-
រដ្ឋបាលរាជធានីភ្នំពេញ ស្ដារប្រឡាយបឹងហារួចរាល់ ១០០ភាគរយហើយ ដើម្បីរំដោះជំនន់ទឹកភ្លៀងនៅរដូវវស្សានេះ

ភ្នំពេញ៖ ការស្ដារប្រឡាយបឹងហា ដែលមានប្រវែងជាង២គីឡូម៉ែត្រ ចាប់ពីស្ពានថ្មផ្លូវព្រៃសស្ថិតក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ដល់ស្ថានីយ៍បូមទឹកលូប្រាំ ក្នុងពេលនេះ រដ្ឋបាលរាជធានីភ្នំពេញបានធ្វើសកម្មភាពស្តាររួចរាល់១០០ភាគរយហើយ ដើម្បីរំដោះជំនន់ទឹកភ្លៀងនៅរដូវវស្សានេះ ។ លោក ម៉ៅ ប៊ុនធឿន ប្រធានមន្ទីរធនធានទឹកនិងឧតុនិយមរាជធានីភ្នំពេញ បានមានប្រសាសន៍ឱ្យដឹងនៅព្រឹកថ្ងៃទី០៣មិថុនានេះថា ក្រោមការណែនាំរបស់លោកឃួង ស្រេងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បើទោះបីរាជធានីភ្នំពេញបាននឹងកំពុងរីករាលដាលនៃជម្ងឺកូវីដ-១៩ក៏ដោយ ក៏ប៉ុន្តែអាជ្ញាធររាជធានីភ្នំពេញនៅតែបន្តធ្វើសកម្មភាពស្តារនិងអភិវឌ្ឍមូលដ្ឋានរាជធានីដដែល មានន័យថា ដៃម្ខាងធ្វើការអភិវឌ្ឍនិងដៃម្ខាងទៀត បង្ការនិងទប់ស្កាត់ជម្ងឺកូវីដ-១៩។ ជាក់ស្តែង នៅពេលនេះ អាជ្ញាធររាជធានីភ្នំពេញបានស្ដារប្រឡាយបឹងហា រួចរាល់១០០ភាគរយហើយ ដើម្បីរំដោះជំនន់ទឹកភ្លៀងនៅរដូវវស្សានេះ ។ ប្រឡាយបឹងហា ត្រូវបានក្រុមការងារនៃមន្ទីរធនធានទឹកនិងឧតុនិយមរាជធានីភ្នំពេញធ្វើការស្តាកាលពីថ្ងៃទី២៧ មិនា ២០២១ ដោយប្រើប្រាស់រយៈពេលជាង២ខែ ហើយគិតមកដល់ថ្ងៃទី០៣ មិថុនានេះ ការដ្ឋានទាំងមូលបានបញ្ចប់រួចរាល់១០០ភាគរយហើយ។ លោកបញ្ជាក់ថា ៖ប្រឡាយបឹងហានេះ មានប្រវែង ២៥៨០ម៉ែត្រ ទទឹង ២៥ម៉ែត្រទៅ៣០ម៉ែត្រ ដោយចាប់ពីស្ពានថ្មផ្លូវព្រៃស ដល់ស្ថានីយ៍បូមទឹកលូប្រាំ ស្ថិតក្នុងសង្កាត់ដង្កោខណ្ឌដង្កោ រាជធានីភ្នំពេញ។ លោក ម៉ៅ ប៊ុនធឿន បានបញ្ជាក់ផងដែរថា ៖ប្រឡាយបឹងហានេះ ពិតជាមានតួនាទីយ៉ាងសំខាន់ក្នុងការរំដោះទឹកពីភូមិដ្ឋានប្រជាពលរដ្ឋ ដោយបានរំដោះទឹកភ្លៀងមួយផ្នែកខ្លះនៃភូមិសាស្ត្រខណ្ឌដង្កោ ខណ្ឌពោធិសែនជ័យនិងខណ្ឌមានជ័យ…
-
មនុស្ស ៤នាក់ស្លាប់ និងរបួស ផ្ទះប្រជាពលរដ្ឋចំនួន ៥៤ខ្នងបានរងការខូចខាតដោយសារគ្រោះធម្មជាតិ ខ្យល់កន្ត្រាក់ នៅខេត្តកំពង់ធំ

