-
CMAC បានចុះយកគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ៦គ្រាប់នៅខេត្តកំពង់ស្ពឺ

សេចក្តីរាយការណ៍បានបញ្ជាក់ថា ប្រតិបត្តិការចុះប្រមូលគ្រាប់មិនទាន់ផ្ទុះនោះគឺបានធ្វើឡើងកាលពីថ្ងៃទី៩ខែមិថុនា ឆ្នាំ២០២១ ស្ថិតនៅភូមិសាស្ដ្រក្រុងច្បារមន ខេត្តកំពង់ស្ពឺ។ យោងតាមមន្ត្រីស៊ីម៉ាក់បានបញ្ជាក់ថា គ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះចំនួន ៦គ្រាប់នោះរួមមាន៖ គ្រាប់DK ៨០មីលីម៉ែត្រ ចំនួន ១គ្រាប់, គ្រាប់ DK៨១ មីលីម៉ែត្រ ១គ្រាប់, គ្រាប់DK ៨២មីលីម៉ែត្រ ចំនួន ១គ្រាប់, ក្បាលគ្រាប់ ផ្លោងចំនួន១គ្រាប់, គ្រាប់១០៥មីលីម៉ែត្រ ចំនួន ១គ្រាប់និ ងគ្រាប់ ១០៧ មីលីម៉ែត្រ ចំនួន ១គ្រាប់។ កម្ពុជាទើបបានសម្រេចរំដោះដីដែលមានមីន បានទំហំជាង១ពាន់៨០២គីឡូម៉ែត្រក្រឡា និងបានកម្ទេច គ្រាប់ មីនប្រឆាំងមនុស្សចំនួន ១លាន៦ម៉ឺន ២ពាន់៦៦១គ្រាប់, មីនប្រឆាំងរថក្រោះចំនួន២ម៉ឺន៤ពាន់៨៣២គ្រាប់ និងសំណល់ជាតិផ្ទុះពីសង្គ្រាមបានចំនួន ២លាន៧៦ម៉ឺន៧ពាន់២០គ្រាប់។ ទំហំផ្ទៃដី ដែលសេសសល់គ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះក្នុងប្រទេសកម្ពុជា ត្រូវបានគេប៉ាន់ប្រមាណថានៅមានទំហំ៨៩០គីឡូម៉ែត្រក្រឡានិងកម្ពុជា មានផែនការបោសសំអាតគ្រាប់ មីន និងគ្រាប់មិនទាន់ផ្ទុះឲ្យអស់រហូតដល់ឆ្នាំ២០២៥។
-
ការបៀតបៀន ឬបន្ទោសបង្អាប់អ្នកដទៃតាមអនឡាញមិនមែនជារឿងត្រឹមត្រូវនោះទេ

អំពើមិនល្អនេះអាចនាំឱ្យជនរងគ្រោះទទួលផលវិបាកទាំងផ្លូវកាយ និងផ្លូវចិត្ត។ សូមបញ្ឈប់ភ្លាម! ព្រោះថាអ្នកក៏មិនចង់ឱ្យរឿងទាំងនេះកើតមកលើអ្នក ឬមនុស្សដែលអ្នកស្រលាញ់ដូចគ្នា។ សម្រាប់គន្លឹះថ្មីៗដើម្បីការពារកូនរបស់លោកអ្នក សូមតាមដានទំព័រ Facebook គិតគូរកូន និង ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ – Ministry of Post and Telecommunications និង MoEYS Cambodia ។#KitKouKon#គិតគូរកូន#OnlineChildProtection#ChildProtection#OnlineSafetyKH#MPTC#អក្ខរកម្មមេឌា
-
