Category: ព័ត៌មានសង្គម

  • កណ្តុរ Magawa ដែលទទួលពានជើងឯកដោះមីនអន្តរជាតិនៅប្រទេសអង់គ្លេស បានដាក់ឱ្យចូលនិវត្តន៍ដោយបញ្ហាអាយុនិងសុខភាព

    កណ្តុរ Magawa ដែលទទួលពានជើងឯកដោះមីនអន្តរជាតិនៅប្រទេសអង់គ្លេស បានដាក់ឱ្យចូលនិវត្តន៍ដោយបញ្ហាអាយុនិងសុខភាព

    ឯកឧត្តម ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពមីនកម្ពុជាស៊ីម៉ាក់ បានឲ្យដឹងនៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២១ ថា កណ្តុរMagawa ដែលទទួលពានជើងឯកនៅប្រទេសអង់គ្លេសនោះបានដាក់ឱ្យចូលនិវត្តន៍ដោយបញ្ហាអាយុនិងសុខភាព ហើយMagawaរក្សាទុកឱ្យសំរាកនៅទីតាំងស៊ីម៉ាក់ខេត្តសៀមរាប។ ឯកឧត្តម ហេង រតនា បានឲ្យដឹងបន្ថែមថា បច្ចុប្បន្ននេះ អង្គភាពសុីម៉ាក់និងAPOPO សហការប្រេីប្រាស់កណ្តុរចំនួន៥៧ក្បាលសំរាប់បំរេីប្រតិ្តបត្តិការបោសសំអសតមីនដែលក្នុងនោះកំពុងប្រតិបតិ្តការចំនួន៣៤ក្បាល ដាក់ចូលនិវត្តន៍ចំនួន៥ក្បាល និងកំពុងហ្វឹកហ្វឹនចំនួន១៨ក្បាល។ នៅក្នុងជំនួបជាមួយ លោក Michael Heimanប្រធានអង្គការAPOPOប្រចាំតំបន់និងនៅកម្ពុជា ឯកឧត្តម ហេង រតនា បានពិភាក្សាពីកិច្ចសហប្រតិបតិ្តការវាងកំលាំងស៊ីម៉ាក់និងអង្គការAPOPO ក្នុងការអនុវត្តបច្ចេកទេសបោសសំអាតមីនដោយសត្វកណ្តុរ ការស្រាវជ្រាវបច្ចេកទេសដោយសុនខ និងការជាវសុនខស៊ីម៉ាក់យកទៅប្រតិបតិ្តការនៅក្រៅប្រទេស។ ទន្ទឹងនឹងនេះដែរ លោក Michael Heiman បានបញ្ជាក់ពីលទ្ធភាពក្នុងការទទួលជំនួយពីប្រទេសប៊ែលហ្សិកក្នុងការគាំទ្រកិច្ចប្រតបតិ្តការរបស់អង្គភាពស៊ីម៉ាក់ក្នងរយ:ពេល៥ឆ្នាំ ២០២២-២០២៦ ហើយគោលដៅសំខាន់របស់គំរោងត្រូវបន្តអនុវត្តនៅទិសខេត្តព្រះវិហារ ជាពិសេសតំបន់ប្រាសាទព្រះវិហារ។ សូមបញ្ជាក់ថា អង្គភាពស៊ីម៉ាក់ កន្លងមកបានបញ្ជូនសុនខ ទៅបំរើការនៅប្រទេសស៊ូដង់ខាងត្បូង ប្រទេសអង់ហ្គោឡា និងប្រទេសតួរគី។ សុនខរបស់យើងបានបំពេញប្រតិបតិ្តការយ៉ាងល្អប្រសើរហើយខាងអង្គការAPOPO បានស្នើសុំសុនខមួយចំនួនបន្ថែមទៀតពីស៊ីម៉ាក់ដើម្បីយកទៅប្រតិបតិ្តការនៅប្រទេសមួយចំនួនផេ្សងទៀត៕

  • ផ្ទុះអាវុធមួយគ្រាប់ក្បែរមន្ទីរពេទ្យកាល់ម៉ែត្រ សង្ស័យប៉ុនប៉ងប្លន់យកម៉ូតូតែមិនបានសម្រេច បង្កការភ្ញាក់ផ្អេីលដល់សមត្ថកិច្ចចុះអន្តរាគមន៍

