-
ការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនៅតំបន់ក្រហមមានល្បឿនលឿន និងអ្នកមកចាក់មានចំនួនច្រើន

ភ្នំពេញៈ ដំណើរការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនប្រជាពលរដ្ឋ កម្មករ កម្មការិនីនៅតំបន់ក្រហមក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ បានប្រព្រឹត្តទៅដោយរលូន និងទទួលបានលទ្ធផលល្អ ជាពិសេស ក្រុមគ្រូពេទ្យកងទ័ព ក៏ដូចជាអ្នកពាក់ព័ន្ធបានបំពេញការងារយ៉ាងសស្រោកសស្រាំ ដោយចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋបានច្រើនលើសពីផែនការដែលបានគ្រោងទុក។ នេះបើតាមការបញ្ជាក់របស់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីកក្រសួងកាពារជាតិ បានមានប្រសាសន៍ប្រាប់ AMS នៅព្រឹកថ្ងៃទី២៤ឧសភានេះ។ សម្តេចពិជ័យសេនាបានមានប្រសាសន៍ថា ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនប្រជាពលរដ្ឋ កម្មករ កម្មការិនី នៅតំបន់ក្រហមក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ បានដំណើរការយ៉ាងសស្រោកសស្រាំ ហើយជាពិសេសក្រុមគ្រូពេទ្យកងទ័ព ក៏ដូចជាអ្នកពាក់ព័ន្ធគ្រប់ថ្នាក់ទាំងអស់ បានបំពេញការងារដោយរលូន និងទទួលបានលទ្ធផលល្អ។ ប្រតិបត្តិការចាក់វ៉ាក់សាំង មានល្បឿនលឿន។ ក្នុងរយៈពេលជាង២០ថ្ងៃនេះ ការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ កម្មករ កម្មការិនីមានចំនួនច្រើន លើសផែនការដែលបានគ្រោងទុក។ នេះជាមោទនភាពរបស់ជាតិ ដែលក្រុមគ្រួពេទ្យបានប្រឹងប្រែងរួមកម្លាំងគ្នាជាពិសេស កម្លាំងកងទ័ពបានចាត់ចែងការងារចាក់វ៉ាក់សាំងបានសម្រេវចជោគជ័យ។ សូមជម្រាបថា យុទ្ធការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ដោយក្រុមគ្រូពេទ្យក្រសួងការពារជាតិ សម្រាប់ប្រជាពលរដ្ឋរស់នៅតំបន់ក្រហមក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ គឺនៅក្នុងខណ្ឌមានជ័យ ពោធិ៍សែនជ័យ ដង្កោ កំបូល ឫស្សីកែវ និងខណ្ឌទួលគោក ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១ ចាក់វ៉ាក់សាំងបានចំនួន៧៦៧.២៨៣នាក់៕…
-
លោកស្នងការខេត្តកណ្តាល ស្នើសុំគោលការណ៍ទៅក្រសួងមហាផ្ទៃ ដើម្បីអនុវត្តវិន័យកងកម្លាំងនគរបាលជាតិ លើលោកប៉ូលិស អ៊ុន សំអាត ដែលអួតថា «១អាទិត្យធ្វើការតែមួយថ្ងៃទេ»

កណ្តាល៖ លោកអនុសេនីយ៍ឯក អ៊ុន សំអាត អត្តលេខ៦៥១៤៤ អាយុ៣៥ឆ្នាំ ជាមន្រ្តីនៅការិយាល័យបច្ចេកទេស និង វិទ្យាសាស្រ្ត នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានបែកធ្លាយសំឡេងអួតក្អេងក្អាង ថា «១អាទិត្យធ្វើការតែមួយថ្ងៃទេ» និង ពាក់ព័ន្ធករណីយកកាំភ្លើងបាញ់ឆ្កែចំនួន៣គ្រាប់ នោះ ឥឡូវនេះ ត្រូវបានលោកស្នងការខេត្តកណ្តាល ស្នើសុំគោលការណ៍ទៅក្រសួងមហាផ្ទៃ ហើយ ដើម្បីអនុវត្តវិន័យកងកម្លាំងនគរបាលជាតិ ។ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល ថ្លែងប្រាប់នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១ នេះ ថា ករណីនេះ គឺ បាន «ស្នើគោលការណ៍ទៅក្រសួងហើយ អនុវត្តវិន័យកងកម្លាំងនគរបាលជាតិ» ។ លោកអនុសេនីយ៍ឯក អ៊ុន សំអាត និយាយថា «អ្នកខ្លះយាមទាំងយប់ទាំងថ្ងៃ មិនមែនដូចអញ១អាទិត្យធ្វើការ តែ១ថ្ងៃ ទេ រកស៊ី៦ថ្ងៃ ព្រលឹមឡើងមកស្អាង ល្ងាចឡើងទៅតាខ្មៅ វិញ» ។ ក្រោយពីទទួលបានព័ត៌មាននេះហើយ ឃើញថា អ្នកលេង Facebook មួយចំនួន…
-
ធនាគារជាតិ ដាក់ចេញវិធានការអនុគ្រោះដំណាក់កាលទី៣

