Category: ព័ត៌មានសង្គម

  • អំណោយរបស់ឯកឧត្តម សុខ ប្រសិទ្ធិ ត្រូវបានក្រុមការងារសម្ពន្ធយុវជនអាហារូបករណ៍ (ស២)យកទៅប្រគល់ជូនដល់សមាជិកដែលជួបការលំបាក

    អំណោយរបស់ឯកឧត្តម សុខ ប្រសិទ្ធិ ត្រូវបានក្រុមការងារសម្ពន្ធយុវជនអាហារូបករណ៍ (ស២)យកទៅប្រគល់ជូនដល់សមាជិកដែលជួបការលំបាក

    នារសៀលថ្ងៃអាទិត្យ ១០រោច ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០៤ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តម អ៊ុច វ៉ាន់ធួន អនុប្រធាន និងជាអគ្គលេខាធិការ នៃសម្ពន្ធយុវជនអាហារូបករណ៍ (ស២) តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិតប្រធាន សុខ ប្រសិទ្ធិ ដឹកនាំក្រុមការងារចុះនាំយកអំណោយដ៏ថ្លៃថ្លា ឯកឧត្តមបណ្ឌិតប្រធានប្រគល់ជូន ឯកឧត្តម ហុក ហ៊ាង អគ្គលេខាធិការរង សម្ពន្ធយុវជនអាហារូបករណ៍ (ស២) ដែលជួបការលំបាកដោយសារ ភរិយា និងបុត្រ បានឆ្លងជំងឺកូវីដ-១៩ ហើយផ្ទះរបស់លោកក៏ត្រូវបានបិទខ្ទប់មិនឱ្យចេញ-ចូល។ អំណោយដែលជាទឹកចិត្តមហាសប្បុរសធម៌ ក្នុងនាមជាប្រធានសម្ពន្ធយុវជនអាហារូបករណ៍ (ស២) នេះ រួមមាន៖ ១.អង្ករ ២បាវតូច ៥០ គីឡូ២.ត្រីខ ២ យួរ៣.មីកំប៉ុងថៃ ៤ យួរ៤.ទឹកបរិសុទ្ធ ២កេស និង៥.ថវិកា ១.២០០.០០០ រៀល ។ ក្រោយពី ឯកឧត្តម អ៊ុច វ៉ាន់ធួន…

  • ភ្លៀងលាយឡំជាមួយខ្យល់កន្ត្រាក់ បណ្ដាលឱ្យខូចខាតផ្ទះពលរដ្ធចំនួន ១២ខ្នង នៅស្រុកស្ទឹងត្រង់

    ភ្លៀងលាយឡំជាមួយខ្យល់កន្ត្រាក់ បណ្ដាលឱ្យខូចខាតផ្ទះពលរដ្ធចំនួន ១២ខ្នង នៅស្រុកស្ទឹងត្រង់

    នៅរសៀលថ្ងៃទី ០៤4 ខែកក្កដា ឆ្នាំ2021 វេលាម៉ោង3.45នាទី នៅឃុំសូភាសស្រុកស្ទឹងត្រង់ខេត្តកំពង់ចាម មានករណីគ្រោះធម្មជាតិ ដោយមានភ្លៀងធ្លាក់លាយលំ នឹងខ្យល់កន្ត្រាក់បានបណ្តាលឱ្យខូចខាតផ្ទះប្រជាពលរដ្ឋចំនួន៤១ខ្នងផ្ទះ ស្មេីនិង៣ភូមិក្នុងនោះភូមិអង្កោល ចំនួន១២ខ្នង ,ភូមិសូភាស ចំនួន៦ខ្នង និងភូមិស្រប ចំនួន ២៣ខ្នង ៕

