Category: ព័ត៌មានសង្គម

  • លោកជំទាវ ម៉ែន សំអន បានអញ្ជើញប្រគេនចង្ហាន់ និងទេយ្យទាន ជូនដល់ សម្តេចព្រះធម្មលិខិត បណ្ឌិត សៅរ័ ចន្ទថុល្ល

    លោកជំទាវ ម៉ែន សំអន បានអញ្ជើញប្រគេនចង្ហាន់ និងទេយ្យទាន ជូនដល់ សម្តេចព្រះធម្មលិខិត បណ្ឌិត សៅរ័ ចន្ទថុល្ល

    លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញប្រគេនចង្ហាន់ និងទេយ្យទានជូនដល់ សម្តេចព្រះធម្មលិខិត បណ្ឌិត សៅរ័ ចន្ទថុល្ល ព្រះរាជាគណៈថ្នាក់ឯក និងជាឧត្តមប្រឹក្សា គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះចៅអធិការវត្តលង្ការព្រះកុសុមារាម នាព្រឹកថ្ងៃព្រហស្បត្តិ៍ ១៥កើត ខែបឋមសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ ដែលជាថ្ងៃឧបោសថសីល នៅវត្តលង្ការព្រះកុសុមារាម ស្ថិតក្នុងសង្កាត់បឹងកេងកង ១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានបួងសួងថ្វាយព្រះពរជ័យថ្វាយព្រះមហាក្សត្រ ព្រះមហាក្សត្រី ជាសម្តេចម៉ែ សម្តេចយាយ សម្តេចយាយទួត មុនីនាថ សីហនុ និង ប្រគេនពរដល់ព្រះសង្ឃគ្រប់ព្រះអង្គ និង ជូនពរ សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន…

  • រដ្ឋមន្ត្រីមុខងារសាធារណៈ និងប្រធាន JICA ពិភាក្សាគ្នាជំរុញកិច្ចសហប្រតិបត្តិការលើកម្មវិធីកំណែទម្រង់រដ្ឋបាលសាធារណៈ

    រដ្ឋមន្ត្រីមុខងារសាធារណៈ និងប្រធាន JICA ពិភាក្សាគ្នាជំរុញកិច្ចសហប្រតិបត្តិការលើកម្មវិធីកំណែទម្រង់រដ្ឋបាលសាធារណៈ

    ភ្នំពេញ ៖ នាព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ លោកជំទាវ KAMEI Haruko ប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ប្រចាំនៅកម្ពុជា បានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ នៅទីស្តីការក្រសួង។ ក្នុងជំនួបនេះ ឯកឧត្តមរដ្ឋមន្ត្រី និងលោកជំទាវប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) បានវាយតម្លៃខ្ពស់ចំពោះជំនួយឧបត្ថម្ភកន្លងមករបស់រដ្ឋាភិបាលជប៉ុនជូនចំពោះរដ្ឋាភិបាល និងប្រជាជនកម្ពុជា តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ពិសេសការគាំទ្រដល់កិច្ចការកំណែទម្រង់រដ្ឋបាលសាធារណៈនៅកម្ពុជា។ ឯកឧត្តមរដ្ឋមន្ត្រី និងលោកជំទាវប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ក៏បានរំលឹកផងដែរអំពីសកម្មភាពកិច្ចសហប្រតិបត្តិការជាមួយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ដែលបានផ្តល់ជាបន្តបន្ទាប់នូវវគ្គបណ្តុះបណ្តាល អាហារូបករណ៍ និងកម្មវិធីទស្សនកិច្ចសិក្សាជាច្រើននៅប្រទេសជប៉ុនសម្រាប់អភិវឌ្ឍន៍សមត្ថភាពមន្ត្រីរាជការស៊ីវិលកម្ពុជា។ ឯកឧត្តមរដ្ឋមន្ត្រី និងលោកជំទាវប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) បានពិភាក្សាគ្នាដើម្បីបន្តជំរុញកិច្ចសហប្រតិបត្តិការលើកម្មវិធីកំណែទម្រង់រដ្ឋបាលសាធារណៈ ដោយផ្តោតសំខាន់លើការអភិវឌ្ឍសមត្ថភាពមន្ត្រីរាជការ។ នៅទីបញ្ចប់នៃជំនួបពិភាក្សាការងារនេះ ទាំឯកឧត្តមរដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងលោកជំទាវប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) បានសម្តែងនូវឆន្ទៈយ៉ាងមុតមាំក្នុងការបន្តទំនាក់ទំនងកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធបន្ថែមទៀត ដោយចាត់ឱ្យក្រុមការងារជំនាញធ្វើទំនាក់ទំនង រៀបចំសកម្មភាព និងគម្រោងកិច្ចសហប្រតិបត្តិការជាក់លាក់នាពេលអនាគត៕

