Category: ព័ត៌មានសង្គម

  • សម្តេចប្រធានព្រឹទ្ធសភា អញ្ជើញផ្តល់ភ្លើងបូជាសពឯកឧត្តម សុខ យាត

    សម្តេចប្រធានព្រឹទ្ធសភា អញ្ជើញផ្តល់ភ្លើងបូជាសពឯកឧត្តម សុខ យាត

    ព្រៃវែង ៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃពុធ ទី០៤ ខែសីហា ឆ្នាំ២០២១ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបូជាសពឯកឧត្តម សុខ យាត សមាជិកគណៈកម្មការទី៧ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦ នៅវត្តសុវណ្ណរស្សី ស្ថិតក្នុងភូមិលេខ៤ សង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង។ ក្នុងឱកាសដ៏សែនក្រៀមក្រំនេះ ក៏មានការនិមន្តព្រះសង្ឃធ្វើពិធីស្វាធ្យាយព្រះសត្តប្បករណ៍ ដង្ហែប្រទក្សិណសពបីជុំមេរុ និងឯកឧត្តម ម៉ាន់ ឈឿន អនុប្រធានគណៈកម្មការទី៧ព្រឹទ្ធសភា តំណាងឱ្យក្រុមគ្រួសារសពឡើងអានវិយោគកថា និងជីវប្រវត្តិរបស់ឯកឧត្តម សុខ យាត ព្រមទាំងគោរពវិញ្ញាណក្ខន្ធជាកិច្ចបច្ឆាមរណៈ។ ជាកិច្ចចុងក្រោយ សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានផ្តល់ភ្លើងបូជាសពឯកឧត្តម សុខ យាត បន្ទាប់មកលោក អៀង សុភារក្ស តំណាងក្រុមគ្រួសារសពបានថ្លែងអំណរគុណដល់ភ្ញៀវកិត្តិយស់ទាំងអស់ដែលបានផ្ដល់កិត្តិយសអញ្ជើញចូលរួមក្នុងពិធីបុណ្យ និងបូជាសពនាពេលនេះ៕ ដោយ / គ្រី សម្បត្តិ

  • សពជនរងគ្រោះដែលបានបាត់ខ្លួនកាលពីម្សិលមិញ ត្រូវបានរកឃើញ អណ្តែតទើរលើឆ្នេរខ្សាច់ ខេត្តព្រះសីហនុ

    សពជនរងគ្រោះដែលបានបាត់ខ្លួនកាលពីម្សិលមិញ ត្រូវបានរកឃើញ អណ្តែតទើរលើឆ្នេរខ្សាច់ ខេត្តព្រះសីហនុ

    អាជ្ញាធរខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី៤ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង០៥និង ៣០នាទីនេះ មានករណីប្រទះឃើញសាកសពជនរងគ្រោះដែលបានបាត់ខ្លួនកាលពីម្សិលមិញ បានអណ្តែតទើរលើឆ្នេរខ្សាច់ ចំងាយប្រហែល១០០ម៉ែត្រ ពីសំណង់ផែថ្មកណ្តាលឆ្នេរអូត្រេះ និងមានចំងាយប្រហែល១.៣០០ម៉ែត្រ ពីកន្លែងបាត់ខ្លួន ។ សូមបញ្ជាក់ថា នៅវេលាយប់ ថ្ងៃទី៣ ខែសីហា ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំបញ្ជាផ្ទាល់ ក្នុងប្រតិបត្តិការ នៃការស្វែងរកបុរសម្នាក់ ដែលបានបាត់ខ្លួន បន្ទាប់ពីចុះលេងទឹកសមុទ្រ ដោយសារទឹករលកខ្ពស់ តាំងពីវេលាម៉ោង ១៦ និង ៣០នាទីល្ងាច នៅចំនុចឆ្នេរអូរត្រេះ១ ក្នុងភូមិសាស្ត្រ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។ ប្រតិបត្តិការនៃការស្វែងរកជនរងគ្រោះខាងលើនេះមានការចូលរួមសហការពីក្រុមអ្នកមុជទឹក របស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងអ្នកមុជទឹកស្ម័គ្រចិត្តកោះរ៉ុងផងដែរ។ សូមជម្រាបជូនថាជនរងគ្រោះខាងលើ មានឈ្មោះ ជូ ជាគុយ ភេទប្រុស អាយុ ២៩ ឆ្នាំ ជនជាតិខ្មែរ មុខរបរជាមេធាវី មានទីលំនៅរាជធានីភ្នំពេញ បានមកក្រុងព្រះសីហនុក្នុងបេសកកម្មការងារ និងទេសចរណ៍៕

  • រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ ចុះបិទ KTV ចំនួន ៣ទីតាំងតាមផ្លូវ២០០៤ និងដកហូតសម្ភារៈព្រោះល្មើសបទបញ្ជារបស់រាជរដ្ឋាភិបាល

    រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ ចុះបិទ KTV ចំនួន ៣ទីតាំងតាមផ្លូវ២០០៤ និងដកហូតសម្ភារៈព្រោះល្មើសបទបញ្ជារបស់រាជរដ្ឋាភិបាល

    ភ្នំពេញ ៖ អាជ្ញាធរចម្រុះ នៃរដ្ឋបាលខណ្ឌពោធិ៍សែនជ័យ នារសៀលថ្ងៃទី៣ ខែសីហា ឆ្នាំ២០២១ នេះបានចុះបិទ KTV ចំនួន៣ទីតាំង ដោយដកហូតសម្ភារៈនិងរុះរើផ្លាកយីហោ ព្រោះបានល្មើសបទបញ្ជារបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ។ អាជ្ញាធរមូលដ្ឋានដែលចុះប្រតិបត្តិការណ៍ខាងលេីបានឲ្យដឹងថា ទីតាំងទាំងនេះ រួមមាន ពិភពតារារះ KTV , ភោជនីយដ្ឋាន រស្មីពន្លឺពេជ្រ និង ភោជនីយដ្ឋាន បុប្ផារាជនី ដោយKTV ទាំង៣ទីតាំងនេះ ស្ថិតតាមបណ្ដោយផ្លូវ២០០៤ ក្នុងភូមិត្រពាំងល្វា២ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ ។ ក្នុងនោះអាជ្ញាធររដ្ឋបាលខណ្ឌពោធិ៍សែនជ័យ បានដកហូតសម្ភារៈមួយចំនួន ព្រមទាំងរុះរេីផ្លាកយីហោ ផងដែរ ៕ ដោយ ៖ ភារ៉ា និងប៊ុនធី

  • បុរសម្នាក់ ធ្វើការមិនប្រុងប្រយ័ត្នធ្វេប្រហែសយកដែកទៅគាស់បូមទម្លាក់បែនរថយន្ត បណ្តាលឱ្យធ្លាក់កិនស្លាប់ភ្លាមៗ

    បុរសម្នាក់ ធ្វើការមិនប្រុងប្រយ័ត្នធ្វេប្រហែសយកដែកទៅគាស់បូមទម្លាក់បែនរថយន្ត បណ្តាលឱ្យធ្លាក់កិនស្លាប់ភ្លាមៗ

    ភ្នំពេញ ៖ បុរសម្នាក់ ធ្វើការងារមិនប្រុងប្រយ័ត្នធ្វេប្រហែសដោយខ្លួនឯង បានយកដែកទៅគាស់បូមទម្លាក់បែនរថយន្តដឹកដី បណ្តាលឱ្យធ្លាក់កិនគាបជាប់ស្លាប់ភ្លាមៗនៅនឹងកន្លែង។ ហេតុការណ៍ នេះ បានកេីតឡេីងកាលពីវេលាម៉ោង១២ និង២០នាទីរ ថ្ងៃទី៣ ខែសីហា ឆ្នាំ ២០២១ ស្ថិតនៅភូមិទួលពង្រ ក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ សពជនរងគ្រោះមានឈ្មោះ ប៉ុន កុល ភេទប្រុស អាយុ ៤២ឆ្នាំ មុខរបរសព្វថ្ងៃ បេីករថយន្តបែនដឹកដី ស្នាក់នៅ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ មានស្រុកកំណេីតនៅភូមិកំពង់អុស សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំ។ បើតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានប្រាប់ឱ្យដឹងថា នៅមុនពេលកេីតហេតុ បុរសម្នាក់ខាងលេី ត្រូវបានគេជួលឱ្យមកដឹកដីយកទៅចាក់លប់ក្បែរផ្ទះ ដែលមានទឹកដក់ ខណៈពេលដឹកជេីងទីពីរ ក៏បានបើកបែនឡើង ដើម្បីចាក់ដីចេញ បន្ទាប់ពីបែនចាក់ដីរួចហើយ ក៏ស្រាប់តែបែនទម្លាក់ទ្រុងចុះមកវិញ តែមិនធ្លាក់ចុះ ទើបរូបគាត់ បានយកដែកមកគាសបូមទម្លាក់បែន ចុះវិញ បណ្តាលឱ្យធ្លាក់កិនគាបជាប់ ហើយភ្លាមៗនោះ បងប្អូនប្រជាពលរដ្ឋ ដែលនៅក្បែរឃើញបែបនេះ ក៏បាននាំគ្នាជួយគាស់ ដេីម្បីជួយសង្គ្រោះដែរ តែជាអកុសលបុរសជនរងគ្រោះខាងលើនេះ…

