Category: ព័ត៌មានសង្គម

  • លោកជំទាវ ម៉ែន សំអន អញ្ជើញចុះសួរសុខទុក្ខកុមារកំព្រានៅមណ្ឌលថែទាំកុមារកំព្រា ខេត្តស្វាយរៀង

    លោកជំទាវ ម៉ែន សំអន អញ្ជើញចុះសួរសុខទុក្ខកុមារកំព្រានៅមណ្ឌលថែទាំកុមារកំព្រា ខេត្តស្វាយរៀង

    លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច និងជាតំណាងរាស្ត្រមណ្ឌលស្វាយរៀង បានអញ្ជើញចុះសួរសុខទុក្ខកុមារកំព្រា ដែលកំពុងស្នាក់នៅក្នុងមណ្ឌលថែទាំកុមារកំព្រាខេត្តស្វាយរៀង ក្នុងឱកាសខួបលើកទី៧២ ទិវាកុមារអន្តរជាតិ ១មិថុនា ខួបលើកទី២០ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២មិថុនា និងទិវាកុមារកម្ពុជា ឆ្នាំ២០២១ នៅព្រឹកថ្ងៃអង្គារ ៦រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២០១ នៅខេត្តស្វាយរៀង ។ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក៏បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង សម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្តេចតែងតែនឹករលឹកដល់កុមារកំព្រា ដែលបាននិងកំពុងស្នាក់នៅគ្រប់មណ្ឌលថែទាំ កុមារកំព្រានៅខេត្ដស្វាយរៀងនេះ និងក៏ដូចនៅទូទាំងប្រទេសផងដែរ ។ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក៏បានធ្វើការផ្តាំផ្ញើដល់កុមារកំព្រាទាំងអស់ត្រូវចេះថែរក្សាសុខភាព និងចេះថែរក្សា អនាម័យក្នុងការរស់នៅ ដូចជា…

  • អគារមួយខ្នងនៅវិទ្យាល័យ ហ៊ុន សែន ចំការដូង ត្រូវបានក្រុមការងារចម្រុះរៀបចំសម្អាតអនាម័យ តបណ្តាញអគ្គិសនី និងទឹកស្អាតដើម្បីបង្កើតជាមណ្ឌលចត្តាឡីស័កបន្ថែមទៀត

    អគារមួយខ្នងនៅវិទ្យាល័យ ហ៊ុន សែន ចំការដូង ត្រូវបានក្រុមការងារចម្រុះរៀបចំសម្អាតអនាម័យ តបណ្តាញអគ្គិសនី និងទឹកស្អាតដើម្បីបង្កើតជាមណ្ឌលចត្តាឡីស័កបន្ថែមទៀត

    អគារមួយខ្នងនៅវិទ្យាល័យ ហ៊ុន សែន ចំការដូង ត្រូវបានក្រុមការងារចម្រុះរៀបចំសម្អាតអនាម័យ តបណ្តាញអគ្គិសនី និងទឹកស្អាតដើម្បីបង្កើតជាមណ្ឌលចត្តាឡីស័កបន្ថែមទៀត ។ ការខិតខំប្រឹងប្រែងរបស់ពួកគាត់គឺបង្ហាញពីឆន្ទៈតស៊ូក្នុងការចូលរួមទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងភូមិសាស្ត្រខេត្តកែបយើង ៕សូម បងប្អូន បន្ត អនុវត្ត វិធានការ ៣ ការពារ និង ៣ កុំ អោយ បាន មុឺងម៉ាត់ បន្ត ទៀត !!! #SomPiseth #Kep #Cambodia

  • ដេប៉ាតឺម៉ង់ធានាគុណភាពអប់រំផ្ទៃក្នុង ចុះពិនិត្យតាមដាននិងវាយតម្លៃការអនុវត្តគោលការណ៍ប្រឡងប្រណាំងនៅវិទ្យាស្ថានព័ត៌មានវិទ្យា និងភាសាបរទេស