គណៈបញ្ជារការឯកភាពរដ្ឋបាលខណ្ឌច្បារអំពៅចុះណែនាំចុងក្រោយអោយរុះរើផ្ទះបណ្តែតទឹកនិងចល័តបែចិញ្ចឹមត្រីដោយខ្លួនឯង

ភ្នំពេញៈ ដល់ថ្ងៃឱសាន្តវាទនៃសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ និងសេចក្តីជូនដំណឹងរបស់រដ្ឋបាលខណ្ឌច្បារអំពៅ ដោយទុក រយៈពេល១សប្តាហ៍គិតចាប់តាំងពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២១ អោយអ្នករស់នៅលើផ្ទៃទឹកទន្លេ រុះរើ ឬចល័តបែចិញ្ចឹមត្រី ផ្ទះបណ្តែតទឹក ផ្ទះទូកតូចៗ និងសំណង់មិនរៀបរយ រុះរើដោយ ខ្លួនឯង មកដល់ថ្ងៃនេះមានអ្នកខ្លះអនុវត្តតាម ហើយអ្នកទៀតមិនព្រមអនុវត្តតាម ។ ដោយពិនិត្យឃើញថា អ្នកអនុវត្តតាមស្មារតីនៃសេចក្តីជូនដំណឹងមានតិច ហើយអ្នករឹងរូសមានច្រើន នៅរសៀលថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២១ គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌច្បារអំពៅដឹកនាំដោយលោកចេង មុនីរ៉ា អភិបាលនៃគណៈអភិបាលខណ្ឌ , លោកវរៈសេនីយ៍ឯក ម៉ៅ សឿត អធិការនគរបាលខណ្ឌ បានធ្វើដំណើរតាមអូប័រ៤គ្រឿង ចុះទៅណែនាំជាលើកចុងក្រោយអោយអ្នករស់នៅលើផ្ទៃទឹកទន្លេរុះរើ ឬចល័តបែចិញ្ចឹមត្រី ផ្ទះបណ្តែតទឹក ផ្ទះទូកតូចៗ និងសំណង់មិនរៀបរយ ដោយខ្លួនឯង បើមិនអនុវត្តតាមទេ គណៈបញ្ជាការឯកភាពខណ្ឌនិងចាត់វិធានការរដ្ឋបាលដោយមិនទទួលខុសត្រូវរាល់ការខូចខាតឡើយ ។ យុទ្ធនាការថ្ងៃចុងក្រោយដោយដាក់កំហិតអោយរុះរើចេញគ្មានការយោគ យល់នេះ កម្លាំងចម្រុះបានអនុវត្តចាប់ពីសង្កាត់ព្រែកប្រា សង្កាត់ច្បារអំពៅទី២ សង្កាត់ព្រែកឯង និងសង្កាត់ក្បាលកោះ ដោយអោយរុះរើ ឬចល័តបែចិញ្ចឹមត្រី ផ្ទះបណ្តែតទឹក ផ្ទះទូកតូចៗ ចេញអោយអស់ បើមិនព្រមរុះរើដោយខ្លួន ឯងទេ…
-
ស្ត្រីម្នាក់បីកូនខ្ចីអាយុជាង ២ខែ ចេញពីផ្ទះទាំងកណ្ដាលយប់ ព្រោះអត់ទ្រាំនឹងប្ដីធ្វេីបាបផ្លូវចិត្ត និងផ្លូវកាយខ្លាំងពេក

