Category: ព័ត៌មានសង្គម

  • សន្តិសុខមាតុភូមិ​៖ របាយការណ៍ទូទាំងប្រទេស ប្រចាំថ្ងៃទី១៩ មិថុនា ២០២១

    សន្តិសុខមាតុភូមិ​៖ របាយការណ៍ទូទាំងប្រទេស ប្រចាំថ្ងៃទី១៩ មិថុនា ២០២១

    សន្តិសុខមាតុភូមិ​៖ របាយការណ៍ទូទាំងប្រទេស ប្រចាំថ្ងៃទី១៩ មិថុនា ២០២១៖

  • លួចម៉ូតូយកទៅលក់សុីចាយសប្បាយបាន ១ថ្ងៃ ស្អែកឡេីងជាប់ខ្នោះសមត្ថកិច្ចខណ្ឌច្បារអំពៅ

    លួចម៉ូតូយកទៅលក់សុីចាយសប្បាយបាន ១ថ្ងៃ ស្អែកឡេីងជាប់ខ្នោះសមត្ថកិច្ចខណ្ឌច្បារអំពៅ

    ភ្នំពញ ៖ យោងតាមរបាយការណ៍របស់លោកវរសេនីយ៍ឯក ម៉ៅ សឿត អធិការនគរបាលខណ្ឌច្បារអំពៅ បានឲ្យដឹងនៅព្រឹកថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ ២០២១នេះ មានករណី លួច (ម៉ូតូ) នៅចំណុចរោងកម្មករបុរីប៉េងហួត ផ្លូវ បេតុង ភូមិវាលស្បូវ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ កាលពី ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ ២០២១ ម៉ោង០៦និង០០នាទី ត្រូវសមត្ថកិច្ចស្រាវជ្រាវចាប់ខ្លួនជនសង្ស័យបានម្នាក់ ។ លោកអធិការខណ្ឌច្បារអំពៅ បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ខា រតនា ភេទ ប្រុស អាយុ ១៨ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កម្មករសំណង់ ស្នាក់នៅកន្លែងកើតហេតុ។ ចំណែកជនសង្ស័យឈ្មោះ ម៉ុន សុខនឺម ភេទ ប្រុស អាយុ ១៨ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កម្មករសំណង់ ស្នាក់នៅកន្លែងកើតហេតុ។ លោក…

  • រដ្ឋលេខាធិការក្រសួងមហាផ្ទៃចុះពិនិត្យអាគារសម្រាប់ទស្សនាកីឡា និងការហ្វឹកហាត់បន្ទាប់ពីបានសាងសងរួចជាស្ថាពរនៅបណ្ឌិត្យសភានគរបាលកម្ពុជា

    រដ្ឋលេខាធិការក្រសួងមហាផ្ទៃចុះពិនិត្យអាគារសម្រាប់ទស្សនាកីឡា និងការហ្វឹកហាត់បន្ទាប់ពីបានសាងសងរួចជាស្ថាពរនៅបណ្ឌិត្យសភានគរបាលកម្ពុជា

