Category: ព័ត៌មានសង្គម

  • ឯកឧត្តម ស សុខា និងលោកជំទាវ ឧបត្ថម្ភសេរ៉ូម ២០កេស ជូនដល់មន្ទីរពេទ្យយោធភូមិភាគទី៥ សម្រាប់ជួយព្យាបាលកងទ័ព និងប្រជាពលរដ្ឋដែលមកទទួលសេវាព្យាបាល សង្គ្រោះផ្សេងៗ

    ឯកឧត្តម ស សុខា និងលោកជំទាវ ឧបត្ថម្ភសេរ៉ូម ២០កេស ជូនដល់មន្ទីរពេទ្យយោធភូមិភាគទី៥ សម្រាប់ជួយព្យាបាលកងទ័ព និងប្រជាពលរដ្ឋដែលមកទទួលសេវាព្យាបាល សង្គ្រោះផ្សេងៗ

    បាត់ដំបង៖ ឯកឧត្តម ស សុខា អនុប្រធាន ស.ស.យ.ក ទទួលបន្ទុក៣ខេត្តមានខេត្តព្រៃវែង បាត់ដំបង និងខេត្តបន្ទាយមានជ័យ និងលោកជំទាវ កែសួន សុភី បានឧបត្ថម្ភសេរ៉ូម ចំនួន ២០កេស តាមរយៈ ឯកឧត្តម ណុប ដារ៉ា អភិបាលរងនៃគណៈអភិបាលខេត្តបាត់ដំបង ជូនដល់មន្ទីរពេទ្យយោធភូមិភាគទី៥ (ពេទ្យព.២) សម្រាប់ជួយព្យាបាល កងទ័ព និងបងប្អូនប្រជាពលរដ្ឋ ដែលមកទទួលសេវាព្យាបាល សង្គ្រោះផ្សេងៗ នៅថ្ងៃអង្គារ ទី១៨ ខែឧសភា ឆ្នាំ២០២១។ នៅក្នុងឱកាសសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូពេទ្យ ក្នុងមន្ទីរពេទ្យយោធភូមិភាគទី៥ ឯកឧត្តម ណុប ដារ៉ា បានថ្លែងនូវការកោតសរសើរ និងទឹកចិត្តលោកគ្រូ អ្នកគ្រូពេទ្យ យោធភូមិភាគទី៥ ដែលកន្លងមក បានយកចិត្តទុកដាក់ ក្នុងការព្យាបាលទាំងកងទ័ព គ្រួសារកងទ័ព ជាពិសេស គឺប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាត ដែលកាយវិការនេះ គឺស្ដែងឱ្យឃើញអំពីការចូលរួមសម្រាលបន្ទុកជាមួយប្រមុខរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ៕…

  • អំណោយ និងសម្ភារៈមួយចំនួនរបស់លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ត្រូវបានប្រគល់ជូនមន្ទីរពេទ្យហ្លួងម៉ែ

    អំណោយ និងសម្ភារៈមួយចំនួនរបស់លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ត្រូវបានប្រគល់ជូនមន្ទីរពេទ្យហ្លួងម៉ែ

    ឯកឧត្តម ប៉េង ពោធិ៍នា តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានរាជធានីភ្នំពេញ បាននាំយកថវិកានិងសម្ភារៈមួយចំនួន ប្រគល់ជូនដល់ លោកឧត្តមសេនីយ៏ទោ វេជ្ជបណ្ឌិត សោម សោភណ្ឌ នាយកមន្ទីរពេទ្យហ្លួងម៉ែ ដែលមានទីតាំងស្ថិតក្នុងសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ នាព្រឹកថ្ងៃអង្គារ ៧កើត ខែជេស្ឋ ឆ្នាំជូត ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១។ ថ្លែងក្នុងឱកាសនោះ ឯកឧត្តម ប៉េង ពោធិ៍នា ក៏បានពាំនាំការផ្តាំផ្ញើរសាកសួរសុខទុក្ខពីសំណាក់លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ជូនដល់គណៈគ្រប់គ្រងមន្ទីរពេទ្យ និងបងប្អូនទាំងអស់នៅមន្ទីរពេទ្យនេះ ដោយក្តីនឹករលឹក និងការគិតគូរអំពីសុខខុមាលភាព។ ដូច្នេះដើម្បីរួមចំណែកនៅក្នុងស្ថានការណ៍ការលំបាកជាមួយរាជរដ្ឋាភិបាល និងការលំបាករបស់ក្រុមគ្រួពេទ្យជួរមុខរបស់សម្តេចតេជោ លោកជំទាវកិត្តិសង្គហបណ្ឌិត ក៏បានចាត់តំណាងនាំយក នូវស្បៀង អាហារទំនុកបម្រុង និងសម្ភារៈវេជ្ជសាស្ត្រ មួយចំនួនទៀតជាបន្តបន្ទាប់ ដែលបម្រើឱ្យសកម្មភាពយុទ្ធនាការ បង្ការ ទប់ស្កាត់ជំងឺកូវីដ-១៩ ជូនដល់មន្ទីពេទ្យនាពេលនេះ ។ លោកឧត្តមសេនីយ៏ទោ…