ធនាគារជាតិនៃកម្ពុជាបានដាក់ចេញនូវវិធានការអនុគ្រោះជាបន្តបន្ទាប់ដើម្បីចូលរួមគាំទ្រគោលនយោបាយរាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាប្រឈម និងសម្រាលបន្ទុកប្រជាពលរដ្ឋដែលរងផលប៉ះពាល់ពីជំងឺកូវីដ-១៩។ ក្នុងបរិការណ៍នៃការរីករាលដាកនៃជំងឺកូវីដ-១៩ជាពិសេសព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ធនាគារជាតិនៃកម្ពុជាបានសម្រេចបន្តវិធានការអនុគ្រោះដំណាក់កាលទី៣។ វិធានការអនុគ្រោះដំណាក់កាលទី៣នោះរួមមាន រក្សាការអនុវត្តប្រាក់បម្រុងកាតព្វកិច្ចតាមអត្រា៧%ដដែលរហូតដល់មានការជូនដំណឹងជាថ្មីពីធនាគារជាតិនៃកម្ពុជា, អនុញ្ញាតឲ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុបន្តធ្វើឥណទានរៀបចំឡើងវិញរហូតដល់ថ្ងៃទី៣១ធ្នូឆ្នាំ២០២១។ ចំពោះអតិថិជនដែលរស់នៅទីតាំងតំបន់បិទខ្ទប់តាមការកំណត់របស់រាជរដ្ឋាភិបាល ឬអាជ្ញាធរពាក់ពន្ធ័ គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុអាចធ្វើឥណទានរៀបចំឡើងវិញលើសពី៣ដង ក្នុងអំឡុងពេលអនុគ្រោះនោះ និងបន្តលើកទឹកចិត្តឲ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុពិនិត្យលទ្ធភាពអនុគ្រោះ បន្ធូរបន្ថយ ឬលើកលែងការយកសោហ៊ុយ ឬការពិន័យផ្សេងៗតាមស្ថានភាពជាក់ស្ដែងរបស់អតិថិជន។
-
ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ ថ្លែងការកោតសរសើរចំពោះការខិតខំប្រឹងប្រែង ក្នុងសកម្មភាពទប់ស្កាត់ការរីករាលដាល ជំងឺកូវីដ-១៩ របស់អាជ្ញាធររាជធានីភ្នំពេញ

