-
លោកឧត្តមសេនីយ៍ឯក លៀង ភារម្យ នាំយកម៉ាស់ ជែល អាល់កុល និងថវិកាប្រគល់ជូនដល់ សមាជិកសមាជិកាបក្សឃុំស្វាយអន្ទរស្រុកស្វាយអន្ទរ

ព្រៃវែង ៖ លោកឧត្តមសេនីយ៍ឯក លៀង ភារម្យ ប្រធាននាយកដ្ឋាននគរបាលការពារព្រំដែនគោក នាព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១ លោកបាននាំយកម៉ាស់ការពារ និងជែលអាល់កុលសម្អាតដៃ រួមទាំងថវិការចំនួន 1លានប្រាំបីសែនប្រាំមុឺនរៀលជូនដល់ សមាជិកបក្សឃុំស្វាយអន្ទរស្រុកស្វាយអន្ទរខេត្តព្រៃវែង ។ សកម្មភាពនេះបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់លោក ឧត្តមសេនីយ៍ ទៅដល់សមាជិកបក្សថ្នាក់ មូលដ្ឋាន និងបង្ហាញពីការស្រលាញ់ដ៏ជ្រាលជ្រៅរបស់លោកទៅដល់សមាជិកបក្សដែលគួរអោយគោរពនូវទឹកចិត្តដ៏ប្រពៃរបស់លោក៕ ដោយ / គ្រី សម្បត្តិ
-
អាជ្ញាធរខណ្ឌច្បារអំពៅ ដាំដើមឈើតាមផ្លូវជាតិលេខ១ មុខវត្តនិរោធរង្សី

ភ្នំពេញ៖ បន្ទាប់រដ្ឋបាលខណ្ឌច្បារអំពៅបានរៀបចំធ្វើសួនច្បារមុខវត្តនិរោធរង្សី អោយមានសោភ័ណ្ឌភាព បរិស្ថានស្រស់ស្អាត ឥឡូវនេះរដ្ឋបាលខណ្ឌបានបន្តដាំដើមឈើនៅលើសួនបន្ថែមទៀត ដើម្បីចូលរួមអបអរសាទរបុណ្យ រុក្ខទិវា ៩ កក្កដា ឆ្នាំ២០២១ ។ ពិធីដាំដើមឈើនៅតាមផ្លូវជាតិលេខ១ មុខវត្តនិរោធរង្សីនេះ បានធ្វើនៅព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១ ដឹកនាំដោយលោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ និងមានការ និមន្តចូលរួមពី ព្រះអគ្គញាណ ស្រេង សុខា ព្រះចៅអធិការវត្តនិរោធរង្សីព្រមទាំងព្រះសង្ឃជាច្រើនអង្គ លោក-លោកស្រី ជាអភិបាលរងខណ្ឌ កង កម្លាំងនគរបាលខណ្ឌ កម្លាំងកងរាជអាវុធហត្ថខណ្ឌ កម្លាំងយុវជនខណ្ឌ និងមន្ត្រីសាលាខណ្ឌជាច្រើនរូបទៀត ។ ក្នុងពិធីនេះដែរលោកអភិបាលខណ្ឌបានជំរុញដល់អាជ្ញាធរសង្កាត់ ត្រូវយកចិត្តទុកដាក់ចូលរួមដាំដើមឈើគ្រប់ប្រភេទនៅតាមទីវត្តអារាម សាលារៀន ភូមិឋាន ប្រឡាយទឹក ដងផ្លូវ និងនៅតាម ទីសាធារណៈនានា ។ ការដាំដើមឈើនៅតាមសាលារៀន វត្តអារាម និងទីសាធារណៈនានា គឺមានគោលបំណងជួយថែរក្សាបរិស្ថាន បង្កើន ទេសភាព សោភ័ណភាព បង្កើតម្លប់ពណ៌បៃតង និងជាម្លប់ដ៏ត្រជាក់ សម្រាប់លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស…
-
រថយន្តដឹកជញ្ជូនរបស់ក្រុមហ៊ុនវីរៈប៊ុនថាំង បុកជាមួយម៉ូតូកម្មករធ្វើផ្លូវ ឆេះខ្ទេចកាប៊ីនមុខ កម្មករម្នាក់រងរបួសធ្ងន់ នៅក្នុងស្រុករលាប្អៀរ

