Category: ព័ត៌មានសង្គម

  • ក្រុមហ៊ុន ជីប ម៉ុង ឧបត្ថម្ភថវិកា ១លានដុល្លារអាមេរិក ជូនកាកបាទក្រហមកម្ពុជា សម្រាប់ជួយសាងសង់ផ្ទះជូនអតីតយុទ្ធជនក្រីក្រ និងអតីតយុទ្ធជនមានពិការភាព នៅស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់

    ក្រុមហ៊ុន ជីប ម៉ុង ឧបត្ថម្ភថវិកា ១លានដុល្លារអាមេរិក ជូនកាកបាទក្រហមកម្ពុជា សម្រាប់ជួយសាងសង់ផ្ទះជូនអតីតយុទ្ធជនក្រីក្រ និងអតីតយុទ្ធជនមានពិការភាព នៅស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់

    នៅទីស្នាក់ការកណ្តាល ថ្ងៃទី២៧ឧសភា ឆ្នាំ២០២១ កាកបាទក្រហមកម្ពុជា បានទទួលជួបសវនការ និងទទួលអំណោយជាថវិកាចំនួន១លានដុល្លារអាមេរិក ពីក្រុមហ៊ុន ជីប ម៉ុង ដែលដឹកនាំដោយ លោកស្រីអ្នកឧកញ៉ា ភាព ហៀក ស្ថាបនិកក្រុមហ៊ុន ជីប ម៉ុង ដើម្បីចូលរួមចំណែកជួយសាងសង់ផ្ទះចំនួន៦២៨ខ្នង ជូនអតីតយុទ្ធជនក្រីក្រ និងអតីតយុទ្ធជនមានពិការភាពចំនួន៦២៨គ្រួសារ នៅចំណុចដំណាក់ត្រយឹង ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។ ថវិកានោះ គឺជាថវិកាបន្ថែមពីលើថវិកាចំនួន២០ម៉ឺនដុល្លារអាមេរិក របស់ ក្រុមហ៊ុន ខ្មែរប៊ែវើរីជីស (ស្រាបៀរកម្ពុជា) ដែលបានឧបត្ថម្ភកាលពីថ្ងៃទី១៧ឧសភាឆ្នាំ២០២១កន្លងទៅ។ ក្នុងឱកាសនោះ លោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា ក្នុងនាមកាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះទឹកចិត្តសប្បុរសធម៌របស់ ក្រុមហ៊ុន ជីប ម៉ុង ដែលមាន លោកស្រីអ្នកឧកញ៉ា ភាព ហៀក ជាស្ថាបនិក ដែលតែងតែចូលរួមឧបត្ថម្ភគាំទ្រដល់កាកបាទក្រហមកម្ពុជា ជាបន្តបន្ទាប់ចំនួន ៣៨លើក គិតចាប់តាំងពីឆ្នាំ ២០០១រៀងមក។…

  • កិច្ចប្រជុំរបស់ក្រសួងអប់រំ និងមន្ទីរអប់រំ រាជធានី -ខេត្ត អគ្គនាយកដ្ឋាន និងនាយកដ្ឋានជំនាញ ស្តីពីយុទ្ធសាស្រ្តការអប់រំពីចម្ងាយកម្រិតបឋម និងមធ្យមសិក្សា

    កិច្ចប្រជុំរបស់ក្រសួងអប់រំ និងមន្ទីរអប់រំ រាជធានី -ខេត្ត អគ្គនាយកដ្ឋាន និងនាយកដ្ឋានជំនាញ ស្តីពីយុទ្ធសាស្រ្តការអប់រំពីចម្ងាយកម្រិតបឋម និងមធ្យមសិក្សា

