Category: ព័ត៌មានសង្គម

  • ឯកឧត្តម ម៉ម ប៊ុននាង នាំយកអំណោយដ៏ថ្លៃថ្លា សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្តល់ជូនរដ្ឋបាលស្រុកកៀនស្វាយ ខេត្តកណ្តាល

    ឯកឧត្តម ម៉ម ប៊ុននាង នាំយកអំណោយដ៏ថ្លៃថ្លា សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្តល់ជូនរដ្ឋបាលស្រុកកៀនស្វាយ ខេត្តកណ្តាល

    កណ្តាល ៖ ឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០ និងជាអ្នកនាំពាក្យព្រឹទ្ធសភា បានអញ្ជើញនាំយកអំណោយរបស់ សម្តេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ទៅផ្តល់ជូនរដ្ឋបាលស្រុកកៀនស្វាយ សម្រាប់ចែកជូនបន្តដល់បងប្អូនប្រជាពលរដ្ឋដែលមានជីវភាពក្រីក្រខ្វះខាត និងប្រជាពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័ក ស្ថិតនៅមូលដ្ឋានស្រុកកៀនស្វាយ ខេត្តកណ្តាល នាព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២១ ។ បន្ទាប់ពីស្តាប់របាយការណ៍ការងាររបស់លោកអភិបាលស្រុករួចមក ឯកឧត្តម ម៉ម ប៊ុននាង បានមានប្រសាសន៍ពាំនាំនូវការសាកសួរសុខទុក្ខពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំង សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា ជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ ដែលបំពេញការងារនៅរដ្ឋបាលស្រុកកៀនស្វាយ ជាពិសេសជូនប្រជាពលរដ្ឋនៅស្រុកកៀនស្វាយទាំងអស់ ប្រកបដោយក្តីនឹករលឹក ព្រមទាំងការគិតគូរយ៉ាងយកចិត្តទុកដាក់ខ្ពស់អំពីសុខទុក្ខ សុខុមាលភាព និងសុវត្ថិភាពរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាននីមួយៗ។ ឯកឧត្តមបានបញ្ជាក់ថា ទោះបីជាការបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ ត្រូវបានបិទបញ្ចប់ក៏ពិតមែន ប៉ុន្តែសម្រាប់តំបន់មួយចំនួននៅតែប្រឈមខ្លាំងដដែល ហើយការសម្រេចបញ្ចប់ការបិទខ្ទប់នេះ មិនមែនមានន័យថាជំងឺកូវវីដ១៩ លែងមាននោះទេ ដូច្នេះ សូមអាជ្ញាធរស្រុកកៀនស្វាយ និងបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន បន្តអត់ធ្មត់ កុំបំពាន…

  • នគរបាលខណ្ឌឬស្សីកែវ ឃាត់ខ្លួននសង្ស័យម្នាក់ ពាក់ព័ន្ធ ករណីជួញដូរ គ្រឿងញៀន

    នគរបាលខណ្ឌឬស្សីកែវ ឃាត់ខ្លួននសង្ស័យម្នាក់ ពាក់ព័ន្ធ ករណីជួញដូរ គ្រឿងញៀន

    ភ្នំពេញ ៖ យោងតាមរបាយការណ៍របស់លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឬស្សីកែវ បានឲ្យដឹងនៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ ២០២១នេះ កម្លាំងជំនាញព្រហ្មទណ្ឌខណ្ឌឬស្សីកែវ បានធ្វេីការបង្រ្កាបជាក់ស្ដែងករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ឃាត់ខ្លួនជនស្ស័យម្នាក់នៅវេលាម៉ោង ២២៖ ០០នាទីថ្ងៃទី២៨ ខែ ឧសភាឆ្នាំ២០២១នេះ ។ លោកអធិការខណ្ឌឬស្សីកែវបានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនមានឈ្មោះ ម៉ន ភារិទ្ធី ភេទប្រុសអាយុ២៩ឆ្នាំជនជាតិខ្មែរ មានទីលំនៅក្រុមទី៤ ភូមិទួលសំពៅសង្កាត់ទួលសង្កែ១ខណ្ឌឫស្សីកែវរាជធានីភ្នំពេញ។ មុខរបរមិនពិតប្រាកដ។ សម្ភារៈដកហូតមានក្រាមពណ៌សថ្លាចំនួន ០៥កញ្ចប់តូច។ បច្ចុប្បន្ននេះ ជនសង្ស័យរួមនឹងវត្ថុតាង ត្រូវបានកម្លាំងជំនាញខណ្ឌឬស្សីកែវ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីអនុវត្តន៏តាមនិតិវិធី ៕ ដោយ ៖ ភារ៉ា និងប៊ុនធី

