-
ភ្លៀងមួយមេ យ៉ាងធំលាយលំ និងខ្យល់កន្ត្រាក់ខ្លាំងៗ ដូចជាព្យុះ បានបោកបក់រលំ ផ្ទាំងស្លាកប៉ាណូពាណិជ្ជកម្ម បណ្តាលសង្កត់លើរថយន្ត ឲ្យរងការខូចខាតអស់មួយកំណាត់មុខ

កំពត ៖ នៅថ្ងៃទី ២១ ខែ មិថុនា ២០២១ វេលាម៉ោង ៦.១០នាទី ក្រោយពីមេឃភ្លៀងមួយមេយ៉ាងធំលាយលំ និងខ្យល់ កន្ត្រាក់ ខ្លាំង ៗ ដូចជាព្យុះ បានបោកបក់ រលំ ផ្ទាំងស្លាក ប៉ាណូ ផ្សាយពាណិជ្ជកម្ម ដ៏ធំមួយ សង្កត់លើរថយន្តមួយគ្រឿង និង តូបប្រជាពលរដ្ឋ បណ្តា លអោយ កកស្ទះចរាចរណ៍ ហេតុការណ៍នេះកើតឡើងនៅ ភូមិត្រពាំងធំ ឃុំជុំគ្រៀល ស្រុកទឹកឈូ ខេត្តកំពត។ ប្រជាពលរដ្ឋនៅទីនោះ បានប្រាប់ឲ្យដឹងថា មុនពេលស្លាកប៉ាណូរលំ គឺមានភ្លៀងមួយមេយ៉ាងធំ លាយនិងខ្យល់កន្ត្រាក់ បក់បោកយ៉ាងខ្លាំង ធ្វើឲ្យពួកគាត់មានការព្រួយបារម្ភយ៉ាងខ្លាំង ខ្លាចឡាក់បាននៅរលំ និយាយមិនទាន់បានប៉ុន្មានផង ឆ្នោតបាណូមួយនេះក៏រលំតែម្ដង ហើយសង្កត់លើរថយន្តមួយគ្រឿង ចំពីខាងមុខ បណ្ដា លឱ្យខូចខាត យ៉ាងដំណំ និង តូបប្រជាព លរដ្ឋ នៅក្បែរនោះមួយផងដែរ ធ្វើឲ្បប្រ ជាពលរដ្ឋ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ៕…
-
ផ្សាយផ្ទាល់ ព្រឹត្តិការណ៍ថ្មីៗ ប្រចាំថ្ងៃទី២១ មិថុនា ឆ្នាំ២០២១

សេចក្តីជូនព័ត៌មានស្តីពីស្ថានភាពជំងឺកូវីដ១៩ សម្រាប់ថ្ងៃទី ២០ ខែ មិថុនា ឆ្នាំ ២០២១-រកឃើញករណីឆ្លងថ្មី ៧៣៥នាក់- ករណីឆ្លងសហគមន៍ ៧០៨ នាក់- អ្នកដំណើរពីបរទេស ២៧ នាក់-ជាសះស្បើយ ៥១៤នាក់-និងស្លាប់ ១០នាក់គិតត្រឹមថ្ងៃទី២១ មិថុនា ២០២១- ចំនួនអ្នកឆ្លងសរុប៖ ៤៣.៤៤៦នាក់- ចំនួនអ្នកជាសះស្បើយ៖ ៣៨.០០៣នាក់- ចំនួនអ្នកស្លាប់សរុប៖ ៤៤១សូមជម្រាបជូនថាចំនួនអ្នកចាក់វ៉ាក់សាំងសរុបទូរទាំងប្រទេស គិតត្រឹមថ្ងៃទី ២០ ខែមិថុនា ឆ្នាំ ២០២១-អ្នកចាក់វ៉ាក់សាំងលើកទី១ ចំនួន ៣,៣៦៦,២០៧ នាក់
-
ឆេះរោងស្នាក់នៅរបស់កម្មករផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចចុះអន្តរាគមន៍