  • សម្ដេចតេជោ ចេញសារាចរ ស្តីពីការរៀបចំទិវាជាតិអប់រំ បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៤ ឆ្នាំ២០២១

    សម្ដេចតេជោ ចេញសារាចរ ស្តីពីការរៀបចំទិវាជាតិអប់រំ បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៤ ឆ្នាំ២០២១

    សម្ដេចតេជោ ហ៊ុន សែន ចេញសារាចរ ស្តីពីការរៀបចំទិវាជាតិអប់រំ បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៤ ឆ្នាំ២០២១៖

  • សន្តិសុខមាតុភូមិ៖ របាយការណ៍ទូទាំងប្រទេស ប្រចាំថ្ងៃទី១៨ ឧសភា ឆ្នាំ២០២១

    សន្តិសុខមាតុភូមិ៖ របាយការណ៍ទូទាំងប្រទេស ប្រចាំថ្ងៃទី១៨ ឧសភា ឆ្នាំ២០២១

    សន្តិសុខមាតុភូមិ៖ របាយការណ៍ទូទាំងប្រទេស ប្រចាំថ្ងៃទី១៨ ឧសភា ឆ្នាំ២០២១៖

  • ក្រសួងសុខាភិបាលប្រកាសរកឃើញអ្នកមានវិជ្ជមានកូវីដ១៩ថ្មី ចំនួន៣៤៥នាក់

    ក្រសួងសុខាភិបាលប្រកាសរកឃើញអ្នកមានវិជ្ជមានកូវីដ១៩ថ្មី ចំនួន៣៤៥នាក់

    ភ្នំពេញៈ នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលបានប្រកាសរកឃើញអ្នកមានវិជ្ជមានកូវីដ១៩ថ្មី ចំនួន៣៤៥នាក់, ជាសះស្បើយ១៣៣៧នាក់ និងស្លាប់ចំនួន០២នាក់៕

  • ក្រសួងសេដ្ឋកិច្ចចេញសេចក្តីសម្រេចស្តីពីយន្តការ និងនីតិវិធីនៃការអនុវត្តជំនួយសង្គមជាសាច់ប្រាក់ក្រោយពេលបិទខ្ទប់ សម្រាប់ពលរដ្ឋមានជីវភាពខ្វះខាត និងសម្រាប់គ្រួសារស្លាប់ និងឆ្លងជំងឺកូវីដ១៩

    ក្រសួងសេដ្ឋកិច្ចចេញសេចក្តីសម្រេចស្តីពីយន្តការ និងនីតិវិធីនៃការអនុវត្តជំនួយសង្គមជាសាច់ប្រាក់ក្រោយពេលបិទខ្ទប់ សម្រាប់ពលរដ្ឋមានជីវភាពខ្វះខាត និងសម្រាប់គ្រួសារស្លាប់ និងឆ្លងជំងឺកូវីដ១៩