    នាព្រឹកថ្ងៃសុក្រ ទី១៨ នេះ ឯកឩត្តម នាយឩត្តមសេនីយ៍ សាស្រ្តាចារ្យ សេង ផល្លី ប្រធានបណ្ឌិត្យសភា និងមន្ដ្រីមួយចំនួនទៀតបានទទួល ឯកឧត្ដម សន្ដិបណ្ឌិត សុខ ផល រដ្ឋលេខាធិការ អញ្ជើញមកពិនិត្យអគារសម្រាប់អង្គុយទស្សនាកីឡានិងការហ្វឹកហាត់ផ្សេងៗបន្ទាប់ពីបានសាងសង់រួចជាស្ថាពរ(១០០%) នៅបណ្ឌិត្យសភានគរបាលកម្ពុជា។ អគារនេះឧបត្ថម្ភថវិកាសាងសង់ដោយឯកឧត្ដម សុខ ផល និងលោកជំទាវ ដែលមានមុខងារជាកន្លែងអង្គុយទស្សនា ការហ្វឹកហាត់បើកបរម៉ូតូនិង រថយន្តប្រដេញបង្ក្រាបបទល្មឹសតាមដងផ្លូវ ការដើរព្យុហយាត្រា ការសំដែងក្បាច់គុននៅលើទីវាល ការប្រកួតកីឡាបាល់ទាត់ និងអាចជាកន្លែងសម្រាប់ប្រារព្ធពិធីផ្សេងៗទៀតផងដែរ។ ការឧបត្ថម្ភរបស់ឯកឧត្ដម សុខ ផល គឺជាការចូលរួមចំណែកក្នុងការកសាងសមិទ្ធផលជាច្រើនរបស់បណ្ឌិត្យសភា ដែលបានកសាងឡើងដោយសម្តេចតេជោ និង សម្តេចក្រឡាហោម ព្រមទាំងសប្បុរសជនមួយចំនួនទៀតដូចជា ឯកឧត្តម សន្តិបណ្ឌិត ចាន់ អ៊ាន បានឧបត្ថម្ភផ្លូវ១ខែ្សប្រវែង១៦៩ម៉ែត ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន បានឧបត្ថម្ភផ្លូវបេតុង១ខ្សែប្រវែង ៧៥៦ម៉ែត ជាដើម ។ សមិទ្ធផលទាំងនេះ បានបង្ហាញឱ្យឃើញអំពីវឌ្ឍនភាពយ៉ាងខ្លាំងនិងគុណភាពបណ្តុះបណ្តាលរបស់បណ្ឌិត្យសភា ក្រោមការណែនាំ យកចិត្តទុកដាក់ខ្ពស់ និង…

  • ឧកញ៉ា ប្រាក់ ប្រាកដ ត្រូវសមត្ថកិច្ចឃាត់ខ្លួនតាមដីកាតុលាការ ពាក់ព័ន្ធករណីឆបោកប្រាក់ ១០មុឺនដុល្លារ

    ឧកញ៉ា ប្រាក់ ប្រាកដ ត្រូវសមត្ថកិច្ចឃាត់ខ្លួនតាមដីកាតុលាការ ពាក់ព័ន្ធករណីឆបោកប្រាក់ ១០មុឺនដុល្លារ

    ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បានឃាត់ខ្លួនឧកញ៉ា ប្រាក់ ប្រាកដ នៅវេលាម៉ោង៩ព្រឹក ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១ ក្នុងហាងកាហ្វេមួយកន្លែង ស្ថិតតាមបណ្តោយផ្លូវហាណូយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ តាមដីកាតុលាការ ដើម្បីយកទៅសួរនាំពីដំណើរឿងឆបោកប្រាក់ចំនួន១០ម៉ឺនដុល្លារ។ បេីយោងតាមពាក្យបណ្តឹងរបស់អ្នកស្រី ចាន់ ធូ មានទីលំនៅភូមិព្រៃនប់២ ឃុំព្រៃនប់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ប្តឹងចូលទៅសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី ២៥ ខែ ឧសភា ឆ្នាំ ២០២១ បានឲ្យដឹងថា នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ ឈ្មោះប្រាក់ ប្រាកដ បាននិយាយធានារត់ការផ្ទេរឈ្មោះតួនាទីប្តីរបស់នាង ឈ្មោះ អេង អូន ចេញពីក្របខណ្ឌកងទ័ព ទៅជាក្របខណ្ឌនគរបាលជាតិ និងឡើងធ្វើជាស្នងការរងនគរបាលខេត្តព្រះសីហនុ ដោយទារប្រាក់រត់ការចំនួន៣០ម៉ឺនដុល្លារ។ ក្រោយនិយាយត្រូវគ្នា នៅថ្ងៃទី២៦ ខែមករា ឆ្នាំ ២០២១ អ្នកស្រី ចាន់ ធូ និងស្វាមី បានប្រគល់លុយចំនួន១០ម៉ឺនដុល្លារ អោយទៅឈ្មោះប្រាក់…

  • កម្លាំងនគរបាលខណ្ឌដង្កោ សហការជាមួយកម្លាំងមន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃ ចុះឃាត់ខ្លួនប៉ូលីសក្លែងក្លាយ៤នាក់

    កម្លាំងនគរបាលខណ្ឌដង្កោ សហការជាមួយកម្លាំងមន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃ ចុះឃាត់ខ្លួនប៉ូលីសក្លែងក្លាយ៤នាក់