ភ្នំពេញ ៖ ស្ត្រីម្នាក់បានពរកូនខ្ចីអាយុទេីបតែជាង១ខែចាកចេញពីផ្ទះស្ទឹងមានជ័យ បំណងទៅផ្ទះម្ដាយខ្លួននៅឯស្រុកស្អាង ខេត្តកណ្ដាល ទាំងកណ្ដាលយប់ ព្រោះតែអត់ទ្រាំនឹងប្ដីចិត្តអប្រិយធ្វេីបាបផ្លូវចិត្តនឹងផ្លូវកាយខ្លាំងពេក ។ កាលប្រទះឃេីញស្ត្រីពរកូនខ្ចីតាមផ្លូវនេះនៅវេលាម៉ោង១ជាងរំលងអាធ្រាត្រ ឈានចូលថ្ងៃទី ១០ ខែមិថុនា ឆ្នាំ ២០២១ ត្រង់ចំណុចមុខភ្នំពេញស្ពតក្លឹប តាមបណ្ដោយផ្លូវ២៧១ ក្នុងសង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ បេីតាមសម្ដីស្ត្រីខាងលេីបានរៀបរាប់ទាំងអួលដេីម ក ប្រាប់អ្នកសារព័ត៌មាន ថា រូបគាត់ទេីបតែសម្រាលបានកូនស្រី អាយុជិត២ខែ ដោយគាត់មានប្ដីត្រូវជាប្រពន្ធចុង និងស្រឡាញ់គ្នាជាង៣ឆ្នាំ ។ ស្ត្រីរូបនេះបានបន្តថា ប្ដីរបស់គាត់តែងតែវាយធ្វេីបាបតាំងពីពោះធំរហូតសម្រាលកូន រួច ជាពិសេសធ្វេីបាបនៅមុខប្រពន្ធដេីមថែមទៀត ទេីបធ្វេីឲ្យគាត់ពិបាកចិត្តអត់ទ្រាំលេងបាន ក៏សម្រេចចិត្តបីកូនចេញពីផ្ទះដែលស្នាក់នៅសង្កាត់ស្ទឹងមានជ័យ ១ ខណ្ឌមានជ័យ បំណងទៅផ្ទះម្ដាយរបស់ខ្លួននៅឯស្រុកស្អាង ខេត្តកណ្ដាល ទាំងដែលគ្មានលុយ១រៀល និងសម្ភារៈកូនតាមខ្លួនទៀតផង ។ ដោយឃេីញស្ថានភាពស្ត្រីបីកូនខ្ចីដេីរតាមផ្លូវទាំងកណ្ដាលយប់ និងយំផង នោះ បងប្អូនអ្នកសារព័ត៌មានជាច្រេីនក៏បានធ្វេីការឡាយផ្ទាល់សួរនាំ និងអំពាវនាវដល់សប្បុរសជនដែលមានចិត្តអាណិតដល់ស្ត្រីខាងលេីដេីម្បីជួយ រូបគាត់មានថវិកាខ្លះសម្រាប់ទិញសម្ភារៈកូនប្រេីប្រាស់ និងទឹកដោះគោ បំបៅកូន ។ នៅទីបំផុតក៏មានសប្បុរសជនមួយចំនួនបានឧបត្ថម្ភថវិកាតាមរយះABAមកកាន់អ្នកសារព័ត៌មានបាន២២០$ ប្រគល់ជូនស្ត្រីខាងលេី និងធ្វេីដំណេីរទៅផ្ទះម្ដាយខ្លួននៅឯស្រុកស្អាង ខេត្តកណ្ដាល…
-
អង្គុយផឹកសុីនៅតុក្បែរគ្នា និងមានការឌឺដង បង្កជាហឹង្សាផ្អេីលពេញកោះពេជ្រ ត្រូវសមត្ថកិច្ចឃាត់ខ្លួនយកទៅអប់រំ

ភ្នំពេញ ៖ ក្មេងទំនេីងប្រុសស្រីពីរក្រុមបានចូលអង្គុយផឹកសុីនៅហាង ផាំ ឃីន PK ក្នុងបរិវេណកោះពេជ្រ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ព្រោះតែមានការឌឺដង ដៀមដាម មេីលមុខគ្នាមិនត្រង់ ក៏កេីតមានអំពេីហឹង្សាវាយតប់គ្នាបង្កការភ្ញាក់ផ្អេីលដល់កងសន្តិសុខ និងសមត្ថកិច្ចចុះអន្តរាគមន៍ នាំខ្លួនភាគីទាំងសងខាងមកកាន់ប៉ុស្ដិ៍រដ្ឋបាលទន្លេបាសាក់ ដេីម្បីសួរនាំកាលវេលាម៉ោង១០ និង៣០នាទីយប់ ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ ២០២១ ។ តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឲ្យដឹងថា មុនកេីតហេតុនោះមាន យុវជនប្រុសស្រីស្ទាវៗពីរក្រុម បានចូលមកហាង ផាំ ឃីន PK ក្នុងកោះពេជ្រ ផឹកសុីនៅតុក្បែរគ្នា និងមានការឌឺដង ដៀមដាមដាក់គ្នា ធ្វេីឲ្យមានអារម្មណ៍ខឹងនិងកេីតមានអំពេីហឹង្សាវាយតប់គ្នាមួយប្រាវផ្អេីលដល់កងសន្តិសុខ និងសមត្ថកិច្ចចុះមកអន្តរាគមន៍ភ្លាមៗ ។ ក្នុងករណីហឹង្សាខាងលេីនេះមិនមានអ្នកណាម្នាក់រងរបួសធ្ងន់ធ្ងរនោះទេ ខណៈសមត្ថកិច្ចមូលដ្ឋានបានឃាត់ភាគីម្ខាងបានម្នាក់ និងនាំភាគីម្ខាងទៀតមានគ្នា៤,៥នាក់ តាំងខ្លួនជាអ្នករងគ្រោះ យកមកកាន់ប៉ុស្ដិ៍នគរបាលរដ្ឋបាល ទន្លេបាសាក់ ដេីម្បីសួរនាំ ។ ចុងក្រោយ សមត្ថកិច្ចប៉ុស្ដិ៍នគរបាលរដ្ឋបាលប៉ុស្ដិ៍ទន្លេបាសាក់ បានត្រឹមធ្វេីការអប់រំណែនាំដល់ពួកគាត់ទាំងសងខាង និងធ្វេីកិច្ចសន្យា កុំឲ្យមានកេីតជម្លោះបែបនេះទៀត រួចក៏ឲ្យត្រឡប់ទៅផ្ទះវិញរៀងៗខ្លួន ៕ ដោយ ៖ ជីម ភារ៉ា
-
គណៈបញ្ជារការឯកភាពរដ្ឋបាលខណ្ឌច្បារអំពៅ ចុះណែនាំចុងក្រោយអោយរុះរើផ្ទះបណ្តែតទឹក និងចល័តបែចិញ្ចឹមត្រីដោយខ្លួនឯង

ភ្នំពេញ៖ ដល់ថ្ងៃឱសាន្តវាទនៃសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ និងសេចក្តីជូនដំណឹងរបស់រដ្ឋបាលខណ្ឌច្បារអំពៅ ដោយទុក រយៈពេល១សប្តាហ៍គិតចាប់តាំងពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២១ អោយអ្នករស់នៅលើផ្ទៃទឹកទន្លេ រុះរើ ឬចល័តបែចិញ្ចឹមត្រី ផ្ទះបណ្តែតទឹក ផ្ទះទូកតូចៗ និងសំណង់មិនរៀបរយ រុះរើដោយ ខ្លួនឯង មកដល់ថ្ងៃនេះមានអ្នកខ្លះអនុវត្តតាម ហើយអ្នកទៀតមិនព្រមអនុវត្តតាម ។ ដោយពិនិត្យឃើញថា អ្នកអនុវត្តតាមស្មារតីនៃសេចក្តីជូនដំណឹងមានតិច ហើយអ្នករឹងរូសមានច្រើន នៅរសៀលថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២១ គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌច្បារអំពៅដឹកនាំដោយលោកចេង មុនីរ៉ា អភិបាលនៃគណៈអភិបាលខណ្ឌ , លោកវរៈសេនីយ៍ឯក ម៉ៅ សឿត អធិការនគរបាលខណ្ឌ បានធ្វើដំណើរតាមអូប័រ៤គ្រឿង ចុះទៅណែនាំជាលើកចុងក្រោយអោយអ្នករស់នៅលើផ្ទៃទឹកទន្លេរុះរើ ឬចល័តបែចិញ្ចឹមត្រី ផ្ទះបណ្តែតទឹក ផ្ទះទូកតូចៗ និងសំណង់មិនរៀបរយ ដោយខ្លួនឯង បើមិនអនុវត្តតាមទេ គណៈបញ្ជាការឯកភាពខណ្ឌនិងចាត់វិធានការរដ្ឋបាលដោយមិនទទួលខុសត្រូវរាល់ការខូចខាតឡើយ ។ យុទ្ធនាការថ្ងៃចុងក្រោយដោយដាក់កំហិតអោយរុះរើចេញគ្មានការយោគ យល់នេះ កម្លាំងចម្រុះបានអនុវត្តចាប់ពីសង្កាត់ព្រែកប្រា សង្កាត់ច្បារអំពៅទី២ សង្កាត់ព្រែកឯង និងសង្កាត់ក្បាលកោះ ដោយអោយរុះរើ ឬចល័តបែចិញ្ចឹមត្រី ផ្ទះបណ្តែតទឹក ផ្ទះទូកតូចៗ ចេញអោយអស់ បើមិនព្រមរុះរើដោយខ្លួន ឯងទេ…
-
មន្រ្តីជាន់ខ្ពស់នៃក្រសួងរ៉ែ និងថាមពលបញ្ជាក់អំពីករណីក្ស័យធនរបស់ក្រុមហ៊ុន គ្រីអេនណឺជី ដែលកំពុងធ្វើអាជីវកម្មប្រេងកាតនៅកម្ពុជា

ភ្នំពេញៈឯកឧត្តម ម៉េង សក្តិធារ៉ា រដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពលនៅរសៀលថ្ងៃទី៩ ខែមិថុនាឆ្នាំ២០២១នេះ បានធ្វើការអធិប្បាយ និងពន្យល់ទាក់ទងនឹងការផ្សាយព័ត៌មានពីការដួលរលំរបស់ក្រុមហ៊ុនប្រេងរបស់ប្រទេសសិង្ហបុរី ឈ្មោះ KrisEnergy នៅពេលថ្មីៗនេះ ។ ឯកឧត្តមបានសរសេរនៅក្នុងគណនីហ្វេសប៊ុកផ្ទាល់ខ្លួនដែលមានខ្លឹមសារថា មានមិត្តភ័ក្រ និងបងប្អូនជាច្រើន ដែលស្គាល់ខ្ញុំបានចោទសំណួរជាច្រើន ហើយដែលខ្ញុំយល់ថាមានសារៈសំខាន់ណាស់ ក្នុងការពន្យល់ឆ្លើយតបវិញ ចំពោះប្រជាជនយើង ក្នុងកាត្វកិច្ចយើងជាមន្រ្តីសារធារណៈ។ ខ្ញុំពុំមានលទ្ធភាពអាចឆ្លើយបានគ្រប់សំណួរទាំងអស់នោះទេ ប៉ុន្តែខ្ញុំយល់ថា រឿងនិទានដ៏វែងរបស់ខ្ញុំខាងក្រោម អាចនឹងផ្តល់ពន្លឺខ្លះសម្រាប់បងប្អូនជនរួមជាតិយើងពិចារណារស្វែងរកចម្លើយចំពោះសំណួរដែលខ្លួនឯងមាន។ ឯកឧត្តមបានសរសេរថា ក្រុមហ៊ុន KrisEnergyនៅសិង្ហបុរីជាក្រុមហ៊ុនប្រេងកាតរបស់ប្រទេសសិង្ហបុរីដែលប្រកបធុរកិច្ចក្នុង វិស័យប្រេងកាត នៅក្នុងតំបន់។ ក្រុមហ៊ុននេះមានធុរកិច្ចខាងអាជីវកម្មប្រេងកាតនៅប្រទេសមួយចំនួន ដូចជា បង់ក្លាដេស ឥណ្ឌូនេស៊ី ថៃ វៀតណាម និងថ្មីៗនេះ នៅកម្ពុជា