Category: ព័ត៌មានសង្គម

  • ជនសង្ស័យប្រុស-ស្រី ៣នាក់ ជាមុខសញ្ញាឆក់យ៉ាងសកម្ម នៅរាជធានីភ្នំពេញ ត្រូវបានកម្លាំងនគរបាលក្រសួងមហាផ្ទៃ ឃាត់ខ្លួនបានហើយ

    ជនសង្ស័យប្រុស-ស្រី ៣នាក់ ជាមុខសញ្ញាឆក់យ៉ាងសកម្ម នៅរាជធានីភ្នំពេញ ត្រូវបានកម្លាំងនគរបាលក្រសួងមហាផ្ទៃ ឃាត់ខ្លួនបានហើយ

    ភ្នំពេញ៖ ជនសង្ស័យប្រុសស្រីចំនួន៣នាក់ ជាមុខសញ្ញាឆក់យ៉ាងសកម្ម នៅក្នុងរាជធានីភ្នំពេញ ត្រូវបានកម្លាំងជំនាញនគរបាលក្រសួងមហាផ្ទៃ បានធ្វើការចាប់ឃាត់ខ្លួនបានហើយ នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង១២ និង៤៥នាទីថ្ងៃត្រង់ នៅចំណុចផ្លូវលេខ២៨៨ ក្នុងសង្កាត់បឹងកេងកង២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។ បើតាមសមត្ថកិច្ច បានឲ្យដឹងថា ជនសង្ស័យប្រុសម្នាក់ ស្រី២នាក់ ខាងលើនេះ គឺជាមុខសញ្ញាឆក់យ៉ាងសកម្មនៅក្នុងរាជធានីភ្នំពេញ ក៏បានត្រូវកម្លាំងនគរបាលនៃក្រសួងមហាផ្ទៃ បានធ្វើការស្រាវជ្រាវរហូតមកផងដែរ ខណៈពេលធ្វើសកម្មភាពឆក់ការបូបរបស់ជនរងគ្រោះកន្លងមក ក៏ស្រាប់តែមកដល់ចំណុចផ្លូវលេខ៣៩០ ក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ ក៏ស្រាប់តែមានឃើញក្រុមជនសង្ស័យខាងលើ ជិះម៉ូតូមួយគ្រឿង ម៉ាក HONDA BEAT ពណ៌សលាយផ្កាឈូក ពាក់ស្លាកលេខ ភ្នំពេញ 1GZ-6778 ស្របពេលនោះ កម្លាំងនគរបាលនៃក្រសួងមហាផ្ទៃ ក៏ធ្វើការដេញរហូតមកដល់ចំណុចខាងលើ ក៏បានចាប់ឃាត់ខ្លួនជនសង្ស័យប្រុសស្រីទាំង៣នាក់ បានតែម្តង។ បច្ចុប្បន្ន កម្លាំងនគរបាលនៃក្រសួងមហាផ្ទៃ កំពុងធ្វើការសាកសួរនាំយកចម្លើយ និងកសាងសំណុំរឿងបញ្ចូនទៅសាលាដំបូងរាជធានីភ្នំពេញ ដេីម្បីអនុវត្តន៍តាមនីតិវិធីច្បាប់៕ ដោយ/ ឆៃហួត

  • រដ្ឋបាលខេត្តកំពង់ធំ បន្តផ្អាកការលក់ គ្រឿងស្រវឹង គ្រប់ប្រភេទ និងការជួបជុំគ្នាទទួលទានគ្រឿងស្រវឹង រយៈពេលពីរសប្តាហ៍បន្ថែមទៀត

    រដ្ឋបាលខេត្តកំពង់ធំ បន្តផ្អាកការលក់ គ្រឿងស្រវឹង គ្រប់ប្រភេទ និងការជួបជុំគ្នាទទួលទានគ្រឿងស្រវឹង រយៈពេលពីរសប្តាហ៍បន្ថែមទៀត

    យោងតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តកំពង់ធំ បានឲ្យដឹងថារដ្ឋបាលខេត្តបន្តផ្អាកការលក់ គ្រឿងស្រវឹង គ្រប់ប្រភេទ និងការជួបជុំគ្នាទទួលទានគ្រឿងស្រវឹង រយៈពេល ២(ពីរ) សប្តាហ៍បន្ថែមទៀត ចាប់ពីថ្ងៃទី២០ឧសភា រហូតដល់ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២១ ក្នុងភូមិសាស្រ្តខេត្តកំពង់ធំ។

