-
អភិបាលខេត្តកំពង់ចាម គ្រោងបង្កើតទីលានចាក់សំរាមថ្មី ១កន្លែងបន្ថែមទៀត ស្ថិតនៅក្នុងស្រុកជើងព្រៃ

កំពង់ចាម ៖ ដោយមើលឃើញពីកំណើន នៃការប្រើប្រាស់សម្រាមពីមួយឆ្នាំ ទៅមួយឆ្នាំ ចេះតែមានការកើនឡើងជាលំដាប់នោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាល ខេត្តកំពង់ចាម បានគ្រោងពង្រីកទីលានចាក់សម្រាមថ្មី មួយកន្លែងទៀត ដែលមានទំហំប្រមាណ ៥០ហិកតា ស្ថិតនៅក្នុងភូមិខ្នារ ឃុំស្ដើងជ័យ ស្រុកជើងព្រៃ ស្ថិតនៅឆ្ងាយពីលំនៅដ្ឋាន មិនបង្កឱ្យមានក្លិនប៉ះពាល់ដល់ប្រជាពលរដ្ឋឡើយ ។ កាលពីព្រឹកថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២១នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម អមដំណើរដោយអភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាពជំនាញ និងអាជ្ញាធរមូលដ្ឋាន បានចុះពិនិត្យទីតាំងទីលានចាក់សម្រាមថ្មី ស្ថិតនៅក្នុងឃុំស្ដើងជ័យ ស្រុកជើងព្រៃ ហើយដីខាងលើនេះសព្វថ្ងៃ កំពុងស្ថិតនៅក្រោមការវិនិយោគ របស់ក្រុមហ៊ុនឯកជនមួយ ដែលកំពុងធ្វើការដាំដុះដំណាំស្វាយចន្ទី នៅជុំវិញទីតាំងនោះផងដែរ ។ លោក នួន គង់សល្យ ប្រធានមន្ទីរបរិស្ថានបានឲ្យដឹងថា ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នឹងធ្វើការស្នើសុំលាយលក្ខណ៍អក្សរ ទៅក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ដើម្បីដាក់ឲ្យទីតាំងនោះ ស្ថិតនៅក្រោមការគ្រប់គ្រង…
-
CMAC រកឃើញគ្រាប់មីនចំនួន ៦គ្រាប់ នៅខេត្តកំពង់ឆ្នាំង

សេចក្តីរាយការណ៍បានអោយដឹងថាកម្លាំងអធិការដ្ឋាននគរបាលស្រុករលាប្អៀរ និងកម្លាំងអធិការដ្ឋាននគរបាលស្រុកកំពង់លែង បានសហការជាមួយ កម្លាំងស៊ីម៉ាក CMAC បានចុះយកគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះបានចំនួន៦គ្រាប់ កាលថ្ងៃចន្ទ ទី៧ ខែមិថុនា ឆ្នាំ២០២១។មន្ត្រីស៊ីម៉ាក់បានអោយដឹងថា ក្នុងចំណោមគ្រាប់មីនទាំង៦គ្រាប់នោះ រួមមាននៅស្រុកកំពង់លែង ចំនួន២ គ្រាប់ ក្នុងនោះមាន គ្រាប់១០៥ម.ម ចំនួន១គ្រាប់ និងគ្រាប់ pomzចំនួន១គ្រាប់។ ស្រុករលាប្អៀរ មានចំនួន៤គ្រាប់ ក្នុងនោះរួមមាន គ្រាប់៦០ម.