Category: ព័ត៌មានសង្គម

  • ករណីពុលគ្រឿងស្រវឹង (ស្រាស, ស្រាថ្នាំ) នៅខេត្តពោធិ៍សាត់ មានអ្នកស្លាប់កើនឡើង ដល់០៨នាក់ និងឈឺ ៧៦នាក់

    ករណីពុលគ្រឿងស្រវឹង (ស្រាស, ស្រាថ្នាំ) នៅខេត្តពោធិ៍សាត់ មានអ្នកស្លាប់កើនឡើង ដល់០៨នាក់ និងឈឺ ៧៦នាក់

    អភិបាលខេត្តពោធិ៍សាត់ ចុះសួរសុខទុក្ខ និងនាំយកអំណោយ ផ្តល់ជូនអ្នករងគ្រោះ បន្ទាប់ពីទទួលបានព័ត៌មាន ពីអាជ្ញាធរ និងសមត្ថកិច្ចជំនាញ ករណីប្រជាពលរដ្ឋរងគ្រោះ ដោយករណីពុលគ្រឿងស្រវឹង (ស្រាស, ស្រាថ្នាំ) បណ្តាលឱ្យស្លាប់ជាបន្តបន្ទាប់ និងមួយចំនួនទៀត កំពុងសម្រាកព្យាបាលនោះ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ នារសៀលថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២១ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយ ដើម្បីផ្តល់ជូនដល់អ្នករងគ្រោះ កំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ ។ ឯកឧត្តម ម៉ៅ ធនិន បានបញ្ជាក់ឱ្យដឹងដែរថា ក្រោយកើតហេតុភ្លាមៗ និងក្រោយទទួលបានព័ត៌មាននេះភ្លាម ឯកឧត្តមបានបញ្ជាឱ្យកម្លាំងនគរបាល ចុះជួយអន្តរាគមន៍ ដឹកជនរងគ្រោះ ទៅកាន់មន្ទីរពេទ្យ ដើម្បីជួយសង្គ្រោះ ។ ជាមួយគ្នានោះ ឯកឧត្តមបានបញ្ជូន មន្ត្រីជំនាញមួយក្រុម ចុះទៅពិនិត្យផ្ទាល់ និងស្រាវជ្រាវ នៅកន្លែងដែលសង្ស័យថា ពុលស្រា នៅភូមិសានស ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។ ក្រោយកើត មានករណីសង្ស័យពុលគ្រឿងស្រវឹង (ស្រាស, ស្រាថ្នាំ)…

  • លោកជំទាវ ម៉ែន សំអន មានប្រសាសន៍ថា៖ ការបាត់បង់ឯកឧត្តម ត្រាំ អ៊ីវតឹក គឺជាការបាត់បង់ ឥស្សរជនឆ្នើមមួយរូប ក្នុងកិច្ចការបម្រើជាតិមាតុភូមិ

    លោកជំទាវ ម៉ែន សំអន មានប្រសាសន៍ថា៖ ការបាត់បង់ឯកឧត្តម ត្រាំ អ៊ីវតឹក គឺជាការបាត់បង់ ឥស្សរជនឆ្នើមមួយរូប ក្នុងកិច្ចការបម្រើជាតិមាតុភូមិ