ភ្នំពេញ ៖ អគ្គិភ័យឆាប់ឆាបឆេះរោងស្នាក់នៅរបស់កម្មករសំណង់ បង្កការភ្ញាក់ផ្អើលទាំងព្រឹកដល់បងប្អូនប្រជាពលរដ្ឋ និងនគរបាលពន្លត់អគ្គីភ័យចេញជួយអន្តរាគមន៍ភ្លាមៗទាន់ពេល។ ហេតុការណ៍គ្រោះអគ្គិភ័យនេះ បានកើតឡើងកាលពីវេលាម៉ោង៧ និង១០នាទីព្រឹក ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវរថភ្លើង ក្នុងភូមដំថ្មី សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ បើតាមប្រភព័ព៌មាននៅកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលហេតុ កម្មករបានយកសម្ភារះផ្សារដេក មកផ្សារតំឡើងរោងស្នាក់នៅបន្ថែមសម្រាប់កម្មករស្នាក់នៅ ក៏ស្រាប់តែកំទេចផ្សារដេកបានធ្លាក់បង្កជាអណ្ដាតភ្លើងឆាបឆេះឡើងតែម្ដង ទើបបង្កការភ្ញាក់ផ្អើលដល់បងប្អូនកម្មករ និងប្រជាពលរដ្ឋ បានទាក់ទងទៅកម្លាំងនគរបាលការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ឱ្យចុះមកជួយអន្តរាគមន៍ភ្លាមៗ ក្រោយពីទទួលបានព័ត៌មានភ្លាម លោក វរៈសេនីយ៍ឯក ព្រហ្ម យ៉ន ប្រធានការិយាល័យ ក៏បានបញ្ចេញរថយន្តពន្លត់អគ្គិភ័យ របស់ការិយាល័យចំនួន៣គ្រឿង ចុះមកជួយអន្តរាគមន៍បាញ់ទឹកពន្លត់ទៅវិញ ជៀសវាងបង្កការរាលដាលដល់ផ្ទះប្រជាពលរដ្ឋ ឬបង្កគ្រោះថ្នាក់ដល់មនុស្ស។ ក្នុងហេតុការនេះដែរ កម្លាំងនគរបាលបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន២គ្រឿង ទើបគ្រប់គ្រងបាន និងឆេះរោងស្នាក់នៅរបស់កម្មករ រួមទាំងឆេះអស់ម៉ូតូ២គ្រឿងផងដែរ តែសំណាងល្អ មិនបង្កឱ្យមានមនុស្សរងរបួសឡើយ។ ចំណែកឯ មូលហេតុបណ្តាលឱ្យឆាបឆេះនេះ នគរបាលជំនាញសន្និដ្ឋានថា ដោយសារជាងផ្សារដែកផ្សារ មិនប្រុងប្រយ័ត្នធ្លាក់កំទេចដេក បង្កជាអណ្ដាតភ្លើងឆាបឆេះឡើង៕ ដោយ/ ឆៃហួត និងប៊ុនធី
-
ជនសង្ស័យ ៤នាក់ ក្លែងបន្លំធ្វើជាមន្ត្រីនគរបាលប្រឆាំងបទល្មើសគ្រឿងញៀន និងបានជំរិតយកប្រាក់ពីប្រជាពលរដ្ឋ ត្រូវសមត្ថកិច្ចចាប់ខ្លួន

យោងតាមមន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃនៅថ្ងៃទី២០មិថុនាបានឲ្យដឹងថា បន្ទាប់ពីបានទទួលព័ត៌មានជាបន្តបន្ទាប់ពីពលរដ្ឋ និងកម្លាំងសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ រាជធានីភ្នំពេញ ស្ដីពីជនសង្ស័យមួយក្រុម បង្ហាញអត្តសញ្ញាណជាសមត្ថកិច្ចនគរបាលប្រឆាំងគ្រឿងញៀន ប្រើមធ្យោបាយ រថយន្ត ម៉ូតូ ធ្វើសកម្មភាពចាប់ពលរដ្ឋសម្លុតយកប្រាក់ជាថ្នូរ នៃការដោះលែងវិញ។ នៅម៉ោង១២យប់ថ្ងៃទី១៧មិថុនាឆ្នាំ២០២១ កម្លាំងជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន(ក៤) សហការជាមួយកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ បានសហការស្រាវជ្រាវឈានទៅបង្រ្កាបជាក់ស្តែង ក្រុមក្លែងខ្លួនជាសមត្ថកិច្ចនគរបាល នៃមន្ទីរប្រឆាំងគ្រឿងញៀន កំពុងធ្វើសកម្ម ភាពចាប់ពលរដ្ឋសម្លុតយកប្រាក់ នៅចំណុច ភូមិកំរៀង សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ជនសង្ស័យទាំង៤នាក់ ដែលសមត្ថកិច្ចឃាត់ខ្លួនបាន មានឈ្មោះ កេត វីរីយ៉ា ភេទប្រុស អាយុ ៣៥ឆ្នាំ ខ្មែរ ជាមេក្លោងផ្តើមគំនិត, ឈ្មោះ សយ តុលា ភេទប្រុស អាយុ ៣២ឆ្នាំ ខ្មែរ ជាអ្នកសមគំនិត, ឈ្មោះ ផាន់ វីរ:ភក្តី ភេទប្រុស អាយុ ៣១ឆ្នាំ ខ្មែរ ជាអ្នកសមគំនិត និង ឈ្មោះ សល់ ភារ:…
-
ជនសង្ស័យ ៤នាក់ជាមួយថ្នាំញៀនជាង ១គីឡូក្រាម ត្រូវសមត្ថកិច្ចបង្ក្រាបបាន នៅខេត្តបន្ទាយមានជ័យ

សមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នៅថ្ងៃទី១០មិថុនា បានឲ្យដឹង កម្លាំងជំនាញមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន(ក៤) ដឹកនាំដោយលោកនាយករង ឃឹង សារ៉ាត់ និងមានការចូលរួមពីស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដឹកនាំសម្របសម្រួលពី លោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ បានបើកការស៊ើបអង្កេត ស្រាវជ្រាវ ឈានទៅបង្ក្រាបបាន នៅចំណុច ផ្ទះសំណាក់ប៉ោយប៉ែតផាស ភូមិក្បាលស្ពាន២ សង្កាត់ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នៅម៉ោង៨និង២១នាទីយប់ថ្ងៃទី១៧មិថុនាឆ្នាំ២០២១ ។ ក្នុងប្រតិបត្តិការនោះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ៤នាក់ មានឈ្មោះប៉ៅ ហ៊ឹង ហៅ ប៉ាវ ភេទប្រុស អាយុ៣៤ឆ្នាំជនជាតិខ្មែរ, ឈ្មោះ ម៉ៅ ទូច ភេទស្រី អាយុ ៤៩ឆ្នាំ ជនជាតិខ្មែរ, ឈ្មោះ ម៉ៅង ស្រស់ ភេទប្រុស អាយុ ៣៦ឆ្នាំ ជនជាតិខ្មែរ និងឈ្មោះ ថោង ផល្លា ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិខ្មែរ។ ចំណែកវត្ថុតាងចាប់យករួមមានគ្រឿងញៀន…
-
ថ្នាក់ដឹកនាំខណ្ឌឬស្សីកែវ បើកកិច្ចប្រជុំពង្រឹងការងារក្នុងមូលដ្ឋានរបស់ខ្លួន

រសៀលថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១ គណៈបញ្ជាឯកភាពរដ្ឋបាលខណ្ឌប្ញស្សីកែវ បានបើកកិច្ចប្រជុំក្រោមវត្តមានឯកឧត្តម ជា ពិសី អភិបាលខណ្ឌ និងមានការចូលរួមពី លោក លោកស្រី អភិបាលរងខណ្ឌ នាយក-នាយករងរដ្ឋបាលខណ្ឌ អធិការរងនគរបាលខណ្ឌ មេបញ្ជាការរង អ.ហ ខណ្ឌ ប្រធាន-អនុប្រធានការិយាល័យចំណុះរចនាសម្ព័ន្ធរដ្ឋបាលខណ្ឌ ចៅសង្កាត់ តំណាងរដ្ឋបាលជលផល និងមន្ត្រីពាក់ព័ន្ធ។ កិច្ចប្រជុំខាងលើនេះ ផ្ដោតលើរបៀបវារៈ ដូចខាងក្រោម ៖ បច្ចុប្បន្នភាពការងាររុះរើផ្ទះបណ្ដែតទឹក និងបែរចិញ្ចឹមត្រី ដែលមិនរៀបរយ លើផ្ទៃទន្លេសាប។ ការងារពង្រឹងការរៀបចំសណ្ដាប់ធ្នាប់តាមដងផ្លូវ។ ការងារចាក់វាក់សាំងការពារជម្ងឺកូវីដ១៩ (ដូសទី២) ជូនប្រជាពលរដ្ឋ នៅសាលាបឋមសិក្សាចម្រើនរដ្ឋ៕ដោយ -រ៉ាវុធ
-
ម៉ូតូប៉ះគ្នាជាមួយគោយន្តកន្ត្រៃបណ្តាលឲ្យស្លាប់ម្នាក់ និងម្នាក់ទៀត រងរបួសធ្ងន់

