Category: ព័ត៌មានសង្គម

  • ប្រជាពលរដ្ឋមួយគ្រួសារ ដែលរងគ្រោះដោយសារអគ្គិភ័យឆេះផ្ទះ បានទទួលអំណោយ ពីអនុសាខា កាកបាទក្រហមកម្ពុជាក្រុងបានលុង

    ប្រជាពលរដ្ឋមួយគ្រួសារ ដែលរងគ្រោះដោយសារអគ្គិភ័យឆេះផ្ទះ បានទទួលអំណោយ ពីអនុសាខា កាកបាទក្រហមកម្ពុជាក្រុងបានលុង

    រតនគិរី ៖ លោក ងិន ណែល អភិបាលក្រុង និងជាប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាក្រុងបានលុង និងប្រតិភូរួមដំណើរ ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២១ បាននាំយកអំណោយមនុស្សធម៌កាកបាទក្រហមផ្តល់ជូនប្រជាពលរដ្ឋ ០១គ្រួសារ ដែលរងគ្រោះដោយសារអគ្គីភ័យឆេះផ្ទះ នៅភូមិជ្រី សង្កាត់យក្ខឡោម ក្រុងបានលុង ខេត្តរតនគិរី ។ អំណោយដែលត្រូវផ្តល់ជូនរួមមាន អង្ករ៥០គីឡូក្រាម  មុង១ ភួយ១ សារុង១ ក្រម៉ា១ មី១កេះ ទឹកស៊ីអ៊ីវ១យួរ ត្រីខ១យួរ និងថវិកាចំនួន ៣២ម៉ឺននរៀល ។  លោក ងិន ណែល បានផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ និងអ្នកចូលរួមទាំងអស់ សូមឱ្យប្រុងប្រយ័ត្នជានិច្ចចំពោះការប្រើប្រាស់ភ្លើងចង្ក្រាន ភ្លើងទៀន ឬ អគ្គិសនី ដែលងាយបង្ករឱ្យមានគ្រោះអគ្គិភ័យបានគ្រប់ពេលវេលា និងសូមឱ្យបងប្អូនទាំងអស់ ត្រូវរស់នៅស្អាត ហូបស្អាត ប្រុងប្រយ័ត្នចំពោះបាតុភូតផ្គររន្ទះ ខ្យល់កន្ត្រាក់ ជំងឺគ្រុនចាញ់ ជំងឺគ្រុនឈាមក្នុងរដូវវស្សានេះ ពិសេសចូលរួមកាត់បន្ថយហានិភ័យពីការឆ្លងជំងឺកូវីដ-១៩ តាមការណែនាំរបស់ ក្រសួងសុខាភិបាល និងវិធានការការពារការឆ្លងជំងឺកូវីដ-១៩ ៣កុំ ៣ការពារ របស់ប្រមុខរាជរដ្ឋាភិបាលជាប្រចាំផងដែរ…

  • អគារសិក្សា ១ខ្នង ៣បន្ទប់ ជាជំនួយរបស់សប្បុរសជនជប៉ុន ត្រូវបានបញ្ចុះបឋមសិលាសាងសង់ នៅខេត្តក្រចេះ

    អគារសិក្សា ១ខ្នង ៣បន្ទប់ ជាជំនួយរបស់សប្បុរសជនជប៉ុន ត្រូវបានបញ្ចុះបឋមសិលាសាងសង់ នៅខេត្តក្រចេះ