    ផ្ទុះអាវុធមួយគ្រាប់ក្បែរមន្ទីរពេទ្យកាល់ម៉ែត្រ សង្ស័យប៉ុនប៉ងប្លន់យកម៉ូតូតែមិនបានសម្រេច បង្កការភ្ញាក់ផ្អេីលដល់សមត្ថកិច្ចចុះអន្តរាគមន៍

    ភ្នំពេញ ៖ មានជនសង្ស័យមួយក្រុម ជិះម៉ូតូជាច្រើនគ្រឿងដេញស្ទាក់ម៉ូតូមួយគ្រឿងជិះដោយយុវជនប្រុសស្រីចំនួន ៣នាក់ ហេីយដកខ្សែក្រវាត់វាយបណ្ដាលឲ្យរបួសយុវជនពីរនាក់និងដកកាំភ្លើងបាញ់គំរាម១គ្រាប់សង្ស័យប៉ុនប៉ងប្លន់យកម៉ូតូតែមិនបានសម្រេច បង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង២ និង៣០ នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី០៧ ខែមិថុនាឆ្នាំ ២០២១ នៅចំណុចមុខច្រកចូលមន្ទីរពេទ្យកាល់ម៉ែត្រ ជំហៀងខាងជើង តាមផ្លូវលេខ៨០ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ។ យោងតាមប្រភពពីប្រជាពលរដ្ឋឃើញហេតុការណ៍នេះបានប្រាប់ឲ្យដឹងថា មុនកើតហេតុគេឃើញមានយុវជនប្រុសស្រីចំនួន ៣ នាក់(ស្រីម្នាក់) ជិះម៉ូតូមួយគ្រឿងធ្វេីដំណើរទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុខាងលើស្រាប់តែលេចមុខជនសង្ស័យមួយក្រុមមានគ្នាចំនួន៥ នាក់ជិះម៉ូតូចំនួន ៤គ្រឿង ម៉ាកឌ្រីមសង់ចំនួន២ គ្រឿងម៉ាកហុងដាស្កុបពី១គ្រឿងនិងម៉ូតូធំម៉ាកXRមួយគ្រឿងធ្វើដំណើរមកពីក្រោយ។ ក្រោយមកទៀតជនសង្ស័យដែរជិះម៉ូតូធំបានមកស្ទាក់ពីមុខម៉ូតូជនរងគ្រោះ រួចដកខ្សែក្រវ៉ាត់វាយទៅលើជនរងគ្រោះបណ្ដាលឲ្យរងរបួសយុវជន២នាក់ រួចដកកាំភ្លើងបាញ់គំរាម១ គ្រាប់ឡើងលើ ធ្វើឲ្យជនរងគ្រោះរត់ចូលក្នុងពេទ្យឲ្យគេជួយ។បន្ទាប់មកជនសង្ស័យក៏បម្រុងលើកម៉ូតូជនរងគ្រោះ តែត្រូវបានប្រជាពលរដ្ឋលក់ដូរនៅក្បែរកន្លែងកើតហេតុមានការផ្អើលឆោឡោធ្វើឲ្យជនសង្ស័យគ្មានឱកាសរួចក៏នាំគ្នាជិះម៉ូតូគេចខ្លួនចេញពីកន្លែងកើតហេតុខាងលើបាត់ស្រមោល។ប្រជាពលរដ្ឋដែលនៅក្បែរកន្លែងកើតហេតុបានដាក់ការសង្ស័យទៅលើករណីខាងលើនេះថា សង្ស័យជាករណីប្លន់យកម៉ូតូមិនបានសម្រេច។ ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់ចំណុចកេីតហេតុនិងនាំជនរងគ្រោះទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចកដើម្បីងាយស្រួលឲ្យសមត្ថកិច្ចធ្វើការស្រាវជ្រាវតាមរកមុខជនសង្ស័យយកមកផ្ដន្ទាទោសតាមច្បាប់៕ដោយ៖ ជីម ភារ៉ា

