-
នាយឧត្តមសេនីយ៍ វង្ស ពិសេន អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យវាយតម្លៃសភាពការណ៍គ្រប់គ្រង ចំពោះការចេញចូលរបស់អ្នកដំណើរតាមច្រកព្រំដែនគោក(កម្ពុជា-ថៃ)

ភ្នំពេញ៖នៅរសៀលថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១នេះ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំពិនិត្យវាយតម្លៃសភាពការណ៏គ្រប់គ្រង ចំពោះការចេញចូលរបស់អ្នកដំណើរតាមច្រកព្រំដែនគោក(កម្ពុជា-ថៃ)។ ដំណើរការកិច្ចប្រជុំបានធ្វើឡើងតាមប្រព័ន្ធវីដេអូ ស្ថិតក្រោមអធិបតីភាព ឯកឧត្ដម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញ ប្រធានគណៈប្រចាំការនៃគណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ-១៩៕
-
រថយន្តក្រឡុកស៊ីម៉ង់ត៍មួយគ្រឿង បុកម៉ូតូពេញទំហឹង បណ្តាលឱ្យស្ត្រីម្នាក់ស្លាប់ និងបុរសម្នាក់ទៀតរងបួសស្រាល

ភ្នំពេញ ៖ រថយន្តក្រឡុកស៊ីម៉ង់ត៍មួយគ្រឿង បើកបរក្នុងល្បឿនលឿន បុកពីក្រោយម៉ូតូពេញទំហឹង បណ្តាលឱ្យស្ត្រីម្នាក់ស្លាប់ភ្លាមៗ និងបុរសម្នាក់ទៀតរងបួសស្រាល។ ហេតុការណ៍គ្រោះថ្នាក់ចរាចរដ៏រន្ធត់នេះ បានកើតឡើងកាលពីវេលាម៉ោង៥ និង៣៥នាទីល្ងាច ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១ ស្ថិតតាមបណ្ដោយផ្លូវ៣០ម៉ែត្រ ក្នុងសង្កាត់ព្រៃស ខណ្ឌដង្កោរាជធានីភ្នំពេញ។ សពមានឈ្មោះ ចក់ កា ភេទស្រី អាយុ៤២ឆ្នាំ មុខរបរជាកម្មករសំណង់ សព្វថ្ងៃស្នាក់នៅក្រោយវត្តព្រៃស្ពឺ មានស្រុកកំណើត នៅខេត្តព្រៃវែង។ អ្នកបើកម៉ូតូរងរបួសស្រាលមានឈ្មោះ អ៊ុត សុខផល ភេទប្រុស អាយុ៤៣ឆ្នាំ សព្វថ្ងៃរស់នៅភូមថ្មី១ សង្កាត់សាក់សំពៅ ខណ្ឌដង្កោ។ បើតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញម៉ូតូមួយគ្រឿង ម៉ាកហុងដាឌ្រីមសងសេ១២៥ ស៊េរីឆ្នាំ២០១៣ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BY-8009 ជិះគ្នាពីនាក់ ដោយបុរសជាអ្នកឌុបស្រ្តីម្នាក់ ធ្វើដំណើរតាមបណ្ដោយផ្លូវ៣០ម៉ែត្រ ទិសដៅពីលិចទៅកើត ក្នុងល្បឿនល្មម ខណៈមកដល់ត្រង់ចំណុចកើតហេតុខាងលើ ក៏ស្រាប់តែមានរថយន្តក្រឡុកស៊ីម៉ង់ត៍មួយគ្រឿង ពណ៌ស ពាក់ស្លាក់លេខ ភ្នំពេញ 5A-0687 ធ្វើដំណើរតាមបណ្ដោយផ្លូវ៣០ម៉ែត្រ…
-
