Category: ព័ត៌មានសង្គម

  • យុវជនបានសម្តែងនូវការសាទរយ៉ាងខ្លាំងចំពោះកម្ពុជា ដែលអាចដំណើរការអាជីវកម្មរ៉ែមាសបាន ៣តោនក្នុង ១ឆ្នាំ (វីដេអូ)

    យុវជនបានសម្តែងនូវការសាទរយ៉ាងខ្លាំងចំពោះកម្ពុជា ដែលអាចដំណើរការអាជីវកម្មរ៉ែមាសបាន ៣តោនក្នុង ១ឆ្នាំ (វីដេអូ)

    យុវជនបានសម្តែងនូវការសាទរយ៉ាងខ្លាំងចំពោះកម្ពុជា ដែលអាចដំណើរការអាជីវកម្មរ៉ែមាសបាន៣តោនក្នុង១ឆ្នាំ ដោយអាចជួយឱ្យសេដ្ឋកិច្ចកម្ពុជាកាន់តែមានសន្ទុះកើនឡើង៖

  • លួចម៉ូតូបានសម្រេច តែជាប់ខ្នោះសមត្ថកិច្ចខណ្ឌច្បារអំពៅ

    លួចម៉ូតូបានសម្រេច តែជាប់ខ្នោះសមត្ថកិច្ចខណ្ឌច្បារអំពៅ

    ភ្នំពេញ ៖ ជនសង្ស័យម្នាក់ពាក់ព័ន្ធករណីលួច (ម៉ូតូ) កម្លាំងសមត្ថកិច្ចប៉ុស្ដិ៍រដ្ឋបាល និរោធ នៃអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ឃាត់ខ្លួននៅវេលាម៉ោង០៧និង០០នាទី ថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ ២០២១ ត្រង់ចំណុចមុខផ្ទះលេខ២៥២ ផ្លូវ ៣៥១ ភូមិតាងៅក្រោម សង្កាត់និរោធ ខណ្ឌច្បារអំពៅ ។ លោកវរសេនីយ៍ឯក ម៉ៅ សឿត អធិការនគរបាលខណ្ឌច្បារអំពៅ បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ យ៉ិច យ៉ាន់ដា ភេទ ប្រុស អាយុ ៣៩ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ លក់ដូរ ស្នាក់នៅផ្ទះកើតហេតុ។ ចំណែកជនសង្ស័យឈ្មោះ ជឿង ទឹង ភេទ ប្រុស អាយុ ៣១ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួលគ្មានលេខ ផ្លូវ លំ ភូមិដើមចាន់ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ។ លោកអធិការខណ្ឌច្បារអំពៅ…

  • ការស្តារប្រឡាយ បឹងទំពន់ គិតត្រឹមថ្ងៃ១៤ មិថុនានេះ សម្រេចបាន ៦០ភាគរយហើយ ដើម្បីរំដោះទឹកក្នុងខណ្ឌចំនួន៥

    ការស្តារប្រឡាយ បឹងទំពន់ គិតត្រឹមថ្ងៃ១៤ មិថុនានេះ សម្រេចបាន ៦០ភាគរយហើយ ដើម្បីរំដោះទឹកក្នុងខណ្ឌចំនួន៥