ខេត្តកំពង់ឆ្នាំង ៖ នៅព្រឹកថ្ងៃទី 28 ខែមិថុនាឆ្នាំ 2021 វេលាម៉ោង 5:20នាទី នេះកម្មករខ្មែរធ្វើការឲ្យក្រុមហ៊ុនជប៉ុនធ្វើផ្លូវម្នាក់ បានរងរបួសជាទម្ងន់ និងរថយន្ត របស់ក្រុមហ៊ុនវីរៈប៊ុនថាំង១គ្រឿងបានរងការខូចខាតឆេះខ្ទេចកាប៊ីនមុខ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងនៅតាមបណ្ដោយផ្លូវជាតិលេខ 5 ត្រង់ក្នុងចន្លោះគីឡូម៉ែត្រលេខ 85 និង86 ស្ថិតក្នុងភូមិព្រៃពួច ឃុំជ្រៃបាក់ស្រុករលាប្អៀរ ។ លោក ទឹម ចន្ធី អធិការនគរបាលស្រុករលាប្អៀរ ដែលបានចុះទៅពិនិត្យកន្លែងកើតហេតុបានដឹងថា កម្មករ ធ្វើផ្លូវរបស់ក្រុមហ៊ុនជប៉ុន ដែលបានរងរបួសធ្ងន់ មានឈ្មោះ សេង សុភក្រ្តា អាយុ 22 ឆ្នាំ មានទីលំនៅភូមិចារថ្មី ឃុំអណ្តូងស្នាយ ស្រុករលាប្អៀរ ។ នៅមុនពេលកើតហេតុមានរថយន្តមួយគ្រឿងម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌លឿង ពាក់ស្លាកលេខភ្នំពេញ 3P.47 .14 ជារថយន្តដឹកជញ្ជូនរបស់ក្រុមហ៊ុន វីរៈប៊ុនថាំង បើកបរដោយជនមិនស្គាល់ឈ្មោះ ក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុ ក៏បានបុកម៉ូតូមួយគ្រឿងម៉ាកសង់កូរ៉េ ពណ៌ក្រហម គ្មានស្លាកលេខ បើកបរដោយជនរងគ្រោះ ឈ្មោះ សេង…
-
ភ្លើងឆេះយានដ្ឋាន១កន្លែង នៅខណ្ឌច្បារអំពៅ

យន្តដ្ឋានជួសជុលនិងកែច្នៃរថយន្តមួយកន្លែងមានទីតាំងនៅភូមិតាងូវ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ត្រូវអគ្គីភ័យឆាបឆេះ និងបំផ្លាញសម្ភារៈអស់ជាច្រើន។ សមត្ថកិច្ចនៅកន្លែងកើតហេតុបានឲ្យដឹងថាអគ្គីភ័យកើតឡើងនៅវេលាម៉ោង៦ម១០នាទី ព្រលប់ថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ២០២១ ។ លោក ញាណ ច័ន្ទសោភា នាយករដ្ឋបាលសាលាខណ្ឌច្បារអំពៅ បានចុះពិនិត្យកន្លែងកើតហេតុដោយផ្ទាល់ ហើយការអន្តរាគមន៍មានការចូលរួមពីប្រជាពលរដ្ឋនៅជុំវិញកន្លែងកើតហេតុ និងអាជ្ញាធរមូលដ្ឋាន រួមជាមួយកម្លាំងនគរបាលពន្លត់អគ្គីភ័យបានធ្វើឲ្យអគ្គិសភ័យបានរលត់ទៅវិញក្នុងរយៈពេលប៉ុន្មាន២០នាទីក្រោយមក។ សមត្ថកិច្ច បានសន្និដ្ឋានជំហានដំបូងថាមូលហេតុនៃអគ្គីភ័យ អាចបណ្តាលមកពីការទ្វេសប្រហែស ដោយនៅកន្លែងកើតហេតុមានការសាងសង់និងផ្សាដែក បង្កជាផ្កាភ្លើងអាចបង្កជាភ្លើងឆាបឆេះឡើង។ ប៉ុន្តែរដ្ឋបាលខណ្ឌច្បារអំពៅនៅបន្តស្រាវជ្រាវរកមូលហេតុពិតប្រាកដបន្ថែមទៀត។ សណ្តោស-ប៊ុនធី
-
លោកជំទាវ ម៉ែន សំអន ប្រគេនទៀនព្រះវស្សា និងទេយ្យវត្ថុដល់ព្រះសង្ឃ គង់ចាំព្រះវស្សា នៅវត្តព្រៃឆ្លាក់