  • ត្រីមេពូជក្នុងតំបន់អភិរក្សបឹងពារាំង កំពុងត្រូវបានជួយសង្គ្រោះ

    ត្រីមេពូជក្នុងតំបន់អភិរក្សបឹងពារាំង កំពុងត្រូវបានជួយសង្គ្រោះ

    សៀមរាប ៖ ថ្វីត្បិតតែត្រីមេពូជចម្រុះនៃតំបន់អភិរក្សបឹងពារាំង កំពុងត្រូវបានជួយសង្គ្រោះជាបន្ទាន់ចេញពីគ្រោះធម្មជាតិ ក៏ប៉ុន្តែការសង្ក្រោះនេះ វាអាចធានាបានក្នុងរយៈពេលខ្លីប៉ុណ្ណោះ លើសពី ១៥ថ្ងៃបើសិនជាគ្មានភ្លៀងធ្លាក់ទេនោះ វាជាគ្រោះអាសន្នដ៏ធំ ដែលពិបាកនឹងជួយសង្គ្រោះបន្ត ។ នៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២១នេះ ក្រោមការផ្តល់កិច្ចសហការអន្តរាគមន៍ដោយគ្រឿងចក្រមួយគ្រឿងរបស់ក្រសួងកសិកម្ម ដែលមានមន្រ្តីរដ្ឋបាលជលផលចុះផ្ទាល់ផងនោះ អាជ្ញាធរសង្កាត់ជ្រាវ នៃក្រុងសៀមរាប និងសហគមន៍បឹងពារាំង បានដំណើរការជីកប្រឡាយនាំទឹកចេញពីស្រះមួយចំនួន ទៅជួយសង្គ្រោះបន្ទាន់ជីវិតត្រីមេពូជចម្រុះនៅក្នុងតំបន់អភិរក្សបឹងពារាំង ដែលកំពុងស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់ ដោយសារតែកត្តាធម្មជាតិ គឺផ្ទៃបឹងរីងរាក់ និងអាកាសធាតុហួតហែង។ លោក គង់ មង្គល ប្រធានសហគមន៍បឹងពារាំង បានឱ្យដឹងថា រយៈពេល៣យប់កន្លងមកនេះ ត្រីមេពូជក្នុងបឹងពារាំងចាប់ផ្តើមងាប់ជាបណ្តើរៗ ដោយក្នុងមួយយប់ៗប្រមាណជា ៥០ក្បាល មានទម្ងន់ជិត ១០០គីឡូក្រាម ។ ជាមួយគ្នានេះដែរ កាលណាទឹកបឹងរីងរាក់បែបនេះ ត្រីមេពូជដែលងាប់ មិនត្រឹមតែជាលទ្ធផលប្រឈមនឹងអាកាសធាតុប៉ុណ្ណោះទេ ក៏ប៉ុន្តែវាក៏ត្រូវប្រឈមនឹងការយាយីដោយសត្វភេរផងដែរ ដែលសត្វភេរទាំងនោះ មានប្រមាណ ១០០ក្បាលនៅក្នុងតំបន់នេះ ។ លោកប្រធានសហគន៍បានបញ្ជាក់ថា នេះគឺជាការជួយសង្គ្រោះបឋម ដែលអាចបន្តឲ្យត្រីមេពូជទាំងនេះ មានដង្ហើមរស់ក្នុងរយៈពេលប្រហែលជា ១៥ថ្ងៃទៀតប៉ុណ្ណោះ ប្រសិនបើគ្មានភ្លៀងធ្លាក់ទេនោះ វាជាគ្រោះអាសន្នយ៉ាងធ្ងន់ធ្ងរបំផុតដែលមិនធ្លាប់មាន សម្រាប់ជីវិតត្រីមេពូជនៃតំបន់អភិរក្សបឹងពារាំង ។…

  • មន្ទីរសាធារណៈការ ខេត្តកំពង់ឆ្នាំង យកចិត្តទុកដាក់ជួសជុលថែទាំផ្លូវមួយខ្យែ នៅក្នុងឃុំផ្លូវទូក ស្រុកកំពង់លែង ជាព្រះរាជអំណោយដ៍ថ្លៃថ្លាព្រះបាទនរោត្តម សីហមុនី

    មន្ទីរសាធារណៈការ ខេត្តកំពង់ឆ្នាំង យកចិត្តទុកដាក់ជួសជុលថែទាំផ្លូវមួយខ្យែ នៅក្នុងឃុំផ្លូវទូក ស្រុកកំពង់លែង ជាព្រះរាជអំណោយដ៍ថ្លៃថ្លាព្រះបាទនរោត្តម សីហមុនី

    ខេត្តកំពង់ឆ្នាំង ៖ ផ្លូវលំមួយខ្សែ តភ្ជាប់ពីឃុំច្រណូក ទៅឃុំផ្លូវទូក ស្រុកកំពង់លែង ជាព្រះរាជអំណោយដ៏ថ្លៃថ្លា របស់ព្រះបាទនរោត្តមសីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា កសាងរួចរាល់ជាស្ថាពរ ត្រូវបានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង កំពុងតែមមាញឹកក្នុងការជួសជុលថែទាំផ្លូវ ជាប្រចាំ ដើម្បីប្រើប្រាស់បានយូរអង្វែង ។ លោក ខៀវ គៀន មេភូមិថ្នល់ឈើទាល ឃុំផ្លូវទូក ស្រុកកំពង់លែង បានឲ្យដឹងថា ៖ ក្រោយពីប្រជាពលរដ្ឋបន្លាស់ទីផ្ទះបណ្ដែតទឹក មករស់នៅលើគោក គឺពុំទាន់មានផ្លូវនៅឡើយទេ កាលណោះ ព្រះករុណា ព្រះបាទនរោត្តម សីហមុនី ព្រះអង្គ សព្វព្រះរាជហទ័យ ប្រោសប្រទាននូវកំណាត់ផ្លូវមួយខ្សែ តភ្ជាប់ពីឃុំច្រណូក មកកាន់ឃុំផ្លូវទូក ដែលមានចម្ងាយ ១៤,២០០គីឡូម៉ែត្រ ។ ជាមួយគ្នានេះក្រសួងសាធារណការនិងដឹកជញ្ជូន បានកសាងបន្ថែមប្រវែង ២២ គីឡូម៉ែត្រទៀត សរុបកំណាត់ផ្លូវមានប្រវែង ៣៦,២០០គីឡូម៉ែត្រ ទើបមកដល់ ឃុំផ្លូវទូក ។ លោកមេភូមិថ្នល់ឈើទាល បានបន្តថា ៖ ក្រោយការកសាងហើយ ផ្លូវតែងមានការខូចខាត ដោយ សារជំនន់ទឹកភ្លៀង និង…

  • នគរបាលរដ្ឋបាលប៉ុស្តិ៍ឃ្មួញ ឃាត់ខ្លួន ជនសង្ស័យ ០៥នាក់ ករណីប៉ុនប៉ងលួចមានស្ថានទម្ងន់ទោស

    នគរបាលរដ្ឋបាលប៉ុស្តិ៍ឃ្មួញ ឃាត់ខ្លួន ជនសង្ស័យ ០៥នាក់ ករណីប៉ុនប៉ងលួចមានស្ថានទម្ងន់ទោស

    ភ្នំពេញ៖ ជនសង្ស័យ ០៥ នាក់ត្រូវកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលឃ្មួញឃាត់ខ្លួនបានករណីប៉ុនប៉ងលួចមានស្ថានទម្ងន់ទោស(ប៉ុនប៉ងកៀផ្តួលគំរាមយកម៉ូតូ) ។ ការឃាត់ខ្លួនជនសង្ស័យទាំង០៥នាក់នេះកាលពីម៉ោង០៣និង០០នាទី ទី០៦ ខែមិថុនា ឆ្នាំ២០២១ នៅចំណុចមុខវិទ្យាល័យទួល ប្រាសាទសែនសុខ ផ្លូវ១០១៩ ភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។ សមត្ថកិច្ចបានអោយដឹងថា ជនសង្ស័យគ្នា៥នាក់ មធ្យោបាយម៉ូតូ០៣គ្រឿង ។ ហើយមានឈ្មោះ ៖ ១-ឈ្មោះ ម៉ក់ ពិសិដ្ឋ (សិត) ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅផ្ទះសង់ថ្មី ផ្លូវបេតុង ភូមិសែនសុខ១ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ មានសារធាតុញៀន ។២-ឈ្មោះ ម៉ក់ ពិសី ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅផ្ទះសង់ថ្មី ផ្លូវបេតុង ភូមិសែនសុខ១ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ មានសារធាតុញៀន ។៣-ឈ្មោះ អ៊ោម វិច្ឆិកា ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន…

  • ប៉ៃលិនប្រែក្លាយពីសមរភូមិប្រយុទ្ធខ្មែរ និងខ្មែរទៅជាតំបន់កសិកម្មដំណាំមៀនឈានមុខមួយរបស់កម្ពុជា

