Category: ព័ត៌មានសង្គម

  • លោក ឆាំង សុង អតីតរដ្ឋមន្រ្តីក្រសួងឃោសនាការនៃរបបសាធារណរដ្ឋខ្មែរ បានទទួលមរណភាព

    លោក ឆាំង សុង អតីតរដ្ឋមន្រ្តីក្រសួងឃោសនាការនៃរបបសាធារណរដ្ឋខ្មែរ បានទទួលមរណភាព

    ភ្នំពេញៈលោក ឆាំង សុង អតីតអ្នកនាំពាក្យ និងជារដ្ឋមន្ត្រីក្រសួងឃោសនាការនៃរបបសាធារណរដ្ឋខ្មែរ ឬដែលគេនិយមនិយាយរត់មាត់ថា របបលន់ នល់ ពីឆ្នាំ១៩៧០-១៩៧៥នោះ បានទទួលមរណភាពនៅទីក្រុងឡុងប៊ិច រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក ក្នុងវ័យ៨២ឆ្នាំ។ ដំណឹងនៃមរណភាពរបស់លោក ត្រូវបានផ្សព្វផ្សាយនៅក្នុងបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកនាព្រឹកព្រលឹមថ្ងៃទី ១៩ ខែឧសភាឆ្នាំ ២០២១។ ជាមួយនឹងការនឹងការចែករំលែកនូវការចូលរួមមរណទុក្ខនៅក្នុងគណនីហ្វេសប៊ុករបស់លោក (ឆាំង សុង ) ពុំមានការពណ៌នាលម្អិតអំពីស្ថានភាពសុខភាពរបស់លោកនារយៈកាលចុងក្រោយនេះទេ។ លោកបានកើតនៅឆ្នាំ១៩៣៩។ ជាច្រើនឆ្នាំចុងក្រោយនេះលោកមានជំងឺប្រចាំកាយ(ស្រ្តូក)មិនអាចដើរបាន។ លោកអាចធ្វើដំណើរដោយជិះលើរទេះជនពិការ។ លោកបានសរសេរនូវរឿងរ៉ាវជាច្រើនទាក់ទងទៅនឹងព្រឹត្តិការណ៍រដ្ឋប្រហារទម្លាក់ព្រះបរមរតនកោដ្ឋនាថ្ងៃ១៨មីនា១៩៧០ និង រឿងរ៉ាវផ្សេងទៀតក្នុងរបបសាធារណរដ្ឋខ្មែរ៕ដោយៈជ័យពល

  • ណាត់គ្នាជួបជុំផឹកសុី និងជួញដូរ ប្រេីប្រាស់គ្រឿងញៀន ត្រូវកម្លាំងសមត្ថកិច្ចជំនាញរាជធានីភ្នំពេញ ឆ្មក់បង្ក្រាបបានជនសង្ស័យប្រុស-ស្រីជាង ៦០នាក់

    ណាត់គ្នាជួបជុំផឹកសុី និងជួញដូរ ប្រេីប្រាស់គ្រឿងញៀន ត្រូវកម្លាំងសមត្ថកិច្ចជំនាញរាជធានីភ្នំពេញ ឆ្មក់បង្ក្រាបបានជនសង្ស័យប្រុស-ស្រីជាង ៦០នាក់

