-
កំណាត់ផ្លូវសហព័ន្ធរ៉ុស្ស៊ី និងប្រព័ន្ធលូដែលខូចខាតដោយការដ្ឋានសំណង់ក្រុមហ៊ុនប៊ូយ៉ុង ត្រូវបានជួសជុលសងរដ្ឋបាលរាជធានីវិញហើយ

ភ្នំពេញ៖ កំណាត់ផ្លូវ និងប្រព័ន្ធលូដែលទទួលរងការខូចខាត បាក់បែក រាប់រយម៉ែត្រ ដោយការដ្ឋានសំណង់ក្រុមហ៊ុនប៊ូយ៉ុង នៅមុខទីតាំងក្រុមហ៊ុនរបស់ខ្លួន តាមបណ្តោយមហាវិថីសហព័ន្ធរ៉ុស្ស៊ីស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែន សុខ ត្រូវបាន ក្រុមហ៊ុនធ្វើការជួសជុលសងរដ្ឋបាលរាជធានីវិញហើយ ។ មន្ត្រីជំនាញរដ្ឋបាលរាជធានីបានអោយដឹងនៅព្រឹកថ្ងៃទី៩សីហានេះ កាលពីសប្ដាហ៌មុន និងនៅក្នុងសប្ដាហ៍នេះ ក្រុមហ៊ុនប៊ូយ៉ុងបានដាក់គ្រឿងចក្រធ្វើការជួសជុលផ្លូវប្រវែងជា៣០០ម៉ែត្រ និងដាក់ប្រព័ន្ធលូថ្មីនៅកំណាត់ផ្លូវសហព័ន្ធរ៉ុស្ស៊ីនៅមុខទីតាំងក្រុមហ៊ុនរបស់ខ្លួន សងមករដ្ឋបាលរាជធានីវិញ ក្រោយពីបានធ្វើអោយខូចនិងបែកបាក់កាលពីឆ្នំា២០២០កន្លងទៅ ហើយមកដល់ពេលនេះ សកម្មភាពនៃការជួសជុលផ្លូវនិងដាក់ប្រព័ន្ធលូថ្មីនេះ ជិតរួចរាល់ហើយ។ ក្រុមហ៊ុនប៊ូយ៉ុង ជាក្រុមហ៊ុនសំណង់របស់ប្រទេសកូរ៉េ មានទីតាំងនៅតាមបណ្តោយផ្លូវសហព័ន្ធរុស្សីស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែន សុខ ។ មន្ត្រីដដែលបានបញ្ជាក់ថា ៖កាលពីខែមករាឆ្នាំ២០២១នេះ រដ្ឋបាលរាជធានីភ្នំពេញបានបញ្ជាឱ្យក្រុមហ៊ុនប៊ូយ៉ុងធ្វើការជួសជុលផ្លូវដែលខូចនិងដាក់ប្រព័ន្ធលូថ្មី សងមករដ្ឋបាលរាជធានីភ្នំពេញវិញ ព្រោះតែ ក្រុមហ៊ុន បានយករថយន្តដឹកស៊ីម៉ង់ត៍ ដឹកដែក ដឹកខ្សាច់និងដឹកថ្មមកចតលើទ្រូវថ្នល់លើគម្របលូបណ្ដាលឱ្យបែកបាក់បែក ខូចខាតផ្លូវសហព័ន្ធរុស្ស៊ីនៅខាងមុខក្រុមហ៊ុននេះ ប្រវែងជាង៣០០ម៉ែត្រនិងទទឹងជាង៤ម៉ែត្រ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី មកដល់ពេលនេះខាង ក្រុមហ៊ុនធ្វើការជួសជុលសងវិញតាមការសន្យាហើយ។ គួររំលឹកផងដែរថា កាលពីថ្ងៃទី១៧សីហា២០១៧ កន្លងមកនេះ លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញធ្លាប់បានចុះទៅពិនិត្យដីបាក់ស្រុតនៅមុខក្រុមហ៊ុនប៊ូយ៉ុង ខណៈក្រុមហ៊ុនជីកយកអាចម៌ដី ជ្រៅទៅខាងក្រោមដើម្បីធ្វើចំណត បានបណ្តាលអោយដីស្រុតនិងបាក់ជិតមកដល់ផ្លូវសហព័ន្ធរ៉ុស្សី ហើយនៅពេលចុះពិនិត្យនោះ លោកឃួង ស្រេង…
-
ថ្នាក់ដឹកនាំខេត្តប៉ៃលិន អញ្ជើញនាំយកទានវស្សា ទេយ្យវត្ថុ និងបច្ច័យ ប្រគេនព្រះសង្ឃ ៣២វត្តក្នុងខេត្តប៉ៃលិន

