Category: ព័ត៌មានសង្គម

  • ក្រវាញ ជាប្រភេទប្រទាលមួយ ដែលសហគមន៍ច្រើនប្រើប្រាស់ផ្លែវា សម្រាប់បញ្ចុះសម្ពាធឈាម បន្ថយស្ករក្នុងឈាម និងខ្លាញ់ សម្រួលការដកដង្ហើម សម្រកទម្ងន់

    ក្រវាញ ជាប្រភេទប្រទាលមួយ ដែលសហគមន៍ច្រើនប្រើប្រាស់ផ្លែវា សម្រាប់បញ្ចុះសម្ពាធឈាម បន្ថយស្ករក្នុងឈាម និងខ្លាញ់ សម្រួលការដកដង្ហើម សម្រកទម្ងន់

    ក្រវាញដុះជាលក្ខណៈធម្មជាតិច្រើន នៅក្នុងខេត្តពោធិ៍សាត់ និងបាត់ដំបង ក្នុងដែនជម្រកសត្វព្រៃភ្នំក្រវាញ និងសំកុស។ យោងតាមទំព័រហ្វេសប៊ុករបស់ក្រសួងបរិស្ថាន ផ្សាយនៅថ្ងៃទ០៩ ខែមិថុនា ឆ្នាំ២០២១ ជាទូទៅ សហគមន៍ប្រមូលផ្លែក្រវាញ នៅចុងរដូវវស្សា ដើម្បីហាលទុកប្រើប្រាស់ជាថ្នាំនៅក្នុងគ្រួសារ និងលក់ទៅទីផ្សារ។ យើងអាចប្រើប្រាស់ផ្លែក្រវាញ តាមរយៈការឆុងជាតែសម្រាប់ទទួលទានក្តៅៗ និងប្រើប្រាស់ជាគ្រឿងផ្សំក្នុងអាហារផងដែរ។ ក្រវាញផ្តល់ផ្លែបានល្អ នៅអាយុ ៤-៥ ឆ្នាំ និងបន្តផ្តល់ផ្លែរាងរាល់ឆ្នាំរហូតដល់អាយុ ៥០ឆ្នាំ។ តាមការសិក្សានានាបង្ហាញថា ការដាំក្រវាញបានត្រឹមត្រូវតាមបច្ចេកទេស ក្រវាញអាចផ្តល់ផ្លែបានច្រើន។ បច្ចុប្បន្ន ដោយសារមានទីផ្សារកណ្តៀងក្រវាញ (បណ្តូលដើមខ្ចី) សម្រាប់ប្រើប្រាស់ជាបន្លែ សហគមន៍បានផ្តើមកាត់យកកណ្តៀងក្រវាញទៅលក់នៅលើទីផ្សារ។ យើងអាចស្ងោរកណ្តៀងក្រវាញសម្រាប់ប្រើជាអន្លក់ ឬឆាជាមួយប្រេងខ្យង សាច់គោ ។ល។ កណ្តៀងក្រវាញមានរស់ជាតិឆ្ងាញ់ប្រហើរ និងហិរតិចៗ។ សហគមន៍ប្រមូលកណ្តៀងក្រវាញនៅក្នុងខែមេសា-តុលា ហើយមានតម្លៃ១៥ ០០០រៀលក្នុង១គីឡូក្រាម។ ថ្មីៗនេះ ក្រសួងបរិស្ថានបានជំរុញឱ្យគម្រោង “និរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា” ចុះរៀបចំសហគមនគោលដៅ ដាំក្រវាញ ដើម្បីយកចូលទីផ្សារនាឆ្នាំខាងមុខៗ ៕

  • តំណាងសហគមន៍តំបន់ការពារធម្មជាតិ ទទួលបានការបណ្តុះបណ្តាលបន្ថែមលើការចិញ្ចឹម និងបង្កាត់ពូជគោ

    តំណាងសហគមន៍តំបន់ការពារធម្មជាតិ ទទួលបានការបណ្តុះបណ្តាលបន្ថែមលើការចិញ្ចឹម និងបង្កាត់ពូជគោ