  • ផ្ទុះកំប៉ុងហ្គាស ឆេះផ្ទះប្រជាពលរដ្ឋមួយខ្នងទាំងស្រុង នៅខណ្ឌមានជ័យ

    ផ្ទុះកំប៉ុងហ្គាស ឆេះផ្ទះប្រជាពលរដ្ឋមួយខ្នងទាំងស្រុង នៅខណ្ឌមានជ័យ

    ភ្នំពេញ ៖ ផ្ទះប្រជាពលរដ្ឋមួយខ្នងដែលសង់អំពីឈើប្រក់ស័ង្កសី (ទំហំ ៦ម៉ែត្រ x ៩ម៉ែត្រ ) មួយកន្លែងស្ថិតនៅ ចំណុចផ្លូវ៦៥BT ក្រុម៤០ ភូមិ៥ សង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ ត្រូវបានអគ្គិភ័យឆាបឆេះទាំងស្រុង បង្កភ្ញាក់ផ្អើលកាលពីនៅវេលាម៉ោង ១២និង២០នាទីថ្ងៃត្រង់ ថៃ្ង ពុធ ៨កេីត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ត្រូវនឹងថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១ ។ សមត្ថកិច្ចបានឲ្យដឹងថា ម្ចាស់ឈ្មោះ ប៊ុត សុភាព ភេទស្រី អាយុ ៤៣ឆ្នាំ មុខរបរ : នៅផ្ទះ ក្រុម៤០ ភូមិ៥ សង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ផ្ទះដែលត្រូវអគ្គិភ័យឆាបឆេះខាងលើនេះជាប្រភេទ សំណង់ ឈើប្រក់ស័ង្កសី (ទំហំ ៦ម៉ែត្រ x ៩ម៉ែត្រ ) ឆេះផ្ទះនឹងសម្ភារៈអស់ទាំងស្រុង។ ដោយមូលហេតុ : ផ្ទុះកំប៉ុងហ្គាសពុំបណ្តាលឲ្យរាលដាលដល់ផ្ទះអ្នកជិតខាងឡេីយ…

  • ឯកឧត្ដមរដ្ឋមន្រ្តី ថោង ខុន ទទួលបានអំណោយថ្នាំពេទ្យ LIANHUA Qingwen jiaonang ២,០០០ប្រអប់ ពីក្រុមហ៊ុនវិស្វកម្មសំណង់ចិន

    ឯកឧត្ដមរដ្ឋមន្រ្តី ថោង ខុន ទទួលបានអំណោយថ្នាំពេទ្យ LIANHUA Qingwen jiaonang ២,០០០ប្រអប់ ពីក្រុមហ៊ុនវិស្វកម្មសំណង់ចិន

    ភ្នំពេញ៖ ឯកឧត្ដម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ នាព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១នេះ បានទទួលអំណោយថ្នាំពេទ្យចិន LIANHUA Qingwen jiaonang ចំនួន ២,០០០ប្រអប់ ស្មេីនឹង ៤៨,០០០គ្រាប់ ពីលោក ហ្វង ឈុនឈីង ប្រធានក្រុមបច្ចេកទេស សាងសង់ពហុកីឡាដ្ឋាន ជាតិមរតកតេជោនៃក្រុមហ៊ុនវិស្វកម្មសំណង់ចិន China State Construction Engineering Corporation Ltd (CSCEC) សម្រាប់ប្រើប្រាស់ក្នុងការប្រយុទ្ធប្រឆាំង នឹងការរីករាលដាល នៃជំងឺកូវីដ-១៩ នៅកម្ពុជា ពិសេសនៅមូលដ្ឋានខេត្តកំពង់ធំ។ ថ្នាំពេទ្យចិន LIANHUA Qingwen jiaonang នេះ មានប្រសិទ្ធភាពក្នុងការព្យាបាលជំងឺកូវីដ-១៩ ដែលមានអាការៈ ក្អក ផ្តាសសាយ ក្តៅខ្លួន ហើយការព្យាបាលមានរយៈពេលពី ៧-១០ថ្ងៃ។ ថ្នាំពេទ្យនេះត្រូវបានក្រសួងសុខាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន សម្រេចដាក់បញ្ចូលក្នុងផែនការព្យាបាលជំងឺរលាកសួត ប្រភេទថ្មី (ជំងឺកូវីដ-១៩) ផងដែរ។ ក្នុងឱកាសនោះឯកឧត្ដមរដ្ឋមន្រ្តី ថោង ខុន…