  • មេខ្យល់ ២នាក់បំរុងនាំពលកឆ្លងដែនខុសច្បាប់ ចូលប្រទេសថៃ ត្រូវបានឃាត់ខ្លួននៅខេត្តបន្ទាយមានជ័យ

    មេខ្យល់ ២នាក់បំរុងនាំពលកឆ្លងដែនខុសច្បាប់ ចូលប្រទេសថៃ ត្រូវបានឃាត់ខ្លួននៅខេត្តបន្ទាយមានជ័យ

    មេខ្យល់ ចំនួន ២នាក់ ដែលកំពុងធ្វើសកម្មក្នុងការនាំពលករឆ្លងដែនខុសច្បាប់ ត្រូវបានកម្លាំង តំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យឃាត់ខ្លួនបាននៅយប់ឈានចូល ថ្ងៃទី២៤មិថុនាឆ្នាំ២០២១ ខណៈពេលដែលពួកគេកំពុងដឹកនាំពលករ១១នាក់ឆ្លងដែនទៅប្រទេសថៃ។ ជនង្ស័យត្រូវសមត្ថកិច្ចឃាត់ខ្លួននៅត្រង់ភូមិសាស្ត្រ អូរព្រំដែន ភូមិល្វា ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។ មេខ្យល់ដែលត្រូវបានចាប់ខ្លួនមានឈ្មោះ នឿន សីហា ភេទប្រុស អាយុ ៣៩ឆ្នាំ រស់នៅភូមិត្រពាំងព្រលិត ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង និង ឈ្មោះ ឃន សុផាត ភេទប្រុស អាយុ៣៩ឆ្នាំ រស់នៅភូមិអូល្វា ឃុំជ្រៃសីម៉ា ស្រុកសំពៅលូន ខេត្តបាត់ដំបង មេខ្យល់។ ក្រោយពីបានសាកសួររួចក៏ប្រគល់អោយទៅកម្លាំងកងអាវុធហត្ថ ស្រុកចាត់ការតាមនីតិវិធីច្បាប់។ ចំណែកឯពលករទាំង១១នាក់ ត្រូវបានបញ្ជូនទៅធ្វើចត្តាឡីស័កចំនួន១៤ថ្ងៃ នៅមណ្ឌលចត្តាឡីស័កស្រុកម៉ាឡៃ។

  • សិក្ខាសាលាផ្សព្វផ្សាយស្តីពី ការចាប់ផ្តើមអនុវត្តន៍ គម្រោងបែងចែកដី ដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចដំណាក់កាលទីបី (LASED III)

    សិក្ខាសាលាផ្សព្វផ្សាយស្តីពី ការចាប់ផ្តើមអនុវត្តន៍ គម្រោងបែងចែកដី ដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចដំណាក់កាលទីបី (LASED III)

    ខេត្តកោះកុង ៖ ថ្ងៃព្រហស្បតិ៍ ១៥ កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ លោក សុខ សុទ្ធី អភិបាលរង នៃគណៈអភិបាលខេត្ត តំណាងលោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចូលរួមសិក្ខាសាលាផ្សព្វផ្សាយស្តីពី ការចាប់ផ្តើមអនុវត្តគម្រោងបែងចែកដី ដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចដំណាក់កាលទីបី (LASED III) តាមរយៈកម្មវិធី ZOOM។ សិក្ខាសាលានេះ ប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានគណៈកម្មការដឹកនាំគម្រោង។ សូមបញ្ជាក់ថា គម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចត្រូវបានអនុវត្តចំនួនពីរដំណាក់កាលរួចមកហើយ គឺដំណាក់កាលទីមួយ និងដំណាក់កាលទីពីរ ហើយគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចដំណាក់កាលទីបីនេះ (LASED III) ត្រូវបានអនុវត្តក្នុងខេត្តគោលដៅចំនួន៥រួមមាន ខេត្តកំពង់ស្ពឺ ខេត្តកំពង់ធំ ខេត្តកំពង់ឆ្នាំ ខេត្តត្បូងឃ្មុំ និងខេត្តក្រចេះ…