អគ្គស្នងការដ្ឋាននគរបាលជាតិ រៀបចំពិធីប្រកាសចូលកាន់មុខតំណែង ប្រធាននាយកដ្ឋានគ្រប់គ្រងអាវុធជាតិផ្ទុះ

នៅព្រឹកថ្ងៃអង្គារ ទី២២ ខែមិថុនា ឆ្នាំ២០២១នេះ អគ្គស្នងការដ្ឋាននគរបាលជាតិ រៀបចំពិធីប្រកាសចូលកាន់មុខតំណែងប្រធាននាយកដ្ឋានគ្រប់គ្រងអាវុធជាតិផ្ទុះថ្មី ដោយប្រធាននាយកដ្ឋានចាស់ត្រូវចូលនិវត្តន៍ តាមរយៈប្រព័ន្ធវីដេអូសន្និសីទ Zoom ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឡោ សុឡេង អគ្គស្នងការរង នៃអគ្គស្នងការដ្ឋាននគរបាលជាតិ និងជាស្នងការហិរញ្ញកិច្ច និងភស្តុភារ ដោយមានការចូលរួមពីមន្ត្រីពាក់ព័ន្ធមួយចំនួនផងដែរ។ គួរបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យតែងតាំងមុខតំណែងលោកឧត្តមសេនីយ៍ទោ ជា សណ្ដាប់ ជាប្រធាននាយកដ្ឋានគ្រប់គ្រងអាវុធ ជាតិផ្ទុះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ កាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១ ប៉ុន្តែដោយសារបញ្ហាកូវីដ១៩ ទើបពិធីប្រកាសចូលកាន់មុខតំណែងរៀបចំបាននៅពេលនេះ។ដោយ -រ៉ាវុធ
-
គណៈកម្មការទី៩ នៃរដ្ឋសភា ចុះពិនិត្យកំពង់ផែស្វយ័តក្រុងព្រះសីហនុ

ប្រធានគណៈកម្មការទី៩នៃរដ្ឋសភាលោកស្រី និន សាផុន និងលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅព្រឹកថ្ងៃទី២២មិថុនាឆ្នាំ២០២១ បានដឹកនាំគណៈប្រតិភូចម្រុះ ចុះពិនិត្យកំពង់ផែស្វយ័តក្រុងព្រះសីហនុ។ ដំណើរទស្សនកិច្ចនោះ ធ្វើឡើងក្នុងគោលបំណងដើម្បីស្វែងយល់ពីសកម្មភាពការងារជាក់ស្តែងក្នុងការដឹកជញ្ជូន ការលើកដាក់ទំនិញនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ និងសកម្មភាពអភិវឌ្ឍន៍នានា ផងដែរ។ យោងតាមរបាយការណ៍ កំពង់ផែស្វយ័តក្រុងព្រះសីហនុ បានចូលទីផ្សារមូលបត្រកម្ពុជា បោះផ្សាយ លក់ភាគហ៊ុន បានបញ្ចុះតម្លៃ១០%នៃតម្លៃសេវាលើកដាក់កុងតឺន័រ និងបានអភិវឌ្ឍចំណតកំពង់ផែពហុបំណង។ ដោយឡែកទាក់ទងនឹងការងារអាជីវកម្មនិងហិរញ្ញវត្ថុឆ្នាំ២០២០ ធៀបនិងឆ្នាំ២០១៩វិញ កំពង់ផែ ស្វយ័តក្រុងព្រះសីហនុមានទំនិញឆ្លងកាត់ចំនួន៦លាន៦សែន១ពាន់៨០៤តោន ដែលកើនឡើង 0,៨៣%, បរិមាណនាវាឆ្លងកាត់មានចំនួន១ពាន់៥៨២គ្រឿង ថយចុះ៤,៨១% បរិមាណកុងតឺន័រឆ្លងកាត់មានចំនួន៦៤ម៉ឺន១ពាន់៨៤២ TEUs កើនឡើង០,៤១% និងចំណូលសរុបមានចំនួន ៣១១ប៊ីលាន៨១៣លាន៧សែន៦ម៉ឺន៩ពាន់រៀល