-
ថ្នាក់ដឹកនាំខេត្តកណ្តាល ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ទៅចែកជូនប្រជាពលរដ្ឋរងគ្រោះ ដោយអគ្គិភ័យចំនួន ៣គ្រួសារ

ខេត្តកណ្តាល៖នៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១ ប្រតិភូសាខាកាកបាទក្រហមកម្ពុជាខេត្ត ដឹកនាំដោយលោកស្រី ខុន លក្ខិណា សមាជិកាគណៈកម្មាធិការសាខា តំណាងឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ទៅចែកជូនប្រជាពលរដ្ឋរងគ្រោះដោយអគ្គិភ័យឆេះផ្ទះ ចំនួន ៣គ្រួសារ នៅឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល ។ មានមតិសំណេះសំណាលនាឱកាសនោះ លោកស្រី ខុន លក្ខិណា បានពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដោយក្ដីនឹករលឹក និងក្តីអាណិតអាសូរជាទីបំផុត ។ លោកស្រីបានបន្តថា កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធាន សម្ដេចតែងគិតគូរជានិច្ចអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋទូទៅនៅគ្រប់ពេលវេលា និងថែមទាំងបានណែនាំជាប្រចាំ ដល់មន្រ្តីនៅថ្នាក់មូលដ្ឋានទាំងអស់ ត្រូវពិនិត្យមើលពីជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ព្រមទាំងចុះសុខទុក្ខដល់ជនងាយរងគ្រោះ និងជនរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ ដោយមិនប្រកាន់ពូជសាសន៍ សាសនា ឬនិន្នាការនយោបាយឡើយ ។ ទន្ទឹមនឹងនោះលោកស្រី ខុន…
-
អភិបាលខណ្ឌច្បារអំពៅ លោក ចេង មុនីរ៉ា ចែកថវិកា និងអង្ករដល់កម្លាំងសណ្តាប់ធ្នាប់ខណ្ឌ

ភ្នំពេញ៖ នៅរសៀលថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២១ លោកចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ បានជួបសំណេះសំណាលនិងចែកអំណោយដល់កងកម្លាំងសណ្តាប់ខណ្ឌជាង៥០នាក់ ក្នុងម្នាក់ៗទទួលបានអង្ករ៣០គីឡូក្រាម ថវិកា ៥ម៉ឺនរៀល ។ ក្នុងពិធីនេះលោកអភិបាលខណ្ឌបានកោតសរសើរដល់កងកម្លាំងសណ្តាប់ធ្នាប់ខណ្ឌដែលបានរួមចំណែកយ៉ាងសកម្មក្នុងកិច្ចការងារពង្រឹងសន្តិសុខ ចុះរៀបចំសណ្តាប់ធ្នាប់ សម្អាត់បរិស្ថាន អនាម័យ សម្រួលចរាចរ និងចូលរួមសហការអនុវត្តច្បាប់ចរាចរ ត្រួតពិនិត្យអាវុធជាតិផ្ទុះ ។ ជាមួយគ្នានេះដែរលោកអភិបាលខណ្ឌបានជំរុញអោយកម្លាំង សណ្តាប់ខណ្ឌត្រូវមានសាមគ្គីភាពផ្ទៃក្នុងល្អ បន្តអនុវត្តការងារពង្រឹងសន្តិសុខ ចុះរៀបចំសណ្តាប់ធ្នាប់ បរិស្ថានអនាម័យ អោយប្រសើរឡើងថែមទៀត ជាពិសេសក្នុងពេលដែលជីងឺ កូវីដ-១៩ កំពុងតែគំរាម កំហែងសុខភាពប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញ ដូច្នេះសូមអោយកម្លាំងសណ្តាប់ធ្នាប់ខណ្ឌត្រូវចូលរួមសហការជាមួយកម្លាំងកងរាជអាវុធហត្ថខណ្ឌ និងកម្លាំងនគរបាលខណ្ឌ ការពារសន្តិសុខ សណ្តាប់ នៅតាមគោលដៅនិងផ្លាស់ប្តូវេនគ្នាប្រចាំការ ជាពិសេសហាមដាច់ខាតពាក់ព័ន្ធនិងគ្រឿងញៀន បើមានកម្លាំងណាម្នាក់ជាប់ពាក់ព័ន្ធជាមួយគ្រឿងញៀនហើយមិនអត់ឱនអោយដាច់ខាត ៕ សណ្តោស
-
ជនជាតិវៀតណាម ១៨នាក់ត្រូវបានបណ្ដេញចេញ និងហាមចូលប្រទេសកម្ពុជារយៈពេល ៣ឆ្នាំ

អគ្គនាយកដ្ឋានអន្តោប្រវេសន៍បានឲ្យដឹងថា វេលាម៉ោង ១១និង២០នាទី ថ្ងៃទី១មិថុនាឆ្នាំ២០២១ ស្នាក់ការត្រៀមបណ្តេញចេញខេត្តព្រះសីហនុ នៃនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានសហការជាមួយ ប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិព្រែកចាក ខេត្តកំពត ធ្វើការបណ្តេញចេញពីកម្ពុជា ជនបរទេសសញ្ជាតិវៀតណាមចំនួន១៨នាក់ តាមប្រកាសរបស់ក្រសួងមហាផ្ទៃ ទៅប្រទេសដើមវិញ។ ក្នុងការបណ្ដេញចេញនៅ ក្រសួងមហាផ្ទៃក៏បានប្រថាប់ត្រាហាមចូលកម្ពុជារយៈពេល ៣ឆ្នាំផងដែរ។ ជនបរទេសទាំង ១៨នាក់នោះ ត្រូវគេរាយការណ៍ថា ត្រូវបានស្នាក់ការត្រៀមបណ្តេញចេញខេត្តព្រះសីហនុ ទទួលពីស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ និងកោះកុង ពាក់ព័ន្ធបទល្មើស លួចស្នាក់នៅខុសច្បាប់ ពោលគឺគ្មានលិខិតឆ្លងដែន, ខ្លះទៀតឆ្លងដែនខុសច្បាប់ ដោយគ្មានលិខិតឆ្លងដែន និងមិនប្រថាប់ត្រា និងល្មើសបំរាមបិទខ្ទប់របស់រដ្ឋបាលខេត្តជាដើម៕
-
កម្ពុជាទទួលបានចំណូលជាង ២ពាន់លានដុល្លារ ពីការនាំចេញស្រូវ អង្ករ និងកសិផលក្រៅពីស្រូវ-អង្ករ ក្នុងរយៈពេល ៥ខែដើមឆ្នាំ២០២១

យោងតាមរដ្ឋមន្ត្រីក្រសួងកសិកម្មលោកវេង សាខុន បានឲ្យដឹងថា ក្នុងរយៈពេល៥ខែដើមឆ្នាំ២០២១ តម្លៃសរុបប៉ាន់ស្មាននៃការនាំចេញកសិផលដោយផ្អែកតាមវិក័យបត្ររបស់អ្នកនាំចេញ មានចំនួន២ប៊ីលាន២៣៥លាន៥សែន៨ម៉ឺន២ពាន់៧៣៦ ដុល្លាអាមេរិក។ ក្នុងនោះការនាំចេញអង្ករមានចំនួន ១៩៦លាន៩សែន១ម៉ឺន១ពាន់១៩៥ដុល្លាអាមេរិក , ការនាំចេញស្រូវមានចំនួន ២៣៩លាន៥ម៉ឺន១ពាន់២២៨ដុល្លាអាមេរិក, ការនាំចេញកសិផលក្រៅពីស្រូវ-អង្ករមានចំនួន ១ប៊ីលាន៧៩៩លាន៦សែន២ម៉ឺន៣១៣ដុល្លាអាមេរិក។ ដោយឡែក របាយការណ៍របបស់ក្រសួងកសិកម្មបានឲ្យដឹងថា ក្នុងរយៈពេល៥ខែដើមឆ្នាំ២០២១ កម្ពុជាបាននាំចេញកសិផលក្រៅពីស្រូវ-អង្ករ មានចំនួន ៣លាន៩ម៉ឺន៩ពាន់ ២៣តោន៩១០គីឡូក្រាម ពោលគឺកើនឡើងចំនួន១លាន១សែន៤ពាន់១៦១តោនស្មើនឹង ៦៧% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២០ដែលមានចំនួនតែ១លាន៩សែន៩ម៉ឺន៤ពាន់៨៦២តោន៦១០គីឡូក្រាម។ កសិផលដែលនាំចេញទាំងនោះរួមមាន ចំណិតដំឡូងមីក្រៀមមាននួន ១លាន២សែន១ម៉ឺន១ពាន់៣៥៣ គឺកើនឡើងចំនួន ២១,៥៨% , ដំឡូងមីស្រស់ មានចំនួន ៣៣ម៉ឺន៩ពាន់តោន ថយចុះចំនួន -៥,២០% , ម៉្សៅដំឡូងមីមានចំនួន ១ម៉ឺន៣ពាន់៤៥៤ តោន កើនឡើងចំនួន ៣០,៩៧%, កាកសំណល់ដំឡូងមីមានចំនួន ៣ពាន់៧០៨តោន ថយចុះចំនួន -៣៣,២៩, គ្រាប់ស្វាយចន្ទី មានចំនួន ៨០ម៉ឺន១ពាន់៧៣២តោន កើនឡើងចំនួន ៣២១,៦៥%, គ្រាប់ពោត មានចំនួន១៣ម៉ឺន៦ពាន់៨៧៩ កើនឡើងចំនួន ២៨៤,១០% ,…
-
បុរសម្នាក់ បើករថយន្តគេចពីរម៉ូតូជ្រុលទៅបុកសួនច្បារពុះចែកទ្រូងផ្លូវ បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ

ភ្នំពេញ ៖ បុរសម្នាក់ បើកបររថយន្តម៉ាក BMW មួយគ្រឿង ក្នុងល្បឿនលឿន គេចពីរម៉ូតូជ្រុលចង្កូតទៅបុកសួនច្បារពុះចែកទ្រូងផ្លូវពេញទំហឹង បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១១ និង៤០នាទី ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវ ភ្នំពេញហាន់ហាណូយ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ បើតាមប្រភពព័ត៍មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញមានម៉ូតូមួយគ្រឿងម៉ាកស្កុបពីរពណ៍ស ពាក់ស្លាកលេខ កំពត 1Q-5278 បើកបរដោយបុរសម្នាក់ ធ្វើដំណើរតាមបណ្តោយផ្លូវ ភ្នំពេញហាន់ហាណូយ ក្នុងទិសដៅពីជើងទៅត្បូង ខណៈមកដល់ត្រង់ចំនុចកើតហេតុខាងលើ ក៏ស្រាប់តែមានរថយន្តសេរីទំនើបមួយគ្រឿងទៀត ម៉ាក BMW ពណ៍ខ្មៅ ពាក់ស្លាកលេខ កម្ពុជា S.T.8586 បើកបរដោយបុរសម្នាក់ ធ្វើដំណើរ ក្នុងទិសដៅពីជើងទៅត្បូងស្របទិសគ្នាមកពីក្រោយ ក្នុងល្បឿនលឿន រួចបើកគេចពីម៉ូតូនៅខាងមុខ បណ្តាលឲ្យកៀរម៉ូតូដួល ហើយជ្រុលចង្កូតទៅបុកនឹងសួនច្បារពុះចែកទ្រូងផ្លូវពេញទំហឹង បណ្តាលឲ្យរថយន្តរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ។ ចំណែកឯ ម៉ូតូរងការខូចខាតបន្តិចបន្តួចប៉ុណ្ណោះ និងម្ចាស់ម៉ូតូបានរងរបួសស្រាល។ ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានក៏បានចុះមកដល់កន្លែងកើតហេតុ រួចធ្វើការវាស់វែងយករថយន្ត និងម៉ូតូទាំងពីរគ្រឿងយកមកដាក់កៀនខាងសិន រួចឲ្យភាគីទាំងសងខាងសម្របសម្រួលគ្នា…
