Category: ព័ត៌មានសង្គម

  • បទ ៖ ថ្ងៃ២០ឧសភា ទិវាចងចាំ

    បទ ៖ ថ្ងៃ២០ឧសភា ទិវាចងចាំ

    បទ ៖ ថ្ងៃ២០ឧសភាទិវាចងចាំ លំនាំបទ ៖ យប់ថ្ងៃអង្គារ ច្រៀងដោយ ៖ លោក ម៉ិល ស៊ីដេត និពន្ធទំនុកតាមលំនាំដើម ៖ ឯកឧត្តម ទូច លាង ចងក្រងឯកសារ ៖ លោក ហុង ប៊ុនណា កាត់តវីដេអូ ៖ លោក ណុង វណ្ណនែត សម្រួលរូបភាព ៖ លោក ណុង វណ្ណនេត ដឹកនាំផលិតនិងគ្រប់គ្រងខ្លឹមសារ ៖ ឯកឧត្តម អេង កេងឈុន ផលិតដោយ ៖ នាយកដ្ឋានផលិតកម្មវិធីវិទ្យុ អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា នៃក្រសួងព័ត៌មាន

  • គណៈកម្មការជំនាញនៃរដ្ឋសភាបើកកិច្ចប្រជុំត្រៀមធ្វើម្ចាស់ផ្ទះមហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៣ នៅឆ្នាំ២០២២

    គណៈកម្មការជំនាញនៃរដ្ឋសភាបើកកិច្ចប្រជុំត្រៀមធ្វើម្ចាស់ផ្ទះមហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៣ នៅឆ្នាំ២០២២

    ភ្នំពេញៈគណៈកម្មការជំនាញនៃរដ្ឋសភាបានបើកកិច្ចប្រជុំដើម្បីពិភាក្សាពីការត្រៀមលក្ខណៈរៀបចំមហាសន្និបាតអន្តរសភាអាស៊ានដែលហៅ កាត់ថា អាយប៉ា (AIPA) លើកទី៤២ នៅខែសីហាខាងមុខនេះ ដែលប្រទេសព្រុយណេធ្វើជាម្ចាស់ផ្ទះ និងការត្រៀមធ្វើម្ចាស់ផ្ទះមហាសន្និបាតអាយប៉ាលើកទី៤៣ នៅឆ្នាំ២០២២ខាងមុខនេះ។ កិច្ចប្រជុំនេះដឹកនាំ ដោយឯកឧត្តម ជាម យៀប ប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃរដ្ឋសភានិងជាប្រធានក្រុម សភាជាតិ អាយប៉ា-កម្ពុជា នៅថ្ងៃទី២០ ខែឧសភានេះនាវិមានរដ្ឋសភា។ ឯកឧត្តម ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភា និងជាអ្នកនាំពាក្យរដ្ឋសភាបានមានប្រសាសន៍ថា បច្ចុប្បន្នប្រទេសព្រុយណេ គឺជាប្រធានមហាសន្និបាតអាយប៉ាលើកទី៤២ ហើយនៅខែសីហាខាងមុខនេះ គឺជាមហាសន្និបាតរបស់ អាយប៉ា។ នៅពេលនោះ គឺកម្ពុជាត្រៀមទទួលញញួរ និងទទួលតួនាទីជាម្ចាស់ផ្ទះនៅឆ្នាំ២០២២។ ក្នុងការងារនេះ កម្ពុជាត្រៀមពិធីទទួល និងត្រៀមចូលរួមប្រជុំមហាសន្និបាតអាយប៉ា លើកទី៤២ នៅខែសីហាខាងមុខនេះ។ សូមជម្រាបថា អន្តរសភាអាស៊ាន ដែលហៅកាត់ថាអាយប៉ា(AIPA)ជាអង្គការអន្តរសភាតំណាងស្ថាប័ននីតិប្បញ្ញត្តិនៃ បណ្តាប្រទេសជាសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (ASEAN) ដែលមាន ប្រទេសព្រុយណេ កម្ពុជា ឥណ្ឌូណេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា សិង្ហបុរី ថៃ វៀតណាម…

