-
ការដ្ឋានធ្វើស្ពាន ៧កន្លែង និងបុកសុីផាយនៅប្រឡាយទួលពង្រ១ សម្រេចបាន ៨៥ភាគរយហើយ គ្រោងរួចរាល់នៅពាក់កណ្តាលខែកក្កដាងាយស្រួលក្នុងការឆ្លងកាត់

ភ្នំពេញ៖ បើទោះបី ជម្ងឺកូវីដ-១៩ បាននិងកំពុងរាតត្បាតចូលក្នុងសហគមន៍ជាថ្មី ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈយ៉ាងក្តី ក៏ប៉ុន្តែការដ្ឋានធ្វើស្ពានចំនួន៧កន្លែង និងបុកសុីផាយតាមមាត់ប្រឡាយមេ ការពារដីបាក់ នៅប្រឡាយទួលពង្រ១ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ បាននឹងកំពុងធ្វើសកម្មភាពយ៉ាងមមាញឹក ដោយគិតមកដល់ត្រឹមថ្ងៃទី១១ មិថុនានេះ ការដ្ឋានទាំងមូលសម្រេចបានប្រមាណ៨៥ភាគរយហើយ នឹងគ្រោងរួចរាល់នៅក្នុងពាក់កណ្តាលខែកក្កដាឆ្នាំ២០២១ខាងមុខនេះ ។ លោកសាំ ពិសិដ្ឋ ប្រធានមន្ទីរ សាធារណការ និង ដឹក ជញ្ជូន រាជធានី ភ្នំពេញ បានមានប្រសាសន៍អោយដឹងនៅព្រឹកថ្ងៃទី១១ មិថុនានេះថា ដោយមានការណែនាំនិងចង្អុលបង្ហាញពីលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ មន្ទីរ សាធារណការ និង ដឹក ជញ្ជូន រាជធានី ភ្នំពេញ សហការជាមួយមន្ទីរធនធានទឹកនិងអាជ្ញាធរចណ្ឌពោធិសែនជយ័ បានដាក់គ្រឿងចក្រកាយស្តារប្រឡាយទួលពង្រទី១ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ទំហ៊ំ ៨ម៉ែត្រនិងជម្រៅ២ម៉ែត្រដោយ ធ្វើការសាងសង់ស្ពានចំនួន៧កន្លែង និងបុកសុីផាយតាមមាត់ប្រឡាយមេ ការពារដីបាក់ ដោយគិតមកដល់ត្រឹមថ្ងៃទី១១ មិថុនានេះ ការដ្ឋានទាំងមូលសម្រេចបានប្រមាណ៨៥ភាគរយហើយ និងគ្រោងរួចរាល់នៅក្នុងពាក់កណ្តាលខែកក្កដាឆ្នាំ២០២១ខាងមុខនេះ ។ លោកបន្តថា ប្រឡាយនេះមានតួនាទីយ៉ាងសំខាន់…
-
ពលករខ្មែរ ៤៥នាក់បម្រុងឆ្លងដែនខុសច្បាប់ ចូលប្រទេសថៃត្រូវបានឃាត់ខ្លួន នៅខេត្តបន្ទាយមានជ័យ

