Category: ព័ត៌មានសង្គម

  • បង្ហាញមុខជនសង្ស័យ ៧នាក់ជាសាធារណៈ មុនបញ្ចូនទៅតុលាការ ពាក់ព័ទ្ធករណីគ្រឿងញៀន កាច់កម៉ូតូ និងគាស់ផ្ទះលួចទ្រព្យសម្បត្តិប្រជាពលរដ្ឋ

    បង្ហាញមុខជនសង្ស័យ ៧នាក់ជាសាធារណៈ មុនបញ្ចូនទៅតុលាការ ពាក់ព័ទ្ធករណីគ្រឿងញៀន កាច់កម៉ូតូ និងគាស់ផ្ទះលួចទ្រព្យសម្បត្តិប្រជាពលរដ្ឋ

    ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចជំនាញខណ្ឌដង្កោ ក្រោមការដឹកនាំរបស់លោកវរសេនីយ៍ឯក ជឹម សុីថា អធិការនគរបាលខណ្ឌដង្កោ នៅព្រឹកថ្ងៃច័ន្ទ ទី៣១ ខែ ឧសភា ឆ្នាំ ២០២១ នេះ បានធ្វេីការបង្ហាញមុខជនសង្ស័យ៧នាក់ជាសាធារណៈមុនបញ្ចូនទៅតុលាការដេីម្បីផ្ដន្ទាទោស ដែលពួកគេពាក់ព័ន្ទករណីគ្រឿងញៀន, កាច់កម៉ូតូនឹងគាស់ផ្ទះប្រជាពលរដ្ឋ ។ លោកវរសេនីយ៍ឯក ជឹម សុីថា អធិការនគរបាលខណ្ឌដង្កោ បានឲ្យដឹងថា ជនសង្ស័យទាំង៧នាក់ខាងលេីរួមមាន ៖ ទី ១ឈ្មោះ នាង សារិទ្ធ ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ , ទី២ឈ្មោះ រិទ្ធ វណ្ណៈ ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងពិដាន ទីលំនៅភូមិព្រៃទីទុយ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ , ទី៣ឈ្មោះ យុង សីហា ភេទប្រុស អាយុ២៨ឆ្នាំ…

  • រថយន្តហាយឡែនឌ័រ បុកទ្រូងផ្លូវក្បែរស្ទុបអូរឬស្សី បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ

    រថយន្តហាយឡែនឌ័រ បុកទ្រូងផ្លូវក្បែរស្ទុបអូរឬស្សី បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ

    ភ្នំពេញ ៖ រថយន្តម៉ាកហាយឡែនឌ័រមួយគ្រឿងបេីកបរដោយបុរសម្នាក់ចេញពីស្ទុបអូរឬស្សីយ៉ាងលឿន ខណៈមិនបាន៥០ម៉ែត្រផងក៏ជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹង បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានបង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង១០ និង២០នាទីយប់ថ្ងៃទី៣០ ខែឧសភា ឆ្នាំ ២០២១ នៅក្បែរស្ទុបអូរឬស្សី តាមបណ្ដោយផ្លូវ១៦១ ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា ។ តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឲ្យដឹងថា មុនកេីតហេតុគេឃេីញរថយន្តបង្កម៉ាក ហាយឡែនឌ័រ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AL-1510 បេីកបរដោយបុរសម្នាក់ធ្វេីដំណេីរតាមបណ្ដោយផ្លូវ១៦១ ទិសដៅពីជេីងមកត្បូងចេញពីស្ទុបអូរឬស្សី ក្នុងល្បឿនលឿន ខណៈមិនបាន៥០ម៉ែត្រផងក៏ជ្រុលទៅបុករបាំងថ្ម(ក្បាលនាគ)ពុះចែកទ្រូងផ្លូវយ៉ាងពេញទំហឹង បណ្ដាលឲ្យរបាំងថ្មបាក់ចេញពីគ្នាអស់១កង់ រីឯរថយន្តបង្កបានដាច់កាឡេកង់ផ្នែកខាងឆ្វេង ទៅមុខលែងរួច តែក្នុងហេតុការណ៍នេះមិនបណ្ដាលឲ្យមនុស្សណាម្នាក់រងរបួសនោះឡេីយ ។ ក្រោយកេីតហេតុ ម្ចាស់រថយន្តបង្កបានគេចខ្លួនបាត់ ដោយសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់រួចទាក់ទងទៅសមត្ថកិច្ចជំនាញផ្នែកចរាចរណ៍មកធ្វេីការវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដេីម្បីឲ្យម្ចាស់ចូលខ្លួនទៅដោះស្រាយតាមច្បាប់ ៕ ដោយ ៖ ជីម ភារ៉ា