    ភ្នំពេញ៖ អាជ្ញាធររាជធានីភ្នំពេញ ក្រោមការដឹកនាំរបស់លោកឃួង ស្រេង ជាអភិបាល បើទោះបីរាជធានីភ្នំពេញបាននិងកំពុងប្រឈមមុខការរីករាលដាលនៃជម្ងឺកូវីដ-១៩ក៏ពិតមែន ប៉ុន្តែការកសាងហេដ្ឋារចនាសម្ព័ន្ធនានានៅក្នុងរាជធានីភ្នំពេញ មានទាំងការស្តារប្រឡាយ លូ ការស្ថាបនាលូថ្មីៗ នៅតែបន្តធ្វើសកម្មភាព ដោយមិនមានការអាក់ខានឡើយ។ ជាក់ស្ដែងនៅថ្ងៃទី១៤ មិថុនានេះ ក្រុមការងាររបស់រាជធានីភ្នំពេញ បានកំពុងអនុវត្តន៍បន្ត ការស្តារប្រឡាយបឹងទំពន់ ដែលមានប្រវែងជិត៤គីឡូម៉ែត្រ ដេីម្បី បង្ហូរជំនន់ទឹកភ្លៀងនារដូវវស្សានេះ ។ លោកដួង ចាន់សារ៉ាត់ ប្រធានអង្គភាពលូទឹក បូមទឹក នៃមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញបានឱ្យដឹងនៅព្រឹកថ្ងៃទី១៤ មិថុនានេះថា ដោយមានការយកចិត្តទុក្ខដាក់និងការចង្អុលណែនាំពីលោក ឃួង ស្រេង ជាអភិបាលរាជធានីភ្នំពេញ ក្នុងការដោះស្រាយ ការស្តារប្រពន្ធ័បង្ហូរទឹក ជាពិសេសប្រឡាយមេនៅរាជធានីភ្នំពេញ ខណ:នេះមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ ដែលមានអង្គភាពលូទឹក បូមទឹក និងស្ថានីយ៍ចម្រោះទឹកកខ្វក់ ជាអ្នកអនុវត្តន៍ បានធ្វើសកម្មភាពស្តារប្រឡាយបឹងទំពន់ ដេីម្បីរំដោះជំនន់ទឹកភ្លៀងនារដូវវស្សានេះ ។ លោកដួង ចាន់សារ៉ាត់ បានបន្តទៀតថា ៖ប្រឡាយបឹងទំពន់ មានប្រវែង៣៧១០ម៉ែត្រទទឹង៣០ម៉ែត្រ ពីប្រឡាយស្ទឹងមានជ័យដល់ស្ថានីយបូមទឹកបឹងទំពន់ផ្លូវ៣៧១ ។ ដោយចាប់ផ្តើមស្តារកាលពីថ្ងៃទី០៥ មេសា ហើយមកដល់ពេលនេះ ក្រុមការងារបានស្តារប្រឡាយបឹងទំពន់ សម្រេចបាន៦០ភាគរយហើយ ដែលមានប្រវែង២២០០ម៉ែត្រ…

  • នាយសេនាធិការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ប្រជុំផ្សព្វផ្សាយផែនការការពារសន្តិសុខជូនថ្នាក់ដឹកនាំ

    នាយសេនាធិការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ប្រជុំផ្សព្វផ្សាយផែនការការពារសន្តិសុខជូនថ្នាក់ដឹកនាំ

    ភ្នំពេញ៖ ព្រឹកថ្ងៃចន្ទ ទី១៤ ខែមិថុនា ឆ្នាំ២០២១ ដោយទទួលបានការអនុញ្ញាតិដ៏ខ្ពង់ខ្ពស់ពីឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក ឧត្តមសេនីយ៍ទោ ស សំបូរធន នាយសេនាធិការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញជាអធិបតីនៅក្នុងពិធីប្រជុំផ្សព្វផ្សាយផែនការ ការពារសន្តិសុខ រក្សាសណ្ដាប់ធ្នាប់ពិធីសម្ពោធសមិទ្ធផលនានាដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៤ នៃទិវាចងចាំដំណើរឆ្ពោះទៅការផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត«២០ មិថុនា ១៩៧៧-២០ មិថុនា ២០២១» ដែលនឹងប្រព្រឹត្តិទៅនាថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១ខាងមុខនេះ នៅតំបន់ប្រវត្តិសាស្រ្តយោធាតេជោកោះថ្ម X.16 ស្ថិតក្នុងភូមិកោះថ្ម ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ ដោយ -រ៉ាវុធ

  • ទិញទូរស័ព្ទ ៤គ្រឿងឱ្យក្មេងស្រី ៤នាក់ ដូរនឹងលេងប្រដាប់ភេទទៅវិញទៅមក ត្រូវតុលាការឃុំខ្លួន

    ទិញទូរស័ព្ទ ៤គ្រឿងឱ្យក្មេងស្រី ៤នាក់ ដូរនឹងលេងប្រដាប់ភេទទៅវិញទៅមក ត្រូវតុលាការឃុំខ្លួន