    ភ្នំពេញ៖ តំណាងសហគមន៍តំបន់ការពារធម្មជាតិជាំពេន ស្ថិតក្នុងភូមិបង្កើនផល និងសហគមន៍ សហគមន៍តំបន់ការពារធម្មជាតិដំណាក់ចង្ហាន់ ស្ថិតក្នុងភូមិស្វាយដំណាក់ ឃុំរមទម្យ ស្រុករវាង ខេត្តព្រះវិហារ ចំនួន៦នាក់ បានទទួលការបណ្តុះបណ្តាល ពីការចិញ្ចឹមគោជាលក្ខណៈសហគមន៍។ ពួកគាត់នឹងយកចំណេះដឹងនេះ ទៅចែករំលៃកជាមួយសមាជិកសហគមន៍ផ្សេងទៀត ដើម្បីរួមគ្នាចិញ្ចឹមគោក្នុងគោលបំណង បង្កើនជីវភាពគ្រួសារ ដែលផ្តល់ឱកាសដល់សហគមន៍ចឮូលរួមការពារ និងអភិរក្សធនធានធម្មជាតិបានល្អប្រសើរ។ លោក គង់ ណម តំណាង១រូបមកពីសហគមន៍តំបន់ការពារធម្មជាតិជាំពេន បានលើកឡើងថា សហគមន៍ តំបន់ការពារធម្មជាតិជាំពេន បានទទួលគោមេចំនួន ២០ក្បាល លើកដំបូងក្នុងឆ្នាំ២០១៧ ពីក្រសួងបរិស្ថាន ហើយបច្ចុប្បន្ននេះ គោទាំងនោះ បាននិងកំពុងលូតលាស់យ៉ាងល្អប្រសើរ និងចាប់ផ្តើមផលិតកូនជាបន្តបន្ទាប់ ដែលតម្រូវឱ្យសហគមន៍របស់លោក ស្វែងរកចំណេះដឹងបន្ថែមពីការចិញ្ចឹម និងបង្កាត់ពូជគោ។ លោកបន្ថែមទៀតថា តំណាងសហគមន៍បានទទួលការឧបត្ថម្ភពីឯកឧត្តមរដ្ឋមន្ត្រីក្រសួងវបរិស្ថាន មកធ្វើការសិក្សាយកបទបទ ពិសោធន៍ថ្មីពីការចិញ្ចឹមគោ ការថែទាំពូជគោ ការផ្តល់ទឹក និងចំណី ការធ្វើអនាម័យ ការបង្កាត់ពូជ ។ល។ លោក គង់ ណម នឹងយកចំណេះដឹងទៅ ចែករំលែកដល់សមាជិកសហគមន៍ដទៃទៀត ដើម្បីជំរុញការចិញ្ចឹមគោ នៅក្នុងសហគមន៍របស់លោក ដែលផ្តល់ជាជម្រើសថ្មីសម្រាប់លើកកម្ពស់ជីវភាពរបស់សហគមន៍របស់គាត់ ៕…

  • សម្តេចពិជ័យសេនា ទៀ បាញ់ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលដំណក់ប្រេងដំបូងរបស់កម្ពុជា យកតម្កល់ទុកនៅក្នុងវិមានឈ្នះ-ឈ្នះ

    សម្តេចពិជ័យសេនា ទៀ បាញ់ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលដំណក់ប្រេងដំបូងរបស់កម្ពុជា យកតម្កល់ទុកនៅក្នុងវិមានឈ្នះ-ឈ្នះ

    ភ្នំពេញ ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ស្ថាបនិកនយោបាយឈ្នះ-ឈ្នះ ស្ថាបនិកសន្តិភាពនៅកម្ពុជា អញ្ជើញជាអធិបតីក្នុងពិធីទទួលដំណក់ប្រេងដំបូងរបស់កម្ពុជា យកតម្កល់ទុកនៅក្នុងវិមានឈ្នះ-ឈ្នះ នាព្រឹកថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២១ ។ ដំណក់ប្រេងលើកដំបូងរបស់កម្ពុជា ត្រូវបាននាំយកមកតម្កល់ទុក នៅក្នុងវិមានឈ្នះ-ឈ្នះ ដើម្បីទុកជាមរតកសម្រាប់កុលបុត្រខ្មែរ និងជាការចងចាំនូវសមិទ្ធផលកើតចេញម្លប់សុខសន្តិភាព ដែលរកបានមកដោយនយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន ។ ឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានឱ្យដឹងថា ដំណក់ប្រេងដំបូងរបស់កម្ពុជា ដែលទទួលបានក្នុងបរិបទសេដ្ឋកិច្ចពិភពលោកដ៏លំបាក ដែលគំរាមកំហែងដោយ មេរោគរាតត្បាតកូវីដ-១៩នេះ គឺជាសក្ខីភាពនៃការខិតខំប្រឹងប្រែង អំណត់ព្យាយាម និងពុះពារសម្រេចជោគជ័យរបស់រាជរដ្ឋាភិបាល និងវិនិយោគគិនដែលយើង ទាំងអស់គ្នាសូមចូលរួមកោតស្ញប់ស្ញែងផងដែរ។ ក្នុងឱកាសនោះ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ បានអំពាវនាវឱ្យក្រសួងស្ថាប័ន ដទៃទៀត ផ្តល់សមិទ្ធផលខ្លួន ក្រោមនយោបាយឈ្នះឈ្នះ ដើម្បីទុកជូនមនុស្សជំនាន់ក្រោយសិក្សារៀនសូត្រ។…

