-
អ្នកបើកបរល្មើសច្បាប់ចរាចរណ៍ នឹងត្រូវប្រឈមការកាត់ពន្ទុលើបណ្ណបើកបរ

ក្រសួងសាធារណការ កំពុងសហការជាមួយអគ្គស្នងការនគរបាលជាតិ ដើម្បីពន្លឿននីតិវិធីអនុវត្តការកាត់ពិន្ទុលើបណ្ណបើកបរ ដែលអាចអនុវត្តបាននៅដើមឆ្នាំ២០២២ខាងមុខ ក្នុងការពង្រឹងការអនុវត្តន៍ ច្បាប់ចររាចរណ៍ផ្លូវគោក និងឈានទៅកាត់បន្ថយគ្រោះថ្នាក់ ចរាចរណ៍ឱ្យនៅកម្រិតទាបបំផុត។ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៅថ្ងៃទី១៥មិថុនាឆ្នាំ២០២១ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាស្តីពីការរៀបចំនីតិវិធីអនុវត្តការកាត់ពិន្ទុលើបណ្ណបើកបរ ដើម្បីពង្រឹងការអនុវត្ត ច្បាប់ចរាចរណ៍ផ្លូវគោក ដោយមានការចូលរួមពី នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងជាអនុប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ព្រមទាំងថ្នាក់ ដឹកនាំក្រសួង និងមន្ត្រីជំនាញបច្ចេកទេសក្រោមឱវាទក្រសួងផងដែរ។ នីតិវិធីនៃការកាត់ពិន្ទុបណ្ណបើកបរ ត្រូវគេគ្រោងនឹងត្រូវធ្វើឡើង តាមរយៈកម្មវិធីនៅលើទូរស័ព្ទដៃស្មាតហ្វូន ដែលអនុញ្ញាតឱ្យសមត្ថកិច្ចនគរបាលចរាចរណ៍ធ្វើការដកពិន្ទុបណ្ណបើកបរដោយស្វ័យប្រវត្តិ និងជូនដំណឹងទៅកាន់ស្ថាប័នចេញបណ្ណបើកបរ និងម្ចាស់បណ្ណដែលប្រព្រឹត្តខុសនឹងច្បាប់ចរាចរណ៍ផ្លូវគោក។ យោងតាមលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបញ្ជាក់ថា បច្ចុប្បន្ន ក្រុមការងារជំនាញនៃនាយកដ្ឋានព័ត៌មានវិទ្យា និងទំនាក់ទំនងសាធារណៈ នៃក្រសួងសាធារណការ និងដឹកជញ្ជូន បាននិងកំពុងអភិវឌ្ឍប្រព័ន្ធព័ត៌មានវិទ្យានោះឡើង។ លោកថា កម្មវិធីនោះអាចចាប់យករូបភាពយានយន្តដែលបើកបរល្មើសនឹងច្បាប់ចរាចរណ៍ ដោយការស្កេនលើបណ្ណបើកបរដើម្បីកាត់បន្ថយពិន្ទុចំពោះអ្នកបើកបរយានយន្តខុសច្បាប់ ទៅតាមស្ថាននៃបទល្មើសដូចជា មិនពាក់ខ្សែក្រវាត់សុវត្ថិភាព, បើកបរលើសល្បឿនកំណត់, បើកបរក្នុងស្ថានភាពស្រវឹង, ផ្ទុកមនុស្សលើសកំណត់ ឬល្មើសភ្លើងសញ្ញា ជាដើម។ យោងតាមច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកបានកំណត់ឱ្យគ្រប់បណ្ណបើកបរត្រូវមានពិន្ទុសរុប១២ពិន្ទុ…
-
ក្រុមប្រឹក្សាអភិវឌ្ឍន៍គ្រូនគរបាលជាតិ បើកកិច្ចប្រជុំស្តីពីការផ្សព្វផ្សាយលិខិតបង្គាប់ការក្នុងការសរសេរសៀវភៅ “ការងារកសាងសំណុំរឿងព្រហ្មទណ្ឌ”