ពលករចំនួន ៤៥នាក់ ស្រីចំនួន ២៣នាក់ ដែលបម្រុងលួចឆ្លងដែនខុសច្បាប់ ត្រូវបានកម្លាំងកងពលតូចថ្មើរជើងលេខ៥១ ឃាត់ខ្លួនបាននៅថ្ងៃទី១១មិថុនា ឆ្នាំ២០២១ ខណៈពេលដែលពួកគេ បម្រុងលួចឆ្លងដែនទៅប្រទេសថៃ ត្រង់ចំនុចភូមិសាស្ត្រ ភូមិល្បើកស្វាយ ឃុំស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។ វរសេនាតូចថ្មើរជើងលេខ៥១៤ បានដឹកនាំកម្លាំងល្បាត ២៤ម៉ោងលើ ២៤ម៉ោង ដោយប្តូរវេនគ្នា សហការជាមួយកម្លាំងចម្រុះ ដើម្បីទប់ស្កាត់ពលករលួចឆ្លងដែនខុសច្បាប់ និង ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ មិនឲ្យចូលទៅក្នុងសហគមន៍។ ខណៈកងកម្លាំងចម្រុះល្បាត ក៏បានជួប ពលករបម្រុងលួចឆ្លងដែនចេញទៅប្រទេសថៃ ត្រូវបានកម្លាំង វរសេនាតូចថ្មើរជើងលេខ៥១៤ កងពលតូចថ្មើរជើងលេខ៥១ ឃាត់ខ្លួនបានតែម្តង ។ ក្រោយពីឃាត់ខ្លួនបាន លោកមេបញ្ជាការ វរសេនាតូចថ្មើរជើងលេខ៥១៤ ក៏បានណែនាំដល់ប្រជាពលរដ្ឋ កុំបន្តចាញ់បោកមេខ្យល់ ដែលតែងតែបញ្ចុះបញ្ចូល នាំពលករឆ្លងដែនដោយខុសច្បាប់ ដោយមិនគិតពីសុវត្ថិភាព និងខាតបង់ប្រាក់ជាបន្តបន្ទាប់ ជាពិសេស បន្តចូលរួមអនុវត្តវិធានការ ៣កុំ ៣ការពារ អោយបានទាំងអស់គ្នា។ ក្រោយការឃាត់ខ្លួន ពលករទាំង៤៥នាក់ ត្រូវបានបញ្ជូនទៅធ្វើចត្តាឡីស័កចំនួន១៤ថ្ងៃ នៅមណ្ឌលចត្តាឡីស័ក ខេត្តបន្ទាយមានជ័យ និងបន្តស្រាវជ្រាវរកមេខ្យល់ និងអ្នកពាក់ព័ន្ធដើម្បីចាត់វិធានការតាមផ្លូវច្បាប់។…
-
អនុក្រឹត្យស្ដីពីការរៀបចំ និងប្រព្រឹត្តទៅរបស់គណៈកម្មាធិការបច្ចេកទេសអន្តរក្រសួងរៀបចំគោលនយោបាយគ្រប់គ្រង និងប្រើប្រាស់ដីធ្លី ដើម្បីអភិវឌ្ឍន៍ខេត្តព្រះសីហនុ

-
ប្រធានក្រុមការងារបក្សចុះជួយឃុំបន្ទាយស្ទោង ផ្សព្វផ្សាយផែនការឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី 5 ឆ្នាំ2022

ខេត្តកំពង់ធំ ៖ ឯកឧត្តម សោម ស៊ុន សមាជិកអចិន្ត្រៃយ៍គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ ប្រធានក្រុមការងារបក្សចុះជួយឃុំបន្ទាយស្ទោង អនុវត្តតាមការប្រគល់ភារកិច្ច របស់គណៈអចិន្ត្រៃយ៍នៃគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ បានដឹកនាំប្រជុំក្រុមការងារគណបក្សខេត្ត ចុះជួយមូលដ្ឋានឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ ដើម្បីផ្សព្វផ្សាយផែនការ ឆ្ពោះទៅកាន់ការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥ ឆ្នាំ២០២២ និងប្រកាសសេចក្តីសម្រេចកែសម្រួល សមាសភាពក្រុមការងារ ចុះជួយមូលដ្ឋានឃុំបន្ទាយស្ទោង នៅព្រឹកថ្ងៃទី 11 ខែមិថុនាឆ្នាំ 2021 នៅក្នុងបរិវេណវត្តពោធិរោង ។ លោក ទិញ វឿន អនុប្រធានគណៈកម្មការបក្សឃុំ បានអានសេចក្តីសម្រេច ស្ដីពីផែនការឆ្ពោះទៅកាន់ការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ ឆ្នាំ ២០២២ និងលោក មាស សារុំ អនុប្រធានក្រុមការងារ ចុះជួយមូលដ្ឋានឃុំបន្ទាយស្ទោង បានអានសេចក្តីសម្រេចស្តីពីការកែសម្រួលសមាសភាពក្រុមការងារថ្មីចុះជួយមូលដ្ឋានឃុំបន្ទាយស្ទោង រួចមក ឯកឧត្តម សោម ស៊ុន បានអគុណក្រុមការងារចុះជួយមូលដ្ឋានឃុំបន្ទាយស្ទោង ដែលបានលះបង់កម្លាំងកាយកម្លាំងចិត្ត រួមទាំងសម្ភារៈថវិកា ដើម្បីបំពេញភារកិច្ចចិញ្ចឹមចលនានៅមូលដ្ឋាន ក្នុងការគ្រប់គ្រងពង្រឹងសមាជិកបក្សចាស់ និងការកសាងសមាជិកបក្សថ្មី នៅតាមមូលដ្ឋាននីមួយៗ ពិសេសក្នុងស្រទាប់យុវវ័យ បានយ៉ាងល្អប្រសើរ…
-
ក្នុងស្ថានភាពជំងឺកូវីដ19 ប្រជាកសិករ ងាកមកចិញ្ចឹមសត្វចង្រិតរកបានចំណូលកាកកប