    តុលាការខេត្តសៀមរាប កាលពីរសៀលថ្ងៃទី១៣ខែមិថុនានេះ បានសម្រេចឃុំខ្លួនជនបរទេសម្នាក់ ពីបទទិញពេស្សាចារកុមារ។ លោកវរសេនីយ៍ឯក ជា ហេង នាយការិយាល័យនគរបាលប្រឆាំងការជួញដូរមនុស្ស និងការពារអនី តិជនខេត្ត បានអោយដឹងថា ជនបរទេសនេះចាប់ខ្លួនកាលពីល្ងាចថ្ងៃទី១១ខែមិថុនាឆ្នាំ២០២១។លោកបន្តថា ដំណើររឿងកាលពីថ្ងៃទី១០ ខែ មិថុនា ឆ្នាំ២០២០ ម្តាយក្មេងរងគ្រោះ៣ នាក់បានមកដាក់ពាក្យបណ្តឹងលើជនបរទេសម្នាក់មិនស្គាល់ឈ្មោះ និងសញ្ជាតិ។ តែក្មេងៗស្គាល់មុខច្បាស់ហើយហៅថា teacher ។ក្រោយពីទទួលពាក្យបណ្តឹងរួច សមត្ថកិច្ច បានសម្ភាសន៍ក្មេងស្រីរងគ្រោះ៤នាក់ដែលមានឈ្មោះដូចខាងក្រោម៖ ទី១, ឈ្មោះ យ.ណ.ភេទស្រី អាយុ១២ ឆ្នាំ២, ឈ្មោះ រ. ឡ.ភេទ ស្រី អាយុ ១២ឆ្នាំ៣, ឈ្មោះ ផ.ព.ភេទ ស្រី អាយុ១៣ឆ្នាំ៤, ឈ្មោះ រ. ល. ភេទស្រី អាយុ ១០ ឆ្នាំ ពួកគាត់បំភ្លឺថា ជនបរទេសនោះ បានហៅពួកខ្លួនទៅផ្ទះក្នុងភូមិថ្មី សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប ទិញទូរសព្ទ័ម៉ាកOPPOម្នាក់១គ្រឿង។ បន្ទាប់មកជននេះអោយប្រាក់ពី១០ដុល្លារ រហូតឡើងដល់១០០ ដុល្លារ…

  • មន្ត្រីជំនាញ និងអាជ្ញាធរត្រូវកាត់ដីចេញពីបញ្ជីសារពើភណ្ឌជូនពលរដ្ឋ និងមន្ត្រីរាជការឲ្យឆាប់រហ័ស

    មន្ត្រីជំនាញ និងអាជ្ញាធរត្រូវកាត់ដីចេញពីបញ្ជីសារពើភណ្ឌជូនពលរដ្ឋ និងមន្ត្រីរាជការឲ្យឆាប់រហ័ស