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ប្រគេនទៀនព្រះវស្សា និងទេយ្យវត្ថុដល់ព្រះសង្ឃ គង់ចាំព្រះវស្សា នៅវត្តព្រៃឆ្លាក់ ស្ថិតក្នុង ក្រុងស្វាយរៀង ខេត្តស្វាយរៀង នា រសៀលថ្ងៃសៅរ៍ ២រោច ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២១។ ពិធីបុណ្យចូលព្រះវស្សា គឺជាបុណ្យមានមកតាមផ្លូវព្រះពុទ្ធសាសនា ដែលសាវ័កផ្នែកបព្វជិត តែងចូលវស្សា តាមពុទ្ធានុញ្ញាតអស់រយៈពេល ៣ខែ (មួយត្រៃមាស) ក្នុងវស្សានរដូវ ហើយត្រូវចាំ វស្សាដោយត្រឹមត្រូវ មិនឲ្យដាច់វស្សា។ ចំណែកឯពុទ្ធបរិស័ទជា ទាយក ទាយិកា ឧបាសក ឧបាសិកា វិញ ក៏នាំគ្នាប្រារព្ធធ្វើបុណ្យចូលវស្សានោះដែរ ជាពិសេស គឺចាត់ចែងវស្សិកសាដក (សំពត់សំរាប់ងូតទឹកភ្លៀង) ដែលនិយមហៅថា សំពត់សាដកចំណាំវស្សា ព្រមទាំងប្រេងកាត ទៀន ធូប និងភេសជ្ជ មួយចំនួនទៀតតាមលទ្ធភាព ។ ពាក្យថា…
-
ត្រឹមរយៈពេល៦ខែក្នុងឆ្នាំ២០២១នេះ សមត្ថកិច្ចជំនាញមន្ទីរប្រឆាំងគ្រឿងញៀនបានឃាត់ខ្លួនមនុស្សជាង ៧០០០នាក់ និងរឹបអូសគ្រឿងញៀនជាង៨០០គីឡូក្រាម

ភ្នំពេញ ៖ យោងតាមរបាយការណ៍ពីមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងនៅរសៀលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២១នេះថា សមត្ថកិច្ចជំនាញបានបង្ក្រាបគ្រឿងញៀនជាង៨០០គីឡូក្រាម និងឃាត់ខ្លួនមនុស្សជាង៧០០០នាក់ បេីគិតត្រឹមរយៈពេល៦ខែឆ្នាំនេះ។ ជាក់ស្ដែងជាលទ្ធផលនៃការអនុវត្តច្បាប់ពីខែមករា ដល់ខែមិថុនានេះ នគរបាលបានបង្ក្រាបបទល្មើសគ្រឿងញៀន ចំនួន៣១៤៩ករណី ដោយបានឃាត់ខ្លួនមនុស្សចំនួនជាង៧ពាន់នាក់៨សញ្ជាតិ ជនបរទេស១២០នាក់ និងបានដកហូតគ្រឿងញៀនចំនួនជាង៨០០គីឡូក្រាម ក្រៅពីនេះក៏បានរកឃើញដើមកញ្ឆាជាង១ម៉ឺន៤ពាន់ដើមផងដែរ។ បេីរបាយការណ៍របស់នគរបាលប្រឆាំងបទល្មើសគ្រឿងញៀន បានបង្ហាញថា ករណីគ្រឿងញៀនក្នុង រយៈពេល៦ខែមកនេះ មានដូចជា ករណីជួញដូរ រក្សាទុក កែច្នៃ ចាត់ចែង ប្រើប្រាស់ និងមានជាង២០០ករណី ជាការបង្ក្រាបដោយអនុវត្តតាមដីការបស់តុលាការ។ ក្រៅពីឃាត់ខ្លួនមនុស្ស និងដកហូតគ្រឿងញៀន នគរបាល ក៏បានឃាត់ទុកនូវមធ្យោបាយផ្សេងៗ ផងដែរ មានដូច រថយន្ដ៤៧គ្រឿង ម៉ូតូ៨១៨គ្រឿង អាវុធខ្លី៥ដើម អាវុធវែង១៨ដើម និងអាវុធកែច្នៃ ១១ដើមផងដែរ៕ដោយ ៖ ភារ៉ា និងប៊ុនធី
-
សន្តិសុខមាតុភូមិ៖ របាយការណ៍ទូទាំងប្រទេស ប្រចាំថ្ងៃទី២៦ មិថុនា ២០២១