    ប៉ៃលិនប្រែក្លាយពីសមរភូមិប្រយុទ្ធខ្មែរ និងខ្មែរទៅជាតំបន់កសិកម្មដំណាំមៀនឈានមុខមួយរបស់កម្ពុជា

    គេស្គាល់ខេត្តប៉ៃលិនគីជាតំបន់់ត្បូងពេជ្រមួយដែលមានតម្លៃខ្ពស់ជាងគេនៅក្នុងប្រទេសកម្ពុជា។ ក្រោយមកប៉ៃលិនក៍ជាសមរភូមិប្រយុទ្ធមួយយ៉ាងក្ដៅគគុកផងដែរក្នុងទសវត្សរ៍ឆ្នាំ១៩៨០និង១៩៩០។ បន្ទាប់គោលនយោបាយឈ្នះ ឈ្នះរបស់សម្ដេចតេជោ ហ៊ុន សែន ប្រទេសមានសុខសន្តិភាព គ្មានសង្រ្គាម ប្រជាពលរដ្ឋរស់សុខសាន្ត និងមានជីវភាពល្អប្រសើរ។ ខេត្តប៉ៃលិន លែងគ្មានតំបន់ខណ្ឌចែករវាងសង្រ្គាមខ្មែរគ្នាឯងទៀត និងសមរភូមិប្រយុទ្ធតទៅទៀតដែរ។ ខេត្តនេះកំពុង មានការអភិវឌ្ឈន៍លើគ្រប់វិសយ័ផងដែរសព្វថ្ងៃនេះ។ ក្រោយពីប្រជាពលរដ្នខេត្តប៉ៃលិនបានជ្រកក្រោមម្លប់សុខសន្ដិភាពនិងស្ថេរភាពនយោបាយ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ខេត្តប៉ៃលិន បានជាតំបន់កសិឧស្សាហ៍កម្មគ្មានផ្សែងឈានមុខគេលើវិស័យកសិកម្មទាំងដំណាំរយះពេលខ្លី រួមមាន ដំណាំពោត សណ្ដែក ដំឡូងមី នឹងដំណាំផ្សេងៗមួយចំនួនទៀត ដំណាំរយះពេលយូររួមមានដំណាំស្វាយ ធូរ៉េន សាវម៉ៅ ជាពិសេសដំណាំតា ង៉ែនហៅថាមៀនប៉ៃលិនផ្ផ្ទាល់តែម្ដង។ លោក វ៉ាន់ ផុន ប្រជាពលរដ្នរស់នៅរស់នៅខេត្តប៉ៃលិន ជាអតីតទាហានខ្មែរក្រហមហើយជាអ្ន្កកឈរជើងប្រយុទ្ទនៅតំបន់នេះបានអោយដឹងថា គាត់មិននឹកស្មានមានជីវិតរស់នៅរហូតដល់សព្វថ្ងៃនេះទេ ក្រោយពីភ្លើងសង្គ្រាមបានបញ្ជប់តាមរូបមន្ដឈ្នះឈ្នះរបស់សម្ដេច រួចមកគាត់បានប្រែក្លាយទីតាំងប្រយុទ្ធទីនេះមកដាំដំណាំមៀនប៉ៃលិន ចំនួន១៣០០ដើមលើផ្ទៃដី៣ហិកតា ។ សព្វថ្ងៃនេះដំណាំបានផ្តល់ផលបណ្តើរៗ និងបានលើកស្ទួយជីវភាពនឹងការរស់នៅថ្មីរបស់ប្រជាពលរដ្ឋ។ លោកវ៉ាន់ ផុន ថ្លែងអរគុណចំពោះនយោបាយឈ្នះ ឈ្នះនឹង ខ្ញុំសូមអរគុណសន្ដិភាព ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ជាហេតុធ្វើអោយជីវភាពអ្នកខេត្តប៉ៃលិនធូរធាប្រែមុខមាត់ថ្មីដោយពឹងផ្អែកលើវិស័យកសិកម្មនឹងដំណាំផ្សេងៗដូចសព្វថ្ងៃនេះ។ យោងតាមរបាយការណ៍នៃមន្ទីរកសិកម្ម…

  • ពិធីប្រកាសតែងតាំងប្រធានក្រុមប្រឹក្សាយោបល់ និងសមាសភាពថ្នាក់ដឹកនាំ សមាជិក សមាជិកា សមាគមរាជសីហ៍សាខាប្រទេសជប៉ុន