    ក្រចេះ ៖ អគារបឋមសិក្សា ១ខ្នង ៣បន្ទប់ ដែលជាជំនួយរបស់អង្គការសប្បុរសជនជប៉ុន នៅក្នុងភូមិរលៀក ឃុំកំពង់ដំរី ស្រុកឆ្លូង ខេត្តក្រចេះ ត្រូវបានធ្វើពិធីបញ្ចុះបឋមសិលាសាងសង់ ក្រោមអធិបតី ឯកឧត្តមអភិបាលខេត្ត វ៉ា ថន កាលពីព្រឹកថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២១នេះ ។ ឯកឧត្តម វ៉ា ថន បានថ្លែងអំណរគុណ ចំពោះកិច្ចខំប្រឹងប្រែង និងកិច្ចសហការដ៏ល្អរបស់អាជ្ញាធរខេត្ត មន្ទីរអប់រំយុវជន និង កីឡា ជាមួយដៃគូអភិវឌ្ឍ ជាពិសេសអង្គការសប្បុរសជនជប៉ុន ដែលបានចូលរួមគាំទ្រអភិវឌ្ឍន៍និងលើកកំពស់គុណភាពអប់រំ តាមរយៈការផ្តល់នូវអគារសិក្សាជាច្រើន ជាពិសេសតាមតំបន់ដាច់ស្រយាល ដើម្បីបង្ខិតសេវាអប់រំឲ្យកាន់តែកៀកនឹងមូលដ្ឋានប្រជាពលរដ្ឋ ។ ឯកឧត្តម អភិបាលខេត្តក៍បានអំពាវនាវដល់ដៃគូអភិវឌ្ឍន៍ សហគមន៍មូលដ្ឋាន និងសប្បុរសជននានា ឲ្យជួយចូលរួមគាំទ្របន្ថែមនៅតំបន់ផ្សេងៗទៀត ក្នុងខេត្តក្រចេះ ដើម្បីចូលរួមចំណែកអភិវឌ្ឍវិស័យអប់រំនៅកម្ពុជា ៕ ដោយ ម៉េង គាង

  • មេទ័ពកម្ពុជា អនុញ្ញាតឱ្យអនុព័ន្ធយោធាសហរដ្ឋអាមេរិក ចូលជួបសម្តែងការគួរសម

    មេទ័ពកម្ពុជា អនុញ្ញាតឱ្យអនុព័ន្ធយោធាសហរដ្ឋអាមេរិក ចូលជួបសម្តែងការគួរសម

    នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ នៅព្រឹកថ្ងៃទី៤ មិថុនា ឆ្នាំ២០២១ បានអនុញ្ញាតឲ្យលោកវរសេនីយ៍ឯក ម៉ាកូស ហ្វេរ៉ារ៉ា នាយការិយាល័យអនុព័ន្ធយោធាសហរដ្ឋអាមរិកប្រចាំកម្ពុជាដែលត្រូវចប់អាណត្តិ ចូលជួបសំណេះសំណាល និងជម្រាបលា និងលោកវរសេនីយ៍ត្រី អារីស រីប៊ូជីអូ នាយការិយាល័យ អនុព័ន្ធយោធាសហរដ្ឋអាមេរិកថ្មីក៏បានចូលជួបសម្ដែងការគួរសម និងបង្ហាញមុខនាឱកាសនោះផងដែរ។ ក្នុងកិច្ចសន្ទនា លោកវរសេនីយ៍ឯក ម៉ាកូស ហ្វេរ៉ារ៉ា បានលើកឡើងនូវចំណុចសំខាន់ពីរក្នុងរយៈពេលដែលលោកបំពេញការងារនៅកម្ពុជា ក្នុងនោះបញ្ហាទី១ គឺការរាតត្បាតនៃជំងឺឆ្លងកូវីដ-១៩ បញ្ហាទី២ គឺទំនាក់ទំនងរវាងកងទ័ពប្រទេសទាំងពីរកម្ពុជានិងសហរដ្ឋអាមេរិក។ លោកនាយសេនានុព័ន្ធយោធា សហរដ្ឋអាមេរិកបានគូសបញ្ជាក់ថា ចាប់តាំងពីលោកបានមកបំពេញការងារដំបូងនៅកម្ពុជាក្នុងឆ្នាំ២០១៧ គឺបរិយាកាសមិត្តភាពរវាងកម្ពុជា និងសហរដ្ឋអាមេរិកមានភាពស្និទ្ធស្នាល ប៉ុន្តែកាលពីសប្តាហ៍មុន រូបលោកបានទៅមូលដ្ឋានសមុទ្ររាម ហើយបានឃើញសារព័ត៌មានចុះផ្សាយនៅទំព័រមុខថា កងទ័ពសហរដ្ឋអាមេរិកបានចុះទៅត្រួត ពិនិត្យនៅសមុទ្ររាម ដែលធ្វើឲ្យលោកមានអារម្មណ៍ថាទំនាក់ទំនងកម្ពុជា និងអាមេរិក ហាក់ដូចជាមានការប្រែប្រួល។ ប៉ុន្តែលោកវរសេនីយ៍ឯក បានបង្ហាញក្ដីសង្ឃឹមថា ទៅថ្ងៃមុខទំនាក់ទំនងរវាកងទ័ពប្រទេសទាំងពីរ នឹងអាចត្រឡប់មកល្អដូចពីពេលមុនវិញ តាមរយៈការបន្តគោរពគ្នាទៅវិញទៅមក ការបន្តអនុវត្តអនុសាសន៍សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៅក្នុងការកសាងទំនុកចិត្តគ្នា។ ក្នុងកិច្ចឆ្លើយតប នាយឧត្តមសេនីយ៍ វង្ស ពិសេន បានគូសបញ្ជាក់ពីទំនាក់ទំនងការទូតរវាងកម្ពុជា…

  • ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត អញ្ជើញទទួលអំណោយសប្បុរសធម៌ ដែលផ្តល់ជូនរដ្ឋបាលខេត្តកំពត

    ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត អញ្ជើញទទួលអំណោយសប្បុរសធម៌ ដែលផ្តល់ជូនរដ្ឋបាលខេត្តកំពត

    នៅរសៀលថ្ងៃព្រហស្បតិ៍ ០៨រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្តម ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្តកំពត រួមជាមួយ ឯកឧត្តមអភិបាលរងខេត្ត នាយករដ្ឋបាលខេត្ត និងទីចាត់ការចំណុះសាលាខេត្ត បានអញ្ជើញទទួលអំណោយ ម៉ាស់ចំនួន ១០,០០០ អាល់កុល ចំនួន ៤កាន ស្មើនឹង ១២០លីត្រ និងមី ចំនួន ៥០កេស ពីលោក ហេង សុភី អគ្គនាយកក្រុមហ៊ុន VALIANT Development Co.,Ltd ដែលជូនដល់រដ្ឋបាលខេត្ត សម្រាប់យុទ្ធនាការការពារ និងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ក្នុងខេត្តកំពត។ នាឱកាសនោះ ឯកឧត្តម អភិបាលខេត្ត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅសម្រាប់អំណោយសប្បុរសធម៌ ដែលបានជួយឧបត្ថម្ភនាពេលនេះ។ ហើយអំណោយនាពេលនេះ គឺជាចូលរួមរបស់ក្រុមហ៊ុនក្នុងការចូលរួម ទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ក្នុងខេត្តកំពត និងអាចផ្តល់ជូនទៅកាន់ប្រជាពលរដ្ឋដែលងាយរងគ្រោះ និងរងផលប៉ះពាល់នៃជំងឺកូវីដ១៩។ ជាមួយគ្នានោះដែរ ឯកឧត្តមអភិបាលខេត្តក៏បានកោតសរសើរចំពោះទឹកចិត្តរបស់លោក ហេង សុភី…

  • ក្រសួងសុខាភិបាល បានចេញសេចក្ដីជូនព័ត៌មានបញ្ជាក់លម្អិតអំពីករណីពុលស្រា នៅស្រុកក្រគរ ខេត្តពោធិ៍សាត់

    ក្រសួងសុខាភិបាល បានចេញសេចក្ដីជូនព័ត៌មានបញ្ជាក់លម្អិតអំពីករណីពុលស្រា នៅស្រុកក្រគរ ខេត្តពោធិ៍សាត់