ដីឥដ្ឋ ៖ នៅព្រឹកថ្ងៃអង្គារ ទី១៥ ខែមិថុនា ឆ្នាំ២០២១ ក្រុមប្រឹក្សាអភិវឌ្ឍន៍គ្រូនគរបាលជាតិ បានបើកកិច្ចប្រជុំផ្សព្វផ្សាយលិខិតបង្គាប់ការក្នុងការសរសេរសៀវភៅ ស្តីពីការកសាងសំណុំរឿងព្រហ្មទណ្ឌ ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក សាស្ត្រាចារ្យ ប្រាក់ ណារ៉ុង អនុប្រធានបណ្ឌិត្យសភានគរបាលកម្ពុជានិងជាប្រធានក្រុមប្រឹក្សាអភិវឌ្ឍន៍គ្រូនគរបាលជាតិ។ ក្នុងកិច្ចប្រជុំ ឯកឧត្តមប្រធានអង្គប្រជុំ បានណែនាំដល់សមាសភាពទាំងអស់ដែលមានឈ្មោះក្នុងលិខិតបង្គាប់ការ ត្រូវស្រាវជ្រាវ ប្រមូលឯកសារពាក់ព័ន្ធនានា ដែលទាក់ទងនឹងការកសាងសំណុំរឿងព្រហ្មទណ្ឌមកធ្វើការពិនិត្យ វិភាគ ដើម្បីធ្វើយ៉ាងណាឱ្យក្លាយទៅសៀវភៅគោល ប្រើប្រាស់ប្រកបដោយប្រសិទ្ធភាពក្នុងការងារជាក់ស្តែងនិងសម្រាប់ការបង្ហាត់បង្រៀន។ ជាកិច្ចបញ្ចប់ ឯកឧត្តមប្រធានអង្គប្រជុំ សង្ឃឹមនិងជឿជាក់ថា សមាជិកទាំងអស់នឹងខិតខំបំពេញភារកិច្ចដែលថ្នាក់ដឹកនាំប្រគល់ឱ្យថ្មីនេះចេញនូវវឌ្ឍនភាពនិងរូបរាង នាពេលខាងមុខដ៏ខ្លីនេះ៕ ដោយ-រ៉ាវុធ
-
អាជីវករនៅផ្សារលើធំថ្មីក្នុងខេត្ដសៀមរាបត្រូវបានអាជ្ញាធរពាក់ព័ន្ធរៀបចំឲ្យដាក់វេនគ្នាលក់

សៀមរាប៖ អាជីវករនៅផ្សារលើធំថ្មីក្ោនុងខេត្ដសៀមរាបត្រូវបានអាជ្ញាធរពាក់ព័ន្ធរៀបចំឲ្យដាក់វេនគ្នាលក់ ដើម្បីកាត់បន្ថយការឆ្លងជំងឺកូវីដ.១៩ ចូលក្នុងសហគមន៍។ ការលក់ដូរផ្លាស់វេនគ្នានេះ គឺធ្វើឡើង ក្រោយពេលដែលអាជីវករលក់ជ្រក់ស្ពៃនៅខាងក្រោយផ្សារនោះ មានវិជ្ជមានជំងឺកូវីដ.១៩ កាលពីថ្ងៃទី១១ខែមិថុនាកន្លងមក។ នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១នេះ ការដាក់វេនគ្នាលក់ចែកចេញជាពីរផ្នែក គឺអ្នកលក់នៅក្នុងផ្សារ និងអ្នកលក់នៅជុំវិញផ្សារ។ ផ្នែកទី១ សម្រាប់អាជីវករលក់នៅក្នុងផ្សារ ដែលមានលក់សំលៀកបំពាក់ លក់គ្រឿងអល្ល័ងការ ត្រូវបានដាក់វេនគ្នាលក់ម្នាក់មួយថ្ងៃ ដែលមានថ្ងៃសេស និងថ្ងៃគូរ គឺត្រូវចាប់អនុវត្ដនៅថ្ងៃទី១៦ ខែមិថុនានេះ ។ ដោយឡែក អ្នកលក់ខាងក្រោមឬនៅលក់ជុំវិញផ្សារលើ មានលក់បន្លែ ត្រីសាច់ជាដើម ត្រូវចែកវេនគ្នាមួយសប្ដាហ៍លក់ម្ដងម្នាក់ៗ ដែលចាប់អនុវត្ដកាលពីថ្ងៃទី១៣ ខែមិថុនាកន្លងមក ។ ក្រុមអាជីវករបានបន្ដថា និតិវិធីនៃការលក់នោះ គឺលក់ដូរពីតូបមួយ ទៅតូបមួយ បានន័យថា កន្លែងលក់មួយនៅទំនេរ និងទីតាំងមួយទៀតមានអ្នកលក់។ យោងតាមសេចក្ដីណែនាំរបស់រដ្ឋបាលខេត្ដសៀមរាប ចេញផ្សាយកាលពីថ្ងៃទី១១ ខែមិថុនា ឆ្នំា២០២១នេះ បានបង្ហាញថា រដ្ឋបាលខេត្តសៀមរាប ណែនាំដល់អាជីវករលក់ដូរនៅក្នុងនិងជុំវិញ ផ្សារលើធំថ្មី គណៈកម្មការគ្រប់គ្រងផ្សារលើធំថ្មី និងអ្នកវិនិយោគ និងធ្វើអាជីវកម្មភាស៊ីផ្សារលើធំថ្មី ត្រូវធ្វើការរៀបចំសណ្តាប់ធ្នាប់លក់ដូរ អោយមានរបៀបរៀបរយ និងការអនុវត្តវិធានការ សុខាភិបាល…
-
សម្តេចតេជោ ហ៊ុន សែន៖រកឃើញបុគ្គលដែលបានចាក់វ៉ាក់សាំងទី៣លាន គឺជាស្ត្រីមេម៉ាយរស់នៅមន្ទីរពេទ្យជ័យជំនះ ខេត្តកណ្តាល

