-
ប្រឡាយលូ ៥នឹងស្តារឱ្យបានរួចរាល់ ១សប្តាហ៍ទៀតដើម្បីរំដោះទឹកភ្លៀងនិងកុំឱ្យទឹកហូរចូលទៅប្រឡាយបឹងទំពន់

ប្រឡាយលូ៥ជាប្រឡាយដ៏សំខាន់មួយក្នុងការរំដោះទឹកក្នុងមូលដ្ឋានខណ្ឌពោធិ៍សែនជ័យខណ្ឌសែនសុខនិងខណ្ឌមានជ័យទំលាក់ទៅប្រឡាយម័លនិងបន្តចុះទៅជើងឯក។ ដោយមើលឃើញពីសារៈសំខាន់នេះលោកឃួងស្រេងអភិបាលរាជធានីភ្នំពេញបើទោះបីរាជធានីភ្នំពេញបាននិងកំពុងប្រឈមមុខនៃការរីករាលដាលនៃជម្ងឺកូវីដ-១៩ក៏ពិតមែនប៉ុន្តែលោកនៅបានជម្រុញអោយក្រុមការងារនៃមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញធ្វើការស្តារប្រឡាយនេះជាបន្ទាន់ដោយគិតមកដល់ពេលនេះប្រឡាយលូ៥ស្តារបានជិតរួចរាល់ហើយពោលគឺនឹងរួចរាល់នៅ១សប្តាហ៍ទៀតនេះ។ លោកដួងចាន់សារ៉ាត់ប្រធានអង្គភាពលូទឹកបូមទឹកនៃមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញបានឱ្យដឹងនៅព្រឹកថ្ងៃទី១៦កក្កដានេះថាៈដោយមានការយកចិត្តទុក្ខដាក់និងការចង្អុលណែនាំពីលោកឃួងស្រេងអភិបាលរាជធានីភ្នំពេញក្នុងការដោះស្រាយការស្តារប្រពន្ធ័បង្ហូរទឹកជាពិសេសប្រឡាយមេនៅរាជធានីភ្នំពេញខណ:នេះមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញដែលមានអង្គភាពលូទឹកបូមទឹកនិងស្ថានីយ៍ចម្រោះទឹកកខ្វក់បាននិងកំពុងធ្វើសកម្មភាពស្តារប្រឡាយលូ៥ដេីម្បីរំដោះជំនន់ទឹកភ្លៀងនារដូវវស្សានេះនិងមួយផ្នែកទៀតកុំឱ្យហូរចូលទៅប្រឡាយបឹងទំពន់និងជន់លិចលំនៅដ្ឋានប្រជាពលរដ្ឋដោយគិតមកដល់ពេលនេះប្រឡាយលូ៥ស្តារបានជិតរួចរាល់ហើយពោលគឺនឹងរួចរាល់នៅ១សប្តាហ៍ទៀតនេះ។ លោកដួងចាន់សារ៉ាត់បានបន្តទៀតថាប្រឡាយលូ៥មានប្រវែងជាង១០០០ម៉ែត្រទទឹងមានទំហំពី១៥ទៅ៣០ម៉ែត្រចាប់ពីប្រឡាយលូប្រាំផ្លូវវេងស្រេងដល់ស្ថានីយបូមទឹកលូ៥។ការដ្ឋាននេះបានចាប់ផ្តើមស្តារដោយប្រើប្រាស់សាឡង់កាលពីថ្ងៃទី១៩មិថុនាហើយគ្រោងបញ្ចប់នៅ១សប្តាហ៍ទៀតនេះ។ប្រឡាយនេះមានតួនាទីយ៉ាងសំខាន់ក្នុងការរំដោះទឹកក្នុងមូលដ្ឋានខណ្ឌពោធិ៏សែនជ័យខណ្ឌសែនសុខនិងខណ្ឌមានជ័យដោយទឹកហូរចូលប្រឡាយលូ៥ទៅស្ថានីយលូ៥ទើបបូមទំលាក់ទៅប្រឡាយម័លនិងបន្តចុះទៅជើងឯក។ លោកដួងចាន់សារ៉ាត់បានបន្តទៀតថាៈប្រឡាយលូ៥នេះពោរពេញទៅដោយសំរាមនិងភក់ពិសេសកាកអំពៅត្រូវបានប្រជាពលរដ្ឋដឹកទៅទំលាក់ចូលក្នុងប្រឡាយនេះតែម្តង។ដូច្នេះលោកសូមអោយបងប្អូនប្រជាពលរដ្ឋមេត្តាទុកដាក់សំរាមឱ្យបានត្រឹមត្រូវទៅតាមទីតាំងដែលក្រុមហ៊ុនប្រមូលសំរាមបានកំណត់កុំបោះសំរាមចូលក្នុងប្រឡាយទឹកនាំបិទបាំងផ្លូវទឹកមិនអាចហូរដល់ស្ថានីយ៕
-
