Category: ព័ត៌មានសង្គម

  • ឧត្តមសេនីយ ស ថេត៖ សមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ទាំងអស់ ត្រូវតែបម្រេីសេវាសាធារណៈជូនប្រជាពលរដ្ឋឲ្យបានល្អបំផុត

    ឧត្តមសេនីយ ស ថេត៖ សមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ទាំងអស់ ត្រូវតែបម្រេីសេវាសាធារណៈជូនប្រជាពលរដ្ឋឲ្យបានល្អបំផុត

    បន្ទាប់ពីធ្វេីការផ្សព្វផ្សាយបន្ថែម បេីសិនជាមានករណីយឺតយ៉ាវក្នុងការធ្វេីសៀវភៅគ្រួសារ (ក២) និងសៀវភៅស្នាក់នៅ (ក៤) របស់សមត្ថកិច្ចតាមបណ្តាអធិការនគរបាលខណ្ឌ និងប៉ុស្តិ៍នគបាលរដ្ឋបាល ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានតាមដានជាប្រចាំដោយយកចិត្តទុកដាក់ រាល់ខំមិនរបស់ប្រជាពលរដ្ឋ ដេីម្បីធ្វេីការឆ្លេីយតប ចាត់វិធានការ និងដោះស្រាយជូនប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា ជាពិសេសមានប្រជាពលរដ្ឋមួយចំនួន ក៏បានទាក់ទងរាយការណ៍មកលេខទូរសព្ទ 069 516 999 ដែលបានដាក់ឲ្យទំនាក់ទំនង ចំពោះអ្នកដែលទៅធ្វេីសៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅមានការយឺតយាវ ពីសំណាក់មន្ត្រីនគរបាល ។ ភ្លាមៗបន្ទាប់ពីទទួលបានការទាក់ទងតាមទូរសព្ទ ក៏ដូចជាខំមិនចូលផេកឯកឧត្តម ស ថេត និងផេក ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក្រុមការងារបានទាក់ទងទៅខណ្ឌ និងប៉ុស្តិ៍ ដេីម្បីទាក់ទងភ្លាមៗទៅប្រជាពលរដ្ឋ និងធ្វេីជូនគាត់ភ្លាមៗតែម្តង ។ សូមបញ្ជាក់ថាការធ្វេីសៀវភៅគ្រួសារ និងសៀវភៅស្នាក់នៅ ត្រូវមានឯកសារគ្រប់គ្រាន់ ត្រឹមត្រូវ ដូចជា : អត្តសញ្ញាណបណ្ណ សញ្ជាតិខ្មែរ (ចំពោះជនបរទេស សេចក្តីចំលងព្រះរាជក្រឹត្យចូលសញ្ជាតិខ្មែរ ) សេចក្តីចំលងសំបុត្រកំណេីត សេចក្តីចំលងសំបុត្រអាពាហ៍ពិពាហ៍ លិខិតបញ្ជាក់ការផ្លាស់ប្តូរទីលំនៅ ។ ល។

  • របាយការណ៍ទូទាំងប្រទេស ប្រចាំថ្ងៃទី៥ មិថុនា ២០២១

    របាយការណ៍ទូទាំងប្រទេស ប្រចាំថ្ងៃទី៥ មិថុនា ២០២១

    សន្តិសុខមាតុភូមិ៖ របាយការណ៍ទូទាំងប្រទេស ប្រចាំថ្ងៃទី៥ មិថុនា ២០២១៖

  • សន្តិសុខមាតុភូមិ៖ របាយការណ៍ទាំងប្រទេស ប្រចាំថ្ងៃទី៥ មិថុនា ២០២១

    សន្តិសុខមាតុភូមិ៖ របាយការណ៍ទាំងប្រទេស ប្រចាំថ្ងៃទី៥ មិថុនា ២០២១

    សន្តិសុខមាតុភូមិ៖ របាយការណ៍ទាំងប្រទេស ប្រចាំថ្ងៃទី ៥ មិថុនា ២០២១៖

  • រថយន្តម៉ាកសឺដេស​ បោះពួយទៅបុករនាំងដែក បាំងការដ្ឋានធ្វើលូផ្ទប់និងគ្រឿងចក្រ ខ្ទេចមួយកំណាត់មុខ

