Category: ព័ត៌មានសង្គម

  • ព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី ប្រោសព្រះរាជទាន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចូលក្រាបថ្វាយបង្គំគាល់

    ព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី ប្រោសព្រះរាជទាន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចូលក្រាបថ្វាយបង្គំគាល់

    ក្នុងឱកាសដែលព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាពសេចក្តី ថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជ ហឬទ័យ ប្រោស ព្រះរាជទាន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជាចូលក្រាបថ្វាយបង្គំគាល់ ថ្វាយព្រះពរ នៅថ្ងៃទី ២៨ ខែឧសភា ឆ្នាំ ២០២១ មុននឹងប្រោស ព្រះរាជទាននូវព្រះរាជសវនា ការដ៏វិសេសវិសាលនេះ ព្រះអង្គបានសព្វព្រះរាជហឬទ័យ ប្រោសព្រះរាជទានដល់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន និងគណៈប្រតិភូ ចូលក្រាប ថ្វាយបង្គំ និងថ្វាយគ្រឿងសក្ការៈបូជា ព្រះបរមរូប ព្រះករុណា ព្រះមហាវីរ ក្សត្រ ព្រះវររាជបិតា ជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ជាទីគោរព សក្ការៈដ៏ខ្ពង់ខ្ពស់បំផុត គង់នៅខាងមុខឈាង ឥសាន្ត នៃព្រះរាជដំណាក់គន់ធបុប្ផា ក្នុងព្រះបរមរាជវាំង។ ការថ្វាយគ្រឿងសក្ការៈបូជា គោរពចំពោះព្រះបរមរូប ព្រះវិញ្ញាណក្ខ័ន្ធ ព្រះករុណា ព្រះមហាវីរក្សត្រ…

  • សារលិខិតរំលែកទុក្ខរបស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ជូនចំពោះឯកឧត្តម គង់ វិបុល ចំពោះមរណភាព ឧបាសិកា ងន តាំងអ៉ីម ត្រូវជាមាតាបង្កើត

    សារលិខិតរំលែកទុក្ខរបស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ជូនចំពោះឯកឧត្តម គង់ វិបុល ចំពោះមរណភាព ឧបាសិកា ងន តាំងអ៉ីម ត្រូវជាមាតាបង្កើត

    សារលិខិតរំលែកទុក្ខរបស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ជូនចំពោះឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋាន ចំពោះមរណភាព ឧបាសិកា ងន តាំងអ៉ីម ត្រូវជាមាតាបង្កើតរបស់ឯកឧត្តម ក្នុងជន្មាយុ៩១ឆ្នាំ ដោយជរាពាធ។

  • គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រកម្ពុជា (គ.អ.ឆ.ក.) ចុះពិនិត្យវឌ្ឍនភាពនៃការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធនានា ស្ថិតនៅក្នុងខេត្តព្រះសីហនុ

    គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រកម្ពុជា (គ.អ.ឆ.ក.) ចុះពិនិត្យវឌ្ឍនភាពនៃការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធនានា ស្ថិតនៅក្នុងខេត្តព្រះសីហនុ

    គណៈកម្មាធិការជាតិ គ្រប់គ្រងនិងអភិវឌ្ឍ តំបន់ ឆ្នេរសមុទ្រកម្ពុជា (គ.អ.ឆ.ក.) ដឹកនាំដោយ ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្មន្រ្តីក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានគណៈកម្មាធិការជាតិ គ្រប់គ្រងនិងអភិវឌ្ឍ តំបន់ ឆ្នេរសមុទ្រកម្ពុជា រួមជាមួយ ឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្រ្តៃយ៍ គ.អ.ឆ.ក. ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាអនុប្រធាន គ.អ.ឆ.ក. រួមដំណើរដោយ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ និងសមាជិកអមដំណើរមួយចំនួនទៀត នៅព្រឹកថ្ងៃសុក្រថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១ បានចុះពិនិត្យវឌ្ឍនភាព នៃការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធនានា ស្ថិតនៅក្នុងខេត្តព្រះសីហនុ។ ក្នុងឱកាសនេះ ប្រតិភូបានអញ្ជើញចុះពិនិត្យស្ថានីយអាងប្រព្រឹត្តកម្មចម្រោះទឹកកខ្វក់ និងបន្ទប់ទឹកសាធារណៈតាមបណ្តោយឆ្នេរសមុទ្រ ដើម្បីឆ្លើយតបទៅនឹងគម្រោងរបស់រាជរដ្ឋាភិបាលក្នុងការប្រែក្លាយខេត្តព្រះសីហនុ ជាខេត្តប៉ូលសេដ្ឋកិច្ចប្រកបដោយសក្តានុពល។ យោងតាមលទ្ធផលបង្ហាញដោយ គ.អ.ឆ.ក.ចាប់តាំងពីបានដំណើរការគម្រោងស្តារហេដ្ឋារចនាសម្ពន្ធ័ក្នុងខេត្តព្រះសីហនុ រហូតមកដល់ចុងខែឧសភាឆ្នាំ២០២១នេះបានសម្រេចលទ្ធផលដូចខាងក្រោម៖ ១.ការងារចាក់បេតុងផ្លូវសម្រេចបាន ១០០% ២.ការងារអ៊ុតកៅស៊ូបេទីម កម្រាស់ ៧០…