ថយចុះចំនួន៧%។ ជាមួយគ្នានោះផងដែរ កំពង់ផែស្វយ័តក្រុងព្រះសីហនុ បានដាក់ចេញផែនការអភិវឌ្ឍរយៈពេលវែង ក្រោយឆ្នាំ២០៣០ ដើម្បីពង្រឹង និងពង្រីកសមត្ថភាពនៃការផ្តល់សេវាជូនអតិថិជន ក្នុងនោះរួមមាន គម្រោងកសាងចំណតកុងតឺន័រទី៤ ប្រវែង១ពាន់៣០០ម៉ែត្រ x ៥៥០ម៉ែត្រ ចំណតកុងតឺន័រទី៣ប្រវែង១ពាន់៥០ម៉ែត្រ x ៥៥០ម៉ែត្រ ចំណតកុងតឺន័រថភ្លើងប្រវែង២៥០ម៉ែត្រ x ១ពាន់៧០០ម៉ែត្រ អភិវឌ្ឍតំបន់រដ្ឋបាល…
-
បុរស២នាក់ បេីកបរម៉ូតូឌុបគ្នា ត្រូវរថយន្តមួយគ្រឿងកៀរពេញទំហឹង បណ្តាលឱ្យស្លាប់ម្នាក់ និងម្នាក់ទៀតរងរបួសស្រាល

ភ្នំពេញ ៖ បុរស២នាក់ បេីកបរម៉ូតូមួយគ្រឿងឌុបគ្នា ត្រូវរថយន្តបើកបរ ក្នុងល្បឿនលឿនកៀរពេញទំហឹង បណ្តាលឱ្យដួលបោកក្បាលស្លាប់ម្នាក់ និងម្នាក់ទៀតរងរបួសស្រាល។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៦ និង១១នាទីព្រឹក ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១ ស្ថិតតាមបណ្តោយផ្លូវជាតិលេខ៦A ត្រង់ចំណុចក្បែក្រសួងសាធារណៈការ និង ដឹកជញ្ជូន ក្នុងសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ សពមានឈ្មោះ កែវ វណ្ឌី អាយុ៤៨ឆ្នាំ មុខរបរបម្រើការងារនៅក្រសួងសាធារណការផ្នែកខាងលូទឹក បច្ចុប្បន្នស្នាក់នៅ សង្កាត់ព្រែកលៀប មានស្រុកកំណើតនៅស្រុកត្រាំកក់ខេត្តតាកែវ (ស្លាប់)។ អ្នកឌុបមានឈ្មោះ សឹមភៀត អាយុ៤៥ឆ្នាំ បច្ចុប្បន្នស្នាក់នៅជាមួយគ្នា មានស្រុកកំណើតនៅនៅភូមិឬស្សី ឃុំបារាយណ៍ ស្រុកត្រាំង ខេត្តតាកែវ (របួសស្រាល)។ បើតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ គេបានឃើញបុរស២នាក់ បានបើកបរម៉ូតូមួយគ្រឿង ម៉ាកវីវ៉ា ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1L-3623 ជិះចេញពីក្រសួងសាធារណៈការ និងដឹកជញ្ជូន ឡើងមកផ្លូវជាតិលេខ៦A ទិសដៅពីជើងទៅត្បូន៊ង ក្នុងល្បឿនយឺតល្មម គោលបំណងថា…
-
Facebook មួយបង្ហាញភស្តុតាងវីដេអូ៖ អាឡិច និងក្រុមចលនាមាតាធម្មជាតិខុសច្បាប់ បានប្រមាថព្រះចេស្តា ព្រះមហាក្សត្រខ្មែរ (វីដេអូ)

-
អាជ្ញាធររាជធានី បានកំពុងស្តារប្រឡាយលូ៥ ដើម្បីរំដោះទឹក លិចលង់៣ខណ្ឌ បើទោះបីប្រឈមនឹងការរីករាលដាលជម្ងឺកូវីដ-១៩ក៏ដោយ