-
ក្រុមហ៊ុនសែលកាត និងអង្គការ People in Need (PIN) កម្ពុជា ចាប់ដៃគូសហការ ជួយពង្រឹងចំណេះដឹងនៅលើបណ្តាញសង្គម ពីការគ្រប់គ្រង និងការត្រៀមខ្លួនចំពោះគ្រោះមហន្តរាយ

ក្រុមហ៊ុនសែលកាត និងអង្គការ People in Need (PIN) កម្ពុជា នឹងធ្វើការរួមគ្នាដើម្បីផ្សព្វផ្សាយឱ្យបានកាន់តែទូលំទូលាយនូវការត្រៀមខ្លួនដើម្បីបង្ការគ្រោះមហន្តរាយនៅក្នុងប្រទេសកម្ពុជា តាមរយៈការពង្រឹងការចែករំលែកព័ត៌មាន។ ខណៈដែលរដូវវស្សាកំពុងឈានជិតមកដល់ ការផ្សព្វផ្សាយនិងចែករំលែកព័ត៌មាន ពិតជានឹងក្លាយជាតម្រូវការដ៏បន្ទាន់មួយជាក់ជាមិនខាន។ ទំនាក់ទំនងជាដៃគូនេះ នឹងជួយគាំទ្រដល់ការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការផ្សព្វផ្សាយនូវចំណេះដឹងស្តីពីការត្រៀមខ្លួនដើម្បីបង្ការគ្រោះមហន្តរាយ តាមរយៈការប្រើប្រាស់វេទិកានិងបណ្តាញនានា ដើម្បីធានាថា ការជូនដំណឹងអាសន្នឱ្យដឹងជាមុន នឹងត្រូវបានចែកចាយទាន់ពេលវេលាដល់ប្រជាពលរដ្ឋនៅទូទាំងប្រទេស។ សម្រាប់រដូវវស្សាឆ្នាំនេះ ក្រសួងធនធានទឹក និងឧតុនិយម (MOWRAM) បានចែករំលែកឱ្យដឹងថា ភ្លៀងធ្លាក់ខ្លាំង អាចនឹងបង្កផលប៉ះពាល់ដល់បណ្តាខេត្តនានា ដែលងាយរងគ្រោះដោយសារទឹកជំនន់ ហើយទន្ទឹមនឹងនោះ កម្រិតទឹកទន្លេមេគង្គ ទន្លេបាសាក់ និងទន្លេសាប ក៏អាចនឹងមានការកើនឡើងខ្ពស់ផងដែរ។ យ៉ាងណាមិញ គណៈកម្មាធិការជាតិសម្រាប់ការគ្រប់គ្រងគ្រោះមហន្តរាយ (NCDM) ក៏បានរៀបចំយ៉ាងរួចរាល់ផងដែរនូវយន្តការ និងធនធានចាំបាច់ ដើម្បីធានាសុវត្ថិភាពដល់សហគមន៍ងាយរងគ្រោះ នៅក្នុងអំឡុងស្ថានការណ៍ដ៏ប្រឈមទាំងនេះ។ ដើម្បីអាចប្រាស្រ័យទាក់ទងឱ្យបានកាន់តែប្រសើរអំពីគ្រោះធម្មជាតិដែលអាចកើតមានឡើង ដូចជាភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់នៅក្នុងប្រទេសជាដើមនេះ រដ្ឋាភិបាលកម្ពុជាបានសម្តែងនូវការគាំទ្រយ៉ាងមុតមាំចំពោះប្រព័ន្ធប្រកាសអាសន្នឱ្យដឹងជាមុន (Early Warning System ឬ EWS1294) ដែលបង្កើតឡើងដោយអង្គការ People in Need (PIN)។ ប្រព័ន្ធប្រកាសអាសន្ននេះ ជាបច្ចេកវិទ្យាជួយសង្រ្គោះជីវិត…
-
សារលិខិត សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងឱកាសប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន

-
បេីករថយន្តបត់ត្រឡប់ក្រោយធ្លាក់ផ្លូវ រួចស្ទុះទៅបុកម៉ូតូកង់ខ្មែរបន្តទៀត បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ

ភ្នំពេញ ៖ បុរសវ័យចំណាស់ម្នាក់សង្ស័យស្រវឹងស្រាធ្លាក់ភ្នែកបើករថយន្តហាយឡែនឌ័រមួយគ្រឿងពាក់ស្លាកលេខខេមរភូមិន្ទ បត់ត្រឡប់ក្រោយមិនប្រយ័ត្នបណ្តាលធ្លាក់ផ្លូវខណ:ដីសើមនិងភក់បណ្តាលឲ្យផុងជាប់ហើយខំជាន់ហ្គ្រារោរ៍បណ្តាលស្ទុះទៅបុកម៉ូតីកង់បីខ្មែរបើកបរដោយបុរសម្នាក់រួមដំណើរនិងកូនពីរនាក់បើកបរបញ្ច្រាស់ទិសគ្នាបណ្តាលរងរបួសស្រាលទាំងបីនាក់ ចំណែករថយន្តមិនអស់ល្បឿនបន្តទៅធ្លាក់ចូលប្រឡាយលូទឹលស្អុយទៅមុខលេងរួច កាលពីព្រលប់ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ នៅចំណុចផ្លូវបេតុង ប្រឡាយលូទឹកស្អុយ មុខបូរី (ចេសុី) ព្រំប្រទល់បូរីពិភពថ្មី ឈូកមាស ក្នុងសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់សង្ស័យស្រវឹងស្រាខ្លាំងបើករថយន្តហាយឡែនឌ័រ មួយគ្រឿងពណ៌ទឹកប្រាក់ពាក់ស្លាក់លេខខេមរភូមិន្ទ09-2-5290ធ្វើដំណើរទិសដៅពីជើងទៅត្បូង ខណ:មកដល់ចំណុចកើតហេតុខាងលើក៍បានបត់ឆ្វេងដៃត្រឡប់ក្រោយទៅទិសខាងជើងវិញ ស្រាប់តែធ្លាក់ផ្លូវ ចំដីសើមនិងភក់ ហើយស្អិតផងផុងជាប់។ ប្រភពដដែលបានបន្តទៀតថា បន្ទាប់មកអ្នកបើកបររថយន្តខំប្រឹងជាន់ហ្គ្រារោរ៍ ស្រាប់តែរថយន្តស្ទុះឡើងកាត់ផ្លូវទៅបុកម៉ូតូកង់បីខ្មែរមួយគ្រឿងបើក បរដោយបុរសម្នាក់រួមដំណើរនឹងកូនតូច 2 នាក់ ធ្វើដំណើរបញ្ច្រាសទិសដៅគ្នាពីជើងទៅត្បូងចំចំហៀងម៉ូតូកង់បី phnom ផ្នែកខាងឆ្វេងបណ្ដាលឱ្យទៀតទៅអែបមាត់ប្រឡាយលូទឹកស្អុយ បណ្ដាលឲ្យអ្នកបើកបរនិងរួមដំណើររងរបួសស្រាល ។ បន្ទាប់មករថយន្តបង្កមិនទាន់អស់ល្បឿនបានបន្តធ្លាក់ចូលប្រឡាយលូទឹកស្អុយទៅមុខលែងរួចសំណាងល្អតែកុងរថយន្តមិនមានរងរបួស។ក្រោយហេតុការណ៍អ្នករងរបួសត្រូវបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗ ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាននិងជំនាញបានចុះមកដល់ទីតាំងកើតហេតុរួចហៅរថយន្តស្ទូច មកស្ទូចរថយន្តចេញពីប្រឡាយលូទឹកស្អុយឡើងមកលើគោកវិញ បន្ទាប់មកក៍មានតំណាងទាំងសងខាងបានមកដល់កន្លែងកើតហេតុហើយសមត្ថកិច្ចបានឲ្យតំណាងទាំងសងខាងធ្វើការសម្រុះសម្រួលគ្នា ក្រោយពីសម្រុះសម្រួលគ្នាអស់រយៈពេលជិតមួយម៉ោងក្រោយមកភាគីទាំងពីរបានព្រមព្រៀងគ្នាដោយភាគីខាងរថយន្តបានចេញសំណងចំនួន៨០០ដុល្លារទៅឲ្យខាងភាគីម៉ូតូកង់បីដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ៕ដោយ ៖ ជីម ភារ៉ា