-
សៀវភៅ «កេរ្តិ៍ដំណែលស្នាដៃម្ហូបខ្មែរ» នឹងត្រូវយកទៅតាំងពិព័រណ៍ សៀវភៅមុខម្ហូបលំដាប់ពិភពលោក

-
ឯកឧត្តម ប៉ា ម៉េងហុក ចុះសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ និងនាំយកអំណោយជូនប្រជាពលរដ្ធខ្វះខាតដោយសារកូវីដ-១៩

ត្បូងឃ្មុំ៖ ដើម្បីចូលរួមសម្រួលការលំបាករបស់ប្រជាពលរដ្ឋ ក្នុងអំឡុងពេលនៃការរាតត្បាតជំងឺកូវីដ-១៩ ការឆ្លងចូលក្នុងសហគមន៍នៃព្រឹត្តិការណ៍ ២០ កុម្ភៈ នៅពេលថ្មីៗកន្លងទៅនេះឯកឧត្តមបណ្ឌិត ប៉ា ម៉េងហុក ទីប្រឹក្សាសម្តេចអគ្គមហាពញាចក្រី ហេង សំរិន និង ជាប្រធានក្រុមការងារចុះជួយពង្រឹងមូលដ្ឋាន ឃុំវាលម្លូរ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ បានអញ្ជើញចុះសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាននិងបាននាំយកសម្ភារៈមួយចំនួនមានដូចជា៖ -រថយន្តមួយតោន(គុណភាព៨០%) ១គ្រឿង-សម្លៀកបំពាក់គីប ១៤គីប-ភេសជ្ជៈគោជល់ ៥០កេស-ជេលលាងដៃ ២កេស-អង្ករ ១តោន-ថ្នាំសម្លាប់មេរោគ ២០គីឡូក្រាម-សម្លៀកបំពាក់ធម្មតា ១ថង់ ប្រគល់ជូនលោក ធូ សីហា មេឃុំវាលម្លូរ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ សំរាប់ចែកជូនបងប្អូនប្រជាពលរដ្ឋដែលមានការខ្វះខាត ឬរងផលប៉ះពាល់ដោយជំងឺកូវីដ១៩ ដែលកើតចេញពីព្រឹត្តិការណ៍ ២០កុម្ភៈ ដែលរស់នៅក្នុង មូលដ្ឋាន ឃុំវាលម្លូរ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។ ឯកឧត្តមបណ្ឌិតប៉ាម៉េងហុកបានពាំនាំនូការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចអគ្គមហាពញាចក្រី ហេងសំរិន ប្រធានរដ្ឋសភានិងជាប្រធានក្រុមការងារចុះជួយមូលដ្ឋានខេត្តត្បូងឃ្មុំ ឯកឧត្តម វង សូត ប្រធានក្រុមការងារចុះជួយមូលដ្ឋានស្រុកពញាក្រែកខេត្តត្បូងឃ្មុំ។ ឯកឧត្តមបណ្ឌិត ប៉ា ម៉េងហុក បាន ផ្តាំផ្ញើដល់ប្រជាពលរដ្ននៅក្នុងឃុំវាលម្លូរទាំងអស់បន្តអនុវត្តវិធានការរដ្ឋបាលនិងសុខាភិបាល ឲ្យបានខ្ជាប់ខ្ជួនមិនគួរធ្វេសប្រហែសឡើយ…
-
ស្ថានទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី៖ ពលករ ពលការិនីខ្មែរ ០៦នាក់ និងកុមារ ០២នាក់ នឹងធ្វើដំណើរត្រឡប់កមមាតុប្រទេសវិញនាថ្ងៃទី២៦ ខែឧសភានេះ