  • ក្រសួងការបរទេសធ្វើសិក្ខាសាលាក្រោមប្រធានបទ «ច្បាប់ និងការអនុវត្តការងារប្រឆាំងការសម្អាតប្រាក់ ហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានការរីកសាយភាយអាវុធមហាប្រល័យ»

    ក្រសួងការបរទេសធ្វើសិក្ខាសាលាក្រោមប្រធានបទ «ច្បាប់ និងការអនុវត្តការងារប្រឆាំងការសម្អាតប្រាក់ ហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានការរីកសាយភាយអាវុធមហាប្រល័យ»

    ភ្នំពេញៈ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានរៀបចំសិក្ខាសាលាតាមប្រព័ន្ធអនឡាញក្រោម ប្រធានបទ «ច្បាប់ និងការអនុវត្តការងារប្រឆាំងការសម្អាតប្រាក់ហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានការរីកសាយភាយអាវុធមហាប្រល័យ » ក្រោមអធិបតីភាពរបស់ឯកឧត្តមបណ្ឌិត ញឹម ខេមរា រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។ សិក្ខាសាលានេះ បានប្រារព្ធនៅរសៀលថ្ងៃទី២០ ខែឧសភាឆ្នាំ២០២១នេះ។ គោលបំណងនៃសិក្ខាសាលានេះ គឺដើម្បីលើកកម្ពស់ការយល់ដឹងការងារប្រឆាំងការសម្អាតប្រាក់សម្រាប់មន្រ្ដីរាជការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។ ក្នុងឱកាសនេះ វាគ្មិនមកពីក្រសួងមហាផ្ទៃ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងអង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុនៃធនាគារជាតិនៃកម្ពុជា ក៏ត្រូវបានអញ្ជើញចូលរួមដើម្បីធ្វើបទបង្ហាញផងដែរ។ សេចក្ដីព្រាងច្បាប់ស្ដីពីការប្រឆាំងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ និងសេចក្ដីព្រាងច្បាប់ស្ដីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ត្រូវបានគណៈរដ្ឋមន្ត្រីអនុម័តកាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២០ ហើយត្រូវបានរដ្ឋសភាបានអនុម័តកាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២០។ សេចក្ដីព្រាងច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្មមាន៩ជំពូក និង៤៧មាត្រា។ ចំណែកសេចក្ដីព្រាងច្បាប់ស្តីពីការប្រឆាំងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យមាន ៨ជំពូក និង២៤មាត្រា។ សេចក្ដីព្រាងច្បាប់ស្ដីពីការប្រឆាំងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ ត្រូវបានរៀបចំឡើងក្នុងគោលបំណង ដើម្បីឆ្លើយតបឱ្យបានទាន់ពេលវេលា ក្នុងការអនុវត្តផែនការសកម្មភាពរបស់ក្រុមការងារហិរញ្ញវត្ថុ (FATF) ដើម្បីបំពេញនូវចំណុចខ្វះខាតជាយុទ្ធសាស្រ្តមួយចំនួនទាក់ទងនឹងមូលដ្ឋានគតិយុត្ត និងវិធានការដើម្បីអនុវត្តសេចក្តីសម្រេចចិត្តរបស់អង្គការសហប្រជាជាតិស្ដីពីការដាក់ទណ្ឌកម្មហិរញ្ញវត្ថុ តាមគោលដៅចំពោះហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ។ បន្ថែមពីលើនេះ សេចក្តីព្រាងច្បាប់នេះនឹងធានាការប្រឆាំងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ ដោយកំណត់អំពីវិធានការបង្ការ ទប់ស្កាត់ បង្ក្រាប និងលុបបំបាត់ហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ។…