  • អភិបាលខណ្ឌច្បារអំពៅលោក ចេង មុនីរ៉ា ប្រាប់ប្រជាពលរដ្ឋថា កុំជឿតាមការឃោសនារបស់ជនអគតិ

    អភិបាលខណ្ឌច្បារអំពៅលោក ចេង មុនីរ៉ា ប្រាប់ប្រជាពលរដ្ឋថា កុំជឿតាមការឃោសនារបស់ជនអគតិ

    ភ្នំពេញ៖ សូមបងប្អូនប្រជាពលរដ្ឋកុំជឿតាមការឃោសនារបស់បុគ្គលអគតិកន្លងមកមានលើកឡើងមួយចំនួនថា ការបិទខ្ទប់រាជធានីភ្នំពេញ និងតាមបណ្តាខេត្ត ជាពិសេសក្រុងតាខ្មៅ នៃខេត្តកណ្តាល អ្នកខ្លះគេថាជាការដកសិទ្ធ អ្នកខ្លះទៀតគេថាជាការដាក់ទណ្ឌ កម្មពួកគេការលើកឡើងបែបនេះគឺជានយោបាយមនោគមន៍វិជ្ជា បំភ័ន្តការ ពិត បំភ្លៃការពិត ការបិទខ្ទប់នេះមិនមែនដូចគេថាទេ មិនមែនជាការដកសិទ្ធ មិនមែនជាការដាក់ទណ្ឌកម្ម ប៉ុន្តែជាការការពារអាយុជីវិតបងប្អូនប្រជាពលរដ្ឋ ។ ខាងលើនេះជាការលើកឡើងរបស់លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅនៅគ្រាដែលលោកអភិបាលខណ្ឌជួបសំណេះសំណាលជាមួយកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស កម្លាំងកងរាជអាវុធហត្ថខណ្ឌ កម្លាំងនគរបាលខណ្ឌ និងកម្លាំងសណ្តាប់ធ្នាប់ខណ្ឌ កាលពីព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១ នៅសាលាខណ្ឌច្បារអំពៅ ។ក្នុងពិធីនេះដែរលោកអភិបាលខណ្ឌ បានបន្តថា ការបិទខ្ទប់នេះជាការការពារ បង្ការ ទប់ស្កាត់ ជំងឺកូវីដ-១៩ កុំអោយរីក រាលដាល ជាការកាត់ផ្តាច់ប្រភពនៃជំងឺឆ្លងគ្រប់ប្រភេទ ប្រសិនបើតំបន់នោះផ្ទុះហើយយើងមិនបិទខ្ទប់ទេ អ្នកដែលនៅតំបន់នោះនឹងដើរប្រសេចប្រសាចទៅតំបន់ផ្សេងទៀត តើវាឆ្លងប៉ន្មាននាក់ទៀតទៅ..? ឥញ្ចឹងការបិទខ្ទប់នេះគឺជារការពារនូវអាយុជីវិត ជាការកាត់ផ្តាច់ប្រភពនៃជំងឺឆ្លង បើអ្នកណាមានវិជ្ជមានកូវីដ-១៩ ត្រូវយកទៅព្យាបាល អ្នកដែលជាប់ពាក់ព័ន្ធជាមួយអ្នកវិជ្ជមានត្រូវយកសំណាកនិងដាក់អោយធ្វើចក្តាឡី ស័ក ។ លោកអភិបាលបានបន្តទៀតថា ធ្វើបែបនេះ គឺជាការកាត់ផ្តាច់ប្រភពនៃជំងឺឆ្លង ជាពិសេសគឺជាការការពារអាយុជីវិតបងប្អូបប្រជាពលរដ្ឋរបស់យើង… គឺសមហេតុសមផលហើយវាជាតថភាពពិតនៅក្នុងពេលបច្ចុប្បន្ននេះ ដែលរាជ រដ្ឋាភិបាលបានអនុវត្តវិធានការបិទខ្ទប់ទាន់ពេលវេលាហើយការពារបានអាយុជីវិតប្រជាពលរដ្ឋរបស់យើង… ដូច្នេះយើងត្រូវដឹងទាំងអស់គ្នាមិនត្រឹមតែប៉ុណ្ណឹងទេ…