    ភ្នំពេញ ៖ ជនសង្ស័យប្រុសស្រីជាង៦០នាក់ ត្រូវបានកម្លាំងសមត្ថកិច្ច ជំនាញ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វេីការស្រាវជ្រាវឆ្មក់បង្ក្រាប កាលពីវេលាម៉ោង១២រំលងអាធ្រាត្រ ឈានចូលថ្ងៃទី ១៩ ខែឧសភា ឆ្នាំ ២០២១ ស្ថិតនៅខាងក្រោយមន្ទីរពេទ្យរបែង ក្នុងអាគារខុនដូរ មួយកន្លែងជាប់ផ្លូវ៩៥ កែងផ្លូវ២៨៨ ក្នុងសង្កាត់បឹងកេងកង២ ខណ្ឌបឹងកេងកង ដោយពាក់ព័ន្ធ កករណីជួញដូរ និងប្រេីប្រាស់នូវសារធាតុញៀន ។ ប្រភពព័ត៌មានពីសមត្ថកិច្ចបានបង្ហេីបប្រាប់ឲ្យដឹងថា ក្រុមជនសង្ស័យប្រុសស្រីជាង៦០នាក់ខាងលេីមានសុទ្ធសឹងតែជាជនជាតិចិន និងជនជាតិវៀតណាម បានបង្កេីតកម្មវិធីជួបជុំគ្នាផឹកសុី នាសម័យឆ្លងជំងឺកូវីដ-១៩ សហគមន៍២០កុម្ភៈ ដោយល្មេីសវិធានការរដ្ឋបាលរាជធានីភ្នំពេញ និងក្រសួងសុខាភិបាល ទេីបកម្លាំងសមត្ថកិច្ចជំនាញ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះបង្ក្រាបហេីយរកឃេីញមានជួញដូរនិងប្រេីប្រាស់នូវសារធាតុញៀនថែមទៀតផង ។ ក្រោយមក កម្លាំងសមត្ថកិច្ចជំនាញក៏បានធ្វេីកំណត់ហេតុ និងនាំខ្លួនជនសង្ស័យប្រុសស្រីខាងលេីបញ្ចូលទៅកាន់ការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ទាំងយប់ ដេីម្បីកសាងសុំណុំរឿងចាត់ការបន្តតាមច្បាប់ ៕ ដោយ ៖ ជីម ភារ៉ា

  • សម្ដេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះរាជទាន សារអរគុណ សម្តេចក្រឡាហោម ស ខេង

    សម្ដេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះរាជទាន សារអរគុណ សម្តេចក្រឡាហោម ស ខេង

    សម្ដេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះរាជទាន សារអរគុណ សម្តេចក្រឡាហោម ស ខេង ដែលថ្វាយព្រះពរព្រះអង្គ ក្នុងឱកាស ពិធីបុណ្យចម្រើនព្រះជន្ម ៕

  • បទយកការណ៍ខ្លីស្ដីពី «មន្ទីរពេទ្យ និងមណ្ឌលព្យាបាលជំងឺកូវីដ-១៩ ចំនួន៥ ដែលរៀបចំដោយអនុគណៈកម្មការគ្រប់គ្រងសន្តិសុខ និងសណ្ដាប់ធ្នាប់នៅតាមគោលដៅ និងតំបន់ចត្តាឡីស័ក ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩»

    បទយកការណ៍ខ្លីស្ដីពី «មន្ទីរពេទ្យ និងមណ្ឌលព្យាបាលជំងឺកូវីដ-១៩ ចំនួន៥ ដែលរៀបចំដោយអនុគណៈកម្មការគ្រប់គ្រងសន្តិសុខ និងសណ្ដាប់ធ្នាប់នៅតាមគោលដៅ និងតំបន់ចត្តាឡីស័ក ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩»

    បទយកការណ៍ខ្លីស្ដីពី «មន្ទីរពេទ្យ និងមណ្ឌលព្យាបាលជំងឺកូវីដ-១៩ ចំនួន៥ ដែលរៀបចំដោយអនុគណៈកម្មការគ្រប់គ្រងសន្តិសុខ និងសណ្ដាប់ធ្នាប់នៅតាមគោលដៅ និងតំបន់ចត្តាឡីស័ក ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ និងទទួលព្យាបាលដោយក្រុមគ្រូពេទ្យសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ (TYDA) ជួរមុខ៕វីដេអូដោយៈ TYDA