  • សារលិខិតជូនពរ របស់ឯកឧត្តម ប៊ិន ឈិន ជូនសម្តេចតេជោ ក្នុងឱកាសពិធីចម្រើនជន្មាយុ គម្រប់៦៩ ឆ្នាំ ឈានចូល ៧០ឆ្នាំ

    សារលិខិតជូនពរ របស់ឯកឧត្តម ប៊ិន ឈិន ជូនសម្តេចតេជោ ក្នុងឱកាសពិធីចម្រើនជន្មាយុ គម្រប់៦៩ ឆ្នាំ ឈានចូល ៧០ឆ្នាំ

    ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី ផ្ញើរសារលិខិតជូនពរ​ ជូនសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសពិធីចម្រើនជន្មាយុ គម្រប់៦៩ ឆ្នាំ ឈានចូល ៧០ឆ្នាំ ដែលនឹប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ ១២រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី៥ ខែសីហា ឆ្នាំ២០២១។

  • ជនសង្ស័យម្នាក់ ជាមួយថ្នាំញៀនជាង ៤គីឡូក្រាម ត្រូវសមត្ថកិច្ចជំនាញបង្ក្រាប នៅរាជធានីភ្នំពេញ

    ជនសង្ស័យម្នាក់ ជាមួយថ្នាំញៀនជាង ៤គីឡូក្រាម ត្រូវសមត្ថកិច្ចជំនាញបង្ក្រាប នៅរាជធានីភ្នំពេញ

    សមត្ថកិច្ចនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀននៅវេលាម៉ោង៤និង៤០នាទីរសៀលថ្ងៃទី៣០កក្កដាឆ្នាំ២០២១ សហការជាមួយកម្លាំងជំនាញស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សម្របសម្រួលដោយ លោក ស៊ិត វណ្ណៈ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចុះបានស៊ើបអង្កេត និងឈានទៅបង្ក្រាបករណីដឹកជញ្ជូន រក្សាទុកនូវសារធាតុញៀនដោយខុសច្បាប់ នៅ២គោលដៅផ្សេងគ្នាជាបន្តបន្ទាប់។ គោលដៅទី១ ធ្វើឡើងនៅចំណុចផ្ញើឥវ៉ាន់ ក្រុមហ៊ុន វីរ:ប៊ុនថាំ ស្ថិតនៅតាមផ្លូវមុនីរ៉េត កែងផ្លូវម៉ៅសេទុង សង្កាត់ទួលស្វាយព្រៃ ខណ្ឌបឹងកេងកង។ គោលដៅទី២ នៅវេលាម៉ោង៥និង១០នាទី សមត្ថកិច្ចបានបន្តឆែកឆេរលំនៅដ្ឋាន ផ្ទះលេខ១០ ភូមិត្នោតជ្រុំ សង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ក្នុងប្រតិបត្តិការនោះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ហ៊ុន សារ៉េត ហៅ រុណ ភេទប្រុស អាយុ ៣១ ឆ្នាំ ជនជាតិខ្មែរ។ ជាមួយគ្នានោះ សមត្ថកិច្ចបានរឹបអូសវត្ថុតាងសារធាតុញៀនប្រភេទមេតំហ្វេតាមីនទឹកកក (ICE)ទម្ងន់ រុប៤គីឡូក្រាម១១៤ក្រាម, សារធាតុញៀនប្រភេទកេតាមីន (Ketamine) ទម្ងន់សរុប១២ក្រាម៣០មីលីក្រាម, សារធាតុញៀនប្រភេទអ៊ិចស្តាស៊ី(MDMA) ទម្ងន់សរុប ២១ក្រាម១០មីលីក្រាម។ សារធាតុញៀន សរុប ៤គីឡូក្រាម១៤៧ក្រាម៤០មីលីក្រាម។ ជនសង្ស័យ និងវត្ថុតាងត្រូវបានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ…

