស់ចំពោះជោគវាសនាប្រទេសជាតិ។ នាឱកាសនោះ លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ដ្រៃយ៍ គ.ជ.ប.ជ បានអានរបាយការណ៍សង្ខេបស្ដីពីលទ្ធផលឆមាសទី១ របស់គ.ជ.ប.ជ ដោយលើកឡើងថា ប្រជាពលរដ្ឋខ្មែរវិលត្រឡប់ពីក្រៅប្រទេស សរុបប្រមាណ១៥ម៉ឺននាក់…
-
ទីតាំងដាំកញ្ឆាខុសច្បាប់ ៥កន្លែង នៅខេត្តតាកែវ ត្រូវសមត្ថកិច្ចរកឃើញ និងបំផ្លាញចោក

កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកគិរីវង់ ខេត្តតាកែវ នៅថ្ងៃទី១១សីហាឆ្នាំ២០២១ បានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំទាំង១២ បានឡើងរុករកកាប់ដុតបំផ្លាញដំណាំកញ្ឆាដែលជនខិលខួចលួចដាំខុសច្បាប់ចំនួន០៥ទីតាំង។ ទីតាំងលួចដាំកញ្ឆានោះ ស្ថិតក្នុងភូមិសាស្រ្ត ឃុំតាអូ ស្រុកគិរីវង់ ដែលមានផ្ទៃដីប្រមាណ៣ពាន់១៨៩ម៉ែត្រការ៉េ។ ជាមួយនោះ សមត្ថកិច្ចក៏បានបំផ្លាញចោលអាងរក្សាទឹកសម្រាប់ស្រោចកញ្ឆាចំនួន៤អាងផងដែរ។ កម្លាំងជំនាញ់កំពុងស្រាវជ្រាវស្វែងរកជនដែលលួចដាំដំណាំកញ្ឆាខុសច្បាប់ទាំងនោះ ដើម្បីយកមកផ្តន្ទាទោសតាមច្បាប់៕
-
កម្មកររោងចក្រ ៣នាក់ បានស្លាប់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយក្នុងខេត្តកំពង់ស្ពឺ

សេចក្តីរាយការណ៍បញ្ជាក់ថា ហេតុការណ៍នោះបានកើតឡើងកាលពីវេលាម៉ោង៦កន្លះល្ងាចថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១ ស្ថិតក្នុងភូមិសំរោង ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ យោងតាមរបាយការណ៍ អធិការនគរបាលស្រុកសំរោងទង បានអោយដឹងថា ករណីរថយន្តដឹកកម្មករមួយគ្រឿង បានបុកជាមួយរថយន្តដឹកឥដ្ឋ មួយគ្រឿងទៀត បណ្តាលអោយកម្មករកម្មការិនី ដែលជិះលើរថយន្តសរុបចំនួន ៣៥នាក់ ក្នុងនោះបានបណ្តាលអោយកម្មករ៣នាក់បានស្លាប់បាត់បង់ជីវិតនិងកម្មករផ្សេងទៀតរងរបួសធ្ងន់ស្រាលផងដែរ។ ស្នងការរងនគរបាលខេត្តកំពង់ស្ពឺ លោកឧត្តមសេនីយ៍ត្រី តាប់ លន បានអោយដឹងថាចំពោះមូលហេតុដែលបង្កអោយកើតមានជាគ្រោះថ្នាក់ចរាចរណ៍នោះកើតឡើងសមត្ថកិច្ចជំនាញកំពុងធ្វើការស្រាវជ្រាវ។ ចំណែកវត្ថុតាងកម្លាំងសមត្ថកិច្ចបាន យកមករក្សាទុកជាបណ្ដោះអាសន្ន ដើម្បីកសាងសំណុំរឿងចាត់ការនីតិវិធី បន្ដ ។
-
រាជដ្ឋាភិបាលសម្រេចលុបគម្រោងអភិវឌ្ឍន៍កំពង់ផែទេសចរណ៍ចុងឃ្នៀសរបស់ក្រុមហ៊ុន ស៊ូ ជីង

លិខិតចេញពីទីស្ដីការគណៈរដ្ឋមន្រ្តី បានផ្ញើទៅក្រសួង ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរខេត្តសៀមរាប ដោយសម្រេចលុបចោលនូវគម្រោងអភិវឌ្ឍន៍កំពង់ផែទេសចរណ៍ ចុងឃ្នៀស របស់ក្រុមហ៊ុន ស៊ូ ជីង។ យោងតាមលិខិតចុះហត្ថលេខានៅថ្ងៃទី២៩ កក្កដា កន្លងមក ដោយរដ្ឋលេខាធិការប្រចាំការទីស្ដីការគណៈរដ្ឋមន្រ្តី ឯកឧត្តម ហ៊ីង ថូរ៉ាក់ស៊ី បានបញ្ជាក់ថា រាល់ទ្រព្យសម្បត្តិ និងហេដ្ឋារចនាសម្ព័ន្ធនានា នៅទីតាំងវិនិយោគ ត្រូវបានចាត់ទុកជាសម្បត្តិរដ្ឋ។ ជាមួយគ្នានេះ គណៈរដ្ឋមន្រ្តី បានបង្កើតគណៈកម្មការអន្ដរក្រសួងមួយ ដឹកនាំដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយមានការចូលរួមពីតំណាងទីស្ដីការគណៈរដ្ឋមន្រ្តី ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រដ្ឋបាលខេត្ត និងស្ថាប័នពាក់ព័ន្ធ ដើម្បីត្រៀមដោះស្រាយសំណងទូទាត់របស់គម្រោងខាងលើនេះផងដែរ។ លោក លី សំរិទ្ធិ អភិបាលរងនិងជាអ្នកនាំពាក្យរដ្ឋបាលខេត្តរៀមរាប បានឲ្យដឹងថា រដ្ឋបាលខេត្តបានទទួលលិខិតរបស់ទីស្តីការគណៈរដ្ឋមន្រ្តីរួចហើយ គឺយើងនៅរងចាំតែការអនុវត្តប៉ុណ្ណោះ ប៉ុន្តែថាតើយើងត្រូវការអនុវត្តនៅពេលណា ឬថ្ងៃណានោះមិនទាន់កំណត់បានឡើយ។ លោក បានបន្តទៀតថា លោកសុំមិនធ្វើការបកស្រាយឲ្យលម្អិតបានទេ គឺយើងរងចាំការអនុវត្តផ្ទាល់តែម្តង នៅពេលនេះ យើងគ្រាន់តែបញ្ជាក់ថា រាជរដ្ឋាភិបាល ពិតជាបានលុបចោលនៅគម្រោងអភិវឌ្ឍន៍កំពង់ផែទេសចរណ៍របស់ក្រុមហ៊ុន ស៊ូ ជីង នេះយ៉ាងពិតប្រាកដមែន៕ ដោយ…