-
បុរសម្នាក់ បានធ្លាក់ពីលើអាគារមួយកន្លែងដែលកំពុងតែសាងសង់ បណ្ដាលឱ្យស្លាប់ភ្លាមៗ

ភ្នំពេញ ៖ បុរសម្នាក់ បានធ្លាក់ពីលើអាគារមួយកន្លែងដែលកំពុងដែលសាងសង់ បណ្ដាលឱ្យស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ។ ហេតុការណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង១០ និង៤០ព្រឹក ថ្ងៃទី១៧ ខែមីថុនា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវ៣៧៦ ក្នុងសង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។ ជនរងគ្រោះមានឈ្មោះ សែម វិបុល ភេទប្រុស អាយុ ២០ឆ្នាំជាង ជាជនជាតិខ្មែរ។ បើតាមប្រភពព័ត៌មានពីលោកពូម្នាក់ បានបញ្ជាក់ឱ្យដឹងថា នៅមុនពេលកើតហេតុ បុរសជនរងគ្រោះកំពុងតែផ្សារដែកនៅខាងលើដំបូលអាគារ ហើយពេលនោះ ជនរងគ្រោះធ្វើការមិនបានដាក់ខ្សែក្រវ៉ាត់ឱ្យបានត្រឹមត្រូវនោះទេ ក៏ស្រាប់តែមួយសន្ទុះក្រោយមក បុរសខាងលើបានធ្វើការមិនប្រយ័ត្ន ក៏បានធ្លាក់ពីខាងលើអាគារចុះមកក្រោម បណ្ដាលឱ្យស្លាប់ភ្លាមៗនៅនិងកន្លែងកើតហេតុតែម្ដង។ ក្នុងករណីនេះដែរ សមត្ថកិច្ចប៉ុស្ដិ៍នគរបាលបឹងកេងកង៣ បានចុះមកឃាត់ខ្លួនមេការដ្ឋាន ដែលសាងសង់ខាងលើ ដើម្បីធ្វើការសាកសួរនាំបន្ត។ ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុ រួចបានធ្វើការទំនាក់ទំនងទៅខាងគ្រូពេទ្យ ដើម្បីឱ្យចុះមកធ្វើតេស្តសំណាក ដោយធ្វើរួចមិនឃើញមានការឆ្លងជំងឺកូវីដ១៩ ក៏បានឱ្យសមត្ថកិច្ចជំនាញធ្វើកោសល្យវិច័យត្រួតពិនិត្យសពរួចរាល់ ក៏ប្រគល់សពឱ្យសមត្ថកិច្ច ដើម្បីរង់ចាំសាច់ញាតិ និងក្រុមគ្រួសារ មកទទួលយកទៅធ្វើបុណ្យបានប្រពៃណី៕ ដោយ/ ឆៃហួត
-
ឃាត់ខ្លួនជនជាតិចិន ២នាក់ ត្រូវសមត្ថកិច្ចចាប់ខ្លួនពាក់ព័ន្ធករណីចែកចាយថ្នាំវ៉ាក់សាំងកូវីដ-១៩ ដោយខុសច្បាប់នៅខេត្តកោះកុង

ជនជាតិចិន២នាក់ ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌខេត្តកោះកុង សហការជាមួយស្នាក់ការសន្តិសុខចាំយាម ឃាត់ខ្លួនបាននៅម៉ោង៤រសៀលថ្ងៃទី១៦មិថុនាឆ្នាំ២០២១ នៅចំណុចក្រុមហ៊ុន L.y p group ភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង។ ប្រតិបត្តិការបង្ក្រាបនោះដឹកនាំដោយ លោក វរសេនីយ៍ទោ នួន វុត្ថា មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តកោះកុង និងសម្របសម្រួលដោយលោក អេង ចាន់ភារ៉ា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត។ ការឃាត់ខ្លួននោះ ពាក់ពន្ធ័នឹងអំពើសង្ស័យចែកចាយថ្នាំវ៉ាក់សាំងស៊ីណូវ៉ាក់ (Sinovac) ដោយខុសច្បាប់។ ជនសង្ស័យទី១មានឈ្មោះ Li Changqing ភេទប្រុស