-
ឯកឧត្តម ឆាយ ថន ដឹកនាំកិច្ចប្រជុំជាមួយ អភិបាលរាជធានី-ខេត្ត ដើម្បីពន្លឿន និងជំរុញការប្រមូលទិន្នន័យ សម្រាប់អនុវត្តកម្មវិធី”ជំនួយសង្គមជាសាច់ប្រាក់ក្រោយពេលបិទខ្ទប់”

ទីស្តីការក្រសួងផែនការ៖ នារសៀលថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តម កិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងផែនការ បានអញ្ជើញជាអធិបតីភាពដឹកនាំកិច្ចប្រជុំជាមួយឯកឧត្តម លោកជំទាវ អភិបាលនៃគណៈអភិបាលរាជធានី-ខេត្ត និងអង្គភាព អាជ្ញាធរពាក់ព័ន្ធ ដើម្បីអនុវត្តសេចក្តីសម្រេចលេខ០២៣ សហវ ចុះថ្ងៃទី ១៣ ខែឧសភា ឆ្នាំ២០២១ ស្តីពីយន្តការ និងនីតិវិធីនៃការអនុវត្តកម្មវិធីជំនួយសង្គមជាសាច់ប្រាក់ក្រោយ ពេលបិទខ្ទប់សម្រាប់ប្រជាពលរដ្ឋ និង គ្រួសារប្រជាពលរដ្ឋមានការលំបាកផ្នែកជីវភាព, ប្រជាពលរដ្ឋ និងគ្រួសារប្រជាពលរដ្ឋដែលមានអ្នកឆ្លងជំងឺកូវីដ-១៩ និង មានការលំបាកផ្នែកជីវភាព និងគ្រួសារ ប្រជាពលរដ្ឋដែលមានអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍ ២០ កុម្ភៈ ២០២១ ឱ្យបានតាមពេលវេលាកំណត់។ ក្នុងកិច្ចប្រជុំឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន បានមានប្រសាសន៍ថា កន្លងមកក្រសួងផែនការ ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល បានអនុវត្តការកំណត់អត្តសញ្ញាណគ្រួសារក្រីក្រតាមជុំ និងតាមការស្នើសុំ ដោយបានផ្តល់ទិន្នន័យជូនក្រសួងស្ថាប័នពាក់ព័ន្ធ សម្រាប់ប្រើប្រាស់ក្នុងកម្មវិធីធំចំនួន៣ គឺ៖ ១) កម្មវិធីមូលនិធិសមធម៌សុខភាព, ២) កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្រ្តីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ និង ៣)…
-
អភិបាលខណ្ឌច្បារអំពៅ លោក ចេង មុនីរ៉ា ប្រាប់ប្រជាពលរដ្ឋថា យ័ន្តការពារអាយុជីវិតដ៍ស័ក្តសិទ្ធបំផុត គឺ ៣កុំ ៣ការពារ

ភ្នំពេញៈ ជាថ្មីម្តងទៀតលោកចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ ប្រាប់ប្រជាពលរដ្ឋថា ” យ័ន្តការពារសុខភាពអាយុជីវិតបងប្អូនដ៍ស័ក្តសិទ្ធប៉ផុត គឺត្រូវអនុវត្តតាមអនុសាសន៍ដ៍ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា គឺអនុវត្តវិធានការ ៣កុំ ៣ការពារ បងប្អូនទាំងអស់គ្នានិងជៀសផុតពីជំងឺកូវីដ-១៩ ” ។ ការថ្លែងជាថ្មីក្នុងន័យក្រើនរំលឹកអោយបងប្អូនប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នដោយខ្លួនឯងនេះបានលើកឡើងនៅគ្រាដែលលោកអភិបាលខណ្ឌ និងជាប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌច្បារអំពៅ អញ្ជើញជាអធិបតី ក្នុងពិធីចែកអំណោយ ដល់ប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន៣០គ្រួសារ កាលពីព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១ នៅភូមិដើមម៉ាក្លឿ សង្កាត់ច្បារអំពៅទី១ ខណ្ឌច្បារអំពៅ ។ លោកអភិបាលខណ្ឌបានថ្លែងបន្តថា សូមបងប្អូនប្រជាពលរដ្ឋត្រូវអនុវត្តតាមការណែនាំរបស់អាជ្ញាធរ សង្កាត់-ខណ្ឌ និងក្រុមគ្រូពេទ្យ ។ ជំងឺកូវីដ-១៩នេះជាជំងឺកាចសាហាវកំពុងតែគំរាមកំហែងសុខភាពនិងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋជុំវិញពិភពលោក មិនមែនមានតែប្រទេសកម្ពុជាយើងប៉ុណ្ណោះទេ ។ បើសិនមានប្រជាពលរដ្ឋណាស្លាប់ដោយសារជំកូវីដ-១៩ គឺគ្មានសាច់ញាតិ បងប្អូន ណាអាចទៅចូលរួមចំអាសទឹកឬជួបជុំគ្នាធ្វើបុណ្យតាមប្រពៃណីបានឡើយ គឺមានគែក្រុមគ្រូពេទ្យជំនាញជាអ្នកវេចខ្ចប់សាកសពយកទៅបូជា រួចហើយយកធាតុមួយកញ្ចប់ប្រគល់អោយក្រុមគ្រួសារ គ្រប់គ្នាបានត្រឹមតែអាលោះអាល័យតែប៉ុណ្ណោះ ។ យោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាលបានបង្ហាញថា ប្រជាពលរដ្ឋដែលស្លាប់ដោយសារជំងឺកូវីដ-១៩ នៅទូទាំងប្រទេសជាង១០០នាក់ហើយ ដូច្នេះដើម្បីជៀសផុតពីជំងឺកាចសាហាវនេះបានសូមបងប្អូនប្រជាពលរដ្ឋ រស់នៅត្រូវមានអនាម័យ អនុវត្តអោយខ្ជាប់ខ្ជួននូវវីធានការ ៣ការពារ ៣កុំ និងអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ។…
-
រដ្ឋបាលរាជធានីភំ្នពេញ បានបើកកិច្ចប្រជុំ ដោយលើកយករបៀបវារៈចំនួនបីមកពិភាក្សា

នាព្រឹកថ្ងៃសៅរ៍ ១១កើត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១នេះ រដ្ឋបាលរាជធានីភំ្នពេញ បានបើកកិច្ចប្រជុំ ដោយលើកយករបៀបវារៈចំនួនបីមកពិភាក្សា ៖ របៀបវារៈទី១ ស្ដីពីការបង្កើតក្រុមការងារចុះជួយសម្របសម្រួលការងារកំណត់អត្តសញ្ញាណគ្រួសារក្រីក្រ និងអនុវត្តកម្មវិធី ” ជំនួយសង្គមជាសាច់ប្រាក់ក្រោយពេលបិទខ្ទប់ ” បន្ទាប់ពីការអនុវត្តវិធានការបិទខ្ទប់ជាលក្ខណៈទ្រង់ទ្រាយធំ ក្នុងព្រឹត្តិការណ៍ ២០ កុម្ភៈ ២០២១ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ។ របៀបវារៈទី២ ស្ដីពីការបើកដំណើរការឡើងវិញចំពោះផ្សាររដ្ឋទាំងអស់ ក្នុងមូលដ្ឋានរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១ តទៅ ដោយលើកលែងតែផ្សារមិនរៀបរយទាំងអស់ ដូចជា ផ្សារក្រមួន ផ្សារចាត់តាំង ផ្សាររោងចក្រ ផ្សារសហគមន៍ ផ្សារក្នុងដីឡូត៍ឯកជន ផ្សារជុំវិញមន្ទីរពេទ្យ និងផ្សារតាមចិញ្ចើមផ្លូវ ជាដើម មិនត្រូវបានអនុញ្ញាតឱ្យបើកដំណើរការឡើយ ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ក្នុងសហគមន៍។ របៀបវារៈទី៣ ស្ដីពីការបិទបញ្ចប់បម្រាមគោចរ និងការអនុញ្ញាតគោលការណ៍ពិសេសចំពោះអាជីវកម្មដ្ឋាន ក្នុង “តំបន់លឿង” នៃភូមិសាស្រ្តរាជធានីភ្នំពេញ គិតចាប់ពីម៉ោងសូន្យ នាថ្ងៃទី២២ ខែឧសភា…
-
ក្រសួងប្រៃសណីយ៍ សូមបង្ហាញជូនប្រភេទ តែមប្រិ៍ “ព្រះរាជសង្ហារកម្ពុជា” តម្លៃ ២ – ៣រៀល ដែលបានបោះពុម្ពនៅឆ្នាំ ១៩៥៤

ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ សូមបង្ហាញជូនប្រភេទ តែមប្រិ៍ “ព្រះរាជសង្ហារកម្ពុជា” តម្លៃ ២ – ៣រៀល ដែលបានបោះពុម្ពនៅឆ្នាំ ១៩៥៤។ សូមបញ្ជាក់ជូនថា បន្ទាប់ពីទទួលបានឯករាជ្យពីបារាំង នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ តែមប្រិ៍ដាក់ឱ្យប្រើប្រាស់ដំបូង បោះពុម្ភនៅឆ្នាំ ១៩៥៤ គឺតែមប្រិ៍រូបវត្តភ្នំ អង្គរវត្តច្រកទ្វារខាងកើត ព្រះរាជសង្ហារកម្ពុជា ជាដេីម។
-
រដ្ឋមន្រ្តីក្រសួងយុត្តិធម៌រំលឹកចៅក្រម ព្រះរាជអាជ្ញា មន្រ្តីតុលាការត្រូវធានាឱ្យបាន សេវាយុត្តិធម៌ «លឿន ត្រឹមត្រូវ យុត្តិធម៌ និងមិនពុករលួយ»

រាជធានីភ្នំពេញ៖ឯកឧត្តម កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌បានក្រើនរំលឹកដល់ចៅក្រម ព្រះរាជអាជ្ញា មន្រ្តីតុលាការ និងមន្រ្តីរាជការទាំងអស់នៃសាលាជម្រះក្តីគ្រប់ជាន់ថ្នាក់ ត្រូវធានាឱ្យបានតាមបរិបទនៃកំណែទម្រង់ថ្មី នៃការផ្តល់សេវាយុត្តិធម៌ជូនប្រជាពលរដ្ឋពោលគឺ «លឿន ត្រឹមត្រូវ យុត្តិធម៌ និងមិនពុករលួយ» និងដើម្បីលើកកម្ពស់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់អង្គចៅក្រម។ ការលើកឡើងរបស់ ឯកឧត្តម កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌បែបនេះធ្វើឡើងក្នុងពិធីប្រកាសផ្ទេរ តែងតាំង និងចូលកាន់មុខតំណែងជាផ្លូវការរបស់ប្រធានសាលាដំបូង និងព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តចំនួនបី