    ភ្នំពេញ៖ ក្នុងឱកាសចូលរួមគោរពវិញ្ញាណក្ខ័ន្ធសព ឯកឧត្តម ត្រាំ អ៊ីវតឹក ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស នារសៀលថ្ងៃទី២ ខែមីថុនា ឆ្នាំ២០២១ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានប្រគល់សារ ជូនលោកជំទាវ ឈរ ណារី ត្រាំ អ៊ីវតឹក ដើម្បីចូលរួមរំលែកនូវមរណៈទុក្ខ ជាមួយគ្រួសារសព ប្រកបដោយការសោកស្តាយ ស្រណោះអាឡោះអាល័យ សង្វេគស្ទើររកទីបំផុតគ្មាន ចំពោះការបាត់បង់ឯកឧត្តមទេសរដ្ឋមន្ត្រី ត្រាំ អ៊ីវតឹក គឺជាការបាត់បង់នូវស្វាមីប្រកបដោយសង្គហធម៌ដ៏ល្អ និងជាការបាត់បង់ឳពុក ជីតា ប្រកបដោយព្រហ្មវិហារធម៌មិនចេះរីងស្ងួត ព្រមទាំងជាការបាត់បង់នូវឥស្សរជនឆ្នើមមួយរូប ដែលពេញមួយជីវិត បានរួមចំណែកយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលក្នុងកិច្ចការបម្រើជាតិមាតុភូមិប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។ នៅក្នុងសារលិខិតរំលែកទុក្ខនេះដែរ បានបញ្ជាក់ទៀតថា ៖ ក្នុងនាមថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច សូមឧទ្ទិសបងសួងដល់ដួងវិញ្ញាណក្ខន្ធសពឯកឧត្តមទេសរដ្ឋមន្ត្រី ត្រាំ អ៊ីវតឹក សូមឆាប់បានចាប់កំណើតកើតក្នុងសុគតិភពគ្រប់ៗជាតិ កុំបីឃ្លៀងឃ្លាតឡើយ។ សូមបញ្ជាក់ថា៖ ឯកឧត្តម ត្រាំ អុីវតឹក ទេសរដ្ឋមន្រ្តី ទទួលបន្ទុកបេសកកម្មពិសេស…

  • រថយន្តក្រឡុកស៊ីម៉ងត៍ បុករថយន្តព្រូសពេញទំហឹង បណ្ដាលឱ្យរងការខូចខាតយ៉ាងដំណំ

    រថយន្តក្រឡុកស៊ីម៉ងត៍ បុករថយន្តព្រូសពេញទំហឹង បណ្ដាលឱ្យរងការខូចខាតយ៉ាងដំណំ

    ភ្នំពេញ ៖ បុរសម្នាក់ បើបររថយន្តក្រឡុកស៊ីម៉ងត៍មួយគ្រឿង បុកគូទរថយន្តព្រូសដែលកំពុងតែបត់ត្រឡប់ក្រោយពេញទំហឹង បណ្ដាលឱ្យរងការខូចខាតយ៉ាងដំណំ តែសំណាងល្អ មិនបណ្ដាលឱ្យមាននរណាម្នាក់រងរបួសនោះទេ។ ហេតុការណ៍ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៤ និង១១នាទីល្ងាច ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវ៣៧១ ក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ បើតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញបុរសម្នាក់ បើកបររថយន្តម៉ាកតូយ៉ូតាព្រូស មួយគ្រឿង ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AF-0801 ធ្វើដំណើរតាមបណ្ដោយផ្លូវ៣៧១ ទិសដៅពីត្បូងទៅជើង ក្នុងល្បឿនយឺតល្មម ខណៈមកដល់ត្រង់ចំណុចកើតហេតុខាងលើ បានស៊ីញ៉ូបត់ត្រឡប់ក្រោយវិញ ក៏ស្រាប់តែមានរថយន្តក្រឡុកស៊ីម៉ងត៍ ពណ៌ស ពាក់ស្លាកលេខ ព្រះសីហនុ 5A-0141 មួយគ្រឿងទៀត បើកបរដោយបុរសម្នាក់ ធ្វើដំណើរតាមបណ្ដោយផ្លូវ៣៧១ ទិសដៅពីត្បូងទៅជើងស្រប់ទិសគ្នា ក្នុងល្បឿនលឿនគួរសម ក៏ជ្រុលទៅបុកពីក្រោយគូទរថយន្តម៉ាកតូយ៉ូតាព្រូស ពេញទំហឹង បណ្តាលឱ្យរថយន្តម៉ាកតូយ៉ូតាព្រូសរងការខូចខាតគូទក្រោយយ៉ាងដំណំ រីឯរថយន្តក្រឡុកស៊ីម៉ងត៍វិញរងការខូចខាតកាងមុខបន្តិចបន្តួចប៉ុណ្ណោះ។ តែសំណាងល្អ មិនបណ្ដាលឱ្យមាននរណាម្នាក់រងរបួសនោះទេ។ ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាន ក៏បានចុះមកដល់កន្លែងកើតហេតុ រួចធ្វើការវាស់វែងយករថយន្តទាំង២គ្រឿង យកមកដាក់កៀនខាងសិន ហើយឱ្យភាគីទាំងសងខាងធ្វើការសម្របសម្រួលគ្នា…

  • ឯកឧត្តម កឹម គុណវឌ្ឍន៍ កាន់ដំណែងជាប្រធានសមាគមទូរទស្សន៍កម្ពុជា

    ឯកឧត្តម កឹម គុណវឌ្ឍន៍ កាន់ដំណែងជាប្រធានសមាគមទូរទស្សន៍កម្ពុជា

    ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានប្រកាសទទួលស្គាល់ ឯកឧត្តម កឹម គុណវឌ្ឍន៍ រដ្ឋលេខាធិការក្រសួងព័ត៌មាន ជាប្រធាន សមាគមទូរទស្សន៍កម្ពុជាបណ្តោះអាសន្ន ជំនួសឯកឧត្តម ម៉ៅ អាយុទ្ធ អតីតប្រធានសមាគមដែលបានទទួលមរណភាពកាលពីពេលកន្លងទៅ។ យោងតាមប្រកាសរបស់រដ្ឋមន្រ្តីក្រសួងព័ត៌មាន នៅក្នុងថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១ សមាគមទូរទស្សន៍ជាតិកម្ពុជាត្រូវគោរពរដ្ឋធម្មនុញ្ញ ច្បាប់ស្តីពីរបបសារព័ត៌មាន បំពេញគ្រប់បែបបទ នីតិវិធីឲ្យស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន និងត្រូវតាក់តែងលក្ខន្តិកៈ ដើម្បីអនុវត្តក្នុងសមាគមរួមចំណែកលើកកម្ពស់វិជ្ជាជីវៈវិស័យនេះនៅក្នុងព្រះរាជាណាចក្រកម្ពុជា៕

  • ខេត្តស្ទឹងត្រែង សាងសង់សមិទ្ធផលមួយចំនួន បម្រើឲ្យការអភិវឌ្ឍមូលដ្ឋាន

    ខេត្តស្ទឹងត្រែង សាងសង់សមិទ្ធផលមួយចំនួន បម្រើឲ្យការអភិវឌ្ឍមូលដ្ឋាន

    ខេត្តស្ទឹងត្រែង៖ អាជ្ញាធរខេត្តស្ទឹហត្រែង បានកំពុងសាងសង់ ជិតបញ្ជប់ហើយអគារប៉ុស្តិ៍មណ្ឌលសុខភាព សាលាឆទាន និងស្ពានឈើមួយកន្លែង ដែលស្ថិតក្នុងឃុំអន្លង់ភេ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។នៅក្នុងពេលចុះពិនិត្យវឌ្ឍនភាពសមិទ្ធផលខាងលើ នៅថ្ងៃទី១មិថុនាឆ្នាំ២០២១ ឯកឧត្តម ម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង បានឲ្យដឹងថា ថាការសាងសង់សំណង់ប៉ុស្តិ៍មណ្ឌលសុខភាពក្នុងពេលនេះ ដោយអនុវត្តស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក្នុងការបង្ខិតសេវាសុខភាព ឲ្យនៅគៀកនឹងប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាននេះ។ ឯកឧត្តម បានចាត់ទុកការស្ថាបនា ហេដ្ឋារចនាសម្ព័ន្ធនៅគ្រប់មូលដ្ឋាននាពេលនេះ បង្ករលក្ខណៈងាយស្រួលក្នុងការធ្វើដំណើរចំណាយពេលវេលាតិច និងការដឹកជញ្ជូនកសិផលនានា ពីទីជនបទ មកកាន់ទីប្រជុំជន បានយ៉ាងឆាប់រហ័ស ដើម្បីលើកស្ទួយជីវភាពរស់នៅប្រចាំថ្ងៃ បានយ៉ាងល្អប្រសើរ។ ខណៈនោះ ឯកឧត្តមអភិបាលខេត្ត បានអញ្ជើញប្រគល់ថវិកា ១លានរៀល ជុលរួមក្នុងការសាងសង់សាលាឆទាន និងឧបត្ថម ១០០ដុល្លារ ជូនក្រុមជាងសាងសង់ស្ពាន ផងដែរ៕ ដោយ៖ឡុង សំបូរ

  • តុលាការខេត្តកណ្តាល សម្រេចឃុំខ្លួនក្រុមឧក្រិដ្ឋជន ៥នាក់ ជួញដូរ កែច្នៃ វេចខ្ចប់ និងដឹកជញ្ជូនគ្រឿងញៀនឆ្លងដែនទៅប្រទេសវៀតណាម ១០០គីឡូក្រាម

    តុលាការខេត្តកណ្តាល សម្រេចឃុំខ្លួនក្រុមឧក្រិដ្ឋជន ៥នាក់ ជួញដូរ កែច្នៃ វេចខ្ចប់ និងដឹកជញ្ជូនគ្រឿងញៀនឆ្លងដែនទៅប្រទេសវៀតណាម ១០០គីឡូក្រាម

    កណ្តាល៖ ក្រុមឧក្រិដ្ឋជន ៥នាក់ពាក់ពន្ធ័បទល្មើស ជួញដូរ កែច្នៃ វេចខ្ចប់ និងដឹកជញ្ជូនគ្រឿងញៀនឆ្លងដែនទៅប្រទេសវៀតណាម ១០០គីឡូក្រាម ត្រូវបានតុលាការខេត្តកណ្តាល សម្រេចឃុំខ្លួនដាក់ពន្ធនាគារហើយ ។ បើតាមលោក ជួន សុបញ្ញា អ្នកនាំពាក្យអយ្យការសាលាដំបូងខេត្តកណ្តាល បានថ្លែងប្រាប់អោយដឹងថា នៅរសៀលថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២១ លោក វ៉ាន់ សុបញ្ញា ចៅក្រមស៊ើបសួរបានសម្រេចចេញដីការឃុំខ្លួន ក្រុមឧក្រិដ្ឋជន ៥នាក់ពាក់ពន្ធ័បទល្មើស ជួញដូរ កែច្នៃ វេចខ្ចប់ និងដឹកជញ្ជូនគ្រឿងញៀនឆ្លងដែនទៅប្រទេសវៀតណាម ១០០គីឡូក្រាម ដាក់ពន្ធនាគារបណ្តោះអាសន្ន ។ បន្ទាប់ពីលោក សេង រិទ្ធី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកណ្តាល សម្រេចចោទប្រកាន់ពីបទ ” កែច្នៃ ជួញដូរ ដឹកជញ្ជូន និងរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន តាមមាត្រា ៣៩ មាត្រា៤០ ច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន ។ បើតាមរបាយការណ៌ពីសមត្ថកិច្ចបានអោយដឹងថា ប៉េសកម្ម ៣ថ្ងៃបង្ក្រាបលើទីតាំងកែច្នៃផលិតគ្រឿងញៀន៤ កន្លែងរបស់កម្លាំងសមត្ថកិច្ចជំនាញមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដែលមានការសហការចូលរួមពី ស្នងការដ្ឋាននគរបាលខេត្តកណ្តាល និងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដែលបានបើកកិច្ចប្រតិបត្តិការបង្ក្រាបក្រុមឧក្រិដ្ឋជន…

  • សារលិខិតរំលែកទុក្ខផ្ញើជូនលោកជំទាវ ឈរ ណារី ត្រាំង អ៉ីវតឹក ព្រមទាំងក្រុមគ្រួសារ

    សារលិខិតរំលែកទុក្ខផ្ញើជូនលោកជំទាវ ឈរ ណារី ត្រាំង អ៉ីវតឹក ព្រមទាំងក្រុមគ្រួសារ

    សារលិខិតរំលែកទុក្ខផ្ញើជូនលោកជំទាវ ឈរ ណារី ត្រាំង អ៉ីវតឹក ព្រមទាំងក្រុមគ្រួសារ៖

  • អាជ្ញាធររាជធានី កំពុងជីកស្តារប្រឡាយម័រ មានប្រវែងជាង៣គីឡូម៉ែត្រ ចាប់ពីស្ថានីយបូមទឹកលូ៥ ដល់ស្ថានីយបូមទឹកបឹងទំពុន

    អាជ្ញាធររាជធានី កំពុងជីកស្តារប្រឡាយម័រ មានប្រវែងជាង៣គីឡូម៉ែត្រ ចាប់ពីស្ថានីយបូមទឹកលូ៥ ដល់ស្ថានីយបូមទឹកបឹងទំពុន

    ភ្នំពេញ៖ បើទោះបីរាជធានីភ្នំពេញបាននឹងកំពុងរីករាលដាលនៃជម្ងឺកូវីដ-១៩ក៏ដោយ ក៏ប៉ុន្តែអាជ្ញាធររាជធានីភ្នំពេញនៅតែបន្តធ្វើសកម្មភាពស្តារនិងអភិវឌ្ឍមូលដ្ឋានរាជធានីដដែល មានន័យថា ដៃម្ខាងធ្វើការអភិវឌ្ឍនិងដៃម្ខាងទៀត បង្ការនិងទប់ស្កាត់ជម្ងឺកូវីដ-១៩។ ជាក់ស្តែង នៅពេលនេះ អាជ្ញាធររាជធានីភ្នំពេញ បាននឹងកំពុងជីកស្តារប្រឡាយម័រ នៅក្នុងភូមិសាស្រ្តភូមិម័រ សង្កាត់ដង្កោ ខណ្ឌដង្កោ មានប្រវែងជាង៣គីឡូម៉ែត្រ ដោយចាប់ពីស្ថានីយបូមទឹកលូ៥ ដល់ស្ថានីយបូមទឹកបឹងទំពុន ក្នុងសង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ ដើម្បីរំដោះការលិចលង់ ភូមិដ្ខានប្រជាពលរដ្ឋដោយជំនន់ទឹកភ្លៀងនារដូវវស្សានេះ។ លោក ម៉ៅ ប៊ុនធឿន ប្រធានមន្ទីរធនធានទឹកនិងឧតុនិយមរាជធានីភ្នំពេញ បានមានប្រសាសន៍ឱ្យដឹងនៅព្រឹកថ្ងៃទី០២មិថុនានេះថា ៖ក្រោមការណែនាំរបស់លោកឃួង ស្រេងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ក្រុមការងារនៃមន្ទីរធនធានទឹកនិងឧតុនិយមរាជធានីភ្នំពេញបាននឹងកំពុងធ្វើសកម្មភាពស្តារប្រឡាយម័រ ដោយចាប់ផ្តើមស្តារ កាលពីថ្ងៃទី១៨កុម្ភៈឆ្នាំ២០២១ និងគ្រោងបញ្ចប់នៅចុងខែសីហាឆ្នាំ២០២១ខាងមុខនេះ ដែលមានប្រវែងជាង៣គីឡូម៉ែត្រ ទទឺងចាប់ពី២០ម៉ែត្រទៅ៣០ម៉ែត្រ ចាប់ពីស្ថានីយបូមទឹកលូ៥ ដល់ស្ថានីយបូមទឹកបឹងទំពុន ។ លោក ម៉ៅ ប៊ុនធឿន បានបញ្ជាក់ផងដែរថា ប្រឡាយម័រនេះពិតជាមានតួនាទីយ៉ាងសំខាន់ក្នុងការរំដោះទឹកពីភូមិដ្ឋានប្រជាពលរដ្ឋ ដោយបានរំដោះទឹកភ្លៀងមួយផ្នែកខ្លះនៃខណ្ឌដង្កោ ខណ្ឌពោធិសែនជ័យនិងខណ្ឌមានជ័យ ។ គិតមកដល់ពេលនេះប្រឡាយម័រ សម្រេចបានប្រវែង១៥៥២ម៉ែត្រហើយ ស្មើនឹង៥១ភាគរយ៕

  • សហព័ន្ធស្រូវអង្ករពន្យល់ពីមូលហេតុនៃការធ្លាក់ចុះនាំចេញអង្ករក្នុងរយៈពេល៥ខែដើមឆ្នាំ២០២១ បើធៀបទៅនឹងឆ្នាំមុន

    សហព័ន្ធស្រូវអង្ករពន្យល់ពីមូលហេតុនៃការធ្លាក់ចុះនាំចេញអង្ករក្នុងរយៈពេល៥ខែដើមឆ្នាំ២០២១ បើធៀបទៅនឹងឆ្នាំមុន

    សហព័ន្ធស្រូវអង្ករបានឲ្យដឹងថា ដោយសារវិបត្តិកូវីដ-១៩ ដែលប៉ះពាល់ដល់ចរន្តនៃលំហូរពាណិជ្ជកម្ម និងវិស័យផ្សេងដែលគាំទ្រដល់ការធ្វើពាណិជ្ជកម្មអន្តរជាតិ ជាអាទិ កង្វះកុងតែន័រ និងការឡើងថ្លៃដឹកជញ្ជូនផ្លូវឆ្ងាយតាមសមុទ្រ ជាពិសេសទៅសហគមន៍អឺរ៉ុប បានធ្វើឲ្យបរិមាណនៃការនាំអង្ករចេញ ជារួមបានធ្លាក់ចុះជាង៣៤% ហើយទៅផ្សារដែលប៉ះពាល់ធំជាងគេង គឺទីផ្សារសហគមន៍អឺរ៉ុបដែលធ្លាប់កាន់កាប់ចំណែកនៃការនាំចេញសរុបជាង៣៤%ប្រហែលគ្នាទៅនឹងទីផ្សារប្រទេសចិន ដែលមានចំនួន៣៨%ក្នុងរយៈពេល៥ខែដូចគ្នាក្នុងឆ្នាំ២០២០ ហើយគិតជាបរិមាណគឺជាង១២ម៉ឺនតោនក្នុងរយៈពេល៥ខែនៃឆ្នាំ២០២០ មកនៅត្រឹមតែ៦ម៉ឺនតោន ឬជាង២៥%ប៉ុណ្ណោះនៃការនាំចេញសរុបក្នុង៥ខែឆ្នាំ២០២១។ ក្រៅពីនោះ ការនាំចេញទៅប្រទេសផ្សេងៗដូចជាសហរដ្ឋអាមេរិក ក៏បានធ្លាក់ចុះជាពីជាង២ពាន់តោនមកត្រឹមជាង២០០តោនផងដែរ។ សហពន្ធ័បានបន្តថា ចំពោះតម្លៃនៃការដឹកជញ្ជូន នៅក្នុងត្រីមាសទី១នៃឆ្នាំ២០២០ តម្លៃសម្រាប់កុងតែន័រ២០ហ្វីត ពីតំបន់អាស៊ីអាគ្នេយ៍ទៅសហគមន៍អឺរ៉ុប មិនលើសពី១ពាន់៥០០ដុល្លារអាមេរិកនោះទេ ប៉ុន្តែក្នុងត្រីមាសទី១ឆ្នាំ២០២១ បានកើនឡើងរហូតដល់ជិត៨ពាន់ដុល្លារក្នុងមួយកុងតែន័ស២០ហ្វីត។ តម្លៃនៅការដឹកជញ្ជូនទៅកាន់សហរដ្ឋអាមេរិក បានកើនឡើងពីជាង២ពាន់៥០០ដុល្លារទៅ១ម៉ឺន៤ពាន់ដុល្លារក្នុងមួយកុងតែន័រចំណុះ២០ហ្វីត ហើយបន្តកើនឡើងនៅក្នុងខែមិថុនានេះទៀត។ យោងតាមសហពន្ធ័ស្រូវអង្ករបានឲ្យដឹងថា ក្នុងរយៈពេល៥ខែ ដើមឆ្នាំ២០២១នេះ កម្ពុជាបានសម្រេចការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ៤៧ប្រទេស ក្នុងបរិមាណសរុប២៣ម៉ឺន៣ពាន់៣១តោន ដែលគិតជាទឹកប្រាក់ទទួលបាន១៦៦លាន៨សែន១ម៉ឺនដុល្លារសហរដ្ឋអាមេរិក។ ក្នុងចំណោមនោះ បរិមាណអង្ករសរុបជាង១២ម៉ឺនតោន ឬ ជិត៥២% ត្រូវបាននាំទៅកាន់ប្រទេសចិនរួមទាំង ហុងកុង និង ម៉ាកាវ ដែលគិតជាទឹកប្រាក់ ចំនួន ៧៧លាន៥សែន២ម៉ឺនដុល្លារសហរដ្ឋអាមេរិក។សម្រាប់ខែឧសភាឆ្នាំ២០២១ កម្ពុជាបាននាំចេញអង្ករបានចំនួន៤ម៉ឺន៥៣៦តោន ដោយទទួលបានទឹកប្រាក់២៦លាន៧សែន១ម៉ឺនដុល្លារអាមេរិក។ ទីផ្សារធំជាងគេគឺប្រទេសចិន៤០% ប្រទេសនៅទ្វីបអឺរ៉ុប៣០% ទីផ្សារប្រទេសអាស៊ានជិត១២% និងទីផ្សារបណ្ដាប្រទេសផ្សេងៗមានជិត១៨%។ រីឯប្រភេទអង្ករនាំចេញក្នុងខែឧសភា មានអង្ករក្រអូបនាំចេញបាន៧៤%…

  • ករណីអគ្គិភ័យឆាបឆេះផ្ទះមួយខ្នង ខូចខាតសម្ភារជាច្រើន និងទឹកប្រាក់ប្រមាណ២ម៉ឺនដុល្លារ នៅភូមិជ្រី សង្កាត់យក្ខឡោម ក្រុងបានលុង

    ករណីអគ្គិភ័យឆាបឆេះផ្ទះមួយខ្នង ខូចខាតសម្ភារជាច្រើន និងទឹកប្រាក់ប្រមាណ២ម៉ឺនដុល្លារ នៅភូមិជ្រី សង្កាត់យក្ខឡោម ក្រុងបានលុង

    រតនគិរី ៖ នាព្រឹកថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង០៧និង០៥នាទី មានករណីអគ្គិភ័យឆាបឆេះ ផ្ទះធ្វើអំពីឈើប្រក់ដំបូលក្បឿង ជញ្ជាំងក្ដារ មានទំហំ ៧ម x ៨ម នៅចំនុចភូមិជ្រី សង្កាត់យក្ខឡោម ក្រុងបានលុង។ ករណីអគ្គីភ័យឆាបឆេះផ្ទះខាងលើ ត្រូវបានប្រើប្រាស់ឡានទឹក របស់ស្នងការដ្ឋាននគរបាលខេត្ត អស់ចំនួន០៣ឡានទើបរលត់។ តាមការបញ្ជាក់ពីរដ្ឋបាលក្រុងបានលុងបានអោយដឹងថា មូលហេតុដែលបង្កអោយកើតមានអគ្គីភ័យឆាបឆេះផ្ទះខាងលើនេះ គឺបណ្ដាលមកពី ឆ្លងចរន្តអគ្គីសនី។ សូមបញ្ជាក់ផងដែរថា ករណីអគ្គិភ័យឆាបឆេះផ្ទះខាងលើ ខូចខាតសម្ភាររួមមាន៖ អត្តសញ្ញាណប័ណ្ណ ចំនួន០២ សំបុត្រកំណើត ចំនួន០៤ ប្លង់ដី ចំនួន០២ តុធ្នង់ ចំនួន០២ គ្រែប្រអប់ ចំនួន០១ ថូផ្កា ចំនួន០២ កង្ហារ ចំនួន០២ និងប្រាក់ ចំនួន២០.០០០ដុល្លារ ៕ ដោយ គតិ យុត្ត