អាយុ៥៣ឆ្នាំ ជនជាតិចិន ស្នាក់នៅភូមិ ឃុំ កើតហេតុ និងម្នាក់ទៀតមានឈ្មោះ Huang Zhongwer ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិចិន ស្នាក់នៅភូមិ ឃុំ កើតហេតុ។ ក្នុងប្រតិបត្តិការនោះ សមត្ថកិច្ចដកហូតវត្ថុតាងរួមមាន រថយន្ត១គ្រឿង, ថ្នាំវ៉ាក់សាំង Sinovacចំនួន៦៥ដប, ធុងស្នោរក្លាសេថ្នាំ១, ម្ជុល,សឺរ៉ាំងចំនួន៤៥ដើម, សំឡីអាល់កុលជូតដៃចំនួន១១កញ្ចប់, ស្រោមដៃចំនួន៣គូរ និងទឹកអាល់កុលចំនួន៣ដប។ បច្ចុប្បន្នកម្លាំងជំនាញកំពុងអនុវត្តតាមនីតិវិធី។…
-
អភិបាលខេត្តព្រៃវែង អញ្ជើញប្រគល់រថយន្តសង្រ្គោះបន្ទាន់ ចំនួន១គ្រឿង ជូនដល់មន្ទីរពេទ្យបង្អែកស្រុកកំចាយមារ

ថ្ងៃព្រហស្បតិ៍ ទី១៧ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្ដម ជា សុមេធី អភិបាលខេត្តព្រៃវែង បានអញ្ជើញប្រគល់រថយន្តសង្រ្គោះបន្ទាន់ ចំនួន១ គ្រឿង (Ambulance) របស់ក្រសួងសុខាភិបាល ដែលបានឧបត្ថម្ភដល់មន្ទីរពេទ្យបង្អែកស្រុកកំចាយមារ ខេត្តព្រៃវែង សំរាប់បម្រើការងារសង្គម និងការងារជួយសង្គ្រោះជនរងគ្រោះដោយឧបទ្ទវហេតុផ្សេងៗ ពិសេស យុទ្ធនាករសង្រ្គោះជនរងគ្រោះក្នុងកំឡុងពេលវិបត្តិកូវីដ-១៩នេះតែម្តង។ ពិធីប្រគល់ និងទទួលបានធ្វើឡើងនៅបរិវេណនៃសាលាខេត្តព្រៃវែង ដោយមានការ អញ្ជើញចូលរួមពីលោកអភិបាលរងខេត្ត នាយក(រង)សាលាខេត្ត និងលោកប្រធានមន្ទីរសុខាភិបាលខេត្ត ព្រមទាំងសហការី។ ឆ្លៀតក្នុងឱកាសនេះ ឯកឧត្ដម អភិបាល ខេត្ត សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រសួងសុខាភិបាលនូវអំណោយដ៏ថ្លៃថ្លា ដែលបានប្រគល់ជូនមន្ទីរពេទ្យបង្អែកស្រុកកំចាយមារ នាពេលនេះ ក្នុងខណៈពេលដែលមន្ទីរពេទ្យបង្អែកយើង កំពុងតែចូលរួមយ៉ាងសកម្មក្នុងការតស៊ូ បង្ការ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក៍ដូចជា ពង្រឹងវិស័យសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមទូទៅ ក្នុងការថែរក្សាសុខភាពសាធារណៈ សុខភាព អាយុជីវិតពលរដ្ឋ និងសង្គមជាតិផងដែរ។ ជាចុងក្រោយ ឯកឧត្ដម អភិបាល ខេត្ត សូមជូនពរ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងសុខាភិបាល សូមមានសុខភាពល្អបរិបូរណ៍ ជៀសផុតពីជំងឺកូវីដ-១៩ និងជួបតែពុទ្ធពរទាំង ៤ប្រការ…
-
ក្រុមហ៊ុនឯកជន២ ឧបត្ថមថវិកា២ម៉ឺនដុល្លារ និងអង្ករ ៧តោនជូនរដ្ឋបាលរាជធានី ដើម្បីជួយប្រជាពលរដ្ឋរងគ្រោះ ឬរងផលប៉ះពាល់ធ្ងន់ធ្ងរ ដោយមេរោគកូវីដ-១៩

