-
ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា ជួបពិភាក្សាការងារជាមួយសាកលវិទ្យាធិការនៃសាកលវិទ្យាល័យរ៉ាស្រ្ទីយ៉ារ័កហ្សា នៃសាធារណៈរដ្ឋឥណ្ឌាតាមប្រព័ន្ធអនឡាញ

នារសៀលថ្ងៃពុធ ទី១៦ ខែមិថុនា ឆ្នាំ២០២១នេះ ឯកឧត្ដម នាយឧត្ដមសេនីយ៍ សាស្ដ្រាចារ្យ សេង ផល្លី ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា បានជួបប្រជុំពិភាក្សាការងារជាមួយ លោកសាស្ត្រាចារ្យ បណ្ឌិត Bimal N. Patel សាកលវិទ្យាធិការនៃសាកលវិទ្យាល័យរ៉ាស្ទ្រីយ៉ារ័កហ្សា(RRU) នៃសាធារណរដ្ឋឥណ្ឌា តាមប្រព័ន្ធអនឡាញ។ កិច្ចពិភាក្សាទ្វេភាគីនេះ ទទួលបានលទ្ធផលដូចខាងក្រោម៖១- ព្រមព្រៀងចុះអនុស្សរណៈនៃការយោគយល់គ្នា សម្រាប់កិច្ចសហការក្នុងការបណ្ដុះបណ្ដាលរវាងភាគីទាំង២។ ២- ភាគី RRU បានឯកភាពផ្ដល់ការបណ្ដុះបណ្ដាលលើមុខជំនាញប្រមូលព័ត៌មានសម្ងាត់តាមបែបសិប្បនិម្មិត ជំនាញសន្តិសុខតាមប្រព័ន្ធបច្ចេកវិទ្យា និងជំនាញវិទ្យាសាស្ត្រកោសល្យវិច័យ ដល់និស្សិតនគរបាលនៃបណ្ឌិត្យសភានគរបាលកម្ពុជា។ ៣- ភាគី RRU បានផ្ដល់កិច្ចសហការជួយបណ្ដុះបណ្ដាលជំនាញភាសាអង់គ្លេស និងជំនាញបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យា ដល់វិទ្យាស្ថានព័ត៌មានវិទ្យានិងភាសាបរទេស នៃបណ្ឌិត្យសភា។ ៤- ឯកភាពគ្នាក្នុងការផ្លាស់ប្ដូរទស្សនកិច្ចសិក្សាទៅវិញទៅមក៕ គួរបញ្ជាក់ផងដែលថា សាកលវិទ្យាល័យរ៉ាស្ទ្រីយ៉ារ័កហ្សា គឺជាសាកលវិទ្យាល័យមួយដែលបានបង្កើតឡើងដោយសភាជាតិឥណ្ឌា ចំណុះក្រសួងមហាផ្ទៃ ដែលមាននាយករដ្ឋមន្ត្រីជាប្រធានកិត្តិយស និងជាសាកលវិទ្យាល័យដែលមានជំនាញឯកទេសផ្នែកសន្តិសុខជាតិ និងកិច្ចការនគរបាលនាំមុខគេនៅក្នុងសាធារណរដ្ឋឥណ្ឌា៕ដោយ -រ៉ាវុធ
-
ពិធីផ្សព្វផ្សាយលទ្ធផលការងារប្រលងប្រណាំង ស្ដីពីការអនុវត្តគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព ប្រចាំឆ្នាំ២០២០ និងទិសដៅការងារឆ្នាំ២០២១ នៅស្រុកលំផាត់

រតនគិរី ៖ នារសៀលថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១ នេះ ឯកឧត្តម គិត ទ្រី អភិបាលរងខេត្តរតនគិរី និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកលំផាត់ បានអញ្ជេីញចូលរួមពិធីផ្សព្វផ្សាយរបាយការណ៍លទ្ធផលការងារប្រចាំឆ្នាំ២០២០ និងទិសដៅការងារឆ្នាំ២០២១ និងចែកប័ណ្ណសរសេីរ លិខិតសរសេីរ និងថវិការពានរង្វាន់ការអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព ជូនរដ្ឋបាលឃុំ និងប៉ុស្តិ៍រដ្ឋបាលនគរបាលឃុំ នៅស្រុកលំផាត់ ។ កម្មវិធីនេះក៏មានការអញ្ជេីញចូលរួមពីក្រុមការងារចុះមូលដ្ឋាន លោកអភិបាល អភិបាលរងស្រុក កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ មន្ត្រីឧទ្យាននុរក្សនៃមន្ទីរបរិស្ថាន លោកមេឃុំ លោកមេប៉ុស្តិ៍ និងមន្រ្តីពាក់ព័ន្ធជាច្រើនរូបទៀត។ ថ្លែងក្នុងអង្គប្រជុំនេះដែរឯកឧត្តម គិត ទ្រី បានមានប្រសាសន៍កោតសរសើរចំពោះវត្តមានចូលរួមពីសំណាក់អ្នកពាក់ព័ន្ធទាំងអស់ដោយបានពិនិត្យ កែសម្រួល និងផ្ដល់យោបល់បន្ថែមទៅលើចំណុចខ្វះខាតផ្សេងៗ និងបានខិតខំយកចិត្តទុកដាក់ធ្វើការងារ ទទួលបានលទ្ធផលយ៉ាងល្អប្រសើរនាឆ្នាំកន្លងមកនេះ ទោះបីជាស្ថិតក្នុងស្ថានភាពកូវីដ-១៩ ដ៏លំបាកនេះក្ដី ក៏នៅតែខិតខំបំពេញការងារបានយ៉ាងល្អ។ ឯកឧត្តមក៏បានផ្ដាំផ្ញើអោយក្រុមការងារទាំងអស់ បន្ដអនុវត្តតាមវិធាន៣ការពារ ៣កុំ ២ចូលរួម តាមការណែនាំរបស់ក្រសួងសុខាភិបាលអោយបានខ្ជាប់ខ្ជួន ទោះបីជានៅផ្ទះ ឬនៅកន្លែងការងារ ឬកន្លែងណាមានមនុស្សចេញចូលច្រើន គឺត្រូវលាងដៃ ពាក់ម៉ាស់ រក្សាគម្លាតសុវត្ថិភាពអោយបានត្រឹមត្រូវ ដើម្បីការពារខ្លួនយើង និងសហគមន៍របស់យើងពីជំងឺដ៏កាចសាហាវនេះ។ បន្ថែមពីនោះឯកឧត្តម…
-
ជនជាតិឡាវ ២នាក់ ជាមួយថ្នាំញៀនជិត ៥គីឡូក្រាម ត្រូវសមត្ថកិច្ចបង្ក្រាបបាននៅខេត្តព្រះវិហារ

ប្រតិបត្តិការបង្ក្រាបនោះ ធ្វើឡើងនៅម៉ោង១០និង៣២នាទីព្រឹកថ្ងៃទី១៦មិថុនា ២០២១ នៅចំណុច ភូមិកំពង់ពោធិ៍ ឃុំកំពង់ស្រឡៅ១ ស្រុកឆែម ខេត្តព្រះវិហារ ។ ការបង្ក្រាបនោះ ធ្វើឡើងដោយកម្លាំងជំនាញ នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន(ក១) ដឹកនាំដោយលោក ឧត្តមសេនីយ៍ទោ អ៊ិន សុង នាយករងមន្ទីរ មានការចូលរួមពីកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ, កម្លាំងរបស់ ប៉ុស្តិ៍កំពង់កំស្រឡៅ នៃវរ:ការពារព្រំដែនលេខ ១០៥ ព្រមទាំងមានការសម្របសម្រួលពី លោក ទី សុវិនថាល់ ព្រះរាជអាជ្ញា អយ្យការអមសាលាដំបូងខេត្ត ព្រះវិហារ គ្រាដែលជនសង្ស័យទាំងនោះ បាននាំគ្រឿងញៀនឆ្លងដែនចូលពីឡាវមកកម្ពុជាតាមផ្លូវទឹក។ ក្នុងប្រតិបត្តិការនោះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ ជាជនជាតិឡាវ មានឈ្មោះ MOUAN VORLABOUD ភេទប្រុស អាយុ ៣៧ឆ្នាំ និង ឈ្មោះ កែវ ថា ភេទប្រុស អាយុ ៣៧ឆ្នាំ។ វត្ថុតាងដែលសមត្ថកិច្ចចាប់យកបាន រួមមាន សារធាតុញៀនប្រភេទ មេតំហ្វេតាមីន (ICE)៥កញ្ចប់ធំ ទម្ងន់៤គីឡូក្រាម៩៨៨ក្រាម៨៤មីលីក្រាម ។ ជាមួយគ្នានោះ…