ថ្នាក់ដឹកនាំខេត្តកំពង់ចាម នាំយកទៀនព្រះវស្សា ទេយ្យទាន និងបច្ច័យ ប្រគេនដល់ព្រះសង្ឃ ចំនួន៤វត្ត ស្ថិតនៅក្នុងក្រុងកំពង់ចាម

ខេត្តកំពង់ចាម ៖ ដើម្បីលើកកម្ពស់វិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ ជាពិសេស ការជួយផ្គត់ផ្គង់ដល់ព្រះសង្ឃ នាឱកាសចូលកាន់ព្រះវស្សា អស់កាលត្រីមាស នាពេលឆាប់ៗខាងមុខនេះ នៅព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១ នេះ ឯកឧត្ដម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្ដម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាល ខេត្តកំពង់ចាម នាំយកទៀនព្រះវស្សា ទេយ្យទាន និងបច្ច័យ ប្រគេនដល់ព្រះសង្ឃ ចំនួន ០៤វត្ត ស្ថិតនៅក្នុងក្រុងកំពង់ចាម ដែលក្នុងនោះ មាន ៖ វត្តខេមវ័ន(បឹងស្នាយ ) វត្តបទុមរតនៈដីដុះ វត្តសុទស្សនារាមជ្រោយថ្ម និងវត្តជោតរាមបឹងកុក ។ នាឱកាសនោះ ឯកឧត្ដមអភិបាលខេត្ត និងឯកឧត្ដមប្រធានក្រុមប្រឹក្សា បាននាំទេយ្យទាន បច្ច័យ ប្រគេនដល់វត្តទាំង ៤ ដោយក្នុង ១វត្តៗ មាន ៖ ទៀនព្រះវស្សា ១គូ អង្ករ ២០០គីឡូក្រាម…
-
លោកជំទាវ កិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញចូលរួមបុណ្យសព ឯកឧត្តម ហុង ថែម

-
អាជ្ញាធរខេត្តស្ទឹងត្រែង ដាក់វិធានការរឹតបន្តឹងលើការទប់ស្កាត់ និងបង្ក្រាបបទល្មើស ធនធានជលផល នៅតាមដងទន្លេ

ខេត្តស្ទឹងត្រែង ៖ ការដាស់តឿនដល់មន្ត្រីជំនាញ និងសមត្ថកិច្ចពាក់ព័ន្ធនៅក្នុងមូលដ្ឋាន ឲ្យរួមគ្នាទប់ស្កាត់ និងបង្ក្រាបចំពោះជនប្រព្រឹត្តបទល្មើសនេសាទ នៅក្នុងរដូវបិទការនេសាទរបស់ អភិបាលខេត្តស្ទឹងត្រែង លោក ម៉ុម សារឿន បានធ្វើឡើងក្នុងពេលដឹកនាំកម្លាំងសមត្ថកិច្ចចម្រុះ និងមន្ត្រី នៃមន្ទីរជំនាញ ចុះពិនិត្យស្ថានភាពទូរទៅ នៅតាមដងទន្លេសេសាន និងទន្លេស្រែពក ផ្នែកខាងលើតំបន់វ៉ារីអគ្គិសនីសេសានក្រោម២ ដើម្បីពិនិត្យមើលការរស់នៅ និងជីវភាពរបស់ប្រជាពលរដ្ឋ នៅក្នុងភូមិសាស្រ្តឃុំស្រែគរ និងឃុំក្បាលរមាស ស្រុកសេសាន ខេត្តស្ទឹងត្រែង កាលពីថ្ងៃទី១៤ កក្កដា ឆ្នាំ២០២១។ នៅក្នុងដំណើរចុះពិនិត្យស្ថានភាពទន្លេសេសាន ទន្លេស្រែពក និងការរស់នៅរបស់ប្រជាពលរដ្ឋនាគ្រានោះ លោក ម៉ុម សារឿន អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តស្ទឹងត្រែង បានណែនាំដល់មន្រ្តីជំនាញ និងសមត្ថកិច្ចពាក់ពន្ធ័ទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់ផ្សព្វផ្សាយ អប់រំ ដល់ប្រជាពលរដ្ឋ ឲ្យបានដឹងច្បាស់ អំពីច្បាប់នានា ដែលជាការល្មើសបំពាន និងការធ្វើនេសាទដោយខុសច្បាប់ ។ អភិបាលខេត្តស្ទឹងត្រែង លោក ម៉ុម សារឿន បានមានប្រសាសន៍ ដោយជម្រុញឲ្យមន្ទីរជំនាញ និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ត្រូវរួមគ្នារឹតបន្តឹង និងបង្ក្រាបទៅលើការប្រព្រឹត្តបទល្មើសនេសាទខុសច្បាប់ នៅក្នុងរដូវបិទការនេសាទនេះ…