    រថយន្តម៉ាកសឺដេស​ បោះពួយទៅបុករនាំងដែក បាំងការដ្ឋានធ្វើលូផ្ទប់និងគ្រឿងចក្រ ខ្ទេចមួយកំណាត់មុខ

    ភ្នំពេញ៖ រថយន្តស៊េរីទំនើបម៉ាកសឺដេស C 300មួយគ្រឿងបោះពួយទៅបុកនាំងដែកបាំងការដ្ឋានធ្វើលូ ផ្ទប់និងគ្រឿងចក្របណ្តាឲ្យខូចខាតរនាំងដែកចំនួនពីរផ្ទាំង ឯរថយន្តខ្ទេចមួយកំណាត់មុខទៅមុខលេងរួច សំណាងល្អមិនបង្កឲ្យមានអ្នករងរបួស។ ហេតុការបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១០និង ៤០ នាទីយប់ថ្ងៃទី ០៤ ខែមិថុនាឆ្នាំ ២០២១ នៅចំណុចផ្លូវបំបែក៥ តាមបណ្ដោយផ្លូវ ៥៩៣ កែងនឹង ៣៣៧ ក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានពីបុរសម្នាក់ដែលដេកយាមនៅនៅនិងការដ្ឋានកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញនារីម្នាក់រួមដំណើរនឹងនារីពីរនាក់ទៀតបើករថយន្តស៊េរីទំនើបម៉ាកសឺដេសC 300 ពណ៌សមួយគ្រឿងពាក់ស្លាកលេខកម្ពុជា M-SAM99 ធ្វើដំណើរតាមបណ្ដោយផ្លូវ ៥៩២ ក្នុងទិសដៅពីកើតទៅលិចបោះពួយក្នុងល្បឿន លុះមកដល់កើតហេតុខាងលើកែងនឹងផ្លូវ៣៣៧ ជ្រុលចង្កូតទៅបុករនាំងដែកបាំងការដ្ឋានធ្វើលូផ្ទប់ជាមួយគ្រឿងចក្រពេញទំហឹងបណ្តាលឲ្យរនាងដែកខូចខាតអស់ពីរផ្ទាំងឯរថយន្តខូចខាតមួយកំណាត់មុខយ៉ាងដំណំ សំណាងល្អមិនធ្លាក់ចូលលូ។ ក្រោយកើតហេតុអ្នកបើកបរនិងអ្នករួមដំណើរបានចេញពីកន្លែងកើតហេតុបាត់ស្រមោលបន្សល់ទុកតែរថយន្តនៅកន្លែងកើតហេតុរង់ចាំតំណាងម្ចាស់រថយន្តចូលខ្លួនមកដោះស្រាយជាមួយខាងអ្នកគ្រប់គ្រងការដ្ឋានដើម្បីសម្របសម្រួលគ្នាបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ៕ដោយ ៖ ជីម ភារ៉ា

  • ជិះម៉ូតូឆ្លងផ្លូវ ទៅបុកម៉ូតូមួយគ្រឿងទៀតដួលទៅនឹងថ្នល់ត្រូវរថយន្តកុងតឺន័រកិនស្លាប់ នៅនឹងកន្លែងកើតហេតុ

    ជិះម៉ូតូឆ្លងផ្លូវ ទៅបុកម៉ូតូមួយគ្រឿងទៀតដួលទៅនឹងថ្នល់ត្រូវរថយន្តកុងតឺន័រកិនស្លាប់ នៅនឹងកន្លែងកើតហេតុ