  • អង្គភាពប្រឆាំងអំពើពុករលួយ ជូនដំណឹងពីការរៀបចំប្រឡងជ្រើសរើសក្របខណ្ឌថ្មីចំនួន ៧៥កន្លែង

    អង្គភាពប្រឆាំងអំពើពុករលួយ ជូនដំណឹងពីការរៀបចំប្រឡងជ្រើសរើសក្របខណ្ឌថ្មីចំនួន ៧៥កន្លែង

    រាជធានីភ្នំពេញ៖អង្គភាពប្រឆាំងអំពើពុករលួយថ្ងៃទី២៨ខែឧសភានេះបានចេញសេចក្តីជូនដំណឹងមួយស្តីពីការរៀបចំការប្រឡងប្រជែងជ្រើសរើសក្របខណ្ឌថ្មីឱ្យចូលបម្រើការងារក្នុងក្របខណ្ឌអង្គភាពប្រឆាំងអំពើពុករលួយ។ យោងតាមសេចក្តីជូនដំណឹងរបស់អង្គភាពប្រឆាំងអំពើពុករលួយបានឱ្យដឹង ថា គណៈកម្មការរៀបចំការប្រឡងប្រជែងជ្រើសរើសក្របខណ្ឌមន្ត្រីរាជការស៊ីវិល នៃអង្គភាពប្រឆាំងអំពើ ពុករលួយ (អ.ប.ព. ) សូមជូនដំណឹងដល់បេក្ខជនទាំងពីរភេទ ដែលបានដាក់ពាក្យប្រឡងទាំងអស់ឱ្យបានជ្រាបថា អ.ប.ព. គ្រោងនឹងរៀបចំដំណើរការប្រឡងប្រជែងជ្រើសរើសក្របខណ្ឌថ្មីចំនួន ៧៥ កន្លែង ឱ្យចូលបម្រើការងារក្នុង ក្របខណ្ឌអង្គភាពប្រឆាំងអំពើពុករលួយ ដូចខាងក្រោម៖ ១- កាលបរិច្ឆទ និងទីតាំង នៃការប្រឡង – ព្រឹកថ្ងៃសៅរ៍ ទី១២ ខែមិថុនា ឆ្នាំ២០២១សម្រាប់បេក្ខជន ដែលបានដាក់ពាក្យប្រឡងជ្រើសរើសបំពេញការងារនៅស្នាក់ការកណ្ដាល អ.ប.ព. (បម្រើការងារនៅ អ.ប.ព.)  – ព្រឹកថ្ងៃអាទិត្យ ទី១៣ ខែមិថុនា ឆ្នាំ២០២១: សម្រាប់បេក្ខជន ដែលបានដាក់ពាក្យប្រឡងជ្រើសរើសត្រៀមទៅបំពេញការងារនៅតាមការិយាល័យប្រចាំខេត្ត។ – មណ្ឌលប្រឡង សាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP)។ ២- វិញ្ញាសាប្រឡងនឹងធ្វើឡើងក្នុងទម្រង់វិញ្ញាសាមានចម្លើយជ្រើសរើស (QCM) ដោយផ្តោតលើ៖ – ការងារជំនាញរបស់ អ.ប.ព. (ច្បាប់ – វិភាគពាក្យប្ដឹង – ផ្សេងៗ …) –…