    ពិធីប្រកាសតែងតាំងប្រធានក្រុមប្រឹក្សាយោបល់ និងសមាសភាពថ្នាក់ដឹកនាំ សមាជិក សមាជិកា សមាគមរាជសីហ៍សាខាប្រទេសជប៉ុន

    ថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២១ នៅសាលាភាសាជប៉ុនមិរ៉ៃ សមាគមរាជសីហ៍បានប្រារព្វរៀបចំពិធីប្រកាសតែងតាំងប្រធានក្រុមប្រឹក្សាយោបល់និងថ្នាក់ដឹកនាំសមាគមរាជសីហ៍សាខាប្រទេសជប៉ុន ក្រោមអធិបតីភាព ឯកឧត្តម ស៊ូម សារឿន ប្រធានសមាគមរាជសីហ៍ និង ឯកឧត្តម ទេព យុទ្ធី ប្រធានក្រុមប្រឹក្សាយោបល់សមាគមរាជសីហ៍ និងថ្នាក់ដឹកនាំក្រុមប្រឹក្សាយោបល់និងសមាគមរាជសីហ៍សាខារាជធានីភ្នំពេញ ខេត្តសៀមរាប ខេត្តកណ្តាល ខេត្តតាកេវ និងខេត្តកោះកុង ចំនួនសរុប ១៥ រូប ដោយគោរពបានយ៉ាងខ្ជាប់ខ្ជួននូវវិធានការ៣ការពារ និង៣កុំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងអនុវត្តបានល្អប្រសើរតាមវិធានសុខាភិបាលគឺការពាក់ម៉ាស់ លាងដៃនឹងទឹកអាល់កុល ការវ៉ាស់កំដៅនិងការរក្សាគម្លាតសង្គម។ បន្ទាប់ពីទទួលបានការប្រកាសតែងតាំងជាផ្លូវការពីសមាគមរាជសីហ៍រួចមក លោក អ៉ឹម ឌឺប៉េរ៉េ ប្រធានសមាគមរាជសីហ៍សាខាប្រទេសជប៉ុនបានឡើងធ្វើការប្តេជ្ញាចិត្តនឹងខិតខំប្រឹងប្រែងស្វែងរកដៃគូសហការនៅប្រទេសជប៉ុនក្នុងគោលបំណងគៀងគររកជំនួយឧបត្ថម្ភនិងគាំទ្រក្នុងវិស័យមនុស្សធម៌ អាហារូបករណ៍ ដោះស្រាយនិងសម្រួលការលំបាកនានារបស់របស់សមាជិកសមាគម និងប្រជាជនខ្មែរដែលកំពុងរស់នៅប្រទេសជប៉ុន។ ទន្ទឹមនេះ ឯកឧត្តម ទេព យុទ្ធី ប្រធានក្រុមប្រឹក្សាយោបល់សមាគមរាជសីហ៍ ក៏បានចូលរួមអបអរសាទរដល់ថ្នាក់ដឹកនាំ សមាជិក សមាជិកាសមាគមរាជសីហ៍សាខាប្រទេសជប៉ុន និងមានចំណាប់អារម្មណ៍មួយចំនួនសម្រាប់សមាគមរាជសីហ៍សាខាប្រទេសជប៉ុន ដោយបានផ្តល់នូវអនុសាសន៍ដ៏មានសារៈសំខាន់ចំនួន៦ចំណុច មានជាអាទិ៍៖១.សមាជិក សមាជិកាសមាគមរាជសីហ៍ត្រូវគោរពនិងអនុវត្តច្បាប់និងបទដ្ឋានគតិយុត្តនានារបស់រដ្ឋាភិបាលឲ្យបានល្អប្រសើរ ។២. គោរពនិងប្រតិបត្តិឲ្យបានខ្ជាប់ខ្ជួននូវលក្ខន្តិកៈនិងបទបញ្ជាផ្ទៃក្នុងសមាគមរាជសីហ៍ ព្រមទាំងគិតគូអំពីរបៀបរបបការងារដឹកនាំនិងគ្រប់គ្រង សមាជិកសមាគមន៍៣. តាមដាននិងក្តាប់ឲ្យជាប់នូវស្ថានការសេដ្ឋកិច្ចនិងសង្គមដើម្បីឆ្លើយតបទៅនឹងការអនុវត្តការងារមនុស្សធម៌របស់សមាគមន៍៤. ពង្រីកទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការជាមួយដៃគូជាតិនិងអន្តរជាតិ ដើម្បីឲ្យពួកគេមានទំនុកចិត្តទៅលើការងារសមាគមនិងផ្តល់ជំនួយដល់សមាគមន៍៥.…