    ភ្នំពេញ ៖ បុរសម្នាក់ជិះម៉ូតូឆ្លងផ្លូវមិនប្រយ័ត្ន បានជ្រុលបុកគ្នាម៉ូតូមួយគ្រឿងទៀត បណ្តាលឱ្យដួលទៅនឹងថ្នល់ហេីយត្រូវរថយន្តកុងតឺន័រ​ បេីកមកកិនស្លាប់ រួចគេចខ្លួនបាត់ កាលពីវេលាម៉ោង៦ និង៤០នាទីល្ងាច ថ្ងៃទី៤ ខឌមិថុនា ឆ្នាំ២០២១ នៅចំណុចមុខបុរីសែនមនោរម្យ តាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងសង្កាត់កន្ទោក ខណ្ឌកំបូល។ យោងតាមប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកេីតហេតុគេបានឃេីញជនរងគ្រោះជិះម៉ូតូម៉ាកស្កូបពីពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1HT – 0002 ធ្វេីដំណេីរតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងទិសដៅពីកេីតទៅលិចខណះមកដល់ចំណុចកេីតហេតុក៏ទាញចង្កូតបត់ឆ្វេងឆ្លងផ្លូវក៏ជ្រុលបុកម៉ូតូមួយគ្រឿងទៀតដែលធ្វេីដំណេីរក្នុងទិសដៅពីលិចទៅកេីតបណ្តាលឱ្យដួលទៅនឹងថ្នល់ភ្លាមនោះស្រាប់តែមានរថយន្តកុងតឺន័រមួយគ្រឿងទៀតមិនចាំស្លាកលេខមកពីក្រោយក៏កិនបណ្តាលឱ្យជនរងគ្រោះស្លាប់ភ្លាមៗនៅនឹងកន្លែងកេីតហេតុ រួចរថយន្តនិងម៉ូតូក៏បេីកគេចចេញពីកន្លែងកេីតហេតុបាត់។ ក្រោយកេីតហេតុ សមត្ថកិច្ចបានចុះទៅដល់ចំណុចកេីតហេតុនិងប្រគល់សពទៅក្រុមគ្រួសារយកទៅធ្វេីបុណ្យតា មប្រពៃណី៕ដោយ៖ ជីម ភារ៉ា

  • ហ្វូងសត្វកម្រជាច្រើនប្រភេទត្រូវថតបានដោយម៉ាស៊ីនថតស្វ័យប្រវត្តិក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ កំពង់ឆ្នាំង និងពោធិ៍សាត់

    ហ្វូងសត្វកម្រជាច្រើនប្រភេទត្រូវថតបានដោយម៉ាស៊ីនថតស្វ័យប្រវត្តិក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ កំពង់ឆ្នាំង និងពោធិ៍សាត់

    រាជធានីភ្នំពេញ៖ មួយថ្ងៃមុនការប្រារព្ធទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥ មិថុនាក្រោមប្រធានបទ«ជីវៈចម្រុះនិងសុខភាពមនុស្ស» នៅថ្ងៃទី៤ ខែមិថុនានេះ ក្រសួងបរិស្ថានបានប្រកាសពីការថតតាមរយៈម៉ាស៊ីនថត ស្វ័យប្រវត្តិនូវសត្វកម្រជាច្រើនប្រភេទ នៅក្នុងដែនជម្រកសត្វព្រៃឱរ៉ាល់ ក្នុងភូមិសាស្រ្តខេត្តកំពង់ស្ពឺ ខេត្តកំពង់ឆ្នាំង​ និងខេត្តពោធិ៍សាត់។ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការនិងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថានបានឱ្យដឹងថា ប្រភេទសត្វកម្រទាំងនោះរួមមានដំរីព្រៃអាស៊ី កែះ ខ្លាពពក ខ្លាឃ្មុំធំ ខ្ទីង និងប្រើសជាដើមដែល បង្ហាញវត្តមាននៅក្នុងតំបន់ការពារធម្មជាតិនៅកម្ពុជា។ ការចុះប្រតិបត្តិការរបស់មន្ត្រីជំនាញនៃក្រសួងបរិស្ថាន ប្រមូលទិន្នន័យពីម៉ាស៊ីនថតស្វ័យប្រវត្តិទទួលបានរូបភាពនិងវិដេអូសត្វព្រៃនេះ ធ្វើឡើងកាលពីថ្ងៃទី២៩ ខែឧសភា ដល់ថ្ងៃទី ០៤ ខែមិថុនា ឆ្នាំ២០២១ នៅដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ភូមិសាស្រ្តខេត្តពោធិ៍សាត់ កំពង់ឆ្នាំង និងខេត្តកំពង់ស្ពឺបន្ទាប់ពីបានដាក់ជាច្រើនខែរួចមក។ ក្រៅពីសត្វទាំងនេះ តំបន់នេះក៏មានប្រភេទសត្វ​មាន​ដោយកម្រ ជិតផុតពូជ ទទួល​រងគ្រោះថ្នាក់ និងគំរាមកំហែងផ្សេងទៀតដូចជាទន្សោង ស្វាព្រាម ទោចម្គុដ ខ្លារខិន ខ្លាលឿងមាស ជ្រូកពោន កំប្រុកធំ ក្ងោក កេងកងតូច សេកសោមផងដែរ។ ឯកឧត្តមរដ្ឋលេខាធិការក្រសួងបរិស្ថាន នេត្រ ភក្ត្រា បានមានប្រសាសន៍ថា រូបភាពសត្វព្រៃជិតផុតពូជរងការគំរាមកំហែង…