  • រដ្ឋបាលរាជធានីប្រគល់សម្ភារៈបរិក្ខាពេទ្យជាង១០មុខ ជូនមន្ទីរសុខាភិបាលរាជធានី ដើម្បីប្រើប្រាស់ ក្នុងគោលដៅប្រយុទ្ធប្រឆាំងមេរោគកូវីត-១៩

    រដ្ឋបាលរាជធានីប្រគល់សម្ភារៈបរិក្ខាពេទ្យជាង១០មុខ ជូនមន្ទីរសុខាភិបាលរាជធានី ដើម្បីប្រើប្រាស់ ក្នុងគោលដៅប្រយុទ្ធប្រឆាំងមេរោគកូវីត-១៩

    ភ្នំពេញ៖ គ្រឿងសម្ភារៈបរិក្ខាពេទ្យជាង ១០មុខ ត្រូវបានរដ្ឋបាលរាជធានីភ្នំពេញប្រគល់ជូន មន្ទីរសុខាភិបាលរាជធានីភ្នំពេញ ដើម្បីយកទៅប្រើប្រាស់ ក្នុងគោលដៅប្រយុទ្ធប្រឆាំងមេរោគកូវីត-១៩ ខណៈ ដែលជម្ងឺនេះបាននឹងកំពុងរីករាលដាល់ ក្នុងព្រឹត្តការណ៍សហគមន៍២០កុម្ភៈនូវឡើយ។ ពិធីប្រគល់នឹងទទួលនេះ បានធ្វើឡើងនៅវេលាថ្ងៃត្រង់ថ្ងៃទី២០ ឧសភាឆ្នាំ២០២០នេះ ក្រោមវត្តមានលោកនួន ផារ័ត្ន អភីបាលរងរាជធានីភ្នំពេញតំណាងលោកឃួង ស្រេងអភិបាលរាជធានីភ្នំពេញនិងលោកងី មានហេង ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញនៅសាលារាជធានីភ្នំពេញ។ មន្ត្រីជំនាញឱ្យដឹងថា៖ចំពោះសម្ភារៈបរិក្ខាពេទ្យដែលប្រគល់ជូនខាងលើនេះរួមមាន៖ ស្រោមដៃ (Gloves) ចំនួន១០០ ,មួក (100pcs) ,វ៉ែនតា Eyes Glass ,អាវអៀមផ្លាស់ស្ទិក Apron ចំនួន១២០ ,របាំងមុខ- Face shieldចំនួន៣៦០,ប្រដាប់វាស់សម្ពាធឈាម Blood Pressure ចំនួន២០, ប្រដាប់វាស់កម្ដៅ ចំនួន២០,ប្រដាប់វាស់កំរិតអ៊ុកស៊ីសែនក្នុង ឈាម Pulse Oxymeterចំនួន១០,កំប៉ុងដាក់ប្រ៊ីច (Bleach solution spray bottle)ចំនួន១២០,Hand Sanitizing Portable Stand ចំនួន១២,ម៉ាសវះកាត់ {Sug\cil Mask)ចំនួន៤០០, អាល់កុល៧០%(5L) (Alcohor 70%…

  • រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់បានស្នើឲ្យអភិបាលខេត្តជាប់ព្រំដែន ជួយទប់ស្កាត់ការនាំចូលសត្វជ្រូក សាច់ជ្រូក និងផលិតផលសាច់ជ្រូកខុសច្បាប់ពីវៀតណាម ខណ:ជំងឺប៉េស្តជ្រូកអាហ្វ្រិកផ្ទុះបានឡើងជាថ្មី

    រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់បានស្នើឲ្យអភិបាលខេត្តជាប់ព្រំដែន ជួយទប់ស្កាត់ការនាំចូលសត្វជ្រូក សាច់ជ្រូក និងផលិតផលសាច់ជ្រូកខុសច្បាប់ពីវៀតណាម ខណ:ជំងឺប៉េស្តជ្រូកអាហ្វ្រិកផ្ទុះបានឡើងជាថ្មី

