Category: ព័ត៌មានសង្គម

  • ក្រុមហ៊ុនឯកជនក្នុងស្រុកនាំយកស្បៀងអាហារជាច្រើនមុខជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីចូលរួមជួយឧបត្ថម្ភជីវភាពពលរដ្ឋរងគ្រោះ ឬរងផលប៉ះពាល់ធ្ងន់ធ្ងរ ពីមេរោគកូវីដ-១៩

    ក្រុមហ៊ុនឯកជនក្នុងស្រុកនាំយកស្បៀងអាហារជាច្រើនមុខជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីចូលរួមជួយឧបត្ថម្ភជីវភាពពលរដ្ឋរងគ្រោះ ឬរងផលប៉ះពាល់ធ្ងន់ធ្ងរ ពីមេរោគកូវីដ-១៩

    ភ្នំពេញ៖ ស្បៀងអាហារជាច្រើនមុខត្រូវបានក្រុមហ៊ុន ឯកជននៅក្នុងស្រុកមួយ នាំយកមកប្រគល់ជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីចូលរួមជួយឧបត្ថម្ភជីវភាពជូនប្រជាពលរដ្ឋដែលទទូលរងគ្រោះ ឬរងផលប៉ះពាល់ធ្ងន់ធ្ងរ ពីមេរោគកូវីដ-១៩ ខណៈដែលជម្ងឺនេះបាននឹងកំពុងរីករាលដាលក្នុងព្រឹត្តការណ៍សហគមន៍២០កុម្ភៈនូវឡើយ។ ពិធីប្រគល់នឹងទទួលនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី២៨ឧសភាឆ្នាំ២០២១នេះ ក្រោមវត្តមានលោក នួន ផារ័ត្ន អភីបាលរងរាជធានីភ្នំពេញតំណាងលោកឃួង ស្រេងអភិបាលរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ ។ លោក នួន ផារ័ត្ន ក្នុងឱកាសនោះ បានថ្លែងថា ក្នុងនាមក្រុមប្រឹក្សា គណៈអភិបាលរាជធានីភ្នំពេញ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទាំងអស់ នៅរាជធានីភ្នំពេញ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ក្រុមហ៊ុន ហ្គោ២៤ ខេមបូឌា ឯ.ក ដែលបានឧបត្ថម្ភ ទឹកបរិសុទ្ធ (ចំណុះ៥០០មីលីលីត្រ)ចំនួន២០០កេស មីជាតិ ចំនួន១៦០កេសតូច ទឹកស៊ីស៊ីវ ចំនួន៥០កេស ទឹកត្រីចំនួន៥០កេស ជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីជួយឧបត្ថម្ភជីវភាពជូនប្រជាពលរដ្ឋដែលទទួលរងគ្រោះ ឬរងផលប៉ះពាល់ធ្ងន់ធ្ងរ ពី មេរោគកូវីដ-១៩ (Covid-19)។ តាមរយៈកាយវិការដ៏ល្អប្រពៃ ប្រកបដោយមនុស្សធម៌ និងគុណធម៌ខាងលើនេះ ពិតជាបានរួមចំណែកយ៉ាងសំខាន់ជាមួយរដ្ឋបាលរាជធានីភ្នំពេញ និងរាជរដ្ឋាភិបាល ស្របតាមការអំពាវនាវរបស់ សម្តេចអគ្គមហាសេនាបតី តេជោ…

  • កម្លាំងស៊ីម៉ាក់រកឃើញគ្រាប់មីនបានចំនួន ១០គ្រាប់ នៅក្បែរទីតាំងដែលផ្ទុះមីនតោនបណ្ដាលឲ្យមនុស្សម្នាក់សម្លាប់ ពីម្សិលមិញ

    កម្លាំងស៊ីម៉ាក់រកឃើញគ្រាប់មីនបានចំនួន ១០គ្រាប់ នៅក្បែរទីតាំងដែលផ្ទុះមីនតោនបណ្ដាលឲ្យមនុស្សម្នាក់សម្លាប់ ពីម្សិលមិញ

    អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) លោកហេង រតនា នៅថ្ងៃទី២៨ឧភានេះ បានឲ្យដឹងថា កម្លាំងស៊ីម៉ាក់ បានបើកប្រតិបត្តិការបើកផ្លូវ និងត្រួតពិនិត្យសុវត្ថិភាពនៅចំណុចផ្ទុះមីនតោនបណ្ដាលឲ្យស្លាប់ប្រជាពលរដ្ឋម្នាក់ និងរបួសធ្ងន់ម្នាក់នៅភូមិចំការចេក ឃុំស៊ុង ស្រុកសំឡូត នៅថ្ងៃថ្ងៃសទី២៧ ឧសភាឆ្នាំ២០២១។ លោកបានបន្តថា ប្រតិបត្តិការរបស់ស៊ីម៉ាក់ តាំងពីល្ងាចមិញ និងព្រឹកថ្ងៃទី២៨ ឧសភា គេបានរកឃើញគ្រាប់មីនតោននៅក្បែរៗជាប់នឹងកន្លែងផ្ទុះនោះចំនួន២គ្រាប់ និងគ្រាប់មីនប្រឆាំងមនុស្សចំនួន៨គ្រាប់ទៀត សរុប១០គ្រាប់។ លោកថា គ្រាប់មីនតោនទាំង២គ្រាប់ សុទ្ធតែដាក់គ្រាប់មីនប្រឆាំងមនុស្សបង្កៃពីខាងលើ ដើម្បីងាយបង្កផ្ទុះ ដែលនោះជាបច្ចេកទេសយកគ្រាប់មីនតោនបន្ទុះសម្លាប់មនុស្សដើរជាន់តែម្តង។ លោកបានបញ្ជាក់ថា គ្រាប់មីនទាំងអស់នោះ គឺជាសំណល់ពីសង្គ្រាម។ យ៉ាងណាក៏ដោយ លោក ហេង រតនា បានលើកឡើងថា អ្វីជាសំណាងល្អដែរនោះគឺប្រជាពលរដ្ឋចូលទៅជួយសង្គ្រោះជនរងគ្រោះនោះ គឺមិនបានជាន់មីនទាំងនោះ។ លោកបានចាត់ទុកការដាក់មីននោះ ជាយុទ្ធសាស្ត្រដាក់មីនហ៊ុពន្ធ័ ដើម្បីឱ្យសម្លាប់ និងបង្ករបួសមនុស្សច្រើននាក់ នៅពេលឃើញមានអ្នកណាម្នាក់ផ្ទុះគ្រោះថ្នាក់ ហើយមានអ្នកណាហ៊ានចូលទៅជួយនោះរងគ្រោះថ្នាក់បន្តទៀត។ សូមជម្រាបថា ណនៅវេលាម៉ោង៤រសៀលថ្ងៃទី២៧ឧសភា ឆ្នាំ២០២១ មានករណីផ្ទុះមីនតោន នៅចំនុចជើងភ្នំប្រផេះ ក្នុងភូមិចំការចេក ឃុំស៊ុង ស្រុកសំឡូត ខេត្តបាត់ដំបង បានបណ្តាលឱ្យប្រជាពលរដ្ឋស្លាប់ម្នាក់, របួសម្នាក់ និងខូចខាតគោយន្ត១គ្រឿង។…

  • សន្តិសុខមាតុភូមិ៖ របាយការណ៍ទូទាំងប្រទេស ប្រចាំថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១

    សន្តិសុខមាតុភូមិ៖ របាយការណ៍ទូទាំងប្រទេស ប្រចាំថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១

    សន្តិសុខមាតុភូមិ៖ របាយការណ៍ទូទាំងប្រទេស ប្រចាំថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១៖

  • រដ្ឋបាលខេត្តតាកែវ ទទួលអំណោយមួយចំនួន ពីសប្បុរសជននានា ដើម្បីចូលរួមក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំង នៃការរីករាលដាលនៃជំងឺកូវីដ-១៩

    រដ្ឋបាលខេត្តតាកែវ ទទួលអំណោយមួយចំនួន ពីសប្បុរសជននានា ដើម្បីចូលរួមក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំង នៃការរីករាលដាលនៃជំងឺកូវីដ-១៩