  • គណៈកម្មាធិការខ ២៦.១ ខេត្តកំពង់ធំ ផ្សព្វផ្សាយសេចក្តី សម្រេចស្ដីពីផែនការឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥

    គណៈកម្មាធិការខ ២៦.១ ខេត្តកំពង់ធំ ផ្សព្វផ្សាយសេចក្តី សម្រេចស្ដីពីផែនការឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥

    ខេត្តកំពង់ធំ៖ គណៈកម្មាធិការ ខ២៦,១ ខេត្តកំពង់ធំ បានដំណើរការផ្សព្វផ្សាយសេចក្តីសម្រេច ស្ដីពី ផែនការឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ.សង្កាត់អាណត្តិទី ៥ របស់គណកម្មាធិការកណ្តាល នៃគណបក្សប្រជាជនកម្ពុជា ។ ពិធីនេះប្រព្រឹត្តទៅនៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ធំ ស្ថិតក្រោមអធិបតីភាពឯកឧត្តម សោម ស៊ុន សមាជិកអចិន្ត្រៃយ៍ នៃគណបក្ស ប្រជាជនកម្ពុជាខេត្តកំពង់ធំ និងជាប្រធានគណៈកម្មការ ខ២៦.១ ខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២១ ។ លោក ង៉ាង ស អនុប្រធានគណៈកម្មាធិការ ខ២៦.១ អានសេចក្តីសម្រេចផែនការឆ្ពោះ ទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ.សង្កាត់អាណត្តិទី ៥ របស់គណៈកម្មាធិការកណ្តាល នៃគណបក្សប្រជាជនកម្ពុជា និងសេចក្តីសម្រេចកែសម្រួលថ្មីនូវសមាសភាព ក្រុមការងាររបស់គណៈកម្មការខ២៦.១ ចុះជួយមូលដ្ឋានឃុំបន្ទាយស្ទោង និងឃុំរុងរឿង ស្រុកស្ទោង ខេត្តកំពង់ធំ ដើម្បីចាត់តាំងដំណើរការអនុវត្តន៍ ទៅតាមភារកិច្ចនៅតាមមូលដ្ឋាននីមួយៗ ។ ឯកឧត្តម សោម ស៊ុន បានប្រគល់ភារកិច្ច ដើម្បីឈានឆ្ពោះបន្តទៅដណ្ដើមជ័យជំនះ ក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំ.សង្កាត់អាណត្តិទី ៥ ខាងមុខនេះ គឺ: ទី១…

  • ពលរដ្ឋសប្បាយចិត្ត និងការប្រមូលផលផ្សិតក្ងោក យកទៅលក់នៅទីផ្សារក្នុងស្រុក ឬនាំចេញទៅក្រៅប្រទេស