ភ្នំពេញ : យោងតាមទំព័រហ្វេសប៊ុកសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានសរសេរបង្ហោះនៅមុននេះបន្តិចថា “គិតត្រឹមល្ងាចថ្ងៃ១៤ ខែមិថុនា ឆ្នាំ២០២១ នេះ យើងចាក់វ៉ាក់សាំងបានជាង៣លាននាក់។ ក្នុងនោះយើងបានរកឃើញបុគ្គលដែលបានចាក់វ៉ាក់សាំងទី៣លាន គឺប្អូនស្រី ស៊ុ សំអឿន អាយុ៤៨ឆ្នាំ ជាស្ត្រីមេម៉ាយរស់នៅមន្ទីរពេទ្យជ័យជំនះ ខេត្តកណ្តាល”។ សម្ដេចតេជោ ហ៊ុន សែន បានបន្តថា “ដូចមុនៗដែរ សម្រាប់មនុស្សទី១លាន មនុស្សទី២លាន ប្អូនស្រី ស៊ុ សំអឿន នឹងទទួលបានជំនួយឧបត្ថម្ភនូវទឹកប្រាក់ចំនួន១០លានរៀលដែល លោកជំទាវ ឱ វណ្ណឌីន នឹងយកទៅជូនផ្ទាល់នាថ្ងៃស្អែក។ យើងសម្រេចបាននូវការចាក់វ៉ាក់សាំងចំនួន៣០ភាគរយនៃចំនួនដែលត្រូវចាក់ ដែលនេះជាជោគជ័យដ៏ធំក្នុងដំណើរឆ្ពោះទៅរកគោលដៅ១០លាននាក់ដែលត្រូវចាក់”៕
-
ស្រ្តីម្នាក់ កំពុងដើរតាមផ្លូវត្រូវរថយន្តបុកពេញទំហឹង បណ្តាលឱ្យស្លាប់ៗភ្លាមៗនៅនឹងកន្លែងកើតហេតុ

ភ្នំពេញ ៖ ស្រ្តីម្នាក់ កំពុងដើរតាមផ្លូវបេតុងត្រូវរថយន្តដឹកស៊ីម៉ងត៌មួយគ្រឿងបុកពេញទំហឹង បណ្តាលឱ្យបែកក្បាលស្លាប់ៗភ្លាមៗនៅនឹងកន្លែងកើតហេតុ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ បានកើតឡើងកាលពីវេលាម៉ោង៣ និង៣០នាទីរសៀល ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវបេតុង ក្បែរផ្សារច្រាំងចំរះ ស្ថិតនៅសង្កាត់ច្រាំងចំរេះទី២ ខណ្ឌឬស្សីកែវ រាជធាបីភ្នំពេញ។ នគរបាលបានឱ្យដឹងថា សពមានឈ្មោះ ង៉ែត សុធារី ភេទស្រី អាយុ៥៩ឆ្នាំ ស្នាក់នៅផ្ទះលេខ១៤៣ ED4z ផ្លូវលេខ១២៨ ភូមិ១ សង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ និងស្រុកកំណើតនៅ តាខ្មៅ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។ រីឯ អ្នកបើកបររថយន្តបង្កវិញ ឈ្មោះ វ័ណ រតនា អាយុ ២១ឆ្នាំ ស្រុកកំណើតនៅខេត្តព្រៃវែង ស្នាក់នៅសង្កាត់ក្រាំងធ្នុង ខណ្ឌសែនសុខ។ បើតាមប្រភពព័ត៌មានពីបងប្អូនប្រជាពលរដ្ឋ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញមានស្រ្តីចំណាស់ម្នាក់ កំពុងតែដើរតាមចិញ្ចើមផ្លូវបេតុង ក្បែរផ្សារច្រាំងចំរះ ក៏ស្រាប់តែមានបុរស២នាក់ និងម្នាក់ទៀតរួមដំណើរជាព្រូរថយន្ត បើករថយន្តដឹកស៉ីម៉ង់ត៍មួយគ្រឿង ពណ៌ត្រីអ៉ី ពាក់ស្លាកលេខ ចង្កូតស្ដាំ…
-
ប្រជាពលរដ្ឋក្រីក្រ ចំនួន ១៥០គ្រួសារ ស្ថិតក្នុងសង្កាត់រការខ្ពស់ បានទទួលអំណោយពី ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយក្រុងតាខ្មៅ

ខេត្តកណ្តាល ៖ ដោយមើលឃើញពីការលំបាក់ របស់ប្រជាពលរដ្ឋ ដែលកំពុងតែខ្វះខាត់ ដោយរងផលប៉ះពាល់ពីជំងឺកូវីដ-១៩ នៅព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១នេះ ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយក្រុងតាខ្មៅ និង ឯកឧត្តម ខឹម សោភ័ណ ប្រធានក្រុមការងារចុះជួយសង្កាត់រការខ្ពស់ ព្រមទាំងអជ្ញាធរក្រុង និងមន្ត្រីពាក់ព័ន្ធ បានចុះសាកសួរសុខទុក្ខ និងចែកអំណោយជូនដល់ប្រជាពលរដ្ឋក្រក្រី ចំនួន ១៥0គ្រួសារ ស្ថិតនៅក្នុងសង្កាត់រការខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្ដាល។ ថ្លែងក្នុងពិធីនេះ ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ បានធ្វើការពន្យល់ណែនាំ និងលើកទឹកចិត្ត ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវបន្តមានការប្រុងប្រយ័ត្នខ្ពស់ ពីជំងឺកូវីដ-១៩ ដែលជាជំងឺឆ្លងដ៏កាចសាហាវ ឲ្យបានគ្រប់ពេលវេលា ដោយត្រូវខិតខំបន្តអនុវត្តវិធានអនាម័យ តាមការណែនាំរបស់ក្រសួងសុខាភិបាលឲ្យបានល្អប្រសើ សំដៅការពារអាយុជីវិតខ្លួនឯងផ្ទាល់ ក្រុមគ្រួសារ និងអ្នកនៅជុំវិញខ្លួនកុំឲ្យឆ្លងជំងឺនេះ ចូលក្នុងសហគមន៍។ ឆ្លៀតក្នុងឱកាសនោះ ឯកឧត្ដមបានអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលមិនទាន់បានទទួលការចាក់វ៉ាក់សាំង សូមនាំគ្នាទៅទទួលការចាក់វ៉ាក់សាំង ប្រឆាំងជំងឺកូវីដ-១៩ ឲ្យបានគ្រប់ៗគ្នា នៅតាមបណ្ឌលចាក់វ៉ាក់សាំងនានា ដែលនៅជិតមូលដ្ឋានខ្លួន ត្រូវរស់នៅប្រកបដោយអនាម័យខ្ពស់…
-
រដ្ឋបាលក្រុង-ស្រុក ទាំង១១ នៃខេត្តកណ្តាល ទទួលអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន

ខេត្តកណ្តាល៖ ព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល អញ្ជើញជួបសំណេះសំណាល និងប្រគល់អំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តកណ្តាល ជូនដល់រដ្ឋបាលក្រុង-ស្រុកទាំង១១ សំរាប់បំរើការងារ និងជួយដោះស្រាយជីវភាពជូនបងប្អូនប្រជាពលរដ្ឋទូទាំងខេត្តខណ:ដែលខេត្តកណ្តាលចូលរួមប្រយុទ្ធប្រឆាំងការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ។ ឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍ថាអំណោយរបស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តកណ្តាល ពេលនេះ គឺពិតជាមានសារៈសំខាន់ណាស់សម្រាប់ជួយដល់ប្រជាពលរដ្ឋដែលមានជីវភាពក្រីក្រ និងអ្នកដែលបានរងនូវផលប៉ះពាល់ពីជំងឺកូវិដ-១៩ ទូទាំងខេត្ត។ ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្ត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះទឹកចិត្ត និងកាយវិការដ៏ប្រពៃ របស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ដែលបានប្រគល់អំណោយ ជូនដល់រដ្ឋបាលក្រុង-ស្រុក ទាំង ១១ ដែលនេះជាការបង្ហាញពីការយកចិត្តទុកដាក់ គិតគូដោះស្រាយបញ្ហា និងជួយសម្រួលការខ្វះខាតរបស់រដ្ឋបាលក្រុង ស្រុក រួមទាំងការខ្វះខាតរបស់បងប្អូនប្រជាពលរដ្ឋ ដែលកំពុងជួបការលំបាក និងរងផលប៉ះពាល់ដោយជំងឺកូវិដ-១៩ បានទាន់ពេលវេលា និងគ្រប់កាល:ទេស:ទាំងអស់…