  • ប្រទះឃើញគ្រាប់មីនប្រភេទ72A ចំនួន ៣៦គ្រាប់ និងគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ជាច្រើនគ្រាប់ទៀតនៅខេត្តបាត់ដំបង

    ប្រទះឃើញគ្រាប់មីនប្រភេទ72A ចំនួន ៣៦គ្រាប់ និងគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ជាច្រើនគ្រាប់ទៀតនៅខេត្តបាត់ដំបង

    សេចក្តីរាយការណ៍បានបញ្ជាក់អោយដឹងថា ហេតុការណ៍នោះបានកើតឡើងកាលពីថ្ងៃទី៨ខែមិថុនា ឆ្នាំ២០២១ ស្ថិតនៅភូមិផ្លូវមាស ឃុំផ្លូវមាស ស្រុករតនមណ្ឌល ខេត្តបាត់ដំបង។ សមត្ថកិច្ចបានអោយដឹងថាគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ជាច្រើនគ្រាប់ដែលប្រជាពលរដ្ឋប្រទះឃើញរួមមាន៖ គ្រាប់មីនប្រភេទ72Aចំនួន ៣៦គ្រាប់ ,គ្រាប់កាំភ្លើងប្រភេទ B40ចំនួន ៣គ្រាប់ ,គ្រាប់កាំភ្លើងប្រភេទ K57ចំនួន ៥០០គ្រាប់។ សមត្ថកិច្ចបានអោយដឹងថាគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ បានកប់នៅក្នុងដីក្រោមគុម្ភឫស្សីក្បែរមាត់ស្ទឹងហើយក្នុងប៉ុន្មានថ្ងៃនេះ នៅចំណុចនោះមានភ្លៀងធ្លាក់ខ្លាំងមានទឹកហូរច្រោះដីជាហេតុធ្វើឱ្យយុទ្ធភ័ណ្ឌទាំងនេះផុសចេញមកពីគុម្ពឬស្សីទើបប្រជាពលរដ្ឋលោកប្រទះឃើញនិងរាយការណ៍ជូនសមត្ថកិច្ច។ បច្ចុប្បន្នសមត្ថកិច្ចបានរាយការណ៍ជូនអង្គភាពស៊ីម៉ាក់CMAC ដើម្បីពិនិត្យជាក់ស្តែងនិងប្រគល់ជូនអង្គភាពស៊ីម៉ាក់CMACដើម្បីយកទៅរក្សាទុកនិងបំផ្លាញចោល។ កម្ពុជាទើបបានសម្រេច រំដោះដីដែល មានមីន បានទំហំជាង ១ពាន់ ៨០២គីឡូម៉ែត្រក្រឡា និងបានកម្ទេចគ្រាប់ មីនប្រឆាំងមនុស្សចំនួន ១លាន៦ម៉ឺន ២ពាន់ ៦៦១គ្រាបមីនប្រឆាំងរថក្រោះចំនួន២ម៉ឺន៤ពាន់៨៣២គ្រាប់ និងសំណល់ជាតិផ្ទុះពីសង្គ្រាម បានចំនួន ២លាន៧៦ម៉ឺន៧ពាន់២០ គ្រាប់។ ទំហំផ្ទៃដី ដែលសេសសល់គ្រាប់មីននិងគ្រាប់មិនទាន់ផ្ទុះក្នុងប្រ ទេសកម្ពុជា ត្រូវបានគេប៉ាន់ប្រមាណថានៅមានទំហំ៨៩០គីឡូម៉ែត្រក្រឡានិងកម្ពុជាមានផែនការបោសសំអាតគ្រាប់ មីន និងគ្រាប់មិនទាន់ផ្ទុះឲ្យអស់រហូតដល់ឆ្នាំ២០២៥។