ប៉ៃលិន៖ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន ឯកឧត្តម សៅ សារ៉ាត់ អ្នកតំណាងរាស្ត្រមណ្ឌលប៉ៃលិន ឯកឧត្តម ជា ចាន់ឌិន ប្រធានក្រុមប្រឹក្សាខេត្តប៉ៃលិន អភិបាលរងខេត្ត រួមទាំងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានា បានអញ្ជើញប្រគេនទានវស្សា គ្រឿងឧបភោគបរិភោគ និងបច្ច័យមួយចំនួន ដល់ព្រះសង្ឃ ទាំង៣២វត្ត ក្នុងខេត្តប៉ៃលិន ពិធីនេះត្រូវបានធ្វើឡើងក្នុងវត្តរតនសោភ័ណ្ឌ ហៅវត្តកោងកាង ស្ថិតនៅក្នុងភូមិវត្ត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន នាថ្ងៃទី៩ ខែសីហា ឆ្នាំ២០២១ ។ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្ត បានថ្លែងប្រគេនជូនព្រះសង្ឃ និងជម្រាបជូនពុទ្ធបរិស័ទ ពីការគិតគូរយកចិត្តទុកដាក់បំផុតចំពោះសុខទុក្ខ និងចូលរួមដោះស្រាយបញ្ហាលំបាកនានារបស់បងប្អូនប្រជាពលរដ្ឋ និងព្រះសង្ឃ របស់រដ្ឋបាលខេត្តប៉ៃលិន។ ក្នុងរយៈពេលចូលវស្សា៣ខែរបស់ព្រះសង្ឃត្រូវការភ្លើងបំភ្លឺដើម្បីសិក្សារៀនសូត្រ និងត្រូវការទេយ្យវត្ថុផ្សេងៗដើម្បីផ្គត់ផ្គង់ រយៈពេលចូលវស្សា គឺជារដូវភ្លៀងដែលនាំឲ្យព្រះសង្ឃមានការពិបាកក្នុងការនិមន្តបិណ្ឌបាត្រនៅតាមទីឋាននានា ដូចនេះការប្រគេនទានវស្សា ទេយ្យវត្ថុ និងបច្ច័យ គឺចាំបាច់បំផុត ហើយក៏នឹងនាំមកនូវបុណ្យកុសលពេញបរិបូណ៌ សម្រាប់បំភ្លឺផ្លូវទៅអនាគតជាតិ។ លោកជំទាវ ក៏បានទូលប្រគេនព្រះសង្ឃ និងពុទ្ធបរិស័ទទាំងអស់ សូមអញ្ជើញទៅចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩…
-
កម្លាំងនគរបាលជាតិទាំងអស់ បន្ដចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ បន្ថែមទៀត

«ក្នុងស្ថានភាពបច្ចុប្បន្នជំងឺកូវីដ-១៩ មិនទាន់ធូរស្រាលនៅឡើយទេទាំងនៅប្រទេសកម្ពុជា និងពិភពលោក ដូច្នេះ កម្លាំងនគរបាលជាតិទាំងអស់បន្ដចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩បន្ថែមទៀត » នេះជាប្រសាសន៍លើកឡើងរបស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្នុងពិធីប្រគល់រថយន្ត Ford Ranger Pick-Up ចំនួន ៨៧គ្រឿង ជូនស្នងការដ្ឋាននគរបាលខេត្តចំនួន២៣ នាថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២១ទីស្ដីការក្រសួងមហាផ្ទៃ។ ក្នុងឱកាសនោះ សម្ដេចក្រឡាហោម បានកោតសសើរចំពោះកម្លាំងនគរបាលជាតិទាំងអស់ ដែលបានចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ នៅប្រទេសកម្ពុជា។ សម្ដេច ក៏បានចូលរួមរំលែកទុក្ខចំពោះកម្លាំងនគរបាល បានពលីជីវិតក្នុងបេសកម្មក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវិដ-១៩ ក៏ដូចជា ចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារសពមន្ដ្រីរាជការស៊ីវិល នៃក្រសួងមហាផ្ទៃដែលទទួលមរណៈ ភាពដោយជំងឺកូវីដ-១៩។ សម្តេចក្រឡាហោម ស ខេង បានថ្លែងអំណរគុណចំពោះសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា តែងតែជួយជ្រោមជ្រែង និងយកចិត្តទុកដាក់ដល់កម្លាំងនគរបាលជាតិ។ គិតចាប់ឆ្នាំ២០១៩មក សម្តេចក្រឡាហោម ស ខេង បានអញ្ជើញផ្តល់អំណោយដ៏ថ្លៃថ្លារថយន្ត Pick-Up ចំនួន៤លើក សរុប១៥៨គ្រឿង ជូនដល់អង្គភាពចំណុះអគ្គស្នងការដ្ឋាននគរបាលជាតិរួមកហើយ៕
-
សម្តេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រគល់រថយន្ត ចំនួន ៨៧គ្រឿង ជូនស្នងការដ្ឋាននគរបាលខេត្ត

ទីស្ដីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២១នេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រគល់រថយន្ត Ford Ranger Pick-Up ចំនួន ៨៧គ្រឿង ជូនស្នងការដ្ឋាននគរបាលខេត្តចំនួន២៣ ដោយមានការចូលរួមពី រដ្ឋលេខាធិការ, អគ្គស្នងការ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ, អគ្គលេខាធិការ, អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល, អគ្គនាយក នៃអគ្គនាយកដ្ឋានភស្ដុភារ និងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ និងស្នងការដ្ឋាននគរបាលខេត្ត ព្រមទាំងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត សរុបប្រមាណជា ១១០រូប។ ជាកិច្ចចាប់ផ្ដើម ឯកឧត្តម នាយឧត្តមសេនីយ៍ សេង យូអ៊ាន់ អគ្គនាយក នៃអគ្គនាយកដ្ឋានភស្ដុភារ និងហិរញ្ញវត្ថុ បានធ្វើសេចក្ដីរាយការណ៍ដោយសង្ខបថា គិតចាប់ឆ្នាំ២០១៩មក សម្តេចក្រឡាហោម ស ខេង បានផ្តល់អំណោយដ៏ថ្លៃថ្លានូវរថយន្ត Pick-Up ចំនួន៤លើក សរុប១៥៨គ្រឿង ជូនដល់អង្គភាពចំណុះអគ្គស្នងការដ្ឋាននគរបាលជាតិរួមកហើយ។ ឯកឧត្តម បានបន្ថែមថា ដោយហេតុថា អធិការដ្ឋាននគរបាលក្រុង-ស្រុកចំនួន៨៧ទៀត នៅពុំទាន់ទទួលបានរថយន្តដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចក្រឡាហោមនៅឡើយ ទើបព្រឹកនេះ…
-
ឯកឧត្តម ហ៊ុន ម៉ានី បង្ហោះសារស្ញប់ស្ញែងចំពោះការលះបង់ របស់សម្ដេចតេជោ ហ៊ុន សែន

-
កម្លាំងនគរបាលខណ្ឌឬស្សីកែវ បង្រ្កាបករណីជួញដូរគ្រឿងញៀន ឃាត់ខ្លួនបានជនសង្ស័យចំនួន ០៣នាក់

ភ្នំពេញ៖ កម្លាំងសមត្ថកិច្ច នៃអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ បានបង្រ្កាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង ១០និង ១០នាទី ដោយសហការណ៍ជាមួយកំលាំងអនុវន្ត៍ច្បាប់ចរាចរផ្លូវគោកធ្វើការត្រង់ចំណុចផ្លូវជាតិលេខ៥ ភូមិស្ពានខ្ពស់ សង្កាត់ច្រាំងចំរេះ២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ មន្ត្រីនគរបាលខណ្ឌបានឱ្យដឹងថា ជាលទ្ធផលកំលាំងជំនាញខណ្ឌបានធ្វើការឃាត់ខ្លួន ជនសង្ស័យចំនួន០៣នាក់ រួមមាន៖ ១/ឈ្មោះ ឃុន ភក្តី ភេទ ប្រុស អាយុ ១៨ឆ្នាំ ជនជាតិ ខ្មែរ មានទីលំនៅ ភូមិចំបក់ ស្រុកបាទី ខេត្តតាកែវ មុខរបរកម្មករ។ ២/ឈ្មោះ លី រស្មី ភេទ ប្រុស អាយុ ២៧ ឆ្នាំ ជនជាតិ ខ្មែរ មានទីលំនៅ ភូមិកំពង់លួង ឃុំកំពុងលួង ស្រុកពញ្ញាឮ ខេត្តកណ្តាល មុខរបរកម្មករ។ ៣/ឈ្មោះ ម៉ាន ព្រីយ៉ាល់ ភេទ ប្រុស អាយុ២៨ឆ្នាំ…
-
លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ទទួលអង្ករ ១០តោន ពីសប្បុរសជន