  • កម្លាំងចម្រុះនៃរដ្ឋបាលខេត្តបាត់ដំបង បង្ក្រាបកន្លែងលេងល្បែងភ្នាល់ទឹកភ្លៀង

    កម្លាំងចម្រុះនៃរដ្ឋបាលខេត្តបាត់ដំបង បង្ក្រាបកន្លែងលេងល្បែងភ្នាល់ទឹកភ្លៀង

    បាត់ដំបង៖ នាល្ងាចថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១ ក្រោមការចង្អុលបង្ហាញពីអភិបាលខេត្ត ឯកឧត្តម ណុប ដារ៉ា អភិបាលរងខេត្ត និងជាប្រធានគណៈកម្មការស្រាវជ្រាវបង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទក្នុងទឹកដីខេត្តបាត់ដំបង នឹងព្រះរាជអាជ្ញារងសាលាដំបូងខេត្តបាត់ដំបង បានដឹកនាំកម្លាំងព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការនគរបាលខេត្តបាត់ដំបងចុះបង្រ្កាបទីតាំងភ្នាល់ទឹកភ្លៀងនៅចំណុចក្រោយផ្សារភូ ពុយ ស្ថិតក្នុងភូមិចំការសំរោង២ សង្កាត់ ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។ ក្នុងយុទ្ធនាការនេះ បង្ក្រាបមេល្បែងភ្នាល់ទឹកភ្លៀង នឹងជាម្ចាស់ទីតាំងចលត លេងល្បែងភ្នាល់ទឹកភ្លៀងម្នាក់ ឈ្មោះ ពេជ្រ សុធា ភេទប្រុស អាយុ ៤០ ឆ្នាំ មានទីលំនៅ ភូមិ កម្មករ សង្កាត់ ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្ត បាត់ដំបង ។ វត្ថុតាង ដកហូត រួម មាន ៖ ឧបករណ៍ កែច្នៃ សម្រាប់ ត្រង ទឹកភ្លៀង ០១ វិទ្យុ ទាក់ទង ចំនួន ០៣ គ្រឿង…

  • រដ្ឋបាលរាជធានីភ្នំពេញ បង្ហាញអត្តសញ្ញាណអ្នកកើតជំងឺកូវីដ១៩ ចំនួន១៤៣នាក់ ដែលទើបរកឃើញថ្មី

    រដ្ឋបាលរាជធានីភ្នំពេញ បង្ហាញអត្តសញ្ញាណអ្នកកើតជំងឺកូវីដ១៩ ចំនួន១៤៣នាក់ ដែលទើបរកឃើញថ្មី

    ភ្នំពេញៈ នៅរសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១នេះ រដ្ឋបាលរាជធានីភ្នំពេញ បានបង្ហាញអត្តសញ្ញាណអ្នកជំងឺកូវីដ១៩ ចំនួន១៤៣នាក់ថ្មីបន្ថែមទៀត ដែលបានរកឃើញកើតជំងឺកូវីដ១៩៕

  • មេបញ្ជាការយោធភូមិភាគទី៥ ចុះសួរសុខទុក្ខ និងសំណេះសំណាល កងកម្លាំងឈរតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាល នៃជំងឺកូវីដ-១៩

    មេបញ្ជាការយោធភូមិភាគទី៥ ចុះសួរសុខទុក្ខ និងសំណេះសំណាល កងកម្លាំងឈរតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាល នៃជំងឺកូវីដ-១៩

    នៅព្រឹកថ្ងៃទី១៨ ឧសភា ឆ្នាំ២០២១ លោក ឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៥ បានចុះសួរសុខទុក្ខ សំណេះសំណាល និងចែកអំណោយជូនដល់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលកំពុងឈរជើងបំពេញភារកិច្ចទប់ស្កាត់ពលករឆ្លងដែនខុសច្បាប់ និងទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ នៅតាមបន្ទាត់ព្រំដែនកម្ពុជា -ថៃ តំបន់ក្រហមបិទខ្ទប់ និងក្រុមគ្រូពេទ្យ ក្នុងភូមិសាស្ត្រទិសទី១ យោធភូមិភាគទី៥។ លោកឧត្តមសេនីយ៍ឯក ឯក សំអូន បានមានប្រសាសន៍ថា កងកម្លាំង ដែលកំពុងបំពេញភារកិច្ចទប់ស្កាត់ពលករឆ្លងដែនខុសច្បាប់ និងទប់ស្កាត់ការឆ្លងរីករាលដាល នៃជំងឺកូវីដ-១៩ នៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ បានឈរជើងអស់រយៈពេល៥ខែទៅហើយ គឺចាប់ពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០ ដែលកងកម្លាំងត្រូវបានបញ្ជូនមកឈរជើងនៅតាមខ្សែបន្ទាត់ព្រំដែន និងកម្លាំងមួយចំនួនបំពេញបេសកកម្មបិទខ្ទប់តំបន់ក្រហម រួមជាមួយក្រុមពេទ្យយោធាសហការជាមួយក្រុមគ្រូពេទ្យមន្ទីរសុខាភិបាលខេត្តជួយយកសំណាកជូនដល់ប្រជាពលរដ្ឋខ្មែរ និងជនបរទេសក្នុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ លោកមេបញ្ជាការ បានបន្តថា នេះគឺជាបេសកកម្មដ៏ពិសេសដែលថ្នាក់លើប្រគល់ជូន ជាពិសេសគឺតតាមបទបញ្ជារបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីដែលសម្តេចមានការព្រួយបារម្ភ ចំពោះការឆ្លងរីករាលដាល នៃជំងឺកាចសាហាវនេះ។ លោកមេបញ្ជាការយោធភូមិភាគទី៥ បានបន្តថា គោលបំណងគឺក្តាប់សភាពការណ៍រួមទិសទី១ បន្ទាយមានជ័យ ចំពោះការងារឈរជើង រៀបចំកម្លាំងបំពេញភារកិច្ចតាមចំណុចគោលដៅនីមួយៗ…