  • នាយកដ្ឋាននគរបាលការពារព្រំដែនគោក ទទួលរថយន្តសង្គ្រោះបន្ទាន់១គ្រឿងពី ស.ស.យ.ក

    នាយកដ្ឋាននគរបាលការពារព្រំដែនគោក ទទួលរថយន្តសង្គ្រោះបន្ទាន់១គ្រឿងពី ស.ស.យ.ក

    ភ្នំពេញ ៖ លោក សុំ មនោរម្យ ប្រធានលេខាធិការដ្ឋាន ស.ស.យ.ក រាជធានីភ្នំពេញ តំណាងឯកឧត្តមប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១ បានប្រគល់រថយន្តសង្គ្រោះបន្ទាន់ចំនួន ០១ គ្រឿង ដែលជាអំណាយរបស់ ស.ស.យ.ក ជូន លោកឧត្តមសេនីយ៍ឯក លៀង ភារម្យ ប្រធាននាយកដ្ឋាននគរបាលការពារព្រំដែនគោក នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ ដើម្បីប្រើប្រាស់ក្នុងបុព្វហេតុការងារសង្គ្រោះបន្ទាន់បងប្អូននគរបាលដែលកំពុងប្រចាំការការពារតាមបន្ទាត់ព្រំដែន និងប្រជាពលរដ្ឋក្នុងមូលដ្ឋានជុំវិញបុស្តិ៍ព្រំដែន។ ការចូលរួមចំណែកនេះ ជាបុព្វហេតុ និងបេសកកម្មរបស់ ស.ស.យ.ក ក្នុងការរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការបំពាក់សម្ភារបច្ចេកទេសជូនដល់កងកម្លាំងនគរបាលការពារជួរមុខដើម្បីប្រើប្រាស់គាំទ្រដល់សុខុមាលភាព និងសុខសុវត្ថិភាពពេលកំពុងបំពេញភារកិច្ចបម្រើជាតិមាតុភូមិ ការពារសុខសុវត្ថិភាពប្រជាពលរដ្ឋ វិនិយោគិន និងភ្ញៀវបរទេសដែលធ្វើដំណើរឆ្លងកាត់ចូលមកក្នុងប្រទេសកម្ពុជា ឱ្យទទួលបាននូវភាពកក់ក្តៅ និងធ្វើពលិកម្មឥតរាថយនៅលើសមរភូមិមុខ ។ ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ឯក លៀង ភារម្យ ប្រធាននាយកដ្ឋាននគរបាលការពារព្រំដែនគោក នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ បានថ្លែងអំណរគុណដល់សហភាពសហព័ន្ធយុវជនកម្ពុជា ចំពោះអំណោយជារថយន្តសង្គ្រោះនេះ ពិេសសនឹងយកប្រើប្រាស់ឲ្យចំគោលដៅ ក្នុងបុព្វហេតុជាតិមាតុភូមិ ៕ ដោយ / គ្រី សម្បត្តិ

  • នគរបាលខណ្ឌឬស្សីកែវ ចាប់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធ ករណីគាស់ទ្វាផ្ទះលួចទ្រព្យសម្បត្តិ

    នគរបាលខណ្ឌឬស្សីកែវ ចាប់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធ ករណីគាស់ទ្វាផ្ទះលួចទ្រព្យសម្បត្តិ