    ភ្នំពេញ៖ ក្រសួងសុខាបាល បានបញ្ជាក់ថា ហេតុការណ៍ស្លាប់ជាបន្ដបន្ទាប់នៅស្រុកក្រគរ ខេត្តពោធិ៍សាត់នេះ គឺកើតឡើងដោយសារពួកគាត់បានពិសារស្រា-ស ឬស្រាថ្នាំ ដែលមានសារជាតិមេតាណុលខ្ពស់ ដែលបញ្ជាក់តាមលទ្ធផលមកពីមន្ទីរពិសោធន៍។ ជាមួយគ្នានេះ ក្រុមការងារឆ្លើយតបបន្ទាន់ និងអាជ្ញាធរពាក់ព័ន្ធបានចុះអប់រំ និងណែនាំដល់អ្នកលក់ទាំងបោះដុំ និងរាយ ឲ្យផ្អាកអាជីវកម្មស្រា-ស និងស្រាថ្នាំ ដែលមិនមានការត្រួតពិនិត្យត្រឹមត្រូវពីសមត្ថកិច្ចជំនាញ និងបានអប់រំ ណែនាំដល់ប្រជាជននៅតាមភូមិ-ឃុំ ដែលកើតហេតុឲ្យមានការប្រុងប្រយ័ត្នខ្ពស់ បញ្ឈប់ជាបន្ទាន់នូវការពិសាស្រាដែលផលិត ឬបិតស្រា មិនបានត្រឹមត្រូវតាមក្បួនខ្នាតបច្ចេកទេស។ ដោយហេតុថា ករណីស្លាប់ដោយសារតែការបរិភោគស្រា មានសារធាតុមេតាណុលនេះ នៅតែបន្តកើតមានជាដដែលៗ នៅក្នុងត្រីមាសទី១ នៃឆ្នាំ២០២១នេះ មានជាអាទិ៍ករណីស្លាប់១៤ករណី នៅស្រុកល្វាឯម ខេត្តកណ្តាលពីថ្ងៃទី៨ ដល់ទី២៣ ខែឧសភា ចំនួន១៤នាក់, ករណីស្លាប់នៅស្រុកកំពង់ត្រាច ខេត្តកំពត ចំនួន១០នាក់ និងករណីស្លាប់នៅស្រុកក្រគរ ខេត្តពោធិ៍សាត់ ចំនួន៧នាក់នេះ ដែលសរុបរួមទាំងអស់ស្លាប់៣១នាក់ដោយសារតែពុលស្រា។ អាស្រ័យហេតុនេះ ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល សូមក្រើនរំលឹកហើយរំលឹកទៀត និងសូមអំពាវនាវដោយទទូចដល់បងប្អូនប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធនៅទូទាំងរាជធានី-ខេត្តទាំងអស់ អនុវត្តវិធានការដូចខាងក្រោម ដើម្បីការពារការពុលស្រា ដែលបិតមិនត្រឹមត្រូវ តាមបច្ចេកទេស និងរក្សាជីវិតរបស់ខ្លួន៖…

  • រដ្ឋសភា អនុម័តយល់ព្រមលើសំណើលាឈប់ពីតំណែងប្រធាន គ.ជ.ប របស់ ឯកឧត្តម ស៊ិក ប៊ុនហុក

    រដ្ឋសភា អនុម័តយល់ព្រមលើសំណើលាឈប់ពីតំណែងប្រធាន គ.ជ.ប របស់ ឯកឧត្តម ស៊ិក ប៊ុនហុក

    ភ្នំពេញ៖ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បានអនុម័តយល់ព្រម លើសំណើលាឈប់ពីតួនាទី និងតំណែងប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតរបស់ឯកឧត្តម ស៊ិក ប៊ុនហុក និងបានអនុម័តយល់ព្រមនូវសេចក្តីព្រាងសេចក្តី សម្រេច ស្តីពីការកំណត់បែបបទ និងនីតិវិធី នៃការជ្រើសរើសបេក្ខជន ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងប្រគល់ភារកិច្ចជូនអគ្គលេខា ធិការដ្ឋានរដ្ឋសភា ធ្វើសេចក្តីជូនដំណឹង ជ្រើសរើសបេក្ខជន ជាប្រធានគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត ជំនួសឯកឧត្តម ស៊ិក ប៊ុនហុក។ ការអនុម័តយល់ព្រមលើសំណើនេះ បានធ្វើឡើងនៅក្នុងកិច្ច ប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា តាមប្រព័ន្ធវីដេអូ ដឹកនាំដោយសម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធាន រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២១។ ការអនុម័តរបស់គណៈកម្មាធិការអចិន្ត្រៃយ៍ រដ្ឋសភា បានធ្វើឡើង បន្ទាប់ពីឯកឧត្តម ស៊ិក ប៊ុនហុក ប្រធានគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោតបានដាក់ពាក្យ សុំលាលែង ទៅរដ្ឋសភា កាលពីដើមសប្តាហ៍នេះ ។ ឯកឧត្តម ស៊ិក ប៊ុនហុក ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានមានប្រសាសន៍ថា ការសុំលាឈប់ពីប្រធាន គ.ជ.ប ដោយសារតែលោកមានវ័យចាស់…