    ដេប៉ាតឺម៉ង់ធានាគុណភាពអប់រំផ្ទៃក្នុង ចុះពិនិត្យតាមដាននិងវាយតម្លៃការអនុវត្តគោលការណ៍ប្រឡងប្រណាំងនៅវិទ្យាស្ថានព័ត៌មានវិទ្យា និងភាសាបរទេស

    ដីឥដ្ឋ ៖ នៅរសៀល ថ្ងៃចន្ទ ៥រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១ ដោយបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តម នាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា លោកឧត្តមសេនីយ៍ត្រី ប៊ុន ភក្ដី ប្រធានដេប៉ាតឺម៉ង់ធានាគុណភាពអប់រំផ្ទៃក្នុង បានដឹកនាំក្រុមការងារចុះពិនិត្យតាមដាននិងវាយតម្លៃការអនុវត្តគោលការណ៍ប្រឡងប្រណាំងលើការងារគ្រប់គ្រង ការលើកកម្ពស់គុណភាពអប់រំ និងការថែរក្សាបរិស្ថាន ដោយមានការចូលរួមពីថ្នាក់ដឹកនាំវិទ្យាស្ថានដោយផ្ទាល់ និងមន្ត្រីនៃការិយាល័យពាក់ព័ន្ធដោយប្រយោលតាមប្រព័ន្ធអនឡាញ(កម្មវិធី Zoom Meeting) នៅវិទ្យាស្ថានព័ត៌មានវិទ្យា និងភាសាបរទេស នៃបណ្ឌិត្យសភានគរបាលកម្ពុជា។ ក្នុងពិធីនេះ លោកឧត្តមសេនីយ៍ទោ បឿ លំអង នាយកវិទ្យាស្ថានព័ត៌មានវិទ្យា និងភាសាបរទេស បានសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះក្រុមការងារពិនិត្យតាមដាន ព្រមទាំងបានណែនាំដល់នាយការិយាល័យទាំងអស់ ឱ្យចូលរួមសហការផ្ដល់ព័ត៌មាន តាមតម្រូវការសូចនាករ នៃលក្ខណៈវិនិច្ឆយដែលបានកំណត់។ ជាកិច្ចបន្ត លោកឧត្តមសេនីយ៍ត្រី ប៊ុន ភក្ដី ប្រធានដេប៉ាតឺម៉ង់ បានលើកឡើងអំពីគោលបំណង និងអត្ថប្រយោជន៍នៃការបង្កើតគោលការណ៍ប្រឡងប្រណាំងនេះ និងបានប្រមូលព័ត៌មានតាមតម្រូវការសូចនាករនៃលក្ខណៈវិនិច្ឆយ ដោយប្រើវិធីសាស្ត្រពិនិត្យឯកសារ សម្ភាសន៍ អង្កេត ព្រមទាំងចុះពិនិត្យផ្ទាល់ដល់ការិយាល័យនីមួយៗ បន្ទប់រៀន និងតំបន់ក្រោមការទទួលខុសត្រូវរបស់វិទ្យាស្ថានព័ត៌មានវិទ្យា…