    តាកែវ៖ ឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ លោកខាន់ សុខា អភិបាលរងខេត្ត រួមនឹងមន្រ្តីក្រោមឱវាទ នៅព្រឹកថ្ងៃសុក្រ ទី២៨ ខែឧសភា ឆ្នាំ២០២១ បានអញ្ជើញទទួលអំណោយជាគ្រឿង ឧបភោគបរិភោគ ពី លោក ម៉ាក់ ភាវូ ប្រធានអង្គការមិត្តភាព និងលោកស្រី ដែលបានចូលរួមឧបត្ថម្ភ អង្ករ ០១តោន មីខ្លាឃ្មុំ ១០០កេស និងទឹកត្រី ១០០យួរ ព្រមទាំង លោក ឡុញ សុខឿន អាជីវករផ្សារថ្នល់បត់ បានចូលរួមឧបត្ថម្ភ ០១តោន មីខ្លាឃ្មុំ ៣០កេស ទឹកត្រី ៦០យួរ និងទឹកសុទ្ធ ១០០យួរ និង លោកឧត្តមសេនីយ៍ត្រី សេង សារិទ្ធ បានចូលរួមឧបត្ថម្ភ អង្ករ ៥០០គីឡូក្រាម ទឹកត្រី ៤០យួរ ទឹកបរិសុទ្ធ ១៥កេស មីខ្លាឃ្មុំ ១០កេស…

  • លោកស្រី គឹម ញឹប នាំយកអំណោយមនុស្សធម៌ទៅចែកជូនដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ចំនួន ៧០គ្រួសារ រស់នៅក្នុងសង្កាត់ក្រាំងពង្រ

    លោកស្រី គឹម ញឹប នាំយកអំណោយមនុស្សធម៌ទៅចែកជូនដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ចំនួន ៧០គ្រួសារ រស់នៅក្នុងសង្កាត់ក្រាំងពង្រ

    ភ្នំពេញ ៖ លោកស្រី គឹម ញឹប អភិបាល នៃគណៈអភិបាលខណ្ឌដង្កោ និងជាប្រធានកិត្តិយសអនុសាខា កាកបាទក្រហមកម្ពុជាខណ្ឌដង្កោ បានចុះសាកសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ទៅចែកជូនដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ក្នុងអំឡុងពេលរងផលប៉ះពាល់ដោយសារជំងឺកូវីដ១៩ ចំនួន៧០គ្រួសារ រស់នៅក្នុងសង្កាត់ក្រាំងពង្រ នាព្រឹកថ្ងៃសុក្រ ២រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី២៨ ខែ ឧសភា ឆ្នាំ២០២១ ។ នាឱកាសនោះ លោកស្រីប្រធានកិត្តិយសអនុសាខា បាននាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់គ្រួសារទាំងអស់ព្រមទាំងសូមឲ្យយកចិត្តទុកដាក់ថែរក្សាសុខភាពឲ្យបានល្អ និងជាពិសេសអនុវត្តវិធានការការពារពីការឆ្លងជំងឺកូវីដ-១៩ ដូចខាងក្រោម ៖ ៣ការពារ ( ១.ពាក់ម៉ាស ២.លាងសម្អាតដៃឲ្យបានញឹកញាប់ ៣.គម្លាតសុវត្ថិភាពសង្គម និងគម្លាតសុវត្ថិភាពបុគ្គល ចាប់ពី១ម៉ែត្រកន្លះឡើងទៅ ) ៣កុំ (១.កុំទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូល កុំប្រើម៉ាស៊ីនត្រជាក់ច្រើនពេក ២.កុំទៅកន្លែងមានមនុស្សច្រើនកុះករ ៣.កុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំកៀកស្មាគ្នា កុំឱបគ្នាជាដើម ) និង២ចូលរួម (១.ចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩…

  • វាយប្លន់ម៉ូតូមិនបានសម្រេច ត្រូវសមត្ថកិច្ចខណ្ឌច្បារអំពៅឃាត់ខ្លួនភ្លាមៗ

    វាយប្លន់ម៉ូតូមិនបានសម្រេច ត្រូវសមត្ថកិច្ចខណ្ឌច្បារអំពៅឃាត់ខ្លួនភ្លាមៗ

    ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ច នៃអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធ ករណី លួចមានស្ថានទម្ងន់ទោស (ប្រើដៃវាយប្លន់យកម៉ូតូ) នៅចំណុចមុខផ្ទះគ្មានលេខ ផ្លូវ បេតុង ភូមិកណ្តាល១ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ នាវេលាម៉ោង០៤និង០០នាទីថ្ងៃទី ២៨ ខែឧសភា ឆ្នាំ ២០២១ ។ ជនរងគ្រោះឈ្មោះ ជួន សុខងីម ភេទ ស្រី អាយុ ២៦ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ លក់ដូរ ស្នាក់នៅផ្ទះជួល ផ្លូវ ៣៦៩ ភូមិ កណ្តាល១ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ។ ចំណែកជនសង្ស័យឈ្មោះ អៀង ផាដែន ហៅ ស្មី ភេទ ប្រុស អាយុ ២១ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ផ្លូវ ៣៥៧…