  • ការជីក ស្តារប្រឡាយអូរខ្សាច់ ប្រវែងជិត ១៧គីឡូម៉ែត្រ ជិតឈនដល់ទីបញ្ចប់ហើយ នៅសល់តែ ២គីឡូម៉ែត្រប៉ុណ្ណោះ

    ការជីក ស្តារប្រឡាយអូរខ្សាច់ ប្រវែងជិត ១៧គីឡូម៉ែត្រ ជិតឈនដល់ទីបញ្ចប់ហើយ នៅសល់តែ ២គីឡូម៉ែត្រប៉ុណ្ណោះ

    ភ្នំពេញ៖ អាជ្ញាធររាជធានីភ្នំពេញ បាននឹងកំពុងជីកស្តារប្រឡាយអូរខ្សាច់ដែលមានប្រវែងជិត១៧គីឡូម៉ែត្រ ចេញពីឃុំបែកចាន ក្នុងស្រុកអង្គស្នួលខេត្តកណ្ដាល ឆ្លងមកសង្កាត់កំបូល សង្កាត់ឪឡោក សង្កាត់ស្នោរ ខណ្ឌកំបូល ហើយបន្តហូរចូលទៅក្នុងបឹងតម៉ោក ដើម្បីរំដោះទឹកកុំឱ្យលិចលង់នៅផ្លូវជាតិលេខ៤និងនៅមុខព្រលានយន្តហោះភ្នំពេញ ។ លោក ម៉ៅ ប៊ុនធឿន ប្រធានមន្ទីរធនធានទឹកនិងឧតុនិយមរាជធានីភ្នំពេញ បានមានប្រសាសន៍ឱ្យដឹងថា ៖គម្រោងស្តារព្រែកអូរខ្សាច់នេះ មាន ប្រវែង ១៦,៧៩៩ម៉ែត្រ មាត់លើ ២៦ម៉ែត្រ បាតក្រោម ១៧ម៉ែត្រ និងជម្រៅ ៣ម៉ែត្រ ស្ថិតក្នុងស្រុកអង្គស្នួល ខេត្តកណ្តាល ប្រវែង ២ ,០៤៩ម៉ែត្រ និងខណ្ឌកំបូល រាជធានីភ្នំពេញ ប្រវែង ១៤,៧៥០ម៉ែត្រ ដោយ ចាប់ពីឃុំបែកចាន ក្នុងស្រុកអង្គស្នួលខេត្តកណ្ដាល បន្តមកសង្កាត់កំបូល សង្កាត់ឪឡោក សង្កាត់ស្នោរ ខណ្ឌកំបូល ហើយបន្តហូរចូលទៅក្នុងបឹងតម៉ោកតែម្ដង។ លោក ម៉ៅ ប៊ុនធឿន បានបញ្ជាក់ថា ៖ប្រឡាយអូរខ្សាច់ ពិតជាមានតួនាទីយ៉ាងសំខាន់ក្នុងការរំដោះទឹកតាមបណ្ដោយផ្លូវជាតិលេខ៤ ពោលគឺទឹកដែលបានធ្លាក់មកពីខេត្តកំពង់ស្ពឺតាមអមផ្លូវជាតិលេខ៤ ដល់ចំណុចឃុំបែកចាន ស្រុកអង្គស្នួលខាងលើ ប្រឡាយនេះបានបង្វែរផ្លូវទឹកទៅរកបឹងតាម៉ោកតែម្ដង ដែលធ្វើឱ្យកាត់បន្ថយនូវបរិមាណទឹកដែលត្រូវហូរចូលរាជធានី…

