Category: ព័ត៌មានសង្គម

  • រដ្ឋបាលរាជធានីភ្នំពេញ បង្ហាញអត្តសញ្ញាណអ្នកកើតជំងឺកូវីដ១៩ ចំនួន១៣០នាក់ ដែលទើបរកឃើញថ្មី

    រដ្ឋបាលរាជធានីភ្នំពេញ បង្ហាញអត្តសញ្ញាណអ្នកកើតជំងឺកូវីដ១៩ ចំនួន១៣០នាក់ ដែលទើបរកឃើញថ្មី

    ភ្នំពេញៈ នៅរសៀលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១នេះ រដ្ឋបាលរាជធានីភ្នំពេញ បានបង្ហាញអត្តសញ្ញាណអ្នកជំងឺកូវីដ១៩ ចំនួន១៣០នាក់ថ្មីបន្ថែមទៀត ដែលបានរកឃើញកើតជំងឺកូវីដ១៩៕

  • សត្វស្លាប ៣ប្រភេទផ្សេងទៀត គ្រោងដោះលែងបន្ថែមក្នុងព្រៃធម្មជាតិនៃឧទ្យានអង្គរ

    សត្វស្លាប ៣ប្រភេទផ្សេងទៀត គ្រោងដោះលែងបន្ថែមក្នុងព្រៃធម្មជាតិនៃឧទ្យានអង្គរ

    យោងតាមអាជ្ញាធរអប្សរានៅថ្ងៃទី១៧ ឧសភា ឆ្នាំ២០២១ បានឲ្យដឹងថា នៅថ្ងៃទី១៣ ឧសភា ឆ្នាំ២០២១ គម្រោងដោះលែងសត្វព្រៃក្នុងឧទ្យានអង្គរ ក្រោមកិច្ចសហការរវាងអាជ្ញាធរជាតិអប្សរា រដ្ឋបាលព្រៃឈើភ្នំពេញ និងអង្គការ Wildlife Alliance បានដឹកជញ្ជូនសត្វស្លាប៣ប្រភេទផ្សេងទៀត សរុបចំនួន ១១ក្បាល ទៅកកាន់ព្រៃរមណីយដ្ឋានអង្គរ។ សត្វស្លាបទាំងនោះរួមមាន សត្វក្ងោក(Peafowl) ចំនួន៥ក្បាល, សត្វកេងកងធំ(Great Hornbill) ចំនួន៣ក្បាល និងសត្វព្វាំង(Wreathed Hornbill) ចំនួន៣ក្បាល ដែលទទួលបានជាអំណោយពីអង្គការអភិរក្សសត្វព្រៃនានា និងប្រជាពលរដ្ឋ យកមកផ្សាំនៅក្នុងព្រៃរមណីយដ្ឋានអង្គរ ដែលក្រុមការងារគម្រោងនឹងធ្វើការដោះលែងសត្វស្លាបទាំងនេះចេញពីទ្រុងចូលទៅក្នុងព្រៃនាពេលខាងមុខ។ កន្លងមកគម្រោងទទួលបានជោគជ័យក្នុងការដោះលែងសត្វព្រៃជាច្រើនប្រភេទចូលក្នុងព្រៃធម្មជាតិនៃឧទ្យានអង្គរ មានដូចជា សត្វទោចមកុដ(Pileated gibbon) ចំនួន១១ក្បាល(កើតកូនបានចំនួន៤ក្បាល) សត្វឈ្លូស(Red muntjac) ចំនួន៤ក្បាល សត្វស្វាព្រាម(Silvered langurs) ចំនួន១២ក្បាល សត្វសំពោចក្រអូប(Common palm civets) ចំនួន៥ក្បាល សត្វភេខ្លួនរលោង(Smooth-coated otter) ចំនួន៤ក្បាល(កើតកូនបានចំនួន២ក្បាល) សត្វឆ្មារដាវ(Leopard Cat) ចំនួន២ក្បាល និងសត្វកេងកងតូច(Oriental Pied Hornbill) ចំនួន២ក្បាល…