ភ្នំពេញ៖ ក្រុមហ៊ុនឯកជនចំនួន២ ក្នុងនោះរួមមានក្រុមហ៊ុន ស៊ុមី (ខេមបូឌា) វ៉ាយរីង ស៊ីស្ទីម ខូអិលធីឌី និងក្រុមហ៊ុន ព្រូដិនសល (ខេមបូឌា) ឡាយហ្វ៍ អីសួរ៉ិនស៍ ភីអិលស៊ី បានឧបត្ថម ថវិកា ចំនួន ២០,000$ (ម្ភៃពាន់ដុល្លារអាមេរិក)និងអង្ករចំនួន ៧តោន ជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីជួយឧបត្ថម្ភជីវភាពជូនប្រជាពលរដ្ឋដែលទទួលរងគ្រោះ ឬរងផលប៉ះពាល់ធ្ងន់ធ្ងរ ជំងឺកូវីដ-១៩ ។ ពិធីប្រគល់និងទទួលអំណោយពីក្រុមហ៊ុនទាំង២ខាងលើនេះបានធ្វើឡើងនាព្រឹកថ្ងៃទី១៧មិថុនា ក្រោមវត្តមានលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញនៅសាលារាជធានីភ្នំពេញ។ លោកឃួង ស្រេង បានមានប្រសាសន៍ថា ៖ក្នុងនាមក្រុមប្រឹក្សា គណៈអភិបាលរាជធានីភ្នំពេញ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទាំងអស់នៅរាជធានីភ្នំពេញ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ក្រុមហ៊ុន ស៊ុមី (ខេមបូឌា) វ៉ាយរីង ស៊ីស្ទីម ខូអិលធីឌី ដែលបានឧបត្ថម្ភ ថវិកា ចំនួន ២០,000$ (ម្ភៃពាន់ដុល្លារអាមេរិក) និងក្រុមហ៊ុន ព្រូដិនសល (ខេមបូឌា) ឡាយហ្វ៍ អីសួរ៉ិនស៍ ភីអិលស៊ី…
-
អតិថិជនមហាសំណាងឈ្នះលុយសុទ្ធ $៨0,000 ពីក្រុមហ៊ុន សែលកាត

ពិតជាអតិថិជនកំពូលសំណាងពិតៗតែម្តងដែលបានឈ្នះលុយសុទ្ធ $80,000 ក្នុងកម្មវិធី “ឈ្នះលុយសុទ្ធ $10,000 រៀងរាល់ថ្ងៃ” ពីក្រុមហ៊ុន សែលកាត ។អតិថិជនមហាសំណាងនេះមានឈ្មោះថា សឹម សៅ មានមុខរបរជាជាងសំណង់ ស្នាក់នៅក្នុងឃុំស្វាយជុក ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំ បានឈ្នះរង្វាន់លុយសុទ្ធ $80,000 កាលពីថ្ងៃទី21 ខែមេសា ឆ្នាំ 2021។ លោក សឹម សៅ និងក្រុមគ្រួសារបានបង្ហាញពីចំណាប់អារម្មណ៍ទាំងអួលដើមកថា៖ “ ខ្ញុំពិតជាមានអារម្មណ៏រំភើបរីករាយ ត្រេកអរណាស់ ដែលបានឈ្នះរង្វាន់ទឹកប្រាក់ $80,000 ហើយពេលខាងក្រុមហ៊ុនសែលកាតទូរស័ព្ទមកប្រាប់ថាឈ្នះរង្វាន់ គឺខ្ញុំជឿជាក់ហ្មងថាមិនមែនជាការបោកប្រាស់នោះទេ ព្រោះខ្ញុំបានតាមដានមើលការផ្សាយផ្ទាល់ចាប់រង្វាន់នៅលើទូរទស្សន៏ហើយឃើញថាលេខកូដឈ្នះរង្វាន់ត្រូវនឹងលេខកូដរបស់ខ្ញុំពិតមែន។ ហើយទឹកប្រាក់ $80,000 នេះខ្ញុំនឹងយកទៅទិញដីដើម្បីបើកអាជីវកម្មលក់ដូរផ្គត់ផ្គង់ជីវភាពគ្រួសារ និងទុកសម្រាប់ផ្គត់ផ្គង់ការសិក្សាឲ្យកូនរបស់ខ្ញុំ។ ជាចុងក្រោយនេះខ្ញុំសូមអរគុណដល់ក្រុមហ៊ុន សែលកាត ព្រោះថាទឹកប្រាក់ $80,000 ពិតជាច្រើនសន្ធឹកសន្ធាប់ណាស់ដែលអាចជួយលើកកម្ពស់ជីវភាពគ្រូសាររបស់ខ្ញុំ និងសូមផ្តាំផ្ញើដល់អតិថិជនសែលកាតាទាំងអស់នៅតែបន្តព្យាយាមចូលរួមលេងនោះនឹងអាចឈ្នះរង្វាន់ដូចរូបខ្ញុំដែរ ហើយក្រុមហ៊ុនពិតជាប្រគល់ទឹកប្រាក់ជូនខ្ញុំពិតប្រាកដមែន