ឯកឧត្តម កុយ គួង រដ្ឋលេខាធិការនឹងជាអ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានបញ្ជាក់ថា ដោយ មានកិច្ចអន្តរាគមន៍របស់ស្ថានទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី ពលករ ពលការិនីខ្មែរ ០៦នាក់ និងកុមារ ០២នាក់ នឹងធ្វើដំណើរត្រឡប់កមមាតុប្រទេសវិញតាមជើងយន្ត ហោះ លេខ SQ158 ថ្ងៃទី ២៦ ខែឧសភា ឆ្នាំ២០២១ វេលា ម៉ោង ០៥:៣៥នាទី ល្ងាច។ ស្ថានទូតបានចេញលិខិតធ្វើដំណើរបណ្តោះអាសន្ន ចំពោះអ្នកដែលគ្មានលិខិតឆ្លងដែន និង ជូនទៅធ្វើតេស្ត កូវីដ ១៩ ព្រមទាំង ជូនដំណើរពួកគាត់ ទៅអាកាសយានដ្ឋាន អន្តរ ជាតិ KLIA ផង ដែរ។(សួង ពិសិដ្ឋ)
-
ស្លាប់ ៦នាក់ និងរបួស ៩នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី២៥ ខែឧសភាម្សិលមិញ

ភ្នំពេញ៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិឱ្យយដឹងថា នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន៦លើក បណ្ដាលឱ្យមនុស្សស្លាប់៦នាក់ និងរបួសធ្ងន់ស្រាល៩នាក់។ របាយការណ៍ដដែលបញ្ជាក់ថា មូលហេតុដែលបណ្ដាលឱ្យកើតមានគ្រោះថ្នាក់ចរាចរណ៍ រួមមាន៖ ល្បឿន, មិនគោរពសិទ្ធិ, និងងងុយ៕ ដោយ/ ឆៃហួត
-
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ទូលថ្វាយថ្លែងអំណរព្រះរាជគុណ ព្រះករុណា ព្រះមហាក្សត្រ ដែលប្រោសប្រទានព្រះរាជទ្រព្យ ១ពាន់ដុល្លារ ដល់កាកបាទក្រហមកម្ពុជា សម្រាប់ខែឧសភា

ភ្នំពេញ ៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ទូលថ្វាយថ្លែងអំណរព្រះរាជគុណ ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ដែលព្រះអង្គបានប្រោសប្រទានព្រះរាជទ្រព្យ ១ពាន់ដុល្លារ ដល់កាកបាទក្រហមកម្ពុជា សម្រាប់ខែឧសភា ឆ្នាំ២០២១នេះ។ ដោយ / គ្រី សម្បត្តិ
-
អភិបាលខេត្តកែប៖ ការពង្រីកហេដ្ឋារចនាផ្លូវឲ្យធំៗជាយុទ្ធសាស្រ្តក្នុងការជំរុញការអភិវឌ្ឍឲ្យខេត្តកែបក្លាយជាខេត្ត សម្រាកលំហែកាយល្អប្រណិតកម្រិតខ្ពស់