-
រដ្ឋបាលរាជធានី កំពុងស្តារប្រឡាយទួលពង្រ២ ប្រវែងជាង ៦គីឡូម៉ែត្រ ដើម្បីរំដោះទឹកចេញពីភូមិដ្ឋាន ពលរដ្ឋនៅក្នុងតំបន់ភាគខាងលិចឈៀងខាងត្បូងរាជធានី

ភ្នំពេញ៖ ដើម្បីរំដោះនូវការលិចលង់ដោយជំនន់ទឹកភ្លៀង នារដូវវស្សានេះ រដ្ឋបាលរាជធានីភ្នំពេញបាននិងកំពុងធ្វើសកម្មភាពស្តារប្រឡាយទួលពង្រ២ ដែលប្រឡាយនេះ មានសារៈសំខាន់ណាស់ ក្នុងការរំដោះទឹកចេញពីលំនៅដ្ឋានប្រជាពលរដ្ឋនៅក្នុងតំបន់ភាគខាងលិចឈៀងខាងត្បូងរាជធានីភ្នំពេញ ការងារស្ដារប្រឡាយនេះនៅតែធ្វើបន្តបើទៅះបីរាជធានីភ្នំពេញបាននឹងកំពុងទប់ស្កាត់និងប្រឈមមុខនឹងការរីករាលដាលនៃជម្ងឺកូវីដ-១៩ក៏ដោយ ។ លោកដួង ចាន់សារ៉ាត់ ប្រធានអង្គភាពលូទឹក បូមទឹកនៃមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញបានឱ្យដឹងនៅព្រឹកថ្ងៃទី០១ខែមិថុនានេះថា ៖អនុវត្តតាមការណែនាំរបស់លោកឃួង ស្រេងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ អង្គភាពលូទឹក បូមទឹកនៃមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញបាននឹងកំពុងធ្វើសកម្មភាពស្ដារប្រឡាយទួលពង្រ២ ដើម្បីបើកមុខទឹកហូរឱ្យបានលឿន ក្នុងការរំដោះទឹកចេញពីលំនៅដ្ឋានប្រជាពលរដ្ឋនៅរដូវវស្សានេះ ។ លោកដួង ចាន់សារ៉ាត់បានបញ្ជាក់ថា ៖ប្រឡាយនេះមានបណ្ដោយ៦១០០ម៉ែត្រ ចាប់ផ្តើមចេញពីផ្លូវជាតិលេខ៣ ឆ្លងកាត់សង្កាត់ចោមចៅទី១ សង្កាត់ចោមចៅទី២ ក្នុងខណ្ឌពោធិសែនជ័យនិង ឆ្លងទៅសង្កាត់ព្រៃស ទម្លាក់ទៅស្ពានព្រែកហា ដែលមានទទឹងទំហំ១០ម៉ែត្រទៅ១៥ម៉ែត្រ ដោយកន្លែង ។ ការដ្ឋាននេះបានដំណើរការសកម្មភាពរបស់ខ្លួនកាលពីថ្ងៃទី៣១ខែឧសភា ម្សិលមិញ ហើយគម្រោងនេះនឹងបញ្ចប់ នៅក្នុងខែ សីហា ឆ្នាំ២០២១ខាងមុខនេះ។ លោកបានបញ្ជាក់បន្ថែមទៀតថា ៖ប្រឡាយនេះ មានសារៈសំខាន់ណាស់ ក្នុងការរំដោះទឹក កាត់បន្ថយបាននូវការលិចលង់លំនៅដ្ឋានប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានខណ្ឌពោធិ៍សែនជ័យ និងមួយផ្នែកខ្លះនៃខណ្ឌដង្កោ ពោលគឺអាចរំដោះទឹកបាននៅភាគខាងលិចឈៀងខាងត្បូងរាជធានីភ្នំពេញ ខណៈដែរតំបន់ទាំងនេះបានទទួលរងនូវការលិចលង់ដោយទឹកជំនន់ទឹកភ្លៀងយ៉ាងធ្ងន់ធ្ងរ កាលពីឆ្នាំ២០២០ ដោយហេតុនេះហើយ ទើបលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ជំរុញឱ្យក្រុមការងារនៃមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ អនុវត្តការងារនេះជាបន្ទាន់ ដើម្បីរំដោះទឹកបាននារដូវវស្សានេះ បើទោះបីរាជធានីភ្នំពេញបាននឹងកំពុងប្រឈមមុខនឹងការរីករាលដាលជម្ងឺកូវីដ-១៩ក៏ដោយ…
-
ជនជាតិវៀតណាម ៨៨នាក់ ត្រូវបានបណ្ដេញចេញពីកម្ពុជាក្រោយការរកឃើញឆ្លងដែនចូលធ្វើការ និងស្នាក់នៅដោយខុសច្បាប់

យោងតាមអគ្គនាយកដ្ឋានអន្តោប្រវេសន៍នៅថ្ងៃទី១មិថុនាឆ្នាំ២០២១ ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបាវិត ខេត្តស្វាយរៀង បានធ្វើការទទួល ជនជាតិវៀតណាម៨៨នាក់ពីនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនិតិវិធី នៃសអគ្គនាយកដ្ឋានអន្តោប្រវេសន៍។ បន្ទាប់មកប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបាវិតបានប្រគល់ជនជាតិវៀតណាមទាំង៨៨នាក់នោះ ទៅប៉ុស្តិ៍កងទ័ពការពារព្រំដែនអន្តរជាតិ ម៉ុកបាយ ប្រទេសវៀតណាម។ ជនជាតិវៀតណាមទាំងនោះ ត្រូវបានបណ្ដេញចេញ ពីបទឆ្លងដែនចូលធ្វើការ និងស្នាក់នៅខុសច្បាប់នៅកម្ពុជា។
-
សមត្ថកិច្ចចាប់ខ្លួនឧក្រិដ្ឋជន ៦នាក់ និងរឹបអូសបានគ្រឿងញៀនជិត ១០០គីឡូក្រាម

យោងតាមមន្ទីរប្រឆាំងគ្រឿងញៀននៅថ្ងៃទី១មិថុនានេះបានឲ្យដឹងថា សមត្ថកិច្ចជំនាញ មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនសហការជាមួយស្នងការដ្ឋាននគរបាលខេត្តកណ្តាល និងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បើកកិច្ចប្រតិបត្តិការបង្ក្រាបក្រុមឧក្រិដ្ឋជន ជនបរទេសចំនួន ៦នាក់ក្នុងបទល្មើស ជួញដូរ កែច្នៃ វេចខ្ចប់ និងដឹកជញ្ជូនគ្រឿងញៀនឆ្លងដែនទៅប្រទេសវៀតណាម ព្រមទាំងរឹបអូសគ្រឿងញៀនជិត១០០គីឡូក្រាម។ ប្រតិបត្តិការនោះធ្វើឡើងថាប់ពីថ្ងៃទី២៨ដល់ថ្ងៃទី៣០ឧសភាឆ្នាំ២០២១ ដោយសមត្ថកិច្ចបានឃាត់ខ្លួន និងឆែកឆេរទីតាំង៤កន្លែងនៅ ស្រុកមុខកំពូលខេត្តកណ្ដាល នៅ ខ័ណ្ឌច្បារ អំពៅ១កន្លែង និង៣កន្លែងនៅ ខ័ណ្ឌបឹងកេងកង រាជធានីភ្នំពេញ។ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន៦នាក់ ក្នុងនោះជនជាតិចិន៥នាកា់ និងជនជាតិវៀតណាមម្នាក់។ ក្នុងប្រតិបត្តិការបង្ក្រាបគ្រឿងញៀននោះ សមត្ថកិច្ចរឹបអូសបានវត្ថុតាងគ្រឿងញៀនជិត១០០គីឡូក្រាម រួមមាន អិចស្តាស៊ី (MDMA) ទម្ងន់៩៤គីឡូក្រាម ៣១២ក្រាម៨៨មីលីក្រាម, មេតំហ្វេតាមីន(ICE) ទម្ងន់ ៤២ក្រាម៨៥មីលីក្រាម, សារធាតុផ្សំ(P2P)ទម្ងន់១០គីឡូក្រាម៥១៩ក្រាម៨៨មីលីក្រាម។ ជាមួយគ្នានោះ សមត្ថកិច្ចក៏រឹបអូសបានសម្ភារៈ សំរាប់កែឆ្នៃ វេចខ្ចប់ ជញ្ជីងថ្លឹង មួយចំនួន, រថយន្ត២គ្រឿង និង អាវុធខ្លី២ដើម។
-
នគរបាលខណ្ឌដង្កោបង្ក្រាបជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោស (ឆក់កាបូបលុយ)

ភ្នំពេញ ៖ នគរបាលខណ្ឌដង្កោបង្ក្រាបជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោស (ឆក់កាបូបលុយ) កាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង១៩និង៥០នាទី ត្រង់ចំណុចមុខបុរីទ្រីគីម ផ្លូវ៣០ម៉ែត្រ ស្ថិតនៅភូមិព្រៃធំ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ឆុន ស៊ីថាត ភេទស្រី អាយុ៥២ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ ទីលំនៅភូមិព្រៃល្ង សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ឃាត់ខ្លួនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១ ជនសង្ស័យ០១នាក់ ឈ្មោះ អោ សុខន ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងភ្លើង ស្នាក់នៅបន្ទប់ជួល សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ (ជនសង្ស័យមានសារធាតុញៀន) ។ វត្ថុតាងចាប់យក៖ ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ គ្មានផ្លាកលេខ មានលេខតួ និងលេខម៉ាស៊ីន5926363 ចំនួន០១គ្រឿង ។សមត្ថកិច្ចបញ្ជាក់ថា កាលពីថ្ងៃទី៣១ ខែឧសភា…
-
ផ្សាយផ្ទាល់ ព្រឹត្តិការណ៍ថ្មីៗ ប្រចាំថ្ងៃទី១ មិថុនា ២០២១

ព្រឹត្តិការណ៍ថ្មីៗ ប្រចាំថ្ងៃទី១ មិថុនា ២០២១ របាយការអ្នកឆ្លងកូវីដសម្រាប់ថ្ងៃទី 0១ ខែមិថុនា ឆ្នាំ២០២១-ឆ្លងថ្មី 616 ករណី-ឆ្លងក្នុងសហគមន៏ 585 នាក់។-នាំចូលពីបរទេស 31 នាក់ ។-ជាសះស្បើយ 753 នាក់ ។-ស្លាប់ 06 នាក់ ។សូមជម្រាបជូនថាចំនួនអ្នកឆ្លងកូវីតសរុបទូទាំងប្រទេស គិតត្រឹមថ្ងៃទី០១ ខែ មិថុនា ឆ្នាំ២០២១- អ្នកឆ្លងសរុប 30.710 នាក់- អ្នកជាសះស្បើយ 23.389 នាក់- អ្នកស្លាប់ 220 នាក់។