មិនមានការបោកប្រាស់នោះទេ”។ សែលកាត តែងតែផ្តល់នូវក្តីរំភើបនិងបំពេញបំណងប្រាថ្នាដល់អតិថិជនរបស់ខ្លួនជាបន្តបន្ទាប់។ រង្វាន់លុយសុទ្ធមហាសាលកំពុងរងចាំលោកអ្នក។កម្មវិធីឈ្នះ $10,000 រៀងរាល់ថ្ងៃរបស់សែលកាតគឺជាការផ្តល់ជូនដ៏ពិសេសដល់អតិថិជននូវឱកាសឈ្នះទឹកប្រាក់ចំនួន 10,000 ដុល្លាររៀងរាល់ថ្ងៃ។ប្រសិនបើពុំមានអ្នកឈ្នះនោះទេ ប្រាក់រង្វាន់នេះ នឹងត្រូវយកទៅបូកបន្ថែមនៅថ្ងៃបន្ទាប់ ដែលនឹងក្លាយជារង្វាន់ដ៏ធំអស្ចារ្យ…
-
លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញចូលរួមបុណ្យខួបគម្រប់៧ថ្ងៃ លោកជំទាវ ហម អ៉ីម

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានអញ្ជើញចូលរួមបុណ្យខួបគម្រប់ ៧ថ្ងៃ លោកជំទាវ ហម អ៉ីម ស្ថិតក្នុងសង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម នាព្រឹកថ្ងៃព្រហស្បតិ៍ ៨កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១ ។ លោកជំទាវ ហម អ៉ីម សមាជិកាកិត្តិយសសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ខេត្តកំពង់ចាម បានទទួលមរណភាពកាលពី កាលពីរសៀលថ្ងៃសៅរ៍ ៣កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង ១៤ៈ១២នាទី ក្នុងជន្មាយុ៦៥ ដោយរោគាពាធ ។ លោកជំទាវកិត្តិសង្គហបណ្ឌិត ក៏បានឧទ្ទិសបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក និងតេជៈបារមីនៃព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ តាមជួយបីបាច់ថែរក្សាដល់ដួងវិញ្ញាណក្ខន្ធរបស់ ហម អ៉ីម បានទៅសោយក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕
-
អភិបាលរាជធានីភ្នំពេញទទួលជំនួយសង្គ្រោះបន្ទាន់ជាសាច់ប្រាក់ និងស្បៀងពី ទីភ្នាក់ងារ ស្វីសសម្រាប់ការអភិវឌ្ឍ និងសហប្រតិបត្តិការ នូវទឹកប្រាក់ចំនួនទឹកប្រាក់ ៨០ម៉ឺនដុល្លារ

ភ្នំពេញ៖ លោកឃួង ស្រេងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញបានឲ្យដឹងថា ៖នៅក្នុងរាជធានីភ្នំពេញ ប្រជាពលរដ្ឋ ក្រីក្រ ប៉ះពាល់ដោយជម្ងឺកូវីដ-១៩នៅរាជធានីភ្នំពេញ ប្រមាណ១០ម៉ឺនគ្រួសារ ដែលទទួលបានប្រាក់ឧបត្ថមពីរាជរដ្ឋាភិបាល ក្នុងអំឡុងពេលប្រយុទ្ធប្រឆាំងនិងជម្ងឺកូវីដ-១៩ ខណៈដែរ ប្រទេសកម្ពុជាបាននិងកំពុងប្រឈមនឹងការរីករាលដាលជំងឺ-១៩នេះ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី ប្រជាពលរដ្ឋក្រីក្រដែលទទួលបានថវិកាជំនួយគាំពារសង្គមពីរាជរដ្ឋាភិបាលហើយ គឺមិនត្រូវបានទទួលប្រាក់ឧបត្ថមពីរាជរដ្ឋាភិបាល ក្នុងអំឡុងពេលប្រយុទ្ធប្រឆាំងនិងជម្ងឺកូវីដ-១៩នេះទៀតទេ ។ ការបញ្ជាក់បែបនេះរបស់លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានធ្វើឡើង នាព្រឹកថ្ងៃទី១៧មិថុនា នៅសាលារាជធានីភ្នំពេញ ខណៈដែលលោកអញ្ជើញទទួលជំនួយសង្គ្រោះបន្ទាន់ជាសាច់ប្រាក់និងស្បៀងពី ទីភ្នាក់ងារ ស្វីសសម្រាប់ការអភិវឌ្ឍនិងសហប្រតិបត្តិការ នូវទឹកប្រាក់ចំនួនទឹកប្រាក់៨០ម៉ឺនដុល្លារសហរដ្ឋអាមេរិកដើម្បីជួយទៅដល់បងប្អូនប្រជាពលរដ្ឋដែលរងការប៉ះពាល់ដោយជំងឺកូវិត-១៩នៅរាជធានីភ្នំពេញ។ លោកឃួង ស្រេង ក្នុងឱកាសនោះដែរ ក៏បានមានប្រសាសន៍បន្តទៀតថា ៖ក្នុងនាមក្រុមប្រឹក្សា គណៈអភិបាលរាជធានីភ្នំពេញ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទាំងអស់ នៅរាជធានីភ្នំពេញ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ទីភ្នាក់ងារ ស្វីសសម្រាប់ការអភិវឌ្ឍនិងសហប្រតិបត្តិការ ដែលបានផ្តល់ទឹកប្រាក់ចំនួន៨០ម៉ឺនដុល្លារសហរដ្ឋអាមេរិកជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីជួយឧបត្ថម្ភជីវភាពជូនប្រជាពលរដ្ឋដែលទទួលរងគ្រោះ ឬរងផលប៉ះពាល់ធ្ងន់ធ្ងរ មេរោគកូវីដ-១៩ ។ តាមរយៈកាយវិការដ៏ល្អប្រពៃ ប្រកបដោយមនុស្សធម៌ និងគុណធម៌ខាងលើនេះ ពិតជាបានរួមចំណែកយ៉ាង សំខាន់ជាមួយរដ្ឋបាលរាជធានីភ្នំពេញ និងរាជរដ្ឋាភិបាល ស្របតាមការអំពាវនាវរបស់ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន…
-
លោកជំទាវ ម៉ែន សំអន បាននាំយកទៀនព្រះវស្សា ទេយ្យទាន និងបច្ច័យប្រគេនព្រះសង្ឃ គង់នៅវត្តអង្គួញដីសិរីសុខា

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បាននាំយកទៀនព្រះវស្សា និងទេយ្យវត្ថុ គ្រឿងឧបភោគបរិភោគមួយចំនួន ព្រមទាំងបច្ច័យ ដើម្បីប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តអង្គួញដីសិរីសុខា ស្រុកកំពង់សៀម ខេត្តកំពង់ចាម នាព្រឹកថ្ងៃព្រហស្បតិ៍ ៨កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹង ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១ ។ ពិធីបុណ្យចូលព្រះវស្សា គឺជាបុណ្យមានមកតាមផ្លូវព្រះពុទ្ធសាសនា ដែលសាវ័កផ្នែកបព្វជិត តែងចូលវស្សា តាមពុទ្ធានុញ្ញាតអស់រយៈពេល ៣ខែ (មួយត្រៃមាស) ក្នុងវស្សានរដូវ ហើយត្រូវចាំ វស្សាដោយត្រឹមត្រូវ មិនឲ្យដាច់វស្សា។ ចំណែកឯពុទ្ធបរិស័ទជា ទាយក ទាយិកា ឧបាសក ឧបាសិកា វិញ ក៏នាំគ្នាប្រារព្ធធ្វើបុណ្យចូលវស្សានោះដែរ ជាពិសេស គឺចាត់ចែងវស្សិកសាដក (សំពត់សំរាប់ងូតទឹកភ្លៀង) ដែលនិយមហៅថា សំពត់សាដកចំណាំវស្សា ព្រមទាំងប្រេងកាត ទៀន ធូប និងភេសជ្ជ មួយចំនួនទៀតតាមលទ្ធភាព ។ ពាក្យថា…