-
ឯកឧត្តម សាយ សំអាល់ ផ្ញើសារលិខិតថ្វាយព្រះពរសម្តេច ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម

ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន តាងនាមថ្នាក់ដឹកនាំ និងមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ នៃក្រសួងបរិស្ថាន ផ្ញើសារលិខិតថ្វាយព្រះពរសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ក្នុងឱកាសនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មរបស់សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់ចំពោះជាតិ សាសនា និងប្រជារាស្រ្តរបស់ព្រះអង្គ គម្រប់៨៥ យាងចូល៨៦ ព្រះវស្សា នាទិវាដ៏នក្ខត្តឫក្ស នាថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១។
-
វីដេអូ៖ សារលិខិតថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ

-
រថយន្តដឹកទំនិញបុករថយន្តកាមរី បាឡែនជិះមួយគ្រួសារ ស្លាប់ម្នាក់និងរបួសជាច្រើននាក់ នៅស្តុបណតប្រីត

ភ្នំពេញ ៖ មនុស្សប្រុសស្រីក្មេងចាស់មួយគ្រួសារចំនួន៥នាក់ ក្នុងនោះមានស្ត្រីម្នាក់ស្លាប់នៅកន្លែងកើតហេតុយ៉ាងអាណោចអាធម៌ និងប្រុសស្រីក្មេងចាស់៤ នាក់ទៀតរងរបួសធ្ងន់ស្រាល ត្រូវបានបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗ បន្ទាប់ពីជិះរថយន្ដកាមរីបាឡែនមួយគ្រឿងត្រូវរថយន្តប្រភេទដឹកទំនិញធុនយក្សបុកចំពីចំហៀងពេញទំហឹង កាលពីវេលាម៉ោង១១ និង ២០នាទីយប់ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១ នៅចំណុចស្តុបប្រីត តាមដោយផ្លូវ ២០០៤ កែងនិងផ្លូវណតប្រីត ក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ជនរងគ្រោះដែលស្លាប់និងរបួសធ្ងន់ស្រាលមិនស្គាល់អត្តសញ្ញាណនោះទេ។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញរថយន្តកាមរីបាឡែន ពណ៌ស្ករមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ2AA-8975បើកបរជាលក្ខណៈគ្រួសារមានប្រុសស្រីក្មេងចាស់ចំនួន៥នាក់ បានធ្វេីដំណើរតាមបណ្តោយផ្លូវ២០០៤ ទិសដៅពីលិចទៅកើត លុះមកដល់ចំណុចស្តុបបែកជាបួនចំណុចកើតហេតុកើយហេតុខាងលើ ក៏មានរថយន្តប្រភេទដឹកទំនិញធុនយក្សមួយគ្រឿង ម៉ាកFUSOក្បាលពណ៌ក្រហម ពាក់ស្លាកលេខព្រះសីហនុ3A-2426បើកបរដោយបុរសម្នាក់រួមដំណើរនឹងព្រូពីរនាក់ទៀត ធ្វេីដំណើរតាមបណ្តោយផ្លូវណតប្រីតទិសដៅពីត្បូងទៅជើងចាប់ហ្វ្រាំងមិនទាន់ បុកពីចំហៀងរថយន្តកាមរីបាឡែនខាងស្តាំពេញទំហឹង បណ្ដាលឲ្យស្ត្រីវ័យចំណាស់ម្នាក់ដែលអង្គុយនៅខាងមុខអែបនឹងតាកុងគៀបជាប់ស្លាប់នៅនឹងកន្លែងកើតហេតុយ៉ាងអាណោចអាធម៌ ចំណែកក្មេងចាស់ប្រុសស្រី៤នាក់ទៀតរងរបួសធ្ងន់ស្រាល ត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹកយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗ។ចំណែកស្ត្រីដែលស្លាប់ជាប់នៅក្នុងរថយន្តត្រូវបានបងប្អូនប្រជាពលរដ្ឋនិងសមត្ថកិច្ចនាំគ្នាជួយគាស់ចេញយកសពមកតម្កល់ទុកក្នុងរថយន្ត សាមុយបណ្ដោះអាសន្ន ។ ចំណែកតៃកុងរថយន្តបង្កឃើញសភាពមិនស្រួលបើកទ្វារចុះរត់គេចខ្លួនបាត់ស្រម៉ោល បន្សល់ព្រូពីរនាក់រត់មិនទាន់ត្រូវប្រជាពលរដ្ឋឃាត់ខ្លួនប្រគល់ឲ្យសមត្ថកិច្ច។ ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តទាំងពីរគ្រឿងទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរងចាំធ្វើការដោះស្រាយគ្នាតាមច្បាប់។ ចំណែកសពជនរងគ្រោះសមត្ថកិច្ចធ្វើកំណត់ហេតុទុកគាត់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕ដោយ ៖ ជីម ភារ៉ា
-
ឯកឧត្តម វេង សាខុន បានជំរុញ និងលើកទឹកចិត្តឲ្យមានការវិនិយោគដាំដើមឈើគ្រប់រូបភាព ដើម្បីបង្កើតការងារនៅក្នុងមូលរដ្ឋានជូនបងប្អូនប្រជាពលរដ្ឋ

ខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃពុធ ៧កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញចុះពិនិត្យវឌ្ឍនភាពរបស់ស្ថានីយដាំឈើម្សៅក្រដាស ហ៊ុន សែន មានក ដែលមានទីតាំងស្ថិតនៅក្នុងស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។ តាមការបញ្ជាក់របស់ឯកឧត្តម កែវ អូម៉ាលីស្សប្រតិភរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាប្រធានរដ្ឋបាលព្រៃឈើបានឲ្យដឹងថា ស្ថានីយដាំឈើម្សៅក្រដាស ហ៊ុន សែនមានក មានផ្ទៃដីសរុប ២៨ ៩៦០ហិកតា ដើម្បីធ្វើការអភិវឌ្ឍ និងជំរុញការងារស្រាវជ្រាវ ពិសោធន៍ និងផលិតពូជឈើអាកាស្យា និងប្រេងខ្យល់ប្រភេទ Acacia hybridនិងEucalyptus K7 និង G9សម្រាប់ចែកជូនប្រជាពលរដ្ឋដាំជាចម្ការឈើលក្ខណៈគ្រួសារ ដាំតាមទីសាធារណៈនិងឈានដល់ការផលិតផ្គត់ផ្គង់ដល់វិស័យឯកជន។ បច្ចុប្បន្ននេះ រដ្ឋបាលព្រៃឈើបានដាំដុះដើមមេពូជអាកាស្យា Acacia hybrid បានចំនួន ១០ ០០០ដើម ប្រេងខ្យល់ ពូជ K7 បានចំនួន ៧…
