-
ថវិកាសរុបជាង ៣ពាន់ដុល្លារ ត្រូវបាននាំយកមកចូលរួម ក្នុងមូលនិធិមន្ទីរពេទ្យគន្ធបុប្ផាកម្ពុជា

ភ្នំពេញ៖ ថវិកាមួយចំនួន ត្រូវបានលោក ឈឹម ផាន់ណា នាំយកមកចូលរួមមូលនិធិមន្ទីរពេទ្យគន្ធបុប្ផាកម្ពុជា នៅរសៀលថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១។ លោក ឈឹម ផាន់ណា បានឱ្យដឹងថា ថវិកាដែលយកមកចូលរួមមូលនិធិ មន្ទីរពេទ្យគន្ធបុប្ផានេះ ជាបច័្ចយទទួលបានពីពិធីបុណ្យរបស់ឧបាសិកា ជីម ស៊ីវឃីម ដែលត្រូវជាម្តាយក្មេករបស់លោក ឈឹម ផាន់ណា ។ លោក បានបញ្ជាក់ថា ថវិកាសរុបទាំងអស់ មាន ៤លាន ២៥ម៉ឺនរៀល និង ២៣២២ដុល្លារអាមេរិក ៕ ដោយវណ្ណលុក
-
ក្រសួងការពារជាតិ បើកកិច្ចប្រជុំដើម្បីត្រៀមបម្រុងការឆ្លើយតបគ្រោះមហន្តរាយនៅក្នុងរដូវវស្សា

ភ្នំពេញៈតាមការណែនាំរបស់រាជរដ្ឋាភិបាលក្នុងការត្រៀមលក្ខណៈដើម្បីត្រៀមកម្លាំងជួយសង្រ្គោះគ្រោះមហន្តក្នុងឆ្នាំ២០២១ ឯកឧត្តមនាយឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការក្រសួងការពារជាតិ អនុប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងជាប្រធានគណៈកម្មាធិការជួយសង្គ្រោះគ្រោះមហន្តរាយក្រសួងការពារជាតិ កាលពីព្រឹកថ្ងៃទី៣១ ខែឧសភា បានបើកកិច្ចប្រជុំដើម្បីត្រៀមបម្រុងការឆ្លើយតបគ្រោះមហន្តរាយរបស់ក្រសួងការពារជាតិនៅក្នុងរដូវវស្សានេះ។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីបណ្តាអង្គភាពជំនាញ ទ័ពជើងគោក ទ័ពជើងទឹក ទ័ពជើងអាកាស អង្គភាព ធានាភស្តុភាហិរញ្ញវត្ថុ និងជំនាញវិស្វកម្ម កងពលតូចលេខ៧០ បញ្ជាការដ្ឋានទ័ពពិសេស កងរាជអាវុធហត្ថ កងពលតូច ដឹកជញ្ជូនលេខ៩៩ និងមន្ទីរពេទ្យព្រះកេតុមាលា ដែលជាអង្គភាពជំនាញធ្លាប់បានចូលរួមសង្ក្រោះគ្រោះមហន្តរាយជួយ ដល់ប្រជាពលរដ្ឋនាពេលកន្លងមក។ ឯកឧត្តមនាយឧត្តមសេនីយ៍ ម៉ឹង សំផន បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ សម្តេចតែងតែគិតគូរយកចិត្តទុកដាក់ដល់ការជួយសង្គ្រោះគ្រោះមហន្តរាយផ្សេងៗ ដែលកើតឡើងជាយកថាហេតុ ពីព្រោះគ្រោះមហន្តរាយមិនដឹងកើតឡើងនៅពេលណានោះទេ។ ហេតុដូចនេះហើយបានជាគណៈកម្មាការជួយសង្គ្រោះគ្រោះមហន្តរាយ ក្រសួងការពារជាតិបានត្រៀមលក្ខណៈទាំងកម្លាំងមធ្យោបាយ ឧបករណ៍ និងសម្ភារផ្សេងៗទៀតដែលក្រសួងការពារជាតិ មាន ដើម្បីត្រៀមលក្ខណៈចុះជួយប្រជាពលរដ្ឋអោយទាន់ពេលវេលា។ នាយឧត្តមសេនីយ៍ ម៉ឹង សំផន បានរំលឹកដល់បណ្តាអង្គភាពមានការពាក់ព័ន្ធ និងការងារសង្គ្រោះគ្រោះមហន្តរាយ ត្រូវពិនិត្យឧបករណ៍ សម្ភារប្រើប្រាស់ ដែលមានឱ្យបានត្រឹមត្រូវ ដូចជា ឧទ្ធម្ភាគចក្រ នាវា អូប័រ…
-
ផ្លូវជាតិលេខ៣ សាងសង់បានជាង៩៨% លែងហុយដីទៀតហើយ ជិះមួយវឹងដល់ ខេត្តកំពត ប៉ុន្តែកុំចេះតែស៊ុតយកៗ ព្រោះមានបំពាក់កាមេរ៉ា ចាប់ល្បឿនចំនួន ១៤គ្រឿង