    យោងតាមលិខិតរបស់រដ្ឋមន្ត្រីកសិកម្ម រុក្ខាប្រមាញ់ និងនេសាទលោក វេង សាខុន បានស្នើដល់អភិបាលខេត្តជាប់ព្រំដែនវៀតណាម ជួយទប់ស្កាត់ការនាំចូលសត្វជ្រូក សាច់ជ្រូក និងផលិតផលសាច់ជ្រូកខុសច្បាប់ពីប្រទេសវៀតណាម ដែលអាចបណ្តាលឱ្យឆ្លងរាលដាលជំងឺប៉េស្តជ្រូកអាហ្វ្រិក (ASF) នៅក្នុងប្រទេសកម្ពុជា។លិខិតរបស់លោក វេង សាខុន ដែលបណ្តាញព័ត៌មាន ទទួលបាននៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១នេះ បានបញ្ជាក់ថា បច្ចុប្បន្នជំងឺប៉េស្តជ្រូកអាហ្វ្រិក (ASF) កំពុងបន្តឆ្លងរាលដាលនៅក្នុងពិភពលោក និងបានឆ្លងរាលដាលចូលក្នុងប្រទេសអាស៊ី ក្នុងនោះមានប្រទេសចិន និងអាស៊ីអាគ្នេយ៍ រួមមាន ប្រទេសវៀតណាម មីយ៉ាន់ម៉ា និងប្រទេសកម្ពុជាផងដែរ។ លោករដ្ឋមន្ត្រីបន្តថា ជំងឺនេះបានផ្ទះនៅក្នុងប្រទេសវៀតណាម លើកដំបូងស្ទើរតែពាសពេញផ្ទៃប្រទេស នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៩ និងបន្តផ្ទះជារៀងរាល់ឆ្នាំ ហើយនៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២១ បានផ្ទះនៅក្នុងប្រទេសវៀតណាមម្តងទៀត ដែលអាចនឹងបន្តឆ្លងរាលដាល យ៉ាងឆាប់រហ័សដល់បណ្តាខេត្ត ដែលមានព្រំប្រទល់ជាប់ជាមួយប្រទេសកម្ពុជា រួមមានខេត្តដាក់ណុង ជាប់ខេត្តមណ្ឌលគិរី, ខេត្តយ៉ាឡាយ ជាប់ខេត្តរតនគិរី, ខេត្តដុងថាប់ ជាប់ខេត្តព្រៃវែង, ខេត្តកៀនយ៉ាងជាប់ខេត្តកំពត, ខេត្តតៃនិញ ជាប់ខេត្តត្បូងឃ្មុំ និងខេត្តស្វាយរៀង, ខេត្តឡុងអាន ជាប់ខេត្តស្វាយរៀង…

  • ឯកឧត្តម រដ្ឋមន្ត្រី ថោង ខុន នាំយកឱសថបុរាណចិន LIANHUA Qingwen jiaonang ចំនួន ២,០០០ប្រអប់ ជូនរដ្ឋបាលខេត្តកំពង់ធំ សម្រាប់ប្រើប្រាស់ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩

    ឯកឧត្តម រដ្ឋមន្ត្រី ថោង ខុន នាំយកឱសថបុរាណចិន LIANHUA Qingwen jiaonang ចំនួន ២,០០០ប្រអប់ ជូនរដ្ឋបាលខេត្តកំពង់ធំ សម្រាប់ប្រើប្រាស់ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩

    កំពង់ធំ៖ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ នាព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១នេះ បានថ្លែងអំណរគុណ ឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តកំពង់ធំ ដែលបានប្រគល់អំណោយថ្នាំពេទ្យចិន LIANHUA Qingwen jiaonang ចំនួន ២,០០០ប្រអប់ ជូនរដ្ឋបាលខេត្តកំពង់ធំ ដើម្បីប្រើប្រាស់សម្រាប់តម្រូវការចាំបាច់ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដែលកំពុងរីករាលដាលក្នុងប្រទេសកម្ពុជា ក៏ដូចជាកើតមានក្នុងខេត្តកំពង់ធំ។ ឯកឧត្តម សុខ លូ បានថ្លែងអំណរគុណដូចនេះ ក្នុងពិធីប្រគល់ទទួល ឱសថបុរាណចិន សម្រាប់ទប់ទល់នឹងជំងឺកូវីដ១៩ ដែលបានធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តកំពង់ធំ និងមានការចូលរួមពី ប្រធានមន្ទីរសុខាភិបាលខេត្ត ប្រធានមន្ទីរពេទ្យបង្អែកខេត្ត ប្រធានមន្ទីរពេទ្យបង្អែកស្រុកស្ទោង ស្រុកបារាយណ៍-សន្ទុក និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ។ សូមជម្រាបថា ឱសថបុរាណចិននេះ ជាជំនួយពីលោក ហ្វង ឈុនឈីង ប្រធានក្រុមបច្ចេកទេស សាងសង់ពហុកីឡាដ្ឋាន ជាតិមរតកតេជោនៃក្រុមហ៊ុនវិស្វកម្មសំណង់ចិន China…

  • សម្ដេច ស ខេង អញ្ជើញជាអធិតីដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំស្ដីពីលទ្ធផលកិច្ចប្រតិបត្តិការបោសសម្អាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះក្រោមទឹក

    សម្ដេច ស ខេង អញ្ជើញជាអធិតីដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំស្ដីពីលទ្ធផលកិច្ចប្រតិបត្តិការបោសសម្អាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះក្រោមទឹក

    នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២០ ខែឧសភា ឆ្នាំ២០២១ តាមរយៈប្រព័ន្ឋវីដេអូសន្និសីទ Zoom សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំស្ដីពីលទ្ធផលកិច្ចប្រតិបត្តិការបោសសម្អាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះក្រោមទឹក និងស្រង់នាវានៅការដ្ឋានទី១ ឃុំមានជ័យ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម, កិច្ចដំណើរការដ្ឋានទី២ ឃុំបឹងគ្រុំ ស្រុកល្វាឯម ខេត្តកណ្ដាល និងទី៣ឃុំព្រែកដំបង ស្រុកមុខកំពូល ខេត្តកណ្តាល។ កិច្ចប្រជុំនេះ មានការចូលរួមពី ឯកឧត្តម រដ្ឋលេខាធិការប្រចាំការ ក្រសួងមហាផ្ទៃ និងក្រសួងការពារជាតិ ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការដ្ឋាននគរបាលជាតិ ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គនាយកមជ្ឃមណ្ឌលជាតិសម្រាប់កងកម្លាំងរក្សាសន្ដិភាពបោសសំអាតមីន និងកាកសំណល់សង្គ្រាម ឯកឧត្តម ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយកស្វយ័តកំពង់ផែភ្នំពេញ ព្រមទាំងឯកឧត្តមដែលជាសមាជិកនៃក្រុមការងារអន្តរក្រសួងនេះ ។ ជាកិច្ចចាប់ផ្ដើម សម្ដេចក្រឡាហោម ស ខេង បានលើកឡើងថា ដោយយោងតាមការចង្អុលបង្ហាញដឹកនាំដ៏ខ្ពង់ខ្ពស់ពីសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា គឺត្រូវប្រមូលយុទ្ធភណ្ឌមិនទាន់ផ្ទុះ និងស្រង់នាវា ទាំងអស់ចេញពីបាតទន្លេមេង្គ ដើម្បីធានាសុវត្ថិភាពជូនប្រជាពលរដ្ឋ…

  • កិច្ចប្រជុំស្តីពីការពិភាក្សា និងផ្តល់យោបល់លើសេចក្តីព្រាង គោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២១ -២០៣០ រវាងក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងក្រសួងប្រៃសណីយ៍

    កិច្ចប្រជុំស្តីពីការពិភាក្សា និងផ្តល់យោបល់លើសេចក្តីព្រាង គោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២១ -២០៣០ រវាងក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងក្រសួងប្រៃសណីយ៍

    ឯកឧត្តម ណុប ចាន់ណារិន្ទ រដ្ឋលេខាធិការ ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានដឹកនាំក្រុមការងារគ្រប់គ្រង និងអភិវឌ្ឍន៍ប្រព័ន្ធព័ត៌មានវិទ្យាប្រចាំក្រសួង ចួលរួមក្នុងកិច្ចប្រជុំ តាមOnline ជាមួយនឹង ឯកឧត្តម សុខ ពុទ្ធិវុធ រដ្ឋលេខាធិការ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដើម្បីពិភាក្សាពិគ្រោះយោបល់ លើសេចក្តីព្រាង គោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២១ -២០៣០ ។ កិច្ចប្រជុំនេះ បានធ្វើឡើងនៅទីស្តីការក្រសួង នាព្រឹកថ្ងៃព្រហស្បត្តិ៍ ៩កើត ខែជេស្ឋ ឆ្នាំជូត ត្រីស័ក ព.ស.២៦៥៦ ត្រូវនឹងថ្ងៃទី ២០ ខែឧសភា ឆ្នាំ២០២១ ។ នៅក្នុងកិច្ចប្រជុំនោះផងដែរ ឯកឧត្តម ណុប ចាន់ណារិន្ទ ក៏បានលើកឡើងអំពីតួនាទី និងភារកិច្ចរបស់ក្រសួង និងបានសំណូមពរ បំពេញបន្ថែម នូវបណ្តាធាតុចូលមួយចំនួនទៅក្នុងគោលនយោយបាយពាក់ព័ន្ធនឹងវិស័យរបស់ក្រសួងទំនាក់ទំនងជាមួយដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ។ សូមបញ្ជាក់ផងដែរថា ៖ គោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២១ -២០៣០ នេះមានគោលបំណង លើកកម្ពស់គុណភាពជីវិត និងទំនុកចិត្តប្រជាពលរដ្ឋតាមរយៈ…

  • ប្រធានក្រុមការងារអន្តរក្រសួងដើម្បីសិក្សារៀបចំលិខិតបទដ្ឋានគតិយុត្តសម្រាប់ការគ្រប់គ្រងឧកញ៉ា គ្រោងនឹងបើកកិច្ចប្រជុំនាពេលខាងមុខ

    ប្រធានក្រុមការងារអន្តរក្រសួងដើម្បីសិក្សារៀបចំលិខិតបទដ្ឋានគតិយុត្តសម្រាប់ការគ្រប់គ្រងឧកញ៉ា គ្រោងនឹងបើកកិច្ចប្រជុំនាពេលខាងមុខ

