Category: ព័ត៌មានសង្គម

  • លោកជំទាវ បាន ស្រីមុំ ចុះសួរសុខទុក្ខ និងនាំយកស្បៀងអាហារ ជូនដល់ចាស់ជរា ជនពិការ ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតដោយសារវិបត្តិកូវីដ-១៩ ក្នុងសង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន

    លោកជំទាវ បាន ស្រីមុំ ចុះសួរសុខទុក្ខ និងនាំយកស្បៀងអាហារ ជូនដល់ចាស់ជរា ជនពិការ ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតដោយសារវិបត្តិកូវីដ-១៩ ក្នុងសង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន

    ប៉ៃលិន ៖ លោកជំទាវ បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិននិងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត និងមានការអញ្ជើញចូលរួមពីឯកឧត្តម អ្នកតំណាងរាស្ត្រមណ្ឌលប៉ៃលិន សមាជិក សមាជិកា យុវជនស.ស.យ.កខេត្ត យុវជនកាកបាទក្រហមខេត្ត និងអាជ្ញាធរភូមិឃុំស្រុក បានអញ្ជេីញចុះសួរសុខទុក្ខ និងនាំយកស្បៀងអាហារ ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់ចាស់ជរា ជនពិការ ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតដោយសារវិបត្តិកូវីដ~១៩ ក្នុងសង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន ចំនួន ៣២គ្រួសារ ព្រឹកថ្ងៃសោរ៍ ទី១២ ខែមិថុនា ឆ្នាំ២០២១ ។ ក្នុងឱកាសនោះ លោកជំទាវ បាននាំនូវប្រសាសន៍ផ្តាំផ្ញើការសួរសុខទុក្ខ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជានិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់បងប្អូនប្រជាពលរដ្ឋ ដែលជានិច្ចកាលសម្តេចទាំងទ្វេរ តែងតែនៅរួមសុខទុក្ខជាមួយប្រជាពលរដ្ឋគ្រប់គ្រាលំបាក និងមិនទុកអោយប្រជាពលរដ្ឋណាម្នាក់ដាច់ស្បៀងស្លាប់ដោយលោកមិនបានដឹង និងមិនបានដោះស្រាយជូនឡើយ ។ លោកជំទាវ…

  • លោកជំទាវ ម៉ែន សំអន អញ្ជើញសួរសុខទុក្ខ លោកជំទាវ ហម អ៉ីម (មានជម្ងឺត្បៀតសសៃឈាមអាក់ទែបេះដូង) និងឆ្លៀតឱកាសជួបសំណេះសំណាលជាមួយសមាគមនារីខេត្តកំពង់ចាម

    លោកជំទាវ ម៉ែន សំអន អញ្ជើញសួរសុខទុក្ខ លោកជំទាវ ហម អ៉ីម (មានជម្ងឺត្បៀតសសៃឈាមអាក់ទែបេះដូង) និងឆ្លៀតឱកាសជួបសំណេះសំណាលជាមួយសមាគមនារីខេត្តកំពង់ចាម

    លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានអញ្ជើញ សួរសុខទុក្ខ លោកជំទាវ ហម អ៉ីម សមាជិកាកិត្តិយសសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ខេត្តកំពង់ចាម (មានជម្ងឺត្បៀតសសៃឈាមអាក់ទែបេះដូង) ដែលបច្ចុប្បន្នកំពុងសម្រាកព្យាបាលនៅផ្ទះ ស្ថិតក្នុងសង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម និងបានជួបសំណេះសំណាលជាមួយនារី សមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ខេត្តកំពង់ចាម នាព្រឹកថ្ងៃសៅរ៍ ៣កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១ ។ ថ្លែងក្នុងឱកាសនេះ លោកជំទាវកិត្តិសង្គហបណ្ឌិត បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខដោយក្តីនឹករលឹកពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនបងប្អូនប្រជាពលរដ្ឋទាំងអស់នៅទូទាំងខេត្តកំពង់ចាម ដោយសម្តេចទាំងទ្វេ តែងតែគិតគូរខ្ពស់ចំពោះសុខទុក្ខ និងសុខុមាលភាពរបស់ប្រជាពលរដ្ឋ។ នៅក្នុងដំណាក់កាលដែលជំងឺកូវីដ១៩បាននឹងកំពុងឆ្លងរីករាលដាលនៅលើពិភពលោក ក៏ដូចជាកម្ពុជាផងដែរនោះ លោកជំទាវកិត្តិសង្គហបណ្ឌិត ក៏បានកោតសសើរដល់សមាគមន៍នារីខេត្ត ក៏ដូចជារដ្ឋបាលខេត្តកំពង់ចាម បានចូលរួមចំណែកយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩យ៉ាងសស្រាក់សស្រាំ ប្រកបដោយភាពទទួលខុសត្រូវខ្ពស់ ។ លោកជំទាវក៏បានផ្តាំផ្ញើរដល់នារី និងរដ្ឋបាលខេត្តគ្រប់លំដាប់ថ្នាក់ត្រូវតែបន្តគោរព និងអនុវត្តន៍ឱ្យបានខ្ជាប់ខ្ជួនតាមវិធានរបស់ក្រួងសុខាភិបាល ជាពិសេស វិធានការណ៍ ៣ការពារ ៣កុំ…

  • អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកបាភ្នំ ខេត្តព្រៃវែងដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការងារថ្នាក់មូលដ្ឋានឃុំបឹងព្រះ

    អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកបាភ្នំ ខេត្តព្រៃវែងដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការងារថ្នាក់មូលដ្ឋានឃុំបឹងព្រះ

    ឯកឧត្តម អ៉ីវ លាង អគ្គាធិការ នៃអគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកបាភ្នំ ខេត្តព្រៃវែង អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការងារថ្នាក់មូលដ្ឋានឃុំបឹងព្រះ និងមានការអញ្ជើញចូលរួមពីលោក លោកស្រី ជាអនុប្រធាន សមាជិកក្រុមការងារឃុំ មេឃុំ ក្រុមប្រឹក្សាឃុំ មេភូមិ និងអ្នកពាក់ព័ន្ធ នាព្រឹក ថ្ងៃទី១២ ខែ មិថុនា ឆ្នាំ ២០២១។ បន្ទាប់ពីលោកមេឃុំ ណុប ចឹក បានធ្វើការរាយការណ៍សង្ខេបពីសកម្មភាពការងារកន្លងមក ឯកឧត្តមបានសំដែងការអរគុណដល់ក្រុមការងារដែលបានខិតខំបំពេញការងារដោយមានការទទួលខុសត្រូវខ្ពស់ក្នុងដំណាក់កាលនៃការឆ្លងរាលដាលជំងឺកូវីដ១៩ក្នុងសហគមន៍។ ឯកឧត្តមបានមានប្រសាសន៍ណែនាំមួយចំនួនដល់ក្រុមការងារ ត្រូវបន្តផ្សព្វផ្សាយវិធានការការពារជំងឺកូវីដ១៩ ដោយអនុវត្ត៣កុំ-៣ការពារ និងបំពេញការងារត្រូវអនុវត្តតាមគន្លងថ្មីក្នុងបរិបទជំងឺកូវីដ១៩ ត្រូវគ្រប់គ្រងឱ្យបានច្បាស់លាស់នូវលំហូចូលបងប្អូនដែលបានវិលត្រលប់ពីបណ្តាខេត្តផ្សេងៗមកឃុំបឹងព្រះ បន្តពង្រឹងការផ្តល់សេវាសាធារណៈឱ្យបានលឿន និងកាន់តែមានប្រសិទ្ធភាព និងបន្តគាំទ្រការងារសង្គមកិច្ច។ បញ្ចប់កិច្ចប្រជុំមក ឯកឧត្តម និងក្រុមការងារអញ្ជើញចូលរួមពិធីបុណ្យសពលោកមេភូមិតាម៉ៅ និងបានចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំជាមួយក្រុមគ្រួសារ ញាតិមិត្តបងប្អូន នៃសព សូមបួងសួងឱ្យវិញ្ញាណក្ខន្ធលោកមេភូមិទៅកាន់សុគតិភព។ បន្ទាប់មកទៀត ឯកឧត្តម និងក្រុមការងារ បានអញ្ជើញពិនិត្យគម្រោងសាងសងផ្លូវមួយខ្សែភ្ជាប់ពីភូមិតាម៉ាទៅភូមិដីថុយ ដើម្បីសម្រាលការលំបាកជូនបងប្អូនប្រជាពលរដ្ឋក្នុងការធ្វើដំណើរ៕ ដោយ -រ៉ាវុធ