  • ទេយទាន និងអំណោយមនុស្សធម៌ ត្រូវបានទីប្រឹក្សាសម្តេចក្រឡាហោម ស ខេង ប្រគេនព្រះសង្ឃ គង់នៅវត្តសុវណ្ណសូត្ថា និងវត្តចាក់អង្រែលើ និងរដ្ឋបាល អធិការដ្ឋាននគរបាល រួមនឹងកងរាជអាវុធហត្ថខណ្ឌមានជ័យ

    ទេយទាន និងអំណោយមនុស្សធម៌ ត្រូវបានទីប្រឹក្សាសម្តេចក្រឡាហោម ស ខេង ប្រគេនព្រះសង្ឃ គង់នៅវត្តសុវណ្ណសូត្ថា និងវត្តចាក់អង្រែលើ និងរដ្ឋបាល អធិការដ្ឋាននគរបាល រួមនឹងកងរាជអាវុធហត្ថខណ្ឌមានជ័យ

    ភ្នំពេញ៖ ឯកឧត្តម នូវ សុខភាព ទីប្រឹក្សាសម្តេចក្រឡាហោម ស ខេង ព្រមទាំងក្រុមការងារមនុស្សធម៌ បាននាំយកនូវ ទេយទានប្រគេនព្រះសង្ឃ ដែលគង់នៅវត្តសុវណ្ណសូត្ថា ហៅវត្តស្រូល និងវត្តចាក់អង្រែលើ ដែលកំពុងជួបការខ្វះខាត ចង្ហាន់ ក្នុងដំណាក់កាលជំងឺកូវីដ-១៩ ។ អំណោយជាគ្រឿងឧបគោគ បរិគោគដែលប្រគេនព្រះសង្ឃនេះរួមមាន ៖ អង្ករ ៤០០គីឡូ, មី ២០ កេស, ត្រីខ ១០០យួរ, ទឹកសុទ្ឋ ៣០កេស, ទឹកក្រូច ៤កេស, ទឹកផ្លែឈើ ៤កេស, ទឹកត្រី ២យួរ, ទឹកស៊ីអ៊ីវ ២យួរ, ស្ករស ៤កញ្ចប់ អំបិល ៤កញ្ចប់, ម៉ាស់ ២០០០ម៉ាស, ជែលលាងដៃ ២០ដប, ស៊ីម៉ង់ ១០ តោន និង បច្ច័យសរុប ៤លានរៀល ។ ក្នុងឱកាសនេះ ឯកឧត្តម នូវ…

  • ក្រសួងសុខាភិបាលប្រកាសរកឃើញអ្នកមានវិជ្ជមានកូវីដ១៩ថ្មី ចំនួន៣៩៣នាក់

    ក្រសួងសុខាភិបាលប្រកាសរកឃើញអ្នកមានវិជ្ជមានកូវីដ១៩ថ្មី ចំនួន៣៩៣នាក់

    ភ្នំពេញៈ នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលបានប្រកាសរកឃើញអ្នកមានវិជ្ជមានកូវីដ១៩ថ្មី ចំនួន៣៩៣ ,ជាសះស្បើយចំនួន៦១២នាក់ និងអ្នកស្លាប់ចំនួន០៣នាក់៕

  • សម្តេចពិជ័យសេនា ទៀ បាញ់ ៖យុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋម្ជុលទី២ នៅតំបន់ក្រហមដំណើរការដោយរលូន

    សម្តេចពិជ័យសេនា ទៀ បាញ់ ៖យុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋម្ជុលទី២ នៅតំបន់ក្រហមដំណើរការដោយរលូន