  • សន្តិសុខមាតុភូមិ៖ របាយការណ៍ទូទាំងប្រទេស ប្រចាំថ្ងៃទី១៧ ឧសភា ឆ្នាំ២០២១

    សន្តិសុខមាតុភូមិ៖ របាយការណ៍ទូទាំងប្រទេស ប្រចាំថ្ងៃទី១៧ ឧសភា ឆ្នាំ២០២១

    សន្តិសុខមាតុភូមិ៖ របាយការណ៍ទូទាំងប្រទេស ប្រចាំថ្ងៃទី១៧ ឧសភា ឆ្នាំ២០២១៖

  • ក្រសួងអប់រំ ការសិក្សារបស់សិស្សនៅតែបន្តដំណើរការ ទោះសាលាត្រូវបិទទ្វារក្តី

    ក្រសួងអប់រំ ការសិក្សារបស់សិស្សនៅតែបន្តដំណើរការ ទោះសាលាត្រូវបិទទ្វារក្តី

    រាជធានីភ្នំពេញ៖ក្រសួងអប់រំយុវជន ​និង កីឡាបានឱ្យដឹងថា គិតរហូតមកដល់ពេលនេះការសិក្សារបស់សិស្សនៅតែបន្តដំណើរការ ទោះសាលាត្រូវបិទទ្វារក្តី។ ក្រសួងថាសិស្សានុសិស្សនៅតែអាចបន្តការសិក្សា បន្ទាប់ពីក្រសួងអប់រំ យុវជន និងកីឡា ប្រកាសបិទសាលា ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ដោយក្រសួងបានបន្តប្រឹងប្រែងយ៉ាងអស់ពីលទ្ធភាពធ្វើយ៉ាងណាធានាបាននូវការរក្សាសុវត្ថិភាពជូនបុគ្គលិកអប់រំ និងសិស្សានុសិស្ស ទន្ទឹមនឹងការរក្សានូវគុណភាពអប់រំ ក្នុងស្ថានភាពដ៏លំបាកនេះ តាមរយៈការជំរុញការអនុវត្តវិធីសាស្ត្របង្រៀនពីចម្ងាយ និងតាមប្រព័ន្ធអេឡិចត្រូនិក។ ជាមួយគ្នានេះក្រសួងអប់រំ យុវជន និងកីឡា ក៏បានរៀបចំកិច្ចប្រជុំលើកផែនការ និងដាក់ចេញយុទ្ធសាស្ត្រ ព្រមទាំងជំរុញការរៀបចំវគ្គបណ្ដុះបណ្ដាលតាមអនឡាញជាបន្តបន្ទាប់ ដើម្បីបង្កើតសមត្ថភាពលោកគ្រូ អ្នកគ្រូ ឱ្យប្រើប្រាស់បច្ចេកវិទ្យាបម្រើដល់ការងាររៀន និងបង្រៀន ដើម្បីពង្រឹងការអប់រំតាមបែបឌីជីថល។ ក្នុងន័យនេះក្រសួងបានថ្លែងអំណរគុណដល់លោកគ្រូ អ្នកគ្រូទូទាំងប្រទេសដែលបានប្តេជ្ញាចិត្តអភិវឌ្ឍសមត្ថភាព ស្វែងយល់ ប្រើប្រាស់បច្ចេកវិទ្យាថ្មីៗ និងមធ្យោបាយនានា ដើម្បីបន្តជួយជំរុញការសិក្សារបស់សិស្សទោះបីសាលាត្រូវបានបិទទ្វារជាបណ្ដោះអាសន្នក្ដី។ ក្រសួងអប់រំបានឱ្យដឹងដែរថា ក្រៅពីការសិក្សាជាមួយលោកគ្រូ អ្នកគ្រូ សិស្សានុសិស្សក៏អាចទាញយកឯកសារ និងមេរៀនយ៉ាងសម្បូរបែបពីកម្មវិធីទូរសព្ទដៃផ្សេងៗ ដូចជា MoEYS e-learning បណ្ដាញសង្គមផ្លូវការក្រសួងអប់រំ យុវជន និងកីឡា ដើម្បីជំរុញការសិក្សាដោយខ្លួននៅតាមផ្ទះ ក្នុងអំឡុងនៃស្ថានភាពដ៏លំបាកនេះ៕ ដោយ៖ ម៉ាដេប៉ូ

  • ក្រសួងសុខាភិបាលប្រកាសរកឃើញអ្នកមានវិជ្ជមានកូវីដ១៩ថ្មី ចំនួន៣៦០នាក់

    ក្រសួងសុខាភិបាលប្រកាសរកឃើញអ្នកមានវិជ្ជមានកូវីដ១៩ថ្មី ចំនួន៣៦០នាក់

    ភ្នំពេញៈ នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលបានប្រកាសរកឃើញអ្នកមានវិជ្ជមានកូវីដ១៩ថ្មី ចំនួន៣៦០នាក់​, ជាសះស្បើយ ចំនួន៨៨៦ និងស្លាប់ចំនួន០៤នាក់។