  • សង្ស័យស្រវឹងស្រា បុរសភេទទីបី ម្នាក់បើករថយន្ត camry មួយគ្រឿងក្នុងល្បឿនលឿនជ្រុលទៅបុកចំណតរថយន្តក្រុង និងបង្គោលភ្លើងស្តុបខូចខាតយ៉ាងដំណំ

    សង្ស័យស្រវឹងស្រា បុរសភេទទីបី ម្នាក់បើករថយន្ត camry មួយគ្រឿងក្នុងល្បឿនលឿនជ្រុលទៅបុកចំណតរថយន្តក្រុង និងបង្គោលភ្លើងស្តុបខូចខាតយ៉ាងដំណំ

    ភ្នំពេញ៖ បុរសភេទទីបីម្នាក់សង្ស័យស្រវឹងស្រានឹងខូចចិត្តបើករថយន្តកាមរីមួយគ្រឿងបោះពួយលឿនដូចហោះ ជ្រុលចង្កូតបុកចំណតរថយន្តក្រុងនិងបោកបង្គោលភ្លើងស្តុបបណ្តាលឱ្យធ្លាក់ភ្លើងស្តុបរាយពេញផ្លូវ និងចំណត់រថយន្តក្រុងខូចខាតស្ទើរទាំងស្រុង ឯរថយន្តរងការខូចខាតយ៉ាងដំណំ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង០១និង ២០ នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី០៩ ខែមិថុនាឆ្នាំ ២០២១ នៅចំណុចស្តុបព្រៃជីសាក់ តាមបណ្ដោយផ្លូវសហព័ន្ធរុស្សី ភូមិព្រៃជីសាក់ ក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ តាមប្រភពពីប្រជាពលរដ្ឋឃើញហេតុការណ៍នេះបានឱ្យដឹងថាមុនកើតហេតុគេឃើញបុរសភេទទីបី ម្នាក់សង្ស័យស្រវឹងស្រានឹងខូចចិត្ត ដោយនៅក្នុងរថយន្តសុទ្ធតែកំប៉ុងស្រាជាច្រើនកំប៉ុង ដោយបើករថយន្ត camryមួយគ្រឿងពណ៌ប្រផេះ ពាក់ស្លាកលេខភ្នំពេញ2AX-5549 ធ្វើដំណើរតាមបណ្ដោយផ្លូវបេតុងឆ្លងមកផ្លូវសហព័ន្ធរុស្ស៊ី ក្នុងទិសដៅពីជើងទៅត្បូងឆ្ពុះទៅទិសខាងកើត លឿនដូចហោះ លុះដល់ចំណុចកើតហេតុខាងលើបួងចង្កូតបត់មិនទាន់ជ្រុលទៅបុករថយន្តក្រុងពេញទំហឹងបណ្ដាលឱ្យខូចខាតស្ទើរទាំងស្រុងចំណែករថយន្តបានបោកផ្ទប់នឹងបង្គោលភ្លើងស្តុបធ្លាក់ស្តុបរាយពេញផ្លូវ ចំណែករថយន្តខូចខាតយ៉ាងដំណំ ។ក្រោយហេតុការណ៍អ្នកបើកបររថយន្តបានគេចខ្លួនចេញពីកន្លែងកើតហេតុបាត់។ ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរងចាំម្ចាស់ចូលខ្លួនមកដោះស្រាយគ្នាតាមផ្លូវច្បាប់៕ដោយ ៖ ជីម ភារ៉ា

  • កិច្ចប្រជុំពិនិត្យ និងពិភាក្សាអំពីការបំពេញទំរង់ឯកសារស្នើសុំដាក់បញ្ចូលទីក្រុងបាត់ដំបងក្នុងបណ្តាញទីក្រុងដែលមានភាពច្នៃប្រឌិតរបស់អង្គការយូណេស្កូ

    កិច្ចប្រជុំពិនិត្យ និងពិភាក្សាអំពីការបំពេញទំរង់ឯកសារស្នើសុំដាក់បញ្ចូលទីក្រុងបាត់ដំបងក្នុងបណ្តាញទីក្រុងដែលមានភាពច្នៃប្រឌិតរបស់អង្គការយូណេស្កូ