    ពលរដ្ឋសប្បាយចិត្ត និងការប្រមូលផលផ្សិតក្ងោក យកទៅលក់នៅទីផ្សារក្នុងស្រុក ឬនាំចេញទៅក្រៅប្រទេស

    រតនគិរី ៖ ខេត្តរតនគិរី ជាខេត្តមួយស្ថិតនៅភាគ ឦសាន្តនៃព្រះរាជាណាចក្រកម្ពុជាសំបូរទៅដោយធនធានធម្មជាតិ និងផ្តល់អនុផលស្ទើរគ្រប់រដូវកាល ដែលអាចចិញ្ចឹមជីវភាពបងប្អូនប្រជាពលរដ្ឋក្រៅពីរបរធ្វើស្រែចម្ការ លក់ដូរ និងនេសាទ ។ ល ។ ប្អូនប្រុសម្នាក់ ដែលជាអ្នករកផ្សិតក្ងោក នៅឃុំប៉ាក់កាឡាន់ ស្រុកវើនសៃ មានការសប្បាយចិត្តនិងរីករាយជាខ្លាំង ខណ:ឆ្នាំនេះសំបូរផ្សិតហើយលក់បានតម្លៃថ្លៃគួរសមផងដែរនោះ ។ ប្អូនប្រុសបានឲ្យដឹងថា មួយថ្ងៃគាត់អាចដកផ្សិតបានប្រមាណពី ៧ទៅ១០គីឡូក្រាម ហើយមួយគីឡូអាចលក់បានជាង ១ម៉ឺនរៀល ។ ដោយចម្ងាយផ្លូវប្រមាណជា៥គីឡូម៉ែត្រ ក្នុងមធ្យោបាយម៉ូតូ ហើយផ្សិតនេះទៀតសោធ ច្រើនដុះនៅដីល្បាយខ្សាច់មានសំណើមតិចៗ ជាពិសេសទៅទៀតនោះ ផ្សិតនេះគឺដុះដោយឯកឯង តាមបែបធម្មជាតិតែប៉ុណ្ណោះ។ ប្អូនស្រីឈ្មោះ អន ចាន់ ជាឈ្មួញទិញផ្សិតតាមភូមិ នៅឃុំប៉ាក់កាឡាន់ ស្រុកវើនសៃ បានឲ្យដឹងថា មួយថ្ងៃគាត់អាចទិញផ្សិតបានប្រមាណ ១០០គីឡូក្រាម ហើយផ្សិតដែលមានគុណភាពល្អ លក់ចេញបានតម្លៃថ្លៃដោយវានៅក្រពុំ រឹងល្អ និងយកមកលក់ឲ្យទាន់ពេលព្រឹក ។ ជាមួយគ្នានេះផងដែរ ប្អូនស្រី ម៉ាក ឃី ជា ឈ្មួញទិញផ្សិតក្ងោកនៅក្រុងបានលុង ឯណេះវិញបានឲ្យដឹងដែរថា ផ្សិតដែលប្រមូលទិញនេះ ក្រៅពីលក់ឲ្យបងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្ត…

  • សមត្ថកិច្ចខេត្តកំពង់ចាម បង្រ្កាបក្មេងស្រីស្ទាវណាត់វ៉ៃគ្នានៅភ្នំប្រុសបង្ហោះហ្វេកប៊ុកបានហើយ

    សមត្ថកិច្ចខេត្តកំពង់ចាម បង្រ្កាបក្មេងស្រីស្ទាវណាត់វ៉ៃគ្នានៅភ្នំប្រុសបង្ហោះហ្វេកប៊ុកបានហើយ