  • ក្រសួងធនធានទឹក បង្ហាញការព្យាករណ៍អាកាសធាតុកម្ពុជា ១សប្ដាហ៏ទៅមុខ

    ក្រសួងធនធានទឹក បង្ហាញការព្យាករណ៍អាកាសធាតុកម្ពុជា ១សប្ដាហ៏ទៅមុខ

    ក្រសួងធនធានទឹក នៅថ្ងៃទី១មិថុនាឆ្នាំ២០២១ បានចេញសេចក្ដីជូនដំណឹងស្ដីពីការព្យាករណ៍ស្ថានភាពអាកាសធាតុនៅកម្ពុជាចាប់ពីថ្ងៃទី២ដល់ថ្ងៃទី៨មិថុនា។ ក្រសួងធនធានទឹកបានឲ្យដឹងថា ក្នុងរយៈពេល១សប្ដាហ៏ទៅមុខ កម្ពុជានឹងទទួលរងនូវឥទ្ធិពលនៃខ្យល់មូសុងនិរតីមានកម្លាំងខ្សោយចាប់ពីថ្ងៃទី២ដល់ថ្ងៃទី៤មិថុនា និងចាប់ពីថ្ងៃទី៥ដល់ថ្ងៃទី៨មិថុនា ខ្យល់មូសុងនិរតីនឹងមានកម្លាំងពីបង្គួរទៅខ្លាំង។ ស្ថានភាពនោះបណ្ដាលឲ្យបណ្ដាខេត្តនៅតំបន់ទំនាបកណ្ដាលចាប់ពីថ្ងៃទី២ដល់ថ្ងៃទី៥ អាចនឹងមានភ្លៀងធ្លាក់ក្នុងកម្រិតខ្សោយ និងពីថ្ងៃទី៦ដល់ថ្ងៃ៨មិថុនា អាចនឹងមានភ្លៀងធ្លាក់រាយប៉ាយក្នុងកម្រិតពីមធ្យមទៅបង្គួរ។ បណ្ដាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន ចាប់ពីថ្ងៃតី២ដល់ថ្ងៃទី៥មិថុនា អាចនឹងមានភ្លៀងធ្លាក់ក្នុងកម្រិតខ្សោយ និងពីថ្ងៃទី៦ដល់ថ្ងៃ៨មិថុនា អាចនឹងមានភ្លៀងធ្លាក់រាយប៉ាយក្នុងកម្រិតពីមធ្យមទៅបង្គួរ។ នៅតំបន់មាត់សមុទ្រ ចាប់ពីថ្ងៃតី២ដល់ថ្ងៃទី៥មិថុនា អាចនឹងមានភ្លៀងធ្លាក់ក្នុងកម្រិតខ្សោយ និងពីថ្ងៃទី៦ដល់ថ្ងៃ៨មិថុនា អាចនឹងមានភ្លៀងក្នុងកម្រិតពីបង្គួរទៅច្រើន និងនៅលើផ្ទៃសមុទ្រអាចនឹងមានភ្លៀង ខ្យល់បក់ខ្លាំង និងរលកសមុទ្រខ្ពស់ៗ។ ក្រសួងធនធានទឹកបានអំពាវនាវឲ្យប្រជាពលរដ្ឋ ជាពិសេសប្រជានេសាទ និងអ្នកដំណើរសមុទ្រ ត្រូវបង្កើនការប្រុងប្រយ័ត្នចំពោះបាតុភូតផ្គរ រន្ទះ ខ្យល់ខ្លាំង ខ្យល់កន្ត្រាក់ និងរលកសមុទ្រខ្ពស់ៗ។

  • សម្តេចអគ្គមហាពញាចក្រី ហេង សំរិន៖ ការថែទំា និងវិនិយោគលើកុមារនាថ្ងៃនេះ ដើម្បីអនាគតប្រទេសជាតិនាពេលខាងមុខ

    សម្តេចអគ្គមហាពញាចក្រី ហេង សំរិន៖ ការថែទំា និងវិនិយោគលើកុមារនាថ្ងៃនេះ ដើម្បីអនាគតប្រទេសជាតិនាពេលខាងមុខ

    នៅក្នុងឱកាសទិវាកុមារអន្តរជាតិ១មិថុនានេះ សម្តេចអគ្គមហាពញាចក្រី ប្រធានរដ្ឋសភា បានលើកឡើងថា ការយកចិត្តទុកដាក់ វិនិយោគលើកុមារថ្ងៃនេះ គឺដើម្បីអនាគតសង្គមនិងប្រទេសជាតិនាពេលខាងមុខ។ សម្តេចបានគូសបញ្ជាក់ថា កម្ពុជាបានដាក់ចេញនិងកំពុងអនុវត្តយ៉ាងយកចិត្តទុកដាក់លើគោលនយោបាយជាតិ ស្តីពីប្រព័ន្ធកិច្ចការពារកុមារ ដោយគោរពយ៉ាងខ្ជាប់ខ្ជួននូវរដ្ឋធម្មនុញ្ញ អនុសញ្ញាស្តីពីកុមារ និងច្បាប់អន្តរជាតិពាក់ព័ន្ធ ក្នុងការឆ្លើយតបទៅនឹងតម្រូវការរបស់កុមារ ពិសេសលើកកម្ពស់សិទ្ធិសេរីភាព សេចក្តីថ្លៃថ្នូរ សមភាព និងសុវត្ថិភាពកុមារ ព្រមទំាងបានខិតខំទប់ស្កាត់ ប្រយុទ្ធប្រឆំាងរាល់អំពើហិង្សានិងការរំលោភបំពានគ្រប់រូបភាពលើកុមារ។ នៅក្នុងកាលៈទេសៈដែលកម្ពុជាក៏ដូចជាពិភពលោកកំពុងប្រឈមនឹងជំងឺកូវីដ-១៩នេះ តាមរយៈ Facebook ផ្លូវរបស់សម្តេចផ្ទាល់ សម្តេចប្រធានរដ្ឋសភា បានអំពាវនាវដល់មាតាបិតា អាណាព្យាបាលកុមារ និងអ្នកពាក់ព័ន្ធទំាងអស់យកចិត្តទុកដាក់ មើលថែទំាកុមារឲ្យខ្លំាងក្លាមួយកម្រិតថែមទៀត ត្បិតអីពេលនេះពួកគេងាយនឹងប្រឈមបញ្ហាផ្សេងៗ ទំាងផ្លូវកាយនិងផ្លូវចិត្ត ផងដែរ៕