  • គ្រឿងញៀនជិតជាង ៤៦៨គីឡូក្រាមដែលបង្រ្កាបបានពីបទល្មើសក្នុងខេត្តជាប់មាត់សមុទ្រចំនួន៣ ត្រូវបានដុតបំផ្លាញ

    គ្រឿងញៀនជិតជាង ៤៦៨គីឡូក្រាមដែលបង្រ្កាបបានពីបទល្មើសក្នុងខេត្តជាប់មាត់សមុទ្រចំនួន៣ ត្រូវបានដុតបំផ្លាញ

    អគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀននាយឧត្តមសេនីយ៍ មាស វិរិទ្ធ និង និងអភិបាលខេត្តព្រះសីហនុលោកគួច ចំរើន នៅព្រឹកថ្ងៃទី៣សីហាឆ្នាំ២០២១ បានអញ្ជើញជាអធិបតីក្នុងពិធីដុតបំផ្លាញគ្រឿងញៀនប្រមាណជាង៤៦៨គីឡូក្រាម នៃសំណុំរឿងចំនួន២០៥ ដែលបង្រ្កាបបានពីបទល្មើសក្នុងខេត្តជាប់មាត់សមុទ្រចំនួន៣។ ការដុតបំផ្លាញគ្រឿងញៀននោះ ធ្វើឡើងនៅភូមិ១ សង្កាត់១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដើម្បីអបអរសាទរទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន។ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តព្រះសីហនុ លោក សៀង សុខ បានលើកឡើងថា គ្រឿងញៀនប្រមាណជាង៤៦៨គីឡូក្រាមដែលមន្ត្រីជំនាញបានដុតបំផ្លាញនោះ គឺបង្រ្កាបបានពីបទល្មើស កាលពីឆ្នាំ២០២០នៅក្នុងខេត្ត ចំនួន៣ រួមមានខេត្តព្រះសីហនុ កំពត និងខេត្តកែប។ លោក សៀង សុខ បានបន្ថែមថា ប្រទេសកម្ពុជាបានប្រឈមមុខនឹងគ្រោះថ្នាក់ធ្ងន់ធ្ងរបណ្តាលមកពីការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ពិតមែន តែមិនអាចរារាំងកិច្ចប្រតិបត្តិការប្រយុទ្ធប្រឆាំងគ្រឿងញៀនទូទាំងប្រទេសបានឡើយ។ លោកបានបញ្ជាក់ថា បញ្ហាគ្រឿងញៀន នឹងមិនងាយរកទីបញ្ចប់ឡើយ ហើយបរិមាណគ្រឿងញៀនដ៏ច្រើនសន្ធឹកសន្ធាប់នោះ ប្រសិនបើសមត្ថកិច្ចបង្រ្កាបមិនទាន់ពេលវេលានោះទេវានឹងពង្វក់ស្មារតីអូសទាញដល់ប្រជាពលរដ្ឋស្លូតត្រង់ពិសេសយុវជនឱ្យប្រើប្រាស់ដោយខុសច្បាប់បណ្តាលឱ្យខូចសុខភាព និងឈានរហូតដល់ប្រព្រឹត្តបទល្មើសជាអាទិ៍ អំពើឃាតកម្ម និងឧក្រិដ្ឋកម្ម បង្កភាពអសន្តិសុខក្នុងសហគមន៍ គឺមិនថានៅខេត្តព្រះសីហនុក៏ដូចជាទូទាំងប្រទេសកម្ពុជា។ សូមបញ្ជាក់ថា ក្នុងរយៈពេល៦ខែ ក្នុងឆ្នាំ២០២១ សមត្ថកិច្ចបានប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនបានចំនួនជាង៣ពាន់ករណី ឃាត់ខ្លួនជនសង្ស័យជាង៧ពាន់នាក់ និងចាប់យកគ្រឿងញៀនបានសរុបជាង៨៥០គីឡូក្រាម ៕