    ភ្នំពេញៈ ប្រធានក្រុមការងារអន្តរក្រសួងដើម្បីសិក្សារៀបចំលិខិតបទដ្ឋានគតិយុត្តសម្រាប់ ការគ្រប់គ្រងឧកញ៉ាការផ្តល់ គោរមងារឧកញ៉ា និងការដកហូតគោរមងារឧកញ៉ា បានស្នើសុំឲ្យក្រសួង ស្ថាប័នដែលពាក់ព័ន្ធបញ្ជូនតំណាងរបស់ខ្លួនមកចូលរួមនៅក្នុងការអនុវត្តសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលស្តីពីការបង្កើតក្រុមការងារអន្តរក្រសួង ដើម្បីសិក្សារៀបចំលិខិតបទដ្ឋានគតិយុត្តសម្រាប់ ការគ្រប់គ្រងឧកញ៉ា ការផ្តល់គោរមងារឧកញ៉ា និងការដកហូតគោរមងារឧកញ៉ា ដើម្បីរៀបចំដំណើរការប្រជុំ។ ឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារអន្តរក្រសួងដើម្បីសិក្សារៀបចំលិខិតបទដ្ឋាន គតិយុត្តសម្រាប់ ការគ្រប់គ្រងឧកញ៉ា ការផ្តល់គោរមងារឧកញ៉ា និងការដកហូតគោរមងារឧកញ៉ាបានមានប្រសាសន៍ប្រាប់AMSថា បន្ទាប់ពីក្រសួងស្ថាប័នដែលមានសមាសភាពក្នុងសេចក្តីសម្រេចបញ្ជូនតំណាងរបស់ខ្លួនមក ទើបចាប់ផ្តើមប្រជុំក្រុមការងារ ហើយនឹងអនុវត្តសេចក្តីសម្រេចនេះ តាមអ្វីសេចក្តីសម្រេចកំណត់ធ្វើការស្រាវជ្រាវរៀបចំជាបទដ្ឋានគតិយុត្តណាមួយដោយរៀបចំទៅតាមសេចក្តីសម្រេច និងសុំគោលការណ៍ពីថ្នាក់ដឹកនាំរាជរដ្ឋាភិបាលដើម្បីសម្រេចបែបណាតាមការសម្រេចរបស់រាជរដ្ឋាភិបាល។ ទាក់ទងការសិក្សារៀបចំលិខិតបទដ្ឋានគតិយុត្តសម្រាប់ការគ្រប់គ្រងឧកញ៉ា ការផ្តល់គោរមងារឧកញ៉ា និងការដកហូតគោរមងារឧកញ៉ា ត្រូវបាន ឯកឧត្តម ប៊ុន ហុន បញ្ជាក់ថា ជាទូទៅបើនិយាយពាក្យថាច្បាប់ គឺធ្វើឡើងសម្រាប់គ្រប់គ្រង ហើយនឹងកំណត់អំពីសិទ្ធិកាតព្វកិច្ចដើម្បីឱ្យទទួលបានគោរមងារឧកញ៉ា។ គឺត្រូវមានលក្ខខណ្ឌបែបណាហើយនៅពេលដែលក្លាយជាឧកញ៉ាត្រូវមានសិទ្ធិកាតព្វកិច្ចបែបណា? គឺអាចកំណត់នៅក្នុងបទដ្ឋានគតិយុត្តដាក់នៅក្នុងសេចក្តីសម្រេចឲ្យក្រុមកាងារអន្តរក្រសួងរៀបចំ គឺទី១. ស្រាវជ្រាវ ទី២. រៀបចំបញ្ញត្តិ។ មានន័យថា ត្រូវធ្វើជាព្រះរាជក្រឹត្យ ឬក៏ជាអនុក្រឹត្យ ឬក៏ធ្វើជាច្បាប់ គឺទៅតាមការសម្រេចរបស់រដ្ឋាភិបាល។ រាជរដ្ឋាភិបាលកម្ពុជាបានចេញសេចក្តីសម្រេចស្តីពីការបង្កើតក្រុមការងារអន្តរក្រសួងដើម្បីសិក្សារៀបចំលិខិតបទដ្ឋានគតិយុត្តសម្រាប់ ការគ្រប់គ្រងឧកញ៉ា ការផ្តល់គោរមងារឧកញ៉ា និងការដកហូតគោរមងារឧកញ៉ា។ការចេញសេចក្តី សម្រេចនេះបានធ្វើឡើងនៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២១។…

  • ក្រសួងសុខាភិបាលប្រកាសរកឃើញអ្នកមានវិជ្ជមានកូវីដ១៩ថ្មី ចំនួន៤១៥នាក់

    ក្រសួងសុខាភិបាលប្រកាសរកឃើញអ្នកមានវិជ្ជមានកូវីដ១៩ថ្មី ចំនួន៤១៥នាក់

    ភ្នំពេញៈ នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលបានប្រកាសរកឃើញអ្នកមានវិជ្ជមានកូវីដ១៩ថ្មី ចំនួន៤១៥នាក់ ,ជាសះស្បើយចំនួន៧៤៥នាក់ និងស្លាប់ចំនួន០៥នាក់៕