ភ្នំពេញ៖ លោក កិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានថ្លែងការកោតសរសើរយ៉ាងខ្លាំងចំពោះ លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដែលបានខិតខំប្រឹងប្រែងទាំងថ្ងៃនិងយប់ ក្នុងសកម្មភាពទប់ស្កាត់ការរីករាលដាល ជំងឺកូវីដ-១៩ ដើម្បីសុខមាលភាពប្រជាពលរដ្ឋនិងសង្គមជាតិទាំងមូល ពោលគឺធ្វើយ៉ាងណាអោយរាជធានីភ្នំពេញវិលទៅរកប្រក្រតីភាពជាធម្មតាឡើងវិញ។ ការថ្លែងការកោតសរសើរបែបនេះរបស់លោក កិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ បានធ្វើឡើងកាលពីព្រឹកថ្ងៃទី២៤ ឧសភា ឆ្នាំ២០២១ ខណៈដែលលោកនាំយកស្បៀងអាហារជាច្រើនមុខជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីជួយឧបត្ថម្ភជីវភាពជូនប្រជាពលរដ្ឋ និងចាត់វិធានការទប់ស្កាត់ការរីករាលដាល មេរោគកូវីដ-១៩ នៅសាលារាជធានីភ្នំពេញ។ លោក កិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ បានមានប្រសាសន៍លើកឡើងថា ដើម្បីសុខមាលភាពប្រជាពលរដ្ឋនិងសង្គមជាតិទាំងមូល លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានខិតខំប្រឹងប្រែងណាស់ដោយមិនបានគិតថា ថ្ងៃឬយប់ឡើយ ធ្វើយ៉ាងណាទប់ស្កាត់អោយបាននូវការរីករាលដាលមេរោគកូវីដ-១៩ ។ លោកបញ្ជាក់ថា ៖ស្ថានភាពកូវីដ-១៩ នៅភ្នំពេញមិនទាន់មានភាពល្អប្រសើរនូវឡើយទេ ព្រោះនៅមានតំបន់លឿងទុំនូវឡើយ ប៉ុន្តែទោះបីជាយ៉ាងណាក្តី ដើម្បីស្តារសេដ្ឋកិច្ចជាតិឡើងវិញ យើងត្រូវតែបើកអោយការធ្វើចរាចរណ៍ឡើងវិញ ជាមួយនិងការជំរុញឱ្យអនុវត្តនូវវិធានការការពាររបស់ក្រសួងសុខាភិបាលនិងការអនុវត្ត៣កុំនិង៣ការពាររបស់សម្តេចតេជោ។ លោកឃួង ស្រេង…
-
សារលិខិតជូនពរ ឯកឧត្តម ប៊ិន ឈិន ជូនសម្តេច ហេង សំរិន ក្នុងឱកាសពិធីចម្រើនជន្មាយុគម្រប់គម្រប់៨៧ឆ្នាំ ឈានចូល ៨៨ឆ្នាំ

-
សារលិខិតជូនពរ សម្តេចតេជោ ជូនសម្តេច ប្រធានរដ្ឋសភាក្នុងឱកាសពិធីចម្រើនជន្មាយុគម្រប់៨៧ឆ្នាំ ឈានចូល ៨៨ឆ្នាំ

-
មេធាវីម្នាក់បើករថយន្តថយមិនប្រយ័ត្នបានកិនក្មេងប្រុសម្នាក់អាយុជាង១ខួប បណ្តាលឲ្យស្លាប់

ភ្នំពេញ ៖ ក្មេងប្រុសម្នាក់អាយុទេីបតែ១ខួប៣ខែ បានស្លាប់ពេលបញ្ជូនទៅសង្គ្រោះនៅឯមន្ទីពេទ្យ ខណ:កំពុងឈរបៅទឹកដោះគោ នៅក្បែរចិញ្ចើមផ្លូវ ត្រូវបុរសម្នាក់ដែលគេស្គាល់ថាជាមេធាវីបើករថយន្តថយក្រោយមិនប្រយ័ត្នក៏ កិន កាលពីវេលាម៉ោង១៩ យប់ ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១ នៅចំណុចមុខការិយាល័យមេធាវី ព្រះខ័នជ័យ ផ្លូវបេតុង ភូមិក្រាំងដូនទៃ សង្កាត់ចោមចៅទី២ ខណ្ឌពោធិសែនជ័យ ។ យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញរថយន្តម៉ាកឡិចសុីស ៣៣០មួយគ្រឿងដោយមិនបញ្ជាក់ស្លាកលេខ បើកបរដោយបុរសម្នាក់ដែលគេស្គាល់ថាជាមេធាវី នៅការិយាល័យមេធាវី ព្រះខ័នជ័យ ដោយបើករថយន្តថយក្រោយចេញពីការិយាល័យ ខ្វះការប្រុងប្រយ័ត្ន បណ្តាលឲ្យកិនក្មេងប្រុសអាយុ១ខួប៣ខែម្នាក់ខណ:កំពុងឈរបៅទឹកដោះគោនៅក្រោយរថយន្តបណ្តាលកិនចំកង់ខាងក្រោយពេញទំហឹង ភ្លាមនោះម្តាយក្មេងរងគ្រោះ ឃើញកូនស្តូកស្តឹងនៅក្នុងថ្លុកឈាម ក៏បានយកកូនដឹកតាមម៉ូតូទៅសង្គ្រោះនៅឯមន្ទីរពេទ្យ តែអកុសលកូនរបស់គាត់ត្រូវបានស្លាប់ពាក់កណ្តាលផ្លូវ រួចដឹកកូនយកមកកន្លែងស្នាក់វិញនៅ រួចអុចធូប ទៀន ដើម្បីជូនដំណើរកូនទៅកាន់សុកតិភព ហើយបានរាយការទៅសមត្ថកិច្ចមូលដ្ឋានចុះមកពិនិត្យនៅកន្លែងកើតហេតុ។ ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ដោយខាងភាគីបង្កសូមធ្វើការសម្របសម្រួលគ្នាជាមួយភាគីរងគ្រោះដោយមានការព្រមព្រៀងគ្នា ដោយខាងភាគីរងគ្រោះបានទាសំណងចំនួន៤៥០០ដុល្លារ បន្ទាប់មកខាងភាគីបង្កបានប្រគល់លុយឲ្យគ្រប់ចំនួន ដើម្បីបញ្ចប់រឿងនៅនិងកន្លែងកើតហេតុ។ដោយឡែកជនរងគ្រោះឪពុកម្តាយរៀបចំធ្វើបុណ្យតាមប្រពៃណី៕ដោយ ៖ ជីម ភារ៉ា
-
លោក សំ កុសល ប្រកបរបរចិញ្ចឹមសត្វឃ្មុំ ផ្ញើរវាសនាលើផ្កាព្រៃ