ភ្នំពេញ៖ គិតរហូតមកទល់ពេលនេះ គម្រោងធ្វើឱ្យប្រសើរឡើងផ្លូវជាតិលេខ៣ ពីភ្នំពេញ ទៅក្រុងកំពត សម្រេចបាន ៩៨,០៤% ហើយ នៅសេសសល់តែការងារមួយចំនួនតូចប៉ុណ្ណោះ ។ យោងតាមទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា បច្ចុប្បន្ននេះ ក្រសួងសាធារណការ និងដឹកជញ្ជូន កំពុងខិតខំប្រឹងប្រែងយកចិត្តទុកដាក់ ពន្លឿនការងារ បំពាក់កាមេរ៉ាចាប់ល្បឿនយានយន្ត កាមេរ៉ាសុវត្ថិភាព ជញ្ជីងថ្លឹងទម្ងន់ក្រោមដី និងជញ្ជីងថ្លឹងទម្ងន់នៅ ក្នុងស្ថានីយ៍ ដោយឡែកស្ពានអាកាសថ្មើជើងនៅលើកំណាត់ផ្លូវជាតិលេខ៣ ឋិតនៅម្ដុំត្រាំខ្នា គ្រោងនឹងបញ្ចប់ការងារ ទាំងស្រុង នៅចុងខែមិថុនា ឆ្នាំ២០២១ខាងមុខ ពោលគឺក្នុងរយៈពេលមួយខែទៀតចាប់ពី ពេលនេះតទៅ។ សូមបញ្ជាក់ថា គម្រោងពង្រីក និងលើកកម្រិតផ្លូវជាតិលេខ៣ ពីភ្នំពេញ ទៅក្រុងកំពត ដែលមាន ប្រវែងជាង១៣៤ គីឡូម៉ែត្រ ត្រូវបានចែកជា ២ដំណាក់កាល៖ ដំណាក់កាលទី១ ពីចោមចៅ (ភ្នំពេញ) ទៅបែកគុស (ខេត្តតាកែវ) ប្រវែង ៧០ គីឡូម៉ែត្រ ពង្រីកទទឹងតួផ្លូវរហូតដល់២៤,៥ម៉ែត្រ ជាប្រភេទផ្លូវបេតុងកៅស៊ូ AC កម្រាស់៩សង់ទីម៉ែត្រ ចែកចេញ ជា៤គន្លង…
-
រថយន្តសាំយ៉ុងមួយគ្រឿង ឆ្លងចរន្តអគ្គិសនីឆាបឆេះយ៉ាងសន្ធោសន្ធៅសល់តែគ្រោងឆ្អឹង