តាមរយៈក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួនឈ្មោះ KrisEnergy Cambodia។ ក្រុមហ៊ុន KrisEnergy បានចាប់ផ្តើមជួបវិបត្តិហិរញ្ញវត្ថុ ចាប់តាំងពីឆ្នាំ ២០១៨ មកហើយបានចាប់ផ្តើមលក់សិទ្ធសម្បទាន ប្លុកប្រេងកាតដែលមាននៅប្រទេសផ្សេងៗមួយចំនួន ដើម្បីដោះស្រាយវិបត្តិហិរញ្ញវត្ថុរបស់ខ្លួន ប៉ុន្តែវិបត្តិកាន់តែធ្ងន់ឡើង រហូតដល់អំឡុងឆ្នាំ ២០១៩ ដោយប្រឈមនិងការតឹងទារបំណុលពីម្ចាស់បំណុល។ក្រុមហ៊ុនក៏បានដាក់បណ្តឹងសុំការ ការពារពីតុលាការនៅសិង្ហបុរី ដើម្បីបញ្ជៀសការប្រកាសក្ស័យធន និងរំលាយក្រុមហ៊ុនលើកដំបូងនៅដើមឆ្នាំ…
-
រដ្ឋបាលខេត្តកោះកុងបានបើកកិច្ចប្រជុំស្តីពីការគ្រប់គ្រងដីរដ្ឋក្នុងភូមិសាស្ត្រស្រុកថ្មបាំង

ខេត្តកោះកុង ៖ លោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង និងជាអនុប្រធានគណៈកម្មការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីវឌ្ឍនភាពនៃការបោះបង្គោលព្រំដីរដ្ឋក្នុងភូមិសាស្ត្រស្រុកថ្មបាំង ខេត្តកោះកុង។ កិច្ចប្រជុំនេះ បានធ្វើថ្ងៃទី ០៩ ខែមិថុនា ឆ្នាំ ២០២១ ដោយមានការចូលរួមមានកពីអភិបាលស្រុកថ្មបាំង បញ្ជាការកងរាជអាវុធហត្ថស្រុក នគរបាលស្រុក ប្រធានមន្ទីរបរិស្ថាន មន្ត្រីឧទ្យាននុរក្ស នាយកទីចាត់ការអន្តរវិស័យ មេឃុំ មេភូមិ និងអ្នកពាក់ព័ន្ធ។ ជាលទ្ធផល ការបោះបង្គោលព្រំដីរដ្ឋ (ដីតំបន់ការពារធម្មជាតិ និងដីឯកជនរបស់រដ្ឋក្នុងស្រុកថ្មបាំង) នៅស្រុកថ្មបាំង ត្រូវបានចាប់ផ្តើមបោះនៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១មក ដោយចាប់ផ្តើមបោះបង្គោលនៅឃុំតាទៃលើ ។ ចំណុចនិយាមកាដែលត្រូវបោះបង្គោលព្រំដីរដ្ឋក្នុងឃុំតាទៃលើ មានចំនួន ៣០៨ចំណុច (៣០៨បង្គោល) ហើយគិតត្រឹមថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២១ គឺបោះបង្គោលបានចំនួន ១៦០បង្គោល។ ក្នុងការចុះអនុវត្តបោះបង្គោលព្រំដីរដ្ឋ នៅឃុំតាទៃលើ ស្រុកថ្មបាំងនេះ មានជួបបញ្ហាប្រឈមមួយចំនួន ដូចជា មានភ្លៀងធ្លាក់ខ្លាំង ផ្លូវពិបាកធ្វើដំណើរ សត្វទៀក ពស់…ដែលជាហេតុបង្ករការលំបាក ដល់ក្រុមការងារក្នុងការចុះរកទីតាំងចំណុចនិយាមកា និងការចុះបោះបង្គោល។ ពាក់ព័ន្ធនឹងការបោះបង្គោលព្រំដីរដ្ឋនៅស្រុកថ្មបាំង…