-
ជាងផ្សារដែកមិនប្រយ័ត្នបង្កជាអគ្គិភ័យឆាបឆេះផ្ទះលក់ចាប់ហួយមួយកន្លែងក្នុងសង្កាត់ស្ទឹងមានជ័យ៣ ទាំងមេឃភ្លៀង

ភ្នំពេញ ៖ ផ្ទះលក់ចាបហួយបោះដុំយីហោ ម៉ាក់ សៀវ អុី ស្ថិតនៅតាមបណ្តោយផ្លូវ៣០ម៉ែត្រ ភូមិដំណាក់ធំទី៣ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ ត្រូវបានអគ្គីភ័យ ឆាបឆេះ ទាំងមេឃកំពុងតែភ្លៀងបង្កឲ្យមានការភ្ញាក់ផ្អើលដល់អ្នកជិតខាង និងសមត្ថកិច្ចកាលពីវេលាម៉ោង១និង៥០នាទី រសៀលថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១ ។ បេីតាមប្រភពព័ត៍មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញមានជាងផ្សារដែកមួយក្រុមបានចូលទៅផ្សារដំបូលនិងពិដានផ្ទះជាប់គ្នានិងផ្ទះលក់ចាបហួយដើម្បីបើកជួលឲ្យភ្ញៀវថ្មីជួលនៅ ខណៈដែលក្រុមជាងកំពុងផ្សារដែកនោះក៏បានធ្លាក់ផ្កាភ្លើងធូបផ្សារដែកចូលទៅផ្ទះលក់ចាបហួយបណ្តាលឲ្យឆាបឆេះសម្ភារៈដែលនៅក្នុងផ្ទះលក់ចាបហួយនោះបង្កឲ្យមានអណ្តាតភ្លើងហុយផ្សែងចេញមកក្រៅ ភ្លាមៗនោះដែរប្រជាពលរដ្ឋដែលរស់នៅក្បែរៗនោះបាននាំគ្នាជួយយកបំពង់បាញ់ទប់ស្កាត់ការពារកុំឲ្យមានការរាលដាល ដោយប្រើប្រាស់បំពង់ពន្លត់អគ្គីភ័យអស់ចំនួន១៣បំពង់ ស្របពេលនោះដែរក៏មានភ្លៀងធ្លាក់មកគ្របដណ្តប់ដោយមិនបណ្តាលឲ្យមានការឆាបឆេះបន្តទៀតនោះទេ ។ ក្រោយពីទទួលបានព័ត៌មានថា មានអគ្គីភ័យកេីតឡេីង អាជ្ញាធរមូលដ្ឋាននិងសមត្ថកិច្ចជំនាញបានចេញរថយន្តពន្លត់អគ្គីភ័យចំនួន៣គ្រឿងចុះទៅអន្តរាគមន៏តែរថយន្តទាំង៣គ្រឿងនោះមិនបានបាញ់ទឹកនោះទេដោយប្រជាពលរដ្ឋបាញ់បំពង់ពន្លត់អគ្គីភ័យទប់ស្កាត់ស្ថានការណ៏បានទាន់ពេលវេលា ។ ក្នុងករណីនេះសមត្ថកិច្ចជំនាញបានឲ្យដឹងថា អគ្គីភ័យខាងលើនេះគឺបង្កឡើងដោយសារជាងផ្សារដែកបណ្តាលឲ្យធ្លាក់ផ្កាភ្លើងធូបផ្សារប៉ះចំសម្ភារៈរបស់ម្ចាស់ផ្ទះលក់ចាបហួយ តែមិនបណ្តាលឲ្យមានអ្នកណាម្នាក់រងរបួសនោះទេ គ្រាន់តែខូចខាតសម្ភារៈ និងអីវ៉ាន់លក់ចាហួយមួយចំនួនធំតែប៉ុណ្ណោះ ៕ ដោយ ៖ ជីម ភារ៉ា
-
កម្ពុជា និងវៀតណាម ប្ដេជ្ញាសហការទប់ស្តាត់គ្រឿងញៀនតាមព្រំដែន