ដែលស្ថិតក្រោមដែនសមត្ថកិច្ចរបស់សាលាឧទ្ធរណ៍ត្បូងឃ្មុំ រួមមាន ប្រធានសាលាដំបូងខេត្តព្រះវិហារ, ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តក្រចេះ និងព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តមណ្ឌលគិរីនាថ្ងៃទី២១ ខែ ឧសភាឆ្នាំ ២០២១។ ជាមួយការជំរុញដល់សាលាជម្រះក្តីគ្រប់ជាន់ថ្នាក់ ដែលត្រូវធានាឱ្យបានតាមបរិបទនៃកំណែទម្រង់ថ្មី នៃការផ្តល់សេវាយុត្តិធម៌ជូនប្រជាពលរដ្ឋនេះហើយ ឯកឧត្តមរដ្ឋមន្រ្តីក៏បានជំរុញដល់មន្រ្តីទាំងអស់ត្រូវពង្រឹងសមត្ថភាពរបស់ខ្លួនជាប់ជានិច្ច។ ក្រៅពីនេះ ឯកឧត្តម រដ្ឋមន្រ្តីក៏បាន ណែនាំដល់មន្រ្តីពាក់ព័ន្ធ ឱ្យបន្តខិតខំយកចិត្តទុកដាក់ក្នុងការដឹកនាំស្ថាប័នតុលាការ និងស្ថាប័នអយ្យការឱ្យកាន់តែមានការរីកចម្រើនបន្ថែមទៀត និងធានាឱ្យបាននូវសាមគ្គីភាពផ្ទៃក្នុង ព្រមទាំងកិច្ចសហការកាន់តែល្អប្រសើរជាមួយអាជ្ញាធរមានសមត្ថកិច្ច និងស្ថាប័នពាក់ព័ន្ធ សំដៅពង្រឹងការអនុវត្តច្បាប់ និងប្រសិទ្ធភាពនៃការផ្តល់សេវាយុត្តិធម៌ជូនប្រជាពលរដ្ឋ។ទន្ទឹមគ្នានេះ ប្រធានសាលាជម្រះក្តី និងអយ្យការអមសាលាជម្រះក្តី ត្រូវពង្រឹងនូវវិន័យការងារប្រចាំថ្ងៃរបស់ចៅក្រម ព្រះរាជអាជ្ញាដែលបម្រើការនៅក្នុងស្ថាប័នក្រោមសមត្ថកិច្ចរបស់ខ្លួន ជាពិសេស ការគ្រប់គ្រងវត្តមានប្រចាំថ្ងៃ និងផលិតភាពការងារឱ្យបានត្រឹមត្រូវ ហើយត្រូវចាត់វិធាននានាស្របតាមច្បាប់ចំពោះអ្នកដែលមិនគោរពវិន័យការងារ ជាពិសេសវិធានការដែលមានចែងក្នុងមាត្រា…
-
ពលរដ្ឋរស់នៅក្នុងសង្កាត់អូឬស្សីទី២ ចំនួន ៨៨គ្រួសារ ទទួលបបានអំណោយមនុស្សធម៌ដ៏ថ្លៃថ្លារបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន (វីដេអូ)

-
ខេត្តពោធិ៍សាត់ ដាក់ដំណើរការអគារទីទួលសុវត្ថិភាពចំនួន២ ដើម្បីប្រជាពលរដ្ឋស្នាក់អាស្រ័យពេលជួបគ្រោះទឹកជំនន់

ពិធីដាក់ឱ្យដំណើរអគារទីទួលសុវត្ថិភាពនោះបានធ្វើឡើងនៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១នេះ ក្រោមវត្តមាន អភិបាលខេត្តពោធិ៍សាត់ លោក ម៉ៅ ធនិន្ទ។ អគារទីទួលសុវត្ថិភាពទាំងពីរ ជាការបង្កើតឡើងក្រោមកិច្ចសហការរវាងអង្គការស្បៀងអាហារពិភពលោក និងគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ។ខេត្តពោធិ៍សាត់ ដែលជាខេត្តជាប់បឹងទន្លេសាប និងជាប់ស្ទឹងធំៗ មានបណ្តាញទឹកធ្លាក់ពីតាមជួរភ្នំនោះ តែងជួបគ្រោះជំនន់ទឹកភ្លៀងស្ទើររៀងរាល់ឆ្នាំ។ កាលពីឆ្នាំ២០២០ កន្លងទៅនេះ ខេត្តពោធិ៍សាត់ បានរងការជន់លិចដោយជំនន់ទឹកភ្លៀងធ្លាក់ពីតាមជួរភ្នំយ៉ាងធ្ងន់ធ្ងរ។ អភិបាលខេត្តពោធិ៍សាត់ លោក ម៉ៅ ធនិន្ទ បានឱ្យដឹងថា ប្រជាពលរដ្ឋនៅតាមបណ្តាឃុំមួយចំនួនក្នុងស្រុកបាកាន និងស្រុកកណ្ដើង តែងរងគ្រោះទឹកជំនន់ ហើយជួបការលំបាកខ្លាំង ខ្វះទីទួលសុវត្ថិភាពនៅពេលមានការជម្លៀសចេញពីភូមិឋានពេលទឹកជំនន់ម្ដងៗ។ លោកអភិបាលខេត្ត បានគូសបញ្ជាក់ថា អគារទួលសុវត្ថិភាពទាំងពីរនេះ ត្រូវបានចំណាយថវិកាសាងសង់ដែលជាគាំទ្រដោយរដ្ឋាភិបាលជប៉ុនប្រមាណ ៤៤ម៉ឺនដុល្លារអាមេរិក។ អគារទីទួលសុវត្ថិភាពនេះ មួយទីតាំងស្ថិតនៅភូមិឫស្សីតាម៉ាន់ ឃុំបឹងបត់កណ្តោល ស្រុកបាកានដែលមានទំហំអគារ ៨៦៤ម៉ែត្រការ៉េ សង់លើដីសាធារណៈរបស់រដ្ឋ។ ចំណែកមួយទីតាំងទៀត គឺស្ថិតនៅក្រោយវត្តក្តីឧត្តម ភូមិក្តីល្អិត ឃុំស្រែស្តុក ស្រុកកណ្ដើង ដែលមាន ទំហំអគារ ១ពាន់៦៨៥.០៦ម៉ែត្រការ៉េ សង់លើដីជាការបរិច្ចាគរបស់ព្រះចៅអធិការវត្តក្តីឧត្តម។ អគារទួលសុវត្ថិភាពនេះ បានចាប់ផ្តើមសាងសង់នៅឆ្នាំ២០២០ ហើយបានបញ្ចប់ការសាងសង់ ជាស្ថាពរនៅខែមេសា ឆ្នាំ២០២១ថ្មីៗនេះ ក្រោមការតាមដានត្រួតពិនិត្យផ្ទាល់ពីគណៈកម្មាធិការជាតិគ្រប់គ្រង…
-
បញ្ជូនខ្លួន អ្នកផលិតស្រាស ចំនួន ១៣នាក់ នៅខេត្តកណ្តាល ទៅតុលាការនៅថ្ងៃនេះ ក្រោយមានហេតុការណ៍មនុស្សស្លាប់ និងធ្លាក់ខ្លួនឈឺ

អ្នកផលិតស្រា.ស សរុប ១៣នាក់ ត្រូវបានចាប់ខ្លួន និងបញ្ជូនទៅសាលាដំបូងខេត្តកណ្ដាល នៅរសៀលថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១នេះ ក្រោយអ្នកទទួលទានស្រារបស់ពួកគាត់ បានស្លាប់ជាបន្ដបន្ទាប់ចំនួន១៣នាក់ និងមនុស្សជាច្រើននាក់ផ្សេងទៀតកំពុងតាមដានសុខភាព នៅស្រុកល្វាឯម ខេត្តកណ្ដាល។នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល លោកវរសេនីយ៍ឯក ឡាក់ ម៉េងធី បាន ឲ្យដឹងថា បន្ទាប់ពីបញ្ចប់ការសួរនាំ អ្នកលក់ស្រា.សទាំង១៣នាក់នោះ ត្រូវបញ្ជូនទៅកាន់សាលាដំបូងខេត្តកណ្ដាល នៅរសៀលថ្ងៃនេះ ដើម្បីផ្ដន្ទាទោសតាមផ្លូវច្បាប់ ក្រោយអ្នកទទួលទានបានពុលស្លាប់ជាបន្ដបន្ទាប់។ ជនសង្ស័យទាំង១៣នាក់ រួមមាន៖ ឈ្មោះ ប៊ូ ស៊ន អាយុ៧៨ឆ្នាំ,ឈ្មោះ ង៉ូវ សៀ ភេទស្រី អាយុ៦៦ឆ្នាំ, ឈ្មោះ អៀម នៅ អាយុ៤៨ឆ្នាំ, ឈ្មោះ អេង ដូរ អាយុ៣១ឆ្នាំ, ឈ្មោះ ឌួង ឌី អាយុ៦១ឆ្នាំ, ឈ្មោះ ខុន សារី អាយុ៣៦ឆ្នាំ, ឈ្មោះ សេង លីសុភាព អាយុ៣៦,…