-
អភិបាលខេត្តកណ្ដាល អញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ប្រចាំខែឧសភា

ខេត្តកណ្ដាល៖ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល និងជាប្រធានគណៈបញ្ជាការឯកភាពខេត្តបានបញ្ជាក់ថា កិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តធ្វើឡើងដើម្បី ដាក់ផែងការ រក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋ និង ពង្រឹងលើវិធានការបង្កាប និងទប់ស្កាត់ឲ្យតឹងរឹង ចំពោះបទល្មើសនានា តាមបណ្តាក្រុង-ស្រុក ទាំងអស់ក្នុងខេត្តកណ្តាល។ ឯកឧត្តមអភិបាលខេត្តបានលើកឡើងបែបនេះ នៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ប្រចាំខែឧសភា តាមប្រព័ន្ធ Online Video Zoom កាលពីរសៀលថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២១ នៅសាលាខេត្តកណ្តាល ដោយមានការចូលរួមពីសំណាក់ ឯកឧត្ដម លោក ជំទាវ អភិបាលរងខេត្ត កងកម្លាំងទាំងបី អភិបាលក្រុង ស្រុក និងមន្ត្រីពាក់ព័ន្ធនានា។ ថ្លែងនៅក្នុងកិច្ចប្រជុំ ឯកឧត្តមអភិបាលខេត្តបានឲ្យដឹងថា ខេត្តកណ្តាលនឹងចាប់ផ្តើមបើកយុទ្ធនាការចាក់វ៉ាក់សាំង ប្រឆាំងជំងឺកូវីដ-១៩ ទ្រង់ទ្រាយធំជូនដល់ប្រជាពលរដ្ឋទូទៅ និងកម្មករ កម្មការី ទាំង១១ក្រុង-ស្រុក នាថ្ងៃទី១០ ខែមិថុនាខាងមុខនេះ ។ ចំពោះដំណើរចាក់វ៉ាក់សាំងនេះ ឯកឧត្តមបានស្នើឲ្យអជ្ញាធរក្រុង-ស្រុក និងមន្ត្រីពាក់ព័ន្ធត្រូវ រៀបចំទីតាំងសម្រាប់ធ្វើជាកន្លែងចាក់វ៉ាក់សាំងឲ្យបានសមស្រប ត្រូវធ្វើប័ណ្ណអញ្ជើញប្រជាពលរដ្ឋមកចាក់វ៉ាក់សាំងឲ្យបានទាន់ពេលវេលា ការសំខាន់គឺអាជ្ញាធរត្រូវរក្សាសន្តិសុខសណ្ដាប់ធ្នាប់ក្នុងពេលចាក់វ៉ាក់សាំងឲ្យបានល្អប្រសើរ ត្រូវរៀបចំកន្លែងស្នាក់នៅ…
-
កិច្ចប្រជុំពិភាក្សាស្ដីពី ក្របខណ្ឌពិនិត្យឡើងវិញពាក់កណ្ដាលអាណត្តិនៃការអនុវត្តផែនការយុទ្ធសាស្ត្រវិស័យអប់រំ ២០១៩-២០២៣