ការប្ដេជ្ញានោះ បានធ្វើឡើងក្នុងជំនួបពិភាក្សាការងាររវាងប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ជាមួយលោក វ៉ូ ក្វាងមិញ ឯកអគ្គរដ្ឋទូត សាធារណៈរដ្ឋសង្គមនិយមវៀតណាម ប្រចាំកម្ពុជានៅថ្ងៃទី១៦មិថុនាឆ្នាំ២០២១។ ក្នុងជំនួបនោះ លោកឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលវៀតណាម ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អលើវិស័យនយោបាយ សេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌ សន្តិសុខ ការទូត រួមនឹងការទប់ស្កាត់ជំងឺរាតត្បាតកូវីដ-១៩របស់ប្រទេសទាំងពីរកម្ពុជា-វៀតណាម។ លោកឯកអគ្គរដ្ឋទូតវៀតណាម វ៉ូ ក្វាងមិញ បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ដែលបានគាំទ្រ សហការ និងជួយសម្របសម្រួលដល់ឯកឧត្តមក្នុងអាណត្តិបំពេញការងារការទូតនៅកម្ពុជារយៈពេលជាង៣ឆ្នាំកន្លងមកនេះ ជាពិសេសលោកឧបនាយករដ្ឋមន្រ្តី កែ គឺមយ៉ាន ដែលបានផ្តល់កិច្ចសហការល្អលើការងារប្រយុទ្ធប្រឆាំងគ្រឿងញៀននៃស្ថាប័នប្រយុទ្ធប្រឆាំងគ្រឿងញៀននិងរួមចំណែកទប់ស្កាត់ឧក្រិដ្ឋកម្មឆ្លងដែនរវាងប្រទេសទាំងពីរកម្ពុជា-វៀតណាម។ លោកឯកអគ្គរដ្ឋទូត វ៉ូ ក្វាងមិញ បានស្នើឲ្យបន្តពង្រឹងចំណងការទូត និងបន្តសហការទប់ស្តាត់គ្រឿងញៀនតាមព្រំដែនរវាងប្រទេសទាំងពីរកម្ពុជា និងវៀតណាម។ នាយឧត្តមនីយ៍ កែ គឹមយ៉ាន បានវាយតម្លៃខ្ពស់ លើកិច្ចសហការរប្រយុទ្ធប្រឆាំងគ្រឿងញៀនទាំងយន្តការទ្វេភាគី ត្រីភាគី និងតំបន់ និងកិច្ចសហប្រតិបត្តិការត្រួតពិនិត្យគ្រឿងញៀន តាមការិយាល័យBLO តាមដងទន្លេមេគង្គ និងការត្រួតពិនិត្យគ្រឿងញៀនតាមព្រំដែនប្រទេសទាំងពីរ ពិសេសជំនួយកសាងអគារ ក្នុងបរិវេណមជ្ឈមណ្ឌលជាតិព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀនដោយស្ម័គ្រនិងផ្អែកលើសហគមន៍ នៅខេត្តព្រះសីហនុ…
-
ឯឧ សោម ពិសិដ្ឋ បាននាំយកទេយ្យទាន ទេយ្យវត្ថុ និងបច្ច័យប្រគេនព្រះសង្ឃ សម្រាប់កសាងសមិទ្ធផលនានាក្នុងវត្ត ភ្នំសសៀរ

ខេត្តកែប: ថ្ងៃ ទី១៦ ខែមិថុនា ឆ្នាំ២០២១ ឯ ឧ សោម ពិសិដ្ឋ អភិបាលខេត្តកែប រួមទាំងលោកស្រី អភិបាលរងខេត្ត បានចុះពិនិត្យទីតាំងសាងសង់មណ្ឌលព័ត៌មានទេសចរណ៍សហគមន៍នៅរមណីយដ្ឋានភ្នំសសៀរ ព្រមទាំង បាន ប្រគេនទេយ្យទាន ទេយ្យវត្ថុ និងបច្ច័យដល់ព្រះសង្ឃ សម្រាប់កសាងសមិទ្ធផលនានាក្នុងវត្ត ភ្នំសសៀរ ស្ថិតក្នុងភូមិដំណាក់ចំបក់ សង្កាត់ អូរក្រសារ ក្រុងកែប ៕ SomPisethKepCambodia