    ភ្នំពេញ ៖ យោងតាមប្រភពព័ត៌មានពីលោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការខណ្ឌដង្កោ បានឲ្យដឹងនៅរសៀលថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១ នេះ កម្លាំងមន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃ សហការណ៍ជាមួយកម្លាំងនគរបាលខណ្ឌដង្កោ បានបើកការស្រាវជ្រាវនិងឃាត់ខ្លួនជនសង្ស័យ៤នាក់ជាបន្តបន្ទាប់ដែលពួកគេបានក្លែងឯកសណ្ឋានជាមន្ត្រីនគរបាលជាតិជិះរថយន្តអត់ស្លាកលេខដើរអុកឡុកប្រជាពលរដ្ឋនៅមូលដ្ឋាន ។ លោកវរសេនីយ៍ឯក ជឹម សុីថា អធិការនគរបាលខណ្ឌដង្កោ បានឲ្យដឹងទៀតថា កាលពីយប់ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១ កម្លាំងសមត្ថកិច្ចមូលដ្ឋានបានជិះល្បាតនៅភូមិគំរៀង សង្កាត់ព្រៃវែង ខណ្ឌដង្កោ ហេីយឃេីញការសង្ស័យខាងលេីមានសកម្មភាពមិនប្រក្រតី ក៏បានចុះទៅធ្វើការសាកសួរ តែខាងជនសង្ស័យដែលគ្រោងឯកសណ្ឋានជាមន្ត្រីនគរបាលជាតិនិងមានការសម្គាល់របស់នគរបាលប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃនិងមានពាក់ឋានន្តរស័ក្កសុទ្ធតែវរសេនីយ៍ទោនិងវរសេនីយ៍ត្រី ធ្វេីប្រងេីយមិនញញើតសមត្ថកិច្ចមូលដ្ឋាននោះឡើយថែមទាំងអង្គុយចុចទូរស័ព្ទហើយខ្ជិលនិយាយជាមួយមន្ត្រីមូលដ្ឋានសូម្បីតែមួយមាត់។ បន្ទាប់ពីទទួលបានព័ត៌មាននេះភ្លាម លោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោបានរាយការណ៍ជូនថ្នាក់លើដើម្បីសុំគោលការណ៍ដោយសារតែជនសង្ស័យស្លៀកពាក់ឯកសណ្ឋាននិងមានកាតសម្គាល់ខ្លួនជាមន្ត្រីនគរបាលជាតិ ទើបធ្វើឲ្យកម្លាំងជំនាញខណ្ឌដង្កោពិបាកនិងធ្វើការបន្តិច បន្ទាប់ពីទទួលបានបទបញ្ជាពីនាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិទទួលបន្ទុកបង្ក្រាបគ្រឿងញៀននៃក្រសួងមហាផ្ទៃ ទើបកម្លាំងជំនាញខណ្ឌដង្កោបើកការស្រាវជ្រាវនិងឃាត់ខ្លួនបានជនសង្ស័យ៣នាក់នៅយប់ថ្ងៃទី១៧ ខែមិថុន ឆ្នាំ២០២១។លុះព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១ កម្លាំងសមត្ថកិច្ចធ្វេីការស្រាវជ្រាវដល់ភូមិគំរៀង សង្កាត់ព្រៃវែង ខណ្ឌដង្កោ និងបានឃាត់ខ្លួនជនសង្ស័យម្នាក់ទៀត ។ ក្រោយមក កម្លាំងនគរបាលខណ្ឌដង្កោបានប្រគល់ជនសង្ស័យទាំង៤នាក់និងវត្ថុតាងខាងលើទៅឲ្យមន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃបន្តនីតិវិធីនិងកសាងសុំនុំរឿងបញ្ជូនទៅកាន់តុលាការចាត់ការតាមច្បាប់ ៕ ដោយ ៖ ជីម…

  • ឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល អញ្ជើញជួបសម្តែងការគួរសមសម្តេចវិបុលសេនាភក្តី សាយ ឈុំ ដើម្បីគោរពរាយការណ៍ជូនអំពីសមិទ្ធផលការងារសម្រេចបាន ក្នុងវិស័យសាធារណការ និងដឹកជញ្ជូន

    ឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល អញ្ជើញជួបសម្តែងការគួរសមសម្តេចវិបុលសេនាភក្តី សាយ ឈុំ ដើម្បីគោរពរាយការណ៍ជូនអំពីសមិទ្ធផលការងារសម្រេចបាន ក្នុងវិស័យសាធារណការ និងដឹកជញ្ជូន

    ភ្នំពេញ ៖ ឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញជួប សម្តែងការគួរសមសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភាដើម្បីគោរពរាយការណ៍ជូន អំពី សមិទ្ធផលការងារសម្រេចបានក្នុងវិស័យសាធារណការ និងដឹកជញ្ជូន ដោយមានការអញ្ជើញចូលរួមអមដំណើរពីសំណាក់ថ្នាក់ដឹកនាំក្រសួង កាលពីថ្ងៃពុធ ៧កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១ ។ ថ្លែងក្នុងរបាយការណ៍គោរពជូនសម្តេចវិបុលសេនាភក្តីនាឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ត្រីបានជម្រាបជូនអំពីលទ្ធផលការងារឆ្នាំ២០២០ និងទិសដៅកាងារ ឆ្នាំ២០២១ របស់ក្រសួងដែលរួមមាន៖ គម្រោង អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធដែលសម្រេចបាន គម្រោងកំពុងអនុវត្តបន្ត និងគម្រោងនាពេលអនាគត ទាក់ទងនឹងការសាងសង់ ពង្រីក និងលើកកម្ពស់គុណភាពផ្លូវពីផ្លូវពីរស្រទាប់ស្តើង (DBST) ទៅជាផ្លូវបេតុងកៅស៊ូផ្លូវ(AC) ស្របតាមបរិបទនៃការរីកចម្រើនសេដ្ឋកិច្ចជាតិ ក្នុងនោះរួមមាន៖ គម្រោងសាង សង់ ពង្រីក និងលើកកម្ពស់គុណភាពផ្លូវជាតិលេខ១ ផ្លូវជាតិលេខ២ ផ្លូវជាតិលេខ៣ ផ្លូវជាតិលេខ ៤ ផ្លូវជាតិ លេខ៥ និងបណ្តាញផ្លូវជាតិជាច្រើនទៀត។ បន្ថែមទៅលើគម្រោងសាងសង់…

  • ការប្រឡងឌីប្លូម និងបាក់ឌុបសម្រាប់សាលារដ្ឋ និងឯកជននឹងត្រូវធ្វើឡើងចុងឆ្នាំនេះ

    ការប្រឡងឌីប្លូម និងបាក់ឌុបសម្រាប់សាលារដ្ឋ និងឯកជននឹងត្រូវធ្វើឡើងចុងឆ្នាំនេះ

    យោងតាម អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា លោក រស់ សុវាចា បានប្រាប់បណ្ដាញព័ត៌មាន អោយដឹង នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១នេះថា ការប្រឡងឌីប្លូម និងបាក់ឌុប ត្រូវបន្តអនុវត្តគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន ស្របនឹងវិធានការសុវត្ថិភាពសុខភាព។លោក រស់ សុវាចា បានបញ្ជាក់ថា ក្រសួងអប់រំ យុវជន និងកីឡា បានកំណត់ការប្រឡងថ្នាក់ជាតិ សម្រាប់សាលារដ្ឋ និងសាលាឯកជន ដែលមិនមានលទ្ធភាពរៀបចំ ការប្រឡងដោយខ្លួនឯងដូចតទៅ៖ សម័យប្រឡងឌីប្លូមថ្នាក់ជាតិ គឺប្រព្រឹត្តិទៅនៅ ១៥ វិច្ឆិកា ២០២១៖ ក្រសួងអប់រំ យុវជន និងកីឡា ប្រគល់សិទ្ធិអំណាច និងការទទួលខុសត្រូវទាំងស្រុង ជូនដល់គ្រឹះស្ថានមធ្យមសិក្សានីមួយៗ រៀបចំការប្រលង។ មន្ទីរអប់រំ យុវជន និងកីឡា មានភារកិច្ចបញ្ជូនបុគ្គលិកអប់រំ នៅការិយាល័យជំនាញ ដើម្បីត្រួតពិនិត្យតាមមណ្ឌលប្រឡងមួយចំនួន ក្នុងករណីចាំបាច់។ សម័យប្រឡងបាក់ឌុបថ្នាក់ជាតិ គឺ០៦ ធ្នូ ២០២១៖ ប្រធានមន្ទីរអប់រំ យុវជន…