សេចក្តីរាយការណ៍បានបញ្ជាក់អោយដឹងថា ហេតុការណ៍នោះបានកើតឡើងកាលពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២១ ក្នុងស្រុកចំនួន២គឺស្រុកកំពង់ស្វាយនិងស្រុកប្រាសាទសំបូរ នៃខេត្តកំពង់ធំ។ សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា នៅឃុំជ័យ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំនៅ ភ្លៀងធ្លាក់លាយឡំខ្យល់កន្ត្រាក់ បានបណ្តាលឲ្យរលំផ្ទះសង្កត់ស្ត្រីម្នាក់ស្លាប់ និងរបួសធ្ងន់៣នាក់ រួមទាំងបំផ្លាញផ្ទះប្រជាពលរដ្ឋចំនួន៤៣ខ្នងរងការខូចខាតនិង ងាប់គោ១ក្បាលផងដែរ។ក្នុងហេតុការណ៍នោះបានបណ្តាលឲ្យស្ត្រីម្នាក់ឈ្មោះ ណាន នីន ភេទស្រី អាយុ ៣៦ឆ្នាំបានស្លាប់និងមនុស្ស៣នាក់ទៀតរងរបួសរួមមានឈ្មោះ ឡាយ លឹម អាយុ៣៦ឆ្នាំ របួសធ្ងន់ ,ឈ្មោះឃឿន លីណា អាយុ៧ឆ្នាំ របួសធ្ងន់ និងម្នាក់ទៀត ឈ្មោះ ឃឿន ស៊ីថា អាយុ៩ខែ ។ ចំណែកនៅ ឃុំសំបូរ និងឃុំតាំងក្រសៅ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ មានភ្លៀងធ្លាក់ លាយឡំខ្យល់កន្ត្រាក់ ផ្គរ និងរន្ទះ បានបណ្តាលឲ្យផ្ទះប្រជាពលរដ្ឋចំនួន១១ខ្នងបានរងការខូចខាតក្នុងនោះ រលំ និងរបើកដំបូលផ្ទះ ចំនួន ១០ខ្នង, របើកដំបូលសាលារៀនចំនួន ១ខ្នងនិងរន្ទះបាញ់ស្លាប់ក្របីជំទង់ ១ក្បាលផងដែរ ។ ក្រសួងធនធានទឹកនិងឧតុនិយម បាន ដាស់តឿនប្រជាពលរដ្ឋទាំងអស់ត្រូវប្រុងប្រយ័ត្ន…
-
នៅខេត្តពោធិ៍សាត់ អ្នកស្លាប់ដោយសារពុលស្រា.ស កើនដល់ ១៣នាក់ ខណៈជាង ៧០នាក់កំពុងសង្គ្រោះនៅមន្ទីរពេទ្យ

ពោធិ៍សាត់ ៖ រហូតមកដល់ព្រឹកថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២១នេះ ចំនួនអ្នកស្លាប់ដោយសារពុលស្រា.ស នៅស្រុកក្រគរ ខេត្តពោធិ៍សាត់ បានកើនឡើងដល់ ១៣នាក់ ខណៈមនុស្សជាង៧០នាក់ផ្សេងទៀត កំពុងសង្គ្រោះនៅមន្ទីរពេទ្យ ។ នេះបើយោងតាមសេចក្ដីរាយការណ៍ពីភ្នាក់ងារប្រចាំខេត្តពោធិ៍សាត់ ។ បើតាមសេចក្ដីរាយការណ៍ ក្នុងចំណោម មនុស្សទាំងជាង ៧០នាក់នោះ មានអ្នកសង្រ្គោះបន្ទាន់នៅពេទ្យកាល់ម៉ែត និងពេទ្យលោកសង្ឃ ១២នាក់ ព្រមទាំងអ្នកកំពុងសង្គ្រោះនៅខេត្ត ចំនួន ៦២នាក់ ដែលការសង្រ្គោះទាំងអស់គឺជាការយកចិត្តទុកដាក់ពីឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ និងការជួយគាំទ្រដោយ ឯកឧត្តម កែវ រតនៈ។ ពាក់ព័ន្ធករណីនេះ កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនមនុស្ស ២នាក់ប្ដីប្រពន្ធ ដែលជាអ្នកផលិតស្រា-សនេះ រួមមាន ៖*ទី១៖ ឈ្មោះ ស៊ុយ គឹមទៀង អាយុ៧១ឆ្នាំ (ប្តី) *ទី២៖ ឈ្មោះ ទ្រី វណ្ណា អាយុ៦១ឆ្នាំ (ប្រពន្ធ) មានទីលំនៅភូមិសាន់សរ ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់។ ចំពោះជនសង្ស័យទាំង…