  • រថយន្ត 2 គ្រឿងបុកគ្នាយ៉ាងពេញទំហឹងបណ្ដាលឲ្យមនុស្ស 2នាក់រងរបួសធ្ងន់និងស្រាល នៅក្រុងកំពង់ឆ្នាំង

    រថយន្ត 2 គ្រឿងបុកគ្នាយ៉ាងពេញទំហឹងបណ្ដាលឲ្យមនុស្ស 2នាក់រងរបួសធ្ងន់និងស្រាល នៅក្រុងកំពង់ឆ្នាំង

    ខេត្តកំពង់ឆ្នាំង ៖ នៅថ្ងៃទី 12 ខែមិថុនាឆ្នាំ 2021 វេលាម៉ោង 1 និង 30 នាទីនៅលើកំណាត់ផ្លូវជាតិលេខ 5 ចន្លោះបង្គោលគីឡូម៉ែត្រ 86.87ត្រង់ចំណុចមុខសួនច្បារឆ្នាំងមាស ស្ថិតនៅភូមិទួលក្រលាញ់ សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំងមានករណីគ្រោះថ្នាក់ចរាចរណ៍រមួយបានកើតឡើងវាងរថយន្តម៉ាក lexus330 ពណ៌សគ្មាន(ពាក់ផ្លាកលេខ) បើកបរដោយ ឈ្មោះ គង់ សុជាតិ ភេទប្រុស អាយុ 39ឆ្នាំសញ្ជាតិខ្មែរ មុខរបរកសិករ មានទីលំនៅបច្ចុប្បន្នរស់នៅភូមិបំបុិត ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់ បើកបរពីត្បូងទៅជើងបានបុកនិងរថយន្តម៉ាកហ៊ីយ៉ាន់ដាយពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 3C.10 .59.បើកបរដោយឈ្មោះ ឆៃ ឈុំ ភេទប្រុស អាយុ27 ឆ្នាំ មុខរបរបើកបរ រស់នៅបច្ចុប្បន្នភូមិកំពង់បាស្រូវ ឃុំជលសា ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង បើកបរពីជើងទៅត្បូង ។ លោក ហង្ស ប៊ុនហាក់ អធិការងនគរបាលក្រុងកំពង់ឆ្នាំងបានឲ្យដឹងថា គ្រោះថ្នាក់ ខាងលើនេះគឺកត្តាមកពីរថយន្តទាំងពីរធ្វើដំណើរច្រាសទិសគ្នាមកដល់កន្លែងកើតហេតុ…

  • ឆ្លងចរន្តអគ្គិសនី ឆេះផ្ទះប្រជាពលរដ្ឋអស់៣ខ្នង នៅបុរីសន្តិភាព២ ខណ្ឌពោធិសែនជ័យ

    ឆ្លងចរន្តអគ្គិសនី ឆេះផ្ទះប្រជាពលរដ្ឋអស់៣ខ្នង នៅបុរីសន្តិភាព២ ខណ្ឌពោធិសែនជ័យ

    ភ្នំពេញ៖ ផ្ទះប្រជាពលរដ្ឋចំនួន ៣ខ្នង ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ បង្កឲ្យមានការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋរាយការណ៍ទៅសមត្ថកិច្ចកាលពីវេលាម៉ោង ០៩ និង ៣០នាទីយប់ថ្ងៃទី ១១ ខែមិថុនាឆ្នាំ២០២១ នៅក្នុងបុរីសន្តិភាព២ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ តាមប្រភពព័ត៌ពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុខាងលើបានប្រាប់ឲ្យដឹងថា ផ្ទះប្រជាពលរដ្ឋចំនួន៣ខ្នង ដែលត្រូវអគ្គិភ័យឆាបឆេះខូចខាតទាំងស្រុងនេះ ពីរខ្នងប្រភេទផ្ទះឈើតូចៗនិងមួយខ្នងទៀតថ្មក្រោមឈើលើ ហើយមុនកើតហេតុគេឃើញមានអណ្ដាតភ្លើង និងផ្សែងហុយចេញពីផ្ទះឈើតូចចំនួន២ ខ្នងដែលនៅជាប់គ្នា បង្កឱ្យមានចេញជាអណ្តាតភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅ រួចក៏រាលដាលដល់ផ្ទះមួយខ្នងយ៉ាងធំទៀតដែលនៅក្បែរគ្នាថ្មក្រោមឈើលើ ទើបបង្កឲ្យមានការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋរស់នៅក្បែរខាង រាប់សិបនាក់ យកធុងដងទឹកជះពន្លត់ និងរាយការណ៍ជូនសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គិភ័យចុះមកអន្តរាគមន៍ជាច្រើនគ្រឿងនៅកន្លែងកើតហេតុ ដោយប្រើពេលវេលាអស់រយៈពេលជិតមួយម៉ោងទើបរលត់ទៅវិញជាស្ថាពរ។ចំពោះករណីអគ្គិភ័យខាងលើនេះប្រជាពលរដ្ឋប្រាប់ថាផ្ទះម្ចាស់មិនបាននៅផ្ទះនោះទេ។ ដោយឡែកទ្រព្យសម្បត្តិដែរត្រូវបានអគ្គិភ័យឆាបឆេះខាងនេះក៏មិនទាន់ដឹងខូចខាតអស់ប៉ុន្មាននៅឡើយដែរ៕ដោយ ៖ ជីម ភារ៉ា