-
លោកមេធាវី តេង បញ្ញារិទ្ធ ត្រូវបានប្រជាពលរដ្ឋ៣នាក់ ប្ដឹងចូលព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ

ភ្នំពេញ៖ លោកមេធាវី តេង បញ្ញារិទ្ធ ត្រូវបានប្រជាពលរដ្ឋ៣នាក់ ប្តឹងចូលព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ ។ យោងតាមពាក្យបណ្ដឹង បានបញ្ជាក់ថា៖ ក្នុងពាក្យបណ្ដឹងនេះ មានកម្មវត្ថុ «ប្ដឹងលោកមេធាវី តេង បញ្ញារិទ្ធ ដោយមានជាប់ពាក់ព័ន្ធ បងមេធាវី ជឺ កុសល និង បងមេធាវី នួន បូរ៉ា ជាសាក្សីនៅក្នុងសំណុំរឿងរបស់ឈ្មោះ ទេព ណាវុន» ។ ទាក់ទងនឹងករណីនេះ នៅល្ងាចថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ មិនទាន់អាចសុំការឆ្លើយតបពីលោកមេធាវី តេង បញ្ញារិទ្ធ បាននៅឡើយទេ ដោយសារតែទូរស័ព្ទចូល មិនមានអ្នកទទួល ៕ ដោយប៊ុនធី និងវណ្ណលុក
-
លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញចូលរួមបុណ្យសព ឯកឧត្តម ហុង ថែម

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញចូលរួមបុណ្យសព ឯកឧត្តម ហុង ថែម ស្ថិតក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ នាព្រឹកថ្ងៃព្រហស្បតិ៍ ៦កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១។ សូមរំលឹកផងដែរថា ឯកឧត្តម ហុង ថែម ទីប្រឹក្សាក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ឋានៈស្មើរដ្ឋលេខាធិការ ដែលបានទទួលមរណៈភាព កាលពីវេលាម៉ោង ១១ៈ០០ ក្នុងជន្មាយុ ៨៦ឆ្នាំ ដោយជរាពាធ ។ នៅក្នុងឱកាសដ៏សោកសង្រេងនេះផងដែរ លោកជំទាវកិត្តិសង្គហបណ្ឌិតក៏បានចូលរួមរំលែកមរណៈទុក្ខជាមួយ លោកវេជ្ជបណ្ឌិត ហុង រដ្ឋាវុធ ព្រមទាំងក្រុមគ្រួសារ និងបានសម្តែងនូវការសោកស្តាយជាពន់ពេកចំពោះ មរណភាពរបស់ ឯកឧត្តម ហុង ថែម គឺជាបាត់បង់នូវឱពុក និងជីតា ប្រកបដោយព្រហ្មវិហារធម៌មិនចេះរីងស្ងួត ដែលបានឃុំគ្រងថែរក្សា ក្រុមគ្រួសារ ប្រកបដោយភាពកក់ក្តៅ រួមជាមួយដំបូន្មានល្អៗដល់កូនចៅ…
-
លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារ អំពៅចែកថវិកា និងអង្ករដល់កម្លាំងសណ្តាប់ធ្នាប់ខណ្ឌ