  • រថយន្តកុងតឺន័រមួយគ្រឿង រេចង្កូតបុកក្បាលនាគពុះចែកទ្រូងផ្លូវបាក់អស់ ៤កង់ បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ

    រថយន្តកុងតឺន័រមួយគ្រឿង រេចង្កូតបុកក្បាលនាគពុះចែកទ្រូងផ្លូវបាក់អស់ ៤កង់ បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ

    ភ្នំពេញ ៖ រថយន្តកុងតឺន័ររបស់ក្រុមហ៊ុនផែស្ងួតតេងឡាយមួយគ្រឿង បើកបរក្នុងល្បឿនលឿន វ៉ាប្រជែងគ្នា ខ្វះការប្រុងប្រយ័ត្ន រេចង្កូតបុកក្បាលនាគពុះចែកទ្រូងផ្លូវបាក់អស់៤កង់ បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ តែសំណាងល្អ មិនបណ្តាលឲ្យមាននណាម្នាក់រងរបួសនោះទេ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៤ និង៤០នាទីទៀបភ្លឺ ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៥ នៅភូមិស្វាយប៉ាក់ ក្នុងសង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ បើតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញរថយន្តកុងតឺន័រម៉ាក FUSO មួយគ្រឿង ពណ៌បៃតង ពាក់ស្លាកលេខ ភ្នំពេញ 3C-0635 ធ្វើដំណើរតាមផ្លូវជាតិលេខ៥ ក្នុងទិសដៅពីជើងទៅត្បូង បើកបរក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុខាងលើ វ៉ាប្រជែងគ្នា ជាមួយរថយន្តមួយគ្រឿងទៀត ខ្វះការប្រុងប្រយ័ត្ន ក៏ស្រាប់តែរថយន្តកុងតឺន័ររេចង្កូតជ្រុលទៅបុករបាំងក្បាលនាគពេញទំហឹង ពុះចែកទ្រូងផ្លូវបាក់អស់ចំនួន៤កង់ បណ្ដាលឲ្យរថយន្តកុងតឺន័រដាច់កង់មុខទាំងពីររងការខូចខាតយ៉ាងដំណំ។ ហើយភ្លាមៗនោះ តៃកុងរថយន្តកុងតឺន័រ បានចុះរត់គេចខ្លួនបាត់ស្រម៉ោលតែម្តង។ តែសំណាងល្អ មិនបណ្ដាលឲ្យមាននរណាម្នាក់រងរបួសនោះទេ។ ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុ ដោយមើលឃើញខូចខាតដល់ទ្រព្យសម្បត្តិរបស់រដ្ឋ ទើបធ្វើការទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះមកធ្វើការវាស់វែងស្ទូចយករថយន្តបង្កយកទៅរក្សាទុករង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕ ដោយ/ ឆៃហួត

  • ក្រសួងអប់រំបង្ហាញវឌ្ឍភាព នៃការរៀបរៀងនិពន្ធ និងកែលម្អសៀវភៅកម្រិតឧត្តមសិក្សា

    ក្រសួងអប់រំបង្ហាញវឌ្ឍភាព នៃការរៀបរៀងនិពន្ធ និងកែលម្អសៀវភៅកម្រិតឧត្តមសិក្សា

    ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានបង្ហាញអំពីវឌ្ឍនភាព នៃការរៀបរៀង និពន្ធ និងកែលម្អសៀវភៅនៅកម្រិត ឧត្តមសិក្សា ដោយអនុវត្តថវិកាស្រាវជ្រាវដើម្បីអភិវឌ្ឍ នៃមូលនិធិស្រាវជ្រាវ គំនិតច្នៃប្រឌិត និងនវានុវត្តន៍។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងអប់រំ នាថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១ បានបញ្ជាក់ថា គិតមកទល់សប្ដាហ៍ទី១ នៃខែឧសភា ឆ្នាំ២០២១ មានគ្រឹះស្ថាន ឧត្តមសិក្សារដ្ឋ និងឯកជន ចំនួន ១៩ ដាក់ពាក្យស្នើសុំអនុវត្តថវិកាស្រាវជ្រាវ ដើម្បីអភិវឌ្ឍ សម្រាប់ការរៀបរៀង និពន្ធ និងកែលម្អសៀវភៅសិក្សា សរុបចំនួន ១០៨៨ចំណងជើង។ ក្រសួងធ្វើការវាយតម្លៃចំពោះ ការបោះជំហានប្រកបដោយមនសិការវិជ្ជាជីវៈ នៃគ្រឹះស្ថានឧត្តមសិក្សា និងបុគ្គិលអប់រំទាំង អស់ ក្នុងការរៀបចំរៀង និពន្ធ និងកែលម្អសៀភៅសិក្សា ដើម្បីបង្កើនបរិមាណ លើកកម្ពស់គុណភាព និងពង្រឹងសមធម៌ នៃធនធានសិក្សាជាខេមរភាសា ជូននិស្សិតដែលកំពុងបន្ដការសិក្សា និងត្រៀមខ្លួនធ្វើការស្រាវជ្រាវនៅកម្រិតឧត្តមសិក្សា៕ដោយ -រ៉ាវុធ