ខេត្តកំពង់ធំ ៖ ប្រជាពលរដ្ឋ រស់នៅក្នុងភូមិ ចំបក់ជើង ឃុំតាំក្រសាំង ស្រុកសន្ទុក ខេត្ត កំពង់ធំ ងាកមកប្រកបមុខរបរ ចិញ្ចឹមសត្វ ចង្រិតដើម្បីរកចំណូល ក្នុងដំណាក់កាល ការពារការឆងជម្ងឺកូវិដ19 រកបានចំណូលកាកកប ចំណាយដើមទុនតិច ។ ប្រជាកសិករ ចិញ្ចឹមសត្វចង្រិត លោក ងិន សុខហេង អាយុ ៤៥ឆ្នាំ មានប្រពន្ធ ឈ្មោះ ទី ផល្លែន អាយុ ៣៤ឆ្នាំ មានកូន ២នាក់ បន្ទាប់ពីប្រទេសជាតិ ជួបនូវវិបត្តិជំងឺកូវិដ១៩រាតត្បាត ក៏បាននាំគ្នាប្រកបមុខរបរចិញ្ចឹមចង្រិត ក្នុងរយៈពេល ៩ខែ អាចរកចំណូលពីការលក់ពង និងលក់មេ បានធ្វើឲ្យជីវភាពធូធារជាងមុន ។នៅព្រឹក ថ្ងៃ ទី ១១ខែមិថុនា ឆ្នាំ ២០២១ លោក ងិន សុខហេង បានរៀបរាប់ថា ការ ចិញ្ចឹមសត្វចង្រិតលក់អាចរកចំណូលបានគួរសម ចំណាយដើមទុនតិច អាចរកចំណូលមួយអាងបានមួយលានរៀល ក្នុងរយៈពេលមួយខែ…
-
សារលិខិតថ្វាយព្រះពរ របស់សម្តេច សាយ ឈុំ ថ្វាយសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្

សារលិខិតថ្វាយព្រះពរ របស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ថ្វាយសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់ ៨៥ យាងចូល ៨៦ ព្រះវស្សា នៅថ្ងៃទី ១៨ ខែមិថុនា ឆ្នាំ ២០២១។
-
លោកស្រី គឹម ញឹប ចុះសាកសួរ សុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ទៅចែកជូនដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត

ភ្នំពេញ ៖ លោកស្រី គឹម ញឹប អភិបាល នៃគណៈអភិបាលខណ្ឌដង្កោ និងជាប្រធានកិត្តិយសអនុសាខា កាកបាទ ក្រហម កម្ពុជាខណ្ឌដង្កោ បានចុះសាកសួរ សុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ទៅចែកជូនដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ក្នុងអំឡុងពេលរងផលប៉ះពាល់ដោយសារជំងឺកូវីដ១៩ ចំនួន៥០គ្រួសារ រស់នៅក្នុងសង្កាត់ទៀន នាព្រឹកថ្ងៃសុក្រ ២កេីត ខែបឋមសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី១១ ខែ មិថុនា ឆ្នាំ២០២១ ។ នាឱកាសនោះ លោកស្រីប្រធានកិត្តិយសអនុសាខា បាននាំនូវការផ្តាំផ្ញើសាកសួរសុខ ទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់គ្រួសារទាំងអស់ព្រមទាំងសូមឲ្យយកចិត្តទុកដាក់ថែរក្សាសុខភាពឲ្យបានល្អ និងជាពិសេសអនុវត្តវិធានការការពារពីការឆ្លងជំងឺកូវីដ-១៩ ដូចខាងក្រោម ៖ ៣ការពារ ( ១.ពាក់ម៉ាស ២.លាងសម្អាតដៃឲ្យបានញឹកញាប់ ៣.គម្លាតសុវត្ថិភាពសង្គម និងគម្លាតសុវត្ថិភាពបុគ្គល ចាប់ពី១ម៉ែត្រកន្លះឡើងទៅ ) ៣កុំ (១.កុំទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូល កុំប្រើម៉ាស៊ីនត្រជាក់ច្រើនពេក ២.កុំទៅកន្លែងមានមនុស្សច្រើនកុះករ ៣.កុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំកៀកស្មាគ្នា…
-
ម្ចាស់រវល់ទៅរកស៊ីនៅខេត្តផ្សេង ផ្ទះត្រូវចោរលួចគាស់ទ្វារយកទ្រព្យអស់