  • សម្ដេចតេជោ ហ៊ុន សែន សម្រេចឱ្យម្ចាស់តោយកទៅចិញ្ចឹមវិញក្រោយមានការសំណូមពរពីមហាជន

    សម្ដេចតេជោ ហ៊ុន សែន សម្រេចឱ្យម្ចាស់តោយកទៅចិញ្ចឹមវិញក្រោយមានការសំណូមពរពីមហាជន

    នារាត្រីថ្ងៃទី ៤ កក្កដា ឆ្នាំ២០២១ នេះ សម្ដេចបានបង្ហោះសារលើបណ្ដាញសង្គមហ្វេសប៊ុកថា៖ «ក្រោយក្តាប់បានរឿងសត្វតោ ល្ងាចនេះខ្ញុំបានពិភាក្សាជាមួយរដ្ឋមន្ត្រីក្រសួងកសិកម្មនិងបានឯកភាពគ្នាថាអនុញ្ញាតិឱ្យម្ចាស់យកទៅចិញ្ចឹមវិញក្នុងលក្ខ័នម្ចាស់ត្រូវធ្វើទ្រុងឱយបានត្រឹមត្រូវដើម្បីធានាសុវត្តិភាព ទាំងមនុស្សក្នុងផ្ទះនិងអ្នករស់នៅជិតខាង។ អរគុណបងប្អូនជនរួមជាតិទាំងក្នុងនិងក្រៅ ប្រទេសដែលបានផ្តល់យោបល់និងអាណិតដល់សត្វតោ៕

  • ពូលីសស្រុកគិរីវង់ ចុះកាប់ និងដុតបំផ្លាញ ដាំណាំកញ្ឆាខុសច្បាប់លើផ្ទៃដីទំហំ ១៤១២ម៉ែត្រការ៉េ

    ពូលីសស្រុកគិរីវង់ ចុះកាប់ និងដុតបំផ្លាញ ដាំណាំកញ្ឆាខុសច្បាប់លើផ្ទៃដីទំហំ ១៤១២ម៉ែត្រការ៉េ

    តាកែវ៖ កម្លាំងនគរបាលស្រុកគិរីវង់បានបន្តចុះបង្ក្រាបដោយកាប់ និងដុតបំផ្លាញដំណាំកញ្ឆាដែលជនខិលខូចលួចដាំខុសច្បាប់នៅចំណុច ដុបថ្មកំសត់ និងជ្រោះឃ្លី ដែលស្ថិតក្នុងភូមិសាស្រ្តឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ខេត្តតាកែវ កាលពីព្រឹកថ្ងៃទី ៤ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង៧និង៣០នាទី ។ លោក យុគ សារ៉ាត់ អធិការនគរបាលស្រុកគិរីវង់បានអោយដឹងថាការបង្ក្រាបនេះគឺធ្វើឡើងក្រោមការចង្អុលបង្ហាញពីសំណាក់ឯកឧត្តម ឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ។ លោកអធិការបានបន្តទៀតថាលោកដឹកនាំកម្លាំងជំនាញនៃអធិការដ្ឋាន សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំទាំង១២ ឡើងទៅលើភ្នំដើម្បីរុករកកាប់ដុតបំផ្លាញ ដំណាំកញ្ឆាដែលជនខិលខួចលួចដាំខុសច្បាប់ បានចំនួន០៦ទីតាំង អាងស្តុបទឹក០៤ ដែលមានផ្ទៃដីប្រមាណ១៤១២ម៉ែត្រការ៉េ ។ បច្ចុប្បន្នកម្លាំងជំនាញ់កំពុងស្រាវជ្រាវស្វែងរកជនខិលខូចដែលលួចដាំដំណាំកញ្ឆាខុសច្បាប់ទាំងនេះដើម្បីយកមកផ្តន្ទាទោសតាមច្បាប់ ៕

  • ឯកឧត្តម ជាវ តាយ នាំយកប្រេង និងម៉ាស៊ីនបូមទឹកចុះជួយអន្តរាគមន៍ សង្គ្រោះស្រូវប្រជាពលរដ្ឋ រងផលប៉ះពាល់ខ្វះខាតទឹកនៅក្នុងឃុំព្រែកក្រឹស ស្រុកកំពង់ត្រាច

    ឯកឧត្តម ជាវ តាយ នាំយកប្រេង និងម៉ាស៊ីនបូមទឹកចុះជួយអន្តរាគមន៍ សង្គ្រោះស្រូវប្រជាពលរដ្ឋ រងផលប៉ះពាល់ខ្វះខាតទឹកនៅក្នុងឃុំព្រែកក្រឹស ស្រុកកំពង់ត្រាច

