-
ក្រុមហ៊ុន ស៊ីងបាយអូថេក បន្តអភិវឌ្ឍចម្ការឈើដាំរបស់ខ្លួនដោយគ្រោងដាំប្រភេទឈើអាជីវកម្ម១០លានដើមលើផ្ទៃដីជិត១ម៉ឺនហិកតាបន្ថែមទៀត នៅឆ្នាំ២០២១នេះ

ខណៈរដូវវស្សាបានចាប់ផ្តើមសម្បូណ៌ដោយទឹកភ្លៀង អំណោយផលដល់ការដាំដុះ ក្រុមហ៊ុនស៊ីងបាយអូថេកដែលជាក្រុមហ៊ុនជំនាញ និងវិនិយោគចម្ការឈើដាំដ៏ធំជាងគេនៅកម្ពុជា បានសម្រុកដាំកូនឈើ ប្រភេទប្រេងខ្យល់សម្រាប់ការធ្វើអាជីវកម្ម។ នៅឆ្នាំ២០២១នេះ ក្នុងរយៈពេល៤ ខែពីខែឧសភា ដល់ខែសីហា ក្រុមហ៊ុនគ្រោងនឹងដាំកូនដើមប្រេងខ្យល់ នៅលើផ្ទៃដីទំហំ៨៥០០ហិកតាស្មើនឹងកូនឈើប្រមាណ១០លានដើម។ នេះគឺជាការឱ្យដឹងរបស់លោក លី ឈូឆាង នាយកប្រតិបត្តិក្រុមហ៊ុនស៊ីងបាយអូថេក នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១នេះ ដោយលោកបានបន្ថែមថា តាមផែនការគ្រោងទុកការដាំដុះជំហានទី១ នឹងគ្រោងបញ្ចប់ក្នុងឆ្នាំ២០២៥ ខាងមុខលើផ្ទៃដីប្រមាណ ១០០,០០០ហិកតា ដែលស្មើនឹងកូនឈើប្រមាណ១០០លានដើម ទៅ១២០លានដើម។ លោកនាយកប្រតិបត្តិក្រុមហ៊ុន ស៊ីងបាយអូថេក បានបញ្ជាក់ថាពីឆ្នាំ២០១៨ ដល់ឆ្នាំ២០២០ ក្រុមហ៊ុន បានដាំកូនឈើប្រភេទប្រេងខ្យល់បានប្រមាណ៣.៦លានដើមរួចហើយ ដែលជាការចាប់ផ្តើមដំបូង ហើយជាមួយបទពិសោធមានស្រាប់ ក្រុមហ៊ុននឹងបង្កើនល្បឿននៃការដាំដុះដោយក្នុងឆ្នាំ ២០២១នេះ នឹងដាំឱ្យបាន១០លានដើម និងឆ្នាំបន្តបន្ទាប់ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារប្រើប្រាស់ឈើក្នុងវិស័យ ឧស្សាហកម្មកែច្នៃឈើ ដែលបច្ចុប្បន្នកម្ពុជាកំពុងត្រូវការខ្លាំង ជាពិសេសនៅក្នុងវិស័យសំណង់ ដែលកំពុងតែត្រូវការឈើកែច្នៃខ្លាំង សម្រាប់បម្រើឱ្យការសាងសង់សំណង់ផ្សេងៗ ដែលកំពុងតែរីកដុះដាលយ៉ាងច្រើនទាំងនៅក្នុងរាជធានីភ្នំពេញ និងបណ្តាខេត្តផ្សេងៗទៀត។ លោក លូ ឈូឆាង នាយកក្រុមហ៊ុនស៊ីង បាយអូថេក (ខេមបូឌា) បានឱ្យដឹងថាក្រុមហ៊ុន ស៊ីងបាយអូថេក បានឈូសឆាយទីតាំង និងបានសម្រុកដាំចម្ការឈើដាំចាប់តាំងពីឆ្នាំ២០១៨…
-
សម្តេច សាយ ឈុំ ផ្ញើសារលិខិតជូនពរសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ក្នុងឱកាសចម្រើនជន្មាយុ ៨៧ ឈានចូល ៨៨