  • ស្តារប្រឡាយម័ល រំដោះជំនន់ទឹកភ្លៀង ប្រទះឃើញគ្រាប់មិនទាន់ផ្ទុះជិត១០០គ្រាប់ ក្នុងបាតប្រឡាយហើយបានប្រគល់ជូនស៊ីម៉ាក់

    ស្តារប្រឡាយម័ល រំដោះជំនន់ទឹកភ្លៀង ប្រទះឃើញគ្រាប់មិនទាន់ផ្ទុះជិត១០០គ្រាប់ ក្នុងបាតប្រឡាយហើយបានប្រគល់ជូនស៊ីម៉ាក់

    ភ្នំពេញ៖ គ្រាប់មិនទាន់ផ្ទុះ ដែលបន្សល់ទុកកាលពីសម័យសង្គ្រាមចំនួនជិត១០០គ្រាប់ ត្រូវបានអាជ្ញាធររាជធានីភ្នំពេញប្រទះឃើញ ខណៈដែលក្រុមការងារនៃមន្ទីរធនធានទឹកនិងឧតុនិយមរាជធានីភ្នំពេញ ធ្វើសកម្មភាពជីកស្តារប្រឡាយម័ល នៅក្នុងភូមិសាស្រ្តភូមិម័លសង្កាត់ដង្កោ ខណ្ឌដង្កោ ដែលមានប្រវែងជិត៣គីឡូម៉ែត្រ ដើម្បីរំដោះការលិចលង់ ភូមិដ្ខានប្រជាពលរដ្ឋដោយជំនន់ទឹកភ្លៀងនារដូវវស្សានេះ ហើយបានប្រទះឃើញគ្រាប់ទាំងនេះនៅបាតប្រឡាយ។ លោក ម៉ៅ ប៊ុនធឿន ប្រធានមន្ទីរធនធានទឹកនិងឧតុនិយមរាជធានីភ្នំពេញ បានមានប្រសាសន៍ឱ្យដឹងនៅព្រឹកថ្ងៃទី២៤មិថុនានេះថា ក្រោមការណែនាំរបស់លោកឃួង ស្រេង. អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ក្រុមការងារនៃមន្ទីរធនធានទឹកនិងឧតុនិយមរាជធានីភ្នំពេញបាននឹងកំពុងធ្វើសកម្មភាពស្តារប្រឡាយម័លដោយចាប់ផ្តើមស្តារ កាលពីថ្ងៃទី១៨កុម្ភៈឆ្នាំ២០២១ មានប្រវែង២៨១៥ម៉ែត្រ ទទឺងចាប់ពី២០ម៉ែត្រទៅ៣០ម៉ែត្រ ចាប់ពីស្ថានីយបូមទឹកលូ៥ ដល់ស្ថានីយបូមទឹកបឹងទំពុន ហើយបើគិតមកដល់ថ្ងៃទី២៤ មិថុនានេះ ការងារស្តារប្រឡាយម័រ សម្រេចបាន១៦០០ម៉ែត្រហើយ ស្មើនឹង៥៩,៩ភាគរយ ដែលគ្រោងនឹងបញ្ចប់នៅចុងខែសីហាឆ្នាំ២០២១ខាងមុខនេះ ដើម្បីរំដោះការលិចលង់ ភូមិដ្ខានប្រជាពលរដ្ឋដោយជំនន់ទឹកភ្លៀងនារដូវវស្សានេះ។ លោក ម៉ៅ ប៊ុនធឿន បានបញ្ជាក់ផងដែរថា ៖ប្រឡាយម័រនេះពិតជាមានតួនាទីយ៉ាងសំខាន់ក្នុងការរំដោះទឹកពីភូមិដ្ឋានប្រជាពលរដ្ឋ ដោយបានរំដោះទឹកភ្លៀងមួយផ្នែកខ្លះនៃខណ្ឌដង្កោ ខណ្ឌពោធិសែនជ័យនិងខណ្ឌមានជ័យ ។ អាជ្ញាធររាជធានីភ្នំពេញ បើទោះបីរាជធានីភ្នំពេញបាននឹងកំពុងរីករាលដាលនៃជម្ងឺកូវីដ-១៩ក៏ពិតមែន ប៉ុន្តែសកម្មភាពស្តារនិងអភិវឌ្ឍមូលដ្ឋានរាជធានីនៅតែបន្តដដែល មានន័យថា ដៃម្ខាងធ្វើការអភិវឌ្ឍនិងដៃម្ខាងទៀត បង្ការនិងទប់ស្កាត់ជម្ងឺកូវីដ-១៩៕

  • ឯ ឧ សោម ពិសិដ្ឋ បានចូលរួមសិក្ខាសាលាផ្សព្វផ្សាយ ស្តីពីការចាប់ផ្តេីមអនុវត្តន៍គម្រោងបែងចែកដី ដេីម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចដំណាក់កាលទី៣

    ឯ ឧ សោម ពិសិដ្ឋ បានចូលរួមសិក្ខាសាលាផ្សព្វផ្សាយ ស្តីពីការចាប់ផ្តេីមអនុវត្តន៍គម្រោងបែងចែកដី ដេីម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចដំណាក់កាលទី៣

    ខេត្តកែប៖ ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ ឯ ឧ សោម ពិសិដ្ឋ អភិបាលខេត្តកែប បានចូលរួមសិក្ខាសាលាផ្សព្វផ្សាយ ស្តីពីការចាប់ផ្តេីមអនុវត្តគម្រោងបែងចែកដី ដេីម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចដំណាក់កាលទី៣ (LASED III Launching Workshop) ក្រោមអធិបតីភាព ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តី ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ តាមរយៈកម្មវិធីបញ្ជូនរូបភាព និងសម្លេង (Zoom Meeting) ៕

  • កិច្ចប្រជុំរវាងក្រសួងអប់រំ យុវជន និងកីឡា និងតំណាងផ្នែកឯកជននៃក្រុមការងារ “ដ” ផ្នែកអប់រំ

    កិច្ចប្រជុំរវាងក្រសួងអប់រំ យុវជន និងកីឡា និងតំណាងផ្នែកឯកជននៃក្រុមការងារ “ដ” ផ្នែកអប់រំ

    ក្រសួងអប់រំ យុវជន និងកីឡាក្រោមការដឹកនាំរបស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡាបានជួបប្រជុំជាមួយតំណាងផ្នែកឯកជននៃក្រុមការងារ “ដ” ផ្នែកអប់រំ ដើម្បីពិភាក្សាដោះស្រាយបញ្ហា ដែលផ្នែកឯកជនបាននិងកំពុងជួបប្រទះនាពេលថ្មីៗនេះ ជាពិសេសក្នុងបរិបទនៃការឆ្លងរាលដាលកូវីដ-១៩ នៅរសៀលថ្ងៃទី ២៣ ខែ មិថុនា ឆ្នាំ ២០២១ តាមប្រព័ន្ធ Zoom ។ កិច្ចប្រជុំបានពិភាក្សាលើសំណើ ៧ ចំណុចដែលផ្នែកឯកជនបានលើកឡើង ជាពិសេស វិធានការដើម្បីធានាការរៀនសូត្ររបស់សិស្សានុសិស្ស ស្របជាមួយនឹងការគិតគូរដល់ការថែរក្សាសុខភាពរបស់បុគ្គលិកអប់រំ និងសិស្សានុសិស្ស ឆ្លងផុតពីការឆ្លងជំងឺកូវីដ-១៩ ។ តាមស្មារតីអង្គប្រជុំ ក្រសួងអប់រំ យុវជន និងកីឡានឹងដាក់ជូន គណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ-១៩ ពិនិត្យ និងសម្រេចលើវិធានការសម្រាប់ធានាការរៀនសូត្ររបស់សិស្សានុសិស្ស ក្នុងបរិបទកូវីដ-១៩តាមបែបចម្រុះ រួមទាំងសំណើ ៦ ចំណុចផ្សេងទៀតរបស់ផ្នែកឯកជន។ដោយ -រ៉ាវុធ

  • បុរសម្នាក់ទំនងស្រវឹងបេីករថយន្ត Ford Ranger បុកម៉ូតូមួយគ្រឿងអូសជាច្រេីនរយម៉ែត្រ បណ្ដាលឲ្យស្ត្រីម្នាក់រងរបួសធ្ងន់