  • គណៈកម្មាធិការអនុសាខាកាកបាទក្រហម ខណ្ឌច្បារអំពៅ ចែកអំណោយដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ៦៦គ្រួសារ នៅក្នុងសង្កាត់វាលស្បូវ

    គណៈកម្មាធិការអនុសាខាកាកបាទក្រហម ខណ្ឌច្បារអំពៅ ចែកអំណោយដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ៦៦គ្រួសារ នៅក្នុងសង្កាត់វាលស្បូវ

    ភ្នំពេញ៖ ប្រតិភូគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌច្បារអំពៅ ដឹកនាំដោយ លោក ចេង មុនីរ៉ា ប្រធានកិត្តិយសអនុសាខាកាកបាទក្រហមខណ្ឌ រួមជាមួយលោកស្រី ហេង សុវត្ថា ប្រធានអនុសាខាកាកបាទក្រហមខណ្ឌ នៅព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១ បាននាំយកអំណោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែនប្រធានកាកបាទក្រហមកម្ពុជា ទៅចែកជូនដល់ប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាត អ្នកជំងឺអេដស៍ អ្នកគ្មានទីពឹង ក្នុងអំឡុង ពេលរងផលប៉ះពាល់ដោយសារជំងឺកូវីដ-១៩ចំនួន ៦៦គ្រួសារ ក្នុងសង្កាត់វាលស្បូវ ខណ្ឌច្បារ អំពៅ។ ក្នុងពិធីនេះលោក ចេង មុនីរ៉ា បាននាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់គ្រួសារទាំងអស់ប្រកបដោយសេចក្តីនឹករលឹក។ ទីណាមានការលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា ជាក់ ស្តែងដូចជាពេលនេះ គឺជាការជួយរបស់កាកបាទក្រហមកម្ពុជា ដោយមិនប្រកាន់និន្នាការនយោបាយ ជាតិសាសន៍ សាសនា វណ្ណៈ ពណ៌សម្បុរអ្វីទាំងអស់។ លោកប្រធានកិត្តិយសក៏សូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់បង្កើនការប្រុងប្រយ័ត្នបន្ថែមទៀត ជាពិសេសសូមគោរពអនុវត្តតាមវិធានការនានារបស់រាជរដ្ឋាភិបាល វិធានការក្រសួងសុខា ភិបាល និងរដ្ឋបាលរាជធានីភ្នំពេញ ជាពិសេសសូមបន្តអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការការពារខ្លួនពីជំងឺកូវីដ-១៩ គឺ «៣កុំ…