  • ឯកឧត្តម វ៉ា ថន ជួបសំណេះ សំណាលប្រគល់ផ្ទះជូនស្រ្តីមេម៉ាយម្នាក់ នៅស្រុកចិត្របុរី

    ឯកឧត្តម វ៉ា ថន ជួបសំណេះ សំណាលប្រគល់ផ្ទះជូនស្រ្តីមេម៉ាយម្នាក់ នៅស្រុកចិត្របុរី

    ក្រចេះ៖ ឯកឧត្តម វ៉ា ថនប្រធានគណៈកម្មាធិការគណបក្ស ប្រជាជនកម្ពុជាខេត្តក្រចេះ រួមនិងក្រុមការងារគណបក្សអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខចែកអំណោយដល់ជនចាស់ ជរា និងប្រគល់ផ្ទះ១ខ្នង ជូនស្រី្តមេម៉ាយទុរគត អាយុ៦៣ ឆ្នាំនៅក្នុងឃុំថ្មគ្រែ ស្រុកចិត្របុរី កាលពីព្រឹកថ្ងៃទី30 ខែឧសភាឆ្នាំ 2021នេះ ។ មានប្រសាសន៍ជួបសំណេះ សំណាលជាមួយបងប្អូនប្រជាពលរដ្ឋ ក្នុងឱកាសនោះ ឯកឧត្តម វ៉ា ថន ប្រធានគណៈ កម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តក្រចេះបាននាំ បណ្តាំផ្ញើសាកសួរសុខទុក្ខដោយក្តីនឹករលឹក ពីសំណាក់សម្តេចតេជោ ហ៊ុន សែន ជូន ចំពោះប្រជាពលរដ្ឋទទួលផ្ទះនាពេលនេះ និងប្រជាពលរដ្ឋទូទាំងក្នុងខេត្ត ក្រចេះ ដែលជានិច្ចជាកាលថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា គ្រប់លំដាប់ថ្នាក់ តែងតែគិតគូយកចិត្តទុកដាក់ពីជីវភាពរស់ នៅរបស់ប្រជា ពលរដ្ឋនិងរួម សុខរួមទុក្ខជាមួយប្រជាពល រដ្ឋនៅគ្រប់កាលៈទេសៈ ។ ជាក់ស្តែងក្នុងសម័យជម្ងឺកូវីដ-១៩រាលត្បាតជាសកលបានធ្វើឲ្យប៉ះពាល់ដល់សេដ្ឋ កិច្ច និងជីវភាពប្រជាពលរដ្ឋ ហើយគណបក្សបានយកចិត្តតុកដាក់គិតគូរពីសុខទុក្ខបង ប្អូនប្រជាពលរដ្ឋ ដោយបានផ្តល់អំណោយជាស្បៀង អា ហារ សម្ភារៈនិងថវិការមួយ ចំនួនដើម្បីជួយសម្រួលដល់ជីវភាព និងទប់ស្កាត់ការពារពីការឆ្លងរាលដាលនៃជម្ងឺកូវីដ-១៩នេះ ។ ឯកឧត្តម បញ្ជាក់ថាផ្ទះ១ខ្នងដែលផ្តល់ជូននាពេលនេះ ចំណាយថវិការអស់ប្រមាណជាង១៣លានរៀល…