  • សម្តេចប្រធានព្រឹទ្ធសភា អញ្ជើញផ្តល់ភ្លើងបូជាសពឯកឧត្តម ត្រាំ អ៉ីវតឹក

    សម្តេចប្រធានព្រឹទ្ធសភា អញ្ជើញផ្តល់ភ្លើងបូជាសពឯកឧត្តម ត្រាំ អ៉ីវតឹក

    ភ្នំពេញ ៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២១ បានអញ្ជើញផ្តល់ភ្លើងបូជាសពឯកឧត្តម ត្រាំ អ៉ីវតឹក ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស នៃទីស្តីការគណៈរដ្ឋមន្ត្រី នៅខាងមុខវត្តបទុមវតី ស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដោយមានការអញ្ជើញចូលរួមពីសមាជិក សមាជិកាព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល និងបងប្អូនញាតិមិត្តជិតឆ្ងាយ នៃក្រុមគ្រួសារសព។ ក្នុងឱកាសដ៏សែនក្រៀមក្រំនេះ ក៏មានការអញ្ជើញពីក្រុមគ្រួសារសព និងនិមន្តព្រះសង្ឃធ្វើពិធីអង្គស្វាធ្យាយ ព្រះសត្តប្បករណ៍ ដង្ហែប្រទក្សិណសពបីជុំមេរុ និងក្រុមគ្រួសារសពអាននូវវិយោគកថា និងជីវប្រវត្តិរបស់ឯកឧត្តម ត្រាំ អ៉ីវតឹក ព្រមទាំងគោរពវិញ្ញាណក្ខន្ធជាកិច្ចបច្ឆាមរណៈ។ បន្ទាប់មកសម្តេចវិបុលសេនាភក្តីសាយ ឈុំ ប្រធានព្រឹទ្ធសភា បានផ្តល់ភ្លើងបូជាសពឯកឧត្តម ត្រាំ អ៉ីវតឹក រួចមក ក្រុមគ្រួសារសព បានឡើងថ្លែងអំណរគុណដល់ភ្ញៀវកិត្តិយស់ទាំងអស់ដែលបានផ្ដល់កិត្តិយស អញ្ជើញចូលរួមក្នុងពិធីបុណ្យ និងបូជាសពនាពេលនេះ ៕ ដោយ / គ្រី សម្បត្តិ

  • សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា តាមប្រព័ន្ធវីដេអូ

    សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា តាមប្រព័ន្ធវីដេអូ

    សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា តាមប្រព័ន្ធវីដេអូ នៅព្រឹកថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២១ ដើម្បីអនុម័តរបៀបវារៈ មួយចំនួន។ នៅក្នុងនោះកិច្ចប្រជុំបានអនុម័តទទួលយកសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ និងសេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មមាត្រា១៨ថ្មី នៃច្បាប់ស្តីពីវិសោធនកម្មមាត្រា១៨ នៃច្បាប់ស្តីពីសវនកម្មនៃព្រះរាជាណាចក្រកម្ពុជា តាមសំណើរបស់រាជរដ្ឋាភិបាល ប្រគល់ជូនគណៈកម្មការជំនាញរដ្ឋសភា ពិនិត្យសិក្សា។ ជាមួយគ្នានេះ កិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍ បានអនុម័តយល់ព្រមលើសំណើលាឈប់ពីតួនាទី និងតំណែងប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតរបស់ ឯកឧត្តម ស៊ិក ប៊ុនហុក និងបានអនុម័តយល់ព្រម នូវសេចក្តីព្រាងសេចក្តីសម្រេចស្តីពីការកំណត់បែបបទ និងនីតិវិធីនៃការជ្រើសរើសបេក្ខជនប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងប្រគល់ភារកិច្ចជូនអគ្គលេខាធិការដ្ឋានរដ្ឋសភា ធ្វើសេចក្តីជូនដំណឹងជ្រើសរើសបេក្ខជន ជាប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ជំនួសឯកឧត្តម ស៊ិក ប៊ុនហុក។ គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា ក៏បានអនុម័តបញ្ចូលក្នុងរបៀបវារៈសម័យប្រជុំរដ្ឋសភាលើកទី៦ នីតិកាលទី៦ នាពេលខាងមុខ នូវសេចក្តីព្រាងច្បាប់ចំនួន៤ ដែលគណៈកម្មការជំនាញរដ្ឋសភា ទើបបញ្ចប់ការពិនិត្យនិងសិក្សាមាន សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ឱ្យក្រុមហ៊ុន ស្មេថេក ខូ អិលធីឌី សម្រាប់គម្រោងអភិវឌ្ឍខ្សែបណ្តាញបញ្ជូនអគ្គិសនី តង់ស្យុង ៥០០គីឡូវ៉ុល ពីខេត្តបាត់ដំបង ទៅកាន់ព្រំដែនកម្ពុជា-ថៃ។…