    ភ្នំពេញ ៖ ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចខណ្ឌឬស្សីកែវឃាត់ខ្លួនក្នុងករណីគាស់ទ្វាផ្ទះលួចទ្រព្យសម្បត្តិនៅម៉ោង ០៥និង ៣០នាទី ថ្ងៃទី ២៨ ខែឧសភា ឆ្នាំ ២០២១ នៅចំណុចផ្ទះជួលផ្លូវបេតុង ក្រុមទី៦ភូមិ៣សង្កាត់ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវ។ លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវ បានឲ្យដឹងថា ជនសង្ស័យឈ្មោះ ពៅ ខេមរិនភេទប្រុសអាយុ២៩ឆ្នាំមុខរបរកម្មក ស្នាក់នៅផ្ទះជួលផ្លូវបេតុងភូមិ៣សង្កាត់ច្រាំងចំរេះ១ខណ្ឌឫស្សីកែវ (មានសារធាតុញៀន)។ ចំណែកជនរងគ្រោះមាន ឈ្មោះ អ៊ូ ហាន ភេទប្រុស អាយុ ៥០ឆ្នាំ មុខរបរ លក់ដូរ មានទីលំនៅ ផ្ទះជួលផ្លវ បេតុង ក្រុុមទី ៦ភូមិ៣សង្កាត់ច្រាំងចំរេះ១ខណ្ឌឫស្សីកែវ ។ លោកនគរបាលខណ្ឌឫស្សីកែវ បានឲ្យដឹងទៀតថា នៅថ្ងៃកេីតហេតុ ជនសង្ស័យដើរមកផ្ទះជនរងគ្រោះគោលបំណងលួចទ្រព្យសម្បត្តិពេលមកដល់ពុំមានមនុស្ស ដោយឃើញសភាពស្ងប់ស្ងាតទើបជនសង្ស័យបានយកដែកសសៃលួសកែឆ្នៃមកឆ្កឹះសោទ្វារផ្ទះ ចូលទៅលួចសំភារះរួចបានគេចខ្លួនមកផ្ទះជួល។លុះដល់ម៉ោង៨ព្រឹកឡើងថ្ងៃ២៨ខែឧសភាឆ្នាំ២០២១ ត្រូវបានសមត្ថកិច្ចមកឃាត់ខ្លួនជនសង្ស័យ នៅផ្ទះជួលក្រុម៦ភូមិ៣សង្កាត់ច្រាំងចំរេះ១និងនាំយកមកប៉ុស្តិ៍ច្រាំងចំរេះ១សាកសួរ។សម្ភារ:ដកហូតមានរួមមាន១.លោហះធាតុពណ៍លឿងទុំចំនួន១ខ្សែក២.លោហះធាតុពណ៍លឿងទុំចំនួន១ខ្សែដៃ៣.បណ្តោងដាំត្បូងចំនួន១៤.ទូរសព្ទ១គ្រឿងម៉ាកHiyaពណ៍ខ្មៅគ្មានសុីម៥.ដែកលួសសសៃកែឆ្នៃចំនួន១ បច្ចុប្បន្ននេះ ជនសង្ស័យខាងលេីកំពុងឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការបន្តតាមនីតិវិធី៕ដោយ ៖ ភារ៉ា និងប៊ុនធី

  • រថយន្តដឹកស៊ីម៉ង់ត៍បុករះរថយន្ត និងម៉ូតូកង់បីជាច្រើនគ្រឿង បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ

    រថយន្តដឹកស៊ីម៉ង់ត៍បុករះរថយន្ត និងម៉ូតូកង់បីជាច្រើនគ្រឿង បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ

    ភ្នំពេញ ៖ រថយន្តដឹកស៊ីម៉ង់ត៍មួយគ្រឿង បើកលឿនគួរសម បុករះរថយន្ត និងម៉ូតូកង់បីជាច្រើនគ្រឿង បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ តែសំណាងល្អ មិនបណ្ដាលឲ្យមាននរណាម្នាក់រងរបួសនោះទេ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១១ និង២៥នាទីព្រឹក ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវណត់ព្រីត ក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ បើតាមប្រភពព័ត៌មានពីតៃកុងរថយន្តដឹកស៊ីម៉ង់ត៍ បានឲ្យដឹងថា នៅមុនពេលកើតហេតុ រូបគាត់បានបើកបររថយន្តដឹកស៊ីម៉ង់ត៍មួយគ្រឿង ពណ៌ស្លាទុំ ពាក់ស្លាកលេខ ភ្នំពេញ 3D-0493 ធ្វើដំណើរតាមបណ្ដោយផ្លូវណត់ព្រីត ទិសដៅពីជើងទៅត្បូងស្រប់ទិសគ្នា ក្នុងល្បឿនលឿនគួរសម ខណៈមកដល់ត្រង់ចំណុចកើតហេតុខាងលើ ក៏ស្រាប់តែរូបគាត់ ជាន់ហ្វ្រាំងមិនស៊ីទើបជ្រុលទៅបុករះចំពីក្រោយគូទរថយន្តមួយគ្រឿង ម៉ាក Morning ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BK-3109 ពេញទំហឹង ហើយរុញទៅបុកកង់បីឃ្លុប ពណ៌ស គ្មានស្លាកលេខ បន្ទាប់មករុញទៅបុករថយន្តមួយគ្រឿងទៀត ម៉ាក Ford ranger ពស៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BE-0417 ជាបន្តទៀត បណ្តាលឲ្យរថយន្តម៉ាក Morning និងកង់បីឃ្លុបរងការខូចខាតយ៉ាងដំណំ…

  • ព្យាករណ៍អាកាសធាតុ សម្រាប់ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២១

    ព្យាករណ៍អាកាសធាតុ សម្រាប់ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២១

    ព្យាករណ៍អាកាសធាតុ ទូទាំងប្រទេស សម្រាប់ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២១៖