ម ចំនួន៣គ្រាប់ និងគ្រាប់M៣៨១ ចំនួន១គ្រាប់ ។ កម្ពុជាទើបបានសម្រេច រំដោះដីដែល មានមីន បានទំហំជាង១ពាន់៨០២គីឡូម៉ែត្រក្រឡា និងបានកម្ទេចគ្រាប់ មីនប្រឆាំងមនុស្សចំនួន ១លាន៦ម៉ឺន ២ពាន់៦៦១គ្រាប់…មីនប្រឆាំងរថក្រោះចំនួន២ម៉ឺន៤ពាន់៨៣២គ្រាប់ និងសំណល់ជាតិផ្ទុះពីសង្គ្រាម បានចំនួន ២លាន៧៦ម៉ឺន៧ពាន់២០ គ្រាប់។ ទំហំផ្ទៃដី ដែលសេសសល់គ្រាប់មីននិងគ្រាប់មិនទាន់ផ្ទុះក្នុងប្រ ទេសកម្ពុជា ត្រូវបានគេប៉ាន់ប្រមាណថានៅមានទំហំ៨៩០គីឡូម៉ែត្រក្រឡានិងកម្ពុជាមានផែនការបោសសំអាតគ្រាប់ មីន និងគ្រាប់មិនទាន់ផ្ទុះឲ្យអស់រហូតដល់ឆ្នាំ២០២៥។
-
កម្ពុជាអាចនឹងមានភ្លៀង ផ្គរ ខ្យល់កន្ត្រាក់ខ្លាំង ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១៥ មិថុនា

យោងតាមក្រសួងធនធានទឹកនៅថ្ងៃទី៨មិថុនានេះ បានជូនដំណឹងថា នៅថ្ងៃទៅ៩ដល់ថ្ងៃទី១២មិថុនា កម្ពុជានឹងទទួលរងឥទ្ធិពលពីខ្យល់មូសុងនិរតីខ្លាំង និងប្រពន្ធ័សម្ពាធទាប។ ចាប់ពីថ្ងៃទី១៣ដល់ថ្ងៃទី១៥មិថុនា កម្ពុជានឹងទទួលរងឥទ្ធិពលពីខ្យល់មូសុងនិរតីខ្លាំង និងជ្រលងនៃកូនព្យុះឈ្មោះ កូហ្គូម៉ាលើកទី៤។ ស្ថានភាពនោះ នឹងធ្វើឲ្យបណ្ដាខេត្តនៅតំបន់វាលទំនាបកណ្ដាល មានភ្លៀង ផ្គរ រន្ទះ ផ្លេកបន្ទោរពីបង្គួរទៅច្រើន ជាមួយនឹងខ្យល់កន្ត្រាក់ខ្លាំង រាយប៉ាយនៅភាគពាយ័ព្យ និងភាគខាងត្បូង។ នៅបណ្ដាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន អាចនឹងមានមានភ្លៀង ផ្គរ រន្ទះ ផ្លេកបន្ទោរពីបង្គួរទៅច្រើន ជាមួយនឹងខ្យល់កន្ត្រាក់ខ្លាំង រាយប៉ាយនៅភាឦសាន ភាគខាងជើង ជួរភ្នំដងរែក និងជួរភ្នំក្រវាញ។ រីឯនៅតំបន់មាត់សមុទ្រវិញ មានភ្លៀង ផ្គរ រន្ទះ ផ្លេកបន្ទោរពីបង្គួរទៅច្រើន ជាមួយនឹងខ្យល់កន្ត្រាក់ខ្លាំង រលកសមុទ្រខ្ពស់ៗ។ ក្រសួងធនធានទឹកបានអំពាវនាវឲ្យប្រជាពលរដ្ឋជាពិសេសប្រជានេសាទ និងអ្នកដំណើរសមុទ្រ ត្រូវប្រុងប្រយ័ត្នខ្ពស់ចំពោះបាតុភូតភ្លៀង ផ្គររន្ទះ ខ្យល់បក់បោកខ្លាំង និងរលកសមុទ្រខ្ពស់ៗ។
-
ក្រុមការងារសរសេរសៀវភៅ “ក្រមសីលធម៌វិជ្ជាជីវៈនគរបាលជាតិកម្ពុជា” បើកកិច្ចប្រជុំកែសម្រួលខ្លឹមសារនិងពិគ្រោះយោបល់