  • ក្រសួងធនធានទឹក បង្ហាញការព្យាករណ៍អាកាសធាតុក្នុងរយៈពេល ១សប្ដាហ៏ទៅមុខ

    ក្រសួងធនធានទឹក បង្ហាញការព្យាករណ៍អាកាសធាតុក្នុងរយៈពេល ១សប្ដាហ៏ទៅមុខ

    យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹក នៅថ្ងៃទី៣សីហាឆ្នាំ០២១ បានព្យាការណ៍អាកាសធាតុប្រទេសកម្ពុជារយៈពេល១សប្ដាហ៏ចាប់ពីថ្ងៃទី៤ដល់ថ្ងៃទី១០សីហាឆ្នាំ២០២១។ ក្រសួងធនធានទឹកបានឲ្យដឹងថា ប្រទេសកម្ពុជាទទួលឥទ្ធិពលពីជ្រលងនៃប្រពន្ធ័សម្ពាធទាប ITCZ ដែលបានកើត និងអូសបន្លាយលើប្រទេសមីយ៉ាន់ម៉ា ឡាវ និងវៀតណាម ជាមួយនិងខ្យល់មូសុងនិរតីមានល្បឿនពីមធ្យមទៅបង្គួរ។ ស្ថានភាពនោះ នឹងធ្វើឲ្យបណ្ដាខេត្តនៅតំបន់វាលទំនាបកណ្ដាល បណ្ដាខេត្តនៅភាគពាយ័ព្យ និងភាគខាងត្បូងអាចនឹងមានភ្លៀងក្នុងកម្រិតពីខ្សោយទៅមធ្យម និងបណ្ដាខេត្តដទៃទៀតអាចនឹងមានភ្លៀងក្នុងកម្រិតពីតិចទៅបង្គួរ លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។ បណ្ដាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន អាចនឹងមានភ្លៀងក្នុងកម្រិតពីតិចទៅបង្គួរលាយឡំដោយផ្គរ រន្ទះ ខ្យល់ និងខ្យល់កន្ត្រាក់។ ចំណែកនៅតំបន់មាត់សមុទ្រ អាចនឹងមានភ្លៀងក្នុងកម្រិតពីមធ្យមទៅបង្គួរ។ នៅលើផ្ទៃសមុទ្រមានភ្លៀងលាយឡំខ្យល់ខ្លាំង និងរលកសមុទ្រខ្ពស់ៗ។

  • ជនសង្ស័យ ៣នាក់ ជាមួយថ្នាំញៀនជាង ១គីឡូក្រាម ត្រូវសមត្ថកិច្ចបង្ក្រាបនៅខេត្តកំពង់ស្ពឺ

    ជនសង្ស័យ ៣នាក់ ជាមួយថ្នាំញៀនជាង ១គីឡូក្រាម ត្រូវសមត្ថកិច្ចបង្ក្រាបនៅខេត្តកំពង់ស្ពឺ

    យោងតាមមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានឲ្យដឹងថា កម្លាំងជំនាញមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន(ក៤) ដឹកនាំដោយលោកនាយករង ឃឹង សារ៉ាត់ និងមានការចូលរួមពីស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ដឹកនាំសម្របសម្រួលពី លោកស្រី ចាត សូរស្មី ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺនៅវេលាម៉ោង៤និង៣០នាទីថ្ងៃទី៣០កក្កដាឆ្នាំ២០២១ បានបើកការស៊ើបអង្កេត ឈានទៅបង្ក្រាបបាន នៅចំណុច ផ្ទះគ្មានលេខ ភូមិទំនប់ ឃុំគូស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ ក្នុងប្រតិបត្តិការនោះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យបានចំនួន៣នាក់ រួមមាន ១- បុរសឈ្មោះ ភឿង ពេជ្រ អាយុ៣៦ឆ្នាំ ទី២- បុរសឈ្មោះ តាក់ ថេន អាយុ២៧ឆ្នាំ និងទី៣ -បុរសឈ្មោះ ប៊ុន បាន ៣៧ឆ្នាំ។ ជាមួយគ្នានោះ សមត្ថកិច្ចរឹបអូសបានថ្នាំញៀនប្រភេទមេតំហ្វេតាមីនទឹកកក(ICE)ទម្ងន់១ពាន់២៣ក្រាម៩៣មីលីក្រាម និងជញ្ជីងថ្លឹងគ្រឿងញៀន២គ្រឿង។ ជនសង្ស័យ និងវត្ថុតាង ត្រូវបានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តកំពង់ស្ពឺ តាមនីតិវិធី ៕