    ខេត្តកំពង់ចាម ៖ លោកឧត្តមសេនីយត្រីហេងវុទ្ធី ស្នងការរងផែនព្រហ្មទណ្ឌនគរបាលខេត្តកំពង់ចាម មានប្រសាសន៍អោយដឹងថា នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២១នេះ បន្ទាប់ពីទទួលបានព័ត៌មានពីបណ្ដាញសង្គមហ្វេសប៊ុកភ្លាមរូបលោក បានដឹកនាំកម្លាំងជំនាញរបស់ផែនការងារនគរបាលព្រហ្មទណ្ឌ សហការជាមួយកម្លាំងជំនាញរបស់អធិការដ្ឋាននគរបាលស្រុកកំពង់សៀម ចុះធ្វើការស្រាវជ្រាវបង្ក្រាប ករណី ហិង្សាដោយចេតនា (វាយគ្នាទៅវិញទៅមក) កាលពីថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង១៦ និង០០នាទី នៅចំណុចតាមផ្លូវឡើងលើវត្តភ្នំប្រុស ស្ថិតនៅក្នុងភូមិត្រពាំងចារ ឃុំក្រឡា ស្រុកកំពង់សៀម ខេត្តកំពង់ចាម និង ធ្វើការឃាត់ខ្លួនបានជនសង្ស័យ ចំនួន ១១នាក់ ។ លោកឧត្តមសេនីយ៍ស្នងការបន្តថា បន្ទាប់ពីធ្វើការសាកសួរ ជនសង្ស័យទាំង១១នាក់បានឆ្លើយសារភាពថា ៖ នៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោងប្រហែល៥ល្ងាច មានឈ្មោះ រ៉េត សុផារី ភេទស្រី អាយុ២០ឆ្នាំ ជាតិខ្មែរ មានទីលំនៅភូមិគោកទទា ឃុំវិហារធំ ស្រុកកំពង់សៀម ខេត្តកំពង់ចាម និងឈ្មោះ ភ័ក្រ ធារ៉ា ហៅ កា ភេទស្រី អាយុ២០ឆ្នាំ…

  • សហភាពសហព័ន្ធយុវជនកម្ពុជាក្រុងបានលុង បន្ដចុះផ្សព្វផ្សាយពីវិធានការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ និងចែកម៉ាស់ជូនប្រជាពលរដ្ឋ និងអាជីវករជុំវិញផ្សារបានលុង

    សហភាពសហព័ន្ធយុវជនកម្ពុជាក្រុងបានលុង បន្ដចុះផ្សព្វផ្សាយពីវិធានការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ និងចែកម៉ាស់ជូនប្រជាពលរដ្ឋ និងអាជីវករជុំវិញផ្សារបានលុង

    រតនគិរី ៖ ឆ្លើយតបនឹងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ដែលកំពុងតែរីករាលដាលជំងឺកូវីដ-១៩ ក្នុងសហគមន៍ពីមួយថ្ងៃទៅមួយថ្ងៃមានការកើនឡើងគួរអោយព្រួយបារម្ភ នៅព្រឹកថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២១នេះសហភាពសហព័ន្ធយុវជនកម្ពុជាក្រុងបានលុងដឹកនាំដោយលោកជំទាវ ញាន ទិត្យចិន្ដា អភិបាលរងខេត្តរតនគិរី បានបន្ដចុះផ្សព្វផ្សាយពីវិធានការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ និងចែកម៉ាស់ជូនប្រជាពលរដ្ឋ និងអាជីវករជុំវិញផ្សារបានលុង ដើម្បីផ្សព្វផ្សាយអោយពួកគាត់បានយល់ជ្រួតជ្រាប និងចូលរួមទាំងអស់គ្នាការពារទប់ស្កាត់ជំងឺកូវីដ-១៩ កុំអោយមានការឆ្លងចូលមកសហគមន៍ក្នុងខេត្តរតនគិរី។ លោកជំទាវ ញាន ទិត្យចិន្ដា មានប្រសាសន៍ឲ្យដឹងថា គិតមកដល់ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២១នេះ ខេត្តរតនគិរីរកឃើញអ្នកវិជ្ជមានកូវីដ-១៩ចំនួន ១៧នាក់ ជាសះស្បើយចំនួន ៥នាក់ និងកំពុងសម្រាកព្យាបាល ១២នាក់ នៅមណ្ឌលចត្តាឡីស័ក វិទ្យាល័យត្រពាំងក្រហម ក្នុងស្រុកកូនមុំ ៕ ដោយ ៖ គតិ យុត្ត