  • លោកជំទាវ បាន ស្រីមុំ ចុះសួរសុខទុក្ខ និងផ្តល់អំណោយមនុស្សធម៌ ជូនដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ជនពិការ ក្នុងឃុំស្ទឹងត្រង់

    លោកជំទាវ បាន ស្រីមុំ ចុះសួរសុខទុក្ខ និងផ្តល់អំណោយមនុស្សធម៌ ជូនដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ជនពិការ ក្នុងឃុំស្ទឹងត្រង់

    ប៉ៃលិន ៖ លោកជំទាវ បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត និងសហការី បានអញ្ជេីញចុះសួរសុខទុក្ខ និងផ្តល់អំណោយមនុស្សធម៌ ជូនដល់ប្រជាពលរដ្ឋដែលមានជីវភាពក្រីក្រ ខ្វះខាត ជនពិការ ក្នុងឃុំស្ទឹងត្រង់ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ចំនួន ២៧គ្រួសារ នាព្រឹកថ្ងៃអាទិត្យ ទី១៦ ខែឧសភា ឆ្នាំ២០២១ ។ ក្នុងឱកាស នោះ លោកជំទាវបានពាំនាំនូវប្រសាសន៍របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជានិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងផ្តាំផ្ញើការសួរសុខទុក្ខ ដល់បងប្អូនប្រជាពលរដ្ឋនិងជនពិការ ។ ទន្ទឹមនឹងនេះ លោកជំទាវ សូមឲ្យបន្តចូលរួមប្រយុទ្ធនឹងជំងឺកូវីដ-១៩ ស្របតាមប្រធានបទ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២១ “ទាំងអស់គ្នារួមជាមួយកាកបាទក្រហមកម្ពុជា ប្រយុទ្ធនឹងកូវីដ-១៩ និងកសាងភាពធន់របស់សង្គមជាតិ” ដោយផ្លាស់ប្តូរឥរិយាបទក្នុងការរស់នៅជាធម្មតាតាមកន្លងថ្មី រក្សាអនាម័យលាងដៃ ពាក់ម៉ាស់ក្នុងករណីចាំបាច់ និងការរក្សាគម្លាតពីគ្នា ពិសេសអនុវត្តនូវវិធានការ ៣ កុំ ៣…

  • រោងចក្រ​ចំនួន​៤ នៅ​ស្រុក​បាទី​ត្រូវបាន​អនុញ្ញាត​ឲ្យបើកដំណើរការ​ឡើងវិញ​បន្ទាប់ពីបិទខ្ចប់រួចមក

    រោងចក្រ​ចំនួន​៤ នៅ​ស្រុក​បាទី​ត្រូវបាន​អនុញ្ញាត​ឲ្យបើកដំណើរការ​ឡើងវិញ​បន្ទាប់ពីបិទខ្ចប់រួចមក