ដីឥដ្ឋ ក្រុមការងារសរសេរសៀវភៅស្តីពីក្រមសីលធម៌វិជ្ជាជីវៈនគរបាលជាតិកម្ពុជា បានបើកកិច្ចប្រជុំត្រួតពិនិត្យនិងពិគ្រោះយោបល់ ក្រោមការដឹកនាំដោយ ឯកឧត្តម ឧត្តមសេនីយ៍ឯក សាស្ត្រាចារ្យ ស៊ូ សុផាន អនុប្រធានបណ្ឌិត្យសភានគរបាលកម្ពុជានៅថ្ងៃ ទី ៧ ខែខមិថុនា ឆ្នាំ២០២១ ។ ទាក់ទងនឹងការសរសេរសៀវភៅនេះ ត្រូវបានបែងចែកជា៣ផ្នែក គឺ១- សញ្ញាណទូទៅ ២-ការអប់រំចិត្ត និង៣- ខ្លឹមសារជាមូលដ្ឋាន ដែលដឹកនាំការសរសេរនិងស្រាវជ្រាវដោយ ឯកឧត្តម នាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ សុខ ច័ន្ទរិទ្ធី អនុប្រធានបណ្ឌិត្យសភានគរបាលកម្ពុជានិងជាប្រធានក្រុមការងារ។ លោកឧត្តមសេនីយ៍ឯក សាស្ត្រាចារ្យរង អ៊ួន សុខន តំណាងប្រធានក្រុមការងារបានធ្វើនូវសេចក្តីរាយការណ៍ជូនអង្គប្រជុំអំពីសារបាននៃការសរសេរសៀវភៅក្រមសីលធម៌វិជ្ជាជីវៈនគរបាលជាតិកម្ពុជា ដោយផ្អែកលើទិន្នន័យឯកសារនានាមួយចំនួន ដូចជាលិខិតបទដ្ឋានគតិយុត្ត រដ្ឋធម្មនុញ្ញ វិន័យ០០៦បបជ ក្រមសីលធម៌ក្នុងសង្គមខ្មែរ សេចក្តីប្រកាសជាសាកលស្តីពីសិទ្ធិមនុស្សជាដើម។ ក្នុងន័យនេះ បានឆ្លុះបញ្ចាំងទាំងក្រមសីលធម៌ វិន័យ កាតព្វកិច្ច បទបញ្ជា និងសេចក្តីថ្លៃថ្នូរ។ ជាកិច្ចបន្ត ឯកឧត្តម ឧត្តមសេនីយ៍ឯក សាស្ត្រាចារ្យ ស៊ូ សុផាន ប្រធានអង្គប្រជុំ បានណែនាំដល់ក្រុមការងារសរសេរសៀវភៅឱ្យស្វែងយល់ពីបញ្ញត្តិពាក្យនគរបាល ក្រមសីលធម៌…
-
ឯកឧត្តម ជាវ តាយ អភិបាលខេត្តកំពត អញ្ជើញពិនិត្យទីតាំងសម្រាប់សង់អគាររដ្ឋបាលក្រុងបូកគោ ខេត្តកំពត

កំពត ៖ ឯកឧត្តមជាវ តាយអភិបាលនៃគណៈអភិបាលខេត្ត អមដំណើរ ដោយ អភិបាលរងខេត្ត មន្ត្រីនៃមន្ទីរអង្គភាពជំនាញ និងអាជ្ញាធរពាក់ព័ន្ធ បានអញ្ជើញជួប អ្នកឧកញ៉ា សុខ គង់ អគ្គនាយកក្រុមហ៊ុនសុខា hotel group ដើម្បីពិនិត្យ រកទីតាំងសម្រាប់សាងសង់អគាររដ្ឋបាលក្រុងបូកគោនៃខេត្តកំពត កាលពីម្សិលមិញ ។ ការចុះពិនិត្យដល់ទីតាំង ក្នុងឱកាសនោះ គឺស្ថិតនៅជិតចំណុចប៉ុស្តិ៍ត្រួតពិនិត្យផ្លូវឡើង រមណីយដ្ឋានឧទ្យានជាតិព្រះមុនីវង្សឋានសួគ៌បូកគោ ដែលជាជម្រើស ផ្ដល់ជូននឹងបង្ហាញដោយក្រុមហ៊ុន sokha hotel ។ ឯកឧត្តម ជាវ តាយ អភិបាលខេត្តបានមានប្រសាសន៍បញ្ជាក់ថា ការចុះមកពិនិត្យ និងការជ្រើសរើសរកទីតាំងសម្រាប់សាងសង់អគាររដ្ឋបាលក្រុងបូកគោពេលនេះ គឺផ្អែកតាមអនុសាសន៍ណែនាំ នៅក្នុងកិច្ចប្រជុំលើកទី២ តាមរយៈវីដេអូ Zoom របស់ ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មការរៀបចំ ដាក់ឲ្យដំណើរការរដ្ឋបាលក្រុងបូកគោនៃខេត្តកំពត កាលពីថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២១កន្លងទៅថ្មីៗនេះ ដោយធ្វើយ៉ាងណាឱ្យរដ្ឋបាលខេត្តកំពតមានកិច្ចសហការនឹងដាក់សំណើទៅក្រុមហ៊ុន sokha hotel ដើម្បីជ្រើសរើសកំណត់ទីតាំងឲ្យបានជាក់លាក់ក្នុងដំណើរការសាងសង់អគាររដ្ឋបាលរបស់ក្រុងបូកគោ រួមនិងហេដ្ឋារចនាសម្ព័ន្ធ ឱ្យមានលក្ខណៈសមរម្យងាយស្រួល…
-
នគរបាលខណ្ឌច្បារអំពៅ ឃាត់ខ្លួនជនសង្ស័យម្នាក់ក្រោយពីប្រើកាំបិតប៉័ងតោ កាប់មនុស្សឲ្យរងរបួស

ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ច នៃអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ក្រោយពីប្រេីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស (ប្រើកាំបិតប៉័ងតោកាប់បណ្តាលឲ្យរបួស) នៅចំណុចមុខផ្ទះគ្មាន លេខ ផ្លូវ លំ ភូមិកណ្តាល សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ កាលពីថ្ងៃទី ០៧ ខែមិថុនា ឆ្នាំ ២០២១ ម៉ោង១៦និង០០នាទី។ លោក អ៊ុ រតនា នាយប៉ុស្ដិ៍នគរបាល ច្បារអំពៅទី២ បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ផេង លាងង៉ែត ភេទ ប្រុស អាយុ ៣៨ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ នៅផ្ទះ ស្នាក់នៅផ្ទះកើតហេតុ។ ចំណែកជនសង្ស័យឈ្មោះ ពៅ ចំរើន ហៅ ខ្លី ភេទ ប្រុស អាយុ ២៧ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ១៥ ផ្លូវ ៦២០ ភូមិកណ្តាល…
-
អភិបាលខេត្តតាកែវ អញ្ជើញចុះត្រួតពិនិត្យការយកសំណាកក្រុមអាជីវករ និងស្ថានភាពទូទៅជុំផ្សារតាកែវ

តាកែវ៖ ឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ នៅព្រឹកថ្ងៃចន្ទ ទី០៧ ខែមិថុនា ឆ្នាំ២០២១នេះ រួមជាមួយអាជ្ញាធរពាក់ព័ន្ធ បានអញ្ជើញចុះត្រួតពិនិត្យការសម្រេចរបស់រដ្ឋបាល ខេត្ត ស្ដីពីសម្រេចផ្អាកជាបណ្តោះអាសន្ននូវអាជីវកម្ម ការលក់ដូរនៅក្នុងផ្សារតាកែវ បរិវេណ ជុំវិញផ្សារ និងការលក់ដូរតាមគេហដ្ឋានជុំវិញផ្សារតាកែវទាំងអស់ ស្ថិតនៅភូមិថ្នល់បែក សង្កាត់ រកាក្រៅ ក្រុងដូនកែវ ដែលជាតំបន់មានអ្នកវិជ្ជមានកូវីដ-១៩ បានប៉ះពាល់ដោយផ្ទាល់ និងដោយ ប្រយោលជាច្រើននាក់ពាក់ព័ន្ធក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ព្រមទាំងការយកសំណាក របស់ក្រុមអាជីវករលក់ដូរនៅក្នុងផ្សារតាកែវ។ មានប្រសាសន៍ឱកាសចុះត្រួតពិនិត្យនោះដែរ ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត បានថ្លែងថា ក្នុងគោលបំណងដើម្បីកាត់ផ្តាច់ការឆ្លងរាលដាលជំងឺកូវីដ-១៩ នៅក្នុងភូមិសាស្រ្តដែល ត្រូវបាន បិទខ្ទប់ និងទប់ស្កាត់ជំងឺនេះមិនឱ្យឆ្លងរាលដាលទៅតំបន់ផ្សេងៗទៀតបាន។ អាជីវករ និងអ្នកលក់ដូរក្នុងផ្សារ និងជុំវិញផ្សារទាំងអស់ មានកាតព្វកិច្ចផ្តល់វត្ថុសំណាកទៅវិភាគរកមេរោគកូវីដ-១៩ ដល់មន្រ្តីសុខាភិបាល នៅចំណតរថយន្តផ្សារតាកែវ ក្នុងករណីដែលបងប្អូនខាកខាន មិនបានផ្តល់សំណាកតាមកាលកំណត់ខាងលើ ត្រូវទៅផ្តល់សំណាកនៅមណ្ឌល សុខភាពឬមន្ទីរ ពេទ្យបង្អែកនៅជិតលំនៅស្ថានរបស់បងប្អូនប្រជាពលរដ្ឋ។ ឯកឧត្តមអភិបាលខេត្ត បានបន្តថា ចំពោះ អាជីវករ…
-
ប្រធានក្រុមការងារយុវជនការពារសន្តិភាពខេត្តតាកែវ ចុះសួរសុខទុក្ខនិងនាំយកអំណោយចែកជូនដល់អ្នកជំងឺ

លោកសូ រតន:ប្រធានក្រុមយុវជនការពារសន្តិភាព អមដំណេីរដោយអ្នកនាងប៉ោក ចិន្តាជំនួយការប្រធាន លោកចាយ បូណាប្រធានក្រុមយុវជនការពារសន្តិភាពខេត្តតាកែវ បានដឹកនាំក្រុមការងារយុវជនការពារសន្តិភាពខេត្តតាកែវ សហការជាមួយអាជ្ញាធរឃុំព្រៃកប្បាស ស្រុកព្រៃកប្បាស ខេត្តតាកែវ ចុះសួរសុខទុក្ខអ៊ុស្រី ឆេងទឹម អាយុ៦៧ឆ្នាំ ដែលគាត់មានជំងឺជាប់ខ្លួន ងេីបធ្វេីការមិនរួច បាននាំយកអំណោយរបស់សប្បុរសជនរួមមាន១-លោកសេង ម៉ាលី២-លោកសូ សុីណានិងក្រុមការងារយុវជនការពារសន្តិភាពខេត្តតាកែវ ជួយដល់ អ៊ុស្រីដែលទទួលបានអង្ករ១បេ មី១កេះ ទឹកត្រី១យួរ ទឹកសុីអុីវ១យួរ ទឹកបរិសុទ្ធ២យួរនិងថវិកាមួយចំនួនផងដែរ។ដោយ-រ៉ាវុធ
-
ខ្យល់កន្ត្រាក់ បំផ្លាញផ្ទះប្រជាពលរដ្ឋចំនួន ១២ខ្នង ក្នុងខេត្តចំនួន២។