  • បុរសម្នាក់បើកកង់បីឥណ្ឌាបុករថយន្តកុងតឺន័រពីក្រោយ បណ្តាលឱ្យស្លាប់ភ្លាមៗ

    បុរសម្នាក់បើកកង់បីឥណ្ឌាបុករថយន្តកុងតឺន័រពីក្រោយ បណ្តាលឱ្យស្លាប់ភ្លាមៗ

    ភ្នំពេញ ៖ គួរឲ្យសង្វេគខ្លាំងណាស់ ខណៈប្រពន្ធ និងកូនយំអោបសពឪពុក រហូតសន្លប់បាត់បង់ស្មារតីបន្ទាប់ពីឪពុកបានជួបគ្រោះថ្នាក់ចរាចរណ៍បើកកង់បីឥណ្ឌាទៅបុករថយន្តកុងតឺន័រពីក្រោយស្លាប់នៅនិងកន្លែងកេីតហេតុ បង្កការភ្ញាក់ផ្អេីលកាលវេលាម៉ោង១០ និង៣០នាទីយប់ថ្ងៃព្រហស្បត្តិ៍ ទី២៧ ខែឧសភា ឆ្នាំ២០២១ ស្ថិតតាមបណ្ដោយផ្លូវ មហាវិថី វិមាន ឈ្នះ ឈ្នះ ចំណុចច្រកផែស្ងួតតេងឡាយថ្មីក្នុង សង្កាត់សំរោងក្រោម ខណ្ឌ ពោធិ៍សែនជ័យ។ សពបុរសរងគ្រោះមានឈ្មោះ គឹម សុន អាយុ៤៨ឆ្នាំមុខរបរត់កង់បីឥណ្ឌាស្នាក់ជម្ពុវន្ត័ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ ។ យោងតាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសរងគ្រោះខាងលើបើកកង់បីឥណ្ឌា ពណ៌ស ពាក់ស្លាកលេខភ្នំពេញ1IM 5598 ធ្វើដំណើរទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿន ខណះមកដល់ចំណុចកើតហេតុខាងលើខ្វះការប្រុងប្រយ័ត្នជ្រុលទៅបុករថយន្តកុងតឺន័របស់ក្រុមហ៊ុនផែស្ងួតតេងឡាយ ក្បាលពណ៌ ខៀវពាក់ស្លាកលេខភ្នំពេញ3B 7425 ចតលើចិញ្ចើមផ្លូវពីក្រោយពេញទំហឹងបណ្ដាលឲ្យស្លាប់ភ្លាមៗនៅនិងកន្លែង ។ ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានចុះមកចំណុចកើតហេតុបានទាក់ទងទៅសមត្ថកិច្ចជំនាញចរាចរណ៍ នៃស្នងដ្ឋាននគរបាលរាជធានីភ្នំពេញមកធ្វេីការវាស់វែងយករថយន្តកុងតឺន័រនិងកង់បីឥណ្ដាយកទៅរក្សាទុករងចាំដោយស្រាយតាមច្បាប់ ៕ ដោយ ៖ ជីម ភារ៉ា

  • អតិថិជន មហាសំណាងពីររូបទៀតហើយ ដែលបានឈ្នះលុយសុទ្ធសរុប $100,000 ពីសែលកាត!

    អតិថិជន មហាសំណាងពីររូបទៀតហើយ ដែលបានឈ្នះលុយសុទ្ធសរុប $100,000 ពីសែលកាត!