ភ្នំពេញ ៖ អគ្គីភ័យបានឆាបឆេះរថយន្តសាំយ៉ុងមួយគ្រឿងយ៉ាងសន្ធោសន្ធៅ បង្កការភ្ញាក់ផ្អេីលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចកាលពីវេលាម៉ោង៣និង១០នាទីរសៀលថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១ នៅខាងលិចសួនវឌ្ឍនៈ តាមបណ្តោយមហាវិថីចោមចៅ(វេងស្រេង) ស្ថិតក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកេីតហេតុគេបានឃេីញរថយន្តម៉ាកសាំយ៉ុង ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2S -4818 ធ្វេីដំណេីរតាមបណ្តោយមហាវិថីចោមចៅ ក្នុងទិសដៅពីលិចទៅកេីត ខណះមកដល់ចំណុចកេីតហេតុក៏បានឈប់ដាក់អីវ៉ាន់ មួយសន្ទុះក្រោយមកស្រាប់តែឆ្លងចរន្តអគ្គិសនីឆាបឆេះយ៉ាងសន្ធោសន្ធៅ បង្កការភ្ញាក់ផ្អេីលដល់បងប្អូនប្រជាពលរដ្ឋយកបំពុងពន្លត់អគ្គិភ័យជាច្រេីនបំពង់មកពន្លត់ និងរាយការណ៍ទៅសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គិភ័យមកអន្តរាគមន៍ បាញ់ពន្លត់អស់១ឡាន ក៏រលត់ទៅវិញ ដោយឡែករថយន្តត្រូវបានអគ្គិភ័យលេបត្របាក់សល់តែគ្រឿងឆ្អឹង តែក្នុងហេតុការណ៍នេះមិនមានមនុស្សរងរបួសឡេីយ ។ ក្រោយកេីតហេតុ ដោយសារតែរថយន្តខាងលេីមិនមានប៉ះពាល់ដល់អ្នកផ្សេង និងសម្បត្តិរដ្ឋ ទេីបសមត្ថកិច្ចប្រគល់ជូនទៅម្ចាស់តែម្ដង ៕ដោយ៖ ជីម ភារ៉ា
-
រដ្ឋបាលខេត្តព្រៃវែង រៀបចំពិធីប្រកាសដាក់អោយដំណើរការច្រកអន្តរជាតិម៉ឺនជ័យ-តិនណាម ជាបណ្ដោះអាសន្ន ត្រឹមកម្រិតថ្នាក់ខេត្ត

នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១នេះ រដ្ឋបាលខេត្តព្រៃវែង រៀបចំពិធីប្រកាសដាក់អោយដំណើរការច្រកអន្តរជាតិម៉ឺនជ័យ-តិនណាម ជាបណ្ដោះអាសន្ន ត្រឹមកម្រិតថ្នាក់ខេត្ត នៃខេត្តព្រៃវែង (កម្ពុជា) និងខេត្តតៃនិញ (វៀតណាម) ក្រោមអធិបតីភាព ឯកឧត្ដម ជា សុមេធី អភិបាលខេត្តព្រៃវែង ឯកឧត្តម សួស ប្រាថ្នា អគ្គនាយករងនៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ និងឯកឧត្តម នាយឧត្តមសេនីយ៍ ពិន ពិសិដ្ឋ អគ្គនាយករង នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ។ ឆ្លៀតក្នុងឱកាសនេះ ឯកឧត្ដមអភិបាលខេត្ត បានលើកឡើងថា ការតម្លើងកម្រិតច្រកទ្វារព្រំដែនកម្ពុជា-វៀតណាមនេះ គឺដើម្បីបង្ករភាពងាយស្រួល និងលើកកម្ពស់ដល់ការធ្វើដំណើរចេញចូលឆ្លងកាត់ព្រំដែន ការផ្លាស់ប្តូរទំនិញកសិផលនៅតំបន់ព្រំដែន ក៏ដូចជាការផ្លាស់ប្តូរពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ដើម្បីទាក់ទាញវិនិយោគិនក្នុង និងក្រៅតំបន់ ជាពិសេសរវាងប្រជាពលរដ្ឋខេត្តព្រៃវែង និងប្រជាពលរដ្ឋខេត្តតៃនិញកាន់តែល្អប្រសើរ និងពង្រឹងជម្រុញកិច្ចសហប្រតិបត្តិការលើការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ អោយមានប្រសិទ្ធភាព។ ជាថ្មីម្តងទៀត ឯកឧត្ដម អភិបាល ខេត្ត សូមផ្ដាំផ្ញើទៅដល់អាជ្ញាធរគ្រប់ជាន់ថ្នាក់ និងប្រជាពលរដ្ឋគ្រប់រូប ត្រូវថែរក្សាសុខភាព ដើម្បីចៀសវាងការឆ្លងជំងឺកូវីដ-១៩ ជាពិសេស ត្រូវពាក់ម៉ាស់ជាប់ជានិច្ច លាងដៃអោយបានញឹកញាប់ រក្សាគម្លាតសុវត្ថិភាព ហើយត្រូវស្តាប់តាមការណែនាំរបស់ក្រសួងសុខាភិបាល…
-
ក្រសួងការពារជាតិ ត្រៀមលក្ខណៈ ចុះជួយប្រជាពលរដ្ឋដែលរងគ្រោះដោយសារគ្រោះមហន្តរាយធម្មជាតិ ឲ្យបានទាន់ពេលវេលា