    ​ខេត្តតាកែវ៖ រដ្ឋបាល​ខេត្តតាកែវនៅថ្ងៃទី១៦ ខែ ឧសភានេះ បានចេញ​សេចក្តីសម្រេច​បញ្ចប់​ការបិទ​ខ្ទប់ និង​បើក​ឱ្យ​ដំណើរការ​ឡើងវិញ​ក្រុមហ៊ុន​ចំនួន​៤ នៅ​ស្រុក​បាទី ចាប់ពី​ថ្ងៃទី​១៦ ខែឧសភា ឆ្នាំ​២០២១​នេះ​តទៅ​។ បើយោងតាមសេចក្តីសម្រេចរបស់រដ្ឋបាលខេត្តតាកែវខាងលើនេះបានបញ្ជាក់ថាក្រុមហ៊ុន​ទាំង​៤​នេះ​រួមមាន​៖ ក្រុមហ៊ុន​វី​ភី អ៊ិន​ដាស​ស្ទី (​ខេ​ម​បូ​ឌា​) ឯ​.​ក​, ក្រុមហ៊ុន​ហួរ លី​មី (​ខេ​ម​បូ​ឌា​) ឯ​.​ក​, ក្រុមហ៊ុន​លីន តុ​ន មេ​នូ​ហ្វេ​ក​ធើ​រីង ឯ​.​ក ក្រុមហ៊ុន​លូន វៃ ថោក​ស្តាយ ឯ​.​ក ស្រុក​បាទី ខេត្តតាកែវ ។​ សេចក្តីសម្រេចដដែលនេះបានធ្វើការជំរុញដល់អាជ្ញា​ធរមាន​សមត្ថកិច្ច​គ្រប់លំដាប់​ថ្នាក់​ត្រូវធ្វើ​ការផ្សព្វផ្សាយ ណែនាំ​ដល់​រោងចក្រ​ទាំង​៤​ខាងលើនេះ ត្រូវអនុវត្ត​ឱ្យបាន​ម៉ឺងម៉ាត់​តាម​វិធានការ ៣​កុំ និង​៣​ការពារ របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា និង​សេចក្តីណែនាំ​របស់​ក្រសួងសុខាភិបាល​៕​ ការបញ្ចប់ការបិទខ្ទប់ និងបើកឱ្យដំណើរការឡើងវិញនូវ ក្រុមហ៊ុន វីភី អិនដាសស្តី (ខេមបូឌា)ឯក, ក្រុមហ៊ុនហូរលីម៉ី(ខេមបូឌា)ឯក, ក្រុមហ៊ុន លីន តុន មេនូហ្វេកធើរីង ឯ.ក ក្រុមហ៊ុនលូន វ ថោកស្តាយ…

  • លោកអភិបាលខណ្ឌច្បារអំពៅ នាំយកអំណោយសម្តេចតេជោ និងអំណោយ សប្បរសជនចែកជូនប្រជាពលរដ្ឋតាមបន្ទប់ជួល

    លោកអភិបាលខណ្ឌច្បារអំពៅ នាំយកអំណោយសម្តេចតេជោ និងអំណោយ សប្បរសជនចែកជូនប្រជាពលរដ្ឋតាមបន្ទប់ជួល

    ភ្នំពេញ៖ ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត និងស្នាក់នៅតាមបន្ទប់ជួលចំនួន ២១៨គ្រួសារបានទទួលអំណោយ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចគតិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានីហ៊ុន សែន និងអំណោយរបស់សប្បុរសជន ក្រុមការងាររបស់រដ្ឋបាលខណ្ឌដឹកនាំលោកចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ និងលោករស់ សុភក្តិ អភិបាលរងខណ្ឌ ។ សកម្មភាពមនុស្សធម៍នាំយកអំណោយសម្តេចតេជោនិងអំណោយរបស់សប្បុរសជនចែកជូនប្រជាពលរដ្ឋនេះបានធ្វើឡើងនៅព្រឹកថ្ងៃអាទិត្យទី១៦ ខែឧសភា ឆ្នាំ២០២១ នៅក្នុងសង្កាត់២ ផ្សេងគ្នារួមមានសង្កាត់និរោធក្រោមវត្តមានលោកចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ បាននាំយកអំណោយសម្តេចតេជោចែកជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត និងអ្នករស់នៅតាមបន្ទប់ជួលចំនួន៩៨គ្រួសារ ។ ចំណែកសង្កាត់ច្បារអំពៅទី១ ក្រោមវត្តមានលោករស់ សុភ័ក្ត អភិបាលរងខណ្ឌ បាននាំយកអំណោយរបស់សប្បុរសជនមានឈ្មោះលោក សុខ ពៅ និង លោកស្រី ឃុន លី ចែកជូនប្រជាពលរដ្ឋចំនួន១២០ គ្រួសារមកពី៣ភូមិ រួមមាន ភូមិដើមអំពិល ភូមិព្រែក និងភូមិដើមម៉ាក្លឿ សង្កាត់ច្បារអំពៅទី១ ខណ្ឌច្បារអំពៅ ។ ក្នុងពិធីនេះដែរក្រុមការងារបានសំណេះសំណាលនិងផ្តាំផ្ញើរអោយបងប្អូនប្រជាពលរដ្ឋ ត្រូវអនុវត្តតាមការណែនាំរបស់អាជ្ញាធរ សង្កាត់-ខណ្ឌ និងក្រុមគ្រូពេទ្យ ។ ជំងឺកូវីដ-១៩នេះជាជំងឺកាចសាហាវកំពុងតែគំរាមកំហែងសុខភាពនិងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋជុំវិញពិភពលោក មិនមែនមានតែប្រទេសកម្ពុជាយើងប៉ុណ្ណោះទេ…