    រាជធានីភ្នំពេញ៖ ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡាបានរៀបចំកិច្ចប្រជុំស្តីពីយុទ្ធសាស្រ្តការអប់រំពីចម្ងាយកម្រិតបឋម និងមធ្យមសិក្សាដោយផ្តោតលើ៖១). វឌ្ឍនភាព និងពិភាក្សាបញ្ហាប្រឈមលើការងារប្រព័ន្ធព័ត៌មានគ្រប់គ្រងអប់រំ គោលនយោបាយ ផែនការ និងការងារពិនិត្យតាមដាន និងវាយតម្លៃ(២). អនុសាសន៍វាយតម្លៃ និងកែលម្អពីឯកឧត្តមបណ្ឌិតសភាចារ្យ រដ្ឋលេខាធិការទទួលបន្ទុក(៣). ពិភាក្សាដំណោះស្រាយយុទ្ធសាស្រ្តបន្តសកម្មភាពក្នុងគន្លងថ្មី។ កិច្ចប្រជុំក្រោមអធិបតីភាព ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងមានការចូលរួមពី ឯកឧត្តមបណ្ឌិតសភាចារ្យ រដ្ឋលេខាធិការទទួលបន្ទុក អនុរដ្ឋលេខាធិការទទួលបន្ទុក ដឹកនាំអគ្គនាយកដ្ឋាន និងនាយកដ្ឋានជំនាញ រួមជាមួយមន្រ្តីក្រោមឱវាទទាំងអស់តាមប្រព័ន្ធអេឡិចត្រូនិក។ ក្នុងឱកាសនោះឯកឧត្តមបណ្ឌិតសភាចារ្យបាន ចែករំលែកបទពិសោធន៍ល្អៗ និងបានបង្ហាញអំពីអាទិភាពសំខាន់ៗក្នុងវិស័យអប់រំ ព្រមទាំងបានឆ្លុះបញ្ចាំងពីគំនិតនវានវត្តន៍ក្នុងការធ្វើកំណែទម្រង់អប់រំក្នុងទទួលបានជោគជ័យ ជាពិសេសការផ្តល់សេវាអប់រំ និងការកំណត់សកម្មភាពអាទិភាពសំខាន់ៗក្នុងវិស័យអប់រំ ក្នុងដំណាក់កាលនៃការរីករាលដាលនៃជំងឺកូវីដ-១៩ ជាពិសេសនោះការរៀបចំគោលនយោបាយ ប្រព័ន្ធព័ត៌មានគ្រប់គ្រងអប់រំ ការរៀបចំផែនការ និងការពិនិត្យតាមដាន និងវាយតម្លៃត្រូវមានការផ្សារភ្ជាប់គ្នា និងការអនុវត្តជាក់ស្តែង។ដោយ -រ៉ាវុធ

  • ឯ ឧ ទៀ សុខា បានចាត់ឱ្យលោក ងួន ឧត្តម ចុះសួរសុខទុក្ខ នាំយកអំណោយ យកទៅឧបត្ថមជូនដល់គ្រួសារទីទ័លក្រ ចាស់ជរាគ្មានទីពឹង ចំនួន ៣គ្រួសារ ស្រុកព្រៃនប់

    ឯ ឧ ទៀ សុខា បានចាត់ឱ្យលោក ងួន ឧត្តម ចុះសួរសុខទុក្ខ នាំយកអំណោយ យកទៅឧបត្ថមជូនដល់គ្រួសារទីទ័លក្រ ចាស់ជរាគ្មានទីពឹង ចំនួន ៣គ្រួសារ ស្រុកព្រៃនប់

    ខេត្តព្រះសីហនុ៖ ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១ ឯ ឧ ទៀ សុខា ប្រធានសមាគមចលនាយុវជនកម្ពុជា(ក្រុម១៥៧)សាខាខេត្តព្រះសីហនុ បានចាត់ឱ្យលោក ងួន ឧត្តម ជាតំណាង និងសមាជិក សមាជិកា ចុះសួរសុខទុក្ខ នាំយកអំណោយ រួមទាំងថវិកា របស់សមាគមចលនាយុវជនកម្ពុជា(ក្រុម១៥៧)សាខាខេត្តព្រះសីហនុ យកទៅឧបត្ថមជូនដល់គ្រួសារទីទ័លក្រ ចាស់ជរាគ្មានទីពឹង ចំនួន៣គ្រួសារ នៅភូមិថ្មធំ ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ អំណោយដែលបានយកទៅចែកជូនក្នុងមួយគ្រួសារទទួលបានរួមមាន៖ អង្ករ ៥០គីឡូ មី ១កេស ត្រីខ ១យួរ ទឹកត្រី ១យួរ ទឹកសុីអុីវ ១យួរ ប្រេងឆា ១លីត្រ អំបិល ១គីឡូ ស្ករស ១គីឡូ ប៊ីចេង ១គីឡូ ទឹកក្រូច ១កេស ទឹកដោះគោឆៅ ១យួរ និងថវិកាចំនួន២០មុឺនរៀល។

  • រដ្ឋបាលខណ្ឌបឹងកេងកង បានបើកកិច្ចប្រជុំសាមញ្ញ លើកទី២៤ អាណត្ដិទី៣ របស់ក្រុមប្រឹក្សាខណ្ឌបឹងកេងកង