ការបញ្ជាក់ពីការត្រឪមលក្ខណៈនោះ បានធ្វើឡើងក្នុងកិច្ចប្រជុំដើម្បីត្រៀមបំរុងការឆ្លើយតបគ្រោះមហន្តរាយរបស់ក្រសួងការពារជាតិ នៅក្នុងរដូវវស្សាឆ្នាំ២០២១ នៅព្រឹកថ្ងៃទី៣១ឧសភា ក្រោមអធិតីភាព នាយឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការក្រសួងការពារជាតិ អនុប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងជាប្រធានគណៈកម្មាការជួយសង្គ្រោះគ្រោះមហន្តរាយ ក្រសួងការពារជាតិ ។ នៅក្នុងកិច្ចប្រជុំនោះមានការអញ្ជើញចូលរួមពីបណ្តាអង្គភាពជំនាញ ទ័ពជើងគោក ទ័ពជើងទឹក ទ័ពជើងអាកាស អង្គភាព ធានាភស្តុភាហិរញ្ញវត្ថុ និង ជំនាញវិស្វកម្ម កងពលតូចលេខ៧០ បញ្ជាការដ្ឋានទ័ពពិសេស កងរាជអាវុធហត្ថ កងពលតូចដឹកជញ្ជូនលេខ ៩៩ និង មន្ទីរពេទ្យព្រះកេតុមាលា ដែលជាអង្គភាពជំនាញធ្លាប់បានចូលរួម សង្ក្រោះគ្រោះមហន្តរាយជួយដល់ប្រជាពលរដ្ឋ នាពេលកន្លងមក។ ថ្លែងនៅក្នុងកិច្ចប្រជុំនោះ នាយឧត្តមសេនីយ៍ ម៉ឹង សំផន បានបញ្ចាក់ថា រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ សម្តេចតែងតែគិតគូរយកចិត្តទុកដាក់ដល់ការជួយសង្គ្រោះគ្រោះមហន្តរាយផ្សេងៗ ដែលកើតឡើងជាយកថាហេតុ ពីព្រោះគ្រោះមហន្តរាយមិនដឹងកើតឡើងនៅពេលណានោះទេ។ ដូចនេះ គណៈកម្មាការជួយសង្គ្រោះគ្រោះមហន្តរាយ ក្រសួងការពារជាតិ បានត្រៀមលក្ខណៈ ទាំងកម្លាំង មធ្យោបាយ ឧបករណ៍ និង សម្ភារៈផ្សេងៗទៀតដែលក្រសួងការពារជាតិមាន ដើម្បីត្រៀមលក្ខណៈចុះជួយប្រជាពលរដ្ឋអោយទាន់ពេលវេលា ។…
-
ព្យាករណ៍អាកាសធាតុ សម្រាប់ថ្ងៃទី១ មិថុនា ឆ្នាំ២០២១

-
ទោះបីជាប់ដៃទប់ស្កាត់កូវីដ ក៏ដោយតែការងារជួសជុលផ្លូវ ខូចខាតដោយទឹកភ្លៀង នៅតែធ្វើបន្តរហូត