    ភ្នំពេញៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញសេចក្តីសម្រេចស្តីពីយន្តការ និងនីតិវិធី នៃការអនុវត្តកម្មវិធីជំនួយសង្គម ជាសាច់ប្រាក់ក្រោយពេលបិទខ្ទប់ សម្រាប់ប្រជាពលរដ្ឋ និងគ្រួសារប្រជាពលរដ្ឋមានការលំបាកផ្នែកជីវភាព, ប្រជាពលរដ្ឋ និងគ្រួសារ ប្រជាពលរដ្ឋដែលមានអ្នកឆ្លងជំងឺកូវីដ-១៩ និងមានការលំបាកផ្នែកជីវភាព និងគ្រួសារប្រជាពលរដ្ឋដែលមាន អ្នកស្លាប់ដោយសារជំងឺកូវីដ១៩ក្នុងព្រឹត្តិការណ៍២០កុម្ភៈ២០២១។ សេចក្តីសម្រេចនេះបានចុះហត្ថលេខាកាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១ ដោយឯកឧត្តមឧបនាយកករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ស្មារតីនៃសេចក្តីសម្រេចនេះមានគោលបំណងកំណត់អំពីយន្តការ និងនីតិវិធី នៃការដាក់ឱ្យអនុវត្តកម្មវិធីជំនួយសង្គម ជាសាច់ប្រាក់ ក្រោយពេលបិទខ្ទប់ សម្រាប់ប្រជាពលរដ្ឋ និងគ្រួសារប្រជាពលរដ្ឋ មានការលំបាកផ្នែកជីវភាពដែលស្ថិតក្នុង តំបន់ក្រោមការអនុវត្តវិធានការបិទខ្ទប់ ជាលក្ខណៈទ្រង់ទ្រាយធំ នៃរាជធានីភ្នំពេញ ក្រុងតាខ្មៅនៃខេត្តកណ្តាល និងក្រុងព្រះសីហនុនៃខេត្តព្រះសីហនុ និងជំនួយសង្គមជាសាច់ប្រាក់ សម្រាប់ប្រជាពលរដ្ឋ និងគ្រួសារប្រជាពលរដ្ឋ ដែលមានអ្នកឆ្លងជំងឺកូវី-១៩ និងមានការលំបាកផ្នែកជីវភាព និងសម្រាប់គ្រួសារប្រជាពលរដ្ឋ ដែលមានអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍ ២០ កុម្ភៈ ២០២១ នៅទូទាំងប្រទេស។ សេចក្តីសម្រេចនេះមានវិសាលភាពអនុវត្តចំពោះប្រជាពលរដ្ឋខ្មែរដូចខាងក្រោម៖១. គ្រសារមានការលំបាកផ្នែកជីវភាព និងកម្មករ និយោជិតបម្រើការងារ នៅតាមរោងចក្រ សហគ្រាសនៅក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងកាបូប…

  • ទីប្រឹក្សាសម្តេចក្រឡាហោម ស ខេង ប្រគល់អំណោយមនុស្សធម៌ ស្ថាប័នចំនួន៤ ដើម្បីចែកជូនដល់ពលរដ្ឋ ដែលកំពុងជួបការលំបាក

    ទីប្រឹក្សាសម្តេចក្រឡាហោម ស ខេង ប្រគល់អំណោយមនុស្សធម៌ ស្ថាប័នចំនួន៤ ដើម្បីចែកជូនដល់ពលរដ្ឋ ដែលកំពុងជួបការលំបាក

    ភ្នំពេញ៖ កាលពីថ្ងៃចន្ទ ទី១៧ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តម នូវ សុខភាព ទីប្រឹក្សាសម្តេចក្រឡាហោម ស ខេង ព្រមទាំងក្រុមការងារបាននាំយកនូវ អំណោយមនុស្សធម៌ដ៏ថ្លៃថ្លា ប្រគល់ជូន ៖ក.សាលាខណ្ឌទួលគោក រួមមាន៖១/ អង្ករ ៣ តោន២/ មី ៥០ កេស៣/ ត្រី ខ ៣០០ យួរ៤/ ម៉ាស់ ៨០០០ ម៉ាស៥/ អាវភ្លៀង ២០០ អាវ ខ.អធិការដ្ឋាន ខណ្ឌទួលគោក រួមមាន៖១/ អង្ករ ១ តោន២/ មី ៥០ កេស៣/ ត្រី ខ ១០០ យួរ៤/ ម៉ាស់ ២០០០ ម៉ាស៥/ អាវ ភ្លៀង ២០០ អាវ គ.កងរាជអាវុធហត្ថ ខណ្ឌទួលគោក រួមមាន៖១/…

  • សម្តេចតេជោ ហ៊ុន សែន សម្រេចបង្កើត ក្រុមការងារអន្តរក្រសួង ដើម្បីសិក្សារៀបចំលិខិតបទ ដ្ឋានគតិយុត្ត

    សម្តេចតេជោ ហ៊ុន សែន សម្រេចបង្កើត ក្រុមការងារអន្តរក្រសួង ដើម្បីសិក្សារៀបចំលិខិតបទ ដ្ឋានគតិយុត្ត

    សម្តេចតេជោ ហ៊ុន សែន សម្រេចបង្កើត ក្រុមការងារអន្តរក្រសួង ដើម្បីសិក្សារៀបចំលិខិតបទ ដ្ឋានគតិយុត្ត សម្រាប់ការគ្រប់គ្រងឧកញ៉ា ការផ្តល់គោរមងារឧកញ៉ា និងការដកហូត គោរមងារឧកញ៉ា ៕