    រដ្ឋបាលខណ្ឌបឹងកេងកង បានបើកកិច្ចប្រជុំសាមញ្ញ លើកទី២៤ អាណត្ដិទី៣ របស់ក្រុមប្រឹក្សាខណ្ឌបឹងកេងកង

    ភ្នំពេញ ៖ រដ្ឋបាលខណ្ឌបឹងកេងកង បានបើកកិច្ចប្រជុំសាមញ្ញ លើកទី២៤ អាណត្ដិទី៣ របស់ក្រុមប្រឹក្សាខណ្ឌបឹងកេងកង ក្រោមអធិបតីភាព លោក គឹម ឈុនអ៊ូ ប្រធានក្រុមប្រឹក្សាខណ្ឌបឹងកេងកង លោក ធឹម សំអាន អភិបាល នៃគណៈអភិបាលខណ្ឌបឹងកេងកង ដោយមានការអញ្ជើញចូលរួមពី សមាជិក~សមាជិកាក្រុមប្រឹក្សាខណ្ឌ លោក~លោកស្រី អភិបាលរងខណ្ឌ នាយករដ្ឋបាលខណ្ឌ លោក~លោកស្រីប្រធានការិយាល័យ ចៅសង្កាត់ទាំង០៧ និងមន្ដ្រីពាក់ព័ន្ធ នាព្រឹកថ្ងៃព្រហ្បតិ៍ ១រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១ ។ របៀបវារៈកិច្ចប្រជុំមាន៖១.ពិនិត្យ និងអនុម័តសេចក្ដីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី២១ អាណត្ដិទី៣ របស់ក្រុមប្រឹក្សាខណ្ឌបឹងកេងកង។២.ពិនិត្យ និងអនុម័តសេចក្ដីព្រាង របាយការណ៍ប្រចាំត្រីមាសទី១ និងទិសដៅការងារខែមេសា ឆ្នាំ២០២១ ស្ដីពីការអនុវត្ដការងាររដ្ឋបាលខណ្ឌបឹងកេងកង។៣. ពិនិត្យ និងអនុម័តសេចក្ដីព្រាងរបាយការណ៍ប្រចាំខែមេសា និងទិសដៅការងារខែឧសភា ឆ្នាំ២០២១ ស្ដីពីការអនុវត្ដការងាររបស់រដ្ឋបាលខណ្ឌបឹងកេងកង៤. ពិនិត្យ និងអនុម័តសេចក្ដីព្រាងប្រចាំខែឧសភា និងទិសដៅការងារខែមិថុនា ឆ្នាំ២០២១ ស្ដីពីការអនុវត្ដការងាររបស់រដ្ឋបាលខណ្ឌបឹងកេងកង។៥. ពិនិត្យ…

  • ក្រុមប្រឹក្សាអភិវឌ្ឍន៍គ្រូនគរបាលជាតិ បើកវគ្គបណ្តុះបណ្តាលផ្ទៃក្នុង ស្តីពីការប្រើប្រាស់កម្មវិធី Microsoft office

    ក្រុមប្រឹក្សាអភិវឌ្ឍន៍គ្រូនគរបាលជាតិ បើកវគ្គបណ្តុះបណ្តាលផ្ទៃក្នុង ស្តីពីការប្រើប្រាស់កម្មវិធី Microsoft office