  • អាជ្ញាធរជាតិ និងក្រសួងអប់រំ យុវជន និងកីឡា បិទបញ្ចប់វគ្គបំប៉នស្ដីពីការប្រើប្រាស់សម្ភារៈឧបទេសក្នុងការបង្រៀន ពីមេរៀនអប់រំពីបញ្ហាគ្រឿងញៀនដល់អ្នកពាក់ព័ន្ធ

    អាជ្ញាធរជាតិ និងក្រសួងអប់រំ យុវជន និងកីឡា បិទបញ្ចប់វគ្គបំប៉នស្ដីពីការប្រើប្រាស់សម្ភារៈឧបទេសក្នុងការបង្រៀន ពីមេរៀនអប់រំពីបញ្ហាគ្រឿងញៀនដល់អ្នកពាក់ព័ន្ធ

    ដូចការគ្រោងទុកវគ្គបំប៉នស្ដីពីការប្រើប្រាស់សម្ភារៈឧបទេសក្នុងការបង្រៀន “ ការអប់រំ បង្ការ ការទប់ស្កាត់គ្រោះថ្នាក់បង្កដោយការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ” ដល់មន្ត្រីបង្គោលគណៈកម្មការសុខភាពសិក្សារាជធានី ខេត្ត ស្រុក និងគ្រូឧទ្ទេសនៅតាមគ្រឹះស្ថានបណ្ដុះបណ្ដាលគ្រូគោលដៅ និងគរុសិស្សនៅសាលាគរុកោសល្យនិង វិក្រឹតការខេត្តចំនួន១០ រាជធានី-ខេត្ត គឺ រាជធានីភ្នំពេញ កំពង់ចាម បាត់ដំបង បន្ទាយមានជ័យ សៀមរាប តាកែវ កំពត ព្រៃវែង កំពង់ស្ពឺ ព្រះសីហនុ បានបិទបញ្ចប់ហេីយនៅល្ងាចថ្ងៃទី១១ ខែមិថុនា ឆ្នាំ ២០២១ តាមប្រព័ន្ធអនឡាញបន្ទាប់ពីបានដំណេីការអស់រយ:កាលបីថ្ងៃ។ លោកស្រី ស កញ្ញា តំណាងសិក្ខាកាមវគ្គបំប៉ន បានថ្លែងដោយសប្បាយរីករាយថា វគ្គបំប៉ននេះពិតជាបានផ្តល់ចំណេះដឹង និងវិធីសាស្រ្តបង្រៀន ដែលជាទុនទៅដល់បុគ្គលិកអប់រំអាចយកទៅបង្រៀន បន្តប្រកបដោយជោគជ័យ។ អ្នកស្រីក៏បានប្តេជ្ញាចិត្តយកចំណេះដឹងដែលទទួលបាននេះទៅបង្រៀនដល់សហការី ក៏ដូចគ្រូបង្រៀននៅតាមគោលដៅក្នុងមូលដ្ឋានឱ្យគាត់បានយល់កាន់តែច្បាស់ហេីយនាំគ្នាកសាងធនធានមនុស្សឲ្យឃ្លាតចាកចេញឆ្ងាយពីគ្រឿងញៀន។ ថ្លែងក្នុងនាមឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ ឧត្តមសេនីយ៍ ទោ លឹម តុងហួត ប្រធាននាយកដ្ឋាននីតិកម្ម អប់រំ និងស្តារនីតិសម្បទា នៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានមានប្រសាសន៍ដោយថ្លែងអំណររគុណនិងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំរួមគ្នាទាំងថ្នាក់ដឹកនាំ…