-
កម្ពុជាអាចនឹងទទួលរងភ្លៀង ខ្យល់ខ្លាំងក្នុងសប្ដាហ៏នេះ

យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹកនៅថ្ងៃទី២៥ឧសភាបានឲ្យដឹងថា ប្រពន្ធ័សម្ពាធទាប (ITCZ) បន្តអូសបន្លាយកាត់ប៉ែកខាងលើនៃជួរភ្នំដងរែក និងខ្ពង់រាបឦសាន។ ជាមួយគ្នានោះ ខ្យល់មូសុងនិរតីខ្លាំងបក់លើប្រទេសកម្ពុជាផងដែរ។ ស្ថានភាពបែបនោះ នឹងធ្វើឲ្យបណ្ដាខេត្តនៅតំបន់វាលទំនាបកណ្ដាលចាប់ពីថ្ងៃទី២៦ដល់ថ្ងៃទី២៨ឧសភា អាចនឹងមានភ្លៀងធ្លាក់រាយប៉ាយក្នុងកម្រិតបង្គួរទៅខ្លាំង។ បន្ទាប់ពីនោះនឹងមានភ្លៀងក្នុងកម្រិតពីតិចទៅបង្គួរ។ នៅបណ្ដាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន ពីថ្ងៃទី២៦ដល់ថ្ងៃទី២៨ឧសភា ផ្នែកមួយចំនួននៃបណ្ដាខេត្តនៅជាប់ភូមិសាស្ត្រជាប់ជួរភ្នំដងរែក និងនៅខ្ពង់រាបឦសាន និងប្រទេសវៀតណាមអាចមានភ្លៀងរាយប៉ាយក្នុងកម្រិតពីបង្គួរទៅខ្លាំង។ ចំណែកតំបន់មាត់សមុទ្រ នឹងអាចមានភ្លៀងធ្លាក់ពីមធ្យមទៅខ្លាំង។ នៅលើផ្ទៃសមុទ្រនឹងអាចមានភ្លៀងធ្លាក់ខ្លាំង ជាមួយនិងខ្យល់បក់ខ្លាំង និងរលកខ្ពស់ៗ។ ក្រសួងធនធានទឹក បានអំពាវនាវឲ្យប្រជាពលរដ្ឋប្រុងប្រយ័ត្នចំពោះបាតុភូតភ្លៀងខ្លាំង ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។ សម្រាប់ប្រជានេសាទ និងអ្នកដំណើរសមុទ្រ ត្រូវបន្តបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះភ្លៀង ខ្យល់បក់ខ្លាំង និងរលកសមុទ្រដែលអាចមានកម្ពស់ពី១ម៉ែត្រទៅ២ម៉ែត្រកន្លះ ចាប់ពីថ្ងៃទី២៦ដល់ថ្ងៃទី២៩ឧសភា។
-
ក្រសួងមហាផ្ទៃ ឆ្លើយតបអង្គការសង្គមស៊ីវិលថា ក្រសួងអនុវត្តន៍ច្បាប់យកចិត្តទុកដាក់ ដោយគ្មានការរើសអើង

ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានឆ្លើយតបទៅនឹង អង្គការសង្គមស៊ីវិល និងប្រជាពលរដ្ឋមួយចំនួនតូចថា ក្រសួងតែងយកចិត្តទុកដាក់ អនុវត្តជាប្រចាំនូវតួនាទី ភារកិច្ចរបស់ខ្លួន ដោយគ្មានការរើសអើង ចំពោះឋានៈបុគ្គល នៅក្នុងសង្គម ឬប្រភេទបទល្មើសណាមួយឡើយ ក្នុងគោលដៅធ្វើយ៉ាងណា រក្សាសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ។ កាលពីពេលថ្មីៗនេះអង្គការសង្គមស៊ីវិល និងប្រជាពករដ្ឋមួយចំនួនតូច បានស្នើក្រសួងមហាផ្ទៃអោយមានចំណាត់ការផ្លូវច្បាប់ លើបទល្មើសនិងអំពើមិនគម្បីនានា ដែលប្រព្រឹត្តដោយ បុគ្គលមានធនធាន និងមន្រ្តីរាជការសាធារណៈមួយចំនួនក្នុងរយះពេលកន្លងមក ព្រមទាំងស្នើអោយអន្តេរាគមន៍សំដៅលុបបំបាត់វប្បធម៌ និទណ្ឌភាពនិងវប្បធម៌បន្ទោសជនរងគ្រោះ ដើម្បីការពារដល់ស្រ្តីនិងយុត្តិធម៌សង្គម។ នៅក្នុងសេចក្តីប្រកាសព័ត៌មាន នាថ្ងៃទី២៤ ខែ ឧសភា ឆ្នាំ ២០២១ អ្នកនាំពាក្យសក្រសួងមហាផ្ទៃបានបញ្ជាក់ថា ។ដោយ -រ៉ាវុធ
-
ឯកឧត្តម សាយ សំអាល់ ផ្ញើសារលិខិតជូនពរសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ក្នុងឱកាសចម្រើនជន្មាយុ ៨៧ ឈានចូល ៨៨

-
រថយន្ត ២គ្រឿង បេីកបរខ្វះការប្រុងប្រយ័ត្ត បុកគ្នាត្រង់ចំណុចផ្លូវបំបែកជាបួនពេញទំហឹង បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ

ភ្នំពេញ៖ មានករណី គ្រោះថ្នាក់ចរាចរណ៍មួយ បង្កឡេីងដោយរថយន្ត មួយគ្រឿង បានបេីកបរក្នុងស្ថានភាពលឿន រួចក៏ជ្រុលទៅបុកជាមួយរថយន្ត មួយគ្រឿង ទៀត បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំទាំងសងខាងតែម្តង តែសំណាងល្អ មិនបណ្ដាលឲ្យយមាននរណាម្នាក់រងរបួសនោះទេ។ ហេតុការណ៍ គ្រោះថ្នាក់ ចរាចរណ៍ នេះ បានកេីតឡេីងកាលពីវេលាម៉ោង ៣ និង៤៥នាទីរសៀល ថ្ងៃទី២៤ ខែឧសភា ឆ្នាំ ២០២១ ស្ថិតនៅចំណុចផ្លូវ១៥៩ កែងផ្លូវ៨២ ក្នុងបឹងកក់ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។ បើតាមប្រភពព័ត៌មានពីកន្លែងកេីតហេតុ បានឲ្យដឹងថា នៅមុនពេលកេីតហេតុ គេឃើញរថយន្ត មួយគ្រឿង ម៉ាក ព្រុស ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 2BD-5587 បេីកបរក្នុងទិសដៅពីត្បូងទៅជេីង ក្នុងល្បឿនលឿន ក៏ជ្រុលចង្កូតទៅបុកជាមួយរថយន្ត មួយគ្រឿង ម៉ាក សាំយ៉ុង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AP-2658 បេីកបរក្នុងទិសដៅពីលិចទៅកេីត ខណៈមកដល់ត្រង់ចំណុចផ្លូវបំបែកជាបួន ក៏ត្រូវរថយន្តម៉ាក ព្រុស…
-
សម្ដេច ស ខេង ផ្ញើសារលិខិតគោរពជូនពរ សម្តេច ហេង សំរិន ក្នុងឱកាសនៃទិវាខួបកំណើតគម្រប់ ៨៧ឆ្នាំ ឈានចូល ៨៨ឆ្នាំ

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ផ្ញើសារលិខិតគោរពជូនពរ សម្តេចអគ្គមហាពញាចក្រី កិត្តិព្រឹទ្ធបណ្ឌិត ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសនៃទិវាខួបកំណើតគម្រប់ ៨៧ឆ្នាំ ឈានចូល ៨៨ឆ្នាំ។ ក្នុងឱកាសដ៏ឧត្តុងឧត្តមនេះ ក្នុងនាមថ្នាក់ដឹកនាំ មន្ដ្រីរាជការស៊ីវិល មន្ត្រិនគរបាលជាតិ និងមន្ត្រីពន្ធនាគារ នៃក្រសួងមហាផ្ទៃ ខ្ញុំសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ និងវត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក ព្រមទាំងទេវតាឆ្នាំថ្មីព្រះនាម មណ្ឌាទេវី សូមជួយប្រោះព្រំសព្ទសាធុការពរ សិរីសួស្ដី ជ័យមង្គល វិបុលសុខ បវរមហាប្រសើរថ្លៃថ្លាជូនចំពោះ សម្ដេចអគ្គមហាពញាចក្រី កិត្តិព្រឹទ្ធបណ្ឌិត និងសម្ដេចធម្មវិសុទ្ធវង្សា ព្រមទាំងក្រុមគ្រួសារ សូមបានប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពុលៈ និងចៀសផុតពីរោគាព្យាធិទាំងឡាយ កុំបីឃ្លៀងឃ្លាតឡើយ៕ ដោយ -រ៉ាវុធ
-
សម្តេចតេជោ ហ៊ុន សែន អំពាវនាវ ៩ចំណុច ដើម្បីឱ្យកុមារ ទទួលបានសិទ្ធពេញលេញ ដូចមានចែង ក្នុងច្បាប់ជាតិ និងអន្តរជាតិ