អត្ថបទ ៖ ជា ស្រស់ខេត្តសៀមរាប ៖ ផ្ទះមួយល្វែងនៅក្នុងបុរីសៀងណាំ ភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប ត្រូវបានជនមិនស្គាល់មុខ គាស់ទ្វារចូលលួចយកទ្រព្យសម្បត្តិអស់មួយចំនួន ខណៈដែលម្ចាស់ផ្ទះរវល់ទៅរកស៊ីនៅខេត្តផ្សេង។ យោងតាមរបាយការណ៍របស់នគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់ជ្រាវ បានឲ្យដឹងថាកាលពីរសៀលថ្ងៃទី ១០ ខែ មិថុនា ឆ្នាំ ២០២១ មានប្រជាពលរដ្ឋបានរាយការណ៍ មានករណីគាស់ទ្វារផ្ទះល្វែងលេខ១០ ដែលជាកម្មសិទ្ធិរបស់លោក ជា តិចឡេង និង ភរិយា ឈ្មោះ សុខ ពេជ្រចិន្ដា ស្ថិតក្នុងភូមិសាស្ត្រផ្លវលេខ៩ បុរីសៀងណាំ ភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប។បន្ទាប់ពីទទួលបានសេចក្តីរាយការណ៍នេះ សមត្ថកិច្ចបានចុះដល់ទីតាំង និងសាកសួរព័ត៌មានផ្សេងៗ។ យោងតាមរបាយការណ៍បានឲ្យដឹងថា ម្ចាស់ផ្ទះទាំងពីរនាក់ប្ដីប្រពន្ធបានទៅរកស៊ីនៅឯខេត្តកំពង់ស្ពឺរយៈ០៩ថ្ងៃមកហើយ ដោយផ្ដាំផ្ញើឲ្យអ្នកជិតខាងជួយមើល ជាក់ស្ដែងនៅថ្ងៃទី ១០ ខែមិថុនា ឆ្នាំ២០២១នេះ វេលាម៉ោង ១៣ និង ០០នាទី អ្នកជិតខាងផ្ទះលេខ ១២ បានឃើញទ្វារផ្ទះចំហរ ទើបគាត់រាយការណ៍មកសមត្ថកិច្ចប៉ុស្តិ៍ជ្រាវចុះមកពិនិត្យ និងទាក់ទងប្រាប់ម្ចាស់ផ្ទះ។ យោងតាមរបាយការណ៍ដដែលបានឲ្យដឹងថា តាមការសាកសួរម្ចាស់ផ្ទះរងគ្រោះ…
-
ម៉ូតូពីរគ្រឿងបុកគ្នាពេញទំហឹងក្បែរផ្សារសូរិយ៉ាម៉ល បណ្ដាលឲ្យស្លាប់ម្នាក់ របួសធ្ងន់ម្នាក់

ភ្នំពេញ ៖ បុរសម្នាក់បានជិះម៉ូតូបត់ឆ្លងផ្លូវមិនប្រយ័ត្នក៏ត្រូវម៉ូតូមួយគ្រឿងទៀតធ្វេីដំណេីរយ៉ាងលឿនមកបុកពីចហៀងពេញទំហឹងបណ្ដាលឲ្យស្លាប់ ម្នាក់ របួសធ្ងន់ម្នាក់ បង្កការភ្ញាក់ផ្អេីលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ច កាលពីវេលាម៉ោង១០យប់ ថ្ងៃទី១០ ខែមិថុនា ឆ្នាំ ២០២១ ស្ថិតនៅក្បែរផ្សារសូរិយ៉ាម៉ល តាមបណ្ដោយផ្លូវ១៥៤ កែងនឹងផ្លូវ៥៣ ក្នុងសង្កាត់ផ្សារថ្មីទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ សពជនរងគ្រោះមានឈ្មោះ ហេង ទ្រី ភេទប្រុសអាយុប្រហែល៣០ជាង មុខរបរជាងជួសជុលទូរស័ព្ទ។ យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០១៤ ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1AP-3805ធ្វើដំណើរតាមបណ្តោយផ្លូវ ១៥៤ ទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុខាងលើបត់ឆ្វេងដៃឆ្លងទៅផ្លូវ ៥៣ ដោយខ្វះការប្រុងប្រយ័ត្ន ក៏មានម៉ូតូមួយគ្រឿងទៀតម៉ាក ហុងដាឌ្រីម ស៊េរីឆ្នាំ២០២១ ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1IK-9432ជិះដោយបុរសម្នាក់បញ្ច្រាស់ទិសដៅគ្នាពីកើតទៅលិច ចាប់ហ្វ្រាំងមិនទាន់ជ្រុលទៅបុកម៉ូតូហុងដាឌ្រីម ស៊េរី២០១៤ ពេញទំហឹង បណ្ដាលឱ្យអ្នកជិះម៉ូតូសង់០១៤ ដួលបោកក្បាលស្លាប់នៅនឹងកន្លែងកើតហេតុភ្លាមៗ ចំណែកអ្នកជិះម៉ូតូហុងដាឌ្រីម០២១បានរងរបួសធ្ងន់ត្រូវរថយន្តសង្គ្រោះបន្ទាន់ដឹកយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗ។ ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះដល់ម៉ោងទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយកម៉ូតូទាំង ពីរគ្រឿងទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរងចាំដោះស្រាយគ្នាតាមច្បាប់។ដោយឡែកសពជនរងគ្រោះសមត្ថកិច្ចធ្វើកំណត់ហេតុរួចប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕ដោយ ៖ ជីម ភារ៉ា
-
ក្រសួងអប់រំ រៀបចំព្រឹត្តិការណ៍ប្រកួតសិស្សឆ្នើម ទូទាំងប្រទេសលើកទី១