  • រថយន្ត 3 គ្រឿងបុកគ្នាបណ្ដាលឲ្យរងរបួសធ្ងន់ និងស្រាល ជាច្រើននាក់

    រថយន្ត 3 គ្រឿងបុកគ្នាបណ្ដាលឲ្យរងរបួសធ្ងន់ និងស្រាល ជាច្រើននាក់

    កំពត ៖ នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង១៦និង៣០នាទីមានករណីគ្រោះថ្នាក់ចរាចរណ៍មួយ កើតឡើងនៅលើផ្លូវជាតិលេខ 3 កំពត-ភ្នំពេញ ចន្លោះបង្គោលគីឡូម៉ែត្រ១៣៨ +១៣៩ រវាងរថយន្តនិងរថយន្ត 3 គ្រឿងបុកតគ្នា មានទិសដៅផ្ទុយគ្នា ។ ១.រថយន្តបង្ករម៉ាកLXS 570 ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2B.3456 បើកបរដោយឈ្មោះ លឹម ស៊ីឌឿន ភេទប្រុសអាយុ ៤២ ឆ្នាំនៅភូមិហនុមាន ឃុំកណ្ដឹង ស្រុកបាទី ខេត្តតាកែវ រថយន្តខូចខាតកម្រិតធ្ងន់អ្នកបើកបររងរបួសស្រាល និងអ្នករួមដំណើរជាមួយ ៣នាក់ ភេទប្រុសជាជនជាតិចិនមិនបានស្គាល់ឈ្មោះរបួសធ្ងន់ 2នាក់ បញ្ជូនទៅមន្ទីរពេទ្យភ្នំពេញ ។ ២.រថយន្តម៉ាកដេវូពណ៌ស ខៀវពាក់ស្លាកលេខកណ្ដាល 2A2578 កន្ទុយរម៉កពាក់ស្លាកលេខកំពង់ស្ពឺ4A0425 បើកបរដោយឈ្មោះ ជុំ គង់ ភេទប្រុសអាយុ ៣៤ ឆ្នាំនៅភូមិខ្សុំ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្ដាល រងរបួសបាក់ដៃឆ្វេងបញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្តកំពត មានទិសដៅពីត្បូងទៅជើង ។៣.រថយន្តម៉ាកFUSOពណ៌សពាក់ស្លាកលេខព្រះសីហនុ3A.1314 បើកបរដោយឈ្មោះ មាង…

  • កុមារគឺជាទំពាំងស្នងឫស្សី

    កុមារគឺជាទំពាំងស្នងឫស្សី

    នៅសម័យឌីជីថលនេះ យើងទាំងអស់គ្នាគួរព្យាយាមការពារកុមារនៅពេលពួកគេប្រើប្រាស់អុីនធឺណិត ដើម្បីធានាបានថាពួកគេអាចក្លាយជាពលរដ្ឋឌីជីថលល្អនាថ្ងៃអនាគត។ នេះជាមតិរបស់លោកជំទាវ ញ៉េប សុភាព អគ្គលេខាធិការនៃក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ។សម្រាប់គន្លឹះថ្មីៗដើម្បីការពារកូនរបស់លោកអ្នក សូមតាមដានទំព័រ Facebook គិតគូរកូន និង ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ – Ministry of Post and Telecommunications និង MoEYS Cambodia ។