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន បានប្រកាសអំពាវនាវ ៩ចំណុច ដើម្បីឱ្យកុមារ ទទួលបានសិទ្ធពេញលេញ ដូចមាន ចែងក្នុងច្បាប់ជាតិ និងអន្តរជាតិ ។ នេះបើតាមសារលិខិតអបអរសាទរ ខួបលើកទី៧២ ទិវាកុមារអន្តរជាតិ ១ មិថុនា, ខួបលើកទី២០ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២ មិថុនា និងទិវាកុមារកម្ពុជា ឆ្នាំ២០២១ របស់សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានកិត្តិយស ក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីកុមារ ដែលទទួលបាននៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១ ។ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា នៅតែបន្តប្តេជ្ញាចិត្តលើកកម្ពស់ការគោរពសិទ្ធិកុមារ និងផ្ដល់កិច្ចការពារយ៉ាងពេញទំហឹងនៅគ្រប់ស្ថានភាព ដោយបានបង្កើតនូវយន្តការជាច្រើន ក្នុងការគ្រប់គ្រង និងផ្តល់ សេវាដល់មុខសញ្ញកុមារទូទៅ កុមារងាយរងគ្រោះ និងកុមាររងគ្រោះ។ តែទោះបីជាមានការការខិតខំប្រឹងប្រែងយ៉ាង នេះហើយក៏ដោយ ក៏នៅមានកុមារមួយចំនួន កំពុងរស់នៅក្នុងស្ថានភាពងាយរងគ្រោះ និងរងគ្រោះ ព្រោះតែឪពុកម្តាយ…
-
អង្គការសុខភាពពិភាពលោក ផ្ដល់ជំនួយសម្ភារៈ ដល់កម្ពុជា សម្រាប់ការងារគ្រប់គ្រងគ្រោះមហន្តរាយ

ពិធីប្រគល់-ទទួល អំណោយរបស់អង្គការសុខភាពពិភពលោកជូនក្រសួងសុខាភិបាល សម្រាប់ការងារគ្រប់គ្រងគ្រោះមហន្តរាយនៅកម្ពុជា បានធ្វើឡើងនៅព្រឹកថ្ងៃទី២៤ឧសភាឆ្នាំ២០២១ នៅទីស្ដីការក្រសួងសុខាភិបាល ក្រោមវត្តមាន លោកសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងលោកស្រីវេជ្ជបណ្ឌិត លី អាយឡែន តំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា។ សម្ភារៈដែលអង្គការសុខភាពលោកផ្ដល់ជូនកម្ពុជារួមមាន កុំព្យូទ័រយួរដៃចំនួន២៥គ្រឿង, ម៉ាស៊ីនព្រីនធ័រ២៩គ្រឿង, Bluetooth Speaker Microphone ចំនួន៣គ្រឿង, អាវកាក់ពាក់ក្រៅចំនួន១៥អាវ, មួក១៥ និងម៉ាស៊ីនវាស់កំហាប់អុកស៊ីសែននៅម្រាមដៃចំនួន១២កេសស្មើនឹង១ពាន់២០០គ្រឿង។ រដ្ឋមន្ត្រីក្រសួងសុខាភិបាលលោកសាស្ត្រាចារ្យម៉ម ប៊ុនហេង បានថ្លែងថា សម្ភារៈដែលជាអំណោយរបស់អង្គការសុខភាពពិភពលោកនោះ នឹងត្រូវបែកចែកជូនមន្ត្រីបង្គោលទទួលបន្ទុកការងារគ្រប់គ្រងគ្រោះមហន្តរាយនៅរាជធានី ខេត្ត សម្រាប់ប្រើប្រាស់ប្រមូលទិន្នន័យគ្រោះមហន្តរាយដោយមនុស្សជាអ្នកបង្ក និងគ្រោះមហន្តរាយធម្មជាតិ។ ជាមួយគ្នានោះ ក្រសួងសុខាភិបាល បានថ្លែងអំណរគុណចំពោះជំនួយឧបត្ថម្ភរបស់អង្គការសុខភាពពពិភពលោក ជាពិសេសលោកស្រីវេជ្ជបណ្ឌិតលី អាយឡែន ដែលតែងតែសហការ សម្របសម្រួលផ្ដល់ជំនួយទាំងបច្ចេកទេស និងថវិកា ជមរុញលើកកម្ពស់សេវាសុខាភិបាលឲ្យកាន់តែមានគុណភាព ប្រសិទ្ធភាព និងសុវត្ថិភាពដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការធ្វើឲ្យកាន់តែប្រសើរឡើងនូវគុណភាពជីវិតរបស់ប្រជាជនកម្ពុជា។ សូមបញ្ជាក់ថា អង្គការសុខភាពពិភពលោក គឺជាដៃគូសហប្រតិបត្តិការជាមួយក្រសួងសុខាភិបាល ដែលបានផ្ដល់ជំនួយទាំងបច្ចេកទេស ថវិកា និងសម្ភារៈ បរិក្ខាវេជ្ជសាស្ត្រ ជាបិសេសក្នុងការបង្ការ ទប់ស្កាត់ និងឆ្លើយតបនឹងជំងឺកូវីដ-១៩។
-
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្ញើសារលិខិតជូនពរសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ក្នុងឱកាសចម្រើនជន្មាយុ ៨៧ ឈានចូល ៨៨