    ដីឥដ្ឋ៖ នៅថ្ងៃពុធ ទី២៦ ខែឧសភា ឆ្នាំ២០២១ ក្រុមប្រឹក្សាអភិវឌ្ឍន៍គ្រូនគរបាលជាតិ បានបើកវគ្គបណ្តុះបណ្តាលផ្ទៃក្នុង ស្តីពីការប្រើប្រាស់កម្មវិធី Microsoft office (Word, Excel, & PowerPoint) ដែលវគ្គសិក្សានេះប្រព្រឹត្តទៅរយៈពេលបីថ្ងៃគឺ ថ្ងៃទី២៦ – ២៨ ខែឧសភា ឆ្នាំ២០២១ តាមប្រព័ន្ធអនឡាញ(Zoom) ក្រោមអធិបតីភាពឯកឧត្តម ឧត្តមសេនីយ៍ឯក សាស្ត្រាចារ្យ ប្រាក់ ណារ៉ុង អនុប្រធានបណ្ឌិត្យសភានគរបាលកម្ពុជានិងជាប្រធានក្រុមប្រឹក្សាអភិវឌ្ឍន៍គ្រូនគរបាលជាតិ។ ឯកឧត្តមឧត្តមសេនីយ៍ឯក ប្រធានក្រុមប្រឹក្សាអភិវឌ្ឍន៍គ្រូនគរបាល បានឱ្យដឹងថា វគ្គបណ្តុះបណ្តាលនេះធ្វើឡើងក្នុងគោលបំណងដើម្បីសម្រេចនូវផែនការយុទ្ធសាស្ត្ររបស់ក្រុមប្រឹក្សាដែលបានដាក់ចេញក្នុងឆ្នាំ២០២១នេះផង ព្រមទាំងដើម្បីផ្តល់នូវចំណេះដឹងបន្ថែមលើជំនាញកុំព្យូទ័រក្នុងការប្រើប្រាស់កម្មវិធី Microsoft office នេះផង។ គួរបញ្ជាក់ថា នៅថ្ងៃទី២៦ ដែលជាថ្ងៃទី១នៃការចាប់ផ្តើមធ្វើបទបង្ហាញលើមុខវិជ្ជាMicrosoft Word ដែលបង្រៀនដោយលោកវរសេនីយ៍ឯក សេង សុខអាន ជាគ្រូនគរបាលជាតិនៃអាសនៈព័ត៌មានវិទ្យា ដែលមានសាស្ត្រាចារ្យ គ្រូនគរបាលជាតិ ចំនួន៤៤នាក់ ចូលរួមផងដែរ៕ ដោយ -រ៉ាវុធ

  • រថយន្តឡង់គ្រីស័របត់ឆ្វេងដៃ មិនប្រយ័ត្ន បុកម៉ូតូមួយគ្រឿងពេញទំហឹង បណ្ដាលឲ្យបុរសម្នាក់រងរបួសធ្ងន់

    រថយន្តឡង់គ្រីស័របត់ឆ្វេងដៃ មិនប្រយ័ត្ន បុកម៉ូតូមួយគ្រឿងពេញទំហឹង បណ្ដាលឲ្យបុរសម្នាក់រងរបួសធ្ងន់

    ភ្នំពេញ ៖ នារីម្នាក់ បើករថយន្តមួយគ្រឿងម៉ាកឡង់គ្រីស័រប្រាដូបត់ឆ្វេងដៃចូលផ្លូវបេតុង មិនប្រយ័ត្ន បុកម៉ូតូមួយគ្រឿងពេញទំហឹង បណ្ដាលឲ្យបុរសម្នាក់រងរបួសធ្ងន់បាក់ជើង ត្រូវបានរថយន្តសាម៉ុយដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៥ និង១៥នាទីល្ងាច ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវព្រះនរោត្តម ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ ម្ចាស់ម៉ូតូរង់គ្រោះមាន ឈ្មោះ ទេស ថាមរ៉ាត់ ភេទប្រុស អាយុ ២១ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុនតេលា។ បើតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញបុរសម្នាក់ ជិះម៉ូតូមួយគ្រឿង ម៉ាកហុងដាឌ្រីមសង់សេ១២៥ ស៊េរីឆ្នាំ២០១៣ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ឆ្នាំង 1E-5616 ធ្វើដំណើរតាមបណ្ដោយផ្លូវព្រះនរោត្តម ទិសដៅពីជើងទៅត្បូង ក្នុងល្បឿនលឿន ខណៈមកដល់ត្រង់ចំណុចកើតហេតុខាងលើ ក៏ស្រាប់តែមាននារីម្នាក់ បើកបររថយន្តមួយគ្រឿងទៀត ម៉ាកឡង់គ្រីស័រប្រាដូ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2T-0208 ធ្វើដំណើរតាមបណ្ដោយផ្លូវព្រះនរោត្តម ទិសដៅពីត្បូងទៅជើងបញ្ច្រាសទិសគ្នា ក្នុងល្បឿងលឿនគួរសម ក៏បានបត់ឆ្វេងដៃចូលផ្លូវបេតុង មិនប្រយ័ត្ន ជ្រុលទៅបុកម៉ូតូពេញទំហឹង បណ្ដាលឲ្យបុរសម្នាក់…

  • រដ្ឋបាលខេត្តបាត់ដំបង ពិនិត្យស្ថានភាពទូទៅអគារសិក្សារបស់ សាលាបឋមសិក្សាសម្តេច ជា ស៊ីម ត្រៀមជួសជុលកែលម្អឡើងវិញ