    នៅក្នុងរយៈពេល ប៉ុន្មានថ្ងៃចុងក្រោយនេះ ទឹកភ្លៀងមានការអូសបន្លាយធ្វើឲ្យស្ថានភាពរាំងស្ងួតបង្កផលប៉ះពាល់ ការងារបង្ករបង្កើនផលស្រូវនិងដំណាំ ស្ទើទូទាំងក្នុងស្រុកកំពង់ត្រាចខេត្តកំពត។ ដោយឡែកនៅក្នុងឃុំព្រែកក្រឹសនៃស្រុកនេះស្រូវក្នុងស្រែនិងដំណាំផ្សេងៗរបស់ប្រជាពលរដ្ឋរងផលប៉ះពាល់ប្រឈមនឹងការខ្វះខាតទឹកមានចំនួន២០៤គ្រួសារ នៅក្នុងភូមិចំនួន៥លើផ្ទៃដីសរុបចំនួន១៩៥ហ.ត ក្នុងនោះ៖ភូមិព្រៃព្រូសប៉ះពាល់៣៧ហ.ត ភូមិដើមស្វាយ ៤៥ហ.ត ភូមិ លក្ខជា ៦០ហ.ត ភូមិកោះតាកូវ ២ហ.ត និងភូមិព្រែកក្រឹស ២៥ហ.ត។ ដោយពិនិត្យឃើញក្នុងស្ថានភាពនេះកាលពីព្រឹកថ្ងៃទី ០៤ ខែ មិថុនា ឆ្នាំ២០២១ ឯកឧត្តមជាវ តាយ អភិបាល នៃគណៈអភិបាលខេត្ត អមដំណើរដោយអភិបាលរងខេត្ត រួមនឹងមន្ត្រី អាជ្ញាធរ ជំនាញពាក់ព័ន្ធ បាននាំយកប្រេងនិងម៉ាស៊ីនបូមទឹក ដើម្បីចុះអន្តរាគមន៍បូមទឹក ជួយសង្គ្រោះស្រូវនិងដំណាំប្រជាពលរដ្ឋ ដែលប្រឈមរងផលប៉ះពាល់ ខ្វះខាតទឹកឲ្យបានទាន់ពេលវេលា។ មានប្រសាសន៍សំណេះសំណាលជាមួយប្រជាពលរដ្ឋនាឱកាសនោះ ឯកឧត្តមជាវ តាយអភិបាលខេត្តបានបញ្ជាក់ថា បញ្ហាប្រឈម បញ្ហាសំណូមពរនិងការលំបាក របស់ប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋាន សម្ដេចតេជោហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តែងតែមានការគិតគូរយកចិត្តទុកដាក់ខ្ពស់ គ្រប់កាលៈទេសៈ និងដោះស្រាយបានទាន់ពេលវេលា បើទោះបីស្ថិតក្នុងស្ថានភាពណាក៏ដោយ ។ ពិសេសក្នុងបរិបទនៃការរងសម្ពាធ ឆ្លងរាតត្បាតដោយសារជំងឺកូវីដ១៩ ក៏ពិតមែន សម្ដេចតេជោ តែងតែបានណែនាំ និងជំរុញដល់…

  • សម្តេចតេជោ អនុញ្ញាតឱ្យម្ចាស់តោយកតោទៅចិញ្ចឹមនៅផ្ទះវិញ

    សម្តេចតេជោ អនុញ្ញាតឱ្យម្ចាស់តោយកតោទៅចិញ្ចឹមនៅផ្ទះវិញ

    ភ្នំពេញ : សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអនុញ្ញាតឲ្យម្ចាស់សត្វតោយកតោទៅចិញ្ចឹមនៅផ្ទះវិញ ប៉ុន្តែត្រូវធ្វើទ្រុងឱ្យបានត្រឹមត្រូវដើម្បីធានាសុវត្ថិភាពមនុស្សក្នុងផ្ទះ និងអ្នករស់នៅជិតខាង។  យោងតាមទំព័រហ្វេសប៊ុកផ្លូវការរបស់សម្ដេចតេជោ ហ៊ុន សែន បានសរសេរថា “ក្រោយក្តាប់បានរឿងសត្វតោ។ ល្ងាចនេះខ្ញុំបានពិភាក្សាជាមួយរដ្ឋមន្ត្រីក្រសួងកសិកម្ម និងបានឯកភាពគ្នាថាអនុញ្ញាតឱ្យម្ចាស់យកទៅចិញ្ចឹមវិញក្នុងលក្ខខណ្ឌម្ចាស់ត្រូវធ្វើទ្រុងឱ្យបានត្រឹមត្រូវដើម្បីធានាសុវត្តិភាពទាំងមនុស្ស ក្នុងផ្ទះ និងអ្នករស់នៅជិតខាង។ អរគុណបងប្អូនជនរួមជាតិទាំងក្នុង និងក្រៅប្រទេសដែលបានផ្តល់យោបល់និងអាណិតដល់សត្វតោ”។ រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម វេង សុខុន បានឲ្យដឹងថា កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២១ រដ្ឋបាលព្រៃឈើរាជធានីភ្នំពេញ តាមបញ្ជារបស់ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ បានចុះរឹបអូសយកសត្វតោមួយក្បាលនៅផ្ទះលេខ២២ ផ្លូវ៣០៦ សង្កាត់បឹងកេងកង ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ តាមបណ្តឹងរបស់អ្នកជិតខាង និងអ្នកទេសចរបរទេស។ ឯកឧត្តមរដ្ឋមន្ត្រីបន្តថា ដោយយល់ឃើញថា សត្វតោត្រូវបានម្ចាស់មានការថែរក្សាបានល្អតាំងពីតូចមកម្ល៉េះ និងដោយសារមានមហាជនជាច្រើនមានការអាណិតអាសូរដល់សត្វតោ និងម្ចាស់ដែលថែរក្សាដែរនោះ មុននេះបន្តិច សម្តេចតេជោនាយករដ្ឋមន្រ្តីបានសម្រេចប្រគល់សត្វតោនោះជូនម្ចាស់វិញ ដើម្បីអនុញ្ញាតឲ្យម្ចាស់បន្តការចញ្ចឹម និងថែរក្សា ដោយតម្រូវឲ្យម្ចាស់នោះមានកិច្ចសន្យាដែលមានបំពេញលក្ខខណ្ឌគ្រប់គ្រាន់ទាក់ទងទៅនឹងបច្ចេកទេសនៃការចិញ្ចឹមដែលមានលក្ខណៈសមស្របតាមបទដ្ឋានបច្ចេកទេស បរិស្ថានរស់នៅនៃសត្វតោ និងប្រកបដោយសុវត្ថិភាពមិនឲ្យមានហានិភ័យដល់អ្នកថែរក្សា និងអ្នកជិតខាង។ សូមរម្លឹកឱ្យដឹងថា