កែប៖ ឯ ឧ សោម ពិសិដ្ឋ អភិបាល ខេត្តកែប បានថ្លែងថា ការពង្រីកហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់នៅក្នុងខេត្តដែលធ្លាប់តែលំបាកនិងមានសភាពតូចចង្អៀតឲ្យក្លាយជាផ្លូវដែលល្អនិងធំៗងាយស្រួលធ្វើដំណើរជាយុទ្ធសាស្រ្តមួយផ្នែកក្នុងការអភិវឌ្ឍប្រែក្លាយឲ្យខេត្តកែប ក្លាយជាខេត្តសក្តានុពលទេសចរណ៍ សម្រាកលំហែកាយល្អប្រណិតកម្រិតខ្ពស់នៅពេលខាងមុខ។ ការថ្លែងលើកឡើងបែបនេះ ក្នុងឱកាសដែល ឯ ឧ សោម ពិសិដ្ឋ ដឹកនាំក្រុមការងារចុះពិនិត្យមើលការដ្ឋានសាងសងផ្លូវក្រាលកៅស៊ូប្រភេទDBSTមួយខ្សែដែលមាន៣៥០០ម៉ែត្រ ស្ថិតនៅភូមិដំណាក់ចង្អើរ សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប កាលពីថ្ងៃ ទី២៥ ខែ ឧសភា ឆ្នាំ២០២១។ ឯ ឧ បានគូបញ្ជាក់ទៀតថា ដើម្បីឲ្យខេត្តកែប សម្រេចបានតាមផែនការឲ្យខេត្តកែប ក្លាយជាខេត្តសម្រាកលំហែកាយល្អប្រណិតកម្រិតខ្ពស់ តាមយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលនៅពេលខាងមុខបាននោះ គឺ រដ្ឋាបាលខេត្តនិងខិតខំបន្តស្វែងរកថវិកាពង្រីកហេដ្ឋារចនាសម្ព័ន្ធផ្លូវនៅក្នុងខេត្តឲ្យធំៗ ពិសេស រៀបចំសោភ័ណ្ឌភាពតាមដងផ្លូវ ដោយមានការដាំដើមឈើ និងបំពាក់នៅអំពូលភ្លើង ដើម្បីលម្អរជាការទាក់ទាញផងដែរ។ ឯ ឧ បានអះអាងទៀតថា ការពង្រីកផ្លូវឲ្យធំៗល្អប្រកបដោយស្តង់ដារ សម្រាប់ខេត្តកែបទាំងមូល មិនត្រឹមតែរួមចំណែកជួយប្រែក្លាយឲ្យជាខេត្តសក្តានុពលទេសចរណ៍ប៉ុណ្ណោះទេ វាក៏មានសារៈសំខាន់ក្នុងការទទួលរៀបចំព្រឹត្តិការណ៍ធំកម្រិតពិភពលោក ដូចជាការការប្រណាំងកង់ដែលរៀបចំដោយក្រសួងទេសចរណ៍ និងការទទួលធ្វើជាម្ចាស់ផ្ទះប្រភេទកីឡាទ្រីយ៉ាងត្លុងព្រឹត្តិការណ៍ស៊ីហ្គេម នាឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ សូមបញ្ជាក់ថា ការចុះពិនិត្យមើលរបស់ ឯ…
-
ប្រពន្ធដើមតាមទាន់ប្ដីលួចមានប្រពន្ធចុង និងកំពុងផឹកស៊ីនៅក្នុងផ្ទះក៏ផ្ទុះហិង្សាវាយតប់គ្នា ផ្អើលដល់សមត្ថកិច្ចទាំងយប់

ភ្នំពេញ ៖ ស្ត្រីម្នាក់ជាប្រពន្ធដើមបានតាមទាន់ប្ដីលួចមានប្រពន្ធចុង និងកំពុងអង្គុយផឹកសុីជុំគ្នាក្នុងផ្ទះ ល្វែង នៅបុរីពិភពថ្មី ផ្លូវលេខ១៩ ផ្ទះលេខ៧៧A សង្កាត់ព្រៃស ខណ្ឌដង្កោ ក៏ផ្ទុះហឹង្សាវាយគ្នាមួយប្រាវ បង្កភ្ញាក់ផ្អើលដល់អ្នកជិតខាងនិងសមត្ថកិច្ចកាលវេលាម៉ោង១០ និង១០នាទីយប់ថ្ងៃអង្គារិ៍ ទី២៥ ខែឧសភា ឆ្នាំ២០២១ ។ យោងតាមសម្ដីស្ត្រីជាប្រពន្ធដើមបានប្រាប់អ្នកសារព័ត៍មានឲ្យដឹងថា ប្ដីរបស់គាត់បានលួចទាក់ទងស្រីជាប្រពន្ធចុង អស់រយះពេលជាងមួយឆ្នាំមកហើយ និងមានថ្ងៃមួយគាត់បានតាមទាន់ឃើញកំពុងផឹកស៊ីជាមួយគ្នាហើយស្រីជាប្រពន្ធចុងនោះបានឌឺដងដាក់គាត់ថែមទៀត ព្រមទាំងគប់គាត់មួយកែវចំចិញ្ចើមខាងស្ដាំបណ្ដាលឲ្យរងរបួសដេរដល់ទៅដប់ថ្នេរ ។ ដោយសារមានការលួងលោមពីប្ដីរបស់គាត់កុំឲ្យមានការប្ដឹងផ្ដល់គ្នា ហេីយប្ដីរបស់គាត់សន្យាថានិងឈប់ទាក់ទងគ្នាទៀត ទេីបគាត់សុខចិត្តតាមលោកប្ដីកំហូច ក មិនប្ដឹងវិញ ។ ប្រភពដដែលបានបន្តទៀតថា ខណៈនៅយប់កើតហេតុគាត់បានបើករថយន្តព្រូសមួយគ្រឿងចូលក្នុងបុរីពិភពថ្មី ត្រង់ចំណុចកេីតហេតុក៏បានក្រឡេកឃើញរថយន្តព្រូស ពណ៌ផ្ទៃមេឃ ពាក់ស្លាកលេខភ្នំពេញ2AZ -1072 ដែលជារថយន្តរបស់គាត់ ទេីបគាត់គិតថាប្ដីគាត់ពិតជានៅក្នុងផ្ទះនេះជាស្រីជាប្រពន្ធចុងហើយ រួចគាត់ក៏បានឈប់រថយន្តមកមើលស្រាប់តែឃើញប្ដីរបស់គាត់កំពុងជួបជុំគ្នាផឹកសុី ពេលនោះគាត់ ក បានហៅប្ដីមកដោះស្រាយគ្នា ស្រាប់តែស្រីជាប្រពន្ធចុងចេញមកជេរគាត់រួចចូលទៅខាងក្រោយផ្ទះយកទឹកក្ដៅអ៊ុនៗមួយការធុនមកជះលើមុខគាត់ រួចធ្វើសកម្មភាពវាយក្បាលគាត់កើតរឿងប្រតាយប្រតប់គ្នាតែម្ដង ឃេីញដូច្នេះប្ដីរបស់គាត់ក៏ចេញពីក្នុងផ្ទះមកចាប់ប្រពន្ធដើមទៅម្ខាង រួចចាប់ប្រពន្ធចុងចូលក្នុងផ្ទះដាក់គន្លឹះទ្វារជាប់ ទេីបមួយសន្ទុះក្រោយមកប្ដីគាត់ចេញមកខាងក្រៅវិញបំរុងយករថយន្តបើកចេញតែត្រូវគាត់ជាប្រពន្ធដេីមឃាត់មិនឲ្យទៅ ដេីម្បីរង់ចាំសមត្ថកិច្ចមកដោះស្រាយគ្នាសិន តែប្ដីគាត់មិនស្ដាប់ណាមួយខ្មាស់គេផងក៏សុខចិត្តដើរចេញបាត់ទៅ។ ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកផ្ទះកើតហេតុខាងលើ ហេីយបានឲ្យស្ត្រីរងគ្រោះជាប្រពន្ធដេីមទៅដាក់ពាក្យបណ្ដឹងនៅនគរបាលប៉ុស្តិ័រដ្ឋាបាលព្រៃសរ ដេីម្បីដោះស្រាយគ្នាតាមច្បាប់ ។ ចំពោះករណីខាងលេីនេះដែរ ក្រុមអ្នកសារព័ត៌មានជាច្រេីនអង្គភាពមិនអាចសុំការបំភ្លឺពីភាគីខាងប្ដី…
-
ប្រជាពលរដ្ឋក្រុងសៀមរាប ១០គ្រួសារ ទទួលយកដំណោះស្រាយគោលនយោបាយដីធ្លីរបស់រដ្ឋ