  • កិច្ចប្រជុំពិភាក្សាជាមួយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងក្រសួងមហាផ្ទៃ ដើម្បីប្រមូលធាតុចូលលើសេចក្ដីព្រាងគោលនយោបាយរដ្ឋាភិបាលឌីជីថល ឆ្នាំ២០២១-២០៣០

    កិច្ចប្រជុំពិភាក្សាជាមួយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងក្រសួងមហាផ្ទៃ ដើម្បីប្រមូលធាតុចូលលើសេចក្ដីព្រាងគោលនយោបាយរដ្ឋាភិបាលឌីជីថល ឆ្នាំ២០២១-២០៣០

    នាព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១ តាមរយៈប្រព័ន្ធវីដេអូសន្និសីទ ក្រសួងមហាផ្ទៃ បើកកិច្ចប្រជុំពិភាក្សាជាមួយក្រុមការងារ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដើម្បីពិភាក្សា និងប្រមូលធាតុចូលលើសេចក្ដីព្រាងគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២១-២០៣០ ដែលដឹកនាំដោយសហប្រធានពីររូបគឺ ឯកឧត្តម ហ៊ុយ វណ្ណៈ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និង ឯកឧត្តម ជុន វ៉ាត់ រដ្ឋលេខាធិការ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងក្រុមការងារពាក់ព័ន្ធ ក្រសួងមហាផ្ទៃ ព្រមទាំងមន្ត្រីជំនាញមួយចំនួនទៀតផងដែរ។ សូមជម្រាបថា កិច្ចប្រជុំសេចក្ដីព្រាងគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២១-២០៣០ ក្នុងគោលបំណង លើកកម្ពស់គុណភាពជីវិត និងទំនុកចិត្តប្រជាពលរដ្ឋតាមរយៈការបម្រើសេវាសាធារណៈកាន់តែប្រសើរ ដោយបានដាក់ចេញនូវវិធានការគោលនយោបាយអាទិភាពក្រោមក្របខណ្ឌយុទ្ធសាស្ដ្រ ចំនួន៥ រួមមាន ៖ ទី១-បទដ្ឋានគតិយុត្តរដ្ឋាភិបាលឌីជីថល ទី២-ហេដ្ឋារចនាសម្ព័ន្ធឌីជីថល ទី៣-សេវារដ្ឋាភិបាលឌីជីថល ទី៤-ការកសាងសមត្ថភាព ការស្រាវជ្រាវ និងនវានុវត្តន៍ឌីជីថល និងទី៥-ភាពជាដៃគួររវាងរដ្ឋ និងឯកជន។ ជាមួយគ្នានេះដែរ ចក្ខុវិស័យនេះនឹងប្រែក្លាយព្រះរាជាណាចក្រកម្ពុជាទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ ឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់ ឆ្នាំ២០៥០ រាជរដ្ឋាភិបាល នីតិកាលទី៦ នៃរដ្ឋសភាព បានដាក់ចេញយុទ្ធសាស្ដ្រចតុកោណដំណាក់កាលទី៤ ដោយសង្កត់ធ្ងន់ទៅលើការធ្វើ…

  • សម្តេច ស ខេង អញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំប្រកាសសមាសភាពក្រុមការងារចំពោះកិច្ច ចុះសិក្សាស្រាវជ្រាវដីសមូហភាពសហគមន៍ជនជាតិដើមភាគតិច

    សម្តេច ស ខេង អញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំប្រកាសសមាសភាពក្រុមការងារចំពោះកិច្ច ចុះសិក្សាស្រាវជ្រាវដីសមូហភាពសហគមន៍ជនជាតិដើមភាគតិច