-
សាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន សូត្រមន្តចម្រើនព្រះជន្មថ្វាយសម្តេចម៉ែ គម្រប់៨៥ យាងចូល ៨៦ ព្រះវស្សា

ប៉ៃលិន ៖ គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន នាព្រឹកថ្ងៃទី១៧ខែមិថុនា ឆ្នាំ២០២១នេះ បានប្រារព្ធពិធីសូត្រមន្តចម្រើនព្រះជន្មថ្វាយព្រះពរព្រះមហាក្សត្រីនរោត្តម មុនីនាថ សីហនុ ព្រវររាជមាតាជាតិខ្មែរ ក្នុងសេរីភាពសេចក្តីថ្លៃថ្នូ និងសុភមង្គល ជាព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា គម្រប់៨៥យាងចូល ៨៦ព្រះវស្សា នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១ ថ្ងៃ ស្អែក នេះ ។ ពិធីចម្រើនមង្គលដ៍ថ្លៃថ្លានេះ បានប្រារព្ធធ្វើឡើងក្រោមអធិបតីភាពលោកជំទាវ បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តប៉ៃលិន និងឯកឧត្តម សៅ សារ៉ាត់ អ្នកតំណាងរាស្ត្រមណ្ឌលប៉ៃលិន ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត លោក លោកស្រី សមាជិកគណៈកម្មាធិការសាខា អនុសាខាកាកបាទក្រហមខេត្ត ក្រុង ស្រុក សមាជិកាសាខា យុវជនស្ម័គ្រកាកបាទក្រហម យុវជន សហភាព សហព័ន្ធ យុវជន កម្ពុជា និងលោកយាយ លោកតា នៅបរិវេណវត្តរតន:សោភ័ណ្ឌ ហៅវត្តកោងកាង ក្នុងភូមិ វត្ត សង្កាត់ប៉ៃលិន…
-
ឈ្លោះគ្នាក្នុងគ្រួសារ បែកជាយកដុំថ្មគប់ទ្វាផ្ទះអ្នកជិតខាងត្រូវសមត្ថកិច្ចខណ្ឌច្បារអំពៅឃាត់ខ្លួន

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ត្រូវសមត្ថកិច្ចប៉ុស្ដិ៍រដ្ឋបាលព្រែកឯង នៃអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ធ្វេីការឃាត់ខ្លួនពាក់ព័ន្ធករណី ធ្វើឲ្យខូចខាតដោយចេតនានូវទ្រព្យសម្បត្តិអ្នកដទៃ (ប្រើដុំថ្មគប់បណ្តាលឲ្យបែកកញ្ចក់ទ្វារផ្ទះ) កាលពីវេលាម៉ោង០២និង៣០នាទី ថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ ២០២១។នៅចំណុចផ្ទះ លេខ១៦២ ផ្លូវ បេតុង ភូមិមិត្តភាព សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ ។ លោកវរសេនីយ៍ឯក ម៉ៅ សឿត អធិការនគរបាលខណ្ឌច្បារអំពៅ បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ វង្ស កុសល ភេទ ប្រុស អាយុ ៤៤ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ បុគ្គលិកអង្គការ ស្នាក់នៅផ្ទះកើតហេតុ។ ចំណែកជនសង្ស័យឈ្មោះ វី សារ៉ន ភេទ ប្រុស អាយុ ៣៣ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ១៦៣ ផ្លូវ បេតុង ភូមិមិត្តភាព សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ។ លោកអធិការខណ្ឌច្បារអំពៅ…