  • សារលិខិតសម្តេចតេជោ ក្នុងឱកាសបុណ្យខួបលើកទី៧២ ទិវាកុមារអន្តរជាតិ ១មិថុនា ខួបលើកទី២០ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២ មិថុនា និងទិវាកុមារកម្ពុជា ឆ្នាំ២០២១

    សារលិខិតសម្តេចតេជោ ក្នុងឱកាសបុណ្យខួបលើកទី៧២ ទិវាកុមារអន្តរជាតិ ១មិថុនា ខួបលើកទី២០ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២ មិថុនា និងទិវាកុមារកម្ពុជា ឆ្នាំ២០២១

    សារលិខិតសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសបុណ្យខួបលើកទី៧២ ទិវាកុមារអន្តរជាតិ ១មិថុនា ខួបលើកទី២០ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២ មិថុនា និងទិវាកុមារកម្ពុជា ឆ្នាំ២០២១ !

  • រថយន្តដឹកប្រេងឥន្ទនះធុនធំ បើកមិនប្រយ័ត្នជ្រុលធ្លាក់ទឹកប្រឡាយ

    រថយន្តដឹកប្រេងឥន្ទនះធុនធំ បើកមិនប្រយ័ត្នជ្រុលធ្លាក់ទឹកប្រឡាយ

    ភ្នំពេញ ៖ មានរថយន្តដឹកប្រេងឥន្ទនះធុនធំមួយគ្រឿងបើកបរដោយបុរសម្នាក់រេចង្កូតធ្លាក់ចូលទៅក្នុងប្រឡាយទឹកស្អុយ កាលពីវេលាម៉ោង ២៣យប់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១ នៅតាមបណ្តោយផ្លូវជាតិលេខ៤ ខាតលិចអគ្គបញ្ជាការកងទ័ពជើងគោក ស្ថិតក្នុងសង្កាត់កន្ទោក ខណ្ឌកំបូល ។ យោងតាមប្រភពព័ត៌មានឲ្យដឹងថា នៅមុនកើតហេតុ រថយន្តដឹកប្រេងឥន្ទនះខាងលើ ពណ៌លាយទង់ទែង ពាក់ស្លាកលេខ ភ្នំពេញ 4A-4368 បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងទិសដៅពីកើតទៅលិច ។ លុះបើកដល់ចំណុចកើតហេតុខខាងលើ រថយន្តស្រាប់តែរេចង្កូតធ្លាក់ចូលទៅក្នុងប្រលាយតែម្តងទៅ ដោយមិនបានបង្កអោយមានគ្រោះថ្នាក់ដល់អ្នកដំណើរដទៃណាម្នាក់ឡើយ ។ ចំពោះករណីគ្រោះថ្នាក់ដោយខ្លួនឯងខាងលើនេះ គេនៅពុំទាន់ដឹងថា កកើតឡើងដោយសារតែរថយន្តខាងលើជួបនឹងឧបសគ្គអ្វី ឬការជាការធ្វេសប្រហែសរបស់តៃកុងរថយន្តដោយកត្តាណាមួយនោះឡើយ ព្រោះក្រោយកើតហេតុហើយនោះ បុរសជាអ្នកបើកបរបានរត់គេចចេពីកន្លែងកើតហេតុបាត់ស្រមោលសូន្យ បន្សល់ទុកតែរថយន្តនៅកន្លែងកើតហេតុ ។ ក្រោយកេីតហេតុ សមត្ថកិច្ចបានចុះដល់កន្លែងកើតហេតុ ប៉ុន្តែមិនបានធ្វើការវាស់វែងតាមជំនាញឡើយ ព្រោះជាករណីបើកធ្លាក់ប្រលាយដោយខ្លួនឯង មិនបានបណ្តាលឲ្យខូចខាតដល់ទ្រព្បសម្បត្តិសាធារណៈ ឬប៉ះពាល់បង្កគ្រោះថ្នាក់ដល់អ្នកដទៃឡើយ ដូច្នោះហើយសម្រេចទុករថយន្តនៅក្នុងប្រលាយនោះចោលជាបណ្តោះសិន រងចាំម្ចាស់មកទទួលយកវិញដោយខ្លួនឯង៕ ដោយ ៖ ជីម ភារ៉ា