-
ក្នុងខែឧសភា ឆ្នាំ២០២១នេះ ស្រ្តីសម្រាលកូនចំនួន ៥៤៨០នាក់ បានទទួល ប្រាក់ឧបត្ថម្ភបន្ថែមពីរាជរដ្ឋាភិបាលកម្ពុជា តាមរយៈបេឡាជាតិសន្តិសុខសង្គម

ភ្នំពេញ៖ បើទោះបីជាប្រទេសកម្ពុជាកំពុងស្ថិតនៅក្នុងបរិបទនៃការរីករាលដាលនៃជំងឺ កូវីដ-១៩ យ៉ាងណាក៏ដោយ ក៏រាជរដ្ឋាភិបាល ដែលមានសម្ដេចតេជោហ៊ុន សែន ជាប្រមុខ នៅតែយកចិត្តទុកដាក់ខ្ពស់ ក្នុងការកសាង និងអភិវឌ្ឍន៍ប្រទេសជាតិ ជាពិសេសគិតគូរពីតម្រូវការសង្គម និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ក្នុងខែឧសភា ឆ្នាំ២០២១ បេឡាជាតិសន្តិសុខសង្គម បានចំណាយថវិកាសរុបប្រមាណជាង ២.២ពាន់លានរៀល ដែលជាប្រាក់ឧបត្ថម្ភបន្ថែមរបស់រាជរដ្ឋាភិបាល ផ្តល់ជូនស្រ្តីសម្រាលកូនជាសមាជិក ប.ស.ស. ចំនួន ៥ ,៤៨០នាក់ និងមានកូនចំនួន ៥, ៥៣៣នាក់។ នេះបើយោងតាមរបាយការណ៍របស់នាយកដ្ឋានតាវកាលិកសន្តិសុខសង្គម នៃ ប.ស.ស.។ ជាមួយគ្នានេះ ឯកឧត្តម អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស. នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក៏បានបន្ដណែនាំដល់មន្ត្រីបុគ្គលិកក្រោមឱវាទអោយខិតខំបំពេញការងាររបស់ខ្លួន ក្នុងការបម្រើអត្ថប្រយោជន៍ជូនដល់កម្មករនិយោជិតដែលជាសមាជិក ប.ស.ស. ឱ្យទាន់ពេលវេលា។ សូមបញ្ជាក់ថា បងប្អូនកម្មការិនីទាំងអស់ដែលបម្រើការនៅតាមរោងចក្រ សហគ្រាស គ្រឹះស្ថាន ដែលបានប្រកាសបង់ភាគទានមកកាន់ ប.ស.ស. យ៉ាងតិច៩ខែ ក្នុងរយៈពេល ១២ខែ គិតមកដល់ខែសម្រាលកូន នឹងទទួលបានការឈប់សម្រាកពីការងាររយៈពេល៩០ថ្ងៃ រួមជាមួយប្រាក់បំណាច់ប្រចាំថ្ងៃ ៧០% បន្ថែមទៀត…
-
បុរសម្នាក់ បើករថយន្តកូរ៉េមួយគ្រឿងកៀររថយន្តឡង់គ្រីស័រពេញទំហឹង បណ្ដាលឱ្យរងការខូចខាតយ៉ាងដំណំ

ភ្នំពេញ ៖ បុរសម្នាក់ បើបររថយន្តកូរ៉េមួយគ្រឿង មិនប្រយ័ត្ន វ៉ាមិនផុតកៀររថយន្តឡង់គ្រីស័រពេញទំហឹង បណ្ដាលឱ្យរងការខូចខាតយ៉ាងដំណំ តែសំណាងល្អ មិនបណ្ដាលឱ្យមាននរណាម្នាក់រងរបួសនោះទេ។ ហេតុការណ៍ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១០ និង៥៥នាទីព្រឹក ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវ២៧១ ក្នុងសង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ បើតាមប្រភពព័ត៌មានពីតៃកុងរថយន្តកូរ៉េ បានឱ្យដឹងថា នៅមុនពេលកើតហេតុ រូបគាត់ បានបើកបររថយន្តកូរ៉េមួយគ្រឿង ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 2AW-5844 ធ្វើដំណើរចេញមកពីផ្លូវបេតុងឡើងមកតាមបណ្ដោយផ្លូវ២៧១ ទិសដៅពីជើងទៅត្បូង ក្នុងល្បឿនលឿនគួរសម ខណៈមកដល់ត្រង់ចំណុចកើតហេតុខាងលើ រូបគាត់ ក៏បានបើកមិនប្រយ័ត្ន វ៉ាមិនផុតកៀរប៉ះរថយន្តម៉ាកឡង់គ្រីស័រមួយគ្រឿងទៀត ពណ៌ឈាមជ្រូក ពាក់ស្លាកលេខ ភ្នំពេញ 2BD-3389 ពេញទំហឹង ដែលកំពុងធ្វើដំណើរស្រប់ទិសគ្នា តាមបណ្តោយផ្លូវ២៧១ ទិសដៅពីជើងទៅត្បូង ក្នុងល្បឿនយឺតល្មម បណ្តាលឱ្យរថយន្តម៉ាកឡង់គ្រីស័ររងការខូចខាតកាងខាងមុខយ៉ាងដំណំ រីឯ រថយន្តកូរ៉េវិញរងការខូចខាតកោសថ្នាំបន្តិចបន្តួចប៉ុណ្ណោះ។ តែសំណាងល្អ មិនបណ្ដាលឱ្យមាននរណាម្នាក់រងរបួសនោះទេ។ ក្រោយពេលកើតហេតុ ម្ចាស់ភាគីរថយន្តទាំងពីរគ្រឿង បានបើករថយន្តយកមកដាក់គៀនខាងសិន រួចធ្វើការសម្របសម្រួលគ្នា ដោយម្ចាស់ភាគីខាងតៃកុងរថយន្តកូរ៉េជាអ្នកបង្ក ក៏សម្រេចចិត្តយល់ព្រមសងសំណងចេញថ្លៃការខូចខាតទៅម្ចាស់ភាគីរថយន្តម៉ាកឡង់គ្រីស័ជាអ្នករងគ្រោះយកទៅជួសជុលឱ្យដូចដើមវិញ…
-
យុវសិស្សកម្ពុជា ២រូប បានទទួលមេដាយមាសអន្តរជាតិក្នុងការប្រកួតប្រជែងសិស្សឆ្នើមផ្នែកគណិតវិទ្យា អូឡាំព្យាដក្នុងទ្វីបអាស៊ីឆ្នាំ២០២១

ក្រសួងអប់រំនៅយប់ថ្ងៃទី២ មិថុនា ឆ្នាំ២០២១ បានសរសេរសារអបអរសាទរដល់សិស្ស២រូប គឺយុវសិស្ស ដែន ដាមុនិន្ទ រៀនថ្នាក់ទី៧ និងយុវសិស្ស ដែន ដាមុនី ជាសិស្សរៀនថ្នាក់ទី២ នៃសាលាអន្តរជាតិវេសវីយូកម្ពុជា។ យុវសិស្សទាំង២រូបនោះ ត្រូវក្រសួងអប់រំបញ្ជាក់ថា នាពេលកន្លងមកធ្លាប់ទទួលនូវចំណាត់ថ្នាក់លេខ១ទូទាំងប្រទេសកម្ពុជា។ ជាមួយគ្នានោះ យុវសិស្សទាំង២រូប ទើបតែទទួលបានមេដាយមាសថ្នាក់អន្តរជាតិ ក្នុងការប្រកួតប្រជែងសិស្សឆ្នើមផ្នែកគណិតវិទ្យាអូឡាំព្យារបស់ប្រទេស សិង្ហបុរី និងក្នុងទ្វីបអាស៊ីឆ្នាំ២០២១ ហៅកាត់ថា (SASMO)នៅថ្ងៃទី១មិថុនាឆ្នាំ២០២១។ ក្នុងការប្រកួតនោះ មានការចូលរួមពីសិស្សឆ្នើមផ្នែកគណិតវិទ្យាចំនួន ២ម៉ឺន៨ពាន់៧៦០មកពីបណ្តាលប្រទេសចំនួន២៦។
-
អាជ្ញាធរខណ្ឌច្បារអំពៅចុះពិនិត្យបែចិញ្ចឹមត្រី ផ្ទះបណ្តែតទឹក ផ្ទះទូកតូចៗ និងសំណង់មិនរៀបរយ តាមដងទន្លេ