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បើទោះបីស្ថិតក្នុងតំណាក់កាលនៃការរីករាលដាលជម្ងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈក៏ពិតមែន ប៉ុន្តែការអភិវឌ្ឍក៏នៅតែបន្តធ្វើ ពោលគឺដៃម្ខាងធ្វើការអភិវឌ្ឍ ឯដៃម្ខាងទៀតធ្វើការទប់ស្កាត់នៃការរីករាលដាលជម្ងឺកូវីដ-១៩។ ជាក់ស្តែងនៅព្រឹកថ្ងៃទី៣១ឧសភានេះ រដ្ឋបាលរាជធានីភ្នំពេញ ក្រោមការដឹកនាំរបស់លោកឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បាននិងកំពុងបន្តធ្វើយ៉ាងសកម្មភាពជួសជុល និងអ៊ុតកៅស៊ូACលើមហាវិថី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន( ផ្លូវ៦០ម៉ែត្រ)ចាប់ពីផ្លូវលេខ ២៧១ ដល់ផ្លូវជាតិលេខ ២ ក្នុងខណ្ឌមានជ័យ និងខណ្ឌដង្កោ ។ មហាវិថី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន( ហៅផ្លូវ៦០ម៉ែត្រ) ជាកំណាត់ផ្លូវមួយស្ថិតក្នុងកំណាត់ផ្លូវទាំង២៩ខ្សែ ដែលទទួលរងការខូចខាតក្រោយជំនន់ទឹកភ្លៀងនារដូវវស្សាកន្លងមកនោះហើយផ្លូវនេះក៏ជាផ្លូវទី២៩ផងដែរ មានន័យថា ជាកំណាត់ផ្លូវបញ្ចប់ចុងក្រោយគេ នៃគម្រោងជួសជុលផ្លូវដែលទទួលរងការខូចខាតក្រោយជំនន់ទឹកភ្លៀង។ មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញបានឱ្យដឹងថា ៖រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី៣១ ឧសភា បាននិងកំពុងធ្វើសកម្មភាពអ៊ុតកៅស៊ូ AC មហាវិថី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ចាប់ពីផ្លូវលេខ ២៧១ ដល់ផ្លូវជាតិលេខ ២ ក្នុងខណ្ឌមានជ័យ និងខណ្ឌដង្កោ ដើម្បីសម្រួលចរាចរជូនប្រជាពលរដ្ឋ ក្នុងការធ្វើដំណើរ។ មន្ត្រីដដែលបានបន្តទៀតថា ការជួសជុលអ៊ុតកៅAC លើមហាវិថី…
-
សន្តិសុខមាតុភូមិ៖ របាយការណ៍ទូទាំងប្រទេស ប្រចាំថ្ងៃទី៣១ ឧសភា ឆ្នាំ២០២១

-
ប្រជាពលរដ្ឋចំនួន ១៦៤គ្រួសារដែលជួបការខ្វះខាតដោយសារជំងឺកូវី-១៩ មកពី ៣ឃុំ ក្នុងស្រុកបវេល បានទទូលអំណោយ សម្តេចក្រឡាហោម ស ខេង

ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ប្រធានក្រុមការងារចុះជួយមូលដ្ឋានខេត្តបាត់ដំបង និងអ្នកតំណាងរាស្រ្តមណ្ឌលបាត់ដំបង ឯឧត្តម ខាន់ ម៉ាណេរ រដ្ឋលេខាធិការក្រសួងសាធារណការដឹកជញ្ជូន និងឯកឧត្តម ច័ន្ទ សុផល អ្នកតំណាងរាស្រ្តមណ្ឌលបាត់ដំបង ព្រមទាំងឯកឧត្តម ព្រួញ រិទ្ធថា និងឯកឧត្តម សួ ប៉ុណ្ណារ៉ុង បាននាំយកអំណោយ សម្ដេចក្រឡាហោម និងលោកជំទាវ ចែកជូនប្រជាពលរដ្ឋមានការខ្វះខាតកកនុងជីវភាព ពិសេសពលរដ្ឋដែលទទួលរងផលប៉ះពាល់ដោយសារជំងឺCovid-19 សរុប១៦៤គ្រួសារនៅឃុំចំនួន៣ក្នុងស្រុកបវេល ខេត្តបាត់ដំបង។ ប្រជាពលរដ្ឋដែលទទួលអំណោយសម្ដេចក្រឡាហោម ស ខេង និងលោកជំទាវ ញ៉ែម សាខន ស ខេង នាឱកាសនេះបានអញ្ជើញមកពីឃុំព្រៃខ្ពស់ចំនួន៤០គ្រួសារ ឃុំក្តុលតាហែនចំនួន៥០គ្រួសារ និងឃុំឃ្លាំងមាសចំនួន៧៤គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបាន អង្ករចំនួន១ការ៉ុង មីចំនួន១កេស ត្រីខចំនួន១យួរ ទឹកស៊ីអ៊ីវ និងទឹកត្រីចំនួន១យួរ និងទឹកសុទ្ធចំនួន៥យួរ ព្រមទាំងម៉ាស់ និងអាល់កុលមួយចំនួនទៀត៕ដោយ -រ៉ាវុធ