  • សន្តិសុខមាតុភូមិ៖ របាយការណ៍ទូទាំងប្រទេស ប្រចាំថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២១

    សន្តិសុខមាតុភូមិ៖ របាយការណ៍ទូទាំងប្រទេស ប្រចាំថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២១

    សន្តិសុខមាតុភូមិ៖ របាយការណ៍ទូទាំងប្រទេស ប្រចាំថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២១៖

  • លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី អញ្ជើញចូលរួមបុណ្យសព ឧបាសិកា នង តាំងអ៊ីម ដែលត្រូវជាម្តាយបង្កើត ឯកឧត្តម គង់ វិបុល

    លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី អញ្ជើញចូលរួមបុណ្យសព ឧបាសិកា នង តាំងអ៊ីម ដែលត្រូវជាម្តាយបង្កើត ឯកឧត្តម គង់ វិបុល

    លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយ រដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច រួមជាមួយ ឯកឧត្តម ឧកញ៉ា ផែរ ហុកឈួន និងលោកជំទាវឧកញ៉ា អ៊ឹង ស៊ីស្រ៊ន នៅព្រឹក ថ្ងៃសៅរ៍ ៣រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២១នេះ បានអញ្ជើញចូលរួមបុណ្យសព ឧបាសិកា នង តាំងអ៊ីម ដែលត្រូវជាម្តាយបង្កើតរបស់ ឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ ស្ថិតនៅផ្ទះលេខ ២១ ផ្លូវលេខ២២២ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។ ឧបាសិកា នង តាំងអ៊ីម បានទទួលមរណភាព នៅ ថ្ងៃសុក្រ ២រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក…

  • ការសាងសង់ស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ទី២ នៅខេត្តព្រះសីហនុ បានរួចរាល់ជាស្ថាពរហើយ

    ការសាងសង់ស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ទី២ នៅខេត្តព្រះសីហនុ បានរួចរាល់ជាស្ថាពរហើយ

    រាជធានីភ្នំពេញ៖គិតមកដល់ពេលនេះស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ទី២នៅក្នុងខេត្តព្រះសីហនុ   ដែលជា គម្រោងរបស់គណៈកម្មាធិកាជាតិគ្រប់គ្រងនិងអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រកម្ពុជា  ដើម្បីបង្ហូរ ទឹកកខ្វក់ទៅក្នុងសមុទ្រសម្រេចបានលទ្ធផល១០០ភាគរយហើយ។ គួរបញ្ជាក់ថា ស្ថានីយប្រព្រឹត្តិកម្ម ទឹកកខ្វក់ទី១មានសមត្ថភាព ប្រព្រឹត្តិកម្មទឹកកខ្វក់ ៥.២០០ មែ ត្រគូបក្នុង១ថ្ងៃ ចំណែកស្ថានីយ ប្រព្រឹត្តិកម្មទឹកកខ្វក់ទី២ មានសមត្ថភាព ប្រព្រឹត្តិកម្មទឹកកខ្វក់៧.២០០មែត្រគូបក្នុង ១ ថ្ងៃ ។ បើយោងតាមរបាយការណ៍ ចុងក្រោយរបស់គណៈកម្មាធិការជាតិគ្រប់គ្រង និង អភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រកម្ពុជាបានឱ្យដឹងថាគម្រោងសាងសង់ស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ទាំងពីរ  នៅក្នុងខេត្តព្រះសីហនុនេះដើម្បីដោះស្រាយ ការបង្ហូរទឹកកខ្វក់ចូលទៅក្នុងសមុទ្រដោយគេប្រើបច្ចេកវិទ្យាចុងក្រោយបំផុត។ សូមរំលឹកដែរថា ឯកឧត្តមឧបនាយករដ្ឋមន្ត្រីជា សុ ផា រ៉ាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រកម្ពុជា ជារដ្ឋមន្ត្រី ក្រសួងដែនដីនគរូបនីយកម្មនិងសំណង់  ដោយមានការចូលរួមដំណើរ ពី ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ឯកឧត្តមសាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាននិងជាប្រធានក្រុម ការងារចុះមូលដ្ឋានខេត្តព្រះសីហនុនិង ឯកឧត្តមគួច ចំរើន ខេត្ត ព្រះសីហនុកាលពី ថ្ងៃទី២៨ខែឧសភាឆ្នាំ២០២១ ចុះពិនិត្យមើលវឌ្ឍនភាព   នៃការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ចំ នួន ៣៤ខ្សែនៅក្នុងខេត្តព្រះសីហនុ ក៏បានអញ្ជើញពិនិត្យស្ថានីយអាងប្រព្រឹត្តកម្ម ទឹក…