  • សម្តេចវិបុលសេនាភក្តី សាយ ឈុំ អញ្ជើញថ្វាយបង្គំសួរសុខទុក្ខសម្តេចព្រះមហាសុមេធាធិបតី នន្ទ ង៉ែត

    សម្តេចវិបុលសេនាភក្តី សាយ ឈុំ អញ្ជើញថ្វាយបង្គំសួរសុខទុក្ខសម្តេចព្រះមហាសុមេធាធិបតី នន្ទ ង៉ែត

    ភ្នំពេញ ៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញថ្វាយបង្គំ និងសួរសុខទុក្ខសម្តេចព្រះមហាសុមេធាធិបតី នន្ទ ង៉ែត សម្តេចព្រះសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះចៅអធិការវត្តបុទមវតីរាជវរារាម ដែលកំពុងសម្រាកព្យាបាលព្រះសុខភាព នៅវត្តបុទមវតីរាជវរារាម រាជធានីភ្នំពេញ នារសៀលថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១ ។

  • ប្រជាពលរដ្ឋមានវិវាទដីធ្លី នៅឃុំបន្ទាយដែក ដែលបានបិទផ្លូវជាតិលេខ១ បានស្រុះស្រួលគ្នាមកចូលរួមដោះស្រាយជាមួយអាជ្ញាធរស្រុកកៀនស្វាយ

    ប្រជាពលរដ្ឋមានវិវាទដីធ្លី នៅឃុំបន្ទាយដែក ដែលបានបិទផ្លូវជាតិលេខ១ បានស្រុះស្រួលគ្នាមកចូលរួមដោះស្រាយជាមួយអាជ្ញាធរស្រុកកៀនស្វាយ