-
ក្រសួងការងារជូនដំណឹងពីការបើកប្រាក់ឧបត្ថម្ភ ជូនកម្មករនិយោជិតលើកទី៦១ ចំនួន ៨៦៩៣នាក់

រាជធានីភ្នំពេញ៖នៅថ្ងៃទី២១ ខែឧសភា នេះក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានជូនដំណឹងដល់បងប្អូនកម្មករនិយោជិតចំនួន ៨ ៦៩៣នាក់ រោងចក្រ សហគ្រាសទាំង៤៩ នៃវិស័យកាត់ដេរ និងវិស័យទេសចរណ៍ដែលទទួលបាន ការអនុញ្ញាតព្យួរកិច្ចសន្យាការងារស្របតាមស្មារតីជុំទី៣នៃកញ្ចប់វិធានការរបស់រាជរដ្ឋាភិបាល។ បងប្អូនកម្មករនិយោជិតទាំងអស់នឹងត្រូវបានធនាគារឯកទេសវីង ផ្ញើសារអំពីការបើកប្រាក់ឧបត្ថម្ភរបស់រាជរដ្ឋាភិបាលទៅលេខទូរសព្ទ ដែលបងប្អូនបានផ្តល់មកឱ្យក្រសួងតាមរយៈ រដ្ឋបាលរោងចក្រ សហគ្រាសនាពេលកន្លងមក។ ដោយ៖ ម៉ាដេប៉ូ (សូមមើលសេចក្តីជូនដំណឹងខាងក្រោម)
-
ថ្នាក់ដឹកនាំខេត្តកណ្ដាល ប្រគល់លំនៅឋានជូនប្រជាពលរដ្ឋចំនួន ១៧១គ្រួសារ ដែលរស់នៅក្នុងសំណង់បណ្តោះអាសន្ន ក្នុងទីតាំងគំរោងសង់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី

ខេត្តកណ្ដាល៖ ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល ព្រមទាំងឯកឧត្តម បេងហុង សុជាតិខេមរ៉ូ អគ្គនាយក នៃអគ្គនាយកដ្ឋានលំនៅឋាន តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី និងនគរូបនីយកម្ម នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១នេះ បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់លំនៅឋានអចិន្ត្រៃយ៍ជូន ប្រជាពលរដ្ឋចំនួន ១៧១គ្រួសារ រស់នៅក្នុងសំណង់បណ្តោះអាសន្ន លើខ្នងទំនប់៥៤, ៩២, ៩៤ ស្ថិតក្នុងទីតាំងគំរោងសាងសង់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី ស្ថិតនៅភូមិសាលាតាព្រហ្ម ឃុំបឹងខ្យាង ស្រុកកណ្តាលស្ទឹង។ ថ្លែងក្នុងពិធីនេះ ឯកឧត្តម គង់ សោភ័ណ្ឌ បានបញ្ជាក់ថា ពិធីប្រគល់លំនៅឋានអចិន្រ្តៃយ៍ជូនប្រជាពលរដ្ឋ ១៧១គ្រួសារ នាពេលនេះ គឺបានបង្ហាញ អំពី ការគិតគូរយកចិត្តទុកដាក់ខ្ពស់អំពីសិទ្ធិរស់រានមានជីវិត ប្រកបដោយភាពថ្លៃថ្នូរ ជីវភាពល្អប្រសើររបស់ប្រជាពលរដ្ឋ ក្រោមដំបូលនៃសុខសន្តិភាព ការអភិវឌ្ឍ ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។…