    អ្នកខេត្តត្បូងឃ្មុំ និងរាជធានីភ្នំពេញ កំពុងរំភើបជាមួយការឈ្នះរង្វាន់របស់ពួកគាត់ពីកម្មវិធី “ឈ្នះលុយសុទ្ធ 1 ម៉ឺនដុល្លាររៀងរាល់ថ្ងៃ” ពីសែលកាត។អតិថិជនមហាសំណាងទីមួយដែលបានឈ្នះលុយសុទ្ធយ៉ាងសន្ធឹកសន្ធាប់នេះមកពីទីក្រុងភ្នំពេញ ឈ្មោះ ឡុច ច័ន្ទស៊ីណា មានមុខរបរជាមេផ្ទះ ស្នាក់នៅភូមិត្នោតជ្រុំ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ បងស្រីបានឈ្នះរង្វាន់លុយសុទ្ធ $90,000 កាលពីថ្ងៃទី21 ខែមីនា ឆ្នាំ2021។ ចំនែកអតិថិជនម្នាក់ទៀតជាអ្នកខេត្តត្បូងឃ្មុំ មានឈ្មោះ តាក គន្ធា មានមុខរបរជាអាជីវករកាប់ជ្រូក រស់នៅឃុំសួង សង្កាត់សួង ក្រុងសួង ដែលបានឈ្នះលុយសុទ្ធ $10,000 កាលពីថ្ងៃទី22 ខែមីនា ឆ្នាំ2021 ។ ជីវិតពោរពេញដោយសំណាង អ្នកអាចស្វែងរកសំណាងរបស់អ្នកក្នុង កម្មវិធី ឈ្នះលុយសុទ្ធ 10,000 ដុល្លារ រៀងរាល់ថ្ងៃពីសែលកាត! អ្នកឈ្នះបន្ទាប់អាចជាអ្នក! តោះ នៅចាំអីទៀត? មិនពិបាកទេ គ្រាន់តែផ្ញើសារ 10K ទៅលេខ 8888 ឬតេទៅលេខ 8888 រួច៖ ចុចលេខ 1 ដើម្បីចូលរួមលេងរាល់ថ្ងៃ ចុចលេខ…

  • សន្តិសុខមាតុភូមិ៖ របាយការណ៍ទូទាំងប្រទេស ប្រចាំថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១ (វីដេអូ)

    សន្តិសុខមាតុភូមិ៖ របាយការណ៍ទូទាំងប្រទេស ប្រចាំថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១ (វីដេអូ)

    សន្តិសុខមាតុភូមិ៖ របាយការណ៍ទូទាំងប្រទេស ប្រចាំថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១៖

  • លោកជំទាវ ម៉ែន សំអន បានប្រគេនទេយ្យទានដល់ព្រះសង្ឃគង់នៅវត្តសារាវ័នតេជោ ក្នុងអំឡុងពេលដែលវត្តត្រូវបានបិទខ្ទប់

    លោកជំទាវ ម៉ែន សំអន បានប្រគេនទេយ្យទានដល់ព្រះសង្ឃគង់នៅវត្តសារាវ័នតេជោ ក្នុងអំឡុងពេលដែលវត្តត្រូវបានបិទខ្ទប់

    ឯកឧត្តម ហុង ឡុង នាយកខុទ្ទកាល័យ បាននាំយកទេយ្យវត្ថុ និងបច្ច័យរបស់លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានរាជធានីភ្នំពេញ បានប្រគេនដល់ ព្រះញាណសំវរ ស៊ឹម សយ៉ុង ព្រះរាជាគណថ្នាក់ចត្វា និងជាព្រះគ្រូចៅអធិការវត្តសាវ័នតេជោ ស្ថិតក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញ នាព្រឹកថ្ងៃព្រហស្បត្តិ៍ ១រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី ២៧ ខែឧសភា ឆ្នាំ២០២១ ។ សូមរំលឹកផងដែរថា វត្តសារាវ័នតេជោ ត្រូវបានបិទខ្ទប់កាលពីថ្ងៃទី២៣ឧសភា ឆ្នាំ២០២១ ដោយសារតែ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានរកឃើញមានវិជ្ជមានចំនួន ១០អង្គ/នាក់ ។ បច្ចុប្បន្ននេះ មានព្រះសង្ឃ និងអ្នករស់នៅក្នុងវត្តសរុបចំនួន ៣៣៤អង្គ/នាក់ ដែលបាននឹងកំពុងធ្វើចត្តាឡីស័កនៅក្នុងវត្តផងដែរ។ ចំណែកឯទេយ្យវត្ថុរបស់លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ដែលបានយកមកប្រគេនដល់ព្រះសង្ឃនៅក្នុងថ្ងៃនេះ គឺជាការចូលរួមចំណែកក្នុងការសម្រាលនូវការ លំបាករបស់ព្រះចៅអធិការវត្តសាវ័ន្តតេជោ និងចូលរួមចំណែកក្នុងការលើកស្ទួយនៅវិស័យព្រះពុទ្ធសាសនា នៅក្នុងដំណាក់កាលនៃការឆ្លងរីករាដាលនៃជំងឺកូវីដ១៩ ក្នុងគ្រាដ៏លំបាកនេះ។…