    ខេត្តកណ្តាល៖ ឯកឧត្តម នូវប៉េង ច័ន្ទតារា អភិបាលរងខេត្ត និងអាជ្ញាធរស្រុកកៀនស្វាយបាន ធ្វើការអំពាវនាវ និងណែនាំដល់ប្រជាពលរដ្ឋទាំងអស់ត្រូវសហការល្អជាមួយអាជ្ញាធរស្រុក ដើម្បីរួមគ្នាដោះស្រាយបញ្ហានានាឲ្យទទួលបានលទ្ធផលល្អប្រសើរ ជៀសវាងការប្រើអំពើហិង្សា ការបិទផ្លូវសាធារណៈដែលជាអំពើល្មើសច្បាប់ ត្រូវងៀកមករកការដោះស្រាយមួយដែលល្អប្រសើរ ពោលគឺការជជែកវែកញែក ពិភាក្សាគ្នារកខុសត្រូវ ប្រកបដោយសន្តិវិធី តម្លាភាព និងមានភាពយុត្តិធម៌ទើបជាការប្រសើរបំផុត។ ការអំពាវនាវនេះបានធ្វើឡើង នៅក្នុងកិច្ចប្រជុំដោះស្រាយ ជាមួយប្រជាពលរដ្ឋជាច្រើនគ្រួសារ មានទីលំនៅក្មុងឃុំបន្ទាយដែក ស្រុកកៀនស្វាយ ដែលបានស្រុះស្រួលគ្នាមកចូលរួមក្នុងដោះស្រាយជាមួយអជ្ញាធរស្រុកកៀនស្វាយ បន្ទាប់ពីបានធ្វើការតវ៉ាបិទផ្លូវជាតិលេខ១ កាលពីយប់ថ្ងៃទី៣០ ខែឧសភា ដែលកិច្ចប្រជុំដោះស្រាយនេះធ្វើឡើងដោយមានការដឹកនាំពីសំណាក់ ឯកឧត្តម នូវប៉េង ច័ន្ទតារា អភិបាលរងខេត្តកណ្ដាល និងមានការចូលរួមផងដែរពីលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល ព្រះរាជអាជ្ញារងខេត្ត អាជ្ញាធរស្រុកកៀនស្វាយ និងមន្ទីរពាក់ព័ន្ធនានា។ ក្នុងការចុះជួបដោះស្រាយ និងសម្របសម្រួលនាឱកាសនោះដែរ ឯកឧត្តម នូវប៉េង ច័ន្ទតារា បានស្នើដល់ប្រជាពលរដ្ឋដែលពាក់ពន្ធ័ទាំងអស់ត្រូវ ចូលរួមបំពេញនូវព័ត៌មានផ្សេងៗដែលអាជ្ញាធរត្រូវការដូចជា៖ លេខអត្តសញ្ញាណប័ណ្ណ ឈ្មោះ អាសយដ្ឋាន ទីតាំងដីដែលមានទំនាស់ពិតប្រាកដ គោលបំណង និងសំណូមពរផ្សេងៗ មកឲ្យអាជ្ញាធរស្រុក ដើម្បីទុកជាឯកសារ និងជាមូលដ្ឋាន សម្រាប់យកទៅពិនិត្យ…

  • ឯកឧត្តម ជា បូរ៉ា បានចូលរួមកិច្ចពិគ្រោះយោបល់កម្រិតគោលនយោបាយលើកទី៤ រវាងរដ្ឋាភិបាលកម្ពុជា និងទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD)

    ឯកឧត្តម ជា បូរ៉ា បានចូលរួមកិច្ចពិគ្រោះយោបល់កម្រិតគោលនយោបាយលើកទី៤ រវាងរដ្ឋាភិបាលកម្ពុជា និងទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD)

    ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១ ថ្នាក់ដឹកនាំក្រសួងទេសចរណ៍ ដឹកនាំដោយ ឯ.ឧ ជា បូរ៉ា រដ្ឋលេខាក្រសួងទេសចរណ៍ និងមន្រ្តីជំនាញគម្រោងមួយចំនួនទៀត បានចូលរួមកិច្ចពិគ្រោះយោបល់កម្រិតគោលនយោបាយលើកទី៤ (4th Policy Dialogue) រវាងរដ្ឋាភិបាលកម្ពុជា និងទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) តាមប្រព័ន្ធវីឌីអូខុនហ្វឺរ៉េន (Video Conference, Zoom) ក្រោមអធិបតីភាព ឯ.ឧ វង្សី វិស្សុត រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច លោកជំទាវ Eva NGUYEN Binh ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋបារាំងប្រចាំកម្ពុជា និង Mr. Remi Genevey, AFD Director Eastern Europe, Middle East and Asia. សូមរំលឹកថា ក្រសួងទេសចរណ៍ បាននិងកំពុងអនុវត្តគម្រោងសាងសង់សាលាជាតិវិជ្ជាជីវៈទេសចរណ៍ក្រោមហិរញ្ញប្បទានឥណទាន និងគម្រោងពង្រឹងសមត្ថភាពពាណិជ្ជកម្មក្នុងវិស័យទេសចរណ៍ក្រោមហិរញ្ញប្បទានឥតសំណងពីទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD)៕