  • ព្យាករណ៍អាកាសធាតុ សម្រាប់ថ្ងៃទី៣១ ឧសភា ឆ្នាំ២០២១

    ព្យាករណ៍អាកាសធាតុ សម្រាប់ថ្ងៃទី៣១ ឧសភា ឆ្នាំ២០២១

    ព្យាករណ៍អាកាសធាតុ សម្រាប់ថ្ងៃទី៣១ ឧសភា ឆ្នាំ២០២១៖

  • ឧត្តមសេនីយ សោម ស៊ុន ជួបអតីតយុទ្ធជនដែលកំពុងរស់នៅក្នុងផ្ទះថ្មីលើដីសម្បទានសង្គមកិច្ច

    ឧត្តមសេនីយ សោម ស៊ុន ជួបអតីតយុទ្ធជនដែលកំពុងរស់នៅក្នុងផ្ទះថ្មីលើដីសម្បទានសង្គមកិច្ច

    សូមបងប្អូនអតីតយុទ្ធជន ដែលមានលំនៅដ្ឋាន និងដីសង្គមកិច្ច ខិតខំបង្ករបង្កើនផល ចិញ្ចឹមសត្វ ដាំដំណាំបន្លែបង្ករជុំវិញផ្ទះ ដើម្បីជាផ្នែកមួយ ជួយដោះស្រាយជីវភាពគ្រួសារ។ នេះជាប្រសាសន៍លើកទឹកចិត្ត របស់លោកឧត្តមសេនីយ៍ទោ សោម ស៊ុន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ រួមទាំងក្រុមការងារ ដែលបានចុះជួបនិងស្វែងយល់ពីជីវភាពរស់នៅ របស់បងប្អូនអតីតយុទ្ធជន ដែលបានមករស់នៅលើផ្ទះថ្មីលើដីសម្បទានសង្គមកិច្ច នាស្រុកសន្ទុក ខេត្តកំពង់ធំ នៅព្រឹកថ្ងៃអាទិត្យទី៣០ ខែឧសភា ឆ្នាំ ២០២១។ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ថា បងប្អូនអតីតយុទ្ធជន បានទទួលផ្ទះថ្មីមានទំហំ 5ម៉ែត្រx7ម៉ែត្រ នៅលើដីសម្បទានសង្គមកិច្ចដែលមានទំហំ 15,000 ម៉ែត្រ ដោយចាប់ឆ្នោតដោយភាពយុត្តិធម៌ និងស្មើភាពគ្នា។ អតីតយុទ្ធជន ដែលកំពុងរស់នៅក្នុងផ្ទះថ្មី នៅលើដីសម្បទានសង្គមកិច្ច ជាជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ស្ថិតនៅឃុំក្រយៀ ស្រុកសន្ទុក ខេត្តកំពង់ធំ ដែលបានគិតគូរយកចិត្តទុកដាក់ មកលើអតីតយុទ្ឋជនដែលធ្លាប់មានគុណបំណាច់ចំពោះជាតិនិងមាតុភូមិ។ នៅក្នុងពេលចុះសាកសួរសុខទុកអតីតយុទ្ធជន លោកឧត្តមសេនីយទោ សោម ស៊ុន និងក្រុមការងារបានជូនដល់គ្រួសារអតីតយុទ្ធមានភេសជ្ជៈ និងសម្ភផារៈប្រើប្រាស់មួយចំនួន និងបានផ្សព្វផ្សាយការអនុវត្តឲ្យបានម៉ឺងម៉ាត់វិធានការ…

  • អភិបាលខេត្តតាកែវ នាំយកអំណោយផ្ដល់ជូនពលរដ្ឋ ចំនួន៣៨៣គ្រួសារ នៅភូមិបិទខ្ទប់ចំនួន៤ ក្នុងឃុំត្រពាំងសាប ស្រុកបាទី

    អភិបាលខេត្តតាកែវ នាំយកអំណោយផ្ដល់ជូនពលរដ្ឋ ចំនួន៣៨៣គ្រួសារ នៅភូមិបិទខ្ទប់ចំនួន៤ ក្នុងឃុំត្រពាំងសាប ស្រុកបាទី

