-
ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ជូនដំណឹងពីល្បិចបោកបញ្ឆោត តាមអ៊ីនធឺណិត

-
ស៊ីម៉ាក់ បានរកឃើញគ្រាប់មីនតោន ៨គ្រាប់ ក្នុងឃុំឆ្នាស់មាន់ នៃខេត្តបាត់ដំបង

សេចក្តីរាយការណ៍បានអោយដឹងថា កម្លាំងស៊ីម៉ាក់នៃក្រុម BCT លេខ១១ បានរុករកឃើញគ្រាប់មីនតោនចំនួន៨គ្រាប់ មាន៤រណ្តៅ ក្នុងនោះមួយរណ្តៅ មានដាក់គ្រាប់មីនតោនចំនួន២គ្រាប់ត្រួតគ្នា ដោយគន្លាតពីរណ្តៅមួយ ទៅរណ្តៅមួយចម្ងាយពីគ្នា ប្រមាណ១០ម៉ែត្រ កាលពីថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២១ នៅភូមិសំរោង ឃុំឆ្នាស់មាន់ ខេត្តបាត់ដំបង។ អគ្គនាយកស៊ីម៉ាក់ លោក ហេង រតនា បានឲ្យដឹងនៅព្រឹកថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២១នេះថា ប្រតិបត្តិការនេះ គាំទ្រដោយគម្រោងជំនួយរបស់ UNDP តាមរយ:គម្រោង CMAA-UNDP Clearing For Results។ យោងតាមព័ត៌មាន គឺនៅមានគ្រាប់មីនតោន និងគ្រាប់មីនប្រឆាំងយ៉ាងច្រើនទៀត ក្នុងភូមិសាស្ត្រនៃភូមិសំរោង ឃុំឆ្នាស់មាន់នេះ ដែលគ្មានកំណត់ត្រា ក្នុងប្រពន្ធ័ទិដ្ឋន័យជាតិនៃតំបន់ចំការមីននៅឡើយទេ។ លោក ហេង រតនា បានបញ្ជាក់ថា លោកបានបញ្ជាឱ្យបន្ថែមកម្លាំង ដើម្បីសិក្សាស្រាវជ្រាវព័ត៌មានតំបន់ចំការមីនឱ្យអស់លទ្ធភាព និងពង្រឹងការងារផ្សព្វផ្សាយអប់រំពីមីន ដើម្បីបញ្ចៀសនូវគ្រោះថ្នាក់។ តំបន់នេះមានគ្រាប់មីនក្រាស់ដោយសារអតីតតំបន់នេះ ជាខ្សែត្រៀមជួរមុខយ៉ាងសំខាន់មួយ ក្នុងសង្គ្រាម។កម្ពុជាទើបបានសម្រេច រំដោះដីដែល មានមីន បានទំហំជាង១ពាន់៨០២គីឡូម៉ែត្រក្រឡា និងបានកម្ទេចគ្រាប់ មីនប្រឆាំងមនុស្សចំនួន…
-
មនុស្ស ២នាក់ស្លាប់ និង ២នាក់ទៀតរងរបួសក្នុងហេតុការណ៍គ្រោះធម្មជាតិ រន្ទះបាញ់ នៅខេត្តពោធិ៍សាត់

សេចក្តីរាយការណ៍បានបញ្ជាក់អោយដឹងថា ហេតុការណ៍នោះបានកើតឡើងកាលពីវេលាម៉ោង៤ល្ងាច ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២១ នៅចំណុចត្រពាំងឃ្លៃ ស្ថិតនៅភូមិសានស ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់។ សមត្ថកិច្ចបានអោយដឹងថាបុរសរងគ្រោះទាំង៤នាក់រួមមាន ៖ ឈ្មោះ ឃា សាមឿន អាយុ៣១ឆ្នាំ ស្លាប់នៅកន្លែងកើតហេតុ, ឈ្មោះ ពេច ប៊ុនធឿន អាយុ៣២ឆ្នាំ ស្លាប់នៅកន្លែងកើតហេតុ, ចំណែក ឈ្មោះ ខន សុខឃីម អាយុ៣៩ឆ្នាំ រងរបួសនិង ឈ្មោះ ប៉ាន កាន អាយុ១៧ឆ្នាំ រងរបួស។ សេចក្តីរាយការណ៍បានបន្តថា មុនពេលកើតហេតុ គេឃើញជនរងគ្រោះទាំង៤នាក់ បាននាំគ្នាធ្វើរោងចាំស្រែ នៅចំណុចត្រពាំងឃ្លៃ, ស្របពេលគ្នានោះ មេឃស្រទំ ធ្លាក់ភ្លៀងរលឹមស្រិចៗ មានផ្គរ និងរន្ទះបាញ់ក៏បានបាញ់ចំជនរងគ្រោះទាំង៤នាក់នោះដែលកំពុងធ្វើរោងនោះ បណ្តាលឱ្យស្លាប់មនុស្ស២នាក់បានស្លាប់ភ្លាមៗ នៅនឹងកន្លែង និង២នាក់ទៀតបានរងរបួសត្រូវបានប្រជាពលរដ្ឋ បញ្ជូនមកសង្គ្រោះនៅមន្ទីរពេទ្យ។ សេចក្តីរាយការណ៍រវាងពីខែមេសាឈានចូលក្នុងខែមិថុនានេះ បានបង្ហាញនូវករណីរន្ទះ បាញ់ បាន សម្លាប់ មនុស្ស១៣នាក់, ធ្វើឲ្យរបួស៧នាក់, ស្លាប់គោក្របី១១ក្បាល…
-
ឯកឧត្តម សាយ សំអាល់ ដឹកនាំគណៈប្រតិភូអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ត្រាំ អ៊ីវតឹក

ភ្នំពេញ ៖ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន នៅរសៀលថ្ងៃព្រហស្បតិ៍ ៨រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២១ បានអញ្ជើញដឹកនាំគណៈប្រតិភូនៃក្រសួងបរិស្ថាន ចូលរួមគោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ត្រាំ អុីវតឹក ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស ដែលបានទទួលមរណភាពកាលពីថ្ងៃអង្គារ ០៦រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.ព.ស.២៥៦៥ ក្នុងជន្មាយុ៧៣ឆ្នាំ ដោយរោគាពាធ៕
-
យកគោទៅអោយទឹករអិលជើងធ្លាក់ស្រះឪពុកឃើញហក់ទៅជួយលង់ទឹកស្លាប់ទាំង ២នាក់ឪពុក និងកូនប្រុស

ខេត្តកំពង់ឆ្នាំង៖ យកគោទៅអោយទឹករអិលជើងធ្លាក់ស្រះឪពុកឃើញហក់ទៅជួយលង់ទឹកស្លាប់ទាំង ២នាក់ឪពុក និងកូនប្រុស ។ ហេតុការណ៍ភ្ញាក់ផ្អើលខាងលើនេះបានកើតឡើងនៅវេលាម៉ោង១១ និង១៥ នាទីថ្ងៃទី៣ មិថុនា ២០២១កើតមានករណីលង់ទឹកនៅចំណុចស្រះទឹកក្រោយរោងចក្រត្រីប៉ូស ភូមិព្រៃពិស ឃុំឈូកស ស្រុកកំពង់ត្រឡាចខេត្តកំពង់ឆ្នាំង ។ អធិការនគបាលស្រុកកំពង់ត្រឡាចបានអោយដឹងនៅរសៀលថ្ងៃនេះថាជនរងគ្រោះដែលលង់ទឹកស្លាប់ទាំង ០២នាក់ ឪពុក និងកូនមានឈ្មោះ សុះ គ្រីយ៉ា ភេទប្រុស អាយុ៣៩ឆ្នាំ ហើយកូនប្រុសឈ្មោះ គ្រីយ៉ា មូសា ភេទប្រុស អាយុ១៦ឆ្នាំ ជនរងគ្រោះទាំងពីរនាក់ខាងលើនេះរស់នៅក្នុងភូមិទួល ឃុំឈូកស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។ អធិការនគបាកស្រុកកំពង់ត្រឡាចបានអោយដឹងទៀតថានៅមុនពេលកើតហេតុករណីលង់ទឹកខាងលើនេះគឺ កូនប្រុសកំពុងលាងទឹកឱ្យសត្វគោនៅក្នុងស្រះ ប៉ុន្តែបានរអិលជើងចូលទៅក្នុងស្រះឃើញដូច្នេះ ឪពុកបានហក់ចុះទៅជួយហើយក៏បណ្ដាលឱ្យលង់ទឹកស្លាប់ទាំងពីរនាក់តែម្ដង ។ ក្រោយពេលកើតហេតុប្រពន្ធបានហៅអ្នកភូមិ អោយជួយមុជរាវរក ឃើញសពឪពុក និងកូននាំយកមកលើគោកនិងបានដឹកយកទៅលំនៅឋានដើម្បីរៀបចំធ្វើបុណ្យទៅតាមទំនៀមទំលាប់បែបខ្មែរឥសហលាមផងដែត៕សុក្ខារិន
-
ផ្ទះប្រជាពលរដ្ឋ ១៤ខ្នងផ្ទះ រងការខូចខាតដោយសាគ្រោះធម្មជាតិភ្លៀង.ខ្យល់កន្ត្រាក់

ខេត្តកំពង់ឆ្នាំង៖ ផ្ទះប្រជាពលរដ្ឋ ១៤ខ្នងផ្ទះរងការខូចខាតដោយសាតែគ្រោះធម្មជាតិភ្លៀង.ខ្យល់កន្ត្រាក់ ។ ហេតុការណ៍គ្រោះធម្មជាតិដោយសារភ្លៀងខ្យល់កន្ត្រាក់នេះបានកើតឡើងនៅវេលាម៉ោង៤ល្ងាច់ថ្ងាំទី៣ មិថុនា ២០២១ម្សិលមិញ នៅក្នុងភូមិក្រាំងស្រម៉ និងភូមិត្រពាំងទន្លាប់ដែលស្ថិតនៅក្នុងឃុំស្វាយជុកស្រុកសាមគ្គីមានជ័យខេត្តកំពង់ឆ្នាំង ។ អធិការនគបាលស្រុកសាមគ្គីមានជយ័បានអោយដឹងនៅព្រឹកថ្ងៃទី៤ មិថុនា ២០២១នេះ ថាករណីគ្រោះធម្មជាតិភ្លៀងខ្យល់កន្ត្រាក់ខាងលើនេះបណ្តាលអោយប៉ើងដំបូលអសើ១៤ខ្នងផ្ទះ និងផ្ទះ១ខ្នង ដែលមានទំហ៊ុ៧ម៉ែត្រគុណ៨ម៉ែត្ររងការខូចខសតទាំងស្រុងនិងផ្ទះ ១ខ្នងផ្សេងទៀតទំហ៊ុ ៥ម៉ែត្រគុណនិង៦ម៉ែត្រនិង១ខ្នងទៀតទំហ៊ុ៤គុណនិង៥ម៉ែត្រត្រូវបានខ្យល់កួចទំលាក់ចេញពីជើងទម្រ ។ នៅក្នុងហេតុការខាងលើនេះមិនបណ្តាលអោយមនុស្សឬសត្វរងគ្រោះថ្នាក់នោះឡើយ ។ នាយកប្រតិបត្តសាខាកាកបាទក្រហមខេត្តកំពង់ឆ្នាំងលោក ប្រាក់សោភណ្ឌ បានអោយដឹងនៅព្រឹកថ្ងៃទី៤មិថុនានេះថាទីណាមានគ្រោះមហន្តរាយនិងគ្រោះធម្មជាតិគឺខាងលោកនិងចុះដល់ទីកន្លែងនាំយកជាគ្រឿងសម្ភារផ្សេងៗទៅប្រគល់ជូនជនរងគ្រោះបន្ទាន់ករណីខាងលើនេះខាងលោកនិងចុះទៅថ្ងៃនេះដើម្បីឆ្លើយតបបន្ទាន់ដល់ពួគ់ផងដែរ៕សុក្ខារិន
-
ខេត្តព្រះសីហនុៈលក្ខណៈសម្បត្តិពហុវិស័យ និងពហុបំណងនៃការអភិវឌ្ឍ