  • បុរសម្នាក់បើករថយន្តក្នុងល្បឿនលឿនទៅបុកបង្គោលភ្លើង និងជញ្ជាំងផ្ទះប្រជាពលរដ្ឋ បណ្តាលឲ្យកៀបជាប់ស្លាប់ភ្លាមៗ

    បុរសម្នាក់បើករថយន្តក្នុងល្បឿនលឿនទៅបុកបង្គោលភ្លើង និងជញ្ជាំងផ្ទះប្រជាពលរដ្ឋ បណ្តាលឲ្យកៀបជាប់ស្លាប់ភ្លាមៗ

    ភ្នំពេញ ៖ បុរសសម្នាក់បានបែកក្បាលនិងកៀបជាប់នៅក្នុងរថយន្តស្លាប់យ៉ាងអាណោចអាធ័ម បន្ទាប់បើករថយន្ត ឡិចសុីសnx-200t មួយគ្រឿងបោះពួយក្នុងល្បឿនលឿនរេចង្កូតទៅបុកបង្គោលភ្លើងថ្មនឹងជញ្ជាំងផ្ទះប្រជាពលរដ្ឋពេញទំហឹងបណ្តាលឲ្យរថយន្តដាច់ជាពីរកំណាត់។ ហេតុការគ្រោះថ្នាក់ចរាចរណ៍ដ៍រន្ធត់នេះបានកើតឡើងកាលពីវេលាម៉ោងជិត៣ ទៀបភ្លឺ ឈានចូលថ្ងៃទី ០៣ ខែសីហា ឆ្នាំ២០២១ នៅចំណុចមុខផ្ទះប្តជាពលរដ្ឋមួយកន្លែង មុខព្រលានយន្តហោះពោចិនតុង តាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ខាងកើតស្ពានអាកាសចោមចៅ ភូមិព្រៃជីសាក់ ក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ សពជនរងគ្រោះមានឈ្មោះ ចាវ ភេទប្រុស អាយុជាង២០ឆ្នាំ។ តាមប្រភពព័ត៌មានពីសន្តិសុខម្នាក់ដែលយាមនៅក្បែរកន្លែងកើតហេតុខាងលើបានប្រាប់ឲ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់បើករថយន្ត lexus nx200t មួយគ្រឿងពណ៌ស ពាក់ស្លាកលេខភ្នំពេញ2AU-1056ធ្វើដំណើរទៅដៅពីកើតទៅលិចក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុខាងលើផ្លូវកោង បួងចង្កូតមកខាងស្ដាំដៃជ្រុលទៅបុករបងផ្ទះនិងបង្គោលភ្លើងថ្មមួយដើមបណ្តាលឲ្យបាក់ជាពីរកំណាត់និងបែកបាក់រាយប៉ាយ ឯរថយន្តដាច់ជាពីរកំណាត់មើលលែងយល់និងខូចខាតទាំងស្រុងឯអ្នកបើកបរស្លាប់កៀបជាប់នៅក្នុងរថយន្តយ៉ាងអាណោចអាធ័ម។ ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញហៅរថយន្តមកស្ទូចយកសពចេញពីរថយន្ត ហើយធ្វើការវាស់វែងយករថយន្តទៅរក្សាទុកបណ្ដោះអាសន្ននៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។ដោយឡែកសពជនរងគ្រោះគ្រូពេទ្យបានយកសំណាកពិនិត្យដោយអវិជ្ជមានជម្ងឺកូវីដ១៩ រួច សមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕ដោយ ៖ ជីម ភារ៉ា