    បុរសម្នាក់ទំនងស្រវឹងបេីករថយន្ត Ford Ranger បុកម៉ូតូមួយគ្រឿងអូសជាច្រេីនរយម៉ែត្រ បណ្ដាលឲ្យស្ត្រីម្នាក់រងរបួសធ្ងន់

    ភ្នំពេញ ៖ បុរសម្នាក់សង្ស័យស្រវឹងស្រា បានបេីករថយន្តស៊េរីទំនេីបម៉ាក Ford Ranger មួយគ្រឿងជ្រុលទៅបុកម៉ូតូហុងដាឌ្រីមស៊េរីឆ្នាំ២០១៦ បណ្ដាលឲ្យស្ត្រីម្នាក់រងរបួសធ្ងន់ ហេីយអូសម៉ូតូក្រោមរថយន្តរាប់រយម៉ែត្របង្កការភ្ញាក់ផ្អេីលដល់ប្រជាពលរដ្ឋខឹងសម្បាដេញតាមចាប់វាយតៃកុងរថយន្តបង្កឡេីងទ្រោមខ្លួនទេីបប្រគល់ឲ្យសមត្ថកិច្ច កាលពីវេលាម៉ោង៩ និង០៥នាទីយប់ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ ២០២១ នៅតាមបណ្ដោយផ្លូវ២១៧ ក្បែរសាលាខណ្ឌដង្កោ ស្ថិតក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ ។ តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលនៅកន្លែងកេីតហេតុបានឲ្យដឹងថា មុនដំបូងគេឃេីញរថយន្តម៉ាក Ford Ranger ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2BA-7399 បេីកបរដោយបុរសម្នាក់ធ្វេីដំណេីរតាមបណ្ដោយផ្លូវបេតុងព្រៃសរ ទិសដៅពីលិចមកកេីតក្នុងល្បឿនលឿន រួចក៏បុកម៉ូតូមួយគ្រឿងម៉ាក ហុងដាឌ្រីម ស៊េរីឆ្នាំ២០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1FR-9200 ជិះដោយស្ត្រីម្នាក់ ចំពីចហៀងពេញទំហឹង បណ្ដាលឲ្យស្ត្រីជាម្ចាស់ម៉ូតូរងរបួសធ្ងន់ ហេីយត្រូវបានរថយន្តសាមុយដឹកបញ្ចូនទៅកាន់មន្ទីរពេទ្យ ។ ក្រោយកេីតហេតុភ្លាមៗ រថយន្តបង្កមិនព្រមឈប់ទទួលខុសត្រូវនោះទេ បែជាព្យាយាមបេីករត់តាំងពីផ្លូវបេតុងព្រៃសរ រហូតជិតដល់សាលាខណ្ឌដង្កោ ក៏ត្រូវបានប្រជាពលរដ្ឋ និងអ្នកដំណេីរជួយដេញតាមចាប់បានទាំងតៃកុង ម្នាក់ និងរថយន្តបង្កនៅលេីម៉ូតូ របស់ជនរងគ្រោះ ។ បន្ទាប់មកសមត្ថកិច្ចមូលដ្ឋានបានសហការជាមួយមន្ត្រីជំនាញចរាចរណ៍ខណ្ឌដង្កោឲ្យមកពិនិត្យ និងធ្វេីការវាស់វែងយករថយន្តបង្ក និងម៉ូតូជនរងគ្រោះទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ ដេីម្បីរង់ចាំដោះស្រាយពេលក្រោយ ៕ ដោយ…

  • ការស្រង់ទិន្នន័យផលប៉ះពាល់ដីធ្លី នៃគម្រោងអភិវឌ្ឍន៍អាងទឹកកន្សែង ក្នុងស្រុកអូរជ្រៅនឹងបិទបញ្ចប់ក្នុងសប្តាហ៍នេះ

    ការស្រង់ទិន្នន័យផលប៉ះពាល់ដីធ្លី នៃគម្រោងអភិវឌ្ឍន៍អាងទឹកកន្សែង ក្នុងស្រុកអូរជ្រៅនឹងបិទបញ្ចប់ក្នុងសប្តាហ៍នេះ