    រដ្ឋបាលខេត្តបាត់ដំបង ពិនិត្យស្ថានភាពទូទៅអគារសិក្សារបស់ សាលាបឋមសិក្សាសម្តេច ជា ស៊ីម ត្រៀមជួសជុលកែលម្អឡើងវិញ

    បាត់ដំបង៖ លោក ណុប ដារ៉ា អភិបាលរង នៃគណៈអភិបាលខេត្តបាត់ដំបង តំណាងឯកឧត្តម ងួន រតនៈ អភិបាលខេត្ត អមដំណើរដោយលោក យី សុងគី ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តបាត់ដំបង បានអញ្ជើញពិនិត្យស្ថានភាពទូទៅ អគារសិក្សារបស់ សាលាបឋមសិក្សាសម្តេច ជា ស៊ីម ដែលត្រៀមនឹងជួសជុលកែលម្អឡើងវិញ ថ្ងៃពុធ ទី២៦ ខែឧសភា ឆ្នាំ២០២១ ៕

  • ក្រុមហ៊ុន Ausco Investment ប្រគល់អំណោយជាថ្នាំពេទ្យ Lianhua Qingwen ចំនួន ៥០០ប្រអប់ជូន “មូលនិធិគន្ធបុប្ផាកម្ពុជា”

    ក្រុមហ៊ុន Ausco Investment ប្រគល់អំណោយជាថ្នាំពេទ្យ Lianhua Qingwen ចំនួន ៥០០ប្រអប់ជូន “មូលនិធិគន្ធបុប្ផាកម្ពុជា”

    ភ្នំពេញ៖ សហការីតំណាងលោកអ៉ឹង ឆហៀង និងភរិយា អគ្គនាយកក្រុមហ៊ុន Ausco Investment បានប្រគល់អំណោយជាថ្នាំពេទ្យ Lianhua Qingwen ចំនួន ៥០០ប្រអប់ ស្មើនឹង ១២,០០០គ្រាប់ជូន “មូលនិធិគន្ធបុប្ផាកម្ពុជា” ហៅកាត់ថា “ម.គ.ក” សម្រាប់ប្រើប្រាស់ក្នុងការប្រយុទ្ធប្រឆាំង នឹងការរីករាលដាល នៃជំងឺកូវីដ-១៩ នៅកម្ពុជា នារសៀលថ្ងៃពុធ ទី២៦ ខែឧសភា ឆ្នាំ២០២១។ ថ្នាំពេទ្យចិន LIANHUA Qingwen jiaonang នេះ មានប្រសិទ្ធភាពក្នុងការព្យាបាលជំងឺកូវីដ-១៩ ដែលមានអាការៈ ក្អក ផ្តាសសាយ ក្តៅខ្លួន ហើយការព្យាបាលមានរយៈពេលពី ៧-១០ថ្ងៃ។ ថ្នាំពេទ្យនេះ ត្រូវបានក្រសួងសុខាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន សម្រេចដាក់បញ្ចូលក្នុងផែនការព្យាបាលជំងឺរលាកសួត ប្រភេទថ្មី (ជំងឺកូវីដ-១៩) ផងដែរ ៕ ដោយ វណ្ណលុក

  • រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច និងអាជ្ញាធរខេត្តកណ្តាល ចូលរួមចុះពិនិត្យសំណង់អាគារ មណ្ឌលស្តារអ្នកញៀនគ្រឿងញៀន និងមណ្ឌលយុវនីតិសម្បទា នៅស្រុកកណ្តាលស្ទឹង

    រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច និងអាជ្ញាធរខេត្តកណ្តាល ចូលរួមចុះពិនិត្យសំណង់អាគារ មណ្ឌលស្តារអ្នកញៀនគ្រឿងញៀន និងមណ្ឌលយុវនីតិសម្បទា នៅស្រុកកណ្តាលស្ទឹង