    ខេត្តកំពត នៅសល់៦អង្គភាពទៀត ដែលបានដាក់ពាក្យសុំកាត់ជីចេញ ពីបញ្ជីសារពើភណ្ឌរបស់រដ្ឋដើម្បីចេញប័ណ្ណកម្មសិទ្ធិជូនពលរដ្ឋ និងមន្ត្រីរាជការ ដែលបានកាន់កាប់រស់នៅអាស្រ័យផលជាយូរឆ្នាំមកហើយនៅលើដីរបស់រដ្ឋនោះ។ ហើយឯកឧត្តមអភិបាលបានជំរុញដល់មន្ត្រីជំនាញ និងអាជ្ញាធរពាក់ព័ន្ធ ឲ្យពិនិត្យវាយតម្លៃឲ្យច្បាស់លាស់ ដើម្បីដោះស្រាយបញ្ចប់បញ្ហាដ៏រ៉ាំរ៉ៃនេះឲ្យបានឆាប់រហ័ស។ មានប្រសាសន៍នៅក្នុងកិច្ចប្រជុំរៀបចំឯកសារការងារកាត់ដីជូនមន្ត្រីរាជការ និងប្រជាពលរដ្ឋដែលបានរស់នៅលើដីរដ្ឋយូរឆ្នាំ នៅព្រឹកថ្ងៃទី១៤ ខែមិថុនានេះ ឯកឧត្តម ជាវ តាយ អភិបាលខេត្តបានលើកឡើងថា ការងារកាត់ដីចេញ ពីបញ្ជីសារពើភណ្ឌរបស់រដ្ឋ ដើម្បីផ្ដល់ប័ណ្ណកម្មសិទ្ធិស្របច្បាប់ ជូនប្រជាពលរដ្ឋ និងមន្ត្រីរាជការដែលបានរស់នៅកាន់កាប់អាស្រ័យផលយូរឆ្នាំមកហើយនោះ មានលក្ខណៈស្មុគស្មាញ និងបានអូសបន្លាយមកជាច្រើនឆ្នាំ តាំងពីអាណត្តិអភិបាលខេត្តមុនៗមកម្ល៉េះ ។ ហើយប្រមុខរាជរដ្ឋាភិបាលបានចេញនូវសេចក្តីណែនាំ និងលក្ខខណ្ឌច្បាស់លាស់ណាស់ ដើម្បីជំរុញដល់អាជ្ញាធរអនុវត្តការងារកាត់ដីចេញពីបញ្ជីសារពើភណ្ឌជូនដល់ពលរដ្ឋ និងមន្ត្រីរាជការ ដែលខ្វះខាត់ និងបានរស់នៅអាស្រ័យផលលើដីរដ្ឋជាក់ស្តែងយូរឆ្នាំ (រយៈពេល១០ គិតត្រឹមឆ្នាំ២០១៥)។ ដូច្នេះដើម្បីឲ្យការងារនេះសម្រេចបានឆាប់រហ័ស ឯកឧត្តមអភិបាលខេត្តស្នើដល់ជំនាញ និងអាជ្ញាធរពាក់ព័ន្ធរួមគ្នា ពិនិត្យពិភាក្សា វាយតម្លៃលើទីតាំងដីនីមួយៗជាក់ស្ដែង ដើម្បីបានជាមូលដ្ឋាន ក្នុងការរៀបចំឯកសារឲ្យត្រឹមត្រូវ និងគ្រប់គ្រាន់សម្រាប់ដាក់ពាក្យស្នើសុំកាន់កាប់ ឲ្យស្របតាមនីតិវិធីច្បាប់ រក្សាបាននូវតម្លាភាព បញ្ចៀសបាននូវការកេងប្រវ័ញ្ចទ្រព្យសម្បត្តិរដ្ឋផងដែរ។ តាមរបាយការណ៍ មានអង្គភាពចំនួន៦បានដាក់ពាក្យសុំកាត់ដីចេញពីបញ្ជីសារពើភណ្ឌរបស់រដ្ឋ ជូនប្រជាពលរដ្ឋ និងមន្ត្រីរាជការសរុប ៣០៦គ្រួសារ ក្នុងនោះមានមន្ទីរអប់រំយុវជន និងកីឡាខេត្តកំពត មានចំនួន១១ទីតាំង ស្មើនឹង១៥៥គ្រួសារ…

  • សម្តេចពិជ័យសេនា ទៀ បាញ់ ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលយុទ្ធនាការងារចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋ

    សម្តេចពិជ័យសេនា ទៀ បាញ់ ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលយុទ្ធនាការងារចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋ

    ភ្នំពេញ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលយុទ្ធនាការងារចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋ កម្មករ កម្មការិនី និងជនបរទេស ដែលមានអាយុចាប់ពី១៨ឆ្នាំឡើង នៅក្នុងខណ្ឌចំនួន៦ នៅរាជធានីភ្នំពេញ និងទីក្រុងតាខ្មៅ នៃខេត្តកណ្ដាល នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១នេះ។ សម្តេចពិជ័យសេនា ទៀ បាញ់ បានមានប្រសាសន៍ថា យុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋនៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១ ឧសភា ដល់ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ គឺបានដំណើរការទៅដោយរលូនមិនមានបញ្ហាអ្វីកើតឡើងទេ និងមានសណ្តាប់ធ្នាប់ល្អ។ សម្តេចពិជ័យសេនា បានមានប្រសាសន៍បន្តថា ដំណើរការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនៅតំបន់ក្រហមក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ គឺអនុវត្តទៅតាមការចាត់ចែង ហើយនាពេលកន្លងមកនេះ បានសម្រេចថា ចាក់វ៉ាក់នៅរាជធានីភ្នំពេញ និងខេត្តកណ្តាល ដោយក្រសួងការពារជាតិបានទទួលការបែងចែកដំបូង គឺឱ្យចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនៅតំបន់ក្រហមចំនួន ៤ខណ្ឌ ដែលមានហានិភ័យខ្ពស់ ហើយបន្តមកទៀតបានសហការជាមួយខាងរាជធានីភ្នំពេញ ក៏បង្កើតតំបន់ក្រហមមួយចំនួនទៀតនៅខណ្ឌទួលគោក និងខណ្ឌឫស្សីកែវ និងបានបន្តចាក់វ៉ាក់សាំងនៅខណ្ឌទាំងពីរនេះ រហូតឡើងដល់៦ខណ្ឌ។ ចំពោះមុខសញ្ញាដែលត្រូវចាក់វ៉ាក់សាំង គឺត្រូវចាក់ជូនទាំងអស់ រួមទាំងកម្មករ កម្មការិនី រួមទាំងជនបរទេស។ សូមជម្រាបថា…