    នារសៀលថ្ងៃអង្គារ ១៣រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្តម ថោង រដ្ឋសក្តិ អគ្គនាយកអភិវឌ្ឍទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ និងឯកឧត្តម ជុក ជំនោរ ប្រធាននាយកដ្ឋានអភិវឌ្ឍផលិតផលទេសចរណ៍ បានចូលរួមកិច្ចប្រជុំពិនិត្យ និងពិភាក្សាអំពីការបំពេញទំរង់ឯកសារស្នើសុំដាក់បញ្ចូលទីក្រុងបាត់ដំបងក្នុងបណ្តាញទីក្រុងដែលមានភាពច្នៃប្រឌិតរបស់អង្គការយូណេស្កូ (UNESCO Creative Cities Network) ដោយមានការចូលរួមពីឯកឧត្តម ស៊ីយ៉ុន សុភារិទ្ធិ អគ្គនាយកបច្ចេកទេសវប្បធម៌នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោកបណ្ឌិត Masanori Nagaoka អ្នកទទួលបន្ទុកវប្បធម៌របស់អង្គការយូណេស្កូប្រចាំកម្ពុជា លោក ហុង មករា មន្រ្តីជំនាញរបស់អង្គការយូណេស្កូប្រចាំកម្ពុជា ប្រធានមន្ទីរវប្បធម៌ និងប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបង និងតំណាងរដ្ឋបាលខេត្តបាត់ដំបង។ នេះជាកិច្ចប្រជុំលើកដំបូងដើម្បីពិនិត្យទៅលើសេចក្តីព្រាងបឋមការបំពេញឯកសារស្នើសុំដាក់នេះ ដែលក្រុមការងាររដ្ឋបាលខេត្តបាត់ដំបង បានសហការរៀបចំជាមួយអង្គការយូណេស្កូប្រចាំកម្ពុជា។ អង្គប្រជុំបានកោតសរសើរ និងវាយតំលៃខ្ពស់ចំពោះកិច្ចប្រឹងប្រែងរបស់រដ្ឋបាលខេត្តបាត់ដំបង ពិសេសមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ និងមន្ទីរទេសចរណ៍ខេត្ត ដែលបានខិតខំបំពេញសំណុំឯកសារស្នើសុំនេះ និងបានចូលរួមមតិយោបល់ និងធាតុចូលសំខាន់ៗជាច្រើន ដើម្បីបន្តរៀបចំជាឯកសារចុងក្រោយ។ ជាមួយលទ្ធផលសំខាន់ៗ អង្គប្រជុំបានសម្រេចយកថ្ងៃអង្គារសប្តាហ៍ក្រោយ…

  • ផ្ទះបណ្តែតទឹក តាមដងទន្លេបានចាប់ផ្តើមរុះរើជាបណ្តើរៗហើយ ខណៈ ថ្ងៃឱសានវាទកាន់តែជិតមកដល់

    ផ្ទះបណ្តែតទឹក តាមដងទន្លេបានចាប់ផ្តើមរុះរើជាបណ្តើរៗហើយ ខណៈ ថ្ងៃឱសានវាទកាន់តែជិតមកដល់