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៣ ខែកក្កដាឆ្នាំ២០២១ លោកចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ បានជួបសំណេះសំណាល និងចែកអំណោយដល់កងកម្លាំងសណ្តាប់ខណ្ឌជាង៥០នាក់ ក្នុងម្នាក់ៗទទួលបានអង្ករ៣០គីឡូក្រាម ថវិកា មួយចំនួន ដោយឡែកកម្លាំងសណ្តាប់ធ្នាប់ណាដែលជាប់ធ្វើ ចក្តាឡីស័កនៅតាមមណ្ឌល ឬនៅតាមផ្ទះ មិនបាច់មកចូលរួមទេ តែអោយបងប្អូនមកទទួលអំណោយ ។ ក្នុងពិធីនេះលោកអភិបាលខណ្ឌបានកោតសរសើរដល់កងកម្លាំងសណ្តាប់ធ្នាប់ខណ្ឌដែលបានរួមចំណែកយ៉ាងសកម្មក្នុងកិច្ចការងារពង្រឹងសន្តិសុខ ចុះរៀបចំសណ្តាប់ធ្នាប់ សម្អាត់បរិស្ថាន អនាម័យ សម្រួលចរាចរ និងចូលរួមសហការអនុវត្តច្បាប់ចរាចរ ត្រួតពិនិត្យអាវុធជាតិផ្ទុះ ជាពិសេសចូលរួមក្នុងការងារ ការពារនិងផ្សព្វផ្សាយដល់ប្រជាពលរដ្ឋនូវវិធានការ ៣ការពារ ៣កុំ និងវិធានការរបស់ក្រសួងសុខាភិបាល ដើម្បីជំរុញបងប្អូនប្រជាពលរដ្ឋអនុវត្តអោយបានគ្រប់ៗគ្នា ។ ជាមួយគ្នានេះដែរលោកអភិបាលខណ្ឌបានជំរុញអោយកម្លាំង សណ្តាប់ខណ្ឌត្រូវមានសាមគ្គីភាពផ្ទៃក្នុងល្អ បន្តអនុវត្តការងារពង្រឹងសន្តិសុខ ចុះរៀបចំសណ្តាប់ធ្នាប់ បរិស្ថានអនាម័យ អោយប្រសើរឡើងថែមទៀត ជាពិសេសក្នុងពេលដែលជីងឺ កូវីដ-១៩ កំពុងតែគំរាម កំហែងសុខភាពប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញ ដូច្នេះសូមអោយកម្លាំងសណ្តាប់ធ្នាប់ខណ្ឌត្រូវចូលរួមសហការជាមួយកម្លាំងកងរាជអាវុធហត្ថខណ្ឌ និងកម្លាំងនគរបាលខណ្ឌ ការពារសន្តិសុខ សណ្តាប់ នៅតាមគោលដៅនិងផ្លាស់ប្តូវេនគ្នាប្រចាំការ តែកុំភ្លេចត្រូវការពារខ្លួនយើងផង ដោយអនុវត្តជានិច្ចនូវិធានការ ៣កុំ ៣ការពារ ជាយ័ន្តដ័ស័ក្តិសិទ្ធិបំផុតក្នុងការការពារអាយុជីវិតរបស់យើងជៀសផុតពីជំងឺ កូវីដ-១៩ និង ហាមដាច់ខាតពាក់ព័ន្ធនិង គ្រឿងញៀន…
-
លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានផ្តល់សម្ភារៈប្រើប្រាស់ និងគ្រឿងឧបភោគ បរិភោគ ជូនដល់រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានរាជធានីភ្នំពេញ បាន អញ្ជើញប្រគល់សម្ភារៈប្រើប្រាស់ និងគ្រឿងឧបភោគ បរិភោគ ដែលជាអំណោយរបស់ ឯកឧត្តម ហ៊ុន ម៉ានី និងក្រុមហ៊ុន Lixin Group ជូនដល់រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ សង្កាត់មួយក្នុងខណ្ឌ និងសមាគមនារីដើម្បីសន្តិភាព និងអភិវឌ្ឍខណ្ឌពោធិ៍សែនជ័យ នាព្រឹកថ្ងៃអង្គារ ៤កើត ខែទុតិយសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១ ។ ថ្លែងក្នុងឱកាសនោះ លោកជំទាវក៏បាននាំមក