អាជ្ញាធរចម្រុះ បានចុះដកហូតយកសត្វតោឈ្មោលរស់មួយក្បាលពីជនជាតិចិនដែលបានចិញ្ចឹមដោយខុសច្បាប់នៅក្នុងលំនៅដ្ឋានរបស់ខ្លួន។ ក្នុងកិច្ចសហប្រតិបត្តិការចុះដកហូតសត្វតោដែលជាប្រភេទសត្វព្រៃកម្រនេះ ដឹកនាំដោយលោក គាំ សីហា នាយខណ្ឌរដ្ឋបាលព្រៃឈេីភ្នំពេញ សហការជាមួយព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ និងមានការចូលរួមពីអង្គការសម្ព័ន្ធមិត្តសត្វព្រៃ Wildlife Alliance ព្រមទាំងសមត្ថកិច្ចចម្រុះមូលដ្ឋាន។   ប្រតិបត្តិការចុះដកហូតសត្វតោនោះ ធ្វេីឡេីងនៅព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២១ នៅក្នុងផ្ទះវីឡាមួយកន្លែងស្ថិតនៅផ្ទះលេខ២២ផ្លូវ៣០៦ ភូមិ៧ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង ដែលជនជាតិចិនបានចិញ្ចឹមសត្វតោឈ្មោលមួយក្បាលជាប្រភេទសត្វព្រៃនៅក្នុងផ្ទះដោយខុសច្បាប់។ ដូចនេះនាយខណ្ឌរដ្ឋបាលព្រៃឈេីភ្នំពេញ បានប្រាប់ឱ្យដឹងថា ដោយសារមានប្រជាពលរដ្ឋជិតខាងបានរាយការណ៍ប្រាប់អំពីការចិញ្ចឹមសត្វតោនៅក្នុងផ្ទះវីឡាខាងលេីពីសំណាក់បុរសជនជាតិចិន ទេីបអាជ្ញាធរសហការជាមួយអាជ្ញារមូលដ្ឋានចុះធ្វេីការស្រាវជ្រាវឈានដល់ការចុះដកហូតយកសត្វតោឈ្មោលមួយក្បាលនោះ ដេីម្បីបញ្ជូនទៅថែរក្សាទុក ។ លោកបន្តថា ពលរដ្ឋមិនមានសិទ្ធិក្នុងការចិញ្ចឹមសត្វព្រៃដែលជាប្រភេទសត្វកម្រនោះទេ ដែលផ្ទុយពីច្បាប់ និងមាត្រា ៤៩ នៃច្បាប់ស្តីពីព្រៃឈើ កថាខណ្ឌ២ ត្រង់ចំណុច៣ ដែលបានចែងថា ការយកធ្វើជាកម្មសិទ្ធិ សន្និធិ ឬថែរក្សាជាលក្ខណៈសួនសត្វ ឬគ្រួសារនូវប្រភេទសត្វក្នុងក្រុមជិតផុតពូជ ត្រូវបានហាមឃាត់។ ចំពោះសត្វតោឈ្មោលមួយក្បាលនោះនឹងធ្វើការប្រគល់ជូនទៅកាន់មជ្ឈមណ្ឌលថែទាំ និងសង្គ្រោះសត្វព្រៃភ្នំតាម៉ៅ ដេីម្បីចិញ្ចឹមបីបាច់បន្ត។ ចំពោះជនជាតិចិនដែលជាម្ចាស់ត្រូវបានអាជ្ញាធរហៅទៅធ្វើការណែនាំឈប់ឱ្យចិញ្ចឹមសត្វព្រៃបែបនេះបន្តទៀត ។  សូមបញ្ជាក់ថា សត្វតោឈ្មោលនោះមានទម្ងន់ជាង ៧០គីឡូក្រាម ត្រូវបានបុរសជនជាតិចិនចិញ្ចឹមតាំងពីតូចរហូតដល់ពេលនេះមានអាយុប្រមាណ១ឆ្នាំកន្លះ ដោយក្នុងមួយថ្ងៃស៊ីសាច់ឆៅប្រមាណ៦គីឡូក្រាម៕ ដោយ:ពលជ័យ