រាជធានីភ្នំពេញ៖ ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំកិច្ចប្រជុំពិភាក្សាស្ដីពី ក្របខណ្ឌពិនិត្យឡើងវិញពាក់កណ្ដាលអាណត្តិនៃការអនុវត្តផែនការយុទ្ធសាស្ត្រវិស័យអប់រំ ២០១៩-២០២៣ ក្នុងគោលបំណងវាយតម្លៃពីវឌ្ឍនភាពប្រសិទ្ធភាព និងស័ក្តិសិទ្ធភាពក្នុងការគ្រប់គ្រងសេវាកម្មអប់រំនៅគ្រប់កម្រិតសិក្សា ដើម្បីទទួលបានសេវាកម្មអប់រំប្រកបដោយសមធម៌ ជាពិសេសក្នុងបរិបទរីករាលដាលនៃជំងឺកូវីដ-១៩។ កិច្ចប្រជុំនេះបានប្រព្រឹត្តទៅក្រោមការដឹកនាំដោយឯកឧត្ដមបណ្ឌិតសភាចារ្យ ណាត ប៊ុនរឿន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំអប់រំនៃអង្គភាពពាក់ព័ន្ធ និងតំណាងអង្គការដៃគូអភិវឌ្ឍជាតិ និងអន្តរជាតិ។ ក្នុងឱកាសនោះ ឯកឧត្ដមបណ្ឌិតសភាចារ្យរដ្ឋលេខាធិការបានលើកឡើងថា ការពិនិត្យឡើងវិញពាក់កណ្ដាលអាណត្តិបានធ្វើឡើងដោយផ្តោតទៅលើសកម្មភាពនៃអនុវិស័យទាំង៧ ធ្វើយ៉ាងឱ្យមានសុខដុមនីយកម្ម និងប្រទាក់ក្រឡាគ្នា ជាពិសេសគឺសុខដុមនីយកម្មរវាងក្រសួងអប់រំ យុវជន និងកីឡា និងដៃគូអភិវឌ្ឍជាតិ អន្តរជាតិ ទាំងអស់ ដែលគាំទ្រផែនការយុទ្ធសាស្ត្រវិស័យអប់រំរយៈពេល៥ឆ្នាំនេះ។ អ្វីដែលសំខាន់គឺដើម្បីកៀរគរធនធាន ក្នុងការអនុវត្តកម្មវិធីគម្រោងឱ្យមានប្រសិទ្ធភាព។ ឯកឧត្ដមរដ្ឋលេខាធិការ ក៏បានស្នើអង្គប្រជុំយកចិត្តទុកដាក់ទៅលើយន្តការកែលម្អការអនុវត្តផែនការយុទ្ធសាស្ត្រវិស័យអប់រំ ដើម្បីធ្វើកំណែទម្រង់វិស័យអប់រំ ព្រមទាំងស្នើឱ្យអនុវិស័យទាំងអស់ខិតខំបំពេញភារកិច្ចឱ្យបានជាប់លាប់ និងមានទំនាក់ទំនងល្អរវាងអនុវិស័យនីមួយៗ។ ការរៀបចំការពិនិត្យឡើងវិញពាក់កណ្ដាលអាណត្តិនៃការអនុវត្តផែនការយុទ្ធសាស្ត្រវិស័យអប់រំ ២០១៩-២០២៣ ជាឱកាសដ៏មានសារៈសំខាន់សម្រាប់ក្រសួងអប់រំ យុវជន និងដៃគូ អភិវឌ្ឍរួមគ្នា ពិនិត្យវឌ្ឍនភាព ប្រសិទ្ធភាព និងបញ្ហាប្រឈមនានា ក្នុងការអនុវត្ត និងប្រៀបធៀបនឹងចំណុចដៅ ដែលបានកំណត់រួមគ្នា។ ទន្ទឹមនឹងនោះការពិនិត្យមើលឡើងវិញពាក់កណ្ដាលអាណត្តិ ក៏បានពិនិត្យយ៉ាងស៊ីជម្រៅលើលទ្ធផលដែលសម្រេចបាន និងពិនិត្យលទ្ធភាពក្នុងការកែសម្រួលយុទ្ធសាស្ត្រ កម្មវិធី…