    ភ្នំពេញ៖ ម្ចាស់ផ្ទះបណ្តែតទឹក ផ្ទះតូចៗ និង សំណង់មិនរៀបរយ តាមដងទន្លេមួយចំនួនបានស្ម័គ្រចិត្ត រុះ រើជាបណ្តើរៗហើយ នៅថ្ងៃទី៧និងទី៨ មិថុនានេះ ខណៈដែល ថ្ងៃឱសាន វាទ នៃការអនុវត្តវិធានរដ្ឋបាលរបស់រដ្ឋបាលរាជធានីភ្នំពេញ កាន់តែខិតជិ ត មក ដល់ បន្ទាប់ពីរដ្ឋបាលរាជធានីភ្នំពេញ បានប្រកាសទុកពេលមួយសប្តាហ៍ឱ្យម្ចាស់បែចិញ្ចឹមត្រី ម្ចាស់ផ្ទះបណ្តែតទឹក ម្ចាស់ផ្ទះតូចៗ និងម្ចាស់សំណង់មិនរៀបរយនៅលើផ្ទៃទន្លេទាំងអស់ ត្រូវរុះរើ ឬចល័តចេញជាបន្ទាន់ពីទន្លេក្នុងភូមិសាស្ត្ររាជធានីភ្នំពេញនោះ ។ លោក ប្រាជ្ញ សីហា អភិបាលរងខណ្ឌឬស្សីកែវ បានមានប្រសើរឱ្យដឹងថា ថ្ងៃទី៨ខែមិថុនា ឆ្នាំ២០២១ លោកបានដឹកនាំ គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌប្ញស្សីកែវ ដែលមាន កម្លាំងចម្រុះ ចុះរដ្ឋបាលត្រួតពិនិត្យ បែរត្រី និងផ្ទះបណ្តែតទឹក ក្នុងភូមិសាស្រ្តខណ្ឌប្ញស្សីកែវ ។ ក្នុងការចុះរដ្ឋបាលត្រួតពិនិត្យ នោះឃើញថា ផ្ទះបណ្តែតទឹក ម្ចាស់ផ្ទះតូចៗ និងម្ចាស់សំណង់មិនរៀបរយ តាមដងទន្លេបានស្ម័គ្រចិត្តរុះរើបាន៤ទៅ៥កន្លែងហើយ ហើយក្រៅពីនោះពួកគាត់ក៏បានសន្យាថា នឹងរុះរើជាបណ្តើរៗទៀត ។លោកបន្តតថា៖ រដ្ឋបាលខណ្ឌបានកំណត់យកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១ ខាងមុខនេះ…

  • អាជ្ញាធរខេត្តកោះកុង ដឹកនាំក្រុមការងារចុះពិនិត្យទីតាំងដីរបស់ប្រជាពលរដ្ឋ ដែលបានស្នើសុំចុះបញ្ជី និងធ្វើប័ណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុ

    អាជ្ញាធរខេត្តកោះកុង ដឹកនាំក្រុមការងារចុះពិនិត្យទីតាំងដីរបស់ប្រជាពលរដ្ឋ ដែលបានស្នើសុំចុះបញ្ជី និងធ្វើប័ណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុ

    ថ្ងៃអង្គារទី៨ ខែមិថុនា ឆ្នាំ២០២១ លោក សុខ សុទ្ធី អភិបាលរង នៃគណ:អភិបាលខេត្ត និងជាអនុប្រធានគណ:កម្មាធិការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត តំណាងលោកជំទាវអភិបាលខេត្ត បានដឹកនាំក្រុមការងារចម្រុះ ចុះពិនិត្យទីតាំងដីជាក់ស្តែង របស់ឈ្មោះ ឡេក សុធន់(ប្តី) និងឈ្មោះ គាំ គឹមឈី(ប្រពន្ធ) ដែលបានស្នើសុំចុះបញ្ជី និងធ្វើប័ណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុ លើផ្ទៃដីទំហំ ៧១ ហិកតា ៤៨ អា និង ១៨ សង់ទីអា មានទីតាំងស្ថិតនៅភូមិតាចាត ឃុំទួលគគីរ ស្រុកមណ្ឌលសីមា ខេត្តកោះកុង។ បន្ទាប់ពីការប្រជុំពិភាក្សា និងការចុះពិនិត្យទីតាំងដីជាក់ស្តែង តាមការចង្អុលបង្ហាញព្រំដី របស់ម្ចាស់ដីរួចមក លោកអភិបាលរងខេត្ត និងជាប្រធានក្រុមការងារ បានណែនាំឲ្យភាគីម្ចាស់ដី÷ ១.ត្រូវសហការឲ្យបានល្អប្រសើរ ជាមួយមន្រ្តីជំនាញ នៃមន្ទីរបរិស្ថាន អាជ្ញាធរស្រុកមណ្ឌលសីមា រដ្ឋបាលឃុំទួលគគីរ និងការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាលស្រុកមណ្ឌលសីមា ចុះកំណត់និយាមកាឲ្យបានច្បាស់លាស់ ដើម្បីរៀបចំគំនូសបង្ហាញទីតាំងដី ដែលមានការចូលរួម និងទទួលស្គាល់ ដោយមន្ទីរជំនាញ និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ២.ត្រូវបញ្ជូនទិន្នន័យទាំងនោះ មករដ្ឋបាលខេត្ត…

  • កុមារខ្សោយសតិបញ្ញា កុមារពិការ កុមារកំព្រា ជាង២០០នាក់នៅបុរីទារក និងកុមារជាតិ បានទទួកអំណោយជាលើកទី៧ ពីកាកបាទក្រហមកម្ពុជា