នៅពេលនេះខេត្តព្រះសីហនុកំពុងឈានទៅសម្រេចការអភិវឌ្បឆ្ពោះទៅអនាគតសេដ្ឋកិច្ចរុងរឿង ដោយសារលក្ខណៈសម្បត្តិពហុវិស័យ និងពហុបំណងនៃការអភិវឌ្ឍរបស់ខេត្តនេះ។ រូបភាពមួយចំនួនបានបង្ហាញពីការអភិវឌ្ឍផ្លូវទាំង៣៤ខ្សែ និងហេដ្ឋារចនាសម្ព័ន្ធធំៗនៅក្នុងព្រះសីហនុឈានទៅសម្រេចគោលដៅ ជាប៉ូលសេដ្ឋកិច្ចដ៏សំខាន់របស់កម្ពុជា។ សូមបញ្ជាក់ថា ថ្លែងក្នុងពិធីសំណេះសំណាលនៃដំណើរចុះត្រួតពិនិត្យវឌ្ឍនភាពគម្រោងសាងសង់ផ្លូវ ៣៤ ខ្សែ ក្នុងខេត្តព្រះសីហនុ នាថ្ងៃទី ០១ ខែ មិថុនា ឆ្នាំ ២០២០ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា ប្រទេសកម្ពុជាត្រូវបានបែកចែកជា៣ ប៉ូលសេដ្ឋកិច្ច គឺភ្នំពេញជាប៉ូលសេដ្ឋកិច្ចទី ១ ខេត្តព្រះសីហនុជាប៉ូលសេដ្ឋកិច្ច ២ និងខេត្តសៀមរាបជាប៉ូលសេដ្ឋកិច្ចទី ៣។ ក្នុងឱកាសនេះដែរ សម្តេចបានលើកឡើងអំពីលក្ខណៈពិសេសដាច់ដោយឡែកនៃប៉ូលសេដ្ឋកិច្ចនីមួយៗ ដែលសម្រាប់ខេត្តព្រះសីហនុផ្ទាល់ អាចនឹងក្លាយជាទីក្រុងឆ្លាតវៃមុនគេ ដោយសារលក្ខណៈសម្បត្តិពហុវិស័យ និងពហុបំណងនៃការអភិវឌ្ឍរបស់ខេត្តនេះ៕
-
សម្ដេចក្រឡាហោម ស ខេង ជំរុញឲ្យអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុងបន្តប្រឹងប្រែងបំពេញការងាររបស់ខ្លួន

ភ្នំពេញ : សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃជំរុញឲ្យអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង នៃក្រសួងមហាផ្ទៃបន្តប្រឹងប្រែងបំពេញការងាររបស់ខ្លួនបន្ថែមទៀតឲ្យកាន់តែមានប្រសិទ្ធភាព។ ការជំរុញនេះក្នុងពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែង អគ្គនាយក នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ក្រសួងមហាផ្ទៃតាមរយៈប្រព័ន្ធវីដេអូសន្និសីទ Zoom កាលពីព្រឹកថ្ងៃ ទី០៣ ខែមិថុនាដោយមានការចូលរួមរដ្ឋលេខា ធិការប្រចាំការ រដ្ឋលេខាធិការអនុរដ្ឋលេខាធិការ អគ្គស្នងការដ្ឋាននគរបាលជាតិ អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង តំណាងនាយកដ្ឋាននានាចំណុះក្រសួងមហាផ្ទៃនិងមន្ត្រីពាក់ព័ន្ធ។ សម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន៍ផ្ដាំផ្ញើនិងថ្លែងអំណរគុណចំពោះកិច្ចខិតខំប្រឹងប្រែងបំពេញការងារ របស់នាយឧត្តមសេនីយ៍ ធឹម សុផា និងសហការីទាំងអស់ ដែលក្នុងរយៈពេលកន្លងទៅនេះពោលគឺចាប់តាំងពីបង្កើត ជានាយកដ្ឋានសវនកម្មផ្ទៃក្នុង រហូតដល់បង្កើតបានជាអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង នៃក្រសួងមហាផ្ទៃបានខិតខំ បំពេញភារកិច្ចសម្រេចបាននូវស្នាដៃមួយចំនួនផងដែរ បើទោះបីជាសមត្ថភាព និងការយល់ដឹងរបស់មន្ដ្រីមានភាពខុសៗ គ្នាក៏ដោយ។ សម្ដេចក្រឡាហោម ស ខេង ក៏បានផ្ដាំផ្ញើដល់កងកម្លាំងនគរបាលជាតិទាំងអស់ឲ្យបន្ដចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ និងគោរពការណែនាំរបស់រាជរដ្ឋាភិបាល និង ក្រសួងសុខាភិបាល។ គួរបញ្ជាក់ថា ព្រះករុណាព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំងមុខ តំណែងឯកឧត្តម នាយឧត្តមសេនីយ៍ ធឹម សុផា ជាអនុរដ្ឋលេខាធិការ នៃក្រសួងមហាផ្ទៃ ហើយតែងតាំងមុខតំណែង ឯកឧត្តមឧត្តមសេនីយ៍ឯក ងួន ស្រេង ជាអគ្គនាយកនៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង នៃក្រសួងមហាផ្ទៃ។ នាយឧត្តមសេនីយ៍ ធឹម សុផា អនុរដ្ឋលេខាធិការនៃក្រសួងមហាផ្ទៃ បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា និងក្រសួងមហាផ្ទៃ ដែលបានផ្ដល់ភារកិច្ចដឹកនាំការងារ នៅអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុងកន្លងមកហើយក៏បានធ្វើការ ប្ដេជ្ញាចិត្តបន្តអនុវត្តការងារជាអនុរដ្ឋលេខាធិការ នៃក្រសួងមហាផ្ទៃ ដែលទើបទទួលបានការតែងតាំងបន្ថែមទៀត ក្នុងការបំពេញភារកិច្ចបម្រើជាតិ និងប្រជាជនប្រកបដោយភាពជោគជ័យ។ ចំណែកឯកឧត្តមឧត្តមសេនីយ៍ឯក ងួន ស្រេង អគ្គនាយកនៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ទើបចូលកាន់មុខតំណែង បានធ្វើការប្ដេជ្ញាចិត្ត គោរពអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវរដ្ឋធម្មនុញ្ញ ច្បាប់ គោលនយោបាយនិងលិខិតបទដ្ឋានគតិយុត្តនានា ជាធរមាន ហើយមានភាពស្មោះត្រង់ស្រឡាញ់ដាច់ខាតចំពោះជាតិ សាសនា ព្រះមហាក្សត្រព្រមទាំងគោរពគាំទ្រ ដោយស្មោះត្រង់បំផុត ចំពោះកម្មវិធីនយោបាយរាជរដ្ឋាភិបាល។ នឹងប្រឹងប្រែងគោរពអនុវត្តយ៉ាងម៉ឹងម៉ាត់ នូវការចាត់តាំង ផ្សេងៗ ក៏ដូចជាបទបញ្ជាដឹកនាំរបស់រាជរដ្ឋាភិបាល និងក្រសួងមហាផ្ទៃ ជាពិសេសអនុវត្តនូវតួនាទី ភារកិច្ចឲ្យមានប្រសិទ្ធភាពខ្ពស់ ព្រមទាំងចូលរួមយ៉ាងពេញលេញក្នុងការការពារសន្ដិភាព និងពង្រឹងចំណងមិត្តភាព សាមគ្គីភាព ផ្ទៃក្នុងឱ្យបានរឹងមាំជាប់ជានិច្ច ដើម្បីការអភិវឌ្ឍរបស់ប្រទេសកម្ពុជា៕ ដោយ: ពលជ័យ
-
ក្រុមហ៊ុនសែលកាត រកឃើញម្ចាស់រថយន្តទំនើបម៉ាក MG ZS សេរ៊ីឆ្នាំ 2021 ពីកម្មវិធីភ្ជាប់គម្រោងដើម្បីឈ្នះ!