    តាកែវ៖ នៅព្រឹកថ្ងៃអាទិត្យ ទី៣០ ខែឧសភា ឆ្នាំ២០២១នេះ ឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានអញ្ជើញនាំយកអំណោយផ្ដល់ជូនពលរដ្ឋ ចំនួន៣៨៣គ្រួសារ មកពីភូមិចំនួន៤ ឃុំត្រពាំងសាប ស្រុកបាទី ដែលពិធីនេះក៏មានការអញ្ជើញចូលរួម ដោយ លោក ភួន ឈីម អភិបាលស្រុកបាទី លោកវរសេនីយ៍ឯក ឆាយ កែវមុន្នី អធិការនគរបាលស្រុកបាទី ព្រមទាំងមន្រ្តីចំណុះរដ្ឋបាលស្រុកជាច្រើនរូបផងដែរ ។ ឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍ថា ដើម្បីចូលរួមទប់ស្កាត់ នឹងប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ នេះសូមបងប្អូនប្រជាពលរដ្ឋទេ អនុវត្ត្តឱ្យបានត្រឹមត្រូវតាមការណែនាំរបស់ក្រសួង សុខាភិបាល បន្តអនុវត្តវិធានការ ៣កុំ ៣ការពារ និងត្រូវថែរក្សាសុខភាព និងរស់នៅទម្លាប់មានអនាម័យ លាងដៃនិងសាប៊ូ អាកុល និងត្រូវពាក់ម៉ាស់អោយបានគ្រប់ៗគ្នាពេលចេញក្រៅផ្ទះ មិនត្រូវជួបជុំគ្នាច្រើនជា ពិសេសមិនត្រូវនាំគ្នាផឹកស៊ី ដែលនាំអោយមានការឆ្លងរីករាលដាលជំងឺកូវីដ១៩នៅក្នុង សហគមន៍របស់ខ្លួន។ ឯកឧត្តម  អ៊ូច ភា បន្តទៀតថា បច្ចុប្បន្ននេះអត្រាអ្នកឆ្លងជំងឺកូវីដ១៩ មានការកើន ឡើងយ៉ាងខ្លាំងពីមួយថ្ងៃទៅមួយថ្ងៃ ហើយចំនួននាក់ស្លាប់ក៏មានការកើនឡើងដូចគ្នាផងដែរ ដូច្នោះសូមបងប្អូនប្រជាពលរដ្ឋត្រូវមានការយកចិត្តទុកដាក់ខ្ពស់…