ភ្នំពេញ៖ អនុវត្តតាមស្មារតីនៃសេចក្តីជូនដំណឹងរបស់សាលារាជធានីភ្នំពេញ និងសេចក្តីជូនដំណឹងរបស់រដ្ឋបាលខណ្ឌច្បារអំពៅ ចុះថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២១ ស្តីពី ការរុះរើ ឬចល័តបែចិញ្ចឹមត្រី ផ្ទះបណ្តែតទឹក ផ្ទះទូកតូចៗ និងសំណង់មិនរៀបរយលើផ្ទៃទន្លេ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២១ លោករស់ សុភ័ក្ត អភិបាលរង តំណាងលោកចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ បានដឹកនាំមន្ត្រីក្រុមការងារចុះពិនិត្យ និងចែកសេចក្តីជូនដំណឹងដល់អ្នករស់នៅលើបែចិញ្ចឹមត្រី ផ្ទះបណ្តែតទឹក ផ្ទះទូកតូចៗ និងសំណង់មិនរៀបរយ លើផ្ទៃទន្លេ ក្នុងភូមិសាស្ត្រខណ្ឌច្បារអំពៅ ។ ក្នុងយុទ្ធនាការថ្ងៃដំបូងនេះដែរលោកអភិបាលរងខណ្ឌបានដឹកនាំក្រុមការងារចុះចុះត្រួតពិនិត្យណែនាំដល់អ្នករស់នៅលើបែចិញ្ចឹមត្រី ផ្ទះបណ្តែតទឹក ចំនួន៣ទីតាំង , ទីតាំងទី១-នៅមុខវត្តព្រែកប្រា ក្នុងសង្កាត់ព្រែកប្រា ព្រំប្រទល់ជាមួយសង្កាត់ព្រែកថ្មី មានបែ ចិញ្ចឹមត្រី ផ្ទះបណ្តែតទឹកច្រើនជាងគេ , ទីតាំងទី២-នៅមាត់ទន្លេបាសាក់ភូមិដើមចាន់ សង្កាត់ច្បារអំពៅទី២ មានផ្ទះទូកតូចៗជាច្រើនឈប់ចតនៅមាត់ច្រាំងទន្លេ និង ទីតាំងទី៣- នៅចំនុចដៃទន្លេមេគង្គក្រោមស្ថិតក្នុងសង្កាត់ព្រែកឯងនិងសង្កាត់ក្បាលកោះ ។ បន្ទាប់ពីបានអានខ្លឹមសារនៅក្នុងសេចក្តីជូនដំណឹងនិងបានស្តាប់ការពន្យល់បន្ថែមពីលោកអភិបាលរងខណ្ឌ អ្នករស់នៅលើបែចិញ្ចឹមត្រី ផ្ទះបណ្តែតទឹក ផ្ទះទូកតូចៗ និងសំណង់មិនរៀបរយលើផ្ទៃទន្លេ យល់ព្រមអនុវត្តតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីនិងរដ្ឋបាលខណ្ឌច្បារអំពៅ តែសុំពន្យាពេលថែមទៀតដើម្បីទុកពេលដើររកទីតាំងថ្មីដាក់កូនត្រីចិញ្ចឹម…
-
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រគល់ថវិកា ៣០ម៉ឺនដុល្លារ ជូនសាខាកាកបាទក្រហមកម្ពុជារាជធានី ដើម្បីបន្តចែកជូនពលរដ្ឋរងគ្រោះ ដោយកូវីដ-១៩

ភ្នំពេញ៖ ថវិកាចំនួន៣០ម៉ឺនដុល្លារ(សាមសិបម៉ឺនដុល្លារ) ដែលជាថវិការបស់សម្ដេចគតិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ត្រូវបានប្រគល់ជូនលោកឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញនិងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ ដើម្បីនាំយកថវិកាទាំងនេះទៅបែងចែកនិងប្រគល់ជូនបងប្អូនប្រជាពលរដ្ឋដែលរងគ្រោះនិងងាយរងគ្រោះ ដោយជម្ងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈនេះ។ ពិធីប្រគល់និងទទួលថវិកាដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចគតិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែននេះ បានធ្វើឡើងនាព្រឹកថ្ងៃទី០៣ខែមិថុនាឆ្នាំ២០២១ ក្រោមវត្តមាន លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញនិងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញនិងលោកស្រីម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា នៅទីស្នាក់ការកណ្ដាលកាកបាទក្រហមកម្ពុជា ក្នុងសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោករាជធានីភ្នំពេញុ។ ក្នុងនោះលោកឃួង ស្រេងបានមានប្រសាសន៍លើកឡើងថា ៖អំណោយដ៏ថ្លៃថ្លារបស់សម្ដេចគតិព្រឹទ្ធបណ្ឌិតប៊ុនរានីហ៊ុនសែនចំនួន៣០ម៉ឺនដុល្លារសហរដ្ឋអាមេរិកនេះ ក្នុងនាមរដ្ឋបាលរាជធានីនិងក្នុងសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ នឹងយកទៅចែកជូនដល់ដៃបងប្អូនប្រជាពលរដ្ឋដែលងាយរងគ្រោះនិងរងគ្រោះនៅរាជធានីភ្នំពេញឱ្យបានទាន់ពេលវេលា ។ លោកឃួង ស្រេង បានប្ដេជ្ញាចិត្តថា នឹងយកថវិកាទាំងនេះទៅបែងចែក ឲ្យចំទិសដៅ មិនឲ្យសម្ដេចគតិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែន ខុសបំណងនោះទេ ។ លោកបញ្ជាក់ផងដែរថា ៖ពាក់ព័ន្ធនឹងសកម្មភាពមនុស្សធម៌នេះ ក្នុងនាមរដ្ឋបាលរាជធានីភ្នំពេញ ដូចជាក្នុងនាមកាកបាទក្រហមរាជធានីភ្នំពេញនិងដើរកៀងគរសប្បុរសជនបន្ថែមទៀត ដើម្បីរកចំណូលឲ្យបានច្រើនយកទៅប្រគល់ជូនប្រជាពលរដ្ឋរងគ្រោះនិងងាយរងគ្រោះ ពិសេសក្នុងដំណាក់កាលនៃការរីករាលដាលជំងឺកូវីដ-១៩ ក្នុងសហគមន៍២០កុម្ភៈនេះ ។ លោកបញ្ជាក់ទៀតថា ៖ការរីករាលដាលជម្ងឺ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈនេះ សម្រាប់រដ្ឋបាលរាជធានីភ្នំពេញ បាននាំយកអំណោយរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន សម្ដេចគតិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែន អំណោយកាកបាទក្រហមកម្ពុជា និងសប្បុរសជននានាទៅចែក ជូនប្រជាពលរដ្ឋរងគ្រោះនិងងាយរងគ្រោះបានចំនួនជាង៤៥ម៉ឺនគ្រួសារហើយ…
-
សម្ដេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែង អគ្គនាយក នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ក្រសួងមហាផ្ទៃ