    ខេត្តកណ្តាល៖ ឯកឧត្តម វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច និង ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល ព្រមទាំងមន្ត្រីពាក់ព័ន្ធ នៅព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១នេះ បានចុះពិនិត្យសំណង់អគារនានា ក្នុងមណ្ឌលយុវនីតិសម្បទា និងមណ្ឌលស្តារអ្នកញៀនគ្រឿងញៀន ស្ថិតនៅភូមិបារគូ ឃុំបារគូ ស្រុកកណ្តាលស្ទឹង។ នាឱកាសចុះត្រួតពិនិត្យសំណង់អាគារ មណ្ឌលស្តារអ្នកគ្រឿងញៀនឯកឧត្តម វង សូត បានបញ្ជាក់ឲ្យដឹងថា មណ្ឌលយុវនីតិសម្បទា មានតួនាទីយ៉ាងសំខាន់ក្នុងការគ្រប់គ្រងអនីតិជន ក្នុងការផ្តល់នូវការអប់រំ ការបណ្តុះបណ្តាលវិជ្ជាជីវៈ ការអប់រំចិត្តសាស្រ្ត ការព្យាបាល ការថែទាំ ការការពារ និងជួយឲ្យអនីតិជន ក្លាយជាពលរដ្ឋសុច្ចរិត និងមានប្រយោជន៍សម្រាប់សង្គមជាតិ។ ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ចាក់ឲ្យដឹងទៀតថា ច្បាប់ស្តីពីយុត្តិធម៌អនីតិជន ត្រូវបានប្រកាសដាក់ឱ្យអនុវត្តកាលពីខែកក្កដា ឆ្នាំ២០១៦។ ច្បាប់នេះ គឺជាឧបករណ៍ដ៏មានសារៈសំខាន់ ដែលមិនត្រឹមតែផ្តល់ការយល់ដឹង និងការអនុវត្តឲ្យកាន់តែប្រសើរឡើងរបស់មន្រ្តីតុលាការ និងមន្រ្តីអនុវត្តច្បាប់ ក្នុងកិច្ចការពារ និងគ្រប់គ្រងវិស័យយុត្តិធម៌ ព្រហ្មទណ្ឌ សម្រាប់អនីតិជនប៉ុណ្ណោះទេ ច្បាប់នេះក៏បានគិតគូរពីវិធានការទាំងឡាយ ដែលទាក់ទងនឹងការស្តារនីតិសម្បទា និងសមាហរណកម្មពួកគេទៅក្នុងសហគមន៍វិញ ក្នុងគោលបំណងប្រែក្លាយពួកគេទៅជាពលរដ្ឋល្អក្នុងសង្គម។ យោងតាមមន្ត្រីជំនាញបានបញ្ជាក់ឲ្យដឹងដែរថា…

  • ថវិកា ៥លានរៀល របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ត្រូវផ្តល់ជូនគ្រួសារកុមារាដែលរបួសត្រូវកាត់ជើងម្ខាង នៅមន្ទីរពេទ្យបង្អែករាជធានីភ្នំពេញ

    ថវិកា ៥លានរៀល របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ត្រូវផ្តល់ជូនគ្រួសារកុមារាដែលរបួសត្រូវកាត់ជើងម្ខាង នៅមន្ទីរពេទ្យបង្អែករាជធានីភ្នំពេញ

    ភ្នំពេញ៖ថវិកាចំនួន៥លានរៀល ជាអំណោយរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ត្រូវបានផ្តល់ជូនគ្រួសារកុមារា សៀក យ៉ានុត ដែលរងរបួសជើងឈានដល់កាត់ជើងម្ខាង កំពុងសម្រាកព្យាបាលក្នុងនៅមន្ទីរពេទ្យបង្អែករាជធានីភ្នំពេញ។ កុមារា សៀក យ៉ានុត មានអាយុ១៦ឆ្នាំ រស់នៅ ភូមិដីថ្មី សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ អំណោយដ៏សប្បុរសរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ចំនួន៥លានរៀលនេះ ត្រួវបាននាំយកផ្តល់ជូនគ្រួសារកុមារ សៀក យ៉ានុត ដល់មន្ទីរពេទ្យនៅថ្ងៃទី២៦ ខែឧសភា តាមរយៈសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ ដឹកនាំដោយ លោកស្រី មុំ ចាន់ដានី លេខាធិការគណៈកម្មាធិការសាខា និងលោក ជិន ប៊ុនធឿន នាយកប្រតិបត្តិសាខា តំណាងឯកឧត្តម ឃួង ស្រេង ប្រធានគណៈកម្មាធិការសាខាបាទក្រហមកម្ពុជា រាជធានីភ្នំពេញ ។ នាឱកាសនោះ ក្នុងនាម ឯកឧត្តម ឃួង ស្រេង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ លោកស្រី មុំ ចាន់ដានី…