ការប្រកួតសិស្សឆ្នើម ទូទាំងប្រទេសលើកទី១ ៖ ការសិក្សាដោយការបង្កើតគម្រោង “បំណងប្រាថ្នា” ដែលជាការប្រកួតតាមបែបការសិក្សាដោយការបង្កើតគម្រោង លើកដំបូងបំផុត សម្រាប់សិស្សានុសិស្សពីថ្នាក់ទី៧ ដល់ទី១២ មកពីគ្រឹះស្ថានសិក្សារដ្ឋនិងឯកជនទូទាំងប្រទេស។ ព្រឹត្តិការណ៍នេះរៀបចំឡើងដោយក្រសួងអប់រំ យុវជន និងកីឡា ក្នុងគោលដៅដូចខាងក្រោម ៖ ១. លើកកម្ពស់ការរៀនរបស់សិស្សដោយវិធីសាស្រ្តរៀនបែបថ្មី គឺការរៀនតាមបែបសហការ ការរៀនដោយការត្រិះរិះពិចារណា ការរៀនដោយការដោះស្រាយបញ្ហា និងការរៀនដោយការបង្កើតគម្រោង២. គាំទ្រដល់សិស្សក្នុងការសម្រេចបានដល់កម្រិតកំពូលនៃពុទ្ធិសម្បទា ដែលទទួលបានពីការមេរៀននីមួយៗនៅក្នុងកម្មវិធីសិក្សាជាតិ ដោយយកទៅបង្កើតជាគម្រោង៣. លើកទឹកចិត្តដល់ការចែករំលែក ការពិភាក្សា ការកែលម្អ និងការដកស្រង់បទពិសោធក្នុងចំណោមសិស្សានុសិស្ស នូវស្នាដៃលទ្ធផលគម្រោងដែលពួកគេបង្កើតបានយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងអប់រំំ យុវជន និងកីឡា ចុះថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១ លក្ខណៈពិសេសនៃព្រឹត្តិការណ៍ “បំណងប្រាថ្នា” គឺការរួមបញ្ចូលគ្នារវាងការស្វែងយល់ឱ្យកាន់តែស៊ីជម្រៅលើមេរៀននីមួយៗនៃមុខវិជ្ជាជាមួយការប្រកួតប្រជែងរវាងសិស្សានុសិស្សនៅលើវេទិកាឌីជីថល និងការ ប្រមូលផ្តុំសិស្សដែលមានសក្តានុពលក្នុងការស្រាវជ្រាវ គំនិតច្នៃប្រឌិត និងនវានុវត្តន៍។ ក្រសួងអប់រំ យុវជន និងកីឡា ចាត់ទុកព្រឹត្តិការណ៍ “បំណងប្រាថ្នា” ថាជាជម្រើសមួយនៃឧត្តមានុវត្តអប់រំដោយវិធីសាស្រ្តបង្រៀនបែបថ្មី ហើយដែលអាចលើកកម្ពស់លទ្ធផលនៃការសិក្សារបស់សិស្ស។ លើសពីនេះទៅទៀត លទ្ធផលនៃការសិក្សានិងការបង្កើតគម្រោងក្នុងព្រឹត្តិការណ៍នេះ គឺជាមាតិកាឌីជីថលដ៏សម្បូរបែបដែលសិស្សអាចចូលរួមបង្កើត និងចែករំលែក៕