    ភ្នំពេញៈយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជូនប្រជាពលរដ្ឋម្ជុលទី២ នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញចាប់ពី ថ្ងៃទី១៦ ដល់ថ្ងៃទី១៩ ខែឧសភា គឺបានដំណើរការទៅដោយរលូនមិនមានបញ្ហាអ្វីកើតឡើងទេ និងមានសណ្តាប់ធ្នាប់ល្អ។ បានន័យថា ការទទួលព័ត៌មាន ក៏ដូចជាការជូនព័ត៌មានពីសំណាក់អាជ្ញាធរបានប្រព្រឹត្តទៅរលូន។ អ្នកដែលមកចាក់វ៉ាក់សាំង គឺមកតាមពេលវេលាដែលបានកំណត់។ នេះបើតាមប្រសាសន៍បញ្ជាក់របស់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិប្រាប់ AMS នៅព្រឹកថ្ងៃទី១៩ ខែឧសភានេះ។ សម្តេចពិជ័យសេនា ទៀ បាញ់ មានប្រសាសន៍ទៀតថា ចំពោះការចាក់វ៉ាក់សាំងម្ជុលទី១ មានប្រជាពលរដ្ឋមកចាក់ច្រើន លើសផែនការដែលបានគ្រោងទុក និងកំពុងតែបន្តចាក់ជូនប្រជាពលរដ្ឋឲ្យអស់តាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបញ្ជាក់ច្បាស់ថា” បើចាក់មិនអស់ គឺយើងមិនដកចេញ” ហើយការងារនេះដើរទៅជាមួយគ្នាតែម្តង។ ពោលគឺជំរុញការចាក់ម្ជុលទី១ផង និងចាក់ម្ជុលទី២ ទៅជាបន្តបន្ទាប់មិនមានការរអាក់រអួលទេ។ ប្រមុខការពារជាតិកម្ពុជា បានបញ្ជាក់ថាដំណើរការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនៅតំបន់ក្រហមក្នុងភូមិសាស្ត្រ រាជធានីភ្នំពេញ គឺអនុវត្តទៅតាមការចាត់ចែង ហើយនាពេលកន្លងមកនេះ បានសម្រេចថា ចាក់វ៉ាក់នៅរាជធានីភ្នំពេញ និងខេត្តកណ្តាលដោយក្រសួងការពារជាតិបានទទួលការបែងចែកដំបូង គឺឱ្យចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនៅតំបន់ក្រហមចំនួន៤ខណ្ឌ ដែលមានហានិភ័យខ្ពស់ ហើយបន្តមកទៀតបានសហការជាមួយខាងរាជធានីភ្នំពេញក៏បង្កើតតំបន់ក្រហមមួយចំនួនទៀតនៅខណ្ឌទួលគោក និងខណ្ឌឫស្សីកែវ និងបានបន្តចាក់វ៉ាក់សាំងនៅខណ្ឌទាំងពីរនេះ រហូតឡើងដល់៦ខណ្ឌ។ ចំពោះមុខសញ្ញាដែលត្រូវចាក់វ៉ាក់សាំង គឺត្រូវចាក់ជូនទាំងអស់…

  • ក្រុមការងារដោះស្រាយមតិយោបល់ ឬសំណូមពររបស់ប្រជាពលរដ្ឋ តាមហ្វេសប៊ុកសម្ដេច ស ខេង បន្តទទួលសំណើចំនួន ៥៤ករណីទៀត សម្រាប់ខែមេសាឆ្នាំនេះ និងបានដោះស្រាយបញ្ចប់ ២០ករណី

    ក្រុមការងារដោះស្រាយមតិយោបល់ ឬសំណូមពររបស់ប្រជាពលរដ្ឋ តាមហ្វេសប៊ុកសម្ដេច ស ខេង បន្តទទួលសំណើចំនួន ៥៤ករណីទៀត សម្រាប់ខែមេសាឆ្នាំនេះ និងបានដោះស្រាយបញ្ចប់ ២០ករណី