ក្រៅពីមុខរបរធ្វើចំការ គេសង្កេតឃើញ កសិករមួយចំនួន បានកំពុងផ្ញើវាសនាផ្កាព្រៃគីអាជីពចិញ្ចឹមសត្វឃ្មុំ។ កសិករបានរៀបចំតាមបច្ចេកទេស គាបសំបុកឃ្មុំធម្មជាតិយកទឹកសម្រាប់លក់ទៅឱ្យអតិថិជនធ្វើម្ហូបអាហារ ឬធ្វើជាឱសថខ្មែរបុរាណជាដើម ដើម្បីរកចំណូលក្នុងជីវភាពរស់នៅបន្ថែម។ លោក សំ កុសល អាយុ៤៥ឆ្នាំ រស់នៅភូមិវាលវង់ សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន នាថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១ ថា ៖ គាត់បានរៀនបច្ចេកទេសចិញ្ចឹមសត្វឃ្មុំ ពីជនជាតិកូរ៉េ ដែលមកបង្រៀ ននៅខេត្តប៉ៃលិន កាលពីប៉ុន្មានឆ្នាំមុន។ លោកបានស្គាល់ពីរបៀបដែលអាចទាក់ទាញសត្វឃ្មុំមករស់នៅតាមសំបុកសិប្បនិម្មិត និងទិញពូជឃ្មុំយកមកដាក់ចិញ្ចឹមសាកល្បងជាង១០សំបុក ។ លុះក្រោយមក គាត់ក៏បានពង្រីកសំបុកឃ្មុំជាបន្តបន្ទាប់ រហូតដល់បាន ៦០ (ធុង) ហើយដើរដាក់នៅតាមចំការមៀនប៉ៃលិន ចំការស្វាយ ដែលមានជាពិសេសគាត់បានផ្ញើរវាសនាផ្កាព្រៃតែម្ដង។ រហូតដល់ពេលនេះ សំកុសលប្រកបរបរចិញ្ចឹមឃ្មុំនេះ អស់រយ:ពេល៤ឆ្នាំមកហើយ ក៏បានប្រមូលផលទឹកឃ្មុំលក់នៅក្នុងខេត្តប៉ៃលិន ខ្លះនៅខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង សៀមរាប រហូតដល់រាជធានីភ្នំ ពេញផងដែរ ។ ទឹកឃ្មុំ ក្នុង១លីត្រ តម្លៃ៥០០០០រៀល ជាទឹកឃ្មុំសុទ្ធគាប ចេញពីសំបុកឃ្មុំ ដែលខ្លួនចិញ្ចឹមដាក់ឱ្យក្រេបផ្កាដំណាំផ្សេងៗនឹងផ្កាព្រៃ។ ការផលិតជាទឹកឃ្មុំ នេះ…
-
គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តធនធំ ពីរគ្រឿងបុកគ្នា នៅលើកំណាត់ផ្លូវជាតិលេខ៥ ក្នុងខេត្តកំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង:-នៅវេលាម៉ោង៤មនិង០០នាទីទៀបបភ្លឺ ថ្ងៃទី ២៣ ខែឧសភា ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍ បង្កឡើងដោយ រថយន្តធុនធំ 2 គ្រឿងបុកគ្នាយ៉ាងពេញទំហឹងនៅលើផ្លូវជាតិលេខ៥ ត្រង់ចន្លោះគីឡូម៉ែត្រលេខ ៨៧ និងលេខ ៨៨ ស្ថិតនៅក្នុងភូមិទួលក្រឡាញ់ សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។ ករណីគ្រោះថ្នាក់នេះបណ្ដាលឲ្យបុរសជាអ្នកបើកបរម្នាក់បានរងរបួសធ្ងន់និងម្នាក់ទៀតរងរបួសស្រាល ចំណែករថយន្តខូចខាតយ៉ាងដំណំ។ បើតាមការបញ្ជាក់ពីសមត្ថកិច្ចនគរបាលក្រុងកំពង់ឆ្នាំង គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តធុនធ្ងន់បុកគ្នា គឺរថយន្តម៉ាកហ៊ីយ៉ាន់ដាយ ក្បាលពណ៌ក្រហមពាក់ស្លាកលេខ កំពង់ស្ពឺ 3 A.16.66 មានសណ្ដោង សឺមីកន្ទុយពាក់ស្លាកលេខ ភ្នំពេញ 4A.28.84 បើកបរដោយបុរសម្នាក់ឈ្មោះ វន សុខហេង អាយុ 26 ឆ្នាំមានទីលំនៅភូមិ ព្រៃរុំដួល ឃុំថ្មសែត ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ ។ ចំណែកភាគីម្ខាងទៀតជារថយន្តម៉ាកហ៊ីយ៉ាន់ដាយក្បាលពណ៌ខៀវពាក់ស្លាកលេខព្រះសីហនុ 3A 39.59 មានសណ្ដោង សឺមីកន្ទុយ ពាក់ស្លាកលេខ ភ្នំពេញ4 A. 05 .99 បើកបរដោយបុរសម្នាក់ឈ្មោះ ត្រុត លីណាអាយុ…
-
ឯកឧត្តម ជួប ប៉ារីស៍ ដឹកនាំក្រុមការងារចុះមូលដ្ឋាននាំយកទេយ្យទានប្រគេនព្រះសង្ឃនៅតាមវត្តអារាមនានា ក្នុងឃុំមៀន ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ

ក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានស្រុកអូររាំងឪ ដឹកនាំដោយ ឯកឧត្តម ជួប ប៉ារីស៍ អនុប្រធានក្រុមការងារតំណាង ឯកឧត្តម អ៊ាង សុផល្លែត អនុប្រធានក្រុមការងារចុះមូលដ្ឋានខេត្តត្បូងឃ្មុំ និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកអូររាំងឪ អមដំណើរដោយ លោកស្រី មាស ច័ន្ទធីតា អនុប្រធានក្រុមការងារ រួមជាមួយ ថ្នាក់ដឹកនាំ ជាអនុប្រធាន និងសមាជិក ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុក និងគណៈកម្មាធិការបក្សស្រុក និងមូលដ្ឋានឃុំមៀន នៅព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១ បាននាំយកទេយ្យទាន និងទេយ្យវត្ថុដ៍ថ្លៃថ្លារបស់ ឯកឧត្តម អ៊ាង សុផល្លែត និងក្រុមការងារគណបក្សចុះមូលដ្ឋានស្រុក មានសម្ភារៈ ទេយ្យទាន និង បញ្ច័យចំនួន ២០ម៉ឺនរៀន ប្រគេនព្រះសង្ឃ នៅវត្តបន្ទាយមៀន ឃុំមៀន ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ។ ក្នុងឱកាសនោះ ឯកឧត្តម ជួប ប៉ារីស៍ និងក្រុមការងារ បានប្រគេនដល់ព្រះសង្ឃដែលគង់នៅតាមវត្តចំនួន ៥ផ្សេងទៀតក្នុងឃុំមៀន សរុបថវិកា ចំនួន ១លានរៀល។ សូមបញ្ជាក់ថា ពិធីប្រគេនគ្រឿងឧបភោគបរិភោគ និងបច្ច័យនៅតាមវត្តមួយចំនួននៅក្នុងស្រុកអូររាំងឪនេះ…