    នាព្រឹកថ្ងៃអង្គារ ទី១៨ ខែឧសភា ឆ្នាំ២០២១ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំប្រកាសសមាសភាពក្រុមការងារចំពោះកិច្ចចុះសិក្សាស្រាវជ្រាវដីសមូហភាពសហគមន៍ជនជាតិដើមភាគតិចខេត្តមណ្ឌលគិរី តាមរយៈប្រព័ន្ធវីដេអូសន្និសីទ Zoom Platform ដោយមានការចូលរួមពី រដ្ឋលេខាធិការ អគ្គលេខាធិការ អគ្គស្នងការនគរបាលជាតិ និងអង្គភាពក្រោមចំណុះក្រសួងមហាផ្ទៃ ក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តមណ្ឌលគិរី ថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី ក្រសួង ស្ថាប័នពាក់ព័ន្ធ ព្រមទាំងមន្រ្តីជំនាញជាច្រើនរូបផងដែរ។ គួរបញ្ជាក់ថា សមាសភាពក្រុមការងារចំពោះកិច្ចចុះសិក្សាស្រាវជ្រាវដីសមូហភាពសហគមន៍ជនជាតិដើមភាគតិចខេត្តមណ្ឌលគិរី ដែលត្រូវបានរាជរដ្ឋាភិបាលសម្រេចបង្កើត និងប្រកាសនាពេលនេះ មានសមាសភាពសរុប ចំនួន ១៣រូប ដោយមានឯកឧត្តម ងី ច័ន្រ្ទផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តមណ្ឌលគិរី ជាប្រធាន និងឯកឧត្តម ស្វាយ សំអ៊ាង អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី ជាអនុប្រធានប្រចាំការ ព្រមទាំងសមាសភាព១១រូបទៀត ជាសមាជិកដែលមកពីក្រសួង ស្ថាប័នពាក់ព័ន្ធ។ ក្រុមការងារនេះមានតួនាទី ភារកិច្ច ចុះសិក្សាស្រាវជ្រាវដីសមូហភាពសហគមន៍ជនជាតិដើមភាគតិច, ពិនិត្យវិសាលភាពនៃការសិក្សា ស្រាវជ្រាវ ស្វែងយល់ស្ថានភាពការចុះបញ្ជីដីសមូហភាពដើម្បីកំណត់មុខសញ្ញាតំបន់ភូមិសាស្រ្តដែលត្រូវចុះសិក្សា, ធ្វើបច្ចុប្បន្នភាពលើប្រភេទដីសហគមន៍នៃការគ្រប់គ្រងដីសមូហភាពរបស់សហគមន៍ជនជាតិដើមភាគតិច, សិក្សាពីបញ្ហាប្រឈមនានា, ធ្វើការពិគ្រោះយោបល់ ទំនាក់ទំនង…

  • នគរបាលខណ្ឌដង្កោឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីប៉ុនប៉ងលួច មានស្ថានទម្ងន់ទោស

    នគរបាលខណ្ឌដង្កោឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីប៉ុនប៉ងលួច មានស្ថានទម្ងន់ទោស

    ភ្នំពេញ ៖ នគរបាលខណ្ឌដង្កោឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីប៉ុនប៉ងលួចមានស្ថានទម្ងន់ទោស (គាស់ផ្ទះលួចទ្រព្យសម្បត្តិ) កាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង២២និង៣០នាទី ត្រង់ចំនុចបុរីពិភពថ្មីកួរស្រូវ៣ ស្ថិតនៅភូមិកណ្តាល សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ លោកជាង ហុកសែ អធិការរងទទួលផែនព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ បានឲ្យដឹងថា ការឃាត់ខ្លួនបានធ្វើឡើងកាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង២២និង៣០នាទី ជនសង្ស័យ០១នាក់ឈ្មោះ យី វិសាល ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិព្រែកថ្លឹង សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ (ជនសង្ស័យមានសារធាតុញៀន) ។ វត្ថុតាងចាប់យក៖ ១/ម៉ូតូ០១គ្រឿងម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០១១ ពាក់ផ្លាកលេខបន្ទាយមានជ័យ 1F-0636 មានលេខតួ និងលេខម៉ាស៊ីន18528855 មានសណ្តោងកន្ទុយរ៉ឺម៉ក , ២/ដែកគាស់ចំនួន០១, ៣/ដង្កាប់អូតូចំនួន០១, ៤/ញរញួរចំនួន០១, ៥/ដង្កាប់ចំនួន០២, ៦/តួណឺវីសចំនួន០១, ៧/កូនសោរលេខ១២ចំនួន០១, ៨/កូនសោរតាន់ចំនួន០៥ដើម, ៩/ដែកដាប់ចំនួន០១, ១០/ដងតួណឺវីសចំនួន០១…