  • រ៉ឺម៉កម៉ូតូដឹកទឹកសុទ្ធ រេចង្កូតបុករថយន្តហាយឡែនឌ័របញ្ឈរចោលខូចខាតយ៉ាងដំណំ

    រ៉ឺម៉កម៉ូតូដឹកទឹកសុទ្ធ រេចង្កូតបុករថយន្តហាយឡែនឌ័របញ្ឈរចោលខូចខាតយ៉ាងដំណំ

    រតនគិរី ៖ រ៉ឺម៉កម៉ូតូដឹកទឹកបរិសុទ្ធ បុកគូទរថយន្តហាយឡែនឌ័រ អស់មួយចំហៀងខាងឆ្វេងយ៉ាងដំណំ ខណៈរថយន្តហាយឡែនឌ័រ កំពុងឈប់ចតទុកចោលនៅចិញ្ចើមផ្លូវជាតិ ស្រាប់តែរ៉ឺម៉កម៉ូតូដឹកទឹកបរិសុទ្ធបានជ្រុលចង្កូតទៅបុកពីក្រោយយ៉ាងពេញទំហឹងតែម្តង ។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៨និង០០នាទីព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១ តាមបណ្តោយផ្លូវជាតិលេខ៧៨ ស្ថិតនៅក្នុងភូមិភ្នំស្វាយ សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី។ ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ រថយន្ត១គ្រឿងម៉ាក ហាយឡែនឌ័រ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2AW-2306 ជាកម្មសិទ្ធិរបស់ឈ្មោះ មៀច មាន ភេទប្រុស អាយុ៥១ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិ-សង្កាត់ខាងលើ បានចតទុកនៅលើចិញើមផ្លូវជាតិ គាត់បានទៅមើលជាងជីករណ្តៅដីធ្វើផ្ទះ ស្រាប់តែរ៉ឺម៉កដឹកទឹកបរិសុទ្ធបើកមកដល់ចំណុចកើតហេតុក៏បានបុកពីក្រោយពេញទំហឹង។ តាមការបញ្ជាក់ពីយុវជនបើករ៉ឺម៉កម៉ូតូនោះបានឲ្យដឹងថា ម៉ូតូនេះធ្លាប់ធ្វើរហូតផងដែរ ប៉ុន្តែចេះតែនៅទាញដៃចង្កូតរហូត ខ្លួនបើករ៉ឺម៉កម៉ូតូដឹកទឹកបរិសុទ្ធមកដល់ចំណុចកើតហេតុពីកើតទៅលិច ស្រាប់តែម៉ូតូនេះបានទាញទៅរកឡានដែលកំពុងបញ្ឈរចោលនៅចិញ្ចើមផ្លូវក៏បុករះពីក្រោយដល់មុខទៅ។ ក្រោយកើតហេតុគេឃើញវត្តមាននគរបាលចរាចរណ៍នៃស្នងការដ្ឋាននគរបាលខេត្តចុះមកដល់កន្លែងកើតហេតុ ធ្វើការអន្តរាគមន៍និងវាស់វែងយកមធ្យោបាយទាំង២គ្រឿងទៅរក្សាទុកនៅការិយាល័យចរាចរណ៍នៃស្នងការនគរបាលខេត្ត ដើម្បីសម្របសម្រួលចេញថ្លៃជួសជុលរថយន្តខាងលើនេះ៕ដោយ គតិ យុត្ត

  • គ្រឿងញៀនជិត៤០គីឡូ និងជនសង្ស័យ៤នក់ត្រូវសមត្ថកិច្ចបង្ក្រាបនៅខេត្តបន្ទាយមានជ័យ

    គ្រឿងញៀនជិត៤០គីឡូ និងជនសង្ស័យ៤នក់ត្រូវសមត្ថកិច្ចបង្ក្រាបនៅខេត្តបន្ទាយមានជ័យ

    ប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀន២ករណី បានធ្វើឡើងនៅថ្ងៃទី១៦មិថុនា ឆ្នាំ២០២១ ស្ថិតភូមិសាស្ត្រស្រុកម៉ាឡៃ និងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនដឹកនាំដោយលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងមានការសម្របសម្រួលលោក កើត សុវណ្ណារ៉េត ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ ដែលត្រូវបានអនុវត្តតាមដីការបញ្ជាអោយចូលខ្លួនចុះថ្ងៃទី៣១ ខែឧសភា ឆ្នា២០២១ចេញដោយលោក កែវ សុជាតិ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង។ លោកវរសេនីយ៍ឯក ធិន ស៊ិនដេត ស្នងការរងទទួលការងារប្រឆាំងបទល្មើសគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា ការបង្ក្រាបករណីទី១ បានធ្វើឡើងនៅព្រឹកថ្ងៃទី១៦មិថុនាឆ្នាំ២០២១ នៅចំណុចផ្ទះល្វែង១កន្លែងស្ថិតភូមិ.សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែតបានឃាត់ខ្លួនជនសង្ស័យ៤នាក់ មានឈ្មោះ រ៉ុង យ៉ីហាក់ ភេទប្រុស អាយុ៣៦ឆ្នាំ , ឈ្មោះ រ៉ុង គីមហ៊ាង ភេទប្រុស អាយុ៣៩ឆ្នាំ, ឈ្មោះ សុខ សេថា ភេទប្រុស អាយុ២៣ឆ្នាំ និងឈ្មោះ វ៉ាន់ ឈីដា ភេទស្រី អាយុ២៨ឆ្នាំ ជាជនជាតិថៃ។ ជាមួយគ្នានោះ…