  • អំណោយសប្បុរសធម៌បានឧបត្ថម្ភដល់កងកម្លាំងប៉ូលិស កងរាជអាវុធហត្ថ ប្រជាការពារភូមិចំនួន ១៦គោលដៅនៅក្នុងតំបន់បិទខ្ទប់នៃក្រុងសៀមរាប

    អំណោយសប្បុរសធម៌បានឧបត្ថម្ភដល់កងកម្លាំងប៉ូលិស កងរាជអាវុធហត្ថ ប្រជាការពារភូមិចំនួន ១៦គោលដៅនៅក្នុងតំបន់បិទខ្ទប់នៃក្រុងសៀមរាប

    សៀមរាប ៖ សកម្មភាពមនុស្សធម៍ក្នុងចលនានៃការចែករំលែកធនធានផ្ទាល់ខ្លួន នឹងការកៀងគរថវិកាពីសមាជិកក្រុមការងារ ដើម្បីរៀបចំកម្មវិធីនេះឡើង ក្នុងគោលបំណងចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក៏ដូចជាជួយសម្រួលដល់បងប្អូនកងកម្លាំងមានប៉ូលិស កងរាជអាវុធហត្ថ ប្រជាការពារភូមិ ដែលកំពុងតែឈរជើងក្នុងតំបន់បិទខ្ទប់នៃក្រុងសៀមរាប។ លោក ប៊ឹប តារា ម្ចាស់ផ្ទះសំណាក់ (សម្រស់សៀមរាបអង្គរ) និងក្រុមការងារបាននាំយកអំណោយទាំងនេះ សម្រាប់ចែកជូនដល់បងប្អូនកងកម្លាំងចំនួន ១៦គោលដៅ រួមមាន៖ ទឹកសុទ្ធ ៣២០យួរ ភេសជ្ជ: ១៦កេស ទឹកអាកុល ៣០លីត ម៉ាស់ ២៥០០ម៉ាស់ និងថវិកាចំនួន ១៣ម៉ឺនរៀល ហើយក្នុង១គោលដៅៗ ទទួលបាន៖ ទឹកសុទ្ធ ២០យួរ ភេសជ្ជ: ១កេស ទឹកអាកុល ២លីត ម៉ាស់ ១៥០ម៉ាស់ផងដែរ។ កម្មវិធីនេះប្រព្រឹត្តិទៅដោយមានការអញ្ជើញចូលរួមពីសំណាក់អាជ្ញាធរភូមិឃុំ កងកម្លាំងប្រមាណជិត៥០នាក់ ស្ថិតនៅផ្សារលើធំថ្មី សង្កាត់ស្លក្រាម ក្រុងសៀមរាប កាលពីព្រឹកថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២១នេះ។ លោក ប៊ឹប តារា ម្ចាស់ផ្ទះសំណាក់ (សម្រស់សៀមរាបអង្គរ) តំណាងឲ្យសមាជិកក្រុមការងារ បានលើកឡើងថា ចំពោះសកម្មភាពមនុស្សធម៍ក្នុងចលនានៃការចែករំលែកធនធានផ្ទាល់ខ្លួន…

  • រង្វាន់លុយសុទ្ធ ៩ម៉ឺនដុល្លារ ត្រូវបានប្រគល់ជូនដល់ផ្ទះអ្នកឈ្នះពីកម្មវិធី ឈ្នះលុយសុទ្ធ $10,000 រៀងរាល់ថ្ងៃ

    រង្វាន់លុយសុទ្ធ ៩ម៉ឺនដុល្លារ ត្រូវបានប្រគល់ជូនដល់ផ្ទះអ្នកឈ្នះពីកម្មវិធី ឈ្នះលុយសុទ្ធ $10,000 រៀងរាល់ថ្ងៃ

    ភ្នំពេញ ៖ អបអរសាទរដល់អតិថិជនមហាសំណាងនៅរាជធានីភ្នំពេញម្នាក់ទៀតហើយដែលបានឈ្នះរង្វាន់កាលពីថ្ងៃទី30 ខែមេសា ឆ្នាំ2021 កន្លងទៅនេះ! ក្រុមហ៊ុនសែលកាត បាននាំយករង្វាន់លុយសុទ្ធ $90,000 ទៅប្រគល់ដល់ផ្ទះអតិថិជនដែលបានឈ្នះតែម្តង។ អ្នកមានសំណាងមហាសាលនេះមានឈ្មោះថា យិន ច័ន្ទធួន លោកជាមន្ត្រីយោធាជាន់ខ្ពស់ មានអាស័យដ្ឋាននៅ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដែលបានឈ្នះរង្វាន់លុយសុទ្ធ $90,000 ពីកម្មវិធី «ឈ្នះលុយសុទ្ធ $10,000 រៀងរាល់ថ្ងៃ» ពីសែលកាត។ លុយសុទ្ធដ៏ច្រើនសន្ធឹកសន្ធាប់ និងសំណាងទាំងនេះនៅតែបន្តរកម្ចាស់ឱ្យមកទទួលបន្តទៀត។ តើអ្នកមានបំណងប្រាថ្នាអ្វីខ្លះដែរ? ទិញផ្ទះថ្មី! ឡានថ្មី! សម្លៀកបំពាក់ថ្មីៗ! អាហារឆ្ងាញ់ៗដែលអ្នកចូលចិត្ត និងសាលារៀនល្អៗសម្រាប់កូនជាទីស្រលាញ់របស់អ្នក! ជីវិតពោរពេញដោយសំណាង អ្នកអាចស្វែងរកសំណាងរបស់អ្នកក្នុងកម្មវិធី ឈ្នះលុយសុទ្ធ 10,000 ដុល្លាររៀងរាល់ថ្ងៃ ពីសែលកាត! អ្នកឈ្នះបន្ទាប់អាចជាអ្នក! តោះ នៅចាំអីទៀត?ផ្ញើសារ ឬតេទៅលេខ 8888 រួច ចុចលេខ 1 ដើម្បីចូលរួមលេងរាល់ថ្ងៃ ចុចលេខ 2 ដើម្បីចូលរួមលេងថ្ងៃនេះកម្មវិធីឈ្នះ $10,000 រៀងរាល់ថ្ងៃរបស់សែលកាតគឺជាការផ្តល់ជូនដ៏ពិសេសដល់អតិថិជននូវឱកាសឈ្នះទឹកប្រាក់ចំនួន 10,000 ដុល្លាររៀងរាល់ថ្ងៃ។ប្រសិនបើពុំមានអ្នកឈ្នះនោះទេ…