  • អភិបាលខេត្តកណ្តាល ចុះត្រួតពិនិត្យស្ថានភាពបែរត្រី ផ្ទះបណ្តែតទឹក ផ្ទះទូកតូចៗ និងសំណង់មិនរៀបរយ នៅតាមដងទន្លេមេគង្គ

    អភិបាលខេត្តកណ្តាល ចុះត្រួតពិនិត្យស្ថានភាពបែរត្រី ផ្ទះបណ្តែតទឹក ផ្ទះទូកតូចៗ និងសំណង់មិនរៀបរយ នៅតាមដងទន្លេមេគង្គ

    ខេត្តកណ្តាល៖ អភិបាលខេត្តកណ្តាល ឯកឧត្តម គង់ សោភ័ណ្ឌ ដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់អាជ្ញាធរក្រុង-ស្រុកតាមដងទន្លេ ក្នុងភូមិសាស្ត្រខេត្តកណ្ដាល ត្រូវមានវិធានការអោយបានតឹងរឹងចំពោះផ្ទះបណ្តែតទឹក បែរត្រី ដែលខុសច្បាប់ក្នុងភូមិសាស្ត្ររបស់ខ្លួន ត្រូវចាត់វិធានការតាមនិតិវិធីច្បាប់ដោយគ្មានការយោគយល់ឡើយ។ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់បែបនេះ ក្នុងឱកាសដែលឯកឧត្តម បានដឹកនាំកងកម្លាំងចម្រុះអាជ្ញាធរស្រុក និងមន្ត្រីពាក់ព័ន្ធ ចុះត្រួតពិនិត្យស្ថានភាពបែរត្រី ផ្ទះបណ្តែតទឹក ផ្ទះទូកតូចៗ និងសំណង់មិនរៀបរយ នៅតាមដងទន្លេមេគង្គ ស្ថិតនៅក្នុងភូមិសាស្ត្រស្រុកល្វាឯម ស្រុកកៀនស្វាយ និងស្រុកលើកដែក ខេត្តកណ្តាល នៅព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១។ ឯកឧត្តមអភិបាលខេត្តបន្តថា អាជ្ញាធរស្រុកកៀនស្វាយ ស្រុកល្វាឯម ស្រុកលើកដែក និងក្រុង-ស្រុកដទៃទៀត ដែលមានភូមិសាស្ត្រក្នុងខេត្តកណ្ដាល ត្រូវមានវិធានការអោយបានតឹងរឹងចំពោះផ្ទះបណ្តែតទឹក បែរត្រី ដែលខុសច្បាប់ក្នុងភូមិសាស្ត្ររបស់ខ្លួន ត្រូវចាត់វិធានការតាមនិតិវិធីច្បាប់ដោយគ្មានការយោគយល់ឡើយ។ ទន្ទឹមនឹងនោះអាជ្ញាធរក្រុង-ស្រុកទាំងអស់ត្រូវចាត់អោយមានកងកម្លាំងយាមល្បាតគ្រប់ពេលវេលា និងហាមមិនឱ្យមានបែរត្រី ផ្ទះបណ្តែតទឹកចូលចតក្នុងមូលដ្ឋានខ្លួនជាដាច់ខាត ហើយត្រូវគ្រប់គ្រងស្ថិតិ បែរត្រី ផ្ទះបណ្តែតទឹក ទាំងចាស់ទាំងថ្មីអោយបានច្បាស់លាស់ ដើម្បីរៀបចំសណ្តាប់ធ្នាប់តាមដងទន្លេ សំរួលដល់ផ្លូវនាវាចរ និងប្រព័ន្ធអេកូឡូហ្ស៊ី ជៀសវៀងការខូខាត់ធ្ងន់ធ្ងរដល់ជីវចម្រុះក្នុងទឹក ខូចគុណភាពទឹក បំពុលបរិស្ថាន និងប៉ះពាល់…

  • សិក្ខាកាមយោធាកម្ពុជាចំនួន ៧នាក់ បញ្ចប់ការសិក្សាថ្នាក់បច្ចេកទេស Specialist degree ដោយជោគជ័យពីវិទ្យាស្ថានវិស្វកម្មកាំភ្លើងធំ និងកាំជ្រួច សហព័ន្ធរុស្ស៊ី

    សិក្ខាកាមយោធាកម្ពុជាចំនួន ៧នាក់ បញ្ចប់ការសិក្សាថ្នាក់បច្ចេកទេស Specialist degree ដោយជោគជ័យពីវិទ្យាស្ថានវិស្វកម្មកាំភ្លើងធំ និងកាំជ្រួច សហព័ន្ធរុស្ស៊ី

    យោងតាមសមាគមនិស្សិតខ្មែរប្រចាំសហព័ន្ធរុស្ស៊ី នៅថ្ងៃទី១៣មិថុនាឆ្នាំ២០២១ បានជូនដំណឹងថា សិក្ខាកាមយោធាកម្ពុជាទាំង៧នាក់នោះរួមមាន ១-លោក ហែម នរៈសត្យា ជំនាញ មីស៊ីល និង កាំភ្លើងធំ, ២-លោក ផុន ណារិទ្ធ ជំនាញ ស៊ីល និង កាំភ្លើងធំ, ៣-លោក កែវ ផល្លី ជំនាញ ស៊ីល និង កាំភ្លើងធំ, ៤-លោក អ៊ឹង មេងលី ជំនាញ ស៊ីល និង កាំភ្លើងធំ, ៥-លោក ឱ សុវណ្ណបញ្ញា ជំនាញ មធ្យោបាយវិទ្យុបច្ចេកទេសកាំភ្លើងធំ, ៦-លោក មាស សុជាត្ថា ជំនាញ ក្រៀងក្រោះ និងឧបករណ៍ឆ្លុះElectro និងទី៧-លោក ងឿន ប៊ុនថេន ជំនាញ ក្រៀងក្រោះ និងឧបករណ៍ឆ្លុះElectro។ សូមបញ្ជាក់ថា សញ្ញាបត្រថ្នាក់ Specialist degree ទាំងអស់ដែលចេញដោយស្ថាប័នអប់រំរុស្ស៊ីគឺមានតម្លៃស្មើនឹងសញ្ញាបត្រថ្នាក់អនុបណ្ឌិតនៅប្រទេសកម្ពុជា។

  • នាយឧត្តម សេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង គោរពវិញ្ញាណក្ខន្ធ និងប្រទានភ្លើងមច្ឆាមរណៈ ដល់ឧបសិកា អុំ អោ ដែលបានទទូលមរណៈភាព

    នាយឧត្តម សេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង គោរពវិញ្ញាណក្ខន្ធ និងប្រទានភ្លើងមច្ឆាមរណៈ ដល់ឧបសិកា អុំ អោ ដែលបានទទូលមរណៈភាព

    ថ្ងៃអាទិត្យ ៤កើត ខែបឋមសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ត្រូវ និងថ្ងៃទី១៣ ខែមិថុនា ឆ្នាំ ២០២០១ឯកឧត្តម នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហុីង ប៊ុនហៀង នាយករងខុទ្ទកាល័យសម្តេច តេជោ នាយករដ្ឋមន្ត្រី អមដំណើរដោយ ឯកឧត្តម មេបញ្ជាការរង នាយ-ពលទាហានបញ្ជាការដ្ឋានអង្គរក្ស និងលោក ប្រធានក្រុមប្រឹក្សាស្រុកលោកអភិបាលស្រុកកណ្តាលស្ទឹងប្រធានក្រុមប្រឹក្សាឃុំដើមឫស បានអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធ និងប្រទានភ្លើង(បច្ចាមរណៈ)ឧបាសក អ៊ុ អោ ដែលបានទទួលមរណៈភាពនៅថ្ងៃទី ១២ខែ មិថុនា ឆ្នាំ២០២១ក្នុងជន្មាយុ ៨៧ ឆ្នាំ ដោយរោគាពាធ។ សពតម្កល់ធ្វើបុណ្យនៅភូមិរលួសឃុំដើមឫស ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ សូមដួងវិញ្ញាណក្ខន្ធ ឧបាសក អ៊ុ អោបានទៅកាន់សុខគតិភព។ ដោយ -រ៉ាវុអ