  • រថយន្តកូរ៉េមួយគ្រឿង បើកសុខៗដាច់កង់ក្រោយខ្ទាតទៅបុកម៉ូតូ បណ្តាលឲ្យបុរសម្នាក់ ដួលបោកក្បាលស្លាប់ភ្លាមៗ

    រថយន្តកូរ៉េមួយគ្រឿង បើកសុខៗដាច់កង់ក្រោយខ្ទាតទៅបុកម៉ូតូ បណ្តាលឲ្យបុរសម្នាក់ ដួលបោកក្បាលស្លាប់ភ្លាមៗ

    ភ្នំពេញ ៖ រថយន្តកូរ៉េមួយគ្រឿង បើកបរសុខៗស្រាប់តែដាច់កង់ក្រោយខ្ទាតរត់ទៅបុកត្រូវបុរសម្នាក់ ដែលកំពុងតែជិះម៉ូតូ បណ្ដាលឲ្យដួលបោកក្បាលនិងថ្នល់ស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៦ និង៤០នាទីព្រឹក ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៣ នៅទល់មុខសាលារៀនពងទឹក ក្នុងសង្កាត់ប្រទះឡាង ខណ្ឌកំបូល រាជធានីភ្នំពេញ។ សមត្ថកិច្ច បានឲ្យដឹងថា សពជនរងគ្រោះមានឈ្មោះ បូ ចាន់នី ភេទប្រុស អាយុ ២៩ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅបន្ទប់ជួល នៅភូមិព្រៃទា សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ បើតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះបានចេញពីបន្ទប់ជួលទៅកន្លែងធ្វើការ ដោយជិះម៉ូតូ ម៉ាកហុងដាវ៉េវ ពណ៌ក្រហម ពាក់ស្លាកលេខ ព្រៃវែង 1I-5087 ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ៣ ទិសដៅពីជើងទៅត្បូង ក្នុងល្បឿនលឿនគួរសម ខណៈមកដល់ត្រង់ចំណុចកើតហេតុខាងលើ ក៏មានរថយន្តកូរ៉េមួយគ្រឿង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AS-0346 ធ្វើដំណើរបញ្ច្រាសទិសគ្នា ទិដៅពីត្បូងទៅជើង ក្នុងល្បឿនលឿន ក៏ស្រាប់តែរថយន្តកូរ៉េបានដាច់កង់ខាងក្រោយចំហៀងខាងឆ្វេង បណ្ដាលឲ្យខ្ទាតរត់ទៅបុកត្រូវជនរងគ្រោះ…

  • សារលិខិតរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ទូលថ្វាយថ្លែងអំណរព្រះរាជគុណ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ដែលព្រះអង្គបានប្រោសប្រទានព្រះរាជទ្រព្យ ដល់កាកបាទក្រហមកម្ពុជា

    សារលិខិតរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ទូលថ្វាយថ្លែងអំណរព្រះរាជគុណ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ដែលព្រះអង្គបានប្រោសប្រទានព្រះរាជទ្រព្យ ដល់កាកបាទក្រហមកម្ពុជា

    ភ្នំពេញ ៖ សារលិខិតរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ទូលថ្វាយថ្លែងអំណរព្រះរាជគុណ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ដែលព្រះអង្គបានប្រោសប្រទានព្រះរាជទ្រព្យ ៦ពាន់ដុល្លារ ដល់កាកបាទក្រហមកម្ពុជា សម្រាប់ ២ត្រីមាស (ខែកក្កដា ដល់ខែធ្នូ) ឆ្នាំ២០២១ ។

  • សម្តេច ហេង សំរិន អញ្ជើញពិនិត្យការសាងសង់អគារសិក្សាក្នុងវិទ្យាល័យ ហេង សំរិន អន្លង់ជ្រៃ ខេត្តត្បូងឃ្មុំ

    សម្តេច ហេង សំរិន អញ្ជើញពិនិត្យការសាងសង់អគារសិក្សាក្នុងវិទ្យាល័យ ហេង សំរិន អន្លង់ជ្រៃ ខេត្តត្បូងឃ្មុំ

    សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៅរសៀលថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១ បានអញ្ជើញពិនិត្យដំណើរការសាងសង់អគារសិក្សាមួយខ្នង២ជាន់ មាន១២បន្ទប់ ក្នុងវិទ្យាល័យ ហេង សំរិន អងន្លង់ជ្រៃ ស្ថិតនៅក្នុងភូមិអន្លង់ជ្រៃ ឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។ អគារសិក្សានេះជាអំណោយដ៏ថ្លៃថ្លារបស់សម្តេច និងសម្តេចធម្មវិសុទ្ធវង្សា សៅទី ហេងសំរិន ជូនប្រជាពលរដ្ឋនៅក្នុងឃុំកក់ ស្រុកពញាក្រែក តាមតម្រូវការដែលមានកំណើនសិស្សានុសិស្សកើនឡើងជាលំដាប់នៅរៀងរាល់ឆ្នាំ។ អគារសិក្សានេះបានប្រារព្ធពិធីបញ្ចុះបឋមសិក្សាសាងសង់អគារសិក្សាថ្មីនេះ កាលព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១ បច្ចុប្បន្នបានដំណើរសងសង់តាមគម្រោង ដែលនឹងបញ្ចប់នៅក្នុងរយៈពេល១៥ខែ។ នៅក្នុងឱកាសអញ្ជើញពិនិត្យដំណើរការសាងសង់នេះ សម្តេចបានថ្លែងអំណរគុណនិងលើកទឹកចិត្តដល់លោកគ្រូអ្នកគ្រូទំាងអស់ ដែលបានខិតខំផ្តល់ការអប់រំដល់សិស្សានុសិស្ស ទោះស្ថិតនៅក្នុងដំណាក់កាលនៃរាលត្បាតជំងឺកូវីដ-១៩ក្តី តែបានព្យាយាម ស្វែងរកលទ្ធភាពនៅក្នុងការបង្រៀនសិស្សពីចម្ងាយនិងតាមអនឡាញស្របតាមគោលការណ៍របស់ក្រសួងអប់រំ យុវជននិងកីឡា ក្នុងការផ្តល់ការអប់រំដល់សិស្សានុសិស្សឲ្យបាននៅគ្រប់កាលៈទេសៈ។ សម្តេចបានផ្តាំផ្ញើដល់គ្រូអ្នកគ្រូ ត្រូវសហការជាមួយមាតាបិតាសិស្ស ធ្វើយ៉ាងណាជួយគ្នាទៅវិញទៅមក ដើម្បីធានាដល់គុណភាពសិក្សា ជាពិសេសត្រូវផ្តល់ភាពកក់ក្តៅ ស្និទ្ធស្នាល់ដល់កុមារ និងយុវជន ឲ្យបានច្រើនបំផុត ក្នុងពេលជំងឺកូវីដ-១៩ កំពុងតែរាតត្បាតនេះ។ សម្តេចប្រធានរដ្ឋសភា បានអំពាវនាវដល់ សិស្សានុសិស្សនិងយុវជន ដែលជាទំពាំងស្នងឬស្សី ជាអ្នកបន្តវេន ត្រូវខិតខំប្រឹងប្រែងរៀនសូត្រឱ្យខ្ពង់ខ្ពស់ ហើយក្លាយជាយុវជនគំរូ…