  • អភិបាលខេត្តកណ្ដាល អញ្ជើញជួបសំណេះសំណាលជាមួយអ្នកជំងឺកូវីដ-១៩ ដែលបានជាសះស្បើយ និងត្រូវបានអាជ្ញាធរខេត្តអនុញ្ញាតឱ្យឡប់ទៅផ្ទះវិញ

    អភិបាលខេត្តកណ្ដាល អញ្ជើញជួបសំណេះសំណាលជាមួយអ្នកជំងឺកូវីដ-១៩ ដែលបានជាសះស្បើយ និងត្រូវបានអាជ្ញាធរខេត្តអនុញ្ញាតឱ្យឡប់ទៅផ្ទះវិញ

    ខេត្តកណ្ដាល៖ រសៀលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល រួមដំណើរដោយ ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ អាជ្ញាធរក្រុងតាខ្មៅ អញ្ជើញជួបសំណេះសំណាលជាមួយ អ្នកដែលបានជាសះស្បើយពីជំងឺកូវីដ-១៩ ចំនួន៧៥ នាក់ ដែលមកពីមណ្ឌលសម្រាកព្យាបាល វិទ្យាល័យ វឌ្ឍនៈ ឈូងលាភ និងបឋមសិក្សាក្រ ពើហា ដែលពិធីនេះប្រារព្ធធ្វើនៅ មណ្ឌលសម្រាប់ព្យាបាល វិទ្យាល័យ វឌ្ឍនៈ ឈូងលាភ។ គួរបញ្ជាក់ថា អ្នកជំងឺកូវីដ-១៩ ចំនួន ២៨ នាក់នៅមណ្ឌលព្យាបាលជំងឺកូវីដ-១៩ បឋមសិក្សា ក្រពើហា និងអ្នកជំងឺកូវីដ-១៩ ចំនួន ៤៧ នាក់ នៅមណ្ឌលព្យាបាលជំងឺកូវីដ-១៩ វិទ្យាល័យ វឌ្ឍនៈ ឈូងលាភ បានជាសះស្បើយ និងត្រូវបានអាជ្ញាធរខេត្តកណ្ដាល អនុញ្ញាតឱ្យត្រឡប់ទៅផ្ទះវិញ ។ មានប្រសាសន៍សំណេះសំណាល ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានសំដែងនូវការអបអរសាទរ ចំពោះបងប្អូនប្រជាពលរដ្ឋទាំង…

  • កម្ពុជាអាចនឹងរងនូវខ្យល់ និងភ្លៀងខ្លាំងចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃ២៥ ឧសភា

    កម្ពុជាអាចនឹងរងនូវខ្យល់ និងភ្លៀងខ្លាំងចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃ២៥ ឧសភា

    យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសសួងធនធានទឹកនៅថ្ងៃទី១៨ ឧសភា ឆ្នាំ២០២១ បានឲ្យដឹងថា ក្នុងអំឡុងសប្ដាហ៏នេះ កម្ពុជានឹងទទួលរងឥទ្ធិពលពីខ្យល់មូសុងនិរតីខ្លាំង The Strong Monsoon។ ស្ថានភាពនោះនឹងធ្វើឲ្យបណ្ដាខេត្តនៅតំបន់ទំនាបកណ្ដាលអាចនឹងមានភ្លៀងធ្លាក់រាប៉ាយក្នុងកម្រិតពីមធ្យមទៅច្រើន ហើយមានផ្នែកមួយចំនួនក៏មានភ្លៀងធ្លាក់ខ្លាំងផងដែរ។ ចំពោះបណ្ដាខេត្តនៅជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសានវិញ អាចនឹងមានភ្លៀងធ្លាក់រាយប៉ាយក្នុងកម្រិតពីមធ្យមទៅច្រើន។ រីឯតំបន់មាត់សមុទ្រ អាចនឹងមានភ្លៀងធ្លាក់ពីមធ្យមទៅខ្លាំង ហើយផ្ទៃសមុទ្រអាចនឹងមានភ្លៀងធ្លាក់ខ្លាំង ជាមួយនិងខ្យល់បក់ខ្លាំង មានរលកសមុទ្រខ្ពស់ៗ។ ក្រសួងធនធានទឹក បានអំពាវនាវឲ្យប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។ ចំពោះអ្នករស់នៅតំបន់មាត់សមុទ្រ ជាពិសេសអ្នកនេសាទ និងអ្នកធ្វើទេសចរណ៍តាមផ្លូវទឹក ត្រូវមានការប្រុងប្រយ័ត្នចំពោះល្បឿនខ្យល់ខ្លាំង និងរលកកសមុទ្រខ្ពស់ៗ។