  • ដែកស្ពានបេឡេនៅភូមិតាត្រៃឃុំគោកកឋិនត្រូវបានដឹកមកដល់វិញ បន្ទាប់ពីដឹកចេញមួយរយៈ

    ដែកស្ពានបេឡេនៅភូមិតាត្រៃឃុំគោកកឋិនត្រូវបានដឹកមកដល់វិញ បន្ទាប់ពីដឹកចេញមួយរយៈ

    បន្ទាយមានជ័យ៖ ដែកស្ពានបេឡេដែលជាអំណោយឯកឧត្ដម ឧបនាយករដ្ឋមន្ត្រីកែ គឹមយ៉ាន និងលោកជំទាវ ម៉ៅ ម៉ាល័យ នៅអូរតាសៀវនាភូមិតាត្រៃឃុំគោកកឋិនស្រុកថ្មពួកខេត្តបន្ទាយមានជ័យត្រូវបានរថយន្តកងវិស្វកម្ម ក្រសួងការពារជាតិដឹកមកដល់ទីតាំងដើមត្រង់ស្ពានវិញហើយកាលពីយប់ថ្ងៃទី២៦ខែឧសភាឆ្នាំ២០២១ ។ លោកជា យុទ្ធារុណ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបន្ទាយមានជ័យថ្ងៃទី៣០ខែឧសភាឆ្នាំ២០២១ ថា៖ រថយន្តបន្ទុកនៃកងវិស្វកម្មកងទ័ពបានដឹកដែកស្គានបេឡេចាស់ៗដែលរើចេញពីត្រង់ស្ពានតាត្រៃនោះ ហើយដឹកមកដល់វិញហើយ កាលពីយប់ថ្ងៃទី២៦ខែឧសភាឆ្នាំ២០២១។  ប៉ុន្តែ ដោយសារពេលយប់ អ្នកដឹកមកនោះមិនបានហៅអ្នកណាទៅរាប់ផ្ទៀងផ្ទាត់ឡើយ ។ ចំណែកលោកប្រាក់ សារ៉ាក់ ប្រធានក្រុមការងារសាងសង់របស់លោកស្រីម៉ៅ ម៉ាល័យ កែ គឹមយ៉ាន ក៏បានអោយក្រុមការងារលោក រួមនឹងលោកលី នងឈី  មេឃុំគោកកឋិន ក៏បានទៅពិនិត្យដែកស្ពានបេឡេនោះដែរ ។ក្នុងនោះ បានរាប់ឃើញ មាន ១/ បង្កាន់ដៃ(ប៉ាណូ) ចំនួន១៦ផ្ទាំង  ។២/ រនូតក្រោម១៤ រនូត និង៣/ កម្រាលចំនួន១៦ផ្ទាំង/បន្ទះ ។ នៅរក្សាទុកឯផ្ទះពលរដ្ឋក្នុងភូមិតាត្រៃចំនួន២ផ្ទាំងទៀត ។និង៤/ អ័ក្ស និងគ្រឿងខ្ចៅខ្យង ឯទៀតពុំឃើញមានទេ ។ សូមបញ្ជាក់ដែរថា ដែកស្ពានបេឡេត្រង់អូរតាសៀវដែលស្ថាបនាកាលពីជាង៣ឆ្នាំនេះត្រូវបានរើចេញ ដោយសារក្រសួងអភិវឌ្ឍន៍ជនបទបានទទួលគម្រោងស្ថាបនាស្ពានបេតុងថ្មីឆ្លើយតបគ្រោះទឹកជំនន់ធ្ងន់ធ្ងរនៅខេត្តបន្ទាយមាជ័យឆ្នាំ២០២០ ។ ក្នុងនោះក្រសួងអភិវឌ្ឍន៍ជនបទ…

  • សមត្ថកិច្ចជំនាញខណ្ឌឬស្សីកែវ​ ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីលួចមានស្ថានទម្ងន់ទោស (ឆក់ទូរស័ព្ទដៃ)

    សមត្ថកិច្ចជំនាញខណ្ឌឬស្សីកែវ​ ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីលួចមានស្ថានទម្ងន់ទោស (ឆក់ទូរស័ព្ទដៃ)

    ​ភ្នំពេញ​ ៖​ កម្លាំងសមត្ថកិច្ចជំនាញខណ្ឌឬស្សីកែវ​ បានឃាត់ខ្លួនជនសង្ស័យម្នាក់ជាក់ស្តែងករណីលួចមានស្ថានទម្ងន់ទោស (ឆក់ទូរស័ព្ទដៃ) នៅថ្ងៃទី ២៩ ខែឧសភា ឆ្នាំ ២០២១ វេលាម៉ោង ២២ និង ០០នាទីយប់ នៅចំណុចផ្លូវបេតុង ក្រុុមទី ១១ ភូមិឃ្លាំងសាំង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។ ​  ជនរងគ្រោះ ឈ្មោះ ចាន់ ភារម្យ ភេទប្រុស អាយុ ៣៥ឆ្នាំ មុខរបរ នេសាទ មានទីលំនៅ ផ្ទះជួល ផ្លូវបេតុង ភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ ។ – ជនសង្ស័យទី១ ឈ្មោះ សេង វិរះ ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរ គ្មាន មានទីលំនៅ ផ្ទះជួល ផ្លូវបេតុង ភូមិស្ពានខ្ពស់ សង្កាត់គីឡូម៉ែត្រលេខ ៦…