    រដ្ឋបាលស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២២ខែមិថុនាឆ្នាំ២០២១ បានចេញសេចក្តីជូនដំណឹងស្ដីពីការបិទបញ្ចប់ការស្រង់ទិន្នន័យផលប៉ះពាល់ដីធ្លីនៃគម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្រ្តនិងការកាត់បន្ថយទឹកជំនន់នៅអាងទឹកកន្សែង នៅក្នុងឃុំសឹង្ហ។ លោកលី សុវណ្ណារឹទ្ធិ អភិបាលស្រុកអូរជ្រៅបានឲ្យដឹងថា៖ ក្រុមការងារស្រង់ទិន្នន័យផលប៉ះពាល់គម្រោងអភិវឌ្ឍប្រពន្ធធារាសាស្រ្តនឹងកាត់បន្ថយទឹកជំនន់នៅអាងទឹកកន្សែងឃុំសឹង្ហ នៃគណៈកម្មាធិការអន្តរក្រសួងបានចុះវាស់វែងដីធ្លីនិងធ្វើបទសម្ភាសន៍ផ្ទៀងផ្ទាត់ទិន្នន័យក្បាលដីប៉ះពាល់គម្រោងបានចំនួន៩៥ភាគរយនៃក្បាលដីប៉ះពាល់សរុប។ ក្រុមការងារគ្រោងនឹងបិទបញ្ចប់ការងារស្រង់ទិន្នន័យនៅអាងទឹកកន្សែងចាប់ពីថ្ងៃទី ២៦ ខែមិថុនាឆ្នាំ២០២១ខាងមុខនេះតទៅ។ រដ្ឋបាលស្រុកអូរជ្រៅជំរុញឲ្យប្រជាពលរដ្ឋដែលមានដីធ្លីប៉ះពាល់គម្រោងខាងលើនឹងមិនទាន់បានផ្ដល់ទិន្នន័យដល់ក្រុមការងារអាចមកទំនាក់ទំនងអាជ្ញាធរស្រុករៀងរាល់ម៉ោងធ្វើការឲ្យបានឆាប់។ សូមបញ្ជាក់ថា គម្រោងអភិវឌ្ឍន៍ប្រព័ន្ធស្រោចស្រពនិងកាត់បន្ថយគ្រោះទឹកជំនន់នៅខេត្តបន្ទាយមានជ័យមានីតាំងនៅក្រុងប៉ោយប៉ែត ស្រុកម៉ាឡៃនិងស្រុកអូរជ្រៅ ដែលមានក្រសួងធនធានទឹកនិងឧតុនិយម ជាម្ចាស់គម្រោង។ គម្រោងប្រព័ន្ធធារាសាស្ត្រទិសខាងលិចនេះ មាននៅអាកន្សែង នាឃុំសឹង្ហស្រុកអូរជ្រៅ ទំហំ៧៦៥ហិចតា។ ការសាងសង់គ្រោងចំណាយទឹកប្រាក់ប្រមាណ៦៦,៥២លានដុល្លាសរអាមេរិក ។ គម្រោងទាំងនេះ ក៏ត្រូវស្ថាបនាប្រឡាយមេ ប្រឡាយរងខ្វាត់ខ្វែងនៅភូមិសាស្ត្រក្រុងប៉ោយប៉ែត ស្រុកម៉ាឡៃ ស្រុកអូជ្រៅ និងក្រុងសិរីសោភ័ណ ។ រចនាសម្ព័ន្ធប្រឡាយទឹកមាន៥ខ្សែដើម្បីគ្រប់គ្រងទឹកជំនន់រដូវវស្សានិងស្រោចស្រពដីស្រែចម្ការរបស់កសិករមានប្រវែងសរុប៨៣,៧៣គម ៕ ដោយ៖ឃិន គន្ធា

  • សេចក្តីប្រកាសព័ត៌មាន ស្តីពី ការអនុវត្តច្បាប់ទៅលើបណ្តាញ សកម្មជនខុសច្បាប់ជ្រកក្រោមផ្លាក នៃអង្គការមាតាធម្មជាតិ

    សេចក្តីប្រកាសព័ត៌មាន ស្តីពី ការអនុវត្តច្បាប់ទៅលើបណ្តាញ សកម្មជនខុសច្បាប់ជ្រកក្រោមផ្លាក នៃអង្គការមាតាធម្មជាតិ

    សេចក្តីប្រកាសព័ត៌មាន ស្តីពី ការអនុវត្តច្បាប់ទៅលើបណ្តាញ សកម្មជនខុសច្បាប់ជ្រកក្រោមផ្លាក នៃអង្គការមាតាធម្មជាតិ៖