សៀមរាប៖ ក្នុងយន្តការនៃការសម្របសម្រួល ដោះស្រាយគោលនយោបាយឆ្លើយតបផលប៉ះពាល់ នៃគម្រោងស្ថាបនាហេដ្ឋរចនាសម្ព័ន្ធផ្លូវ៣៨ខ្សែក្នុងក្រុងសៀមរាប មានប្រជាពលរដ្ឋចំនួន១០គ្រួសារ លើ១៩គ្រួសារនៅភូមិធ្លកអណ្តូង សង្កាត់ស្លក្រាម បានស្ម័គ្រចិត្តរុះរើលំនៅដ្ឋានរបស់ខ្លួន ចេញពីចំណុចដែលមានវិបត្តិ និងទទួលយកការដោះស្រាយដីធ្លី សម្រាប់ការកសាងលំនៅដ្ឋានលើទីតាំងថ្មី នៅតំបន់អភិវឌ្ឍ ភូមិតានី ឃុំរុនតាឯក នៃស្រុកបន្ទាយស្រី ព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១។ នៅសាលាខេត្តសៀមរាប មន្រ្តីជំនាញនៃក្រុមការងារដោះស្រាយគោលនយោបាយដីធ្លី ឆ្លើយតបយន្តការសម្របសម្រួលផលប៉ះពាល់នៃគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវ៣៨ខ្សែ ដើម្បីអភិវឌ្ឍក្រុងសៀមរាប បានបញ្ជាក់ថា មានប្រជាពលរដ្ឋចំនួន១០គ្រួសារ លើ១៩គ្រួសារ ដែលមានទីលំនៅ នៅលើចំណុចចន្លោះកណ្តាលនៃសំណង់ផ្លូវភ្លោះ ក្នុងភូមិធ្លកអណ្តូង សង្កាត់ស្លក្រាម បានព្រមទទួលយកការសម្របសម្រួលនៃភាគីរដ្ឋបាលខេត្តសៀមរាប និងបានចូលរួមការចាប់ឆ្នោតទទួលយកប្លង់ដីថ្មី និងរុះរើផ្ទះសម្បែងរបស់ខ្លួនដោយស្ម័គ្រចិត្ត ចេញពីគម្រោងស្ថាបនាផ្លូវភ្លោះនោះ។ គ្រួសារប្រជាពលរដ្ឋស្ម័គ្រចិត្តទាំងនេះ គឺក្នុង១គ្រួសារនៃខ្នងផ្ទះ ទទួលបានត្រឡប់វិញនូវដីឡូត៍២ក្បាលទល់ខ្នងគ្នា ស្មើនឹង ២០ម៉ែត្រ គុណនឹង ៦០ម៉ែត្រ មុខប្លង់ដីឡូត៏នោះ ម្ខាងទល់នឹងផ្លូវ៣០ម៉ែត្រ និងម្ខាងទៀតទល់នឹងផ្លូវ១៥ម៉ែត្រ។ គួររំលឹកដែរថា ភូមិអភិវឌ្ឍន៍រុនតាឯក កាលពីប៉ុន្មានខែមុននេះ មានបងប្អូនប្រជាពលរដ្ឋប្រមាណជាង៤០០គ្រួសារ បានស្ម័គ្រចិត្តទទួលយកដំណោះស្រាយគោលនយោបាយ ផ្លាស់ប្តូរការរស់នៅចេញពីសំណង់មិនរៀបរយលើចំណីដងស្តឹងសៀមរាប ទៅកសាងលំនៅដ្មានលើទីតាំងថ្មី រស់នៅភូមិអភិវឌ្ឍ រុនតាឯក។ មន្រ្តីក្រុមការងារនេះ ក៏បានឲ្យដឹងដែរថា បងប្អូនដែលស្ម័គ្រចិត្ត…
-
អ្នកស្លាប់ដោយពុលស្រា ស កើនដល់ចំនួន ១០នាក់នៅខេត្តកំពត

អ្នកស្លាប់ដោយពុលស្រា-ស បានកើនរហូតទៅដល់១០នាក់ហើយ នៅក្នុងស្រុកកំពង់ត្រាច ខេត្តកំពតនេះបើយោងតាមការឲ្យដឹងពីក្រសួងសុខាភិបាល ក្នុងសេចក្តីប្រកាសចេញផ្សាយនៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១។ ក្នុងសេចក្តីប្រកាសព័ត៌មាន ក្រសួងសុខាភិបាលបានឱ្យដឹងថាបន្ទាប់ពីបានពិនិត្យជនរងគ្រោះទី១ ស្លាប់កាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១ ដោយសង្ស័យដោយមូលហេតុពុលស្រា ស នៅពេលដែលជនរងគ្រោះបានពិសាស្រា មុនពេលទៅធ្វើតេស្តជំងឺកូវីដ-១៩។ បន្ទាប់មកនៅក្នុងពិធីបុណ្យសពជនរងគ្រោះខាងលើ អ្នកចូលរួមបានពិសាស្រា ស និងស្រាថ្នាំ ទើបក្រោយមកមានករណីស្លាប់ជាបន្តបន្ទាប់ ចន្លោះពីថ្ងៃទី២១ ដល់ថ្ងៃទី២៤ ខែឧសភា មានមនុស្សស្លាប់៩នាក់បន្ថែមទៀត សរុប១០នាក់ ហើយ មានអ្នកជំងឺប្រុស ស្រីចំនួន៥៦ នាក់ បានទទួលការព្យាបាលនៅមន្ទីរពេទ្យ។ ជនរងគ្រោះរស់នៅភូមិធ្នង់ ឃុំឬស្សីស្រុកខាងកើត និងភូមិក្ងាប ឃុំស្វាយទងខាងជើង ស្រុកកំពង់ត្រាច ខេត្តកំពត។ លទ្ធផលពីមជ្ឈមណ្ឌលជាតិមន្ទីរពិសោធន៍ក្រសួងសុខាភិបាល បានឱ្យដឹងថា សំណាកស្រាស និងស្រាថ្នាំ ចំនួន១១សំណាក ដែលយកពីមូលដ្ឋានខាងលើ ក្នុងនោះមាន៦ សំណាកមានសារធាតុ តាណុល (Methanol) លើសកម្រិតធំជាង0,២% (>0,2%) ដល់កម្រិត១១,៩% ដែលធ្វើឲ្យពុល តាមអ្នកជំនាញកម្រិតពុលមិនត្រូវលើសពី0,១% នោះឡើយ។ ជាមួយគ្នានេះក្រសួងសុខាភិបាលបានអំពាវនាវឲ្យប្រជាពលរដ្ឋកុំពិសាស្រាដែលលាយ ឬបិទដោយគ្មានបច្ចេកទេស…
-
សត្វពស់ថ្លាន់ចំនួន ៣៨ក្បាលដែលជាសត្វកម្រ និងជិតផុតពូជហើយត្រូវបានមន្ត្រីឧុទ្យានអនុរក្សសហការជាមួយក្រុមអន្តរាគមន៍បង្ក្រាបសត្វព្រៃចល័តធ្វើការដោះលែងចូលព្រៃអភិរក្យធម្មជាតិវិញ

ខេត្តកំពង់ឆ្នាំង:សត្វពស់ថ្លាន់ចំនួន៣៨ក្បាលដែលជាសត្វកម្រនិងជិតផុតពូជហើយត្រូវបានមន្ត្រីឧុទ្យានអនុរក្សសហការជាមួយក្រុមអន្តរាគមន៍បង្ក្រាបសត្វព្រៃចលត័ធ្វើការដោះលែងចូលព្រៃអភិរក្យធម្មជាតិវិញដើម្បីបង្កាត់ពូជបន្តទៀត ។ កិច្ចសហប្រតិបត្តការដោះលែងសត្វពស់ថ្លាន់ខាងលើនេះបានធ្វើឡើងនៅថ្ងៃទី.២៥.ខែឧសភា.ឆ្នាំ ២០២១ដោយមន្ត្រីឧទ្យានអនុរក្សសហការជាមួយក្រុមអន្តរាគមន៍បង្ក្រាបបទល្មើសសត្វព្រៃចល័ត បានដោះលែងសត្វពស់ថ្លាន់ឲ្យរស់ ក្នុងដែនអភិរក្សការពារធម្មជាតិនៅចំណុចមុខវត្តកំពង់ព្រះ ភូមិកំពង់ព្រះស្ថិត ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំងខណ:ដែលសត្វកម្រនិងជិតផុតពូជនេះ ដើម្បីឲ្យសត្វមានឪកាសបន្តពូជនៅក្នុងព្រៃបឹងធម្មជាតិនេះឡើងវិញ។