  • ក្រសួងអប់រំ ៖ សេចក្តីណែនាំស្តីពី ការបង្រៀន និងរៀនពី​ចង្ងាយ និងតាមប្រព័ន្ធអេឡិចត្រូនិក សម្រាប់គ្រឹះស្ថានបឋមសិក្សាសាធារណៈ ឆ្នាំសិក្សា២០២០-២០២១

    ក្រសួងអប់រំ ៖ សេចក្តីណែនាំស្តីពី ការបង្រៀន និងរៀនពី​ចង្ងាយ និងតាមប្រព័ន្ធអេឡិចត្រូនិក សម្រាប់គ្រឹះស្ថានបឋមសិក្សាសាធារណៈ ឆ្នាំសិក្សា២០២០-២០២១
  • រថយន្តដឹកដីធុនធំបុករថយន្ត ៣គ្រឿងបន្តកន្ទុយគ្នា នៅផ្លូវជាតិលេខ៣ រងការខូចខាត

    រថយន្តដឹកដីធុនធំបុករថយន្ត ៣គ្រឿងបន្តកន្ទុយគ្នា នៅផ្លូវជាតិលេខ៣ រងការខូចខាត

    ភ្នំពេញ ៖ មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយបានកេីតឡេីង បង្កដោយរថយន្តដឹកដីធុនធំមួយគ្រឿងបើកបរក្នុងល្បឿនលឿន និងមិនប្រយ័ត្ន ចាប់ហ្រ្វាំងមិនទាន់ក៏ជ្រុលទៅបុករថយន្តចំនួន៣គ្រឿងផ្សេងទៀត បណ្តាលឲ្យរងការខូចខាត កាលពីវេលាម៉ោង ០៥និង០០នាទីល្ងាច ថ្ងៃសុក្រ ទី២៨ ខែឧសភា ឆ្នាំ ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ០៣ ភូមិ ដើមស្លែង សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តដឹកដីធុនធំមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ3E-0256បើកបរដោយបុរសម្នាក់ធ្វេីដំណេីរតាមបណ្តោយផ្លូវជាតិលេខ៣ ទិសដៅពីត្បូងទៅជើង ក្នុងល្បឿនលឿនជាន់ហ្រ្វាំងមិនទាន់ក៏ជ្រុលចង្កូតទៅបុកពីក្រោយរថយន្តបីគ្រឿង បន្តកន្ទុយគ្នា មាន(រថយន្តTundra ពណ៌សមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ 2BC-9427 ,រថយន្តLuxus RX-300ពណ៌សមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ 2AT-8695 និងព្រូសមិនចាំស្លាកលេខមួយគ្រឿងទៀត) បណ្តាលឲ្យរងការខូចខាត តែគ្មានអ្នករបួសឡេីយ ។ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នោះ មានរថយន្ត Tundra រងការខូចខាតខ្លាំងជាងគេ ដោយឡែករថយន្ត LEXUS RX300 និងរថយន្តព្រូស រងការខូចខាតតិចតួច ខណៈម្ចាស់រថយន្តព្រូសក៏ខ្ជិលរញ៉េរញៃក៏បើកចេញពីកន្លែងកើតហេតុបាត់ទៅ។ ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានផ្នែកជំនាញចរាចរណ៍បានចុះមកដល់ទីតាំកើតហេតុហេីយឲ្យភាគីទាំង៣និយាយចរចាគ្នាតែមិនត្រូវគ្នា ទេីបសមត្ថកិច្ចធ្វើការវាស់វែងយករថយន្តទាំង៣គ្រឿងទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក រាជធានីភ្នំពេញ ដើម្បីរងចាំដោះស្រាយនៅពេលក្រោយ ៕ដោយ ៖ ជីម ភារ៉ា