នូវប្រសាសន៍ផ្តាំផ្ញើការសាកសួរសុខទុក្ខ ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ផ្ញើជូនមន្ត្រីរាជការ និងប្រជាពលរដ្ឋប្រកបដោយក្តីនឹករលឹក និងការគិតគូរអំពីសុខទុក្ខនៅគ្រប់ទីកន្លែង និងបានថ្លែងនូវការកោតសសើរចំពោះការដឹកនាំ និងការគ្រប់គ្រងនៅក្នុងមូលដ្ឋានពោធិ៍សែនជ័យទទួលបានលទ្ធផលគួរជាទីមោទនៈ ។ ជាពិសេស ក៏បានផ្តាំផ្ញើរឲ្យរដ្ឋបាលខណ្ឌ និងអាជ្ញាធរពាក់ព័ន្ធត្រូវចូលរួមអនុវត្តតាមអានុសាសន៍របស់សម្តេចតេជោ ដែលបានថ្លែងកាលពីថ្ងៃទី…
-
ឯកឧត្តម ព្រះរាជអាជ្ញា អយ្យការអមសាលាដំបូងខេត្តកំពង់ឆ្នាំងបានដឹកនាំក្រុមការងារនាំយកថ្នាំពេទ្យ និងសម្ភារៈប្រើប្រាស់ឧបត្ថម្ភ ដល់ពន្ធនាគារខេត្តកំពង់ឆ្នាំង

កំពង់ឆ្នាំង ៖ ខណៈពេលជម្ងឺកូវីដ-១៩ កំពុងរាត្បាតដើម្បីចូលរួមទប់ស្កាត់នៃការឆ្លងរីករាលដាលជម្ងឺដ៍កាចសាហាវនេះ និងដើម្បីជួយសម្រួលដល់ការងាររបស់ពន្ធនាគារខេត្ត សាលាដំបូងខេត្ត និងអយ្យការអមសាលាដំបូងខេត្តកំពង់ឆ្នាំងបានឧបត្ថម្ភនូវថ្នាំពេទ្យ និងសម្ភារៈប្រើប្រាស់ដល់ពន្ធនាគារខេត្តកំពង់ឆ្នាំង ។ អំណោយដែលបានជួយឧប្ថម្ភនៅពេលនេះមានថ្នាំលេបចំនួន២០០ប្រអប់ ម៉ាស់ចំនួន ៥០០០ម៉ាស់ អាល់កុលពីរកានមីចំនួន ៥០កេស ស្កស ២ការ៉ុង ទឹកក្រូច ១០កេស ទឹកត្រី ១០កេស និងទឹកស៊ីអ៊ីវចំនួន ១០កេសផងដែរ ។ អំណោយដ៍ថ្លៃថ្លា និងចាំបាច់បំផុតខាងលើនេះថ្នាក់ដឹកនាំពន្ធនាគារ ខេត្តកំពង់ឆ្នាំងសម្តែងនូវទឹកចិត្តនិងមនោសញ្ជេតនាយ៉ាងខ្លាំងចំពោះការយកចិត្តទុកដាក់ពីសុវត្ថិភាពនិង សុខភាព ពីសំណាក់ ថ្នាក់ដឹកនាំដ៏មានគុណធម៌ និង ដឹងសុខទុក្ខដល់កូនចៅថ្នាក់ក្រោម! សូមថ្លែងអំណរគុណឯកឧត្តមប្រធានសាលាដំបូងនិងឯកឧត្តមព្រះរាជអាជ្ញាខេត្តកំពង់ឆ្នាំងដែលបាន យកចិត្តទុកដាក់ដល់ថ្នាក់ដឹកនាំ មន្ត្រីពន្ធនាគារខេត្ត និងជនជាប់ឃុំទាំងអស់ ត្រូវយកចិត្តទុកដាក់អានាម័យថែទាំខ្លួន នឹងត្រូវលាងដៃនឹងទឹកសាប៊ូ អាកល់ ជែល ឱ្យបានជាប្រចាំ និងតាមការណែនាំរបស់ក្រសួងសុខាភិបាលនិងបានការណែនាំរបស រាជរដ្ឋាភិបាល ៣.កុំ. ៣.ការពារ ។ ក្នុងឱកាសនោះដែរ ថ្នាក់ដឹកនាំពន្ធនាគារខេត្តកំពង់ឆ្នាំងសូមថ្លែងអំណរគុណ និងជូនពរ ថ្នាក់ដឹកនាំសាលាដំបូងខេត្ត និងអយ្យការអមសាលាដំបូងខេត្តកំពង់ឆ្នាំង សហការីទាំងអស់ព្រមទាំងក្រុមកាងារ សូមជួបប្រទះនូវ ពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ…
-
បន្ទាប់ពីមហាជន និងសម្តេចនាយករដ្ឋមន្ត្រីប្រតិកម្ម៖ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាព្រមានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ

ភ្នំពេញៈ បន្ទាប់ពីមានប្រតិកម្មជុំទិសទីពីមហាជន និងជាពិសេសសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានធ្វើការព្រមានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ដែលមិនអាចកែសម្រួល ឬកែទម្រង់បាននូវបញ្ហាអយុត្តិធម៌មួយចំនួនរបស់អាជ្ញាកណ្ដាល-ចៅក្រមដោយសារការវិនិច្ឆ័យការប្រកួតមិនគោរពតាមគោលការណ៍លេងដោយយុត្តិធម៌ (Fair-Play) មិនគោរពតាមបទបញ្ជាការប្រកួត គ្មានក្រមសីលធម៌ និងស្មារតីជាមន្ដ្រីយុត្តិធម៌កីឡាធ្វើឱ្យមហាជនបាត់បង់ជំនឿចិត្តលើប្រព័ន្ធគ្រប់គ្រងកីឡា និងប៉ះពាល់ដល់គុណតម្លៃនៃកីឡាអត្តសញ្ញាណជាតិរហូតធ្វើឱ្យមហាជន និងថ្នាក់ដឹកនាំមានប្រតិកម្មជាញឹកញាប់ជាច្រើនលើកច្រើនសារ។ ការព្រមានរបស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានធ្វើឡើងនៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១នេះ។ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានប្រកាសជាសាធារណៈចំពោះប្រតិកម្មរបស់មហាជនក្នុងការវិនិច្ឆ័យការប្រកួតកីឡាប្រដាល់គុនខ្មែរ នាយប់ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១ វគ្គផ្តាច់ព្រ័ត្រដណ្តើមខ្សែក្រវាត់ និងរង្វាន់នៅសង្វៀន CBS (CNC) រវាងកីឡាករ ឃឹម បូរ៉ា និងកីឡាករ ម៉ឹន មេឃា។ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា យល់ឃើញថា ១.អាជ្ញាកណ្តាល-ចៅក្រម ជាមន្ត្រីបច្ចេកទេសរបស់សហព័ន្ធកីឡា ប្រដាល់គុនខ្មែរបានវិនិច្ឆ័យការប្រកួត ដោយមិនគោរពតាមគោលការណ៍លេងដោយយុត្តិធម៌ “Fair-Play” មិនគោរពតាមបទបញ្ជាការប្រកួតគ្មានក្រមសីលធម៌ និងស្មារតីជាមន្រ្តីយុត្តិធម៌កីឡាធ្វើឱ្យមហាជនបាត់បង់ជំនឿចិត្តលើប្រព័ន្ធគ្រប់គ្រងកីឡា និងប៉ះពាល់ដល់ គុណតម្លៃនៃកីឡាអត្តសញ្ញាណជាតិ។ ២.កន្លងមកការប្រកួតលើសង្វៀនឯកជន ការវិនិច្ឆ័យលទ្ធផលការប្រកួតតែងតែមានបញ្ហាអយុត្តិធម៌ជាញឹកញាប់ដែលសហព័ន្ធកីឡាគុនខ្មែរនៅតែមិនអាចកែសម្រួល ឬកែទម្រង់បានធ្វើឱ្យមហាជន និងថ្នាក់ដឹកនាំមានប្រតិកម្មជាញឹកញាប់ជាច្រើនលើកច្រើនសារ។ ៣.បើទោះបីការប្រកួតស្ថិតក្នុងក្របខ័ណ្ឌអាជីវកម្មមិនស្ថិតក្រោមការគ្រប់គ្រងរបស់ចលនាអូឡាំពិកហើយការប្រកួតជាការដណ្ដើមលាភសក្ការៈជាលុយ ផ្ទុយនឹងស្មារតី និងធម្មនុញ្ញអូឡាំពិក ប៉ុន្តែសហព័ន្ធកីឡាប្រដាល់គុនខ្មែរជាសមាជិកគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា…