Category: ព័ត៌មានសង្គម

  • សម្តេចប្រធានព្រឹទ្ធសភា អញ្ជើញគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម ត្រាំ អុីវតឹក

    សម្តេចប្រធានព្រឹទ្ធសភា អញ្ជើញគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម ត្រាំ អុីវតឹក

    ភ្នំពេញ ៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២១ បានអញ្ជើញគោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ត្រាំ អុីវតឹក ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស ដែលបានទទួលមរណភាព កាលពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង ១៤:២៥នាទី ក្នុងជន្មាយុ៧៣ឆ្នាំ ដោយរោគាពាធ។ សពរបស់ឯកឧត្តមបានតម្កល់ធ្វើបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនា នៅភូមិគ្រឹះរបស់ ឯកឧត្តម ដែលស្ថិតនៅផ្ទះលេខ៣៦ ផ្លូវ២៨៥ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ដោយ / គ្រី សម្បត្តិ

  • ស្លាប់ ៤នាក់ និងរបួស ៣១នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី០២ ខែមិថុនាម្សិលមិញ

    ស្លាប់ ៤នាក់ និងរបួស ៣១នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី០២ ខែមិថុនាម្សិលមិញ

    ភ្នំពេញ៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិឱ្យយដឹងថា នៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន១១លើក បណ្ដាលឱ្យមនុស្សស្លាប់៤នាក់ និងរបួសធ្ងន់ស្រាល៣១នាក់។ របាយការណ៍ដដែលបញ្ជាក់ថា មូលហេតុដែលបណ្ដាលឲ្យកើតមានគ្រោះថ្នាក់ចរាចរណ៍ រួមមាន៖ ល្បឿន, មិនគោរពសិទ្ធិ, មិនប្រកានស្តាំ, បត់គ្រោះថ្នាក់, និងកត្តាយាន៕ ដោយ/ ឆៃហួត

  • ក្រុមការងារសរសេរសៀវភៅ “ការគ្រប់គ្រងមន្ត្រីនគរបាលជាតិកម្ពុជា” ប្រជុំកែសម្រួលជំពូក ស្តីពីការបាត់បង់សមត្ថភាពវិជ្ជាជីវៈ និងការផ្តល់អត្ថប្រយោជន៍នៅពេលមរណភាពរបស់មន្រ្តីនគរបាលជាតិ

    ក្រុមការងារសរសេរសៀវភៅ “ការគ្រប់គ្រងមន្ត្រីនគរបាលជាតិកម្ពុជា” ប្រជុំកែសម្រួលជំពូក ស្តីពីការបាត់បង់សមត្ថភាពវិជ្ជាជីវៈ និងការផ្តល់អត្ថប្រយោជន៍នៅពេលមរណភាពរបស់មន្រ្តីនគរបាលជាតិ

    ដីឥដ្ឋ៖ នៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២១ ក្រុមការងារសរសេរសៀវភៅស្តីពីការគ្រប់គ្រងមន្ត្រីនគរបាលជាតិកម្ពុជា បានបើកកិច្ចប្រជុំ ដើម្បីកែសម្រួលជំពូក ស្តីពីការបាត់បង់សមត្ថភាពវិជ្ជាជីវ:និងអត្ថប្រយោជន៍នៅពេលមរណភាពរបស់មន្ត្រីនគរបាលជាតិ ក្រោមការដឹកនាំរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក សាស្ត្រាចារ្យ ស៊ូ សុផាន អនុប្រធានបណ្ឌិត្យសភានគរបាលកម្ពុជានិងជាប្រធានក្រុមការងារ។ ក្នុងឱកាសនោះ អង្គប្រជុំបានដំណើរការពិនិត្យកែសម្រួលលើជំពូកស្ដីពី “ការបាត់បង់សមត្ថភាពវិជ្ជាជីវៈនិងការផ្តល់អត្ថប្រយោជន៍នៅពេលមរណភាពរបស់មន្រ្តីនគរបាលជាតិ” ដែលជំពូកនេះ ត្រូវបានដឹកនាំសរសេរដោយឯកឧត្តម ឧត្តមសេនីយ៍ឯក ប៉ែន ចាន់ថុល ជាប្រធានក្រុមការងារ ទទួលរៀបចំស្រាវជ្រាវខ្លឹមសារលើផ្នែកនេះ។ បន្ទាប់ពីបានពិនិត្យខ្លឹមសារយ៉ាងយកចិត្តទុកដាក់ ឯកឧត្តម ស៊ូ សុផាន ជាប្រធានអង្គប្រជុំបានធ្វើការកែសម្រួលខ្លឹមសារមួយចំនួន ដើម្បីឲ្យមានភាពត្រឹមត្រូវនិងឱ្យស្របតាមទិដ្ខភាពច្បាប់និងបទពិសោធនជាក់ស្ដែង។ ជាចុងបញ្ចប់ ឯកឧត្តមប្រធានអង្គប្រជុំ បានណែនាំនូវកិច្ចការមួយចំនួន ដូចខាងក្រោម៖១- ត្រូវប្រុងប្រយត្នគ្រប់ឃ្លា គ្រប់ល្បះក្នុងការសរសេរ ដូចជាអក្ខរាវិរុទ្ធ ទម្រង់ វេយ្យាករណ៍ ជាដើម។២- ត្រូវយកឯកសារនេះទៅត្រួតពិនិត្យឱ្យបានច្បាស់លាស់ឡើងវិញ ដើម្បីឲ្យខ្លឺមសារដែលមិនទាន់កែសម្រួល ស្របតាមលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ។៣- ក្រុមការងារនេះត្រូវបញ្ចប់ការសរសេរនេះ ដោយទទួលបានលទ្ធផលល្អប្រសើរ៕ដោយ -រ៉ាវុធ

  • លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន មានប្រសាសន៍ថា ការបាត់បង់ឯកឧត្តម ត្រាំ អ៊ីវតឹក

    លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន មានប្រសាសន៍ថា ការបាត់បង់ឯកឧត្តម ត្រាំ  អ៊ីវតឹក

    លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន មានប្រសាសន៍ថា ការបាត់បង់ឯកឧត្តម ត្រាំ អ៊ីវតឹក គឺជាការបាត់បង់ ឥស្សរជនឆ្នើមមួយរូប ក្នុងកិច្ចការបម្រើជាតិមាតុភូមិ ៕

  • ក្រសួងមហាផ្ទៃ អំពាវនាវឲ្យប្រជាពលរដ្ឋប្រុងប្រយ័ត្នល្បិចបោកប្រាស់តាមរយៈកម្មវិធី មូលនិធិសុខុមាលភាពកូកា-កូឡា

    ក្រសួងមហាផ្ទៃ អំពាវនាវឲ្យប្រជាពលរដ្ឋប្រុងប្រយ័ត្នល្បិចបោកប្រាស់តាមរយៈកម្មវិធី មូលនិធិសុខុមាលភាពកូកា-កូឡា

    នាយកដ្ឋានព័តត៌មានវិទ្យាក្រសួងមហាផ្ទៃ បានឲ្យដឹងថា នាព្រលប់ថ្ងៃទី២មិថុនាឆ្នាំ២០២១ ក្រុមការងារបច្ចេកទេសបានសង្កេតឃើញនូវសារចែករំលែកបន្តក្នុងកម្មវិធីបណ្តាញសង្គម តួយ៉ាងកម្មវិធី Facebook Messenger និងកម្មវិធី WhatsApp ស្តីអំពីកម្មវិធីឈ្នះរង្វាន់ប្រាក់ ២០ម៉ឺនរៀល ពីក្រុមហ៊ុនកូកាកូឡា ដោយគ្រាន់តែធ្វើការឆ្លើយសំណួរស្ទង់មតិ និងចែករំលែកតំណភ្ជាប់ទៅកាន់មិត្តភក្តិ។ ក្រុមការងារបច្ចេកទេសនៃនាយកដ្ឋានព័ត៌មានវិទ្យា បានបញ្ជាក់ថាថា កម្មវិធីខាងលើនោះ គឺជាល្បិចបោកប្រាស់របស់ជនខិលខូច ក្នុងគោលបំណងខាងក្រោម ធ្វើការអូសទាញជនរងគ្រោះចូលទៅកាន់តំណភ្ជាប់ (Link) ដែលជាគេហទំព័រក្លែងបន្លំ, ធ្វើការបញ្ឆោតជនរងគ្រោះឆ្លើយសំណួរ ដើម្បីទទួលបានរង្វាន់, និង ធ្វើការបញ្ឆោតជនរងគ្រោះចែករំលែកតំណភ្ជាប់ទៅកាន់មិត្តភក្តិ ដោយផ្តល់សិទ្ធគេហទំព័រខិលខូចនោះ ដំណើរការកម្មវិធីផ្ញើសាររបស់ជនរងគ្រោះ តួយ៉ាងកម្មវិធី Facebook Messenger ឬកម្មវិធី WhatsApp និងធ្វើការចែករំលែកតំណភ្ជាប់ខាងលើដោយស្វ័យប្រវត្តិ ទៅកាន់មិត្តភក្តិទាំងអស់របស់ជនរងគ្រោះ (Contact List)។ លើសពីចំណុចដែលបានរៀបរាប់ខាងលើ ជនខិលខូចក៏អាចប្រើប្រាស់យុទ្ធនាការនោះ ក្នុងគោលបំណងផ្សេងៗ ដូចជា ប្រើប្រាស់គេហទំព័រក្លែងបន្លំ ឆបោកលួចយកព័ត៌មានគណនីជនរងគ្រោះ ឧទាហរណ៍ គណនីអ៊ីនធឺណិត ឬគណនីធនាគារ និង ប្រើប្រាស់គេហទំព័រក្លែងបន្លំ ធ្វើការចម្លងមេរោគជាដើម។នាយកដ្ឋានព័ត៌មានវិទ្យា ក្រសួងមហាផ្ទៃបានអំពាវនាវឲ្យប្រជាពលរដ្ឋបញ្ឈប់ការចែករំលែក ការចុចលើតំណភ្ជាប់ ជៀសវាងនូវបញ្ហាដូចបានរៀបរាប់ខាងលើ។

  • បើករថយន្តឆ្លងផ្លូវ ទៅបុកម៉ូតូកង់បីក្រឡាប់ផ្ងារជើងម្ខាង ភាគីសងខាងជជែកយកត្រូវរៀងខ្លួន

    បើករថយន្តឆ្លងផ្លូវ ទៅបុកម៉ូតូកង់បីក្រឡាប់ផ្ងារជើងម្ខាង ភាគីសងខាងជជែកយកត្រូវរៀងខ្លួន

    ភ្នំពេញ ៖ ស្ត្រីម្នាក់បើករថយន្តtoyota prius មួយគ្រឿងឆ្លងផ្លូវមិនប្រយ័ត្នជ្រុលទៅបុកម៉ូតូកង់បីឥណ្ឌាមួយគ្រឿងពីចំហៀងបណ្ដាលឱ្យក្រឡាប់ផ្ងារជើងម្ខាងរងការខូចខាតយ៉ាងដំណំភាគីទាំងពីរជជែកគ្នាយកត្រូវរៀងៗខ្លួន។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង០២ យប់រំលងអាធ្រាតឈានចូលថ្ងៃទី០៣ ខែមិថុនាឆ្នាំ២០២១ នៅចំណុចផ្សារក្រមួនតាមបណ្ដោយផ្លូវ ១០០៧ កែងនឹងផ្លូវ ១៩៧៤ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខរាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញស្ត្រីម្នាក់បើករថយន្តមួយគ្រឿងម៉ាកtoyota prius ពណ៌ឈាមជ្រូកពាក់ស្លាកលេខភ្នំពេញ2AS-1643ធ្វើដំណើរតាមដងផ្លូវ ១៩៧៤ទិសដៅពីកើតទៅលិចដល់ចំណុចកើតហេតុខាងលើបានជ្រុលចង្កូតទៅបុកម៉ូតូកង់បីឥណ្ឌាមួយគ្រឿងពណ៌ពាក់ស្លាកលេខភ្នំពេញ1IR-9274 បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្ដោយផ្លូវ ១០០៧ ទិសដៅពីត្បូងទៅជើង ចំហៀងខាងក្រោយផ្នែកខាងស្ដាំពេញទំហឹងបណ្ដាលឱ្យក្រឡាប់ផ្ងារជើងម្ខាង រងការខូចខាតយ៉ាងដំណំ ចំណែកអ្នកបើកម៉ូតូកង់បីរងរបួសស្រាល។ភ្លាមៗនោះភាគីទាំងពីរបានជជែកគ្នាយកត្រូវរៀងៗខ្លួន។ ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានឲ្យភាគីទាំងពីរធ្វើការសម្របសម្រួលគ្នាអស់រយៈពេលជិត ១ម៉ោងនៅមិនត្រូវគ្នាទើបសមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញឲ្យចុះមកធ្វើការវាស់វែង ខណ:ដែលសមត្ថកិច្ចជំនាញចុះមកដល់រៀបនឹងធ្វើការវាស់វែងស្រាប់តែភាគីទាំងពីរបានសម្របសម្រួលគ្នាបញ្ចប់រឿង ដោយយកទៅជួសជុលរៀងៗខ្លួនតែម្តង៕ដោយ ៖ ជីម ភារ៉ា

  • ឧត្តមសេនីយ៍ទោ សោម ស៊ុន នាំយកអំណោយឯកឧត្តម ហ៊ុន ម៉ាណែត ជូនគ្រួសារយោធិនទទួលមរណភាពដោយខ្យល់កន្រ្តាក់រលំផ្ទះសង្កត់នៅខេត្តកំពង់ធំ

    ឧត្តមសេនីយ៍ទោ សោម ស៊ុន នាំយកអំណោយឯកឧត្តម ហ៊ុន ម៉ាណែត ជូនគ្រួសារយោធិនទទួលមរណភាពដោយខ្យល់កន្រ្តាក់រលំផ្ទះសង្កត់នៅខេត្តកំពង់ធំ

    ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ រួមទាំងក្រុមការងារបានចុះសួសុខទុក្ខនិងនាំយកអំណោយរបស់ឯកឧត្តមឧត្តមសេនីយ៍ឯក អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងលោកជំទាវ ចូលរួមរំលែកទុក្ខជាមួយគ្រួសារយោធិននៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ទទួលរងគ្រោះដោយខ្យល់កន្រ្តាក់ រលំផ្ទះសង្កត់លើម្តាយនិងកូន បណ្តាលឲ្យស្លាប់នៅក្រោមគំនរឈើ ក្រោមផ្ទះ។ សូមបញ្ជាក់ថា នៅរសៀលថ្ងៃទី 2 ខែមិថុនាឆ្នាំ 2021 ភ្លៀងនិងខ្យល់កន្រ្តាក់បានបណ្តាលឲ្យផ្ទះប្រជាពលរដ្ឋ ជាច្រើនខ្នងត្រូវបានរលំបាក់ដល់ដី ក្នុងនោះគ្រួសារយោធិនមួយរូប ត្រូវបានទទួលមរណភាពដោយផ្ទះរលំសង្កត់លើ រួមជាមួយកូន និងបងប្អូនចំនួន 2 នាក់ទៀតត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ នៅភូមិអាត់ស៊ូ ឃុំជ័យស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។ ក្នុងថ្ងៃនេះដែរ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបន្តទៅចូលរួមបុណ្យសពលោកស្រីណាន លីន អាយុ 35 ឆ្នាំ ជាគ្រួសារ លោកនាយចំណង់មឿន ឃឿន នៅក្នុងអង្គភាពកងការពារនៃបញ្ជការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ។ ថ្នាក់ដឹកនាំបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បាននាំយកនូវអំណោយរបស់ ឯកឧត្តមហ៊ុន ម៉ាណែត និងលោកជំទាវ ជួយឧបត្ថម្ភគ្រួសារយោធិនរងគ្រោះ មានអង្ករចំនួន 50 គីឡូក្រាម មី ត្រីខចំទឹកត្រី ទឹកសុទ្ធ និងងថវិកាមួយចំនួនផងដែរ…

  • ភ្លៀង និងខ្យល់កន្ត្រាក់ ធ្វើឲ្យមនុស្សស្លាប់ និងរបួស ព្រមទាំងបំផ្លាញទ្រព្យសម្បត្តិជាច្រើននៅខេត្តកំពង់ធំ

    ភ្លៀង និងខ្យល់កន្ត្រាក់ ធ្វើឲ្យមនុស្សស្លាប់ និងរបួស ព្រមទាំងបំផ្លាញទ្រព្យសម្បត្តិជាច្រើននៅខេត្តកំពង់ធំ

    ភ្លៀងនិងខ្យល់កន្រ្តាក់ បានធ្វើឲ្យស្ត្រីម្នាក់បានបាត់បង់ជីវិតយ៉ាងអាណោចអាធ័ម និងបង្ករឱ្យមនុស្ស៣នាក់ផ្សេងទៀតរងរបួសធ្ងន់ នៅក្នុងស្រុកកំពង់ស្វាយ ខេត្តកំពង់ធំនៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២១។ បច្ចុប្បន្នសាកសពប្រគល់ជូនសាច់ញាតិយកធ្វើបុណ្យតាមប្រពៃណី ចំណែកអ្នករងរបួសកំពុងបញ្ជូនទៅព្យាបាលនៅ មន្ទីរពេទ្យខេត្តសៀមរាប។ យោងតាមការឱ្យដឹងពីអាជ្ញាធរមូលដ្ឋាន គ្រោះមហន្តរាយធម្មជាតិ បានសម្លាប់គោ១ក្បាល និងបំផ្លាញផ្ទះសម្បែងព្រមទាំងទ្រព្យសម្បត្តិជាច្រើនក្នុងនោះផ្ទះប្រជាពលរដ្ឋរលំទាំងស្រុង របើកដំបូល និងខូចខាតចំនួន ៤៣ខ្នង នៅក្នុងឃុំជ័យ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ៕

  • សមាគមនារីកម្ពុជាដើម្បីសន្ដិភាព និងអភិវឌ្ឍន៍ សាខាខេត្តរតនគិរីផ្តល់ការលើកទឹកចិត្តដល់ជនរងគ្រោះ ដោយការរំលោភដោយឪពុកចិត្តតិរច្ឆាន

    សមាគមនារីកម្ពុជាដើម្បីសន្ដិភាព និងអភិវឌ្ឍន៍ សាខាខេត្តរតនគិរីផ្តល់ការលើកទឹកចិត្តដល់ជនរងគ្រោះ ដោយការរំលោភដោយឪពុកចិត្តតិរច្ឆាន

    រតនគិរី៖ លោកជំទាវ ញាន ទិត្យចិន្ដា អភិបាលរងខេត្តរតនគិរី និងជាប្រធានសមាគមនារីកម្ពុជាដើម្បីសន្ដិភាព និងអភិវឌ្ឍន៍ សាខាខេត្តរតនគិរី ព្រមទាំងក្រុមការងារ នាព្រឹកថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២១នេះ បានអញ្ជើញចុះសាកសួរសុខទុក្ខកុមារី រងគ្រោះដោយការរំលោភបំពានរាងកាយដោយឪពុកចិត្តតិរច្ឆាន នៅក្នុងស្រុកកូនមុំ ខេត្តរតនគិរី។ ក្នុងឱកាសនោះ លោកជំទាវបាននាំយកអំណោយជូនគ្រួសារកុមារី រួមមាន៖ អង្ករ២៥គីឡូក្រាម មី១កេះទឹកត្រី១យួរ ត្រីខ១យួរ ទឹកស៊ីអ៊ីវ១យួរ និងសម្លៀកបំពាក់២ឈុត ព្រមទាំងថវិកាមួយចំនួនទៀតផងដែរ។ សូមបញ្ជាក់ថា ជនសង្ស័យជាឪពុកឈ្មោះ ស្រី សាវឿន អាយុ៤៥ឆ្នាំ ត្រូវបានសមត្ថកិច្ចនគរបាលឃាត់ខ្លួន កាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១កន្លងទៅ ស្ថិតនៅក្នុងភូមិ-ឃុំកើតហេតុខាងលើ ហើយកំពុងចាត់ការតាមនីតិវិធីនៃច្បាប់ដោយសម្ត្ថកិច្ច៕ដោយ គតិ យុត្ត

  • រដ្ឋបាលរាជធានីភ្នំពេញ ចាប់ផ្តើមសាងសង់ប្រព័ន្ធបង្ហូរទឹកកខ្វក់ នៅភាគខាងត្បូងរាជធានីភ្នំពេញ

    រដ្ឋបាលរាជធានីភ្នំពេញ ចាប់ផ្តើមសាងសង់ប្រព័ន្ធបង្ហូរទឹកកខ្វក់ នៅភាគខាងត្បូងរាជធានីភ្នំពេញ

    រដ្ឋបាលសាលារាជធានីភ្នំពេញ នៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២១ បានជូនដំណឹងពីការចាប់ផ្តើមសាងសង់ប្រព័ន្ធបង្ហូរទឹកកខ្វក់ នៅភាគខាងត្បូងរាជធានីភ្នំពេញ។ យោងតាមសេចក្តីជូនដំណឹងនេះ ដំណើរការអភិវឌ្ឍន៍ប្រព័ន្ធបង្ហូរទឹកនេះ គ្រោងបញ្ចប់នៅពាក់កណ្តាលខែវិច្ឆិកា ឆ្នាំ២០២៣។ សូមបញ្ជាក់ថាគម្រោងអភិវឌ្ឍន៍ប្រព័ន្ធបង្ហូរទឹកកខ្វក់ នៅភាគខាងត្បូងរាជធានីភ្នំពេញនេះ នឹងដំណើរការអនុវត្តលើគម្រោងសំខាន់ៗចំនួន៤រួមមាន៖ទី១៖ ចាក់បំពេញដីទំហំប្រមាណ ៣ហិកតា ជាប់មហាវិថីអ្នកឧកញ៉ាមហាភក្តីសប្បុរិសភោគាធិបតី ហ៊ុន នាង នៅសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ដើម្បីសាងសង់ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ជើងឯក។ ទី២៖ សាងសង់ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ជើងឯក ដែលមានសមត្ថភាពចម្រុះទឹកកខ្វក់បានចំនួន ៥,០០០ម៉ែត្រគូបក្នុងមួយថ្ងៃ។ ទី៣៖ សាងសង់សំណង់ និងបំពាក់ម៉ូទ័របូមទឹកកខ្វក់ នៅជាប់អាងបង្ហូរទឹកបូមចេញពីស្ថានីយបូមទឹកបឹងត្របែក។ ទី៤៖ ចាក់ដីសាងសង់ផ្លូវសម្រាប់ថែទាំប្រឡាយប្រវែង ១.៧គីឡូម៉ែត្រ ទទឹង ១០ម៉ែត្រ និងក្រាលកៅស៊ូ អាស្វាល់ទទឹង ៧ម៉ែត្រ ដើម្បីជីកដាក់បំពង់លូដែកទំហំ ០.៣០ម៉ែត្រ ប្រវែង ១.៨៤គីឡូម៉ែត្រ ពីសំណង់បូមទឹកកខ្វក់មកស្ថានីយប្រព្រឹត្តកម្ម៕