នាព្រឹកថ្ងៃព្រហស្បតិ៍ ទី០៣ ខែមិថុនា ឆ្នាំ២០២១ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែង អគ្គនាយក នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ក្រសួងមហាផ្ទៃ តាមរយៈប្រព័ន្ធវីដេអូសន្និសីទ Zoom ដោយមានការចូលរួម រដ្ឋលេខាធិការប្រចាំការ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គស្នងការដ្ឋាននគរបាលជាតិ អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង តំណាងនាយកដ្ឋាននានាចំណុះក្រសួងមហាផ្ទៃ និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត សរុបប្រមាណជា ៥៨រូប។ គួរបញ្ជាក់ថា ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ តែងតាំងមុខតំណែង ឯកឧត្តម នាយឧត្តមសេនីយ៍ ធឹម សុផា ជាអនុរដ្ឋលេខាធិការ នៃក្រសួងមហាផ្ទៃ ហើយតែងតាំងមុខតំណែង ឯកឧត្តម ឧត្តមសេនីយ៍ឯក ងួន ស្រេង ជាអគ្គនាយក នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង នៃក្រសួងមហាផ្ទៃ។ ឯកឧត្តម នាយឧត្តមសេនីយ៍ ធឹម សុផា អនុរដ្ឋលេខាធិការ…
-
សម្ដេចក្រឡាហោម ស ខេង ផ្ញើសាររំលែកមរណទុក្ខជូនលោកជំទាវ ឈរ ណារី និងក្រុមគ្រួសារ ចំពោះមរណភាពឯកឧត្តម ត្រាំ អ៉ីវ តឹក ត្រូវជាស្វាមី

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងលោកជំទាវ តាងនាមថ្នាក់ដឹកនាំ មន្រ្តីរាជការស៉ីវិល មន្ត្រីនគរបាលជាតិ មន្ត្រីពន្ធនាគារ នៃក្រសួងមហាផ្ទៃ បានផ្ញើសាររំលែកមរណទុក្ខជូនលោកជំទាវ ឈរ ណារី ព្រមទាំងក្រុមគ្រួសារ ចំពោះមរណភាពឯកឧត្តម ត្រាំ អ៉ីវ តឹក ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស ត្រូវជាស្វាមី ដែលបានទទួលមរណភាពកាលពីថ្ងៃអង្គារ ទី០១ ខែមិថុនា ឆ្នាំ២០២១ ក្នុងជន្មាយុ ៧៣ឆ្នាំ ដោយរោគាពាធ។ មរណភាពរបស់ឯកឧត្តម ត្រាំ អ៉ីវ តឹក ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស គឺការបាត់បង់ដ៏ធំធេងនូវស្វាមី និងឪពុក ជាទីគោរពស្រលាញ់ដ៏ជ្រាលជ្រៅជាទីបំផុត និងជាការបាត់បង់នូវធនធានមនុស្សជាបញ្ញវន្តប្រកបដោយគុណវុឌ្ឍិ និងជាឥស្សរជនជាន់ខ្ពស់ដ៏ឆ្នើមមួយរូបរបស់រាជរដ្ឋាភិបាកកម្ពុជា ដែលក្នុងរយៈពេលកន្លងមក ឯកឧត្តមតែងតែខិតខំយកអស់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី ចូលរួមចំណែកយ៉ាងសកម្ម ក្នុងបុព្វហេតុ កសាង ស្តារ និងអភិវឌ្ឍសង្គមជាតិ ជាពិសេសក្នុងវិស័យសាធារណៈការដឹកជញ្ជូន និងទូរគមនាគមន៍។ សម្ដេចក្រឡាហោម ស ខេង និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃក្រសួងមហាផ្ទៃទាំងអស់…