  • ឯកឧត្តមអ្នកតំណាងរាស្រ្តមណ្ឌលរតនគិរី អញ្ជេីញសំណេះសំណាល ជាមួយប្រជាពលរដ្ឋ និងពិនិត្យវឌ្ឍនភាពនៃការសាងសង់ផ្លូក្រាលកៅស៊ូ ក្នុងក្រុងបានលុង

    ឯកឧត្តមអ្នកតំណាងរាស្រ្តមណ្ឌលរតនគិរី អញ្ជេីញសំណេះសំណាល ជាមួយប្រជាពលរដ្ឋ និងពិនិត្យវឌ្ឍនភាពនៃការសាងសង់ផ្លូក្រាលកៅស៊ូ ក្នុងក្រុងបានលុង

    រតនគិរី ៖ នៅថ្ងៃអាទិត្យទី ០៦ ខែមិថុនាឆ្នាំ២០២១ ឯកឧត្តម ប៊ូ ឡាំ តំណាងរាស្រ្តមណ្ឌលរតនគិរី អមដំណើរដោយលោក ងិន ណែល អភិបាលនៃគណៈអភិបាលក្រុង លោក សាយ សាមាន ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត លោក ចាន់ សារុន ចៅសង្កាត់ឡាបានសៀក រួម និងមន្ត្រីពាក់ព័ន្ធបានចុះសំណេះសំណាល និងសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋតាមខ្នងផ្ទះ និង ពិនិត្យវឌ្ឍនភាពនៃការសាងសង់ផ្លូវក្រាលកៅស៊ូមួយខ្សែ ស្ថិតនៅភូមិថ្មី សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី ។ ឯកឧត្តមប៊ូ ឡាំ ក៏បានមានប្រសាសន៌ផ្ដាំផ្ញើឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវអនុវត្តវិធានការ ៣ការពារ ៣កុំ និង ត្រៀមរៀបចំឯកសារពាក់ព័ន្ធ ឲ្យបានគ្រប់គ្រាន់ដើម្បីទៅចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់ដែលនិងប្រព្រិត្តិទៅនាថ្ងៃទី ០៥ ខែមិថុនា ឆ្នាំ២០២២ នាពេលខាងមុខ ជាពិសេសត្រូវបោះឆ្នោតជូន បេក្ខភាព ដែលមកពីគណបក្សប្រជាជនដើម្បីយើងមានការអភិវឌ្ឍន៍ប្រទេសជាតិ រីកចម្រើន ឥតឈប់ឈរ មានសុខសន្តិភាពដូចសព្វថ្ងៃនេះ ៕ ដោយ គតិ យុត្ត

  • ឯកឧត្តម ហ៊ុន ម៉ាណែតផ្តល់បង្គន់អនាម័យចំនួន ១៤០ខ្នង ជូនដល់អតីតយុទ្ធជនរស់នៅលើដីសម្បទានសង្គមកិច្ច

    ឯកឧត្តម ហ៊ុន ម៉ាណែតផ្តល់បង្គន់អនាម័យចំនួន ១៤០ខ្នង ជូនដល់អតីតយុទ្ធជនរស់នៅលើដីសម្បទានសង្គមកិច្ច