សេចក្តីរាយការណ៍បានបញ្ជាក់អោយដឹងថា ខេត្តទាំង២នោះរួមមានខេត្តកំពង់ឆ្នាំង និង ខេត្តព្រះវិហារ។ ខេត្តកំពង់ឆ្នាំង ហេតុការណ៍គ្រោះធម្មជាតិខ្យល់កន្ត្រាក់បានកើតឡើងកាលពីរសៀលថ្ងៃ ទី៦ ខែមិថុនា ឆ្នាំ២០២១ មានករណីភ្លៀងលាយឡំនិងខ្យល់កន្ត្រាក់ បានបណ្ដាលឲ្យប៉ើងរបើកដំបូលផ្ទះរបស់ប្រជាពលរដ្ឋសរុបចំនួន ៩ខ្នង បានរងការខូចខាត។ ខេត្តព្រះវិហារ មានភ្លៀងធ្លាក់លាយឡំខ្យល់កន្រា្តក់ បាន ធ្វើឲ្យខូចខាតផ្ទះចំនួន៣ខ្នង ក្នុងនោះខូចខាតទាំងស្រុង ១ខ្នង ,របើកដំបូល ១ខ្នង,និង ធ្លាក់ចេញពីជើងតាង ១ខ្នង ដែលស្ថិតនៅភូមិពាក់ស្បែក ឃុំរំដោះស្រែ ស្រុកជាំក្សាន្ត ។ មិនមានសេចក្តីរាយការណ៍ពីមនុស្សណាម្នាក់បានរងរបួសនោះឡើយ។ ក្រសួងធនធានទឹកនិងឧតុនិយម បានដាស់តឿនប្រជាពលរដ្ឋទាំងអស់ត្រូវប្រុងប្រយ័ត្ន ចំពោះបាតុភូតផ្គររន្ទះ និងខ្យល់កន្រ្តាក់ក្នុងសប្តាហ៍នេះ។
-
លោក កិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ប្រគល់ថវិកាមួយចំនួនជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីយកមកប្រើប្រាស់ក្នុងការងារប្រយុទ្ធ នឹងទប់ស្កាត់ជំងឺកូវីដ-១៩

ភ្នំពេញ៖ ថវិកាជាង១ម៉ឺនដុល្លារនិងជាង២លានរៀល ត្រូវបានលោក កិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ប្រគល់ជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីយកប្រើប្រាស់ក្នុងការជួយទ្រទ្រង់ជីវភាពរបស់ប្រជាពលរដ្ឋ និងឧបត្ថម្ភដល់កងកម្លាំងដែលកំពុងបំពេញការងារប្រយុទ្ធ នឹងទប់ស្កាត់ជំងឺកូវីដ-១៩ នៅក្នុងរាជធានីភ្នំពេញ។ ពិធីប្រគល់និងទទួលនេះបានធ្វើឡើង កាលពីព្រឹក ថ្ងៃទី០៧ មិថុនាឆ្នាំ២០២១នេះ ក្រោមវត្តមានលោកកើត ឆែ អភិបាលរងរាជធានីភ្នំពេញ និងលោកអ៊ុ សុថា រដ្ឋលេខាធិការក្រសួងឧស្សាហកម្មវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍តំណាងលោក កិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ នៅសាលារាជធានីភ្នំពេញ។ លោកកើត ឆែ ក្នុងឱកាសនោះ បានមានប្រសាសន៍ថា ៖ក្នុងនាមក្រុមប្រឹក្សារាជធានី គណៈអភិបាលរាជធានី មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទាំងអស់ នៅរាជធានីភ្នំពេញ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោក កិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដែលបានឧបត្ថម្ភថវិកា ជាប្រាក់រៀលចំនួន ២,២៦៣,៤០០៛ (ពីរលានពីររយហុកសិបបីពាន់បួនរយរៀលគត់) និងប្រាក់ដុល្លារ…