ក្រុមហ៊ុនសែលកាត(Cellcard) ដែលជាក្រុមហ៊ុនទូរស័ព្ទចល័តដ៏ធំនៅក្នុងព្រះរាជាណាចក្រកម្ពុជា បានរៀបចំនូវព្រឹត្តការណ៏ចាប់រង្វាន់ធំ ដែលមានដូចជា រថយន្ត MG ZS សេរ៊ីឆ្នាំ 2021 ព្រមទាំងធ្វើការប្រគល់រង្វាន់ម៉ូតូ Yamaha X-ride ចំនួន 3 គ្រឿង ពីកម្មវិធីភ្ជាប់គម្រោងដើម្បីឈ្នះ ជូនដល់អតិថិជន នៅការិយាល័យកណ្តាលរបស់ក្រុមហ៊ុន ។ អតិថិជនដែលបានឈ្នះរង្វាន់ម៉ូតូ Yamaha X-ride ចំនួន 3 គ្រឿងមានដូចខាងក្រោម៖• អតិថិជនទី1 ឈ្នោះថា ជឹង សេងជី ជាមន្ត្រីរាជការ ដែលមានអាស័យដ្ឋាននៅ ភូមិ3 សង្កាត់អូរឫស្សីទី2 ខណ្ឌ7មករា រាជធានីភ្នំពេញ។• អតិថិជនទី2 ឈ្នោះថា ស៊ន សុវ៉ាន់ធឿន ជាបុគ្គលិកក្រុមហ៊ុនម្នាក់ ដែលមានអាស័យដ្ឋាននៅ ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។• អតិថិជនទី3 មានឈ្មោះថា ផាត ផានិត ជាអាជីវករលក់ដូរ នៅភូមិវត្តចាស់ ឃុំព្រែកដំបង ស្រុកមុខកំពូល ខេត្តកណ្តាល។ ជាមួយនឹងកម្មវិធីភ្ជាប់គម្រោងដើម្បីឈ្នះ អតិថិជនសែលកាតទាំងអស់គ្រាន់តែភ្ជាប់គម្រោងណាមួយដូចជា…
-
ប្រទះឃើញជនបរទេសប្រុសស្រី ២នាក់ដេកស្លាប់ក្នុងបន្ទប់ជួលមួយនៅខេត្តសៀមរាប

សេចក្តីរាយការណ៍បានបញ្ជាក់ថាហេតុការណ៍នោះបានកើតឡើងកាលពីថ្ងៃទី២ខែមិថុនាឆ្នាំ២០២១ នៅ២ទីតាំងផ្សេងគ្នាក្នុងក្រុងសៀមរាប។ ករណីទី១ បុរសជនជាតិអាមេរិកាំងម្នាក់ត្រូវបានគេប្រទះឃើញដេកស្លាប់ក្នុងបន្ទប់ជួលមួយកន្លែងមានឈ្មោះ Villa khursani ស្ថិតនៅ ភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុងសៀមរាប។ បុរសជនរងគ្រោះដែលស្លាប់មានឈ្មោះ DOUGLAS CRAIG THOMPSON អាយុ៧១ឆ្នាំ ជនជាតិអាមេរិកកាំង ។ សមត្ថកិច្ចបានអោយដឹងថា បន្ទាប់ពីក្រុមគ្រូពេទ្យនិងមន្ត្រីជំនាញបានធ្វើកោសល្យវិច័យបានបញ្ចាក់ថា មូលហេតុដែលជនរងគ្រោះស្លាប់គឺដោយសារ មានជម្ងឺទឹកនោមផ្អែមដំណាក់កាលចុងក្រោយ មិនមានពាក់ព័ន្ធជម្ងឺកូវីដ-១៩នោះទេ។ និងករណីទី២ ប្រទះឃើញស្រ្តីជនជាតិវៀតណាមម្នាក់ មានឈ្មោះ PHAM THI VY អាយុ៨៣ឆ្នាំ បានស្លាប់ កាលពីវេលាម៉ោង២កន្លះរសៀលថ្ងៃទី២មិថុនា ស្ថិតនៅភូមិជន្លង់ សង្កាត់សាលាកំរើក ក្រុងសៀមរាប។ យោងតាមក្រុមគ្រូពេទ្យនិងមន្ត្រីជំនាញបានធ្វើកោសល្យវិច័យ សន្និដ្ឋានថា ស្រ្តីរងគ្រោះបានស្លាប់ដោយសារមេរោគចូលឈាមបណ្តាលមកពីដំបៅជើងកើតមហារីកទឹកនោមផ្អែម។