    ខេត្តកំពង់ធំ ៖ ឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ច័ន្ទមុន្នី បានផ្តល់បង្គន់អនាម័យចំនួន 140ខ្នងជូនដល់អតីតយុទ្ធជនរស់នៅលើដីសម្បទានសង្គមកិច្ច និងត្រូវបាន ឧត្តមសេនីយ៍ទោសោម ស៊ុន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ ដឹកនាំក្រុមការងារ ចុះត្រួតពិនិត្យទីតាំងសាងសង់ ជូនដល់គ្រួសារអតីតយុទ្ធជន នៅតាមផ្ទះនិមួយៗ នៅពេលដ៏ខ្លីខាងមុខនេះ ។ ពិធីនេះបានធ្វើឡើងនៅព្រឹកថ្ងៃទី 06 ខែមិថុនា ឆ្នាំ2021 ដែលស្ថិតនៅឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ ។ បងប្អូនតីតយុទ្ធជន រំភើបចិត្តរីករាយយ៉ាងខ្លាំង និងបានគោរពថ្លែងអំណរគុណ សម្ដេចតេជោ ហ៊ុន សែន ព្រមទាំង ឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវពេជ ចន្ទមុន្នី ដែលបានគិតគូរយកចិត្តទុកដាក់ខ្ពស់ពីសុខទុក្ខ និងជីវភាពរស់នៅ និងបានប្តេជ្ញាចិត្តគាំទ្រសម្តេចតេជោ ធ្វើជានាយករដ្ឋមន្រ្តី ជារៀងរហូត ៕ ដោយ ប៊ុន រដ្ឋា

  • រថយន្ដស៊េរីទំនើប Range rover បុកម៉ូតូហុងដាឌ្រីមពេញទំហឹងបណ្ដាលឲ្យយុវជនម្នាក់ស្លាប់ក្នុងថ្លុកឈាម​ ​និងម្នាក់ទៀតរបួសធ្ងន់

    ​ភ្នំពេញ​ ៖​ យុវជនម្នាក់បានដួលបោកក្បាលស្លាប់យ៉ាងអាណោចអាធម៏​ និងម្នាក់ទៀតរងរបួសធ្ងន់​ ក្រោយពីជិះម៉ូតូឌុបគ្នាត្រូវរថយន្ដស៊េរីទំនើប​ Range rover មួយគ្រឿងបើកបុកយុវជន២នាក់កំពុងជិះម៉ូតូចំពីក្រោយពេញទំហឹង​ កាលពីវេលាម៉ោង១០ និង៣០នាទីយប់​ ថ្ងៃទី០៥ ខែមីថុនា ឆ្នាំ២០២១ ស្ថិតត្រង់ចំណុចស្ពាននាគកោះពេជ្រ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ ​     ជនរគ្រោះដែលបានស្លាប់មិនស្គាល់អត្តញ្ញាណនោះទេ​ ។  ​      យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលនៅកន្លែងកេីតហេតុប្រាប់ឲ្យដឹងថា​ មុនពលកើតហេតុគេឃើញយុវជន២នាក់ជិះម៉ូតូហុងដាឌ្រីមស៊េរី២០២០ ពណ៌ខ្មៅ​ ពាក់ស្លាកលេខភ្នំពេញ1IK-1710 ទិសដៅពីត្បូងមកជើងក្នងល្បឿនមធ្យម ខណះពេលមកដល់ចំណុចកើតហេតុផ្លូវបំបែកជាបួនក៏មានរថយន្ដស៊េរីទំនើបមួយគ្រឿងម៉ាកRange Rover ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ2Q-9333 បើបរដោយបុរសម្នាក់និងនារីម្នាក់ ទិសដៅពីលិចមកកើតក្នុងល្បឿនលឿនដូចហោះ ក៏បានបុកចំពីខាងក្រោយម៉ូតូពេញទំហឹងខ្ទាតទៅបុកនិងឃឿនផ្លូវបណ្ដាលឲ្យយុវជនម្នាក់បោកក្បាលស្លាប់ភ្លាមៗ និងម្នាក់ទៀតរងរបួសធ្ងន់ធ្ងរ ចំណែករថយន្ដបង្កធ្លាក់កាងមុខរងការខូចខាត រីឯម្ចាស់រថយន្ដបង្កវិញត្រូវបានសមត្ថកិច្ចឃាត់ខ្លួនភ្លាមៗផងដែរ​ ។  ​     ក្រោយពេលកើតហេតុ​ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ចំណុចកើតហេតុបានធ្វើការទំនាក់ទំនងទៅសមត្ថកិច្ចជំនាញដើម្បីធ្វើការវាស់វែងយករថយន្ដបង្កនិង ម៉ូតូជនរងគ្រោះទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក​ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីដោះស្រាយតាមច្បាប់​ ។ ចំណែកសពជនរងគ្រោះសមត្ថកិច្ចជំនាញបានយកទៅតម្កល់ទុកក្នុងវត្តដើម្បីរងចាំសាច់ញាតិក្រុមគ្រួសារមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕ដោយ​ ៖​ ជីម​ ភារ៉ា​