ស្រុកដងទង់ ខេត្តកំពត នៅថ្ងៃទី២១ ខែ មិថុនា ឆ្នាំ២០២១វេលាម៉ោង ៤និង ២០ នាទី មានករណីគ្រោះ ថ្នាក់ចរាចរណ៍កើតឡើងមួយ ករណីត្រង់ ចំនុច ភូមិត្រពាំងសេះ ឃុំល្អាង ស្រុកដងទង់ ខេត្តកំពត លើផ្លូវជាតិលេខ 3 ចន្លោះគីឡូម៉ែត្រលេខ១២១ និង ១២២ រវាងគោយន្តកែច្នៃ ក្នុងទិសដៅស្របគ្នាពីកើតទៅលិច។-អ្នកបើកបរម៉ូតូមាន ឈ្មោះ កិល ហឿន ភេទ ប្រុស អាយុ៣៩ឆ្នាំ (ស្លាប់ នៅកន្លែងកើតហេតុ)និងប្រពន្ធរួមដំណើរ មាន ឈ្មោះ ជ្រុនចន្ថន អាយុ៣៨ឆ្នាំ រងរបួសធ្ងន់ បានបញ្ជូនទៅពេទ្យឈូក (ពាក់មួកសុវត្ថភាពទាំងពីនាក់)។ ជនរងគ្រោះពីនាក់ ប្តីប្រពន្ធរស់នៅភូមិតាមុំ ឃុំបានៀវ ស្រុកឈូក ខេត្តកំពតជិះម៉ូតូម៉ាកទ្រីម C125សេរី២០១៥ពណ៏ខ្មៅ ផ្លាកលេខ ព្រះសីហនុ 1D-8418 ទៅបុកគោយន្តពីក្រោយបន្ទាប់ពីកើតហេតុ គោយន្តច្នៃបើករត់គេចបាត់។-ចំនែកសាកសពនិងម៉ូតូ បានប្រគល់ជូនក្រុមគ្រួសារ និងបងប្អូនសាច់ញ្ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណី។ (ករណីនេះកម្លាំងជំនាញកំពុងធ្វើការស្រាវជ្រាវរកអ្នកបើកគោយន្ត យកមកដោះស្រាយតាមច្បាប់)…
-
ម៉ូតូបើកលឿនទៅបុករថយន្តពេញទំហឹងបណ្តាលឲ្យដួលរងរបួសធ្ងន់ស្រាល៉ចំនួន៣នាក់

ភ្នំពេញ ៖ ៣នាក់ម្តាយនិងកូនរងរបួស ធ្ងន់ស្រាល បន្ទាប់ពីជិះម៉ូតូយ៉ាងលឿនទៅបុក រថយន្តព្រូស ពេញទំហឹងបណ្ដាលឲ្យដួល កាលពីវេលា ម៉ោង៩និង៣០នាទី យប់ថ្ងៃអាទិត្យ ទី២០ ខែមិថុនា ឆ្នាំ២០២១ ត្រង់ចំណុច មុខ ភោជនីយដ្ឋាន យូនិក សែនសុខតាមបណ្ដោយផ្លូវ១៩៨៦ ក្នុងសង្កាត់ ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានី ភ្នំពេញ ។ អ្នករងគ្រោះទាំង៣នាក់មិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេដោយជិះម៉ូតូម៉ាកស៊ូមមើលអុិច ពណ៌សលាយខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1GN . 3669រងរបួសកូនម្នាក់ធ្ងន់និងកូនម្នាក់ទៀតរួមទាំងម្តាយរងរបួស ស្រាល។ ចំណែករថយន្តម៉ាកតូយូតា ព្រូស ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2AP.9529បើកបរដោយបុរស ម្នាក់។ យោងតាមប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថាដំបូងឡើយគេឃើញ រថយន្តព្រូសបើកតាមបណ្ដោយផ្លូវ ១៩៨៦ទិសដៅពីកើតមកលិច ខណៈ មកដល់ចំណុចកើតហេតុខាងលើក៏បត់ឆ្វេងដៃមិនប្រយ័ត្នក៏ត្រូវបានម៉ូតូស៊ូមមើលជិះដោយនារីម្នាក់រួមទាំងកូន២នាក់ទៀតមកពីក្រោយយ៉ាងលឿនបុកចំកង់ខាងមុខខាងឆ្វេងពេញទំហឹងបណ្ដាលឲ្យដួលរងរបួសធ្ងន់ស្រាលទាំង៣នាក់ភ្លាមត្រូវបានរថយន្តសារម៉ុយដឹកយកទៅមន្ទីរពេទ្យដើម្បីសង្គ្រោះជីវិតផងដែរ។ចំណែករថយន្តគឺបែកកង់ខាងមុខខាងឆ្វេងនិងរបូតកាងធ្លាក់មកថ្នល់។ ក្រោយពីកើតហេតុសមត្ថកិច្ចជំនាញ ខណ្ឌបានចុះមកវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុករង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕ដោយ ៖ ជីម ភារ៉ា
-
រថយន្តមួយគ្រឿង បើកលឿនបុករះម៉ូតូ និងរថយន្តពេញទំហឹង បណ្តាលឱ្យស្រ្តីម្នាក់ស្លាប់ភ្លាមៗ