ភ្នំពេញ៖ អាជ្ញាធររាជធានីភ្នំពេញ ក្រោមការដឹកនាំរបស់លោកឃួង ស្រេង ជាអភិបាលរាជធានីភ្នំពេញបើទោះបីរាជធានីភ្នំពេញបាននិងកំពុងប្រឈមមុខការរីករាលដាលនៃជម្ងឺកូវីដ-១៩ក៏ពិតមែន ប៉ុន្តែការកសាងហេដ្ឋារចនាសម្ព័ន្ធនានានៅក្នុងរាជធានីភ្នំពេញ មានទាំងការស្តារប្រឡាយ លូ ការស្ថាបនាលូថ្មីៗ នៅតែបន្តធ្វើសកម្មភាព ដោយមិនមានការអាក់ខានឡើយ។ ជាក់ស្ដែងនៅថ្ងៃទី២២ មិថុនានេះ ក្រុមការងាររបស់រដ្ឋបាលរាជធានីភ្នំពេញ បានកំពុងស្តារប្រឡាយលូ៥ដែលមានប្រវែងជាង១គីឡូម៉ែត្រ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ ដេីម្បីបង្ហូរជំនន់ទឹកភ្លៀងនារដូវវស្សានេះ ពិសេស កុំឱ្យហូរចូលទៅប្រឡាយបឹងទំពន់និងលិចលង់លំនៅដ្ឋានប្រជាពលរដ្ឋ។ លោកដួង ចាន់សារ៉ាត់ ប្រធានអង្គភាពលូទឹក បូមទឹកនៃមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញបានឱ្យដឹងនៅព្រឹកថ្ងៃទី២២ មិថុនានេះថា ៖ ដោយមានការយកចិត្តទុក្ខដាក់និងការចង្អុលណែនាំពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងការដោះស្រាយ ការស្តារប្រពន្ធ័បង្ហូរទឹក ជាពិសេសប្រឡាយមេនៅរាជធានីភ្នំពេញ ខណ:នេះ មន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ ដែលមានអង្គភាពលូទឹក បូមទឹក និងស្ថានីយ៍ចម្រោះទឹកកខ្វក់ បាននិងកំពុងធ្វើសកម្មភាពស្តារប្រឡាយលូ៥ ដេីម្បីរំដោះជំនន់ទឹកភ្លៀងនារដូវវស្សានេះ និងមួយផ្នែកទៀត កុំឱ្យហូរចូលទៅប្រឡាយបឹងទំពន់និងជន់លិចលំនៅដ្ឋានប្រជាពលរដ្ឋ។ លោកដួង ចាន់សារ៉ាត់ បានបន្តទៀតថា ៖ប្រឡាយលូ៥ មានប្រវែងជាង១០០០ម៉ែត្រទទឹងមានទំហំពី១៥ទៅ ៣០ម៉ែត្រ ចាប់ពីប្រឡាយលូប្រាំផ្លូវវេង ស្រេងដល់ស្ថានីយបូមទឹកលូ៥ ។ ការដ្ឋាននេះបានចាប់ផ្តើមស្តារ ដោយប្រើប្រាស់សាឡង់កាលពីថ្ងៃទី១៩ មិថុនា ហើយគ្រោងបញ្ចប់នៅពាក់កណ្តាលខែកក្កដា…
-
បុរសម្នាក់រថយន្ត Ford Ranger បុកដេីមឈេី និងរបងដីឡូត៍នៅតាមផ្លូវបេតុងព្រៃស បណ្ដាលឲ្យក្រឡាប់ផ្ងាជេីង

ភ្នំពេញ ៖ រថយន្តស៊េរីទំនើបម៉ាក Ford Ranger មួយគ្រឿងបេីកបរដោយបុរសម្នាក់ក្នុងល្បឿនលឿនហេីយរេចង្កូតបុកដើមត្រខុបបាក់អស់ពីរដើមនិងជ្រុលទៅបុករបងថ្មដីឡូត៍រងការខូចខាតបន្ថែមទៀត ទេីបរថយន្តបង្កបានក្រឡាប់ផ្ងាជេីងច្រង៉ាង ។ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានបង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង២ នឹង៥០នាទីរសៀលថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវបេតុងព្រៃស ភូមិព្រៃវែងខាងកើត សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលបានឃើញហេតុការណ៍ខាងលេីនេះបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ បានឃេីញរថយន្តស៊េរីទំនេីបមួយគ្រឿងម៉ាកFORD RANGER ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2BA-3691បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមណ្ដោយផ្លូវបេតុងព្រៃស ទិសដៅពីលិចទៅកើតក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុសង្ស័យអ្នកបេីកបរងងុយដេកទេីបរេចង្កូតទៅបុកដើមត្រខុបបាក់អស់ពីរដើមហើយរថយន្តមិនទាន់អស់ល្បឿនជ្រុលទៅបុករបងថ្មដីឡូត៍ជាប់ផ្លូវបន្ថែមទៀតរងការខូចខាត ចំណែកឯរថយន្តបង្កបានក្រឡាប់ជាច្រេីនជុំបះជេីងច្រង៉ាង តែអ្នកបើកបររងរបួសស្រាល។ ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ទីតាំងកន្លែងកើតហេតុ និងបានសហការជាមួយជំនាញចរាចរណ៍ធ្វើការវាស់វែងហៅរថយន្តស្ទូច មកស្ទូចយករថយន្តបង្កទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ រង់ចាំម្ចាស់ចូលខ្លួនដោះស្រាយនៅពេលក្រោយ ៕ ដោយ ៖ ជីម ភារ៉ា
-
សហគមន៍កសិកម្មចំនួន២១ បានទទួលយាន្តយន្តបំពាក់ទូរត្រជាក់ និងមធ្យោបាយដឹកជញ្ជូន ពីក្រសួងកសិកម្ម

រដ្ឋមន្ត្រីក្រសួងកសិកម្ម លោក វេង សាខុន នៅរសៀលថ្ងៃទី២១មិថុនាឆ្នាំ២០២១ បានប្រគល់យាន្តយន្តបំពាក់ទូរត្រជាក់ យានយន្តដឹកផលិតផលកសិកម្ម និងមធ្យោបាយដឹកជញ្ជូនរ៉ឺម៉កកង់បី ជូនដល់សហគមន៍កសិកម្មចំនួន២១។ តាមរបាយការណ៍របស់អង្គការហេហ្វឺអន្តរជាតិកម្ពុជា បានឲ្យដឹងថា អង្គការបាន និងកំពុងអនុវត្តគម្រោងសំខាន់ៗមួយចំនួនដើម្បីចូលរួមចំណែកដោះស្រាយបញ្ហាទីផ្សារកសិផល បង្កើតឱកាសការងារ បង្កើនប្រាក់ចំណូលរបស់កសិករនៅជនបទ។ គម្រោងថ្មីមួយទៀតរបស់អង្គការ គឺស្តីពីការលើកកម្ពស់ផលិតផលមាន់ស្រែខ្មែរសម្រាប់មោទនភាពជាតិខ្មែរ គឺជាគម្រោងមួយសមស្រប និងមានលក្ខណៈជោគជ័យខ្ពស់ ដោយសារផលិតផលមាន់ស្រែមានតម្រូវការខ្ពស់នៅលើទីផ្សារ និងកសិករចិញ្ចឹមមាន់មានជំនាញ/បច្ចេកទេសខ្លះរួចមកហើយ និងផ្តល់ទុនវិនិយោគ ដោយបានការបណ្តុះបណ្តាលពីមន្រ្តីកសិកម្ម និងមន្រ្តីរបស់អង្គការមិនមែនរដ្ឋាភិបាលនាពេលកន្លងមក។ សហគមន៍កសិកម្មទាំង២១សហគមន៍ដែលទទួលបានរួមមាន សហគមន៍៣បានទទួលយានយន្តបំពាក់ទូត្រជាក់ចំនួន៣គ្រឿង , សហគមន៍៤បានយានយន្តដឹងកសិផលចំនួន៤គ្រឿង និងសហគឡមន៍ចំនួន១៤ទៀត បានទទួករ៉ឺម៉កបង់បីចំនួន១៤គ្រឿង។ សហគនន៍ទាំង២១ គឺស្ថិតក្នុងចំណោមសហគមន៍កសិកម្មដែលស្ថិតនៅក្នុងគម្រោងចំនួន៧៥សហគមន៍ ក្នុងខេត្តគោលដៅចំនួន១១ខេត្តនៅទូទាំងប្រទេស។ លោករដ្ឋមន្ត្រីក្រសួងកសិកម្ម វេង សាខុន បានស្នើឲ្យអង្គការហេហ្វឺអន្តរជាតិកម្ពុជា បន្តពិនិត្យលទ្ធភាពជួយឧបត្ថម្ភដល់សហគមន៍កសិកម្មឲ្យបានកាន់តែច្រើនថែមទៀត ឆ្លើយតបតាមតម្រូវការជាក់ស្តែងនៃការប្រើប្រាស់មធ្យោបាយដឹកជញ្ជូនបន្លែ ផ្លែឈើ ត្រី សាច់ មកកាន់ទីផ្សារ ផ្សារទំនើប សណ្ឋាគារ ភោជនីយដ្ឋាន និងសាខាលក់រាយផ្សេងៗទៀត ដើម្បីរក្សាបាននូវគុណភាពស្រស់ ចំណេញពេល កាត់បន្ថយការបាត់បង់ចំនួន ឬបរិមាណផលិតផល ដែលបណ្តាលមកពី មធ្យោបាយដឹកជញ្ជូន និងទូត្រជាក់សម្រាប់រក្សាទុកដាក់ផលិតផល។ល។ លោករដ្ឋមន្រ្តី…
-
នគរបាលប៉ុស្ដិ៍ស្វាយប៉ាក ឃាត់ខ្លួនជនសង្ស័យម្នាក់ ពីបទជួញដូរខុសច្បាប់នូវសារធាតុញៀន

ភ្នំពេញ ៖ ដោយមានការចង្អុលបង្ហាញ ពីលោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឬស្សីកែវ កម្លាំងនគរបាលប៉ុស្ដិ៍រដ្ឋបាលស្វាយប៉ាក បានធ្វេីការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធ ករណីជួញដូរសារធាតុញៀនដោយខុសច្បាប់ នៅ វេលាម៉ោង៨,៣០នាទី ថ្ងៃទី២១ ខែ មិថុនា ឆ្នាំ២០២១ ត្រង់ចំណុច ផ្លូវលំ ក្រុម៩ ភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ ។ ជនសង្ស័យម្នាក់ដែលសមត្ថកិច្ចឃាត់ខ្លួនមាន – ឈ្មោះ ង្វៀង យ៉ាំងឡឺម ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិវៀតណាម ស្នាក់នៅក្រុម៧ ភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវមុខរបរមិនពិតប្រាកដ។សំភារៈដកហូតរួមមានៈ ក្រាមពណ៌សថ្លាចំនួន០១កញ្ចប់។ បច្ចុប្បន្ននេះ ជនសង្ស័យនិងវត្ថុតាងត្រូវបានកម្លាំងជំនាញខណ្ឌ ប៉ុស្តិ៍ កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីអនុវត្តន៍នីតិវិធី ៕ ដោយ ៖ ភារ៉ា និងប៊ុនធី