    កុមារខ្សោយសតិបញ្ញា កុមារពិការ កុមារកំព្រា ជាង២០០នាក់នៅបុរីទារក និងកុមារជាតិ បានទទួកអំណោយជាលើកទី៧ ពីកាកបាទក្រហមកម្ពុជា

    ដើម្បីអបអរទិវាកុមារអន្តរជាតិ ១មិថុនា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិនៃផែនការសកម្មភាពរួមអគ្គលេខាធិការអង្គការសហប្រជាជាតិដើម្បីសុខភាពស្ត្រី និងកុមារ នៅថ្ងៃទី៨មិថុនា ឆ្នាំ២០២១ បានចាត់ឱ្យ លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា និងសហការី ចុះសួរសុខទុក្ខ និងផ្តល់អំណោយមនុស្សធម៌ជាលើកទី៧ ជូនដល់កុមារខ្សោយសតិបញ្ញា កុមារពិការ កុមារកំព្រា និងគ្រូ-បុគ្គលិក សរុបចំនួន ២៤៧នាក់ នៃបុរីទារក និងកុមារជាតិ ដែលមានទីតាំងស្ថិតនៅ ភូមិដំណាក់៣ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ លោកស្រីអគ្គលេខាធិការរងទី១ បានពាំនាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលផ្តាំផ្ញើការសួរសុខទុក្ខ ក្តីអាណិត ស្រឡាញ់ចំពោះកុមារនិងបុគ្គលិកទាំងអស់ ជាពិសេសការកោតសរសើរចំពោះទឹកចិត្តដ៏ថ្លៃថ្លារបស់គ្រូ-បុគ្គលិក ដែលបានយកអស់កម្លាំងកាយ-ចិត្ត មើលថែទាំ ចិញ្ចឹមបីបាច់ ផ្តល់ភាពកក់ក្តៅ និងផ្តល់ការអប់រំ ដល់កុមារទាំងអស់ប្រកបដោយទឹកចិត្តមនុស្សធម៌ និងក្តីអាណិតស្រឡាញ់។ ទន្ទឹមនឹងនេះ ក្នុងស្ថានភាពដ៏លំបាកនៃការរាតត្បាតជាសកលជំងឺកូវីដ-១៩ លោកជំទាវ បានផ្តាំផ្ញេីដល់គ្រូ-បុគ្គលិកទាំងអស់…

  • ផលិតផលសាច់ខូចគុណភាពជាង ៥តោន ដែលនាំចូលពីប្រទេសថៃ ត្រូវសមត្ថកិច្ចស្ទាក់ចាប់បាន និងកំទេចចោល

    ផលិតផលសាច់ខូចគុណភាពជាង ៥តោន ដែលនាំចូលពីប្រទេសថៃ ត្រូវសមត្ថកិច្ចស្ទាក់ចាប់បាន និងកំទេចចោល

    ប្រហិតចម្រុះ សាច់មាន់ និងជើងមាន់ ខូចគុណភាព ចំនួន ៥ពាន់៣៦គីឡូក្រាម ត្រូវបានមន្ត្រីសាខា ក.ប.ប. ខេត្តបាត់ដំបង និងមន្ត្រីគយចល័តតំបន់៤ ស្ទាក់ចាប់បាននៅតំបន់ច្រកទ្វារព្រំដែនអន្តរជាតិដូង ស្រុកកំរៀង ខេត្តបាត់ដំបង នៅថ្ងៃទី៧មិថុនាឆ្នាំ២០២១។ ផលិតផលទាំងនោះ ត្រូវបានឈ្នួញលួចនាំចូលពីប្រទេសថៃដោយខុសច្បាប់។ ក្រោយធ្វើការត្រួតពិនិត្យចប់សព្វគ្រប់រួចមក សមត្ថកិច្ច និងមន្ត្រីគយ បានប្រគល់ទំនិញខូចគុណភាព និងវត្ថុតាងឱ្យសាខា ក.ប.ប. ខេត្តបាត់ដំបង ដើម្បីកំទេចចោល និងបញ្ចូនវត្ថុតាងមួយចំនួនទៀតទៅអយ្យការអមសាលាដំបូងខេត្ត ដើម្បីអនុវត្តតាមនីតិវិធីច្បាប់។