  • អាជ្ញាធរស្រុកស្វាយជ្រំ បើកឱ្យដំណើរការតូបលក់ដូរនៅទីប្រជុំជនផ្សារដូនស ឡើងវិញ

    អាជ្ញាធរស្រុកស្វាយជ្រំ បើកឱ្យដំណើរការតូបលក់ដូរនៅទីប្រជុំជនផ្សារដូនស ឡើងវិញ

    ស្វាយរៀង៖ លោក ហែម សារិទ្ធ អភិបាលស្រុកស្វាយជ្រំបានដឹកនាំក្រុមការងារស្រុក សហការជាមួយក្រុមប្រឹក្សាឃុំដូនស ចុះផ្សព្វផ្សាយសេចក្តីជូនដំណឹងរបស់រដ្ឋបាលស្រុក ស្តីពីការបញ្ចប់ការធ្វើចត្តាឡីស័ក និងដំណើរការតូបលក់ដូរនៅទីប្រជំុជនផ្សារដូនស ស្ថិតនៅឃុំដូនស ឡើងវិញចាប់ពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១តទៅ។ សូមបញ្ជាក់ថា តូបលក់ដូរនៅទីប្រជំុជនផ្សារដូនស ត្រូវបានផ្អាកជាបណ្តោះអាសន្នអស់រយ:ពេល១៨ ថ្ងៃ ដោយសេចក្តីជូនដំណឹងរបស់រដ្ឋបាលស្រុកកាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១កន្លងទៅ បន្ទាប់ពីបានរកឃើញអ្នកវិជ្ជមានកូវីដ-១៩ នៅទីប្រជំុជនផ្សារនេះ ។ តាមចុះស្រាវជ្រាវរុករកដោយយកចិត្តទុកដាក់របស់ក្រុមការងារគឺរកឃើញអ្នកមានការពាក់ព័ន្ធផ្ទាល់ និងប្រយោល ១៧១ នាក់ ក្នុងនោះអ្នកមានវិជ្ជមានកូវីដ១៩ ចំនួន ១៨ នាក់ ហើយបច្ចុប្បន្នបានសះស្បើយ ៦នាក់ កំពុងព្យាបាល ១១នាក់ និងបានស្លាប់បាត់បង់ជីវិត១នាក់។ រដ្ឋបាលស្រុកសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ បន្តចូលរួមអនុវត្តវិធានការការពារតាមការណែនាំរបស់ក្រសួងសុខាភិបាល គឺ ” ៣ការពារ ៣កុំ” ជាប់ជាប្រចាំ៕

  • អភិបាលខេត្តប៉ៃលិនផ្តល់អាវដល់អ្នករត់ម៉ូតូឌុប និងណែនាំដល់អ្នករត់តាក់ស៊ីកុំភ្លេចអនុវត្តន៍​ ៣ការពារ ៣កុំ ដើម្បីការពារជំងឺកូវីដ-១៩

    អភិបាលខេត្តប៉ៃលិនផ្តល់អាវដល់អ្នករត់ម៉ូតូឌុប និងណែនាំដល់អ្នករត់តាក់ស៊ីកុំភ្លេចអនុវត្តន៍​ ៣ការពារ ៣កុំ ដើម្បីការពារជំងឺកូវីដ-១៩

    ខេត្តប៉ៃលិន ៖ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្ត ប៉ែលិនបានណែនាំ និងអំពាវនាវដល់បងប្អូនពលរដ្ឋ ដែលប្រកបរបរជាអ្នករត់ម៉ូតូឌុបទាំងអស់ ត្រូវតែបន្តអនុវត្ត៣ការពារ ៣កុំ របស់រាជរដ្ឋាភិបាលដើម្បីការពារការឆ្លងជម្ងឺកូវិដ ១៩ ដែលកំពុងតែរីករាលដាលខ្លាំងនាពេលនេះ ។ បញ្ជាក់ ក្នុងពិធីចែកអាវក្រៅដែលជាតំណាងឲ្យសមាគមន៍ម៉ូតូឌុបខេត្តប៉ៃលិន កាលពីថ្ងៃទី១០ ខែមិថុនាឆ្នាំ២០២១លោកជំទាវ បាន ស្រីមុំបានថ្លែងដោយបង្ហាញការព្រួយបារម្ភពីការរីករាលដាលជំងឺកូវីដ-១៩ និងបានផ្តាំផ្ញើដល់ពលដ្ឋកុំភ្លេចការពារជំងឺកាចសាហាវមួយនេះគ្រប់គ្នា។ លោកជំទាវអភិបាលខេត្ត បានមានប្រសាសន៍ថា”ថ្ងៃនេះ ខ្ញុំកក់ក្តៅមួយកម្រិតទៀត តែទោះបីជាយ៉ាងណា សូមលោកអ៊ុំ លោកពូ បងប្អូនកុំភ្លេចខ្លួន នៅតែបន្ត ពាក់ម៉ាស លាងដៃ រក្សាគម្លាត នេះជាវិធីក្នុងការ ការពារ ការឆ្លងមេរោគកូវីដ-១៩ “។ ក្នុងនាមជាអភិបាលខេត្ត លោកជំទាវបានគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅដល់សម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលតែងតែគិតគូរកូនចៅប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ។ សម្តេចបានរួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋ គ្រប់កាល:ទេស: ។ គួរបញ្ជាក់ថា សមាគមន៍ម៉ូតូឌុបនៅខេត្តប៉ៃលិននេះ គឺផ្តួចផ្តើមឡើងដោយលោកជំទាវ បាន…