  • រដ្ឋបាលខណ្ឌមានជ័យ និងក្រសួងការងារ បន្តចុះពិនិត្យ និងវាយតម្លៃ នៅតាមរោងចក្រ ក្នុងភូមិសាស្រ្តខណ្ឌមានជ័យ រាជធានីភ្នំពេញ

    រដ្ឋបាលខណ្ឌមានជ័យ និងក្រសួងការងារ បន្តចុះពិនិត្យ និងវាយតម្លៃ នៅតាមរោងចក្រ ក្នុងភូមិសាស្រ្តខណ្ឌមានជ័យ រាជធានីភ្នំពេញ

    ភ្នំពេញ ៖ រដ្ឋបាលខណ្ឌមានជ័យ ដឹកនាំដោយ លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ សហការជាមួយ លោក ទូច សុទ្ធមុត តំណាងក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ នាព្រឹក ថ្ងៃសៅរិ៍ ៩រោច ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនិងថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២១ បានដឹកនាំក្រុមការងារបច្ចេកទេសចម្រុះចុះមកពិនិត្យ និងវាយតម្លៃ រោងចក្រ ចំនួន ០២ រួមមាន ៖១. រោងចក្រ ដានីម ដែលមានទីតាំងស្ថិតនៅភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ យោងតាមសេចក្តីណែនាំរួម លេខ០៤៥/២១ កប/ស.ណ.ខ.ល ចុះថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១ ស្តីពីលក្ខណៈវិនិច្ឆ័យក្នុងការផ្អាក និងបើកឡើងវិញ នូវសកម្មភាពអាជីវកម្ម ផលិតកម្ម ដោយវិធានការរដ្ឋបាល ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ និងវិធានការចាំបាច់ពេលបើកដំណើរការឡើងវិញ ។ ក្នុងឱកាសនោះដែរ…

  • គម្រោងជួសជុលផ្លូវប្រាសាទបាគងខេត្តសៀមរាប គ្រោងបញ្ជប់ចុងឆ្នាំ២០២១

    គម្រោងជួសជុលផ្លូវប្រាសាទបាគងខេត្តសៀមរាប គ្រោងបញ្ជប់ចុងឆ្នាំ២០២១

    អាជ្ញាធរជាតិអប្សរាគ្រោងបញ្ចប់ការជួសជុលកែលម្អផ្លូវប្រាសាទបាគង កំណាត់ផ្លូវប្រវែង ២៧៨១ ម៉ែត្រ ទទឹង ៥-៦ ម៉ែត្រ ចាប់ពីផ្លូវជាតិលេខ ៦ ភ្ជាប់ទៅ ជុំវិញប្រាសាទបាគងត្រូវបានអាជ្ញាធរជាតិអប្សរាបញ្ចប់ការជួសជុលកែលម្អទាំងស្រុង ដោយអ៊ុត ប្រភេទបេតុងកៅស៊ូ (AC) ដេីម្បីលេីកកម្ពស់ សោភ័ណភាព និងសម្រួលការធ្វេីដំណេីររបស់ ភ្ញៀវទេសចរជាតិ -អន្តរជាតិ និងបងប្អូនប្រជា ពលរដ្ឋ ។ លេីសពីនេះ អាជ្ញាធរជាតិអប្សរាក៏កំពុងអ៊ុតបេតុង កៅស៊ូ (AC) កែលម្អកំណាត់ផ្លូវផ្សេងៗ ក្នុង តំបន់ អង្គរជាបន្តបន្ទាប់ទៀត ឱ្យរួចរាល់មុន ដំណាច់ ឆ្នាំ២០២១ នេះ ៕