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានទទួលអង្ករ ១០តោន ពីលោកឧកញ៉ា តុង ចំរើន ព្រឹកថ្ងៃព្រហស្បត្តិ៍ ១២កើត ខែទុតិយសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២១ នៅទីស្តីការក្រសួង ។ថ្លែងក្នុងឱកាសនោះ លោកជំទាវកិត្តិសង្គហបណ្ឌិត ក៏បានថ្លែងអំណរគុណ និងកោតសរសើរដល់ លោក ឧកញ៉ា តុង ចំរើន ដែលជាវិស័យឯកជន បានចូលរួមយ៉ាងសកម្មជាមួយរដ្ឋាភិបាលនៅគ្រប់សកម្មភាពមនុស្សធម៌។ សកម្មភាពទាំងនេះ គឺជាកាយវិការដ៏ល្អប្រពៃដែលបានរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក្នុងការចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ក៏ដូចជាបានជួយប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសាកូវីដ១៩ ក៏ដូចជាជួយប្រជាពលរដ្ឋក្នុងអំឡុងពេលបិទខ្ទប់ផងដែរ ៕
-
ជនសង្ស័យប្រុសស្រី ២នាក់ ពាក់ព័ន្ធ ករណីលួចដែកក្នុងការដ្ឋានសំណង់បុរីប៉េងហួត ត្រូវនគរបាលប៉ុស្ដិ៍និរោធ ឃាត់ខ្លួន

ភ្នំពេញ ៖ យោងតាមរបាយការណ៍របស់លោកវរសេនីយ៍ឯក ម៉ៅ សឿត អធិការនគរបាលខណ្ឌច្បារអំពៅ បានឲ្យដឹងនៅរសៀលថ្ងៃទី៥ ខែសីហា ឆ្នាំ ២០២១នេះ មានករណី លួចដែក នៅចំណុចការដ្ឋានសំណង់បុរីប៉េងហួត ផ្លូវ បេតុង ភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ នៅថ្ងៃ ទី០៤ ខែសីហា ឆ្នាំ ២០២១ ម៉ោង១៦និង៣០នាទីបង្កឡេីងដោយជនសង្ស័យ២នាក់ ត្រូវសន្តិសុខបុរីប៉េងហួត ចាប់ប្រគល់ឲ្យសមត្ថកិច្ចចាត់ការតាមច្បាប់ ។ ក្នុងរបាយការណ៍របស់លោកអធិការខណ្ឌច្បារអំពៅ បានបញ្ចាក់ឲ្យដឹងថា ដើមបណ្តឹងឈ្មោះ ចាន់ អឹម ភេទ ប្រុស អាយុ ៣៤ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ សន្តិសុខបុរីប៉េងហួត ស្នាក់នៅភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ។ ចំណែកជនសង្ស័យឃាត់ខ្លួនចំនួន ០២នាក់ ៖ ទី១-ឈ្មោះ អ៊ិន ហេងឈុន ភេទ ប្រុស អាយុ ២៤ឆ្នាំ ជនជាតិ ខ្មែរ…
-
មន្ត្រីជំនាញបន្តរកឃើញអាកុលក្លែងក្លាយជាង ២០០លីត្រ និងទំនិញខូចគុណភាពចំនួន ៦៤គីឡូក្រាម នៅខេត្តស្វាយរៀង

(ស្វាយរៀង)៖មន្ត្រីសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និង បង្ក្រាបការក្លែងបន្លំសាខាខេត្តស្វាយរៀងនៅថ្ងៃទី៥ខែសីហាឆ្នាំ២០២១នេះបានសហការជាមួយមន្ទីពាណិជ្ជកម្មខេត្តនិង អាជ្ញាធរដែនដី បានចុះត្រួតពិនិត្យទំនិញតាមឃ្លាំង និង ផលិតផលអាល់កុល ជែលលាងដៃ និង តាមដានតំលៃទំនិញ ជាពិសេសតំលៃអាកុលស្លាកសញ្ញា តំលៃម៉ាស់ នៅតាមបណ្ដា ដេប៉ូ ម៉ាត ឃ្លាំង ទំនិញ ឪសថស្ថាន និង តាម ស្ថានីយ៍លក់ប្រេងឥន្ធនៈចាប់ពីទីរួមខេត្តដល់ផ្សាប្រសូត្រ ស្រុកស្វាយទាប ។ លោកផឹង និលប្រធានសាខា (ក ប ប)ខេត្តស្វាយរៀងបានថ្លែងថា«ដោយមានការណែនាំពីលោករដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងទទួលបទបញ្ជាផ្ទាល់លោកប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋាន (កបប) ក្រុមការងារបានចុះត្រួតពិនិត្យទៅលើ អាល់កុល ជែលលាងដៃនៅតាម ឪសថស្ថាន និងបានប្រើប្រាស់ឧបករណធ្វើ Test Kits បឋមទៅលើអាល់កុល ដើម្បីស្វែងរកអាល់កុលក្លែងក្លាយ។ ជាពិសេសមន្ត្រីជំនាញបានផ្សព្វផ្សាយសេចក្តីប្រកាសអន្តរក្រសួងស្តីពី នីតិវិធីពិន័យអន្តរការណ៍លើបទល្មើស និងច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ជូនដល់អារជីវករតាម ដេប៉ូ និងបណ្តាស្ថានីយ៍លក់ប្រេងឥន្ធនៈផងដែរ»។ លោកបានបញ្ជាក់ថាជាលទ្ធផលក្រោយការចុះអនុវត្តការងារ មន្ត្រីជំនាញបានរកឃើញទំនិញខូចគុណភាពនិងអាល់កុលក្លែងក្លាយដូចជាអាល់កុល ក្លែងក្លាយ ចំនួន ២១២ លីត្រនិងទំនិញខូចគុណភាពចំរុះ ចំនួន ៦៤ Kg។ហើយមន្ត្រីជំនាញក៏បានធ្វើកំណត់ហេតុដកហូតទំនិញទាំងនោះនិងអាល់កុលក្លែងក្លាយធ្វើការដុតកម្ទេចចោលតែម្តង។…
-
ស.ស.យ.ក បានប្រគល់កង់ជាច្រើនគ្រឿង ជូនសិស្សានុសិស្សមានជីវភាពខ្វះខ្វាតនៅវិទ្យាល័យហ៊ុន សែន កោះដាច់

ដើម្បីចូលរួមចំណែកគាំទ្រដល់ប្អូនៗសិស្សានុសិស្សដែលមានជីវភាពខ្វះខាត នៅវិទ្យាល័យ ហ៊ុន សែនកោះដាច់ ហើយមានការតស៊ូក្នុងជីវិត និងឧស្សាហ៍ព្យាយាមក្នុងការសិក្សារៀនសូត្រ នៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២១ ស.ស.យ.ក រាជធានីភ្នំពេញ បាននាំយកកង់ចំនួន ៣០ គ្រឿង ចែកជូនប្អូនៗ សម្រាប់ជាកាលើកទឹកចិត្ត និងផ្តល់ជាមធ្យោបាយប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃនិងទៅសាលារៀនជាមួយមិត្តភ័ក្រ្កដ៏ទៃទៀតដោយសេចក្តីរីករាយ និងភារតភាព ជាពិសេសក្រោយពេលដែលសាលារៀនចាប់ផ្តើមបើកឱ្យដំណើរការឡើងវិញនាពេលខាងមុខ។ ការផ្តល់ជូននេះ ជាបេសកកម្មដែល ស.ស.យ.ក តែងតែប្រកាន់ភ្ជាប់ ក្នុងបុព្វហេតុផ្តល់ឱកាសដល់ប្អូនៗទាំងអស់មានលទ្ធភាពទទួលបានការសិក្សារៀនសូត្រដោយស្មើភាព និងបណ្តុះក្តីសង្ឃឹមសម្រាប់ប្អូនៗឱ្យចេះតស៊ូអត់ធ្មត់ក្នុងជីវិត សំដៅអភិវឌ្ឍន៍ខ្លួនឱ្យមានលក្ខណៈពេញលេញប្រកបដោយគុណភាពក្លាយជាកូនល្អ សិស្សល្អ មិត្តល្អ នៅក្នុងសហគមន៍ និងដែលជាឆ្អឹងខ្នងសម្រាប់សង្គមជាតិ។