    ភ្នំពេញ៖ តាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងមហាផ្ទៃ បានឱ្យដឹងថា សម្រាប់ខែមេសា ឆ្នាំ២០២១នេះ ក្រុមការងារតាមដាន ដោះស្រាយមតិយោបល់ ឬសំណូមពរពលរដ្ឋតាមហ្វេសប៊ុកសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បន្តទទួលបានសំណើចំនួន ៥៤ករណីទៀត និងបានដោះស្រាយបញ្ចប់ ២០ករណី ហើយបូករួមទាំងសំណើដែលនៅសល់កាលពីឆ្នាំមុន គឺមានចំនួនសរុប ៤៣៨ករណី ហើយពេលនេះ កំពុងបន្តដោះស្រាយ ដែលភាគច្រើនជាករណីវិវាទដីធ្លីនៅមូលដ្ឋាន ។ ឯកឧត្តម ជា សុគន្ធា ប្រធានក្រុមការងារដោះស្រាយមតិយោបល់ សំណូមពរពលរដ្ឋតាមហ្វេសប៊ុកសម្ដេចក្រឡាហោម ស ខេង បានឱ្យដឹងនៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១ ថា ទោះបីស្ថានភាពនៃការរីករាលដាលជំងឺកូវីដ១៩ នៅបន្តរីករាលដាលខ្លាំងក្នុងប្រទេស ប៉ុន្ដែក្រុមការងារនៅបន្តទទួលដោះស្រាយ មតិយោបល់ឬសំណូមពរពលរដ្ឋ ដែលបានផ្ញើមកដដែល ប៉ុន្ដែករណីភាគច្រើន បន្តដោះស្រាយតាមអនឡាញ។ ឯកឧត្តម បានបន្តថា៖ ចាប់តាំងពីបង្កើតក្រុមការងារដោះស្រាយមតិយោបល់ ឬសំណូមពរពលរដ្ឋតាមហ្វេសប៊ុកសម្ដេចក្រឡាហោម ស ខេង កាលពីខែកក្កដា ឆ្នាំ២០២០ រហូតមក ក្រុមការងារបានដោះស្រាយមតិយោបល់ និងសំណូមពរពលរដ្ឋជាប្រចាំ មិនដែលអាក់ខានឡើយ។ ប៉ុន្ដែយើងមានសំណុំរឿងមួយចំនួន ជាសំណុំរឿងវិវាទដីធ្លីនៅមូលដ្ឋាន…

  • អភិបាលរងរាជធានីភ្នំពេញ៖ ផ្សាររដ្ឋ និងផ្សារមិនរៀបរយ នឹងត្រូវបានបើកឱ្យដំណើរការសម្រាប់ទំនិញ ចាំបាច់ ហូបចុកប្រចាំថ្ងៃ នៅថ្ងៃទី២១ ឧសភាខាងមុខនេះ

    អភិបាលរងរាជធានីភ្នំពេញ៖ ផ្សាររដ្ឋ និងផ្សារមិនរៀបរយ នឹងត្រូវបានបើកឱ្យដំណើរការសម្រាប់ទំនិញ ចាំបាច់ ហូបចុកប្រចាំថ្ងៃ នៅថ្ងៃទី២១ ឧសភាខាងមុខនេះ

    ភ្នំពេញ៖ ផ្សាររដ្ឋ និងផ្សារមិនរៀបរយ នឹងត្រូវបានបើកឱ្យដំណើរការសម្រាប់ទំនិញចាំបាច់ ហូបចុករាល់ថ្ងៃ នៅថ្ងៃទី២១ ឧសភាខាងមុខនេះ ។ នេះជាការបញ្ជាក់របស់ឯកឧត្ដម កើត ឆែ អភិបាលរងរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី១៨ ខែ ឧសភា ឆ្នាំ២០២១ និងបានបន្ថែមថា ចាប់ពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១ទៅ ភូមិសាស្ត្ររាជធានីភ្នំពេញ កំណត់ តំបន់ក្រហម ឱ្យមានទំហំតិចតួចបំផុត ដោយសារចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ បានថយចុះជាបន្តបន្ទាប់ ។ ឯកឧត្ដម កើត ឆែ បានឱ្យដឹងទៀតថា សម្រាប់ផ្សាររដ្ឋ និងផ្សារមិនរៀបរយមួយចំនួន រដ្ឋបាលរាជធានីភ្នំពេញ នឹងបើក កិច្ចប្រជុំនៅថ្ងៃទី២១ ខែឧសភា ខាងមុខ ដើម្បីសម្រេចឱ្យបើកដំណើរការឡើងវិញជាបន្តបន្ទាប់ផងដែរ ប៉ុន្តែសម្រាប់តែ ការលក់ដូរទំនិញដែលចាំបាច់ និងមានតម្រូវការតែប៉ុណ្ណោះ ហើយនឹងតម្រូវឱ្យមានការគោរពតាមវិធានសុខាភិបាល ។ ឯកឧត្ដមបន្តថា កន្លងមក ដើម្បីទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ រដ្ឋបាល រាជធានីភ្នំពេញ បានដាក់ចេញវិធានការកំណត់តំបន់៣ រួមមាន៖ តំបន់ក្រហម…