  • ដោយ​មានកិច្ចជួយអន្តរាគមន៍របស់ស្ថានទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី ពលករ ពលការិនីខ្មែរ​ ១១នាក់​ និងកុមារ​ ០១នាក់ នឹង​​ធ្វើដំណើរមកមាតុភូមិវិញ

    ដោយ​មានកិច្ចជួយអន្តរាគមន៍របស់ស្ថានទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី ពលករ ពលការិនីខ្មែរ​ ១១នាក់​ និងកុមារ​ ០១នាក់ នឹង​​ធ្វើដំណើរមកមាតុភូមិវិញ

    សេចក្តីជូនព័ត៌មាន ​ដោយ​មានកិច្ចជួយអន្តរាគមន៍របស់ស្ថានទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី ពលករ ពលការិនីខ្មែរ​ ១១នាក់​ និងកុមារ​ ០១នាក់ នឹង​​ធ្វើដំណើរមកមាតុភូមិវិញ តាមជើងយន្តហោះលេខ SQ158 ថ្ងៃ​ទី​៣០​ ខែ​ឧសភា​​ ឆ្នាំ​​២០២១ វេលា​ម៉ោង ០៥:៣៥នាទី​ល្ងាច។ ​ ​ស្ថានទូតបានចេញលិខិតធ្វើដំណើរបណ្តោះអាសន្ន ចំពោះអ្នកដែលគ្មានលិខិតឆ្លងដែន​ និង​រៀបចំ​ឯកសារទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ម៉ាឡេស៊ី ជូនទៅធ្វើតេស្ត​កូវីដ​១៩ ព្រមទាំង​បាន​ចាត់​​​មន្រ្តី​ជូនពួកគាត់ខាងលើ ទៅអាកាសយានដ្ឋាន​អន្តរ​ជាតិ​​​​​​​ KLIA ផង​ដែរ។

  • សមត្ថកិច្ចបង្ក្រាបឃាត់ខ្លួនជនពាក់ព័ន្ធបទល្មើសគ្រឿងញៀនទូទាំងប្រទេស ៩នាក់ ដកហូតសារធាតុញៀនជិត១គីឡូក្រាម

    សមត្ថកិច្ចបង្ក្រាបឃាត់ខ្លួនជនពាក់ព័ន្ធបទល្មើសគ្រឿងញៀនទូទាំងប្រទេស ៩នាក់ ដកហូតសារធាតុញៀនជិត១គីឡូក្រាម

    ភ្នំពេញ ៖ ជនសង្ស័យចំនួន ៩នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងប្រតិបត្តិការបង្ក្រាទបទល្មើសគ្រឿងញៀនចំនួន ៤ករណីទូទាំងប្រទេស នៅថ្ងៃទី២៩ ខែឧសភាឆ្នាំ២០២១ ។ យោងតាមការចេញផ្សាយរបស់អគ្គស្នងការនគរបាលជាតិ នាថ្ងៃទី៣០ ខែ ឧសភា ឆ្នាំ២០២១ ក្នុងចំណោមជនសង្ស័យទាំង ៩នាក់ រួមមាន ៖ +ជួញដូរ ៣ករណី ឃាត់ខ្លួន ៧នាក់ និង+ប្រើប្រាស់ ១ករណី ឃាត់ខ្លួន ២នាក់ ។ ជាមួយគ្នានេះសមត្ថកិច្ច បានចាប់យក វត្ថុតាងគ្រឿងញៀនសរុប រួមមាន ៖ -មេតំហ្វេតាមីន(Ice) =៩៨៨,២៧ក្រាម ។ សូមបញ្ជាក់ថាការបង្រ្កាបបទល្មើសគ្រឿងញៀន បានរៀបចំឡើងនៅតាមអង្គភាពនគរបាលចំនួន៤ ៖ ១ / មន្ទីរ៖ ជួញដូរ ១ករណី ឃាត់ ៣នាក់ ចាប់យកIce ៩៨៨,២៧ក្រាម។ ២ / មណ្ឌលគិរី៖ អនុវត្តន៍ដីកា ១ករណី ចាប់ ១នាក់។ ៣…