  • សម្តេចតេជោ ផ្ញើសារលិខិតចូលរួមរំលែកទុក្ខជូនឯកឧត្តម គង់ វិបុល ចំពោះមរណភាពរបស់ឧបាសិកា នង តាំងអ៉ីម

    សម្តេចតេជោ ផ្ញើសារលិខិតចូលរួមរំលែកទុក្ខជូនឯកឧត្តម គង់ វិបុល ចំពោះមរណភាពរបស់ឧបាសិកា នង តាំងអ៉ីម

    សម្តេចតេជោ ហ៊ុន សែន ផ្ញើសារលិខិតចូលរួមរំលែកទុក្ខជូនឯកឧត្តម គង់ វិបុល ចំពោះមរណភាពរបស់ឧបាសិកា នង តាំងអ៉ីម៖

  • សម្ដេចប្រធានរដ្ឋសភា បានប្រគល់រថយន្តសង្រ្គោះបន្ទាន់មួយគ្រឿងដល់មន្ទីរពេទ្យបង្អែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ

    សម្ដេចប្រធានរដ្ឋសភា បានប្រគល់រថយន្តសង្រ្គោះបន្ទាន់មួយគ្រឿងដល់មន្ទីរពេទ្យបង្អែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ

    រថយន្តសង្គ្រោះបន្ទាន់មួយគ្រឿង ដែលជាអំណោយរបស់សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេងសំរិន បានប្រគល់ជូនមន្ទីរពេទ្យបង្អែកស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី២៨ឧសភា ឆ្នាំ២០២១ ដើម្បីឆ្លើយតបតម្រូវការខាងវិស័យសុខាភិបាលនៅក្នុងខេត្ត ពិសេសក្នុងគ្រានៃការរីករាលដាលវីរុសកូវីដ-១៩។ ក្នុងពិធីប្រគល់ជូនរថយន្តសង្រ្គោះបន្ទាន់ដល់មន្ទីរពេទ្យបង្អែក ដែលរៀបចំធ្វើនៅគេហដ្ឋានផ្ទាល់របស់សម្តេច ស្ថិតនៅភូមិអន្លងជ្រៃ ឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន បានមានប្រសាសន៍លើកឡើងថា រថយន្តសង្គ្រោះបន្ទាន់មានសារៈសំខាន់ណាស់ សម្រាប់ដឹកជញ្ជូនប្រជាពលរដ្ឋ ដែលមានជំងឺ និងរងគ្រោះថ្នាក់ផ្សេងៗ ជាពិសេសការដឹងជញ្ជូនពលរដ្ឋដែលបានរកឃើញថា មានវិជ្ជមានកូវីដ-១៩ ឲ្យបានទាន់ពេលវេលា ទៅព្យាបាលនៅមន្ទីរពេទ្យ។ ជាមួយគ្នានោះ សម្តេច បានថ្លែងអំណរគុណ និងកោតសរសើរដល់កិច្ចខិតខំប្រឹងប្រែងរបស់អាជ្ញាធរខេត្តគ្រប់លំដាប់ថ្នាក់ ពិសេសក្រុមគ្រូពេទ្យ កងកម្លាំង និងអ្នកពាក់ព័ន្ធទាំងអស់ ដែលបាននិងកំពុងបំពេញភារកិច្ចយ៉ាងសកម្មនៅក្នុងការផ្សព្វផ្សាយ អប់រំប្រជាពលរដ្ឋឲ្យបានយល់ដឹងពីជំងឺកូវីដ-១៩ និងវិធានការការពារនានា ពិសេសការយកចិត្តទុកដាក់ដល់ការព្យាបាលអ្នកជំងឺ ការថែទំាសុខភាពប្រជាពលរដ្ឋដែលត្រូវធ្វើចត្តាឡីស័ក្កដោយស្មារតីទទួលខុសត្រូវខ្ពស់។ ឆ្លៀតឱកាសនោះ សម្តេចប្រធានរដ្ឋសភា បានអំពាវនាវដល់ប្រជាពលរដ្ឋបន្តអនុវត្តរាល់វិធានការបង្ការទប់ស្កាត់ជំងឺកូវីដ-១៩ ដោយមិនត្រូវធ្វេសប្រហែសឡើយ ពីព្រោះជំងឺកូវីដ-១៩ នៅតែគំរាមកំហែងសង្គមជាតិខ្លាំងក្លានៅឡើយ។ សម្តេចបានគូសបញ្ជាក់ថា ការអនុវត្តតាមវិធានច្បាប់និងវិធានសុខាភិបាល “៣ការពារ និង…