  • ក្រសួយងសុខាភិបាលបញ្ជាក់ជាផ្លូវការអំពីករណីមនុស្ស ៧នាក់ស្លាប់ដោយសារពុលស្រានៅស្រុកក្រគរ ខេត្តពោធិ៍សាត់

    ក្រសួយងសុខាភិបាលបញ្ជាក់ជាផ្លូវការអំពីករណីមនុស្ស ៧នាក់ស្លាប់ដោយសារពុលស្រានៅស្រុកក្រគរ ខេត្តពោធិ៍សាត់

    យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលនៅល្ងាចថ្ងៃទី៣មិថុនាបានឲ្យដឹងថា ចាប់តាំងពីរសៀលថ្ងៃទី១មិថុនាមក មន្ទីរសុខាភិបាលខេត្តពោធិ៍សាត់ សហការជាមួយអាជ្ញាធរមូលដ្ឋាន បានចុះស្រាវជ្រាវអំពីករណីមរណភាពនៅភូមិសានសរ និងភូមិថ្កោលធំ ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ដែលសង្ស័យជាករណីពុលស្រា។ តាមរយៈការចុះពិនិត្យផ្ទាល់ និងការសិក្សាស្រាវជ្រាវ គេបានរកឃើញថា មានការស្លាប់ដោយសារសង្ស័យពុលស្រាស និងស្រាថ្នាំ ជាបន្តបន្ទាប់សរុប៧នាក់ ដោយចាប់ផ្ដើមពីថ្ងៃទី២៨ឧសភា ដល់ថ្ងៃទី២មិថុនាឆ្នាំ២០២១។ ក្រសួងសុខាភិបាលបានបញ្ជាក់ថា ភាគច្រើននៃជនរងគ្រោះដែលបានស្លាប់ ដោយសារផឹកស្រាដែលមានជាតិមេតាណុលខ្ពស់ និងមានការយឺតយ៉ាវក្នុងការព្យាបាលនៅមន្ទីរពេទ្យ។ ក្រសួងបានបន្តថា រហូតដល់ថ្ងៃទី៣មិថុនាឆ្នាំ២០២១ ក្រុមស្រាវជ្រាវបានរកឃើញអ្នកប៉ះពាល់សរុប៩៦នាក់ បានបញ្ជូនទៅមន្ទីរពេទ្យបង្អែកស្រុកក្រគរ មន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ និងមន្ទីរពេទ្យនៅរាជធានីភ្នំពេញ ហើយមួយចំនួនបានជាសះស្បើយ និងមួយចំនួនទៀតកំពុងព្យាបាលនៅមន្ទីរពេទ្យនៅឡើយ។ ក្រសួងសុខាភិបាលបានបន្តថា ករណីទាំងអស់ចាប់ផ្ដើមឡើងដោយមានរោគសញ្ញាដូចជា ស្រវាំងភ្នែក ព្រិលភ្នែក ណែនទ្រូង ចុកទ្រូង ថប់ដង្ហើម ត្រជាក់ដៃជើង វិលមុខ ក្អួត ឈឺក្បាល ធីងធោង អស់កម្លាំង ទន់ដៃជើង និងសន្លប់ ជាដើម។ ក្រុមងារការបានយកសំណាកស្រាស និងស្រថ្នាំ ពីទីតាំងចំនួន៣កន្លែង សម្រាប់ធ្វើការវិភាគ និងបានផ្ញើមកក្រសួងសុខាភិបាល។ ជាលទ្ធផលពីមជ្ឈមណ្ឌលជាតិមន្ទីរពិសោធន៍សុខាភិបាល នៅថ្ងៃទី២មិថុនាឆ្នាំ២០២១ បានបង្ហាញថា ក្នុងចំណោមសំណាកស្រាថ្នាំ…