ភ្នំពេញ ៖ រថយន្តម៉ាក Lexus Rx300 មួយគ្រឿង បើកបរក្នុងល្បឿនលឿនបុករះម៉ូតូ និងរថយន្តពេញទំហឹង បណ្តាលឱ្យស្រ្តីម្នាក់ហោះផ្លោងជិត១០ម៉ែត្រ បណ្តាលឱ្យបោកក្បាលស្លាប់ភ្លាមៗនៅនឹងកន្លែងហេតុ។ ករណីគ្រោះថ្នាក់ ចរាចរណ៍ ដ៏រន្ធត់នេះ បាន កេីត ឡេីង កាលពី វេលាម៉ោង ៣ និង ១០ នាទី រសៀល ថ្ងៃ ទី ២០ ខែ មិថុនា ឆ្នាំ ២០២១ ស្ថិតនៅ តាម បណ្ដោយ ផ្លូវ ជាតិ លេខ ៦ ទល់ មុខ បុរី ឌឹ ផ្លរ៉ា ភូមិ ក្តី ចាស់ ក្នុងសង្កាត់ បាក់ ខែង ខណ្ឌ ជ្រោយ ចង្វា រាជធានី ភ្នំពេញ ។ សព…
-
លោក ភុំ រ៉ា ប្រជុំផ្សព្វផ្សាយសេចក្តីសម្រេចរបស់គណកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា នៅឃុំទឹកជ្រៅ ស្រុកតំបែរ ខេត្តត្បូងឃ្មុំ

ត្បូងឃ្មុំ ៖ លោក ភុំ រ៉ា អនុប្រធានក្រុមការងារគណបក្សប្រជាជនចុះជួយស្រុកតំបែរ ប្រធានក្រុមការងារចុះជួយឃុំទឹកជ្រៅ ឃុំចុងជាច និងសហការី បានអញ្ជើញចុះជួបសំណេះសំណាល និងផ្សព្វផ្សាយសេចក្តីសម្រេចរបស់គណកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជាស្តីពីផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ.សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២១ នៅឃុំទឹកជ្រៅ ស្រុកតំបែរ ខេត្តត្បូងឃ្មុំ នាទីស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំទឹកជ្រៅ ដោយមានសមាជិក សមាជិកា ចូលរួមចំនួន៥០នាក់ ដោយអនុវត្តតាមវិធានសុខាភិបាល ៣កុំ ៣ការពារ ។ លោកភុំ រ៉ា បានជំរុញឲ្យសមាជិក សមាជិកា បន្តខិតខំអនុវត្តតាមគោលនយោបាយ របស់គណបក្សប្រជាជនកម្ពុជា កាន់តែមានប្រសិទ្ធភាព ដើម្បីឈានទៅរកជ័យជម្នះ បន្តនាពេលខាងមុខ។ ជាមួយគ្នានេះ លោកបានលើកឡើងពីការងារអាទិភាពសម្រាប់ថ្នាក់ដឹកនាំ និងសមាជិកសមាជិកា គណបក្ស នៃក្រុមការងារចុះមូលដ្ឋានស្រុក គណបក្សស្រុក គណបក្សមូលដ្ឋាន យកទៅអនុវត្តតាមដំណាក់កាលជាបន្តបន្ទាប់នៃសេចក្តីសម្រេចស្តីពីផែនការឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណ្ណត្តិទី៥ ឆ្នាំ២០២២ឱ្យមានប្រសិទ្ធភាពខ្ពស់ ៕ ដោយ / គ្រី សម្បត្តិ