-
CDC អនុម័តអោយក្រុមហ៊ុន ៣ធ្វើការវិនិយោគដែលមានទុនចំនួន ១៤លាន ៩សែន

ក្រុមហ៊ុនចំនួន៣ទៀត ដែលមានទុននិយោគចំនួន១៤លាន៩សែន ដុល្លារអាមេរិក ត្រូវបានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា CDC បានសម្រេចអោយធ្វើការបណ្តាក់ទុន ដោយអាចបង្កើតការងារដល់ពលរដ្ឋបានចំនួន៣ពាន់២២៥កន្លែង។ ក្រុមហ៊ុនទាំង៣នោះរួមមាន៖ ១- J.A.K GARMENT CO., LTD: គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំង វិនិយោគស្ថិតនៅភូមិកំពង់ព្រីង សង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ ២លាន៤សែនដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១ពាន់៥៣កន្លែង។ ២- PREMIER TECH GARMENT (CAMBODIA) CO., LTD: គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិត្រពាំងឈូក ឃុំសូភី ស្រុកបាទី ខេត្តតាកែវ មានទុនវិនិយោគប្រមាណ ៤លាន៣សែនដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១ពាន់៧៤៨កន្លែង។ ៣- CHANCO TEXTILES (CAMBODIA) CO., LTD: គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ភួយ ស្រោមពូក និងស្រោមខ្នើយ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិចុងខ្សាច់ សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ៨លាន២សែនដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន…
-
លោកជំទាវ ម៉ែន សំអន ទទួលទៀនព្រះវស្សា និងទេយ្យវត្ថុ ពីលោកម្ចាស់ទាន សម្រាប់ប្រគេនព្រះសង្ឃក្នុងរដូវចូលវស្សានាពេលខាងមុខ

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានទទួលទៀនព្រះវស្សា និងទេយ្យវត្ថុ ពីលោកជំទាវឧកញ៉ា អ៊ឹង ស៊ីស្រ៊ន និង លោកឧកញ៉ា ផែរ ហុកឈួន និងលោកជំទាវ សៀង ស៊ីពោធិ៍ និងឯកឧត្តម សម្រាប់ប្រគេនព្រះសង្ឃ ក្នុងអំឡុងពេលចូលព្រះវស្សាដែលនឹងឈានមកដល់នាពេលខាងមុខនេះ នៅភោជនីដ្ឋានសូរិយា នារសៀលថ្ងៃច័ន្ទ ៥កើត ខែបឋមសាឍ ឆ្នាំឆ្លូវ ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ២០២១ ។ ពិធីបុណ្យចូលព្រះវស្សា គឺជាពិធីបុណ្យមួយដែលមានសារៈសំខាន់ក្នុងព្រះពុទ្ធសាសនា ជាពេលវេលាដ៏សំខាន់សម្រាប់ភិក្ខុសង្ឃ និងសាមណេបានរៀនធម៌ និងវិន័យយ៉ាងខ្ជាប់ខ្ជួនតាមពុទ្ធឱវាទ។ បងប្អូនដែលជាអ្នកមានជំនឿទៅលើព្រះពុទ្ធសាសនា តែងតែនាំគ្នាប្រារព្ធពិធីបុណ្យដោយនាំយកជាសាដក អង្ករ ភេសជ្ជៈ និងរបស់ប្រើប្រាស់ផ្សេងៗ ទៅប្រគេនព្រះសង្ឃតាមលទ្ធភាព។ លោកជំទាវក៏បានមានប្រសាសន៍ថា បើទោះបីក្នុងបរិកាណ៍កូវីដ១៩ យ៉ាងណាក៏ដោយ លោកជំទាវឧកញ៉ា ឯកឧត្តម លោកជំទាវ ក៏នៅតែបានចាប់មគ្គផល បរិច្ចាកថវិកាផ្ទាល់ខ្លួន និងទេយ្យវត្ថុ ដើម្បីចូលរួមក្នុងកម្មវិធីបុណ្យព្រះពុទ្ធសាសនាដ៏ធំ ចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងទ្រទ្រង់…
-
រថយន្ត ពន្លត់អគ្គិភ័យ ទំលុះជញ្ជាំងចំនួន ២គ្រឿង ដែលជាអំណោយរបស់ ឯកឧត្ដម នេត សាវឿន ប្រគល់ជូននាយកដ្ឋានបង្ការពន្លត់អគ្គិភ័យ និងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១នេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក នេត វន្ថា ប្រធាននាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្រ្គោះ តំណាង ឯកឧត្តម ឧត្តមសេនីយ៍ឯក ឡោ សុឡេង អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការហិរញ្ញកិច្ច និងភស្តុភារ បានប្រគល់រថយន្តពន្លត់អគ្គិភ័យទំលុះជញ្ជាំង ចំនួន មួយគ្រឿង ដល់នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្រ្គោះ រឺឯរថយន្ត ពន្លត់ អគ្គិភ័យ មួយគ្រឿងទៀតបានប្រគល់ជូនស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដោយរថយន្តពន្លត់អគ្គិភ័យទំលុះជញ្ជាំងនេះ មានសមត្ថភាពពន្លត់អគ្គិភ័យបានរយៈកម្ពស់ខ្ពស់ និងបានពីចម្ងាយផងដែរ។ ក្នុងឱកាសនោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក នេត វន្ថា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រសួងមហាផ្ទៃ និងអគ្គស្នងការដ្ឋាននគរបាលជាតិ ដែលជានិច្ចកាលតែងតែគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋ ដោយបានបំពាក់នូវសម្ភារៈមធ្យាបាយ ជាពិសេសរថយន្តពន្លត់អគ្គិភ័យដល់នាយកដ្ឋានជំនាញ ក៏ដូចជាស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ដើម្បីមានលទ្ធភាពជួយសង្រ្គោះប្រជាពលរដ្ឋ ក្នុងករណីកើតហេតុការណ៍គ្រោះអគ្គិភ័យកើតឡើង។ ឯកឧត្តម ឧត្តមសេនីយ៍ឯក បានបញ្ជាក់ថា រថយន្តពន្លត់អគ្គិភ័យដែលបានផ្តល់ជូននាយកដ្ឋានជំនាញ និងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញនាពេលនេះ គឺមានអត្ថប្រយោជន៍ច្រើនជាងរថយន្តដែលប្រទេសកម្ពុជាយើងបានប្រើពីកន្លងទៅ ដោយសាររថយន្តនេះអាចផ្ទុកទឹកបាន ៨ពាន់លីត្រ និងធ្វើការបាញ់ទឹកចេញបានលឿន ក្នុងរយៈកម្ពស់ជាង ៣០ម៉ែត្រ ជាពិសេសអាចស្វានបុកជញ្ជាំងបានថែមទៀតផង។…